បរទេស៖ ប្រទេសឡាវបានបើកបណ្តាញខ្សែបញ្ជូន ៥០០គីឡូវ៉ាត់ (500 kV) តភ្ជាប់ស្ថានីយរង នៅភូមិមួយក្នុងចំប៉ាសាក់ ភាគខាងត្បូងនៃប្រទេស ជាមួយតំបន់ព្រំដែនកម្ពុជា។

នាថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានរាយការណ៍ពីទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ថាលោកថុងផាត់ អ៊ីនធឿង ជំនួយការរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែឡាវ បាននិយាយអំពី គម្រោងមួយនេះថាវានឹងដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យថាមពលក្នុងប្រទេសឡាវ ជាពិសេសសក្តានុពលនៃការចែកចាយអគ្គិសនីដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចបន្ថែម។

ជាមួយគ្នានោះនាយកគ្រប់គ្រងអគ្គិសនីឡាវ (EDL) លោក Chanthboon Sukalun បានមានប្រសាសន៍ថា បណ្តាញបញ្ជូន និងស្ថានីយ៍រងគឺជាផ្នែកមួយនៃគម្រោងជាតិ ដែលប្រើប្រាស់បច្ចេកទេសទំនើប ជាមួយនឹងតម្លៃវិនិយោគខ្ពស់។ ហើយនេះជាព្រឹត្តិការណ៍សំខាន់មួយក្នុងយុទ្ធសាស្ត្រនាំចេញអគ្គិសនីទៅប្រទេសជិតខាងរបស់ឡាវ ជាពិសេសគឺប្រទេសកម្ពុជា។

ដោយបណ្តាញបញ្ជូនថាមពលនេះផងដែរមានប្រវែងជាង ២០០ គីឡូម៉ែត្រ និង រត់កាត់តំបន់ទន្លេមេគង្គនៃ ខេត្ត ចំប៉ាសាក់ រួមទាំងស្រុក Sanamxay និង Phu Vong ក្នុងខេត្ត Attapeu ។

គួរបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្នប្រទេសឡាវមានប្រភពថាមពលចំនួន ៩០ ដែលមានសមត្ថភាពដំឡើងសរុបជិត ១១,០០០ មេហ្គាវ៉ាត់ត្រឹមឆ្នាំ ២០២២ ដែលក្នុងនោះមានរោងចក្រវារីអគ្គិសនីចំនួន ៧៧ កន្លែង រោងចក្រថាមពលពន្លឺព្រះអាទិត្យចំនួន ៨ រោងចក្រថាមពលជីវម៉ាសចំនួនចំនួន៤ និងរោងចក្រថាមពលធ្យូងថ្មចំនួន ១។

លើសពីនេះ ប្រទេសឡាវគ្រោងនឹងផលិតថាមពលបន្ថែម ១.៨០៧ មេហ្គាវ៉ាត់ នៅចន្លោះឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ដោយបែងចែកជាវារីអគ្គិសនី ៥៧ ភាគរយ ដោយថាមពលធ្យូងថ្ម ១៩ភាគរយ និងថាមពលពន្លឺព្រះអាទិត្យ ២៤ភាគ និង ៧៧.៥៩ភាគរយពីវារីអគ្គិសនី។

យ៉ាងណាមិញប្រទេសឡាវមានគំនិតសាងសង់វារីអគ្គិសនីជាច្រើននេះឡើងមក គឺសម្រាប់ជាផ្នែកមួយនៃយុទ្ធសាស្ត្រប្រែក្លាយប្រទេសទៅជា “វារីអគ្គិសនី” នៃអាស៊ីអាគ្នេយ៍៕ ប្រភព៖ Dailynews