Home Blog Page 1939

ប្រទេសចិនសាងសង់បង្អួត ច្រករបៀងថាមពលស្អាតដ៏ធំបំផុតរបស់ពិភពលោក

0

បរទេស៖ ទីតាំងស្ថានីយ៍វារីអគ្គិសនីដ៏ធំ Baihetan របស់ប្រទេសចិនដែលធំជាងគេទីពីរក្នុងពិភពលោក មានស្ថានីយ៍វារីអគ្គីសនីរួមចំណែកចំនួន ៦ ដែលដំណើរការពេញសមត្ថភាពរួចហើយជាមួយនឹងការបង្កើត ច្រករបៀងថាមពលទឹកស្អាត នៃស្ថានីយ៍វារីអគ្គីសនី។

នាថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២២ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ បានរាយការណ៍ពីទីក្រុង ចៀងឌូ (Chengdu) បានឱ្យដឹងថា ស្ថានីយវារីអគ្គិសនី (Baihetan) ដែលធំជាងគេទី ២ នៅលើពិភពលោកបើគិតពីសមត្ថភាពដំឡើងសរុបដំណើរការយ៉ាងពេញលេញ នៅតំបន់ខាងលើនៃទន្លេ Yangtze  ភាគនិរតីនៃប្រទេសចិន បានចាប់ផ្ដើមសាងសង់ច្រករបៀងថាមពលស្អាតដ៏ធំបំផុតរបស់ពិភពលោក។

ក្នុងនោះស្ថានីយវារីអគ្គិសនី (Bai Hey Eat) វាមានស្ថានីយ៍វារីអគ្គិសនីធំចំនួនប្រាំមួយនៅលើទន្លេ Yangtze  ដែលចែកចាយអគ្គិសនីពីតំបន់ភាគខាងលិចសម្បូរធនធាន ទៅតំបន់ដែលពឹងផ្អែកលើថាមពល ដែលស្ថិតនៅភាគខាងកើតនៃប្រទេស។

នេះគឺជាសមត្ថភាពដំឡើងធំជាងគេទីពីរនៅក្នុងប្រទេសចិនបន្ទាប់ពីគម្រោងទំនប់ Three Gorges ដែលមានទីតាំងនៅកណ្តាលខេត្តហ៊ូប៉ី ជាមួយនឹងសមត្ថភាពដំឡើងសរុប ១៦ លានគីឡូវ៉ាត់។

យ៉ាងណាមិញស្ថានីយ៍វារីអគ្គិសនីទាំង៦នេះអាចបង្កើត និងចាប់ទុកថាវាជាច្រករបៀងថាមពលស្អាតជាងគេលើលោកមានប្រវែង ១,៨០០ គីឡូម៉ែត្រ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងទឹកជំនន់ ការ ការប្រើប្រាស់ធនធានទឹក និងការការពារបរិស្ថាន ក៏ដូចជាស្ថិរភាពអេកូឡូស៊ីនៅក្នុងអាងទន្លេ Yangtze នេះតែម្ដង៕ ប្រភព៖ Dailynews

 

 

អាជ្ញាធរខេត្តព្រះសីហនុបង្រ្កាបគ្រឿងញៀនចិនទ្រង់ទ្រាយធំ រឹបអូសថ្នាំញៀនជិត ១តោន

0

ព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំរយៈពេលមួយសប្តាហ៍ពេញ និង បានឃាត់ខ្លួនបានជនសង្ស័យសរុប ១០នាក់ ក្នុងនោះ បុរសជាជនជាតិខ្មែរ២នាក់ និង បុរសស្ត្រីជាជនជាតិចិនចំនួន៨នាក់ រួមទាំងរឹបអូសបានថ្នាំញៀនជិត ១ តោន។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឱ្យដឹងថា ពួកគេរក្សាទុកគ្រឿងញៀនជិត១តោននេះ គឺគោលបំណង ដើម្បីជួញដូរទៅប្រទេសទី៣។ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តបានស្រាវជ្រាវរកឃើញមុន ហើយក៏បើកប្រតិបត្តិការចុះបង្រ្កាបករណីនេះភ្លាមៗជាលក្ខណៈទ្រង់ទ្រាយធំ ដោយប្រើរយៈពេលត្រឹមតែ១សប្តាហ៍។បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

គួរបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ កម្លាំងកងរាជអាវុធហត្ថរបស់លោកក្រោមការបញ្ជាផ្ទាល់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង អភិបាលខេត្តព្រះសីហនុ។

ប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំនេះធ្វើឡើងនៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ រកឃើញថ្នាំញៀនចំនួន ៣៤ បាវ មានទម្ងន់រហូតដល់១តោន ៕

