Home Blog Page 1662

ណាហ្គាវើលដ៍ បេះដូងសប្បុរស បន្តលើកកម្ពស់ស្មារតី នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម

0

ភ្នំពេញ ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវ សង្គម របស់ក្រុមហ៊ុនណាហ្គាខប លីមីធីត បានបន្តប្តេជ្ញា ជួយលើកកម្ពស់ស្មារតី នៃព្រឹត្តិការណ៍កីឡាអាស៊ាន ប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ បានរៀបចំដំណើរទស្សនកិច្ច ២ លើកបន្ថែមទៀត សម្រាប់កុមារ ១១៤ នាក់មកពីអង្គការមិនស្វែង រកប្រាក់ចំណេញ ហើយគំនិតផ្តួចផ្តើមនេះ មានគោលបំណងលើកកម្ពស់ស្មារតី នៃព្រឹត្តការណ៍កីឡាប្រវត្តិសាស្ត្រ និងគាំទ្រ ដល់ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ជាលើកដំបូង ។
ដើម្បីគាំទ្រ និងអបអរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ណាហ្គាវើលដ៍បានធ្វើការតុបតែង សួនច្បារសម្តេចតេជោ ហ៊ុន សែន ជាមួយការលម្អបែបស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដ៏ស្រស់ស្អាត រួមទាំងផ្ទាំងសម្រាប់សាធារណជនថតរូប និងព្រះអគ្គីជ័យ ដែលបង្កើត ជាបរិយាកាស ដ៏ទាក់ទាញ ។ ការតុបតែងលម្អ ដ៏អស្ចារ្យនេះត្រូវបានដាក់ដំឡើង ក្នុងខែឧសភាព និងតាំងបង្ហាញ រហូតដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOabj-x_zgWVohFRrioumF-gvV8S3n2mMZqW9CRoQkvgWei4ekl4k6oqAHjAnHHlOnYw7zJ_OwYGA-QC8PioheoKReCfe0-R-EiLblPURUoP2br9FIJDXvsJHRRRFLpDTUEEUrUkwV099ZrLa7KivEoF2sUR51qKso1ZCG3R7D-26BdxssC-7ZHAWi/s1280/photo_2023-06-07_09-57-01.jpg
កាលពីថ្ងៃទី១ និង ទី២ ខែមិថុនា ឆ្នាំ២០២៣ថ្មីៗនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស បានរៀបចំដំណើរ ទស្សនកិច្ច ២ បន្ថែមទៀត មកកាន់សួនច្បារ សម្តេចតេជោ ហ៊ុន សែន សម្រាប់ កុមារមកពី “អង្គការជួយសង្គ្រោះជនអស់សង្ឃឹម” និង “អង្គការបែងចែកមូលនិធិ” រួមទាំងកុមារ ដែលមានពិការភាព រាងកាយផងដែរ។ ទស្សនកិច្ចនេះ មានគោលបំណងចង់ឲ្យកុមារសិក្សា ស្វែងយល់អំពីកីឡា ស្រឡាញ់កីឡា និងមានមោទកភាពចំពោះជាតិកាន់តែខ្លាំង។ បន្ទាប់ពីទស្សនកិច្ច ពួកគេត្រូវបាននាំទៅសាលប្រជុំនៅក្នុងអគារណាហ្គាវើលដ៍ ដើម្បីស្តាប់បទបង្ហាញ ពាក់ព័ន្ធនឹងកីឡាអាស៊ានប៉ារ៉ាហ្គេម និងឆ្លើយសំណួរដើម្បីឈ្នះរង្វាន់ ។ ពួកគេបានបង្ហាញអំពីអារម្មណ៍ រីករាយយ៉ាងខ្លាំងបន្ទាប់ពីទទួលបានចំណេះដឹង អំពីកីឡាអាស៊ានប៉ារ៉ាហ្គេម ទទួលបានសម្ភារសិក្សា និងឈ្នះរង្វាន់ពីណាហ្គាវើលដ៍ ។
