Home តារាជាតិ ផន ស្រីខួច ចេះសិល្បៈបុរាណខ្មែរបានច្រើនទម្រង់

ផន ស្រីខួច ចេះសិល្បៈបុរាណខ្មែរបានច្រើនទម្រង់

76
0

តារាចម្រៀង ផន ស្រីខួច បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍តាំងពីដើមមកដោយសារតែសំឡេងស្រួយ គ្រលួច និងផ្អែមរបស់នាង។ អ្វីដែលទស្សនិកជនពុំគួរមើលរំលងមិនត្រឹមអាចបកស្រាយបទចម្រៀងសម័យប៉ុណ្ណោះទេតែតារាចម្រៀងរូបនេះមានសមត្ថភាពអាចបកស្រាយបទចម្រៀងពីបុរាណជាច្រើនទម្រង់ទាំង ល្ខោនយីកេ មហោរី និងភ្លេងការ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWyAQggB-5APZjgsvWpEDfjcLh0gAs2FPEZQsC63T45zdOxxx7RFOuJP6UCyGYzH0yW8Je1DVbkfLpfPBRp_Y9m4-xP-8oPRdVi6vSPrbJQhcT8zQOlsWCxbdsvbSvfTifY1KK3BgSDpTlj8JCJJ1WzOPSKftCom-mAgJQZAekIP-CtBbAlU3KrSH0U0WH/s2048/image_2026-04-04_15-50-32.png
នៅក្នុងកម្មវិធី «តស់និយាយហាមកុហក» ផន ស្រីខួច បានចូលរួមជាភ្ញៀវកិត្តិយសដោយបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនទាក់ទងនឹងទម្លាប់ប្រចាំថ្ងៃក្នុងនាមជាតារាចម្រៀងមួយរូប។ រៀបរាប់ពីអាជីពសិល្បៈ ផន ស្រីខួច បានបញ្ជាក់ថានាងបានចូលអាជីពសិល្បៈនៅចុងឆ្នាំ២០០៧ បន្ទាប់ពីឆ្លងកាត់ការប្រលងចម្រៀងដោយទទួលបានចំណាត់ថ្នាក់លេខ១។ បោះជំហានក្នុងអាជីពចម្រៀង ផន ស្រីខួច បានចេញស្នាដៃដំបូងគឺបទ «ជីវិតអ្នកម្តាយ» ហើយបទនេះគឺបានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ ស្រីខួច កើនឡើងយ៉ាងឆាប់រហ័សមានការគាំទ្រពីសំណាកទស្សនិកជនតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx48wSRcZK-6NNznPrR_xJOTdl_eQcgxAwioCSZzD1j5tea8YehYvqFigJbJofMcbt8vfq5a_ro7chD3jEzNHTbi_XqVjE5ca7r9rJtqw55CEIJre8cO_tu5DmdXUu7bQMdTJlKmizUk3p9qi_27qH473N2PmDfO0wLsL9kD3UAmRasZC1_z5y2VuUV31f/s2048/image_2026-04-04_15-50-40.png
នៅក្នុងផ្នែកសិល្បៈវិញ កញ្ញា ផន ស្រីខួច បានរៀបរាប់ថាខ្លួននាងចេះខាងផ្នែកមហោរី ប៉ុន្តែជំនាញខាងភ្លេងការ យីកេ សុទ្ធតែមានក្បួនខ្នាតត្រឹមត្រូវមិនមែនរូបនាងចេះគ្រប់ទម្រង់ជាលក្ខណៈអាជីពនោះទេ។ ទោះយ៉ាងណា ស្រីខួច បានបន្ថែមថានាងអាចច្រៀងបាន សម្តែងបានតាមរយៈការហ្វឹកហាត់ពីអ្នកអាជីពដែលមានបាតគ្រឹះត្រឹមត្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmQrMjDTri0IQ-aWDW5Shh48V_pkIsOx5Wrzn3UZboTEEpjIoHJTT6R0EW3fnjA-8J9eM0uOjoNagO79aUTVH_lu51LULlIhI2NBe9EwTkfGIvNTGcacVe-KnJ69OhHI4zqK4-tBySWKzyHSR4EDk_pmGdo3XD-LydFrIAwKAo1gE9mGcpEuOpP0X8kxyb/s2048/image_2026-04-04_15-50-30.png

ជាមួយនឹងការរៀបរាប់ពីទម្រង់ចម្រៀងបុរាណ ផន ស្រីខួច បានបង្ហើរសំនៀងជាទម្រង់យីកេ មហោរី និងទម្រង់ភ្លេងការតបតាមការសំណូមពរពីពិធីកររបស់កម្មវិធីផងដែរ។
សំឡេងរបស់ ផន ស្រីខួច ទទួលបានការសរសើរពីអ្នកលេងបណ្តាញសង្គមថារូបនាងគឺចេះច្រៀងបានច្រើនទម្រង់តែម្តង ជាពិសេសគឺធ្វើឱ្យអ្នកស្តាប់ជក់ចិត្ដដិតអារម្មណ៍ដោយសារតែសំឡេងដ៏ពីរោះរបស់តារាចម្រៀងរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCj0W2EmrtjVIuOIic9aSKfWwBMRnn-j19TUQshNDubAeJy52-89HFO1RB_BKNbxvEdlr5yWDljG6js__QRSCacmrRViCwpwzAxQHqELIFzjyF5_8T559ZJKusCG9sqe_i563MQ_7f0OgcTLg24Ip2rDJ9IHzVQY6U0wpzyY4_hAg5POUfEiSDgyaTq6DS/s2048/image_2026-04-04_15-50-31.png
នាពេលបច្ចុប្បន្ននេះ ផន ស្រីខួច បានលេចមុខច្រៀងតាមវិធីមង្គលការនិងការប្រគំតន្រ្តីមួយចំនួន ព្រមទាំងបានចេញបទចម្រៀងទាំងក្នុងផលិតកម្មហង្សមាស និងឆាណែលយូធូបផ្ទាល់ខ្លួន៕