Home Blog Page 1898

ស្ពានព្យួរដែលមើលទៅមានគ្រោះថ្នាក់បំផុតនៅក្នុងពិភពលោក ក្នុងប្រទេសប៉ាគីស្ថាន

0

បរទេស៖ ស្ពាន Hussaini Hanging Bridge គឺជាស្ពានខ្សែពួរមួយក្នុងចំណោមស្ពានខ្សែពួរដែលមិនមានភាពច្បាស់លាស់ និងត្រូវបានគេស្គាល់ថាជាស្ពានគ្រោះថ្នាក់ជាងគេនៅភាគខាងជើងប្រទេសប៉ាគីស្ថាន។

ស្ពានខ្សែពួរនេះឆ្លងកាត់បឹង Borit នៅ Upper Hunza  នៃប្រទេសប៉ាគីស្ថាន ដោយស្ពាននេះត្រូវបានគេមើលឃើញថា ហាក់ដូចជាខ្វះការថែទាំ និងជួសជុលមិនបានល្អ និងគិតថាប្រសិនបើអ្នកបោះជំហានខុស អ្នកនឹងអាចមានគ្រោះថ្នាក់ ឬធ្លាក់ចូលទៅក្នុងទន្លេ Hunza ជាក់ជាមិនខាន ព្រោះស្ពាននេះមានលក្ខណៈញ័រ និងមិនមានលំនឹងត្រឹមត្រូវនោះឡើយ។

ទោះបីជាមានរូបរាងដ៏គ្រោះថ្នាក់យ៉ាងណាក៏ដោយ Hussaini គឺជាស្ពានដែលមានសុវត្ថិភាព ហើយបានក្លាយទៅជាកន្លែងទាក់ទាញទេសចរណ៍បំផុតមួយ ដោយមានអ្នកឡើងភ្នំបានសាកល្បង របស់ពួកគេ ខណៈដែលពួកគេធ្វើដំណើរដោយប្រុងប្រយ័ត្នក្នុងការឆ្លងកាត់វា។

យ៉ាងណាក៏ដោយសម្រាប់អ្នក ធ្លាប់ឡើងភ្នំ ពួកគេតែងតែចូលចិត្តសាកល្បងភាពក្លាហានរបស់ពួកគេ ដោយធ្វើដំណើរឆ្លងកាត់ស្ពាននេះជានិច្ច នៅពេលដែលពួកគេមកសម្សាន្តនៅទីនេះ។

យ៉ាងណាមិញស្ពាននេះគឺជាការច្នៃប្រឌិតសំណង់ដ៏ល្អបំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដោយពួកគេបានអនុញ្ញាតឱ្យបុព្វបុរសរបស់យើងអាចធ្វើដំណើរពីតំបន់មួយទៅតំបន់មួយទៀត ដោយមិនចាំបាច់ធ្វើដំណើរផ្លូវឆ្ងាយ ឬកាត់បន្ថយពេលវេលាបានយ៉ាងច្រើន ជាមួយនឹងស្ពានឆ្លងទឹកទន្លេបានយ៉ាងលឿនជាមុន។

ជាមួយគ្នានោះមានស្ពានចាស់ៗជាច្រើនដែលត្រូវបានអាជ្ញាធរក្នុងតំបន់ជួសជុលឡើងវិញ ហើយអ្នកទេសចរជាច្រើនមានការភ្ញាក់ផ្អើលនៅពេលដែលឃើញស្ពានចាស់ៗមួយចំនួននៅតែឈរ និងត្រូវបានប្រើប្រាស់ដោយអ្នកទេសចរ និងអ្នកដំណើរជាច្រើននៅតំបន់នោះ៕ ប្រភព៖atlasobscura

 

 

លោកខាងលិច និយាយថា ពូទីន ដូរមេបញ្ជាការថ្មីព្រោះទ្រាំលែងបាននឹងបរាជ័យក្នុងសង្រ្គាមអ៊ុយក្រែន

0

អន្តរជាតិ៖ ក្រុមអ្នកវិភាគបាននិយាយថា ការផ្លាស់ប្តូររបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដោយជំនួសមេបញ្ជាការកំពូលដើម្បីដឹកនាំសង្រ្គាមអ៊ុយក្រែននៅសប្តាហ៍នេះ គឺជាសញ្ញានៃភាពមិនចុះសម្រុងគ្នាខាងផ្នែកយោធា ហើយបង្ហាញថាលោកអស់ការអត់ធ្មត់នឹងកងទ័ពរុស្ស៊ីដែលមិនអាចយកឈ្នះសង្រ្គាមបាន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣។