លោក ឆាត ថុន នាយកអង្គការ ជួយសង្គ្រោះជនអស់សង្ឃឹម បាននិយាយថា “កុមាររបស់យើងពិតជារីករាយយ៉ាងខ្លាំង ចំពោះការទស្សនកិច្ច និងការធ្វើបទបង្ហាញ ដែលរៀបចំយ៉ាងពិសេស សម្រាប់ពួកគេ ។ វាជាបទពិសោធន៍ថ្មី ហើយខ្ញុំសូមថ្លែងអំណរគុណ ដល់ណាហ្គាវើលដ៍ បេះដូងសប្បុរស ដែលបានបង្កើតឱកាសនេះដល់ពួកយើង ។ យើងសង្ឃឹមថា នឹងមានសកម្មភាពបែបនេះជាច្រើនទៀតក្នុងពេលអនាគត”។ សកម្មភាព បែបអប់រំនេះ បានបញ្ចប់ប្រកប ដោយភាពរីករាយជាមួយ នឹងការថតរូបជុំគ្នា នៅលើសួនខណៈកុមារទាំងអស់ ទទួលបានអាហារ ពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់ នៅពេលត្រឡប់ទៅអង្គការ របស់ពួកគេវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQW1LH0_Fgf1wr7C0GHQUqkIK5CkG81FERXOVZL9GyvH9FPdStAuJX4dZ9a34KQQfn4WGJzzs0X_xSAo8uPTTX7mNmEzayETx7JkwLdOtWT5_kaKRzrUfewZxtRFBQR-tnNc9ORVKbIpXc34zQcCqV8-bKgeF_5pbKZjUmzwTqsdrb3hNFMatNlMiR/s1280/photo_2023-06-07_09-57-02.jpg
សូមរំឭកថា កាលពីចុងខែ ឧសភានេះថ្មីៗនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស បានរៀបចំដំណើរទស្សនកិច្ចលើកទី១ ដើម្បីជួយលើកកម្ពស់ស្មារតី នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាមួយកុមារ ១៤៩ នាក់ មកពីអង្គការគ្រួសារថ្មី អង្គការខូលត៍ មណ្ឌលកុមារទឹកដីសប្បាយ មណ្ឌលកុមារដើមឈើសប្បាយ និងវិទ្យាស្ថានអភិវឌ្ឍភាពជាអ្នកដឹកនាំ និងចរិតលក្ខណៈ ។ ក្នុងខណៈដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ កីឡាអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ណាហ្គាវើលដ៍បេះដូងសប្បុរស បន្តគាំទ្រដោយធានាថាកុមារ ដែលមានប្រវត្តិផ្សេងៗ គ្នាមានឱកាសស្មើៗគ្នា ក្នុងការចូលរួមសកម្មភាព បរិយាបន្ន ។
គួរបញ្ជាក់ផងដែរថា ណាហ្គាវើលដ៍បេះដូងសប្បុរស បាននឹងកំពុងដំណើរការការងារសង្គម ដោយផ្តោតទៅលើសសរស្តម្ភចំនួន ៤ គឺ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការលើកកម្ពស់វិស័យអប់រំ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន ។ មកដល់បច្ចុប្បន្ន មានកុមារ និងប្រជាពលរដ្ឋនៅ តាមសហគមន៍ជាង ៤៩៨.០០០ នាក់ បានទទួលប្រយោជន៍ពីគំនិតផ្តួចផ្តើមទាំងនេះ ៕

