Home Blog Page 160

កម្ពុជា ស្វាគមន៍ការត្រឡប់មកមាតុភូមិវិញនៃវត្ថុបុរាណចំនួន ៣រូប ពីសារមន្ទីរជាតិនៃសហរដ្ឋអាមេរិក

0

រាជធានីភ្នំពេញ៖ បន្ទាប់ពីការចចារដែលចំណាយរយៈពេលអស់ជាច្រើនឆ្នាំ ពេលនេះសារមន្ទីរជាតិសិល្បៈអាសុីនៃវិទ្យាស្ថានស្មិតសូនីញាន (Smithsonian Institution) របស់សហរដ្ឋអាមេរិកបានយល់ព្រមប្រគល់វត្ថុបុរាណចំនួន៣ រូបមកឱ្យកម្ពុជាវិញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLl4PEyFJo_R9fNOyT-8cIs_MHDTdMBphonlGvpwQfGOuQm_MHVteab9sty4gh39wzaxrjdg20cu4VEeEdKLeogoovWt2hlW56ISAkdkZCQWQ6hvlG_QOAlrT4rRMHbqF7LokJQs3GATwxyuv7brkksTWTAzxsR-Tp6M5OBepyQ-mN_ogY60X3epOQnkvR/s696/photo_2025-12-17_13-23-22%20(2).jpg

កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្រុមប្រឹក្សានៃវិទ្យាស្ថានស្និតសូនីញាន របស់សហរដ្ឋអាមេរិក បានសម្រេចជាផ្លូវការប្រគល់វត្ថុបុរាណខ្មែរចំនួន៣រូបជូនមកកម្ពុជាវិញ ដែលរួមមាន៖ ព្រះសិរហរិហរៈ ស.វ.ទី១០, ទេពស្រី (ព្រះនាងឧមា?) ដើមស.វ.ទី១០ និងព្រះនាងប្រាជ្ញាបារមី ចុងស.វ.ទី១២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_SqzTXlP47KuwLEK_rAxFEr2VJ2Z9jLFt25K3AHwzSzhlH9pnVtSvi8g5-QQDeuxVaoDuvRSwmicnk31AWdIRSPiZuF3INrr6LsfXkDnHdAaCL6aXVindZt9h6pAgbcy41OV6Mgyfufk8a439DPeRoxsFlKcd8uwK77HUzLEm_x03N7BsdJU8JfoRDi-U/s1280/photo_2025-12-17_13-23-23.jpg

នេះជាការសម្រេចចិត្តលើកដំបូងបង្អស់សម្រាប់សារមន្ទីរសិល្បៈអាស៊ីមួយនេះ ក្នុងការបញ្ជូនសម្បត្តិវប្បធម៌មកប្រទេសដើមវិញ។ ការប្រគល់សម្បត្តិវប្បធម៌ដ៏ពិសិដ្ឋទាំង៣រូបនេះ គឺជាលទ្ធផលនៃការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយរកឃើញថា វត្ថុទាំងនេះត្រូវបានលួចនាំចេញដោយខុសច្បាប់ពីកម្ពុជា ក្នុងអំឡុងពេលសង្គ្រាមស៊ីវិល និងអសន្តិសុខ ដែលបង្កឱ្យមានអំពើចោរកម្មរីកសាយនៅក្នុងប្រទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNzzzuikf2VEMJyyoqLl6aKAdqXhat0-aQ2MoJuLUHOpzxoPLrFTItnOVegKuaEoUHAJDLqoI45jJ91wC8u6HSa8na2wrZ9Zi9Ry5DVLkSe95azQ2iR7VI161LicQTEmqBv-xOz_ofXoKeUKEW2AY_ZB4f53MvgRaqe3OB4zNZTC3p7mlfOCt3Xqb6LnmU/s1280/photo_2025-12-17_13-23-22.jpg
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានប្រសាសន៍ថា “កម្ពុជាតែងបញ្ជាក់ច្បាស់ថា វត្ថុបុរាណខ្មែរដែលបានបញ្ជូនមកមាតុភូមិកំណើតវិញ រួមទាំងវត្ថុទាំង៣នេះ មិនត្រឹមតែជាស្នាដៃសិល្បៈដ៏ពិចិត្រនោះទេ ប៉ុន្តែគឺជានិមិត្តរូបនៃព្រលឹងដូនតា និងអត្តសញ្ញាណជាតិខ្មែរ។ មិនតែប៉ុណ្ណោះ រតនៈសម្បត្តិទាំងនេះ គឺជាឱសថព្យាបាលរបួសផ្លូវចិត្តសម្រាប់ប្រជាជាតិកម្ពុជា ដែលបាន ឆ្លងកាត់សង្គ្រាមជាច្រើនទសវត្សរ៍កន្លងមក និងការបាត់បង់បេតិកភណ្ឌវប្បធម៌ជាតិ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4ubl-yvSCWvL7qJ_2hZV5YIn4iswAZZDDv00P0rg1IqyAneqGdO45i75chA6inVv1oT19DrOAoqR8Js2i9IOW75hajvhcDjr5RKaCo8mEck6eC_qF3fXw8ycAsJ_dfQAvpdcjtRIYkMxR4MXVgldtYeLOedAVENA_lpDVAnT0K8Un0k2VBDRiKh98u7-L/s1280/photo_2025-12-17_13-23-22%20(3).jpg

លោកជំទាវបណ្ឌិតសភាចារ្យ ថ្លែងបន្តថា “យើងមានសេចក្តីរំភើបរីករាយចំពោះកិច្ចសហប្រតិបត្តិការ ជាមួយវិទ្យាស្ថានស្និតសូនីញាន ក្នុងភាពជាដៃគូប្រកបដោយភាពស្មោះត្រង់ និងជំនឿទុកចិត្តគ្នា ដែលបាន បង្កលក្ខណៈល្អប្រសើរដល់ការធ្វើមាតុភូមិនិវត្តន៍នៃសម្បត្តិវប្បធម៌ទាំងនេះ។ យើងក៏សង្ឃឹមយ៉ាងមុតមាំដែរថា សារមន្ទីរដទៃទៀត នឹងយកគម្រូតាមវិទ្យាស្ថានស្និតសូនីញាន ក្នុងការអនុម័ត និងអនុវត្តគោលការណ៍ក្រម សីលធម៌នេះ ដែលជាគោលការណ៍ផ្តល់ភាពងាយស្រួលសម្រាប់ប្រទេសនានា ដូចជាកម្ពុជា ក្នុងការទាមទារ សម្បត្តិវប្បធម៌ដែលបានបាត់បង់ក្នុងសម័យសង្គ្រាម បញ្ជូនត្រឡប់មកប្រទេសកំណើតវិញ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6nhyLgYjMhuYDwb18_YURXzRP6siTw39jZqEWqrhG2fzsmGk3-okzhfeji9aThnRQSxW53i7pEVPF4Rz18oWrJmE3UWk2q3hHgCxCYHTZLwkd2KwsRfX1yB8uEiUA8bzAVHjx_jC71wYKxC-qyDMfyRn3SZj6oPr0Ab2FezXNahdjJtuhaWaxWhOOq68Y/s1280/photo_2025-12-17_13-23-22%20(4).jpg

វៀតណាមទទួលបានភ្ញៀវទេសចរបរទេសឆ្នាំនេះលើសគោលដៅដោយសារកត្តាធម្មជាតិ និងការចាប់អារម្មណ៍វប្បធម៌