ថ្មីៗនេះក្រសួងការពារជាតិរុស្ស៉ីបានតែងតាំង លោក វ៉ាឡេរី ជឺរ៉ាស៉ីម៉ូវ (Valery Gerasimov) ជាអ្នកទទួលខុសត្រូវធ្វើសង្រ្គាមនៅអ៊ុយក្រែន ហើយមេបញ្ជាការចាស់ គឺលោក សឺហ្គៃ ស៊ូវូរីគីន នឹងក្លាយទៅជាអនុប្រធានរបស់ លោក ជឺរ៉ាស៉ីម៉ូវ វិញ ដែលត្រូវធ្វើការជាមួយឧត្តមសេនីយ៍ពីរនាក់ផ្សេងទៀត។ ក្រុមអ្នកសង្កេតការណ៍រុស្ស៊ី និងលោកខាងលិចបានលើកឡើងស្រដៀងគ្នាថា ទង្វើនេះគឺជាសញ្ញាមួយបង្ហាញថា លោក ពូទីន កាន់តែខឹងសម្បារចំពោះការតស៊ូរបស់អ៊ុយក្រែន ប៉ុន្តែក៏មានកំហុសនៅក្នុងចំណោមបញ្ជាការកងទ័ពរុស្ស៊ីផងដែរ ខណៈកំពុងប្រឈមនឹងការលំបាកក្នុងបំណងចង់ការបើកការវាយលុកដ៏ធំមួយលើអ៊ុយក្រែន ដែលអាចកើតមានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិភាគ ការដាក់មេទ័ពម្នាក់ឲ្យទទួលបន្ទុកប្រតិបត្តិការវាយប្រហារផ្លូវគោកគឺមិនមែនជារឿងធម្មតានោះទេ ព្រោះក្រៅពីក្នុងពីការដឹកនាំយុទ្ធសាស្រ្តនៅសមរភូមិហើយនោះ ក៏នៅមានកិច្ចការសម្របសម្រួល ទំនាក់ទំនងនយោបាយ ការវាយតម្លៃលើការគំរាមកំហែង និងគ្រប់គ្រងស្តុកអាវុធផងដែរ​ ៕

ក្រោយចិនបើកប្រទេស ឡាវ ត្រៀមបង្កើនជើងហោះហើរ ស្វាគមន៍ភ្ញៀវទេសចរចិនយ៉ាងច្រើនកុះករ

0

បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ឡាវ គ្រោងនឹងពង្រីកសេវាកម្មលើផ្លូវអាកាសចរជាច្រើនជាមួយប្រទេសចិន ដើម្បីស្វាគមន៍ សម្រាប់រដ្ឋាភិបាលទីក្រុងប៉េកាំងក្នុងការបើកប្រទេសឡើងវិញ។

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បានរាយការណ៍ពីទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ថាក្រុមហ៊ុនអាកាសចរណ៍ឡាវ ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសឡាវ បានប្រកាសផែនការបង្កើនសេវាហោះហើរបន្ថែម ក្នុងអំឡុងខែ កុម្ភៈ និង ខែមីនាខាងមុខនេះ ដើម្បីស្វាគមន៍ភ្ញៀវទេសចរចិនមកកាន់ប្រទេសឡាវ។

ការបង្កើន និងពង្រឹងសេវាហោះហើររវាងប្រទេសទាំងពីរនេះ គឺធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងបានបន្ធូរបន្ថយវិធានការគ្រប់គ្រងកូវីដ -១៩ ស្ទើរតែទាំងអស់កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៣កន្លងទៅ។

ក្នុងនោះផងដែរលោក Nudang Chanthaphasuk នាយកពាណិជ្ជកម្មនៃក្រុមហ៊ុនអាកាសចរ Lao Airlines បាននិយាយថាក្រុមហ៊ុនអាកាសចរណ៍កំពុងរង់ចាំការឆ្លើយតបពីប្រទេសចិន អំពីការដាក់សំណើដើម្បីបន្ថែមជើងហោះហើរប្រចាំថ្ងៃ ពីទីក្រុងវៀងចន្ទន៍ ទៅទីក្រុងគុនមីង រាជធានីនៃខេត្តយូណាន និងទីក្រុងធំៗជាច្រើនទៀត រួមមាន Guangzhou, Shanghai, Chengdu, Changzhou និង Hangzhou ជាដើម។