ចិនបង្កើតកោសិកាមនុស្សក្នុងលំហជាលើកដំបូងដោយជោគជ័យ

0

ប្រទេសចិន៖ អ្នកវិទ្យាសាស្ត្រចិនបានបង្កើតកោសិកាមនុស្សដំណាក់កាលដំបូងនៅលើស្ថានីយ៍ Thien Cung ដែលជាស្ថានីយអវកាសមួយនៅក្នុងលំហ។ ការពិសោធន៍នេះត្រូវបានធ្វើឡើងបន្ទាប់ពីយានអវកាស Tianzhou ៦ ចូលចតនៅស្ថានីយអវកាស បន្ទាប់មក នាវាដឹកជញ្ជូនមនុស្ស Shenzhou-១៥ បាននាំយកកកោសិកាពីលំហត្រឡប់មកផែនដីវិញនៅថ្ងៃទី ៤ ខែមិថុនា។Exclusive: Cargo ship chief designer talks about Tianzhou-6 mission - CGTN

យោងតាមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានជីវបច្ចេកវិទ្យាកម្រិតខ្ពស់ និងវិទ្យាសាស្ត្រជីវវេជ្ជសាស្ត្រលោក Lei Xiaohua បានមានប្រសាសន៍ថា ការស្រាវជ្រាវកោសិកាដើមនៅក្នុងលំហគឺមានការចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះកោសិកា នេះ មានរូបរាងកាយដូចជាមនុស្សទាំងមូល ដែលអាចត្រូវបានប៉ះពាល់ដោយបរិស្ថានមីក្រូទំនាញនៃលំហ។ លោកក៏បានបន្ថែមទៀតថា ក្រុមរបស់គាត់នឹងប្រៀបធៀបកោសិកាដែលកើតក្នុងលំហជាមួយនឹងកោសិកានៅលើផែនដី ដោយព្យាយាមស្វែងរកហ្សែនពិតប្រាកដដែលអាចគ្រប់គ្រងការអភិវឌ្ឍន៍។Tianzhou-6: how to shorten a space station and make it into a transport  vehicle | Space Voyaging

នៅក្នុងការពិសោធន៍អ្នកវិទ្យាសាស្ត្របានបង្កើតកោសិកាឈាមនៅក្នុងលំហជាលើកដំបូង ដោយស្រាវជ្រាវឃើញថា កោសិកាដើម pluripotent មានសមត្ថភាពពិសេសអាចអភិវឌ្ឍទៅជាកោសិកាមនុស្សដោយជោគជ័យ។ កោសិកាដើម pluripotent គឺជាធាតុផ្សំសំខាន់នៅក្នុងឱសថ ដែលផ្តោតលើការបង្កើតឡើងវិញនូវជាលិកា និងសរីរាង្គផ្សេងទៀតរបស់មនុស្ស ដើម្បីជួយព្យាបាលសរីរាង្គដើមដែលខូចដោយសារភាពចាស់ ជំងឺ ឬគ្រោះថ្នាក់ជាដើម។Computer program detects differences between human cells

យោងតាមលោក Cang Huaixing អ្នកស្រាវជ្រាវទទួលបន្ទុកផ្នែកពិសោធន៍វិទ្យាសាស្ត្រនៅស្ថានីយ៍ Tiangong បានឱ្យដឹងថា បរិយាកាសក្នុងលំហមានទំនាញតិចតួចបំផុត និងមានវិទ្យុសកម្មខ្ពស់។ របៀបធ្វើដំណើរ ការរស់រានមានជីវិត និងការសម្រាលកូនក្នុងបរិយាកាសបែបនេះ គឺជាកិច្ចការស្រាវជ្រាវចម្បងរបស់យើង ហើយគោលបំណងដ៏ធំ នៃការបង្កើតកោសិកាមនុស្សដំបូងនៅក្នុងលំហ គឺដើម្បីស្វែងរកភពថ្មីមួយទៀតដែលសមរម្យសម្រាប់ជីវិត៕ ប្រភព៖vnexpress

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រកាសជ្រើសរើស បេក្ខជន និងបេក្ខនារី ចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋ

0

នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​ បានចេញសេចក្តីប្រកាសតាមបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក ដោយបានប្រកាសជ្រើសរើស បេក្ខជន និងបេក្ខនារី ចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់ឆ្នាំ២០២៣។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងធ្វើការប្រឡងប្រជែងជ្រើសរើសបុគ្គលិកចូលបម្រើការងារ ក្នុងក្របខណ្ឌ ចំនួន ៤១រូប សម្រាប់ឆ្នាំ២០២៣ ដែលមានមុខជំនាញដូចខាងក្រោម ៖
១. ផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ១រូប
២. ផ្នែកដំណើរការគ្រឿងចក្រក្នុងរោងចក្រ ២០រូប
៣. ផ្នែកជំនាញពិសោធន៍ទឹក ៣រូប
៤. ផ្នែកបច្ចេកទេសអគ្គិសនី ៧រូប
៥. ផ្នែកបច្ចេកទេសយន្តសាស្ត្រ(មេកានិក) ៨រូប
៦. ផ្នែករដ្ឋបាល ២រូប
– ពាក្យសុំចុះឈ្មោះប្រឡងចូលបម្រើការងារក្របខណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖ https://shorturl.at/uz023
– កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ (ចន្ទ-សុក្រ)
– ពេលព្រឹក ៖ ០៨:៣០នាទី – ១១:៣០នាទី
– ពេលរសៀល៖ ១៤:០០នាទី – ១៦:០០នាទី
– កាលបរិច្ឆេទឈប់ទទទួលពាក្យ៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០នាទី។
– ទីកន្លែងទំនាក់ទំនង និងទទួលពាក្យ៖ ការិយាល័យធនធានមនុស្ស នៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
សម្រាប់ព័ត៌មានលម្អិត៖
សូមមកទំនាក់ទំនងនៅស្នាក់ការលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅការិយាល័យធនធានមនុស្ស នៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស រៀងរាល់ម៉ោងធ្វើការ។
គេហទំព័រ ៖ http://www.ppwsa.com.kh