0

ប្រទេសវៀតណាម ៖ វៀតណាមបានបង្ហាញចំនួនភ្ញៀវទេសចរបរទេសដែលមកលេងប្រទេសរបស់ខ្លួនចាប់ពីដើមខែមករា រហូតដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៥ លើសគោលដៅ និងច្រើនជាងបណ្តាឆ្នាំមុនៗ គឺស្មើរហូតដល់២១លាននាក់ បើទោះជាវៀតណាមប្រឈមបញ្ហាធូលីកខ្វក់ និងទឹកជំនន់ខ្លាំងក្តី ។ ភ្ញៀវទេសចរមកលេងវៀតណាមច្រើនជាងគេ គឺភ្ញៀវទេសចរចិន បន្ទាប់មក កូរ៉េខាងត្បូង តៃវ៉ាន់ អាមេរិក និងជប៉ុន ដោយសារវៀតណាមមានទីតាំងជាប់ឆ្នេរសមុទ្រ ធនធានធម្មជាតិសម្បូរបែប និងការចាប់អារម្មណ៍វប្បធម៌-ប្រវត្តិសាស្ត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu81vHBMekA3ZOdRDPfH_DbwLFZwIsvmjoIVYsfU4Z1C4cpecr4kdds4FOobkhJxMO8CGOcVmEIfPius3RNaG6hBNZa4VI3g1qpaL13iFSbXFOrsmv4CtUEDWFB5LMH5O4MT8FHcWPiHjmYS6aN6GzgE_dJI4_TZ86FiFsm_YyKJF5AdmpGtBB2jr9Drct/s1244/photo_2025-12-17_12-05-30%20(2).jpg
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបញ្ជាក់ថា ភ្ញៀវទេសចរបរទេសមកលេងប្រទេសវៀតណាម ចាប់ពីដើមខែមករា រហូតដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៥ គឺស្មើរហូតដល់២១លាននាក់ ដែលជាចំនួនច្រើនបំផុតទោះជាវៀតណាមប្រឈមនឹងបញ្ហាធូលីកខ្វល់លើអាកាស និងទឹកជំនន់ធ្ងន់ធ្ងរក្តី ។ នេះជាការកើនឡើងចំនួនភ្ញៀវទេសចរបរទេសគួរឱ្យកត់សម្គាល់បន្ទាប់ពីជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ដែលធ្វើឱ្យភ្ញៀវទេសចរបរទេសមកវៀតណាមធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPXDFgyJbSsQ05tSyQno-TGNS54XgmrmdDzTlXEx1MsfaO9pBf_rv61sessg01RL_hw1c4nhq8RETcba1aEuMqRGhIndoWQfuCKFkeamB1h-P3jIQRYgntGfwkEDbED7jRBFU0O6ggZYnqYV_2r9qCsMOG6I48Ur0q9ObomLeeoV956612bl-QGxO4m3J4/s870/photo_2025-12-17_12-05-30%20(3).jpg

បច្ចុប្បន្ន វៀតណាមបានក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោទាក់ទាញភ្ញៀវទេសចរបរទេសមកកម្សាន្តក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដោយសារវៀតណាមមានទីតាំងនៅជាប់ឆ្នេរសមុទ្រ ធនធានធម្មជាតិសម្បូរបែប ទេសភាពធម្មជាតិដ៏ស្រស់ស្អាត ព្រមទាំងការចាប់អារម្មណ៍ប្រវត្តិសាស្ត្រ និងវប្បធម៌ពីសំណាក់ភ្ញៀវទេសចរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpccRakZ5EifrmccoZqPt13Ud1tB0igTywk0mmyBzOZ6ZjH_KxyCUUxWT8cgqGaf398xJWc7AvUK76kIep6g6jB2X8U-n48JG6ve3xQ4oyeVYP7gaj78RFWOVrv5CxwjxXEXFcSShufdgnQ7X1exqDcvSDr6CcpaObS6QqUCi0H3DJu8a4RINm9z4TJkFz/s1024/photo_2025-12-17_12-05-30.jpg

កាលពីថ្ងៃទី១៥ ខែធ្នូ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានរៀបចំពិធីអបអរមួយនៅកោះ Phu Quoc (កោះត្រល់) ដែលបច្ចុប្បន្ន ស្ថិតនៅខេត្តអានសាង បន្ទាប់ពីភ្ញៀវទេសចរបរទេសមកលេងវៀតណាមរហូតដល់២១លាននាក់ និងលើសគោលដៅកំណត់ត្រឹមតែ២០លាននាក់នៅឆ្នាំ២០២៥ ។ នេះជាឆ្នាំដំបូងដែលវៀតណាមទទួលបានភ្ញៀវទេសចរលើសគោលដៅ និងខ្ពស់ជាងអំឡុងពេលមុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSOtqoG-1ejZ9xZHPVk17pBCno_bUhXZmSG3XaAwHmHvokqh1p11zDCusEEOoypQ7Wj0xoxohKuKZaH8d63saQe1XtWrR6G3LqlrL0DwUXMAQ8rPDuaHc21vMOy_xsFgNKJWXQKs_FVQm35dNHDHLU1gf-B9vQxxty2hAo5hrO6DgTDH0DU6YBWzqxcuil/s612/photo_2025-12-17_12-05-31%20(2).jpg
នៅមុនពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត វៀតណាមធ្លាប់ទទួលបានភ្ញៀវទេសចរច្រើនបំផុតត្រឹមតែ១៨លាននាក់ប៉ុណ្ណោះ ។ បន្ទាប់មក នៅឆ្នាំ២០២១ ចំនួនភ្ញៀវទេសចរបរទេសបានធ្លាក់ចុះយ៉ាងខ្លាំង គឺភ្ញៀវទេសចរបរទេសមកលេងវៀតណាមមិនដល់១៦ម៉ឺននាក់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEovyWrvUOWPrhwVVDICbiyXj8OmTFqaMnIkZuOZwJAuG4EHkpKJgLAcZXCI1bJt61053C8ahJF2PxfKwrClxF2w74CcanIRR0-DG2deXGl593Pv9lThib2I2c48xS0rrcUDbDJbnNnCnL5Ue2uR29RN5i2-cjt4hxfryKHZhHqzOT1EHGqHSrjgcowWhp/s900/photo_2025-12-17_12-05-31.jpg

ចំនួនភ្ញៀវទេសចរបរទេសមកលេងវៀតណាមនៅឆ្នាំ២០២៥ កើនឡើងលើសឆ្នាំ២០២៤ រហូតដល់១៩.៣% ទោះជានៅឆ្នាំនេះ ទីក្រុងហាណូយមានធូលីកខ្វក់ខ្លាំង និងទីក្រុងវ៉េ ទីក្រុងហយអាន់ និងទីក្រុងញ៉ាចាង ដែលសុទ្ធតែជាទីក្រុងពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរ បានលិចលង់ដោយទឹកជំនន់ធ្ងន់ធ្ងរក្តី ។ តាមសេចក្តីរាយការណ៍ពីការិយាល័យស្ថិតិជាតិ ចាប់ពីមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ភ្ញៀវទេសចរចិនបានមកលេងវៀតណាមច្រើនជាងគេ បន្ទាប់មក ភ្ញៀវទេសចរកូរ៉េខាងត្បូង តៃវ៉ាន់ អាមេរិក និងជប៉ុន ៕

