សហរដ្ឋអាមេរិក ៖ ហេតុការណ៍នឹកស្មានមិនដល់មួយបានកើតឡើងក្នុងសាលារៀនបឋមសិក្សារបស់អាមេរិក គឺមានក្មេងប្រុសអាយុត្រឹមតែ៦ឆ្នាំម្នាក់បានប្រើអាវុធបាញ់គ្រូអាយុជាង៣០ឆ្នាំរបស់ខ្លួន បណ្តាលឱ្យរងរបួសធ្ងន់ ដោយសារគេមិនពេញចិត្តនឹងគ្រូស្តីបន្ទោស ។Newport News School Shooting: 6-Year-Old Student Wounded Teacher, Police  Say - The New York Times

ក្រោយមក ក្មេងប្រុសអាយុ៦ឆ្នាំជាអ្នកបង្កហេតុនេះត្រូវបានប៉ូលិសចាប់ឃុំខ្លួនហើយ ដោយស្ថិតក្នុងការស៊ើបអង្កេតតាមដំណាក់កាលរបស់ច្បាប់ ហើយត្រូវមានផ្នែកពាក់ព័ន្ធមកការពារសិទ្ធិរបស់គេ សាកសួរពីមូលហេតុនៃការបាញ់នេះ ព្រមទាំងសួរនាំរឿងតើគេបានអាវុធពីណា ។ តាមការបញ្ជាក់ដំបូងថា វាជាទង្វើរបស់ក្មេងនេះតែម្នាក់ឯង ក្មេងដទៃទៀតមិនពាក់ព័ន្ធទេ ។6-year-old in custody after Virginia teacher injured in elementary  classroom shooting

តាមភ្នាក់ងារ CNN រាយការណ៍ថា ហេតុការណ៍ខាងលើកើតឡើងនៅសាលារៀនបឋមសិក្សា Richneck ក្នុងទីក្រុង Newport News រដ្ឋ Virginia របស់អាមេរិក ។ កាលពីរសៀលថ្ងៃទី៦ ខែមករា កន្លងមក ក្មេងខាងលើបានបាញ់១គ្រាប់ទៅអ្នកគ្រូរហូតរងរបួសធ្ងន់ ក្រោយពីអ្នកគ្រូរូបនេះមានជម្លោះ និងប្រើសំឡេងខ្លាំងជាមួយខ្លួន ហើយគេបានបញ្ជូនអ្នកគ្រូទៅមន្ទីរពេទ្យ និងស្ថិតក្រោមការថែទាំពីគ្រូពេទ្យយ៉ាងដិតដល់ ។ ក្រោយកើតហេតុ ខាងសាលារៀនបឋមសិក្សា Richneck បានបិទទ្វារជាបណ្តោះអាសន្ន ដើម្បីឱ្យប៉ូលិសចូលទៅប្រមូលភស្តុតាងនៅកន្លែងកើតហេតុ ។6-year-old child shoots teacher at Elementary School in Virginia | wusa9.com

លោក George Parker នាយកសាលាឱ្យដឹងថា ខ្លួនលោកនៅតែមានអារម្មណ៍តក់ស្លុត និងសោកស្តាយជាមួយហេតុការណ៍ដែលបានកើតឡើងនេះ ប៉ុន្តែលោកប្តេជ្ញាផ្តល់ការអប់រំល្អដល់ក្មេងៗ រួមទាំងមើលថែពីសុវត្ថិភាពរបស់ពួកគេគ្រប់គ្នា ហើយលោកសង្ឃឹមថា សហគមន៍នឹងរួមគ្នាប្រយុទ្ធប្រឆាំងនឹងអាវុធ និងមិនឱ្យក្មេងប្រើប្រាស់អាវុធបែបនេះទៀត ៕

ប្រភព ៖ Thairath