គួររំលឹកផងដែរថាបច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ឡាវកំពុងដំណើរការជើងហោះហើរ ៣ ដងក្នុងមួយសប្តាហ៍ពីទីក្រុងវៀងច័ន្ទទៅកាន់ទីក្រុងគុនមីងនៃប្រទេសចិន។ លើសពីនេះក្រុមហ៊ុនអាកាសចរណ៍ឡាវគ្រោងនឹងបង្កើនចំនួនជើងហោះហើរបន្ថែម ពីហ្លួងព្រះបាង ដែលស្ថិតនៅខាងជើង និងចំប៉ាសាក់ នៅភាគខាងត្បូងនៃប្រទេសឡាវ ជាមួយនឹងគោលដៅជាច្រើននៅក្នុងប្រទេសចិនជាគោលដៅបន្ថែមទៀត៕ ប្រភព៖ Dailynews

 

 

រោងចក្រកូរ៉េខាងត្បូងទំហំ ៤,០០០ ម៉ែត្រការ៉េ ត្រូវភ្លើងឆាបឆេះ គ្មានសល់

0

បរទេស៖ រោងចក្រផលិតផ្លាស្ទិករបស់កូរ៉េខាងត្បូងមួយនៅក្នុងសួនឧស្សាហកម្ម Bac Ninh បានឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដែលបណ្ដាលឱ្យរោងជាង ៤,០០០ ម៉ែត្រការ៉េត្រូវបានដុតបំផ្លាញគ្មានសល់។

កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ មានសេចក្ដីការណ៍មួយបានឱ្យដឹងថា មានករណីអគ្គីភ័យឆាបឆេះនៅក្នុងក្រុមហ៊ុន Esd Korea Vina Co. មានទំហំ៤,០០០ ម៉ែត្រការ៉េ នៅខាងក្នុងសួនឧស្សាហកម្ម Bac Ninh ក្នុងខេត្តភាគខាងជើងនៃប្រទេសកូរ៉េ។

បើតាមប្រភពបានឱ្យដឹងថាករណីឆាបឆេះនេះចាប់ផ្តើមនៅម៉ោងប្រហែលម៉ោង ៣ និង ៣០ នាទីព្រឹកឈានចូលថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

ជាមួយគ្នានោះបើតាមការឱ្យដឹងរបស់សាក្សីដែលធ្វើការនៅក្នុងក្រុមហ៊ុនក្បែរនោះបាននិយាយថា បានលឺសំលេងមនុស្សស្រែកខណៈ និងមានកម្មករជាច្រើននាក់រត់ចេញពីក្នុងរោងចក្រ។

ដំបូងឡើយគេឃើញភ្លើងឆេះនៅជ្រុងតូចមួយនៃឃ្លាំង ប៉ុន្តែវាក៏បានគ្របដណ្ដប់លើអគារសិក្ខាសាលាទាំងមូលបន្ទាប់ពីរយៈពេល ២០ នាទី ព្រោះតែមានខ្យល់បក់ខ្លាំងធ្វើឱ្យភ្លើងឆេះរាលដាលកាន់តែ លឿន ។

បន្ទាប់ពីហេតុការកើតឡើង រថយន្តពន្លត់អគ្គិភ័យជាង១០០គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ១៤គ្រឿង ត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុ ដើម្បីពន្លត់ភ្លើង ហើយមកដល់ម៉ោង៨ព្រឹក ផ្សែងខ្មៅនៅតែហុយចេញពីកណ្តាលរោងចក្រ ក្រុមអ្នកពន្លត់អគ្គីភ័យបានព្យាយាមចូលទៅដល់ទីតាំងពីគ្រប់ទិសទី ដើម្បីពន្លត់ភ្លើង។

រោងចក្រទាំងមូលត្រូវបានឆាបឆេះទាំងស្រុងដោយដំបូលស័ង្កសីខូចទ្រង់ទ្រាយ ដោយសារភ្លើង ហើយរាល់ផលិតផលខាងក្នុងត្រូវបានបំផ្លាញដូចគ្នា។ តែសំណាងល្អគ្មានសេក្ដីរាយការណាមួយបញ្ជាក់ពី រងរបួស ឬរងគ្រោះក្នុងអគ្គីភ័យនោះឡើយ ក្រុមអ្នកស៊ើបអង្កេតកំពុងស្វែងរកការពិតនៃមូលហេតុបណ្ដាលឱ្យមានភ្លើងឆាបឆេះ៕ ប្រភព៖ E.vnexpress

 

 

 

 

អ៊ុយក្រែន បញ្ជូនមន្ត្រីមកសិក្សាជំនាញបោសសំអាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះពីកម្ពុជា

0

ភ្នំពេញ៖ រដ្ឋាភិបាលអ៊ុយក្រែន បានសម្រេចបញ្ជូនមន្ត្រីជំនាញសកម្មភាពមីនរបស់ខ្លួន មកធ្វើទស្សនកិច្ចសិក្សា និងហ្វឹកហ្វឺនពីជំនាញបោសសំអាតគ្រាប់មីនពីកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ។