កោះរាងជារង្វង់ដ៏ចម្លែកដូចកែវភ្នែក ជាពិសេសអាចផ្លាស់ទីបាន ហាក់ដូចមានជីវិត

0

បរទេស៖ កោះចម្លែកដែលគេស្គាល់ថាជា “កែវភ្នែក” ស្ថិតនៅក្នុងព្រៃនៃប្រទេសអាហ្សង់ទីន វាបានក្លាយជាអាថ៌កំបាំងនិងក្លាយជាចម្ងល់ ដែលគ្នាននរណាម្នាក់អាចដោះស្រាយអស់ជាច្រើនទសវត្សរ៍មកហើយ ដោយសារតែកោះមួយនេះ មិនត្រឹមតែអាចអណ្តែតប៉ុណ្ណោះទេ ប៉ុន្តែវាអាចផ្លាស់ទី និងវិលជុំវិញក្នុងរង្វង់នៃទឹកដែលព័ទ្ធនៅជុំវិញនោះយ៉ាងសកម្មផងដែរ។

ប្រទេសអាហ្សង់ទីនមានទន្លេមួយដ៏វែងមានឈ្មោះថា Parana វាមិនត្រឹមតែជាទន្លេដែលវែងជាងគេ ប៉ុណ្ណោះទេ ប៉ុន្តែវាមានប្រវែង ៤,៨៨០ គីឡូម៉ែត្រ ដែលហូរកាត់ប្រទេសចំនួន ៣ គឺប្រទេសប្រេស៊ីល ប៉ារ៉ាហ្គាយ និងអាហ្សង់ទីន វាត្រូវបានគេដឹងថាបានលាក់កំបាងដោយរឿងចម្លែក និងអាថ៌កំបាំងមួយចំនួន។

ក្នុងនោះអាថ៌កំបាំងមួយដែលអ្នករុករកនៅលើទន្លេនេះមានចម្ងល់និងចម្លែងចិត្តជាមួយនឹង កោះដីសណ្តដែលត្រូវបានគេហៅថាកោះ “កែវភ្នែក” (El Ojo) (ជាភាសាអេស្ប៉ាញ) ព្រោះមិនត្រឹមតែកោះនេះមានអង្កត់ផ្ចិតប្រហែល ១២០ ម៉ែត្រប៉ុណ្ណោះទេ តែវាមានរាងជារង្វង់ស្ទើរតែល្អឥតខ្ចោះ។

លើសពីនេះអ្វីដែលកាន់តែអស្ចារ្យវាក៏ជាកោះអណ្តែតទឹកដែលអាចធ្វើចលនាដោយខ្លួនឯកបានដែរ ដោយវាវិលជុំវិញរាងកាយស្វ៊ែរនៃទឹកដែលព័ទ្ធជុំវិញវា រហូតដល់វាមើលទៅហាក់ដូចជារង្វង់ត្រួតពីលើគ្នា។

ទោះជាយ៉ាងណាភាពអស្ចារ្យ និងចម្លែកនេះ នាពេលបច្ចុប្បន្ននៅមិនទាន់មានអ្នកស្រាវជ្រាវណាអាចផ្ដល់នូវចម្លើយច្បាស់លាស់នៅឡើយ ថាតើវាមានចលនាបែបនេះដោយរបៀបណា?

គួរបញ្ជាក់ផងដែរថាកោះនេះត្រូវបានរកឃើញដោយលោក Sergio Neuspiller  ដែលលោកជាអ្នកដឹកនាំរឿងអាហ្សង់ទីន បន្ទាប់ពីរូបគាត់បានធ្វើដំណើរស្វែងរកទីតាំងកោះ សម្រាប់សម្ដែងក្នុងភាពយន្តរឿងមនុស្សក្រៅភព និង អព្ភូតហេតុ។

បន្ថែមពីនោះលោក Neuspiller បានបញ្ជាក់ថាលោក គ្រោងនឹងប្រើកោះនេះជាទីតាំងថតរឿង ប៉ុន្តែពេលត្រឡប់មកវិញម្ដងទៀតក៏រកឃើញថាវាមានលក្ខណៈ និងទ្រង់ទ្រាយមិនដូចគ្នាទេ ដោយកោះនេះបានផ្លាស់ទីតាំងដើម។

យ៉ាងណាមិញភស្តុតាងនៃការបង្ហាញពីសមត្ថភាពរបស់កោះនេះក្នុងការ “ផ្លាស់ទី និងបង្វិល” ជុំវិញគឺមានភាពងាយស្រួលក្នុងការសម្គាល់ តាមរយៈរូបភាពពីលើអាកាសពីប្រព័ន្ធ Google Earth នៅពេលប្រៀបធៀបរូបភាពក្នុងកាលបរិច្ឆេទ និងពេលវេលាផ្សេងៗគ្នាដែលបញ្ជាក់យ៉ាងច្បាស់ថា វាជាភស្តុតាងកោះកំពុងតែផ្លាស់ទីពិតប្រាកដ៕ ប្រភព៖ Dailynews

