កញ្ញា រឿន ណាត អតីតម្ចាស់ជ័យលាភីបវរកញ្ញាចក្រវាលកម្ពុជា២០១៨ បានទម្លាយមូលហេតុដែលកប់ក្នុងចិត្តជាយូរក្នុងរយៈពេល៥ឆ្នាំមកនេះដែលខ្លួនមិនដែលជាន់ទឹកដីថៃចាប់តាំងពីប្រកួតនៅក្នុងកម្មវិធី Miss Universe ឆ្នាំ២០១៨មក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoHFf5FtuoNroprN5EhWaH0Ti0mnzfkUNgpPGbQfQElXT827zPLUekuvLM0HxNVApT2BdTeIdOXVZXVdgVa_kPSFhlRUE9jKnFZxtVjoZWJx7ZbovouMWysWqkyMCrP5KW4yFnQK8xfFyjXLl15j1a91q9P5VZ1vmcPDNwzGfa1oRDHgDuZDIw2pND/s960/338160066_1328385127955763_1750431592884608257_n.jpg

ទន្ទឹមនឹងមានការប្រតិកម្មរបស់មហាជនអ្នកលេងបណ្តាញសង្គម ទៅលើបវរកញ្ញាថៃម្នាក់ដែលបានប្រើពាក្យប្រមាថជាតិសាសន៍ខ្មែរ តារាសម្តែង រឿន ណាត អតីតបវរកញ្ញាចក្រវាល បានបង្ហោះសារនៅថ្ងៃទី២៨ ខែមីនានេះថា «វាមិនមែជាលើកទីមួយទេដែលប្រទេសមួយនេះ បានមើលងាយមកកាន់ប្រទេសកម្ពុជា នេះហើយជាមូលហេតុដែលតាំងពីប្រកួតចប់ក្នុងប្រទេសនេះរយៈពេល ៥ឆ្នាំហើយដែលមិនដែលទៅម្តងទៀត ព្រោះកាលពីទៅប្រកួតទទួលបានការមើលងាយខ្លាំង (មិនចេះអៀបអប)»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXlBM2BnFLyw7yZtBTO8R3G1oRMJihLPo05Q5y1JX_KniSzb5EfY2wfNOAcvVFNKWsWzmCgXimEn1gCRXuQnHLl0EquWTewejCZat1rPi-yN6QQjFlGKePiFZqBrRuiV9zlr4rn1dFhPm9fe7ZPEpxWMUaFqaplwLNGXnIL_rHQFvGZHyvZeR_jUjd/s960/337728232_242773621539379_3535593671472554961_n.jpg

គួរបញ្ជាក់ផងដែរថា កញ្ញា រឿន ណាត បានតំណាងប្រទេសកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិកម្មវិធី Miss Universe ២០១៨ ដែលរៀបចំឡើងនៅប្រទេសថៃ ដោយអំឡុងពេលប្រកួតអតីតបវរកញ្ញារូបនេះបាននាំយកក្រមាខ្មែរចែកជូនជនបរទេសផងដែរ។ ទោះបីជាកាលនោះរូបនាងពុំទទួលបានជ័យលាភីណាមួយនៅក្នុងកម្មវិធី តែអ្នកគាំទ្រកម្ពុជាបានពោលសរសើរ និងលើកទឹកចិត្តនាងយ៉ាងខ្លាំង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKXrl5PNqroq8MkfOoR3JjTZlXMGQVKMukSjLGvs8fXvY6VYFdmeVj97MOcvDmSk5bWFnBEN691WJHapgl3OBpPPObuijomcv8F4GlLi4kJCbgIAbt8d0GErxKyM5x4KOAEwEMjCyVUb8xwYRMC_hKjZbCNA1-3RpVstaYpZlFZzcKHf78XISAia-c/s960/65501713_2406446719588412_4051360960038830080_n.jpg