អ្នកនិពន្ធ គឹម ឌីណា ចែករំលែកវីធីងាយៗធ្វើឱ្យថៃអាចស្ល.ឈា.មនៅមិនសុខ

0

កញ្ញា គឹម ឌីណា ដែលជាម្ចាស់ស្នាដៃ «មនុស្សបាក់ទឹកចិត្ត» បានលើកឡើង៦ចំណុចដែលធ្វើឱ្យថៃសេដដែលមានឱកាសខ្ពស់ក្នុងការឈ្នះប្រទេសឈ្លានពាននេះចំណែកយុទ្ធសាស្រ្តអ្នកនិពន្ធរូបនេះបង្ហាញការជឿជាក់លើថ្នាក់ដឹកនាំ។ កញ្ញា ឌីណា ថាថៃចង់ឱ្យខ្មែរមានវិបត្តិផ្លូវចិត្តប៉ុន្តែរឿងលើកនេះធ្វើឱ្យខ្មែរកាន់តែរួបរួម ជួយគ្នា និងអភិវឌ្ឍខ្លួន ដើម្បីកសាងប្រទេសឱ្យខ្លាំងក្លា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGx_zAtvUuhZ_FJnlcluvPkIpdDNCwitf7rJNDf8djVkPqxUjfqunTuJOX8b0Tsur0WZhqoWCvGVyv7e8VEc2KqVQzqcGZUC4C3lzjgklLeOcXF0JFuNbOFughwvX7R16eetSMuCLeDQcXmZHEai7IzSIBgVH3RWEMjZbjr14Ei8l-xKO5SgfOl6syX_EJ/s2048/image_2025-12-16_15-16-17.png
នៅថ្ងៃទី១៦ ខែធ្នូ អ្នកនិពន្ធ គឹម ឌីណា បានបង្ហោះសំណេរនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «វិធីងាយៗ ធ្វើឱ្យសៀម sad ៖ ១. ខ្មែរបន្តសាមគ្គីគ្នា តាមរយៈរូបភាពផ្សេងៗ ដូចជា បរិច្ចាគទៅកាន់ទាហានជួរមុខ ឬជនភៀសសឹក។២. បន្តប្រើប្រាស់ផលិតផលខ្មែរ (តែសូមអ្នកផលិតគិតពីគុណភាពផង) ៣. ខ្មែរដែលមិនភៀសសឹក នៅបន្តធ្វើការងារ ដើម្បីឱ្យសេដ្ឋកិច្ចជាតិដើរ ៤. ខ្មែរមិនបង្ហោះរូបភាព ឬវីដេអូ ដែលនាំឱ្យសៀមដឹងពីមូលដ្ឋានយោធា ឬទីតាំងជនភៀសសឹក៥. ខ្មែរអត់ជឿខ្មាំង ឬចោរ ដែលកំពុងព្យាយាមអុជអាលខ្មែរគ្នាឯងឱ្យឈ្លោះគ្នា ៦. ខ្មែរនៅតែបន្តតាមដានព័ត៌មានផ្លូវការរបស់រដ្ឋាភិបាល ហើយមិនចែកចាយព័ត៌មានក្លែងក្លាយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoFhnPqzrSwjb_9F2uWZPsuLPPn33B0n6YHnOkTZnQLPmaJia3fIWEZEBIewAg1d5ZHmp6hLdC8xcwXfwe1rS231dreq1-MaJcFK8pz6F0IlxZBoguoKxgXAx4VzN2ld0IEz-rwRBcAU8g3Do92Qy85C2R8vfX75nJ_enTls3ww4O3uA_3nLRp2S54AXGj/s2048/image_2025-12-16_15-16-18.png
អ្នកនិពន្ធរូបនេះ លើកឡើងថាបើខ្មែរធ្វើបានដូចខាងលើមែនឱកាសឈ្នះខ្ពស់។ចំណែកឯយុទ្ធសាស្រ្តវិញ ក្នុងនាមជាប្រជាជនខ្មែរកញ្ញា គឹម ឌីណា បង្ហាញការទុកចិត្តលើរដ្ឋាភិបាល និងថ្នាក់ដឹកនាំរបស់យើង។ កញ្ញា ថាសៀមចង់ឱ្យខ្មែរ truama ឬមានវិបត្តិផ្លូវចិត្តតែរឿងលើកនេះ ធ្វើឱ្យខ្មែរកាន់តែរួបរួម ជួយគ្នា និងអភិវឌ្ឍខ្លួន ដើម្បីកសាងប្រទេសឱ្យខ្លាំងក្លា។ កញ្ញា គឹម ឌីណា សង្កត់ធ្ងន់ថា «កាន់តែឈឺចាប់ កាន់តែត្រូវរឹងមាំ កាន់តែត្រូវតស៊ូ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhspLXoDk-ncWzXxjgoXtkxxb-SRtGfmh32KFG-O_OzzSy1gHHFJE5QrKBiRlWWcCu8GrQhyKpBUPHSbH4TVz-aS9gEzxiJpo4WCCgP0GxOuidLOzE05SArynKXJspF58Kl2g5gnxrvIY7sZf54P12NviGMeiQc9BoGPf2K9WKuayyir1q5CBtw25RTcizI/s2048/image_2025-12-16_15-16-22%20(2).png

គួរបញ្ជាក់ផងដែរថាគិតត្រឹមថ្ងៃទី១៦ ខែធ្នូ គឺមានរយៈពេល១០ថ្ងៃ ហើយនៃការឈ្លានពានរបស់ថៃ ខណៈគិតត្រឹមម៉ោងជាង១២រសៀលមានជនភៀសសឹកមានចំនួន ១២៧ ៤៦៩ គ្រួសារស្មើនឹង ៤២៥ ៤៥៣ នាក់ ក្នុងនោះស្ត្រីចំនួន ២១៩ ០៥២ នាក់ និងកុមារចំនួន ១៣១ ២៧០ នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR0oA8xuNMUy2orgtOvpiHlhAj5LpHIAe9tABat-BwM_B-2e7Agts9Gt6eZnFWxxK7fWF3GSgi8xaUXQ3ZPSK479G2Awqe2QGAyD2W6rxo6IFzCb9TY1B7eQDCloOXixtOXdz03QQWLDO20O-MmMs70VZ1AYmZvRnv15N1HeyCg1qzsJQKqhxqG6t9O_Zt/s792/image_2025-12-16_13-37-15.png

ទោះបីតួអាយុខុសគ្នា១៩ឆ្នាំ តែរឿងរបស់ Michelle Chen និង Zhou Ke Yu កំពុងទទួលបានការគាំទ្រ

0

គ្រោងរឿង «Sniper Butterfly» វិលជុំវិញទំនាក់ទំនងដ៏ស្មុគស្មាញមួយរវាង «ស្ត្រីចំណាស់ និងបុរសវ័យក្មេង» ដែលពោរពេញដោយការយល់ច្រឡំ អារម្មណ៍ឈឺចាប់ និងគម្លាតដែលហាក់ដូចជាមិនអាចឆ្លងកាត់បាន។ សាច់រឿងប្រភេទនេះមិនមែនជារឿងថ្មីទេ ហើយថែមទាំងស៊ាំនឹងអ្នកគាំទ្រភាពយន្តរ៉ូមែនទិកទៀតផង។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឱ្យខ្សែភាពយន្តនេះគួរឱ្យកត់សម្គាល់នោះគឺរបៀបដែលតួអង្គសំខាន់ទាំងពីរមានអន្តរកម្ម និងបង្កើតអារម្មណ៍នៅក្នុងអ្នកទស្សនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggGswMVKiUyWcx9u1h2GiiEinrZANl8WCV2nPEsbdEqAqpMSGlpO-9Yaq4qZXxF2PlODhBEpXPpbOlAJcNjIPC6PZcaI3_YSYcXF3fv6BNbfmj0ehh4P-kAEoQkg9euRLmuRH_CCEB8vm3B_AXcZ7aDx0xMHna1fETGUm2nVSPwtY3dWmmd9VwfZEQdW9k/s660/image_2025-12-16_16-45-56.png