ហ្វេសប៊ុកផេក ៖

https://www.facebook.com/ppwsa.com.kh
ទូរស័ព្ទ ៖ ០៩៨ ៥៨៩ ១៩៤ / ០១២ ៨៩៨ ៨០៤May be an image of textMay be an image of ticket stub and textMay be an illustration of text

កម្មករនិយោជិតពិការភាពអាចសម្រាកមុនម៉ោងការងារកំណត់យ៉ាងតិច ១៥នាទី

0

ម្ចាស់ ឬនាយករោងចក្រសហគ្រាសដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្ដីពីការងារ ត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតជាជនមានពិការភាព បានចេញមុនម៉ោងការងាររបស់ខ្លួនយ៉ាងតិច ១៥នាទី ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការចេញពីធ្វើការ និងគាំពារសុខុមាលភាពរបស់កម្មករនិយោជិតទាំងនោះ។ នេះបើតាមលិខិតជូនដំណឹងពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីរៈថ្ងៃទី៦ ខែមិថុនា។

ក្នុងលិខិតដដែលបានឱ្យដឹងទៀតថា ទន្ទឹមនឹងការផ្ដល់ជូននេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ ផ្សេងៗស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ជូនដល់កម្មករនិយោជិតជាជនមានពិការភាពដែលទទួល បានសិទ្ធិអនុញ្ញាតឱ្យចេញមុនម៉ោងការងារនេះ។

គួរបញ្ជាក់ផងដែរ តាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ម្ចាស់ ឬនាយករោងចក្រសហគ្រាស ត្រូវអនុញ្ញាតិឱ្យកម្មករនិយោជិតជាស្រ្តីដែលមានផ្ទៃពោះលើសពី៣ខែបានចេញមុនម៉ោងការងាររបស់ខ្លួនយ៉ាងតិច ១៥នាទីដូចគ្នា ដើម្បីគាំពារសុខុមាលភាពកម្មករនិយោជិតជាស្រ្តីមានផ្ទៃពោះ និងទារកក្នុងផ្ទៃ ហើយអនុញ្ញាតិឱ្យធ្វើតែការងារណាដែលស្រាលៗ និងការងារមិនប៉ះពាល់សារធាតុគីមី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj_LfNh-sC1mjmlJalz_fmDJqqpsONLlPZOrkH8wb9CyasAvyXAXayk3yKGpoMhg932tpMzg_nH96_kVKArSXynLSlGJkBTaHErYHOwXNdBv2ZTgdRdUqLKIn4IqNcbip5Uxtm96WNvL9SYQpw2Qbaxw3lw_19Uk6bc_Mq0TgmrTSQ3YUzslj07_bo/s1280/352316528_657939282828609_91473400920441899_n.jpg

ម្យ៉ាងដែរតើ ! អតិថិជននៅតាមភោជនីយដ្ឋានក្នុងសិង្ហបុរីនឹងត្រូវផាកពិន័យ បើមិនធ្វើរឿងមូយនេះ

0

ប្រទេសសិង្ហបុរី ៖ ភ្នាក់ងារបរិស្ថានជាតិសហការជាមួយការិយាល័យម្ហូបអាហារសិង្ហបុរី បានចេញគោលការណ៍ថ្មីមួយកំណត់ថា អ្នកដែលទៅបរិភោគអាហារនៅតាមភោជនីយដ្ឋានផ្សេងៗនៅទូទាំងប្រទេសសិង្ហបុរី ហើយមិនព្រមយកចាន និងថាសម្ហូបអាហារទៅដាក់នៅចំណុចដើមវិញទេ ពួកគេអាចប្រឈមនឹងការពិន័យជាប្រាក់ចំនួន៣០០ដុល្លារសិង្ហបុរី ។Where to Eat in Singapore: Best Street Food & Notorious Hawker Centres

