នៅលើបណ្តាញសង្គមនាថ្ងៃទី២៨ ខែមីនា នេះមហាជនអ្នកលេងបណ្តាញសង្គមផ្ទុះប្រតិកម្មយ៉ាងខ្លាំងទៅលើបវរកញ្ញាថៃ Tia Li Taveepanichpan ដែលជា Miss Grand ខេត្តភូកេត ២០២៣ ដោយនាងបានបង្ហោះសារនៅលើ IG ប្រើពាក្យប្រមាថជាតិសាសន៍ខ្មែរ។
នៅក្នុងសារនោះ នាង Tia Li បានបង្ហោះរូបកាត់ត កាត់ទង់ជាតិខ្មែរដាក់លើរូបសត្វទន្សង ដែលសត្វនេះភាសាថៃហៅថា ហៀ ជាសត្វដែលត្រូវបានគេប្រើប្រាស់ក្នុងពាក្យជេរ របស់ភាសាថៃ ដូចដែលខ្មែរយើងប្រើប្រាស់សត្វឆ្កែ ក្នុងពាក្យជេរដែរ។
ក្រោយពីបង្ហោះសារនេះរួចបវរកញ្ញាខាងលើនេះបានចេញបង្ហោះវីដេអូខ្លីសុំទោសវិញដោយសារបង្ហោះរូបមានកំហុសឆ្គង។
ដ្បិតតែមានការសុំទោសពីសំណាក់បវរកញ្ញាខាងលើក្តី អ្នកលេងបណ្តាញសង្គមនៅតែមានការពេញចិត្តចំពោះបវរកញ្ញារូបនេះ ដោយបានលើកឡើងថា ដើម្បីឱ្យតែមានការចាប់អារម្មណ៍ មានប្រជាប្រិយភាពពីសំណាក់មហាជន បានយកជាតិសាសន៍ខ្មែរទៅលេងសើចប្រើពាក្យឌឺដងផ្លែផ្កា។
គួរបញ្ជាក់ថា Tia Li Taveepanichpan បានក្លាយជាម្ចាស់ជ័យលាភី Miss Grand ខេត្តភូកេត ២០២៣ នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ហើយនាងក៏ជាតារាសម្តែង និងម៉ូដែល មួយរូបផងដែរ៕