Michelle Chen ឬ Chen Yanxi និង Daniel Zhou ឬ Zhou Ke Yu មានអាយុខុសគ្នា ១៩ ឆ្នាំក្នុងជីវិតពិត។ នៅលើអេក្រង់ Michelle បង្ហាញសញ្ញានៃភាពចាស់ទុំ សូម្បីតែមើលទៅចាស់ជាងតារាសម្តែងរួមរបស់នាងក៏ដោយ។ ទោះបីជាយ៉ាងនេះក្តី គួរឱ្យភ្ញាក់ផ្អើល ពួកគេនៅតែបង្កើតអារម្មណ៍នៃគូស្នេហ៍ពិត។ ការសម្លឹងមើល កាយវិការ និងទំនាក់ទំនងអារម្មណ៍របស់ពួកគេគឺគួរឱ្យជឿជាក់គ្រប់គ្រាន់សម្រាប់អ្នកទស្សនាឱ្យជឿលើរឿងរ៉ាវស្នេហាដែលខ្សែភាពយន្តនេះបង្ហាញ។ ភាពស៊ីចង្វាក់នេះទូទាត់សងសម្រាប់ដែនកំណត់នៃស្គ្រីប និងថវិកាផលិតកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGhyphenhyphenWmFdZNvnYOeZwXavzx2ehEWbvaJiJmhsRzzumdQ27nzCq4HpBqQerJIdtcQmg4pGP5u8Jtv0ElE7D74CYhzT0d5OqLATxhQ5g_lpYFHYqUbCK9YTOUWYxULja3R_qwl9SlINDvBf6K2eMPk1gVOjnsOOxPRI0lilssntY2gC70ZV5Uh0EeU6NJaeAN/s2048/image_2025-12-16_16-45-57%20(2).png

ក្រៅពីខ្លឹមសាររបស់វា ខ្សែភាពយន្តនេះក៏បានក្លាយជា «ចំណុចរបត់» មួយដោយអចេតនានៅក្នុងរូបភាពរបស់ Michelle នៅក្នុងក្រសែភ្នែករបស់អ្នកប្រើប្រាស់អ៊ីនធឺណិតចិន។ ពីមុន នៅពេលដែលដំណឹងនៃការលែងលះរបស់នាង Michelle បានផ្ទុះឡើងនៅដើមឆ្នាំនេះ តារាស្រីរូបនេះគឺជាគោលដៅនៃការរិះគន់យ៉ាងខ្លាំង។ មតិយោបល់ព្យាបាទជាច្រើនបានស្តីបន្ទោសនាងចំពោះការបែកបាក់អាពាហ៍ពិពាហ៍ជាមួយ Chen Xiao ដោយថែមទាំងសន្មតថាមានការស្មានអវិជ្ជមានចំពោះបុគ្គលិកលក្ខណៈ និងជីវិតឯកជនរបស់ Michelle ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghUnZjqAXvWFq33PWj8-SRlmlOLe2YAjbJprfH3PKii2NFqqB9yUmfe0M_Q3QMiop1KXTMli_MkJcFArOTDVCk7KTlwC3l3W1SCCU7LK-OxNu4RAYUBhQ8gjmxYdbcQFGbMzX_pX76ZqLOkyEw3Y8lPVgpfqYqNdQNBaw4Bs7-W5-deDU39_NMQOy1zxIv/s1012/image_2025-12-16_16-45-57.png

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលរឿង «Sniper Butterfly» បានក្លាយជារឿងដ៏ពេញនិយមដោយមិននឹកស្មានដល់ ទស្សនិកជនបានចាប់ផ្តើមសម្លឹងមើលនាងដោយយុត្តិធម៌ជាងមុន។ វីដេអូចាស់ៗជាច្រើនរបស់តារាស្រីរូបនេះត្រូវបាន បង្ហាញឡើងវិញ ដែលបង្ហាញថានាងតែងតែរក្សាអាកប្បកិរិយាសុភាពរាបសារ និងគោរពចំពោះមិត្តរួមការងាររបស់នាង ហើយជាពិសេសមានទំនាក់ទំនងល្អជាមួយសិល្បករស្រីៗនៅជុំវិញនាង។ នេះនូវឱកាសដ៏កម្រមួយដើម្បីវាយតម្លៃឡើងវិញបន្ទាប់ពីមានភាពចម្រូងចម្រាសជាច្រើនជុំវិញជីវិតផ្ទាល់ខ្លួនរបស់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizVPPFxsgFDaf63fkzBEUlZAA-EZF3AB13ybQQJARUpT7BsgiiecDO2jaXTkJaN7r1P9OlTb1LdTR4laQWdrGwNtigwZQVEfH4jCfXwGsxC48ZkIRLsVe7emGCOzTwAr9-ACMc3y4D367_YQJfDHtJXEcKQSfZZJ5CkNsjU33FwEw-SAF-hyyLT55gjQF7/s2048/image_2025-12-16_16-45-56%20(2).png

គួរឱ្យដឹងថា ទោះបីជាតួឯកទាំងពីររូបមានគម្លាតអាយុខុសគ្នារហូតដល់១៩ឆ្នាំក្តីប៉ុន្តែខ្សែភាពយន្តខាងលើនេះមានឈុតឆាកថើបគ្នាជាច្រើន ខណៈនេះជាស្នាដៃថ្មីមួយរបស់ Michelle Chen ក្នុងការវិលត្រឡប់មកវិញបន្ទាប់ពីជីវិតគូបរាជ័យ៕

តារាសម្តែង ស៊ីន យូប៊ីន ជួយអង្ករ៣តោនដល់ជនភៀសសឹក

0

តាមរយៈការបង្ហាញរបស់អ្នកបង្កើតមាតិកា សាយទី បានឱ្យដឹងថាតារាសម្តែង ស៊ីន យូប៊ីន បានជួយអង្កររហូតដល់៣តោនមកកាន់មូលនិធិនៅ Vin Mart ដើម្បីសម្រួលទុក្ខលំបាករបស់បងប្អួនភៀសសឹក។ កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះក៏បានជួយជាស្បៀងថ្នាំសង្កូវតាមរយៈមូលនិធិរបស់តារាចម្រៀង នីកូ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvxKpaZNHqTIIgkiP5nL8-916QN421Z8iqvvD1NsHM8ODswYeACclbDzcfTWrlIBYYAEA84YX2ZUUQzdL8vx9JCyuMsX8nMdA_lvuJJrqWK1q7Tc7R3t841kA-J_vHK7uiOd5CnfUgi4VDf61a5Hon-Gevd__f6P_55b7wvnSe63KTzh8kIPwD8Pj13IRC/s2048/image_2025-07-25_16-21-12.png

ដូចប្រិយមិត្តជ្រាបមកហើយថាតារាសម្តែង ស៊ីន យូប៊ីន បានប្រឈមនឹងមតិប្រតិកម្មយ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមស្របពេលថៃនិងកម្ពុជាមានសង្គ្រាមជាមួយគ្នាដោយតារាស្រីរូបនេះពុំបាននិយាយចំៗការពិតដែលថាថៃឈ្លានពានកម្ពុជាឡើយ។ គេពុំដឹងមូលពីក្រោយយ៉ាងណានោះទេប៉ុន្តែ យូប៊ីន បានបង្ហោះពីផលប៉ះពាល់ដែលកម្ពុជាទទួលបាន ខណៈនាងបានចេញវីដេអូបួងសួងនិងដឹងគុណចំពោះវីរៈភាពរបស់កងទ័ពកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTB4fv-bBaJ1zZ-6dLNkKuD7n3KCgbzDgxpPEOCvjmqKI2osecSSnS1A6-aK2yRYojCueOqPVX2nSs-uulOQZJMPgXrX_sMweXk5M6k64m9Ruj8CtRIlgrOANCYmvs1gt7cVDQeUleDNsKtGwMwc-PTCyuyt_vN56Tw9WXQIHRblKuauvB1OR44lZGY9_x/s1856/image_2025-07-25_16-21-10%20(2).png
កាលពីពេលថ្មីៗនេះ ស៊ីន យូប៊ីន និងប្អូនស្រី ស៊ីន ជេននី បានជួយជាស្បៀងនិងថ្នាំសង្កូវមួយចំនួនតាមរយៈមូលនិធិរបស់តារាចម្រៀង នីកូ ខណៈពេលនេះ ស៊ីន យូប៊ីន បានជួយអង្កររហូតដល់៣តោនឯណោះទៅដល់ជនភៀសសឹក។ អ្នកបង្កើតមាតិកា សាយទី បានបញ្ជាក់កាលពីយប់ថ្ងៃទី១៦ ខែធ្នូ នេះថាតារាសម្តែង ស៊ីន យូប៊ីន បានជួយអង្កររហូតដល់៣តោនជូនដល់ជនភៀសសឹក។ អង្ករនេះគឺបានដឹកចេញកាលពីយប់មិញនេះតែម្តងតាមរយៈមូលនិធិនៅទីតាំង Vin Mart។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0IKv-npjEHiT7fGm-qvtkp22_gJxUstIx5S2sYlwZCivPZpI64pNpwruURrtA0QD78aKl005lHShSyydngnUdLFOi9jfifJd3AcoGBsf_K0i6nJabeS_BuDf20nO5MwSToLnBVGYZ8e81v_KW7gC4jxJlh7L1Gmq5_3Hv307OHVyuyQx47mGhqluyiIVS/s2048/image_2025-07-25_16-21-11.png