 

 

 

 

 

 

បន្ថែម RAM សរុបបានរហូតដល់​ 12GB សម្រាប់ realme C ស៊េរី តាមរយៈ ការអាប់ដេត​ OTA

0

realme ដែលជាប្រេនស្មាតហ្វូនដែលកំពុងរីកចម្រើនលឿនបំផុតលើពិភពលោក បានកំពុងពង្រីក និងអភិវឌ្ឍបច្ចេកវិទ្យាបន្ថែមរ៉េមជំនួយ DRE RAM ប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួនទៅកាន់ស្មាតហ្វូនកម្រិតថវិកាដំបូងរបស់ខ្លួន – realme C ស៊េរី។ បច្ចេកវិទ្យានេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ពង្រីក RAM និម្មិត សម្រាប់ការប្រើប្រាស់រលូន។ មុខងារនេះនឹងមានតាមរយៈការអាប់ដេត OTA នៅលើ realme C33, realme C35 និង C30s ចាប់ពីខែធ្នូនេះតទៅ។

អ្នកប្រើសព្វថ្ងៃត្រូវបានប្រើកម្មវិធីច្រើនក្នុងពេលតែមួយ ជាមួយទូរស័ព្ទរបស់ពួកគេ ហើយការប្រើប្រាស់ឆ្លាស់កម្មវិធីរវាងកម្មវិធីផ្សេងៗច្រើន ឬមានកម្មវិធីជាច្រើនដែលបានបើកប្រើក្នុងការរង់ចាំ(stand by)។ នៅក្នុងកាលៈទេសៈបែបនេះ បទពិសោធន៍នៃការប្រើប្រាស់យឺត ប្រពន្ធដំណើរការរអាក់រអួលទាក់ៗ អាចកើតឡើងនៅលើស្មាតហ្វូនដែលមាន RAM តូច។ បច្ចេកវិទ្យាពង្រីក RAM DRE ប្រកបដោយភាពច្នៃប្រឌិតរបស់ realme អនុញ្ញាតឱ្យអ្នកប្រើប្រាស់ C Series អាចបំប្លែងទំហំផ្ទុក ROM របស់ពួកគេទៅជា RAM ពោលគឺកម្រិតអតិបរមា គឺចំនួនទ្វេដងនៃកម្រិត RAM ដើមដែលមានស្រាប់លើស្មាតហ្វូនរបស់ពួកគេ។ ជាឧទារហ៍ ទូរស័ព្ទដែលមានរ៉េម 6GB អាចពង្រីកដល់ 12GB* សរុប (មានន័យថារ៉េមបន្ថែម 6GB បូកនឹង រ៉េមដើម 6GB) ទំហំប៉ុននេះវាប្រហាក់ប្រហែល កម្រិតរ៉េមដែលមានលើស្មាតហ្វូនលំដាប់បង្គួរមួយហើយ។ ដោយប្រើប្រាស់បច្ចេកវិជ្ជាពង្រីក RAM DRE Dynamic realme C33 មានទំហំផ្ទុក 3GB + 3GB | 32GB និង 4GB+4GB | 64GB និង realme C35 មានទំហំផ្ទុក 4GB+4GB | 128GB ។

 

RAM ដែលត្រូវបានបន្ថែម ធ្វើឲ្យការបើកដំណើរការកម្មវិធី លឿនជាងមុន ការឆ្លាស់ចេញចូលទៅមករលូន និងធានាឱ្យប្រព័ន្ធដំណើរការយ៉ាងរលូន ទោះបីជាអ្នកប្រើប្រាស់កំពុងបើកកម្មវិធីច្រើនក្នុងពេលដំណាលគ្នាក៏ដោយ។ វាក៏ធ្វើអោយប្រសើរឡើងនូវចំនួនកម្មវិធីដែលកំពុងរង់ចាំ អ្នកអាចបើកកម្មច្រើនជាងមុន ដូច្នេះអ្នកប្រើប្រាស់អាចចូលប្រើកម្មវិធីទាំងនេះបានលឿនជាងមុន។

