អង្គការសហប្រជាជាតិ រួមជាមួយ សហភាពអឺរ៉ុបបានធ្វើការថ្កោល ទៅលើការសម្រេចចិត្តរបស់នាយកក្រុមហ៊ុនថ្មីលោក Ellon Musk ក្រោយការបិទគណនីរបស់អ្នក សារព័ត៌មាន សំខាន់ៗមួយចំនួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter។

នៅក្នុងចំណោមអ្នកដែលត្រូវបានគេបិទគណនីនេះ រួមមាន អ្នកយក ព័ត៌មាន មកពីរបស់គេហទំព័រ Washington post CNN និង New York times ផងដែរ។Elon Musk blows up Twitter with board of directors announcement | Salon.com

អ្នកនាំពាក្យម្នាក់ប្រចាំក្រុមហ៊ុន បានចេញមុខបកស្រាយ អំពីការបញ្ឈប់នេះកើតឡើងដោយសារការចែករំលែកទីតាំងឯកជនពីសំណាក់គេហទំព័រព័ត៌មាន។ អង្គការសហប្រជាជាតិបានបញ្ចេញមតិទៅលើបញ្ហានេះ នៅក្នុងសារមួយដោយនិយាយថា សេរីភាពប្រព័ន្ធផ្សព្វផ្សាយ មិនមែនជារបស់លេងនោះទេ ខណៈដែលសហភាពអឺរ៉ុប កំពុង ធ្វើការគំរាមទៅលើ Twitter ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកទំនាក់ទំនងពិភពលោកបាននិយាយថា “បញ្ហានេះធ្វើអោយមានការរំខានយ៉ាងខ្លាំងដោយសាររបាយការណ៍ព័ត៌មានជាច្រើនត្រូវបានព្យួរចោល”។Melissa Fleming Wants to Change the UN's Public Image. Can She Do It? -  PassBlue

លោកស្រីបានលើកឡើងថា “សារព័ត៌មានគឺជាគ្រឹះដ៏សំខាន់ នៅក្នុងសង្គមប្រជាធិបតេយ្យ និងជាឧបករណ៏ប្រឆាំងរាល់ ព័ត៌មាន មិនពិតដែលអាចបង្កជាគ្រោះថ្នាក់”។ ចំណែកស្នងការ សហភាពអឺរ៉ុបលោកស្រី Vera Jourova បានគំរាមTwitter ជាមួយនិងការដាក់ទណ្ឌកម្មក្រោមច្បាប់សេវាកម្មឌីជីថលអឺរ៉ុប ដោយលើកឡើងថា “Ellon Musk កំពុងឆ្លងកាត់ច្បាប់បន្ទាត់ ក្រហមនិងត្រូវដាក់ទណ្ឌកម្មឆាប់ៗនេះ”។

ក្រៅពីនេះ Twitter ក៏បានបិទគណនីអ្នកប្រើប្រាស់ដែល បានចែករំលែក Link ពីកម្មវិធីប្រព័ន្ធផ្សព្វផ្សាយMastodon ដែលធ្លាប់តែជាការចែករំលែកមួយនៅក្នុងបណ្តាញសារព័ត៌មានTwitter ផងដែរ៕Elon Musk warns Twitter deal stuck without fake account proof - BBC News

ប្រភព៖ Republic World