នៅយប់ថ្ងៃទី១៦ ធ្នូ នេះដែរ UNICEF Cambodia ក៏បានបង្ហោះរូបភាពតារាសម្តែង ស៊ីន យូប៊ីន និងអ្នកបង្កើតមាតិកាផ្សេងទៀត បាននៅជាមួយក្មេងៗភៀសសឹកក្នុងការគាំទ្រផ្នែកផ្លូវចិត្ត រួមទាំងជំនួយផ្លូវចិត្តបឋមដែលកុមារកំពុងប្រឈមក្នុងអំឡុងពេលនេះផងដែរ៕

 

ប្រុងប្រយ័ត្ន! ចែយូរ៉ា ទម្លាយមានគណនីក្លែងក្លាយសួររកទីតាំងធ្វើស្បៀង

0

អ្នកលក់អនឡាញ ចែយូរ៉ា បានបង្ហាញការភិតភ័យរបស់ខ្លួននិងកាន់តែប្រុងប្រយ័ត្នជាងមុនបន្ទាប់ពីមានគណនីហ្វេកប៊ុកដែលកត់សម្គាល់ឃើញថាមិនមែនជាជនជាតិខ្មែរបានសួររកកន្លែងទីតាំងធ្វើស្បៀងរបស់ខ្លួនដែលជួយដល់ទាហានជួរមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIzAVgkcmma7lWijbDGseRHHFnHoeBPrIzNT3JbAAKb7A7A52aN1h3JCGIpXrTyTWzPC5MaawTm5vpxcjkVYZLzcYpzi1P1sTPaFOT4X4vC5RzV00u3awKi-ItuyjCIyRrlTdGBYSqsjeVFzen_7lT1tB_cK8G64ZtJWlddhDUQx2X77Gn8CkP_AhwkoxO/s1507/image_2025-12-17_11-08-50.png

ជាអ្នកខេត្តឧត្តរមានជ័យ ចែយូរ៉ា និងស្វាមី តែងតែស្វិតស្វាញជានិច្ចក្នុងការជួយដល់កងទ័ពជួរមុខនិងជនភៀសសឹកក្នុងអំឡុងពេលថៃឈ្លានពានកម្ពុជា។ ទឹកចិត្តរបស់ ចែយូរ៉ា និងស្វាមី តែងតែទទួលបានមតិកោតសរសើរយ៉ាងខ្លាំង។ នាយប់ថ្ងៃទី១៦ ធ្នូ នេះ ចែយូរ៉ា ក៏បានទម្លាយប្រាប់សាធារណជនថាខ្លួនត្រូវតែប្រុងប្រយ័ត្នជាងមុនមិនអាចបង្ហាញទីតាំងកន្លែងចុងភៅធ្វើស្បៀងជួយដល់កងទ័ពឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVoqlJPlStdmqXIny8JScDRLhh-9TRDCKO3cHhkLTHuNt5u0LNuP14mHLMOuF3EJiw_3KInEPEFD2iJY2caoH_gG3crBDfLzocPgQDhRcBaVEg9dfD1Jw-ZGy7Zh3hcSp3pTl3uApcDM9OqWfA-f_b3FZoYUD9bwpHs5RFeg-jRLp9vqojh1VtiymmjXmE/s2048/image_2025-12-17_11-08-49.png
ចែយូរ៉ា បាននិយាយនៅក្នុងវីដេអូថា រឿងដែលគួរឱ្យខ្លាចគឺមានគណនីពីរដែលជាការកត់សម្គាល់ពុំមែនជាជនជាតិខ្មែរទេពីការសរសេរសុំទីតាំងធ្វើស្បៀងកន្លែងរបស់ខ្លួនដែលជាកន្លែងសម្ងាត់។ អ្នកលក់អនឡាញរូបនេះបន្ថែមថាអ្នកសរសេរនោះគឺសុំតែលេខទទួល ទាំងនាងបានឱ្យ Voice សំឡេងសួរថានៅជួរខាងណាមកយករបស់ហូប យកបារី មកយកកាហ្វេកញ្ចប់ ជាដើមប៉ុន្តែគណនីនោះមិននិយាយជាសំឡេងនោះទេដោយគ្រាន់តែសុំតែលេខនិងទីតាំងធ្វើអាហារ។ ចែយូរ៉ា បញ្ជាក់ទៀតថា ទាហានខ្មែរគឺមិនសុំ Location នោះទេសុំតែលេខទូរសព្ទនិងទីតាំងស្រុក ខណៈគណនីនោះ ចែយូរ៉ា បានប្លុកចោលហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht6bk1Yl4-0Ksk3G-URQMmTtcHmXvguyt2LU9iuOj0m7QC4lz2f2CeANkmqQ-6o1TvOd75ma4DL_RwXyPF5BGSe3dTie_9CtARhIUekpvCGzJI82NzC2dRI1etEoUpywdseSHjQpu0pxvcTSx5yPG2QB7exPTadvYUNEiAIfZgFrnOKizsjWhX4Rvl10Tf/s2048/image_2025-12-17_11-08-48.png

ជាមួយនឹងការប្រុងប្រយ័ត្នជាងមុន ចែយូរ៉ា បានបញ្ជាក់ថាខ្លួនបានបិទ Location ប្រទេសថៃហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7MdeYqEXi5ikzDgd_a6NJ9citd6_g5bm6FG71oc6Mg-3jPCWPMP9L0wnSQ9wkU45-3PcqBJ5YX-JLsq7P8tZAgWkirl2U1ZydSIcwE5Y_09GqrLtJyJFTGVwRGgBUJ69Mk1rSpvp3Cq7fDLOmKGUHITOcNOoUbKaRu-Fpi-8XrOHzcon_nkuL69QW1N7i/s2004/image_2025-12-17_11-08-54.png

គួរបញ្ជាក់ផងដែរថា ចែយូរ៉ា បានប្រកាសថាសម្រាប់ទាហាន ប៉ូលិស ប៉េអឹម គ្រូពេទ្យប៉ែកខាងព្រំដែនខេត្តគឺអាចមកយកអាហារ ម្ហូប នៅផ្ទះរបស់ខ្លួនបានដោយអាហារទាំងនេះបានមកពីមូលនិធិសប្បុរសជន៕

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មឡាវ ៖ «ប្រេងឥន្ធនៈនាំចូលពីថៃសម្រាប់ប្រើប្រាស់តែនៅឡាវប៉ុណ្ណោះ គ្មានការនាំចេញបន្តទៅកម្ពុជា»