realme ជឿជាក់ថាប្រតិបត្តិការប្រព័ន្ធរលូន និងការឆ្លើយតបរបស់ប្រព័ន្ធលឿន គឺជាគន្លឹះសម្រាប់បទពិសោធន៍ស្មាតហ្វូនទាំងអស់។ ក្រៅពីបច្ចេកវិទ្យា RAM ដែលអាចពង្រីកបាន realme C Series ក៏ផ្តល់ជូននូវលក្ខណៈសម្បត្តិ និងសូហ្វវែរ ដែលឈានមុខនៅលើទូរសព្ទកម្រិតដំបូងរបស់ខ្លួន ដែលធានាបាននូវភាពស្ទាត់ជំនាញផ្នែកប្រព័ន្ធល្អបំផុត។ ទាំង realme C35 និង realme C33 ផ្តល់ជូននូវទំហំផ្ទុក UFS ដែលផ្តល់នូវភាពលឿនក្នុងការផ្ទេរទិន្នន័យ និងល្បឿនលឿនជាងទូរស័ព្ទដែលមានបំពាក់ eMMC នៅលើទីផ្សារ។ ដូច្នេះ realme បានយកចិត្តទុកដាក់ធ្វើលើស្មាតហ្វូនលំដាប់ថវិកាឲ្យកាន់តែប្រើសើរឡើង និងមានភាពប្រកួតប្រជែងកាន់តែខ្លាំង ៕

ក្រសួងព្រះបរមរាជវាំង សាងសង់រូបសំណាកមេទ័ពសម័យអង្គរ ១២រូប ដាក់តាំងក្នុងសួនព្រះរាជដំណាក់ក្រុងសៀមរាប

0

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំងលោកស្រី គង់ បញ្ញ្ញា បានឲ្យដឹងថា ក្រសួងព្រះបរមរាជវាំងបានសាងសង់រូបសំណាកមេទ័ពសម័យអង្គរចំនួន ១២រូប ដាក់តាំងក្នុងសួនព្រះរាជដំណាក់ក្រុងសៀមរាប។

លោកស្រីថា ការដាក់តាំងនេះក្រោមគម្រោងជួសជុលកែលំអហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ នៃសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប ខេត្តសៀមរាប ចាប់តាំងពីដើមឆ្នាំ២០២០ និងរួចជាស្ថាពរនៅក្នុងខែតុលា ឆ្នាំ២០២២។

លោកស្រីរដ្ឋលេខាធិការបន្តថា រូបសំណាក់មេទ័ពខ្មែរសម័យអង្គរ ទាំង ១២រូបនេះ ត្រូវបានឆ្លងកាត់ការសិក្សាស្រាវជ្រាវ អំពីប្រវត្តិស្នាដៃ រួមទាំងរចនាបថ ដោយដកស្រង់ចេញអំពីសិលាចារឹក ផ្ទាំងចម្លាក់នៅតាមបណ្តាប្រាសាទនានាជាច្រើន មុននឹងត្រូវបានសាងសង់ចេញជារូបសំណាក ក្នុងនោះមេទ័ពជាង ៣០រូប ដែលបានបំរើរាជការនៅក្នុងរជ្ជកាលនៃសម័យអង្គរត្រូវបានក្រុមការងារកំណត់ និងប្រមូលទិន្នន័យ។

លោកស្រីបានឱ្យដឹងទៀតថា ការកំណត់យកចំនួន ១២រូបនេះគឺជាលេខដែលខ្មែរតែងប្រើញឹកញាប់ និងតំណាងនៃនគរទាំង១២ របស់ប្រវត្តិសាស្ត្រខ្មែរ។ ទាំងរូបរាង សម្លៀកបំពាក់ អាវុធបរិក្ខា ម៉ូដសក់ នៃមេទ័ពទាំង១២ ត្រូវបានស្មូន និងរចនាឡើងទៅតាមលំនាំសម័យកាលនៃមេទ័ពនោះ។

គួរឱ្យដឹងដែរថា រូបសំណាកទាំង១២ ត្រូវបានសាងសង់ឡើងអំពីលោហ:ស្ពាន់ រចនាឡើងជាចម្លាក់មូល មានកម្ពស់ ២ម៉ែត្រ ១តឹកដូចៗគ្នា ដោយមិនគិតពីជើងទម្រ និងមានទម្ងន់ពី២០០ ទៅ ៣០០គ.ក្រ ទៅតាមរូបរាងសណ្ឋាន អាវុធបរិក្ខានៃរូបមួយៗ ហើយទ្រង់ទ្រាយមុខមាត់នៃរូបសំណាកទាំងនេះ គឺសូន និងច្នៃឡើងតាមទម្រង់មុខ អត្តចរឹតខ្មែរបុរាណទៅតាមសម័យកាលដែលមេទ័ពនោះរស់នៅ និងបំរើការរាជការ តាមរយ:រូបភាព និងចម្លាក់នៅលើជញ្ជាំងប្រាសាទ។