ការសិក្សា និងហ្វឹកហ្វឺនជំនាញបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់មន្ត្រីអ៊ុយក្រែននេះ គាំទ្រដោយរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ សកម្មភាពមីនមនុស្សធម៌លើវិស័យដោះមីននេះ កើតចេញពីការប្តេជ្ញាចិត្តរួមគ្នារវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio ក្នុងជំនួបទ្វេភាគី ក្នុងកំឡុងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សេចក្តីប្រកាសព័ត៌មានរបស់ CMAC បានបញ្ជាក់ថា ផលប៉ះពាល់នៃគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ លើទឹកដីអ៊ុយក្រែន ដែលបណ្តាលឱ្យមានជនស៊ីវិលស្លាប់បាត់បង់ជីវិត និងកំពុងក្លាយជាឧបសគ្គសម្រាប់ប្រជាជនអ៊ុយក្រែ​ន ហើយកិច្ចខិតខំប្រឹងប្រែងបោសសម្អាតទាមទារ ឱ្យមានការតស៊ូ និងការអត់ធ្មត់ ដោយត្រូវការពេលវេលាយូរ ដើម្បីសុវត្ថិភាព និងស្តារជីវភាពឡើងវិញរបស់ប្រជាពលរដ្ឋអ៊ុយក្រែន។

ប្រទេសកម្ពុជា ឆ្លងកាត់សង្រ្គាមជាច្រើនទស្សវត្សរ៍ ដែលបានបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ រាប់លានគ្រាប់រាយប៉ាយនៅទូទាំងប្រទេស។ ដោយសារតែបទពិសោធន៍ និងការឈឺចាប់នៃផលប៉ះពាល់ដោយសារសង្គ្រាម ដែលបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកិច្ចសហប្រតិបត្តិការ លើវិស័យសកម្មភាពមីន ជាសកម្មភាពមនុស្សធម៌ មានសារៈសំខាន់សម្រាប់ជួយដល់ប្រទេស និងប្រជាជនអ៊ុយក្រែន ដែលកំពុងរងគ្រោះដោយសារសង្គ្រាម ដូចកម្ពុជាកាលពីជាង ៣០ឆ្នាំមុនដែរ។

សូមជម្រាបថា មន្ត្រីជំនាញសកម្មភាពមីនរបស់អ៊ុយក្រែនចំនួនប្រមាណ ១៥រូប នឹងត្រូវចាប់ផ្តើមហ្វឹកហ្វឺនជំនាញដោះមីន រយៈពេលពេញមួយសប្តាហ៍ នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីនរបស់ CMAC ក្នុងខេត្តកំពង់ឆ្នាំង និងធ្វើទស្សនកិច្ច តាមការដ្ឋានដោះមីន នៅខេត្តបាត់ដំបង និងសៀមរាបជាដើ​ម។

សូមបញ្ជាក់ផងដែរថា អង្គភាព CMAC គឺជាអង្គភាពបោសសម្អាតមីន គ្រាំទ្រសកម្មភាពមនុស្សធម៌ ដែលមានវ័យចំណាស់ និងធំជាងគេបង្អស់នៅលើពិភពលោក។ សម្រាប់ការហ្វឹកហ្វឺនជំនាញដោះមីន ដល់សិក្ខាកាមអន្តរជាតិនេះ មិនមែនជាលើកទី១ សម្រាប់មន្ត្រីអ៊ុយក្រែនទេ កន្លងមកដោយមានការគាំទ្រដោយរដ្ឋាភិបាល និងប្រជាជនជប៉ុន អង្គភាព CMAC ធ្លាប់បានហ្វឹកហ្វឺនការដោះមីន ដល់ប្រទេសជាច្រើនដូចជា កូឡុំប៊ី, អ៉ីរ៉ាក់, អង់ហ្គោឡា និងឡាវជាដើម៕

រុស្ស៊ី និងអ៊ុយក្រែន វៃគ្នាផ្អើលពិភពលោក ប៉ុន្តែក្រុមហ៊ុនផលិតអាវុធរបស់ NATO ជាអ្នកកើបលុយទៅវិញ

0

អន្តរជាតិ៖ ក្រុមហ៊ុនផលិតសព្វាវុធធំៗរបស់លោកខាងលិចដែលពាក់ព័ន្ធនឹងការផ្គត់ផ្គង់យោធាដល់អ៊ុយក្រែនរកបានប្រាក់ចំណូល ១២៤ពាន់លានដុល្លារកាលពីឆ្នាំ២០២២។

