ឧកញ៉ា ខេមរៈ សិរីមន្ត បកស្រាយទាំងខ្សឹកខ្សួលព្រោះដឹងរឿងច្រើនទាក់ទងនឹងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
មិនឱ្យខកសន្យា នៅវេលាម៉ោង៧យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានធ្វើការឡាយនៅលើផេករបស់លោកបកស្រាយរឿងជាច្រើន ក្នុងនោះក៏និយាយពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ឧកញ៉ា ខេមរៈ សិរីមន្ត បកស្រាយទាំងខ្សឹកខ្សួលព្រោះដឹងរឿងច្រើននៅពីក្រោយខ្នថ ហើយការឡាយនេះមែនទែនទៅអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិនចង់ឱ្យលោកឡាយនោះព្រោះខ្លាចប៉ះពាល់ដល់ខ្លួនឯង។
តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានរៀបរាប់យ៉ាងច្រើន ព្រមទាំងឱ្យបងប្អូនដែលកំពុងBully ដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គិតពិចារណាសាជាថ្មី។ តារាចម្រៀងរូបនេះបានទម្លាយថាហេតុដែលលោកធ្វើការឡាយនេះព្រោះមិនអាចឱបដៃឈរមើលប្អូនប្រុសដ៏ល្អម្នាក់ដែលសំដៅដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវគេធ្វើបាប លាបពណ៌សព្វបែបយ៉ាង នោះទេ ព្រោះអ្នកឧកញ៉ាជាមនុស្សមានចិត្តទូលាយណាស់ ជាក្មេងម្នាក់ដែលឆ្លងកាត់ការលំបាកតស៊ូគ្រប់បែបយ៉ាង ពេលចំណេញមិនយកលុយដាក់ហោប៉ៅខ្លួនឯងទេគឺយកលុយជួយប្រជាជនទាំងមូល។
តារាចម្រៀងរូបនេះបន្តទៀតថា បងប្អូនមាននៅចាំទេ ពេលប្រជាជនជួបគ្រោះទឹកជំនន់ អ្នកឧកញ៉ា នេះហើយខ្នះខ្នែងជួយប្រជាជនជួបទុក្ខលំបាកមិនឱបដៃឈរមើលឡើយ ហើយគ្រានោះហើយដែលលោកឃើញពីទឹកចិត្តដ៏ធំធេងរបស់អ្នកឧកញ៉ាឡេង ណាវ៉ាត្រា ធ្វើឱ្យលោកទាក់ចិត្តជាមួយអ្នកឧកញ៉ាពីភាពសប្បុរសរបស់លោក។ មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់បទ «វ៉ៃយកTOP1» រូបនេះបានលើកឡើងទៀតថា បងប្អូននៅចាំទេពេលគ្រោះអាសន្នកូវីដ អ្នកឧកញ៉ាបានជួយឧបត្ថម្ភរាប់លានដុល្លារដើម្បីមានវ៉ាក់សាំងចាក់ប្រជាជន។
ឧកញ៉ា ខេមរៈ សិរីមន្ត បានបន្តទៀតថាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិនចង់មានជម្លោះជាមួយអ្នក Bully គាត់ទេ ហើយការដែលលោកឡាយនេះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏មិនចង់អនុញ្ញាតិដែរព្រោះខ្លាចប៉ះពាល់ដល់លោក។ ក្នុងនោះលោកក៏បញ្ជាក់រឿងដែលមានអ្នកចេញវីដេអូនោះគឺគេចង់បញ្ជាក់ថាគេកំពុងធ្វើការ ហើយប្រើបេះដូងចេញមកការពារក្រុមហ៊ុន ដែលអ្នកឧកញ៉ា កំពុងជួយកម្មកររាប់ម៉ឺននាក់។
តារាចម្រៀងមានងារជាឧកញ៉ារូបនេះក៏បានបកស្រាយទាំងខ្សឹកខ្សួលផងដែរព្រោះជារឿងប៉ះពាល់ដល់ចិត្តរបស់លោកដែលឃើញមានមនុស្សជាច្រើនមិនដឹងរឿងពីក្រោយខ្នង ហើយបានប្រើពាក្យពេចន៍Bully មនុស្សល្អ។ ឧកញ៉ា ក៏បាននិយាយទៀតថាការរកស៊ីរមែងអាស្រ័យលើសេដ្ឋកិច្ច បើសេដ្ឋកិច្ចល្អនោះក៏រកស៊ីក៏ទៅតាមហ្នឹង តែបើសេដ្ឋកិច្ចមិនល្អក៏ទៅតាមហ្នឹងដូចគ្នា អ្នកដែលរកស៊ីពិតប្រាកដជាដឹងរឿងនេះហើយ៕
@iyun947 ????








អង្គការសហប្រជាជាតិក្នុងឆ្នាំ ២០១៨ បាននិយាយថា ឧស្សាហកម្មម៉ូដទាន់សម័យបានរួមចំណែកពី ២% ទៅ ៨% នៃការបំភាយកាបូនរបស់ពិភពលោក។ យោងតាមប្រភព Insider ក្នុងឆ្នាំ ២០១៩ សម្លៀកបំពាក់ជិត ៨៥% ត្រូវបានគេបោះចោលជារៀងរាល់ឆ្នាំ ហើយការផលិតម៉ូដបានប្រើប្រាស់ទឹកយ៉ាងច្រើន និងបំពុលទន្លេ ។ អង្គការអង់គ្លេសលោក Ellen McArthur បានប៉ាន់ប្រមាណថា រៀងរាល់វិនាទី រថយន្តដាក់សម្លៀកបំពាក់ជាច្រើនត្រូវបានដឹកបញ្ជូនទៅកន្លែងចាក់សំរាម៕










ប្រភព៖vnexpress







គន្លឹះសន្សំថាមពលត្រូវបានចែករំលែកជាទៀងទាត់តាមរយៈវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយ។ បន្ថែមពីលើយុទ្ធនាការទូទៅរបស់ទីក្រុង ការិយាល័យខណ្ឌទាំង ២៥ ក្នុងទីក្រុងសេអ៊ូលនឹងចាប់ផ្តើមកម្មវិធីផ្ទាល់ខ្លួនរបស់ពួកគេ ដែលនឹងរួមបញ្ចូលការឃ្លាំមើលអគារណាដែលមានការប្រើប្រាស់អគ្គិសនីខ្ពស់ និងសុំឱ្យពួកគេសន្សំប្រាក់។
ប្រភព៖vnexpress