នៅក្រោមគោលការណ៍ថ្មីនេះ បើគេរកឃើញថា អ្នកណាម្នាក់ធ្វើខុសជាលើកដំបូង គេនឹងដាស់តឿនជាលាយលក្ខណ៍អក្សរ ហើយបើអ្នកនោះធ្វើខុសជាលើកទី២ នឹងត្រូវបានគេពិន័យជាទឹកប្រាក់ចំនួន៣០០ដុល្លារសិង្ហបុរី ឬទាំងជាប់ពន្ធនាគារ ទាំងពិន័យ ។ ទោះយ៉ាងណា គោលការណ៍ថ្មីនេះនឹងលើកលែងចំពោះមនុស្សចាស់ ក្មេងតូច និងជនពិការ ដោយសារពួកគេមិនអាចជួយខ្លួនឯងបាន ប៉ុន្តែប្រសិនបើពួកគេមកបរិភោគអាហារជាមួយក្រុមគ្រួសារនោះ គឺក្រុមគ្រួសារត្រូវតែជួយប្រមូលចាន និងថាសអាហារចេញពីលើតុ បើមិនដូច្នោះទេ ពួកគេនឹងត្រូវបានគេពិន័យដូចគ្នា ។Everything you need to know about Singapore's street food scene - The  Points Guy

ចំណែកភោជនីយដ្ឋាននានាមានតួនាទីសម្អាតតុម្ហូបអាហារ ឬជួយប្រមូលចានអាហាររបស់អតិថិជនដែលច្បាប់បានលើកលែង ដូចជា មនុស្សចាស់ ក្មេងតូច និងជនពិការ ។ គេបង្កើតគោលការណ៍នេះឡើងក្នុងគោលបំណងឱ្យពលរដ្ឋសិង្ហបុរីមានរបៀបរបបក្នុងការរស់នៅ ដោយសារមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា អតិថិជនភាគច្រើនដែលមកបរិភោគអាហារនៅតាមភោជនីយដ្ឋាន មិនចាប់អារម្មណ៍ក្នុងការប្រមូលចាន ឬថាសអាហាររបស់ខ្លួនទេ បើទោះជាភោជនីយដ្ឋានមួយចំនួនមានសេវាកម្មមនុស្សយន្តជួយប្រមូលចានទុកដាក់ក្តី ។ ហេតុនេះ ទើបប្រទេសសិង្ហបុរីចេញគោលការណ៍នេះ ដើម្បីបង្ខំឱ្យអតិថិជនទាំងនោះអនុវត្តតាម ៕ ប្រភព ៖ Mono News

ប្រវត្តិសាស្ត្រថ្មីត្រូវបានចារទុក! កីឡាការិនីដំបូងគេបង្អស់របស់កម្ពុជាឈ្នះមេដាយមាស៣ម្នាក់ឯង ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម

0

កីឡាការិនី វុិត ចន្ថា បានបង្កើតនូវ​​កំណត់​ថ្មី​មួយ​ទៀត ដែលមិនទាន់មាន​អត្តពលិកជនពិការ​កម្ពុជា ​រូបណា​អាច​ធ្វើ​បាន គឺ​ការ​ឈ្នះ​បានមេដាយមាស ​៣ តែ​ម្នាក់​ឯង នៅ​ក្នុងការ​ប្រកួត​អាស៊ានប៉ារ៉ាហ្គេម។វ៉ិត ចន្ថា បាន​ឈ្នះ​មេដាយមាស​ទី ​២ ឱ្យកម្ពុជា ក្រោយមានការ​ភាន់​ច្រឡំ  លើ​លទ្ធផល | ភ្នំពេញ ប៉ុស្ដិ៍

ការ​ឈ្នះ​បានមេដាយមាស​៣របស់ វ៉ិត ចន្ថា កើតឡើងទៅលើ៣វិញ្ញាសាផ្សេងគ្នា៖

  • ការ​រត់ប្រណាំងចម្ងាយ​២០០ម៉ែត្រ (Women’s 200m T64)
  • ​លោត​ចម្ងាយ
  • ការ​រត់ប្រណាំងចម្ងាយ​ ៤០០ ម៉ែត្រ ប្រភេទ​ T64

តាមរយៈ​លទ្ធផលដ៏ល្អឥតខ្ចោះនេះ បានជួយ​ឱ្យ កីឡាការិនី វុិត ចន្ថា អាច​បំបែក​ឯតទគ្គកម្ម​ចាស់របស់ខ្លួនបាន ដោយកាលពី​ប្រកួត​អាស៊ានប៉ារ៉ាហ្គេម លើកទី​១១ ឆ្នាំ​២០២២ នៅប្រទេស​ឥណ្ឌូនេស៊ី រូបនាងបាន​​ឈ្នះមេដាយមាស លើ​វិញ្ញាសា​លោតចម្ងាយ និង​រត់ប្រណាំង​ចម្ងាយ ​៤០០ ម៉ែត្រ T64 រីឯ​ការ​រត់ប្រណាំង​២០០ម៉ែត្រ កីឡា​ការិនី​របស់​កម្ពុជា​រូបនេះ បានឈ្នះមេដាយ​ប្រាក់៕May be an image of 3 people, people playing basketball and text