បើទោះបីនេះ ជាសមិទ្ធផលនៃស្នាដៃកូនខ្មែរសម័យថ្មី ប៉ុន្តែស្នាដៃទាំងនេះត្រូវបានរក្សា និងអនុលោមយោងទៅតាមឯកសារប្រវត្តិសាស្ត្រជានិច្ច ដោយមិនចាកឆ្ងាយពីប្រវត្តិសាស្ត្រយើងនោះឡើយ៕

ស្ងាត់ៗ! អុីរ៉ង់ ត្រៀមបាញ់ផ្កាយរណប២គ្រឿងទៅកាន់ទីអវកាស

0

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មានអ៊ីរ៉ង់ លោក Issa Zarepour  បានថ្លែងថា ប្រទេសអ៊ីរ៉ង់នឹងបាញ់បង្ហោះផ្កាយរណបផលិតក្នុងស្រុកយ៉ាងហោចណាស់ពីរគ្រឿងទៅកាន់ទីអវកាស នៅត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ខាងមុខ។Iran intends to launch two Nahid 1 and 2 satellites

លោក Issa Zarepour បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ក្រៅពីផ្កាយរណបទំនាក់ទំនងពីរនេះ ផ្កាយរណប Nahid 1 និង Nahid 2 ផ្សេងទៀតក៏នឹងត្រូវបាញ់បង្ហោះនៅពេលក្រោយផងដែរ។ ផ្កាយរណបទាំងពីរនេះ ត្រូវបានផលិតឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអវកាសអ៊ីរ៉ង់ ដោយផ្កាយរណប Nahid 1 បានបង្ហាញខ្លួននៅចុងខែមករា ឆ្នាំ២០១៧។ ផ្កាយរណប Nahid 2 គឺជាប្រភេទដែលបានកែលម្អ និងរចនាឡើងដើម្បីបញ្ជូនទៅក្នុងគន្លងតារាវិថីមានចម្ងាយ ៥០០គីឡូម៉ែត្រពីផែនដី។

ការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មានអ៊ីរ៉ង់ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់ និងរុស្ស៊ី កាលពីថ្ងៃពុធសប្តាហ៍កន្លងទៅ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការឧស្សាហកម្មអវកាស៕Two Iranian Remote-Sensing Satellites Ready for Launch | Financial Tribune

ប្រភព៖ The Times Of Israel 

ផ្លែឈើជំនួយឱ្យស្បែកសភ្លឺរលោងចេញពីខាងក្នុង បំបាត់ភាពជ្រីវជ្រួញ

0

សម្រស់៖ នារីៗដែលចង់បានស្បែកស្អាត ភ្លឺ រលោងបែបធម្មជាតិ អ្នកគួរតែជ្រើសរើសផ្លែឈើដែលចិញ្ចឹមស្បែកឱ្យស្អាត និងមានសុខភាពល្អ។

ពិតណាស់ផលិតផល ឬវិធីថែរក្សាសម្រស់ពីខាងក្រៅអ្នកមិនអាចអនុវត្តចំពោះប្រភេទស្បែកផ្សេងគ្នាបានទេ ដោយសារតែមនុស្សម្នាក់ៗមានសភាពស្បែកខុសៗគ្នា ដូច្នេះការប្រើផលិតផលថែរក្សាស្បែក ឬវិធីថែរក្សាស្បែករបស់អ្នកក៏មិនដូចគ្នាដែរ ប៉ុន្តែមានវិធីមួយដែលមិត្តនារីៗ គួរតែធ្វើតាមវិធីសាស្រ្តដូចគ្នានេះ ដើម្បីចិញ្ចឹមស្បែកឱ្យស្អាសភ្លឺរលោងពីខាងក្នុងដោយការទទួលទានផ្លែឈើដែលមានសារធាតុចិញ្ចឹមស្បែកពីខាងក្នុងចេញមកក្រៅ។

ថ្ងៃនេះសូមបង្ហាញនូវផ្លែឈើមួយចំនួនដែលអ្នកគួរតែទទួលទានដើម្បីបំប៉នស្បែក៖

១. ផ្លែស្ត្របឺរី

ផ្លែស្ត្របឺរីសម្បូរទៅដោយវីតាមីន C អាស៊ីតអាល់ហ្វា Hydroxyl និងអាស៊ីត Salicylic ជាពិសេសអាស៊ីត Salicylic ត្រូវបានគេប្រើជាញឹកញាប់នៅក្នុង ក្រែមលាបមុន ព្រោះវាជាអាស៊ីតដែលអាចជ្រាបចូលទៅក្នុងរន្ធញើសនិងជួយសម្អាតស្បែកបានយ៉ាងល្អ លើសពីនេះ ផ្លែស្ត្របឺរីមានផ្ទុកអាស៊ីត Ellagic ដែលមានសមត្ថភាពការពារស្បែកពីកាំរស្មីយូវី ទន្ទឹមនឹងការជួយការពារកូឡាជែនពីការបំផ្លាញដែលបណ្តាលឱ្យស្បែកជ្រីវជ្រួញផងដែរ។