វិស័យឧស្សាហកម្មយោធា និងការពារជាតិដ៏ធំបំផុតនៃរដ្ឋសមាជិកណាតូ បានឃើញតម្លៃទីផ្សាររបស់ពួកគេកើនឡើង ២១.៥ភាគរយ នៅឆ្នាំ២០២២ ចំពេលមានជម្លោះអូសបន្លាយក្នុងប្រទេសអ៊ុយក្រែន និងប្រតិបត្តិការជួសជុលអាវុធដ៏ខ្លាំងក្លានៅអឺរ៉ុបខាងលិច។

គេហទំព័រ ឌីហ្វេន ញ៉ូវ (Defense News) និង ត្រាដីងវីញ៉ូវ (Tradingview) បានផ្សាយថា តាមការប៉ាន់ប្រមាណថាមូលធននីយកម្មទីផ្សាររួមនៃសាជីវកម្មបានកើនឡើងពី ៥៧៩ ពាន់លានដុល្លារក្នុងខែធ្នូ ឆ្នាំ២០២១ កើន ដល់៧០៣ពាន់លានដុល្លារក្នុងខែធ្នូ ឆ្នាំ២០២២។

ចំណាត់ថ្នាក់នេះរួមមានក្រុមហ៊ុនចំនួន ២៥ ដែលមានមូលធនប័ត្រទីផ្សារជាង ១ពាន់លានដុល្លារដែលត្រូវបានជួញដូរនៅលើទីផ្សារភាគហ៊ុន និងមានផលិតផលយោធាគ្របដណ្តប់លើប្រាក់ចំណូលរបស់ពួកគេ ក៏ដូចជាឈ្មោះដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។

អ្នកនិពន្ធនៃរបាយការណ៍បានដាក់ឈ្មោះក្រុមហ៊ុនផលិតអាវុធអាល្លឺម៉ង់ រ៉ែនមេថល (Rheinmetall) ជាក្រុមហ៊ុនដែលមានការកើនឡើងតម្លៃទីផ្សារខ្ពស់បំផុតក្នុងរយៈពេល ១២ខែចុងក្រោយនេះ ជាមួយនឹងការកើនឡើងតម្លៃភាគហ៊ុន ១២២ភាគរយ ។

ក្រុមហ៊ុនផលិតដ្រូន និងរ៉ុក្កែតរបស់បារាំងឈ្មោះ ថាលេស (Thales) បានឃើញការកើនឡើង ៥៤ភាគរយ នៅក្នុងតម្លៃទីផ្សារ។ក្រុមហ៊ុនម៉ៅការការពារជាតិអាមេរិក ណតរ៉ូប គ្រូមែន (Northrop Grumman) បានកើនឡើង ៤៤ភាគរយ ខណៈដែលភាគហ៊ុននៃក្រុមហ៊ុនផលិតឧបករណ៍បាញ់រ៉ុក្កែត ហ៊ឺម៉ាស់ ឡុកហេដ ម៉ាទីន (HIMARS Lockheed Martin) បានកើនឡើង៤២ភាគរយ ៕

អឺរ៉ុបសង្ឃឹមថាខ្លួននឹងលែងពឹងផ្អែកលើរ៉ែចិនបន្តទៀត ក្រោយរកឃើញកន្លែងផ្ទុករ៉ែដ៏កម្របំផុត ជាង ១ លានតោន

0

បរទេស៖ ស្របពេលចិនមានវិបត្តិជំងឺកូវីដ-១៩ ស្រាប់តែអឺរ៉ុបបានរកឃើញកន្លែងផ្ទុករ៉ែដ៏កម្របំផុត ដោយគេ ប៉ាន់ស្មានថាមានជាង ១ លានតោន ជាមួយនឹងក្ដីសង្ឃឹមថ្មីដោយលែងពិងផ្អែកលើរ៉ែនាំចូលមកពីប្រទេសចិនបន្តទៀតនាពេលអនាគត។

នាថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៣​ មានសេចក្តីរាយការណ៍ពីសារព័ត៌មាន BBC បានឱ្យដឹងថាប្រទេសស៊ុយអែត បានរកឃើញប្រភពនៃធាតុរ៉ែកម្រ (Rare Earth) ឬក្រុមនៃធាតុកម្រចំនួន ១៧ ប្រភេទនៅក្នុងតារាងតាមកាលកំណត់ នៅតំបន់ភាគខាងជើងបំផុតរបស់ប្រទេសស៊ុយអែត។