ប្រធានក្រុម Burn X Flash ត្រូវបានសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា ពិន័យផ្អាករាល់សកម្មភាពទាំងអស់ដែលពាក់ព័ទ្ធនឹង E-Sports

0

សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា បានធ្វើការដាក់ពិន័យទៅលើប្រធានក្រុម Burn X Flash ដោយពិន័យអាករាល់សកម្មភាពទាំងអស់ដែលពាក់ព័ទ្ធនឹង E-Sports  ក្រោយពីរូបគេបានធ្វើសកម្មភាពមិនសមរម្យនៅក្នុងព្រឹត្តិការណ៍សុីហ្គេមឆ្នាំ២០២៣ កន្លងទៅ។

សហព័ន្ធបង្ហោះសារតាមបណ្តាញសង្គមហ្វេកប៊ុកថា៖” សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ពាក់ព័ន្ធទៅនឹងការផ្អាកសកម្មភាពក្នុងវិស័យកីឡាអេឡិចត្រូនិករបស់ លោក តែ តេកហេង (Lee Xin) រយៈពេល ៦ខែ ទៅលើករណីលើកស្បែកជើងពេលកំពុងផ្សាយផ្ទាល់ ក្នុងកំឡុងការប្រកួតរវាងកម្ពុជា និងម៉ាឡេស៊ី វិញ្ញាសារ Mobile Legends: Bang Bang ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កន្លងទៅដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ”៕May be an image of basketball, crowd and text that says '9:56 100% MLBB Pro Player taunt wi... https://an2playgame.net/mibb-prc Want2PlayGame MLBB Pro Player taunt with slipper when SEA GAME !!! fantasze 2 weeks ago Xin The actions of Cambodia mlbb manager Lee who was waving a slipper at the camera during the SEA GAME event on (13/5/2023), were extremely rude and unsportsmanlike. As professional athletes, we are all trying to bring a degree of dignity and refined professionalism to the growing field of e- sports.'

ចាព្លូ មានរូបរាងស្រដៀងម្លូ អាចយកធ្វើជាបន្លែអន្លក់បាញ់ឆែវនិងអន្លក់ផ្សេងៗ

0

ចាព្លូ ឬជីរភ្លូ (Lolot peper ) មានឈ្មោះវិទ្យាសាស្ត្រ Piper sarmentosum Roxb ជារុក្ខជាតិមានស្លឹកស្រដៀងនឹងម្លូ ដែលត្រូវបានគេដាំ ឬដុះដោយឯកឯង នៅទីកន្លែងម្លប់ និងសើម ពិសេសក្រោមដើមឈើធំៗនៅតាមទីក្រុង ជនបទ ស្រុកស្រែ ចម្ការ សម្រាប់ធ្វើជាអន្លក់ ឬរបោយ ដែលវាមានប្រភពដើមនៅអាស៊ីខាងត្បូង និងអាគ្នេយ៍ អូស្ត្រាលីខាងជើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkvDimWF7BuWw3KSfnR6J3Kp2HgfR77imTiUpTj53zcYsnJq7JKYx_J3Bwr3nGOran4CnsHxemq_tWyd-y96vs77XNFzhZx6opl-bHLL32Y4WHtQYf5H47_Kmu5BL805d8oSXV-3wCi9ucIWR13y9CDX1WV4nuVbTGY6_fi5Uny2mE3eoyxx8X4Y_U/s2592/image_2023-06-06_16-41-21.png