0

ប្រទេសថៃ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវបានបញ្ជាក់កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ថា ប្រេងឥន្ធនៈដែលនាំចូលពីថៃ គឺប្រើប្រាស់តែក្នុងប្រទេសឡាវប៉ុណ្ណោះ គ្មានការនាំចេញបន្តទៅកម្ពុជាទេ ពីព្រោះខុសច្បាប់ ឡាវនឹងសហការត្រួតពិនិត្យ និងចែករំលែកទិន្នន័យការជួញដូរប្រេងជាមួយថៃ ។ ការច្រានចោលព័ត៌មាននាំចេញប្រេងថៃបន្តទៅកម្ពុជា ក្រោយពីថៃរឹតបន្តឹងការនាំចេញប្រេងទៅឡាវតាមច្រកព្រំដែនឆងម៉េត ឃុំឆងម៉េត ស្រុកស៊ិរិន ខេត្តឧប៊ុនរ៉ាជថានី ដោយសារខ្លា.ចមានការនាំចេញបន្តទៅកម្ពុជា បណ្តាលឱ្យរថយន្តដឹកប្រេងរាប់សិបគ្រឿងកកស្ទះនៅច្រកព្រំដែនឆងម៉េតកាលពីថ្ងៃទី១៥ ខែធ្នូ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNpph2N68SFI8gfpwfMkS1oGieQ4I0PwUhyphenhyphenih3F8EBYMJzjnBJZWu7wMIdja8JOOH2OZzE8Wlmf0O1-2uzzd8cdodXTpcCqYN8mG96t5Qxou6RcX8aY9Q631O1hmSN6kg7KsNAseMA9rDThxDlWhb6V7cVLvh77arlEa89jsbPa10WduIMIxO2Ml0ku6MW/s1200/photo_2025-12-17_10-46-24%20(2).jpg
កាលពីថ្ងៃទី១៦ ខែធ្នូ លោក ម៉ាឡៃថង កុមម៉ាស៊ីត រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ បានប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងថាមពលថៃ ដោយលោក ម៉ាឡៃថង បានបង្ហាញក្តីបារម្ភ និងយល់ពីថៃរឹតបន្តឹងការនាំចេញប្រេងមកប្រទេសឡាវដើម្បីកុំឱ្យឡាវនាំចេញបន្តទៅកម្ពុជា និងបញ្ជាក់ថា ឡាវមិនបាននាំចេញប្រេងបន្តទៅកម្ពុជាទេ ពីព្រោះខុសច្បាប់ពាក់ព័ន្ធនឹងទំនិញឆ្លងកាត់ឡាវ ។ ក្រៅពីនេះ ឡាវរីករាយសហការត្រួតពិនិត្យ និងចែករំលែកទិន្នន័យការជួញដូរប្រងជាមួយថៃ ដើម្បីបង្ហាញភាពច្បាស់លាស់ ។ នេះបើតាមការលើកឡើងរបស់លោក ប្រាសឺត សិនសុខប្រាសឺត មន្ត្រីក្រសួងថាមពលថៃ ។

ថៃបាននាំចេញប្រេងទៅប្រទេសឡាវក្នុងបរិមាណធម្មតា មិនកើនឡើងទេ ដោយសារមានការបញ្ជាក់ច្បាស់លាស់ពីឈ្មួញនាំចូលប្រេង និងនាយកដ្ឋានគយឡាវ ប៉ុន្តែឡាវទទួលស្គាល់ថា ការនាំចូលប្រេងពីថៃមានបរិមាណខុសៗគ្នាក្នុង១លើកៗ និងមានរថយន្តដឹកប្រេងជាមធ្យមប្រមាណ២០គ្រឿងក្នុង១ថ្ងៃ បើកឆ្លងកាត់ច្រកព្រំដែនឆងម៉េត ។ នៅថ្ងៃខ្លះ រថយន្តដឹកប្រេងពីថៃនាំចូលឡាវមានតែ៥គ្រឿងប៉ុណ្ណោះ ថ្ងៃខ្លះទៀតមានច្រើនរហូតដល់៥០គ្រឿង ។ ចាប់ពីខែវិច្ឆិកា ដល់ខែមេសា ជារៀងរាល់ឆ្នាំ គឺជាពេលបញ្ចប់រដូវវស្សាគ្មានភ្លៀង ប្រទេសឡាវមានតម្រូវការប្រេងច្រើនជាងរដូវវស្សា សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការអាជីវកម្មនៅប្រទេសឡាវ ជាពិសេស ឧស្សាហកម្មរ៉ែនៅភាគខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd3zQ9iMEDBdDD3g8hyUvpHatQ2sEvIakVyIIrvTDz1XD8-gwrIJUfXoL2WrVtXflymqT_af1-s3cL82wbGlvo6vWO6AiR8VJh0-TWmfVlh24CI2UTRioZucdXrp9HTsTkEtO1uHDnINxPFbHrYGJ2TTk1zjhbaP-DYPxGkxCJZVVUy8BcBbAIdb-M8WH_/s1090/photo_2025-12-17_10-46-24.jpg

លោក ម៉ាឡៃថង រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវបញ្ជាក់ថា ៖ «ក្រសួងថាមពលឡាវ ឈ្មួញជួញដូរប្រេង នាយកដ្ឋានគយ និងស្ថាប័នពាក់ព័ន្ធ ផ្តល់ភាពសំខាន់ និងតាមដានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការនាំចេញប្រេងបន្ត ។ ប្រេងដែលនាំចូលពីថៃសម្រាប់តែប្រើប្រាស់ក្នុងប្រទេសឡាវប៉ុណ្ណោះ គ្មានការនាំចេញបន្តទៅកម្ពុជាទេ ហើយក្រសួងថាមពល និងស្ថាប័នពាក់ព័ន្ធអនុវត្តគ្រប់វិធានការដើម្បីឱ្យប្រាកដចិត្តថា គ្មានការនាំចេញប្រេងទៅកម្ពុជាតាមវិធីណាទាំងអស់» ។

កាលពីថ្ងៃទី១៦ ខែធ្នូ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិនៅវិមានរដ្ឋាភិបាល នាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក Anutin Charnvirakiul និយាយថា តាមការត្រួតពិនិត្យ គឺគ្មានការនាំចេញប្រេងបន្តទៅកម្ពុជាឡើយ ។ បន្ទាប់មក ថៃក៏បានសូមទោសឡាវចំពោះការរឹតបន្តឹងការនាំចេញប្រេងតាមច្រកព្រំដែនឆងម៉េត ដោយថាខ្លួនគ្មានចេតនាធ្វើបាបឡាវ ឬបង្កការលំបាកដល់ពលរដ្ឋឡាវទេ ប៉ុន្តៃដោយសារស្ថានការណ៍ព្រំដែនរវាងកម្ពុជា-ថៃ និងមិនពាក់ព័ន្ធជាមួយប្រទេសផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis-jen62kIDVcNlPiAJ85oDTyXYz_AbfVBzCyr3wpiB841IiBspsGX8m7BquGBDPsXdexmwn2LykqUtjze8ndkG5rpiqUPgiIYo6-h64hZUoyCdlO6AMfLQZgGrAu8r448C_49H0y-knwV7yNdS5jXhxzlhyt97RUE_rLAijYwQeXSefMu-_rOkVD9PmO6/s640/photo_2025-12-15_12-00-22.jpg

គួរបញ្ជាក់ថា ថ្មីៗនេះ ថៃចាប់ផ្តើមរឹតបន្តឹងការនាំចេញប្រេងទៅកាន់ឡាវ ដើម្បីកុំឱ្យឡាវលក់ប្រេងបន្តឱ្យកម្ពុជា ដែលធ្វើឱ្យរថយន្តដឹកប្រេងរហូតដល់៨០គ្រឿង កកស្ទះបន្តគ្នារង់ចាំឆ្លងកាត់ច្រកព្រំដែនឆងម៉េតទៅឡាវ ។ ស្ថានភាពនេះកើតឡើងក្រោយពីលោក វីរៈយុទ្ធ រ៉ាក់ស៊ីន មេបញ្ជាការកងទ័ពភូមិភាគទី២ថៃ បានចុះហត្ថលេខាលើបទបញ្ជាមួយដើម្បីគ្រប់គ្រងការនាំចេញប្រេង និងសម្ភារៈយោធានៅច្រកព្រំដែនឆងម៉េតជាអចិន្ត្រៃយ៍ ដោយអនុវត្តចាប់ពីម៉ោង២៤និង០០នាទីថ្ងៃទី១៥ ខែធ្នូ ។

