ប្រទេសន័រវេស និងអាល្លឺម៉ង់ ៖ ប្រទេសន័រវេស និងអាល្លឺម៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាមួយដើម្បីបង្កើនការផលិតថាមពលកកើតឡើងវិញ និងអភិវឌ្ឍន៍ឧស្សាហកម្មពណ៌បៃតង ។ ការសហការគ្នានេះមានគោលដៅកាត់បន្ថយការបញ្ចេញកាបូនម៉ូណូអុកស៊ីត ឬឧស្ម័នបង្កកំដៅផែនដី និងកាត់បន្ថយការពឹងផ្អែកលើឧស្ម័នធម្មជាតិពីរុស្ស៊ីផងដែរ ។

ការប្រកាសសហការគ្នា ថ្លែងដោយនាយករដ្ឋមន្ត្រីន័រវេស លោក Jonas Gahr Store និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ លោក Robert Habeck ។ ខ្លឹមសារនៃកិច្ចព្រមព្រៀងមានផែនការសហការលើផ្នែកអ៊ីដ្រូសែន បច្ចេកវិទ្យាថ្ម ថាមពលខ្យល់នៅជាយសមុទ្រ ការចាប់យកកាបូន និងការផ្ទុក ។10 “Green” Industry Terms Everyone Should Know - Tales by Trees

Equinor ក្រុមហ៊ុនប្រេងរបស់រដ្ឋាភិបាលន័រវេស និងក្រុមហ៊ុនថាមពលរបស់អាល្លឺម៉ង់ Real World Evidence (RWE) បានប្រកាសផែនការរួមគ្នាអភិវឌ្ឍន៍ផ្នែកផលិត និងការប្រើប្រាស់អ៊ីដ្រូសែនកាបូនទាប ដើម្បីជួយឱ្យអាល្លឺម៉ង់កាត់បន្ថយការពឹងផ្អែកថាមពលធ្យូងថ្ម និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់នាថ្ងៃអនាគត ។

ប្រទេសន័រវេសបានយកឈ្នះរុស្ស៊ី ខណៈរុស្ស៊ីជាប្រទេសអ្នកនាំចេញឧស្ម័នធម្មជាតិធំជាងគេនៅអឺរ៉ុបតាំងពីឆ្នាំមុន ។ ក្រុមហ៊ុន Equinor ជាអ្នកនាំចេញថាមពលធំជំនួសក្រុមហ៊ុនថាមពលរុស្ស៊ី ខណៈអាល្លឺម៉ង់កំពុងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពណ៌បៃតង (មិនប៉ះពាល់បរិស្ថាន) ជាមួយការស្វែងរកថាមពលជំនួស និងចេញឆ្ងាយពីឧស្ម័នធម្មជាតិរបស់រុស្ស៊ី ។ អាល្លឺម៉ង់ និងសហភាពអឺរ៉ុប (EU) បានប្រើវិធានការមិនជួញដូរឧស្ម័នជាមួយរុស្ស៊ី ដើម្បីបង្ខំឱ្យរុស្ស៊ីបញ្ឈប់ប្រតិបត្តិការកងទ័ពរបស់ខ្លួនជាមួយអ៊ុយក្រែន ហើយត្រូវរុស្ស៊ីតបតវិញដោយប្រើវិធានការតឹងតែង គឺមិននាំចេញឧស្ម័នទៅឱ្យប្រទេសណាដែលមិនមែនជាមិត្តភក្តិរុស្ស៊ី ឬមិនជួញដូរជាមួយរុស្ស៊ី ៕

ប្រភព ៖ TNN World