២. ផ្លែក្រូច

ក្រូចសម្បូរទៅដោយវីតាមីន C ដោយផ្លែក្រូច ១០០ ក្រាមផ្តល់វីតាមីន C ដល់ទៅ ៥៤ មីលីក្រាម វាក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារការខូចខាតអុកស៊ីតកម្មផងដែរ ក៏ដូចជាជួយការពារការខូចខាតពីការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ និងជួយកាត់បន្ថយការរលាកស្បែក ព្រមទាំងជួយរាងកាយក្នុងការពង្រឹង Collagen យ៉ាងមានប្រសិទ្ធភាពផងដែរ។

៣. ផ្លែទទឹម

ផ្លែទទឹមសម្បូរទៅដោយវីតាមីន C វីតាមីន K ហ្វូឡាត កាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម និងផូស្វ័រ ហើយផ្លែទទឹមក៏សម្បូរទៅដោយអាស៊ីត Ellagic  ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មការពារស្បែកពីការបំផ្លាញកាំរស្មី UVA និង UVB ផងដែរ រួមជាមួយនឹងការជួយកាត់បន្ថយដំណើរការនៃការបង្កើតសារធាតុពណ៌ស្បែកផងដែរ។

៤. ផ្លែឪឡឹក

ឪឡឹកសម្បូរទៅដោយជាតិទឹក ជាតិសរសៃ កាបូអ៊ីដ្រាត Carotenoids lycopene សារធាតុ Flavonoids វីតាមីន B1 និងវីតាមីន B6  ជាពិសេសផ្លែឈើនេះមិនមានកូលេស្តេរ៉ុលនិងខ្លាញ់ទេ ចំណែកសារធាតុ Lycopene វាមានសមត្ថភាពជួយបណ្តេញ រ៉ាឌីកាល់សេរី ចេញពីរាងកាយ  និងជួយការពារស្បែកខូចផងដែរ។

៥. ផ្លែស្វាយ

ផ្លែស្វាយសម្បូរទៅដោយវីតាមីន A, វីតាមីន C, វីតាមីន E, វីតាមីន K, បេតាការ៉ូទីន, ប៉ូលីហ្វេណុល និង Xanthophylls  សារធាតុចិញ្ចឹមទាំងនេះមានសមត្ថភាពការពារស្បែកពីការបំផ្លាញ DNA  ក៏ដូចជាជួយកាត់បន្ថយការរលាកនៃស្បែកផងដែរ។

៦. ផ្លែចេក

ចេកសម្បូរទៅដោយវីតាមីន A វីតាមីន C វីតាមីន E វីតាមីន K ជាតិសរសៃ ហ្វូឡាត ផូស្វ័រ កាល់ស្យូម ម៉ាញ៉េស្យូម និងប៉ូតាស្យូម សារធាតុចិញ្ចឹមទាំងនេះនឹងមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម កាត់បន្ថយការរលាកនៃស្បែក និងប្រឆាំងមេរោគយ៉ាងមានប្រសិទ្ធភាពលើស្បែក។

ទោះជាយ៉ាងណាបន្ថែមពីលើផ្លែឈើទាំង ៦ ប្រភេទដែលយើងបានរៀបរាប់ខាងលើ ក៏មានផ្លែឈើផ្សេងទៀតដែលអាចចិញ្ចឹមស្បែកពីខាងក្នុងចេញមកក្រៅ ​នោះគឺផ្លែប័រ ផ្លែល្ហុង និងទំពាំងបាយជូជាដើម។

ដូច្នេះបើនារីៗ ចង់ថែរក្សាស្បែកឱ្យមានសុខភាពល្អគួរតែទទួលទានផ្លែឈើទាំងនេះជំនួសឱ្យការបរិភោគអាហារឥតប្រយោជន៍មួយចំនួនដែលប៉ះពាល់សុខភាពរាងកាយ៕ ប្រភព៖ Sanook

 

ពូទីន បញ្ជាឱ្យទីភ្នាក់ងារសន្តិសុខជាតិ តាមប្រមាញ់ជនក្បត់ឱ្យខានតែបាន

0

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី បានរាយការណ៍ថា ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បានដាក់ចេញបទបញ្ជាពង្រឹងព្រំដែនរបស់ខ្លួន និងបានណែនាំដល់សេវាសន្តិសុខជាតិ ឲ្យបង្កើនការគ្រប់គ្រងសង្គម ដើម្បីកម្ចាត់ជនក្បត់ អ្នកស៊ើបការណ៍ និងអ្នកបះបោរ។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២។