ចាព្លូ មានលក្ខណៈរូបសាស្ត្រ តួដើមអាចវារលើដី មានថ្នាំងមានផ្កាដុះត្រង់ ឡើងលើមានស្លឹក។ នៅគល់ដើម ស្លឹករាងពងក្រពើ ឬរាងមូល តែនៅផ្នែកលើ ឬនៅចុងដើម ស្លឹករាងបេះដូង។ ស្លឹកមានក្រពេញ ផ្ទៃលើគ្មានរោម តែផ្ទៃក្រោមមាន រោមស្ដើងៗតាមទ្រនុងធំ។ ដើមមានផ្កាញី ឬផ្កាឈ្មោល (dioecious)។ កញ្ចុំផ្កាជាកួរ (spike) ចេញពីគល់ទងស្លឹក។ កញ្ចុំផ្កាឈ្មោលពណ៌ស គ្មានត្របកផ្កា គ្មាន ស្រទាប់ផ្កា មានកេសរឈ្មោល២។ ផ្កាញីគ្មានត្របក គ្មានស្រទាប់។ ផ្លែជាឌុ្រប (drupe) មានគ្រាប់តែ១ ហើយរឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3VPtnfZFuuxEvJBX3ZuJsXLSzMdThjPov3PFoBGvC4gZMkJeuU_Iu5O6HDDDXJxj88A_C4HIMXiUzdFa4ojBgVRnNZHU2UnCUT9os4y8juesfXbh9VPYd4pgy1f_cmAxIHbKi-nAKMzHPsF6A7R3l65AqdNPolb2BK_q-qN9pHuO6YUwhKLJaNyC3/s1800/image_2023-06-06_16-41-25.png

លក្ខណៈជីវសាស្ត្ររបស់រុក្ខជាតិនេះដុះរហ័សណាស់ រាតត្បាត ឈ្លានពានទៅលើប្រភេទរុក្ខជាតិឯទៀត ដែលបង្កគ្រោះថ្នាក់ដល់ជីវៈចម្រុះរុក្ខជាតិ ចំណែកឯគ្រាប់ទុំមានរសហឹរខ្លាំង និងមានក្លិនឈ្ងុយ។

មិនត្រឹមតែប៉ុណ្ណោះ ស្លឹកចាព្លូ អាចយកធ្វើជាបន្លែអន្លក់បាញ់ឆែវ និងអន្លក់ផ្សេងៗ ហើយក៏អាចប្រើជាឱសថសម្រាប់ព្យាបាលឈឺធ្មេញ ហើមពោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGC-nJhyHh0h0pNzjV8-aJMoZnTOPIwk1bWq2NJjSzwVJjBAK3kaO9Kg9XvFZ-U7V6HJ-NvVOnofHNkSdxmZ43h6NNpQ2Cmm0R2HEbzuIsiZKOHd1Hcq39CL347LXli8xWBYPskmnNly4a7HzGANyh6u8nqv52Tj37LV6sXFsrr8Q4FxY7_4Jdv2r1/s1800/image_2023-06-06_16-41-28.png

ដើមឈើចំណាស់ដែលមានអាយុកាល ១,៥០០ ឆ្នាំ ចាប់ផ្តើមរស់ឡើងវិញនឹងបង្កើតផ្លែផ្កាម្តងទៀត

0

ប្រទេសចិន៖ ដើម Lychee បុរាណនៅខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន កំពុងរស់ឡើងវិញ ខណៈដែលវាបានបង្កើតផ្លែផ្កាពេញមែករបស់វា បន្ទាប់ពីអវត្តមានអស់រយៈពេល ១១ ឆ្នាំ។

យោតាមអ្នកជំនាញបានឱ្យដឹងថា ដើមឈើបុរាណនេះត្រូវបានដាំមុនរាជវង្សថាង (៦១៨ – ៩០៧)។ ដែលបច្ចុប្បន្នវាមានអាយុកាល ១,៥០០ ឆ្នាំ នឹងមានអង្កត់ផ្ចិត ៥,៦ម៉ែត្រ រួមជាមួយកម្ពស់ ១៦-២០ ម៉ែត្រ។ ផ្លែឈើនេះក៏ត្រូវបានគេប្រគល់ជូនអធិរាជដើម្បីសោយ ម្តងរួចទៅហើយ។ ទោះបីជាជាងមួយពាន់ឆ្នាំបានកន្លងផុតទៅក៏ដោយ ក៏មែក និងស្លឹករបស់វានៅតែខៀវស្រងាត់។The 1,500-year-old ancient lychee tree suddenly bears fruit

នៅក្នុងឆ្នាំ ២០១៩ រដ្ឋាភិបាលខេត្ត Sichuan បានបញ្ជាក់ និងប្រកាសថានេះជាដើមឈើបុរាណទី ១ ដែលស្ថិតនៅក្នុងបញ្ជីការពារក្នុងតំបន់។ គួរបញ្ជាក់ដែរថា ដើមលីឈីបុរាណមួយដើមនេះមិនបានបង្កើតផ្លែអស់រយៈពេល ១១ ឆ្នាំមកហើយ។ ស្រាប់តែថ្មីៗនេះ ដើមឈើចំណាស់ Lychee ក៏បានបង្កើតផ្លែផ្កាពេញមែករបស់វាម្តងទៀត ដែលធ្វើឱ្យអ្នកភូមិភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

