បរទេស៖ ពិតជាស្រស់ស្អាត និងប្លែកជាខ្លាំងជាមួយនឹងពពកបង្ហាញរូបរាងដូចជាទឹករលូកនៅលើផ្ទៃសមុទ្រដ៏អស្ចារ្យបង្កជាការចាប់អារម្មណ៍ដល់មហាជន និងបានធ្វើការបង្ហោះចែករំលែកយ៉ាងព្រោងព្រាត។
កាលពីកន្លងទៅថ្មីៗនេះ បាតុភូតដ៏កម្រមួយបានលេចឡើងនៅលើកំពូលភ្នំ Big Horn ពី Sheridan រដ្ឋ Wyoming នៃសហរដ្ឋអាមេរិក នៅពេលអ្នកស្រុកមួយចំនួនបានកត់សម្គាល់ថាពពកដែលរំកិលកាត់ តំបន់នោះបានបង្កើតជារូបរាងដូចជា រលកបោកបក់នៅលើផ្ទៃសមុទ្រ រហូតគេនិយាយលេងសើចថា “តើនេះជាមេឃ ឬក៏ជាសមុទ្រ?”
ជាមួយគ្នានោះ អ្នកដែលបានឃើញពីទិដ្ឋភាពនេះ បានបង្ហាញពីអារម្មណ៍របស់ពួកគេថា នេះជាពេលវេលាដ៏អស្ចារ្យ និងរីករាយដែលអាចបានឃើញនូវបាតុភូតដ៏កម្រមួយបានកើតឡើងនៅលើមេឃ នៅពេលដែលពពកបង្កើតបានជារលកសមុទ្របែបនេះ។
ទោះជាយ៉ាងណាប្រភពដដែលបានបញ្ជាក់ថាបាតុភូតនេះត្រូវបានគេស្គាល់ថា ជាអស្ថិរភាព Kelvin-Helmholtz ដែលធ្វើឱ្យពពកបង្កើតនៅពេលចរន្តខ្យល់លឿនផ្លាស់ទីពីលើអាកាសខាងក្រោម រហូតដល់វាក្លាយជារលកដោយវាបានបង្ហាញពីភាពរាវនៃខ្យល់ ដូចជារលកនៅក្នុងមហាសមុទ្រ ហើយខ្យល់ធ្វើចលនា និងមានប្រតិកម្មទៅនឹងវត្ថុជុំវិញខ្លួនវា។
ដូច្នេះហើយរូបភាពទាំងនេះគឺជាបាតុភូតដ៏គួរឱ្យភ្ញាក់ផ្អើលនិងអស្ចារ្យបំផុតនៃបាតុភូតអស្ថិរភាព Kelvin-Helmholtz ដែលគេកម្រនឹងបានឃើញ៕ ប្រភព៖ pptvhd36