Home ព័ត៌មានអន្តរជាតិ ម្យ៉ាងដែរតើ ! អតិថិជននៅតាមភោជនីយដ្ឋានក្នុងសិង្ហបុរីនឹងត្រូវផាកពិន័យ បើមិនធ្វើរឿងមូយនេះ

ម្យ៉ាងដែរតើ ! អតិថិជននៅតាមភោជនីយដ្ឋានក្នុងសិង្ហបុរីនឹងត្រូវផាកពិន័យ បើមិនធ្វើរឿងមូយនេះ

151
0

ប្រទេសសិង្ហបុរី ៖ ភ្នាក់ងារបរិស្ថានជាតិសហការជាមួយការិយាល័យម្ហូបអាហារសិង្ហបុរី បានចេញគោលការណ៍ថ្មីមួយកំណត់ថា អ្នកដែលទៅបរិភោគអាហារនៅតាមភោជនីយដ្ឋានផ្សេងៗនៅទូទាំងប្រទេសសិង្ហបុរី ហើយមិនព្រមយកចាន និងថាសម្ហូបអាហារទៅដាក់នៅចំណុចដើមវិញទេ ពួកគេអាចប្រឈមនឹងការពិន័យជាប្រាក់ចំនួន៣០០ដុល្លារសិង្ហបុរី ។Where to Eat in Singapore: Best Street Food & Notorious Hawker Centres

នៅក្រោមគោលការណ៍ថ្មីនេះ បើគេរកឃើញថា អ្នកណាម្នាក់ធ្វើខុសជាលើកដំបូង គេនឹងដាស់តឿនជាលាយលក្ខណ៍អក្សរ ហើយបើអ្នកនោះធ្វើខុសជាលើកទី២ នឹងត្រូវបានគេពិន័យជាទឹកប្រាក់ចំនួន៣០០ដុល្លារសិង្ហបុរី ឬទាំងជាប់ពន្ធនាគារ ទាំងពិន័យ ។ ទោះយ៉ាងណា គោលការណ៍ថ្មីនេះនឹងលើកលែងចំពោះមនុស្សចាស់ ក្មេងតូច និងជនពិការ ដោយសារពួកគេមិនអាចជួយខ្លួនឯងបាន ប៉ុន្តែប្រសិនបើពួកគេមកបរិភោគអាហារជាមួយក្រុមគ្រួសារនោះ គឺក្រុមគ្រួសារត្រូវតែជួយប្រមូលចាន និងថាសអាហារចេញពីលើតុ បើមិនដូច្នោះទេ ពួកគេនឹងត្រូវបានគេពិន័យដូចគ្នា ។Everything you need to know about Singapore's street food scene - The  Points Guy

ចំណែកភោជនីយដ្ឋាននានាមានតួនាទីសម្អាតតុម្ហូបអាហារ ឬជួយប្រមូលចានអាហាររបស់អតិថិជនដែលច្បាប់បានលើកលែង ដូចជា មនុស្សចាស់ ក្មេងតូច និងជនពិការ ។ គេបង្កើតគោលការណ៍នេះឡើងក្នុងគោលបំណងឱ្យពលរដ្ឋសិង្ហបុរីមានរបៀបរបបក្នុងការរស់នៅ ដោយសារមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា អតិថិជនភាគច្រើនដែលមកបរិភោគអាហារនៅតាមភោជនីយដ្ឋាន មិនចាប់អារម្មណ៍ក្នុងការប្រមូលចាន ឬថាសអាហាររបស់ខ្លួនទេ បើទោះជាភោជនីយដ្ឋានមួយចំនួនមានសេវាកម្មមនុស្សយន្តជួយប្រមូលចានទុកដាក់ក្តី ។ ហេតុនេះ ទើបប្រទេសសិង្ហបុរីចេញគោលការណ៍នេះ ដើម្បីបង្ខំឱ្យអតិថិជនទាំងនោះអនុវត្តតាម ៕ ប្រភព ៖ Mono News