ត្រីហោះ ឬ ត្រី Exocoetidae មិនមែនទើបតែកកើតទេ ពោលគឺតាមការអះអាងរបស់អ្នកវិទ្យាសាស្ត្រលើការស្រាវជ្រាវផូស៊ីលបានឱ្យដឹងថា អម្បូរត្រីមានស្លាបនេះមានតាំងពីយុគសម័យ Middle Triassic ឬពី២៣៥ទៅ២៤២លានឆ្នាំមុន ប៉ុន្តែពួកវាមានទ្រង់ទ្រាយពុំដូចត្រីបច្ចុប្បន្នទេ។
ត្រីនេះអាចហោះបានចម្ងាយ៥០ម៉ែត្រ ហើយតែងតែហោះចេញពីទឹកសមុទ្រទៅពួនសម្ងំដេកក្បែរមាត់ច្រាំង និងធ្វើដំណើរបានច្រើនជាង៧០គីឡូម៉ែត្រក្នុងមួយម៉ោង។
លក្ខណៈពិសេសរបស់ត្រីហោះនេះ គឺភ្នែករបស់ពួកវា ផ្តល់ភាពអំណោចផលខ្លាំង បើទោះបីជាពួកវាហោះចេញពីទឹកក៏ដោយ ក៏ភ្នែករបស់ពួកវា នៅតែមើលឃើញច្បាស់ដដែល។
គួរបញ្ជាក់ផងដែរថា អម្បូរត្រីមានស្លាបនេះមានចំនួន ៦៤ប្រភេទរស់នៅក្នុងទឹកសមុទ្រ៕

ប្រភព: Wikipedia