អ្នកស្រុក Sichuan ម្នាក់បានចែករំលែកថា “យើងពិតជាមានមោទនភាពណាស់ដែលមានដើមឈើបុរាណមានប្រវត្តិដ៏យូរលង់បែបនេះ” ខ្ញុំពិតជាចង់ភ្លក់រសជាតិនៃផ្លែគូលេន ដែលមានអាយុកាលរាប់ពាន់ឆ្នាំនេះណាស់៕1,500-year-old lychee tree still bears 1 kilogram of fruit - Global TimesChina News 中国新闻网 on Twitter: "In early summer, a thousand-year-old lychee  tree in Yibin City, Sichuan Province, came to life again, with dense fruit  hanging all over its branches. This ancient lycheeប្រភព៖vnexpress

លិខិតឆ្លងដែនទាំង ១០ ដែលមានឥទ្ធិពលជាងគេបំផុតក្នុងឆ្នាំ ២០២៣

0

លិខិតឆ្លងដែន គឺជាឯកសារផ្លូវការសម្រាប់អ្នកធ្វើដំណើរទៅក្រៅប្រទេសដែលចេញដោយរដ្ឋាភិបាល ហើយក៏មានផ្ទុកអត្តសញ្ញាណរបស់អ្នកដែលកាន់លិខិតនោះផងដែរ។ ដូច្នេះហើយតើអ្នកដឹងដែរទេ? តើលិខិតឆ្លងដែនប្រទេសណាខ្លះដែលមានឥទ្ធិពលជាងគេនៅលើពិភពលោក? ពោលគឺអាចប្រើប្រាស់ដើម្បីធ្វើដំណើរទៅកាន់ ប្រទេសនិងដែនដីដទៃទៀត ដោយពុំចាំបាច់តម្រូវឱ្យមានការស្នើសុំទិដ្ឋាការជាមុន ឬដោយមិនត្រូវការទិដ្ឋាការតែម្តង។ ខាងក្រោមនេះគឺជាលិខិតឆ្លងដែនទាំង ១០ ដែលមានឥទ្ធិពលជាងគេបំផុតក្នុងឆ្នាំ ២០២៣ មានដូចជា៖

១.លិខិតឆ្លងដែនជប៉ុន (Japan)៖ ១៩៣ គោលដៅ ។
២.លិខិតឆ្លងដែនសិង្ហបុរី (Singapore) និង កូរ៉េខាងត្បូង (South Korea)៖ ១៩២ គោលដៅ ។
៣.លិខិតឆ្លងដែនអាល្លឺម៉ង់ (Germany) និង អេស៉្បាញ (Spain)៖ ១៩០ គោលដៅ ។
៤.លិខិតឆ្លងដែនហ្វាំងឡង់ (Finland), អ៊ីតាលី (Italy), និង លុចសំបួ (Luxembourg)៖ ១៨៩ គោលដៅ ។
៥.លិខិតឆ្លងដែនអូទ្រីស (Austria), ដាណឺម៉ាក (Denmark), ហូឡង់ (Netherlands), និងស៊ុយអែត (Sweden)៖ ១៨៨ គោលដៅ ។
៦.លិខិតឆ្លងដែនបារាំង (France), អៀរឡង់ (Ireland), ព័រទុយហ្កាល់ (Portugal), និងចក្រភពអង់គ្លេស (United Kingdom)៖ ១៨៧ គោលដៅ ។
៧.លិខិតឆ្លងដែនបែលហ្ស៉ិក (Belgium), នូវែលសេឡង់ (New Zealand), ន័រវែស (Norway), ស្វីស (Switzerland), និងសហរដ្ឋអាមេរិក (United States)៖ ១៨៦ គោលដៅ ។
៨.លិខិតឆ្លងដែនអូស្រ្តាលី (Australia), កាណាដា (Canada), ក្រិក (Greece), និងម៉ាល់ត៍ (Malta)៖ ១៨៥ គោលដៅ ។
៩.លិខិតឆ្លងដែនហុងគ្រី (Hungary), និងប៉ូឡូញ (Poland)៖ ១៨៤ គោលដៅ ។
១០.លិខិតឆ្លងដែនលីទុយអានី (Lithuania), និងស្លូវ៉ាគី (Slovakia)៖ ១៨៣ គោលដៅ ៕World's Most Powerful Passports Revealed, Here's The Top 10 | TravelAwaits