Samsung មិនផ្លាស់ប្តូរទីតាំងផលិតស្មាតហ្វូនចេញពីវៀតណាមទេ
ប្រទេសវៀតណាម ៖ លោក Choi Joo Ho នាយកក្រុមហ៊ុន Samsung Vietnam Complex លើកឡើងថា ក្រុមហ៊ុននឹងមិនផ្លាស់ប្តូរទីតាំងផលិតទូរស័ព្ទស្មាតហ្វូនចេញពីប្រទេសវៀតណាមទៅកាន់ឥណ្ឌាទេ ។
តាមការចុះផ្សាយរបស់សារព័ត៌មាន The Korea Herald ឱ្យដឹងថា Samsung Electronics បានសម្រេចចិត្តផ្លាស់ប្តូរទីតាំងផលិតទំនិញរបស់ក្រុមហ៊ុនទៅកាន់ប្រទេសឥណ្ឌា រួមទាំងទូរស័ព្ទស្មាតហ្វូនដែលផលិតនៅវៀតណាមផងដែរ ហើយព័ត៌មាននេះបញ្ជាក់ទៀតថា ការផ្លាស់ប្តូរទីតាំងផលិត គឺដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ព្រមទាំងចូលទៅកាន់ទីផ្សារធំលំដាប់ទី៥ លើពិភពលោក គឺប្រទេសឥណ្ឌា ។
ទោះយ៉ាងណា លោក Choi Joo Ho បានបដិសេធនឹងព័ត៌មានចុះផ្សាយនេះក្នុងកិច្ចប្រជុំជាមួយមន្ត្រីនៅខេត្ត Thai Nguyen ប្រទេសវៀតណាម ។ កិច្ចប្រជុំនេះរៀបចំឡើងនៅក្នុងរោងចក្ររបស់ Samsung Electronics ដោយលោក Choi Joo Ho ថ្លែងថា ទំនិញភាគច្រើនដែលក្រុមហ៊ុនផលិតនៅឥណ្ឌា គឺសម្រាប់លក់ក្នុងទីផ្សារប្រទេសឥណ្ឌា និងបាននាំចេញទំនិញបន្តិចបន្តួចប៉ុណ្ណោះទៅកាន់ទីផ្សារអាហ្វ្រិក ។ ចំណែកទូរស័ព្ទដៃជាច្រើនប្រភេទត្រូវបានផលិតនៅប្រទេសវៀតណាម និងនាំចេញទៅកាន់១២៨ប្រទេសនៅទូទាំងពិភពលោក ។ ដូច្នេះ ការផលិតរបស់ Samsung Electronics Vietnam នឹងមិនទទួលផលប៉ះពាល់ពីការផលិតនៅឥណ្ឌាទេ ។
ក្រៅពីនេះ លោក Choi Joo Ho បន្ថែមថា ក្រុមហ៊ុនបានចុះកិច្ចសន្យាវិនិយោគរយៈពេលវែងនៅខេត្ត Thai Nguyen ហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនក៏បានបន្ថែមប្រាក់វិនិយោគជិត១,២ពាន់លានដុល្លារអាមេរិកក្នុងរោងចក្រ Samsung Electro-Mechanics Vietnam ផងដែរ ដែលធ្វើឱ្យប្រាក់វិនិយោគរបស់ Samsung នៅក្នុងខេត្តនេះសរុបស្មើ៧,៥ពាន់លានដុល្លារអាមេរិក ។.jpg)
តាមរបាយការណ៍របស់សវនករហិរញ្ញវត្ថុបញ្ជាក់ថា Samsung មានប្រាក់ចំណូលសរុបនៅឆ្នាំ២០២២ ស្មើ២,៣៤សែនលានដុល្លារអាមេរិក កើនឡើង៨% ពីឆ្នាំ២០២១ ។ រោងចក្រចំនួន៤កន្លែងនៅវៀតណាមទទួលបានប្រាក់ចំណូល៣០% នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន ហើយបង្កើតប្រាក់ចំណេញរហូតដល់៤,៦ពាន់លានដុល្លារអាមេរិកផងដែរ ។
បច្ចុប្បន្ន Samsung Electronics Vietnam Thai Nguyen (SEVT) គឺជារោងចក្រផលិតទូរស័ព្ទស្មាតហ្វូនរបស់ Samsung ដ៏ធំបំផុតនៅលើពិភពលោក ដែលបានបង្កើតប្រាក់ចំណូលច្រើនបំផុតស្មើ២,៨ម៉ឺនលានដុល្លារអាមេរិក កើនឡើង១៣% ពីឆ្នាំ២០២១ ។ Samsung បានវិនិយោគប្រាក់នៅប្រទេសវៀតណាមចំនួន១,៨ម៉ឺនលានដុល្លារអាមេរិក ហើយក្រុមហ៊ុនក៏មានគម្រោងបន្ថែមប្រាក់វិនិយោគចំនួន២ម៉ឺនលានដុល្លារអាមេរិកទៀតផង ៕ ប្រភព ៖ AEC Connect


ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឬ សង្រ្កាន្តខ្មែរ ត្រូវបានប្រារព្ធធ្វើដោយចាប់ផ្តើមពីថ្ងៃទី១៣.១៤ ខែមេសា និងបញ្ចប់នៅថ្ងៃទី១៥.១៦ ខែមេសានៃឆ្នាំនីមួយៗ ។ សង្រ្កាន្តខ្មែរជាភាសាសំស្រ្កឹតប្រែមកថា ដំណើរឃ្លាតចាកទី ការឈានចូលដល់ដំណើរដែលព្រះអាទិត្យចរណ៍ចូលដល់ទីមួយជុំរាសីចក្រ គឺដំណើរដែលដើមនិងចុងនៃរាសីចក្រជួបគ្នាពេញគម្រប់មួយឆ្នាំ ឬ និយាយដោយងាយថាជាដំណើរដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី ។















៣.San Marino៖ មានទីតាំងស្ថិតនៅជិតប្រទេសVatican ដែលមានផ្ទៃដីត្រឹមតែ៤០គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅជាង៣,៤ម៉ឺននាក់ ។ ដោយសារប្រទេសនេះនៅចំកណ្តាលទីក្រុង Rome និងរុំព័ទ្ធទៅដោយប្រទេសអ៊ីតាលី ដូច្នេះហើយមិនមានកន្លែងសម្រាប់សាងសង់ព្រលានយន្តហោះឡើយ។














ប្រភព ៖ khaosod