ការរកឃើញប្រភេទរ៉ែទាំងអស់នេះត្រូវបានគេរំពឹងថាមានបរិមាណលើសពី ១ លានតោនដែលធ្វើឱ្យ វាក្លាយវាលផ្ទុករ៉ែកម្របំផុតនៅអឺរ៉ុបមិនធ្លាប់មាន។ លើសពីនេះការរកឃើញកំណប់រ៉ែដ៏ច្រើនសន្ធឹកសន្ធាប់នេះ គេសង្ឃឹមថាវាអាចជួយកាត់បន្ថយការនាំចូលរ៉ែកម្រពីប្រទេសចិន ព្រោះនាពេលបច្ចុប្បន្នសហភាពអឺរ៉ុប (EU) ដល់ទៅ ៩៨ ភាគរយទៅហើយដែលពឹងផ្អែកលើប្រទេសចិន។

ទន្ទឹមនឹងនោះលោក Jan Mostrom ប្រធានប្រតិបត្តិនៃ LKAB ក្រុមហ៊ុនរុករករ៉ែស៊ុយអែត បាននិយាយថា ខ្លួនបានរកឃើញប្រាក់កម្រៃដ៏ធំបំផុតរបស់អឺរ៉ុប ក្រោយការរកឃើញតំបន់រ៉ែកម្រដ៏សំខាន់សម្រាប់តំបន់ដែលជាសារធាតុរ៉ែលោហៈធាតុចំនួន ១៧ ប្រភេទ ដែលគេដឹងថាត្រូវបានប្រើប្រាស់ជាធាតុផ្សំសំខាន់ៗសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាពិសេស ឧបករណ៍អេឡិចត្រូនិក នៅក្នុងទូរស័ព្ទចល័ត ដ្រាយវ៍រឹង លើសពីនេះវាក៏មានសារៈសំខាន់ផងដែរសម្រាប់ការផ្លាស់ប្តូរទៅកាន់បច្ចេកវិទ្យាថាមពលស្អាត ដូចជា ទួរប៊ីនខ្យល់ និងរថយន្តអគ្គិសនី រួមបញ្ចូលទាំងឧបករណ៍យោធា  ដូចជាប្រព័ន្ធកាំជ្រួចជាដើម។

ទោះជាយ៉ាងណា ដោយសារភាពលំបាកនៃការជីកយករ៉ែកម្រជាលើកដំបូង គេរំពឹងថាវានឹងចំណាយពេលប្រហែល ១០ ទៅ ១៥ ឆ្នាំ ទើបអាចជីក និងដំណើរការបានដោយរលូន។

យ៉ាងណាមិញរដ្ឋមន្ត្រី ថាមពលរបស់ប្រទេសស៊ុយអែត ​Ebba Busch បាននិយាយថា សហភាពអឺរ៉ុប មានការពឹងផ្អែកខ្លាំងពេកលើការនាំចូលរ៉ែពីប្រទេសចិន ហើយបញ្ហានេះចាំបាច់ត្រូវផ្លាស់ប្តូរដោយសហភាពអឺរ៉ុប គួរងាកមកពឹងលើខ្លួនឯង។

បន្ថែមពីនោះក្រុមហ៊ុនពាក់ព័ន្ធជាច្រើនបានជំរុញឱ្យអាជ្ញាធរគួរតែពន្លឿនច្បាប់អនុញ្ញាតសម្រាប់ការជីកយករ៉ែកម្រ ឱ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន ដើម្បីធានាឱ្យបានកាន់តែច្រើននូវវត្ថុធាតុដើមនេះនៅក្នុងទ្វីបអឺរ៉ុបខ្លួនឯងផ្ទាល់៕ ប្រភព៖ Khaosod

 

 

 

 

 

អូស្ត្រាលី និងប៉ាពួញូហ្គីណេពង្រឹងទំនាក់ទំនងផ្នែកការពារជាតិ

0

ប្រទេសប៉ាពួញូហ្គីណេ ៖ នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី លោក អែនថូនី អាល់បានេស៊ី បានថ្លែងទៅកាន់សភាតំណាងរាស្ត្ររបស់ប្រទេសប៉ាពួញូហ្គីណេ (Papua New Guinea) ជាប្រទេសស្ថិតនៅកោះប៉ាស៊ីហ្វិក អំពីការរួមគ្នាពង្រឹងទំនាក់ទំនងផ្នែកការពារជាតិរវាងប្រទេសទាំងពីរ ។Australian PM pushes defense ties with Papua New Guinea | NHK WORLD-JAPAN  News