ការធ្វើបែបនេះដោយសារមានការសង្ស័យឡាវអាចនាំចេញប្រេងបន្តទៅកម្ពុជា ហើយថៃមើលឃើញថា បច្ចុប្បន្ន កម្ពុជាកំពុងប្រឈមនឹងការខ្វះខាតប្រេង និងសម្ភារៈយុទ្ធសាស្ត្រផ្សេងៗ ។ ហេតុនេះ ថៃក៏សម្រេចចិត្តរឹតបន្តឹងការនាំចេញប្រេងទៅឡាវ ក្នុងគោលបំណងទប់ស្កាត់ការចែកចាយបន្តទៅឱ្យកម្ពុជាដើម្បីដាក់សម្ពាធកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDHEam6ViLXZcckhrE76oHuIo5yJUKUHj3jVWgIrC1oov1LoOeyW-6kupN6zXwBJ7kh3nPM5sUHDof_VdjYu_nH30TIIr6rYQaMDdTQc0yiB-qj90EjAoGogQegXAZjElnFvPVr2QHU4928fDPnEntMBI4Dqe1RjHO5CjSaqJPT45CZVZpCNqA1WW__q3J/s1024/photo_2025-12-15_12-00-22%20(2).jpg

តាំងពីថៃបិទព្រំដែនគោកជាឯកតោភាគីមក រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសរួចហើយថា នឹងបញ្ឈប់ការនាំចូលប្រេងគ្រប់ប្រភេទពីថៃ ដោយស្វែងរកការនាំចូលពីប្រទេសផ្សេងជំនួសវិញ ខណៈពលរដ្ឋកម្ពុជាក៏ឈប់គាំទ្រប្រេងថៃដូចមុន ។ ថៃនៅតែយល់ច្រឡំថា កម្ពុជាប្រើប្រាស់ប្រេងរបស់ខ្លួន ទើបបិទការនាំចេញប្រេងទៅឡាវ ប៉ុន្តែគ្មានប្រយោជន៍ ដោយសារកម្ពុជាឈប់ប្រើប្រាស់ប្រេងថៃយូរមកហើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4pgYPUW1XeNE4wtUNDINQD83ZpYj1zX9yuuxlM47rcgB5cmequfN2ic3Wlv1Vp8R92GMagyXPHaXOg_zlvv079nqSuapCj6gFqWhbeAKA9EE7QYbbIsv6Bum2J_yDV-8Cjy1ptJNHRUvONv_HcE_SDI7PeqICopJy3T69S-wBEm40DDsI6OA5aFp-wSzc/s640/photo_2025-12-15_12-00-22%20(3).jpg

ទេព បូព្រឹក្ស ទម្លាយរឿងយកស្បៀងទៅតំបន់គ្រោះថ្នាក់ ខណៈ ជី ដេវីត សរសើរភរិយាបែបនេះ

0

ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ស្វិតស្វាញយ៉ាងខ្លាំងក្នុងពេលប្រទេសជាតិកំពុងរងការឈ្លានពានពីថៃ។ អ្វីដែលកាន់តែធ្វើឱ្យមហាជនស្ងប់ស្ងែងនោះប្តីប្រពន្ធមួយគូនេះបានប្រថុយគ្រោះថ្នាក់ដឹកស្បៀងទៅជួរមុខឱ្យទាហានដល់ដៃរហូតអ្នកជិតស្និទ្ធព្រួយបារម្ភព្រោះច្រើនម៉ោងទាក់ទងមិនបាន។ យ៉ាងណាការប្រថុយប្រថាននឹងផ្សេងគ្រោះថ្នាក់បែបនេះ ទេព បូព្រឹក្ស បានចេញមកទម្លាយមូលហេតុ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB0VQQXj1-4nEtKVnzzvIZ14FoJzyXLY6N7nNyT70bi8CmfomvYuczEwI-TdAcVbxU8I1YC7RM_OBqKRiAvNkuHPmftwkJYP-gaeMjGeM3ijGrBDpofbeLL_i6uExVPion780VHZq4TbxSvdjrOgmoXJtpUkrUpQr9fTnyhvWANCcAfc2sWDc-indxMBej/s2048/image_2025-12-17_08-29-53.png
តារាចម្រៀង ទេព បូព្រឹក្ស បានសរសេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា «មានបងប្អូនខ្ញុំសួរខ្ញុំថាហេតុអីហ៊ានម្ល៉េះតែខ្ញុំសួរវិញថាហ៊ានមិនហ៊ានបើពេលនេះខ្ញុំគេងផ្ទះជួយរៀបអីវ៉ាន់ពីផ្ទះក៏បានតែអារម្មណ៍ខ្ញុំផ្ទាល់ពេលខ្ញុំបង្ហាញខ្លួនជួបពួកគាត់ទីមួយជាកម្លាំងចិត្ត និងខ្ញុំឱ្យច្បាស់ចិត្តថាស្បៀងដែលយកមកបានជូនផ្ទាល់ដល់ដៃពួកគាត់ និងបានដឹងសុខទុក្ខពួកគាត់ផង។ កន្លែងដែលទៅរាងជ្រៅបន្តិចមែនខ្ញុំក៏ដឹងថាហេងស៊យទេ តែបើមិនទៅខ្លួនឯងមិនអស់ចិត្តប្តីឱ្យនៅផ្ទះតែខ្ញុំក៏ឆ្លើយប្រាប់ប្តីថាកូនយើងនឹងមានមោទនភាពចំពោះយើង ហើយនិយាយលេងជាមួយប្តីថាធ្វើបទឱ្យខ្ញុំច្រៀងសុទ្ធតែវីរៈនារីហើយ គ្រាន់ជាចំណែកតូចមួយដែលធ្វើរឿងនេះដើម្បីជាតិមានអីត្រូវខ្លាច តែខ្ញុំក៏មានជំនឿដែរព្រះនៅលើក្បាល គុណម៉ែគុណឪជាប់ខ្លួន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSyvzLl6xWBkzFl-ct1HRlERw7VuML74PanLipa8d80wENGhkuYBmezzPKnv8SZ3RuDszWRe5sRzoRfQLybSj2fR6hZ-AzWhGtZDqHztEZYn_HxmCmNjT5y_BszCE7vDRZ1sDfWUvccCK6Cy96ChO_OHJvpy6Mh8YRt0bgD3OC26IF_npb5WRZForspwnZ/s1171/image_2025-12-17_08-29-48.png

ទឹកចិត្តមោះមុតប្រថុយគ្រោះថ្នាក់ដើម្បីស្ងប់ចិត្តថាស្បៀងបានដល់ដៃអ្នកជួរមុខនិងចង់ដឹងសុខទុក្ខវីរកងទ័ពនេះបានធ្វើឱ្យមនុស្សជាច្រើនស្ងប់ស្ងែងយ៉ាងខ្លាំងដែលនាងហ៊ានប្រថុយបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit-FzqDyZnE73AEHMTGDxEuwjamyIluU17IxpwzKyjGSpdm4qD00TrcmmWh6nkiyDnNXExdMZqIR8ikMYrsedFPD5AWBdVPMKcwXAaJiEIdMLdx7mdP9wL03rrtl5HE3o5_aJCieea1phr4h8sCoyGyynik8uyHNVG2PaHbsfweqCWNikEQFmT8G-1Jmm3/s2048/image_2025-12-17_08-29-50.png