ថ្លែងនៅក្នុងទិវាសេវាសន្តិសុខ ដែលប្រារព្ធយ៉ាងទូលំទូលាយនៅប្រទេសរុស្ស៊ីនៅថ្ងៃចន្ទសប្តាហ៍នេះ លោក ពូទីន បានណែនាំដល់មន្ត្រីសន្តិសុខ ឲ្យពង្រឹងការការពារព្រំដែន បង្កើនការគ្រប់គ្រងក្នុងសង្គម និងបង្កើនការប្រើប្រាស់សក្តានុពលប្រតិបត្តិការបច្ចេកទេស និងបុគ្គលិករបស់ពួកគេ ដើម្បីការពារហានិភ័យពីការជ្រៀតជ្រែកពីបរទេសលើកិច្ចការផ្ទៃក្នុងរុស្ស៉ី។

លោក ពូទីន បានគូសបញ្ជាក់យ៉ាងដូច្នេះថា​ «ការរក្សានូវភាពស្ងៀមស្ងាត់ និងប្រមូលផ្តុំកម្លាំងនាពេលនេះ ធ្វើឡើងតាមការស្នើសុំពីទីភ្នាក់ងារប្រឆាំង ការស៉ើបការណ៍ រួមទាំងភ្នាក់ងារស៉ើបការណ៍សម្ងាត់យោធា។ វាចាំបាច់ណាស់ដែលត្រូវបង្ក្រាបឲ្យបានខ្លាំងក្លាលើរាល់សកម្មភាពរបស់សេវាកម្ម ពិសេសបរទេស កំណត់ឲ្យបាននូវអត្តសញ្ញាណជនក្បត់ ភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងអ្នកបះបោរឲ្យបានឆាប់រហ័ស។ រីឯការការពារព្រំដែនរុស្ស៊ី ក៏ត្រូវតែពង្រឹងថែមទៀត»។

គួរបញ្ជាក់ថា លោក ពូទីន ក៏បានបញ្ជាឱ្យសេវាសន្តិសុខរុស្ស៉ី ធានាសុវត្ថិភាពសម្រាប់ប្រជាជនដែលកំពុងរស់នៅលើទឹកដីអ៊ុយក្រែនដែលរុស្ស៉ី បានកាត់បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួន និងដែលទីក្រុងកៀវ និងលោកខាងលិចចាត់ជាអំពើខុសច្បាប់ផងដែរ​៕

ទឹកធ្លាក់មួយកន្លែង កំពុងសម្ងំលាក់ឆោមកណ្ដាលព្រឹក្សា ជាប់ផ្លូវបុប្ផាលាក់ខ្លួន

0

ទឹកធ្លាក់នេះត្រូវបានអ្នកស្រុកហៅថា “ទឹកធ្លាក់ថ្មដាធំ” ដែលកើតចេញពីការរញ្ជួយដីបាតស្ទឹងជ្រែកកាត់ជ្រលងភ្នំ និងមានលេចចេញនូវផ្ទាំងថ្មជ្រុងៗយ៉ាងធំសម្បើមជាច្រើនផ្ទាំង ប្រៀបដូចគេដាប់បម្រុងជញ្ជូនយកទៅធ្វើមហាវិមាន ឬមហាប្រាសាទយ៉ាងអញ្ចឹង គួបផ្សំនឹងខ្សែទឹកសថ្លា ញ៉ាំងទិដ្ឋភាពកណ្ដាលព្រៃនៃតំបន់ថ្មដា រឹតតែមានបរិយាកាសស្រស់ស្រាយ។ទឹកធ្លាក់ថ្មដាក្នុងខេត្តពោធិ៍សាត់ កំពុងតែមានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរណ៍! - Cambotrips

ប្រសិនបើមើលទិដ្ឋភាពទេសភាពពីលើអាកាសទៀតសោត ទឹកធ្លាក់ថ្មដាធំហាក់កំពុងសណ្ដោងសណ្ដូងគ្នាឆ្ពោះទៅកាន់ឈូងសមុទ្រថៃ លើទឹកដីខេត្តត្រាត ពីព្រោះតំបន់នេះនៅជាប់ព្រំដែនកម្ពុជា-ថៃស្រាប់ ហើយនៅមិនឆ្ងាយពីសមុទ្រប៉ុន្មានឡើយ។

ថ្វីដ្បិតទឹកធ្លាក់ធម្មជាតិមានសក្ដានុពលទេសចរណ៍ដ៏ល្អឯកក៏ពិតមែន ប៉ុន្តែកន្លែងនេះមិនទាន់មានការកែច្នៃឱ្យមានភាពទាក់ទាញបន្ថែមទៀតនៅឡើយទេ ខណៈមានប្រជាពលរដ្ឋតិចតួចណាស់ដែលបានទៅដល់ទីនោះ។

ដូច្នេះទឹកធ្លាក់ថ្មដាធំ គួរតែត្រូវរៀបចំកែលម្អឱ្យបានស្អាត និងមានភាពទាក់ទាញជាងមុន ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងកម្សាន្ត និងចូលរួមលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុកផងដែរ៕

រើសបន្លែដែលអ្នកចូលចិត្តញ៉ាំបំផុតដើម្បីដឹងថានាពេលអនាគតដ៏ខ្លីខាងមុខ តើអ្នកនឹងជួបសំណាងអ្វី?