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អែនថូនី ដែលធ្វើទស្សនកិច្ចនៅប្រទេសប៉ាពួញូហ្គីណេ និងជាមេដឹកនាំបរទេសដំបូងគេមានឱកាសថ្លែងទៅកាន់សភាតំណាងប្រទេសប៉ាពួញូហ្គីណេ កាលពីថ្ងៃទី១២ ខែមករាថា អូស្ត្រាលី និងប៉ាពួញូហ្គីណេ គឺជាប្រទេសស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងត្រូវរួមដៃគ្នាដើម្បីធ្វើឱ្យក្នុងតំបន់កាន់តែមានស្ថេរភាព ។ កិច្ចព្រមព្រៀងសន្តិសុខត្រូវតែផ្អែកលើការជឿទុកចិត្តយ៉ាងជ្រាលជ្រៅ ហើយស្របតាមតម្រូវការដំបូងរបស់ប្រទេសប៉ាពួញូហ្គីណេ ដូចជា ផ្នែកច្បាប់ បញ្ហាប្រឈមក្នុងសង្គម និងការពង្រឹងប្រព័ន្ធយុត្តិធម៌ និងនីតិរដ្ឋ ។Australian Prime Minister Anthony Albanese keen to strengthen ties in first  visit to Papua New Guinea - ABC News

គួរបញ្ជាក់ថា ប្រទេសប៉ាពួញូហ្គីណេបានទទួលឯករាជ្យពីប្រទេសអូស្ត្រាលីកាលពីឆ្នាំ១៩៧៥ ។ ប៉ាពួញូហ្គីណេ គឺជាប្រទេសដែនកោះសម្បូរទៅដោយធនធាន ប៉ុន្តែប្រទេសនេះមិនទាន់មានការអភិវឌ្ឍខ្លាំងក្លាទេ ។ នាយករដ្ឋមន្ត្រីប៉ាពួញូហ្គីណេ លោក James Marape បានប្រកាសថា លោកនឹងជំរុញតួលេខផលិតផលក្នុងស្រុកសរុប (GDP) ឱ្យកើនឡើងទ្វេដង តាមរយៈគម្រោងឧស្ម័នធម្មជាតិ និងអណ្តូងរ៉ែថ្មីសរុបចំនួន៥កន្លែងនៅក្នុងឆ្នាំ២០២៩ ឬ៦ឆ្នាំខាងមុខទៀត ៕ ប្រភព ៖ TNN World

Australia-Papua New Guinea engagement | Australian Government Department of  Foreign Affairs and Trade

ពលរដ្ឋជប៉ុនបារម្ភការបង្ហូរទឹកស្អុយពីរោងចក្រនុយក្លេអ៊ែរ

0

ប្រទេសជប៉ុន ៖ តាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជប៉ុន ដែលរៀបចំឡើងកាលពីថ្ងៃទី១៣ ខែមករា រដ្ឋាភិបាលមានគម្រោងបង្ហូរទឹកស្អុយចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលក្នុងសមុទ្រនៅនិទាឃរដូវ និងរដូវក្តៅ ។Toxic reaction to Japan's Fukushima water dump | Lowy Institute

រដ្ឋាភិបាលជប៉ុនបានអញ្ជើញអ្នកជំនាញពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិចុះពិនិត្យមើលទីតាំងជាក់ស្តែង ដើម្បីវាយតម្លៃស្ថានការណ៍ និងផ្តល់ការណែនាំដល់គ្រប់ផ្នែកពាក់ព័ន្ធ ជាពិសេស ក្រុមហ៊ុនផលិតអគ្គិសនីតូក្យូ (TEPCO) ដែលជាអ្នកគ្រប់គ្រងអគ្គិសនីនៅទីនេះ ដើម្បីត្រៀមខ្លួនយ៉ាងមានប្រសិទ្ធភាពបំផុត និងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីតិចបំផុត មុននឹងបង្ហូរទឹកស្អុយចូលក្នុងសមុទ្រជាផ្លូវការ ។ កាលពីខែមេសា ឆ្នាំ២០២១ កន្លងមក រដ្ឋាភិបាលជប៉ុនបានអនុម័តផែនការបង្ហូរទឹកស្អុយពីរោងចក្រខាងលើចូលទៅក្នុងទឹកសមុទ្រ ដោយត្រូវអនុវត្តក្នុងឆ្នាំ២០២៣នេះ ។World Insights: New wave of public anger, pollution concerns triggered as  Japan pushes through plan to dump nuclear wastewater into sea-Xinhua

ក្រសួងការបរទេសជប៉ុនបានឱ្យដឹងកាលពីខែកក្កដាថា ភ្នាក់ងារត្រួតពិនិត្យផ្សេងៗរបស់ជប៉ុនចាត់ទុកថា ទឹកដែលនឹងបង្ហូរចេញពីរោងចក្រនេះមានសុវត្ថិភាព ដោយវាបានឆ្លងកាត់ការត្រងដើម្បីកម្ចាត់ជាតិអ៊ីសូតូបនៅក្នុងទឹក ប៉ុន្តែអាចនៅមានទ្រីទីយ៉ូម ឬអ៊ីសូតូបនៃអ៊ីដ្រូសែន ដែលគេពិបាកយកវាចេញពីទឹក ។Radioactive material from Fukushima disaster turns up in a surprising place

ទោះយ៉ាងណា គម្រោងខាងលើមានការជំទាស់យ៉ាងខ្លាំងពីក្រុមអ្នកនេសាទក្នុងស្រុក ដោយសារវាធ្វើឱ្យប៉ះពាល់ដល់ទឹកសមុទ្រ និងប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋក្នុងតំបន់នោះ ។ ការបញ្ចេញទឹកស្អុយនេះត្រូវប្រើពេលជាច្រើនឆ្នាំ ហើយប្រទេសនានា ជាពិសេស ប្រទេសកូរ៉េខាងត្បូងនិងចិនបានបារម្ភ និងតវ៉ាខ្លាំងពីគម្រោងនេះថា គ្មានការទទួលខុសត្រូវ ហើយបានស្នើឱ្យប្រជុំរួមគ្នាសិន ៕

ប្រភព ៖ matichon

អាមេរិក តែងតាំងបុគ្គលពិសេសសម្រាប់ស្រាវជ្រាវករណីឯកសារសម្ងាត់ពាក់ព័ន្ធនឹងលោក ចូ បៃឌិន

0

អន្តរជាតិ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាមេរិក លោក Merrick Garland នៅថ្ងៃទី១២ខែមករា បានតែងតាំងមេធាវី Robert Hur អតីតរដ្ឋអាជ្ញាសហព័ន្ធដែលត្រូវបានតែងតាំងដោយអតីតប្រធានាធិបតី Donald Trump ធ្វើជាទីប្រឹក្សាពិសេសក្នុងការស៊ើបអង្កេតលើឯកសារសម្ងាត់ពាក់ព័ន្ធនឹងប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ។

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃទី១២ខែមករា បានតែងតាំងរដ្ឋអាជ្ញាពិសេសម្នាក់ឱ្យដឹកនាំការស៊ើបអង្កេតលើការរក្សាទុកឯកសារសម្ងាត់នៅឯផ្ទះ និងអតីតការិយាល័យរបស់លោក បៃដិន។

ការបើកការស៊ើបអង្កេតខាងលើគឺជារឿងមួយដ៏អាស្រូវសម្រាប់លោក ចូ បៃដិន ពីព្រោះថារូបលោកផ្ទាល់ធ្លាប់បានរិះគន់ឥតសំចៃមាត់លើអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រឿងលាក់ទុកឯកសារសម្ងាត់ជាតិដោយខុសច្បាប់។ រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក លោក មឺរីគ ហ្កាលែន (Merrick Garland) បាននិយាយថា លោក រ៉ូបឺត ហួរ (Robert Hur) ដែលធ្លាប់បានបម្រើការជារដ្ឋអាជ្ញាសហព័ន្ធជាន់ខ្ពស់ម្នាក់ក្នុងរដ្ឋម៉ារីលែន (Maryland) នៅក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវបានតែងតាំងជារដ្ឋអាជ្ញាពិសេស ដើម្បីស៊ើបអង្កេតថា តើឯកសារសម្ងាត់ដែលត្រូវបានគេរកឃើញនៅឯផ្ទះរបស់លោក ចូ បៃដិន ក្នុងរដ្ឋ Delaware និងអតីតការិយាល័យរបស់លោកក្នុងទីក្រុងវ៉ាស៊ីនតោន ត្រូវបានរក្សាទុកដោយខុសច្បាប់ដែរឬទេ ហើយថាតើមានមនុស្ស ឬអង្គភាពណាមួយដែលបានបំពានច្បាប់ដែរឬក៏យ៉ាងណា?

ឯកសារសម្ងាត់ដែលត្រូវបានគេរកឃើញនៅឯផ្ទះរបស់លោក ចូ បៃដិន ក្នុងរដ្ឋ Delaware និងអតីតការិយាល័យរបស់លោកក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីពេលថ្មីៗនេះ គឺជាឯកសារតាំងតែពីនៅពេលលោក បៃដិន កាន់តំណែងជាអនុប្រធានាធិបតីអាមេរិកនៅក្រោមរដ្ឋបាលលោក បារ៉ាក់ អូបាម៉ាមកម៉្លេះ ៕