0

បន្លែ​ដែល​អ្នក​រើស​នឹង​បង្ហាញ​ថា តើ​ឆាប់​ៗ​នេះ​អ្នក​នឹង​ជួប​សំណាង​អ្វី។

រូប A

​អ្នក​នឹង​ជួប​សំណាង​ក្នុង​ពេល​ឆាប់​ៗ​នេះ។ ​មើល​ទៅ​អ្នក​ជា​មនុស្ស​មិ​នសូវ​និយាយា​ច្រើន ​មិន​ពូកែ​ខាង​ផ្នែក​ទំនាក់ទំនង​ប៉ុន្មាន​ទេ​ជាមួយ​មនុស្ស​ភេទ​ផ្ទុយ តែ​អ្នក​នៅ​ចង់​បាន​ការ​ចាប់​អារម្មណ៍។ ​ឆាប់​ៗ​នេះ ​អ្នក​នឹង​បាន​ជួប​មនុស្ស​ម្នាក់​ដែល​គេ​ស្រលាញ់​អ្នក ដែល​នេះ​ជា​ឱកាស​ល្អ​សម្រាប់​អ្នក។Is a Tomato a Fruit or a Vegetable? | Britannica

រូប B

ឆាប់​ៗ​នេះ អ្នក​នឹង​មាន​សំណាង​លើ​រឿង​ការងារ ដោយ​លើស​ពី​ការ​រំពឹង​ទុក។ ​ថ្វី​ដ្បិត​ការងារ​នោះ​ហាក់​មិន​ជួយ​ពង្រឹង​សមត្ថភាព​អ្នក​ច្រើន​តែ​វា​ក៏​បាន​ស្តារ​ផ្នែក​សេដ្ឋកិច្ចបច្ចបុន្ប​របស់​អ្នក​បាន។ ​​មែន​ទែន​ទៅ ​អ្នក​នឹង​រក​ឱកាស​បាន​២-៣  ​ដែរ​សម្រាប់​រក​លុយ​បន្ថែម ដូច្នេះ​កុំ​ស្ទាក់​ស្ទើរ​​ហើយ​រំលង​ឱកាស​ទាំង​នេះ​ឲ្យ​សោះ។What Are Bell Peppers?

រូប C

​អ្នក​នឹង​សម្រេច​សមិទ្ធិផល​មួយ​ចំនួន​ទាក់​ទង​នឹង​ការងារ។ ​កន្លង​មក អ្នក​បាន​លះ​បង់​ព្រម​ទាំង​តស៊ូ​ជាមួយ​ការងារ​នេះ​ណាស់ ​ជា​ហេតុ​ធ្វើ​ឲ្យ​ថ្នាក់​លើ​ក៏​ដូច​ជា​បុគ្គលិក​ជាមួយ​គ្នា​កត់​សម្គាល់​ពី​ស្នាដៃ​របស់​អ្នក។ ​អ្នក​នឹង​ទទួល​បាន​ការ​សរសើរ ហើយ​កុំ​ខក​ខាន​នឹង​ចាប់​​ឱកាស​នេះ​ឲ្យ​សោះ ព្រោះ​អ្នក​នឹង​មាន​ការ​អភិវឌ្ឍ​លើស​មុន។Potato | alimentarium

រូប D

​បើ​សិន​អ្នក​ជា​និស្សិត ​អ្នក​នឹង​មាន​សំណាង​លើ​ការ​ប្រលង  ​បើ​អ្នក​ជា​អ្នក​ធ្វើការ ​នឹង​បាន​ឱកាស​រៀន​សូត្រ​អ្វី​ថ្មី​ៗ​ដែល​ជួយ​ឲ្យ​ការ​ងារ​​អ្នក​ដំណើរ​ការ​ល្អ​៕សណ្តែកកួរមានប្រយោជន៍ចំពោះសុខភាពណាស់ ជាពិសេសសម្រាប់អ្នកដែលកំពុងមានផ្ទៃពោះ  និងបំបៅដោះកូនតែម្តង - Khmerload