តារាចម្រៀងរូបនេះក៏បានលើកឡើងទៀតថា ល្មមៗអាចមានអ្នកថាជោរតែបែរជោបែបនេះឱ្យច្រើនក៏ល្អដែរវាចំណេញមិនខាតនោះទេ។ ទេព បូព្រឹក្ស បន្ថែមទៀតថាកំឡុងពេលនេះមិនបាច់មកបំបាក់ទឹកចិត្តនាងឡើយពីព្រោះមួយជីវិតនេះគេលាបពណ៌នាងសាហាវៗច្រើនពេកនាងឆ្លងកាត់អស់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4rVfJDwcPK3j_Q-V9bLh1Ixw7SyhJs4QY8LUlHEc2ovH_AQlbXjaZ5wyPTDl0m6IajdCqXwFPcGxWH6BmC8SBI1y1Bzad-dkSdokGnYohl_SJP_fJOtXYFN8LJUn2j6fDCmILlJXt77z9IjEBoHBGUuafapPU5GMTLNjCoAYzk5Fw8XVuM3zziYJw5DlX/s1320/image_2025-12-17_08-29-48%20(2).png

ឃើញភរិយាជាស្រ្តីមួយរូបដែលមានឆន្ទៈស្នេហាជាតិបែបនេះ ជី ដេវីត ក៏មិននៅស្ងៀមបានសរសើរចំៗទៅកាន់ ទេព បូព្រឹក្ស ដូចគ្នា។ ជី ដេវីត បានរៀបរាប់ថា «ពីមនុស្សស្រីធម្មតាទៅជាមាតាដ៏ល្អនៃកូនប្រុសរបស់ខ្ញុំ និងជានារីមានឆន្ទៈមនសិការស្នេហាជាតិមាតុភូមិ។ សម្រាប់ខ្ញុំនាងជានារីក្លាហាន ជាមនុស្សស្រីដែលចែករំលែកនិងស្គាល់ពីសុខទុក្ខអ្នកដទៃព្រមទាំងមានមកជាមួយនឹងអំណាចនៃចិត្តមុះមុតដូចពាក្យចាស់ពោលថា មុជឱ្យជ្រៅ ទៅឱ្យដល់»៕

ក្រសួងការបរទេសថៃប្រកាសជំហរជាថ្មីទាមទារឱ្យកម្ពុជា​អនុវត្តលក្ខខណ្ឌ៣ចំណុច ទើប​ថៃបញ្ចប់សង្គ្រា.ម

0

ប្រទេសថៃ ៖ ពិភពលោកដឹងហើយថា ប្រទេសថៃបង្កសង្គ្រា.មបើកការវាយប្រ.ហារមុន បន្ទាប់ពីរៀបចំផែនការចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី ខណៈកម្ពុជាអត់ធ្មត់ខ្លាំងបំផុតរហូតដល់រយៈពេល២៤ម៉ោងក្រោយ ទើបប្រើប្រាស់សិទ្ធិការពារខ្លួនវិញ ។ កម្ពុជាគោរពបទឈប់បា.ញ់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួររហូតមក ប៉ុន្តែថៃបែរជាទាត់ចោល និងធ្វើសង្គ្រា.មឈ្លានពា.នកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដោយការប្រើប្រាស់សព្វាវុ.ធគ្រប់ប្រភេទ រួមទាំងយន្តហោះទម្លាក់គ្រា.ប់បែក បែរជាដាក់លក្ខខណ្ឌឱ្យកម្ពុជាអនុវត្តតាមលក្ខខណ្ឌរបស់ខ្លួន ។

ក្រសួងការបរទេសថៃបានបញ្ជាក់គោលជំហរជាថ្មីកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ទាមទារឱ្យកម្ពុជាប្រកាសឈប់បា.ញ់មុន និងយល់ព្រមអនុវត្តតាមលក្ខខណ្ឌ៣ចំណុចនេះជាមុន ទើបកងទ័ពថៃបញ្ចប់សង្គ្រា.មបា.ញ់ប្រហារ ហើយក្រសួងការបរទេសថៃនឹងព្យាយាមនាំពលរដ្ឋថៃចាកចេញពីរាជធានីភ្នំពេញ និងទីក្រុងប៉ោយប៉ែត ត្រឡប់មកប្រទេសថៃវិញ ។ ការបញ្ជាក់គោលជំហររបស់ក្រសួងការបរទេសថៃ បន្ទាប់ពីមានកិច្ចខិតខំសម្របសម្រួលពីម៉ាឡេស៊ីជាប្រធានអាស៊ាន មហាអំណាចអាមេរិក និងមហាអំណាចចិនឱ្យថៃបញ្ចប់សង្គ្រា.មជាបន្ទាន់ ងាកមកចរចាដោយសន្តិវិធី និងគោរពកិច្ចព្រមព្រៀងសន្តិភាព ។

កាលពីថ្ងៃទី១៦ ខែធ្នូ នៅមជ្ឈមណ្ឌលរាយការណ៍ព័ត៌មានពីសង្គ្រាមកម្ពុជា-ថៃ អ្នកស្រី Maratee Nalita Andamo អ្នកនាំពាក្យរងក្រសួងការបរទេសថៃបានបញ្ជាក់ពីគោលជំហរបញ្ចប់សង្គ្រាមក្រោយពីប្រទេសនានា រួមទាំងមហាអំណាចអាមេរិក-ចិនអំពាវនាវឱ្យថៃឈប់បា.ញ់ប្រហារកម្ពុជា ដោយអ្នកស្រីថា ថៃបង្ហាញគោលជំហរច្បាស់លាស់រហូតមក តាមរយៈនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងអ្នកនាំពាក្យក្រសួងការបរទេស ។ ការឈប់បាញ់អាស្រ័យលើភាគីទាំងសងខាង និងត្រូវបង្ហាញឱ្យឃើញដោយការឈប់បាញ់ជាក់ស្តែង ដែលថៃរង់ចាំឱ្យកម្ពុជាឈប់បាញ់មុន ។

ប្រទេសថៃបានកំណត់លក្ខខណ្ឌចំនួន៣ ដើម្បីបញ្ចប់សង្គ្រាមនេះ រួមមាន ៖
១-កម្ពុជាត្រូវតែប្រកាសឈប់បាញ់មុន ក្នុងឋានៈជាប្រទេសល្មើសអធិបតេយ្យថៃ
២-កម្ពុជាត្រូវឈប់បាញ់ពិតប្រាកដ និងឈប់បាញ់រហូត មិនមែនឈប់បាញ់ហើយត្រឡប់មកបាញ់ឡើងវិញ និង
៣-កម្ពុជាត្រូវសហការបោសសម្អាតមីនជាមួយថៃ ដែលថៃផ្តោតខ្លាំងលើចំណុចនេះរហូតមកដោយអនុវត្តតាមអនុសញ្ញាអូតាវ៉ា ។

អ្នកនាំពាក្យរងក្រសួងការបរទេសថៃនិយាយដោយឥតខ្មាស់អៀនថា កងទ័ពថៃបើកឆាកវាយប្រហារកម្ពុជា គឺជាការប្រើប្រាស់សិទ្ធិការពារខ្លួនតាមមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ដែលនេះជាគោលការណ៍ថៃប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ។ រដ្ឋមន្ត្រីការបរទេសថៃនឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ានពិសេស (Special ASEAN Ministers’ Meeting) នៅថ្ងៃទី២២ ខែធ្នូ ដែលរៀបចំដោយក្រសួងការបរទេសម៉ាឡេស៊ី ។

ក្រៅពីនេះ ក្រសួងការបរទេសថៃនឹងព្យាយាមនាំពលរដ្ឋថៃចាកចេញពីរាជធានីភ្នំពេញ គឺមានពលរដ្ឋថៃបានចុះឈ្មោះនៅស្ថានទូតថៃប្រចាំរាជធានីភ្នំពេញ ដើម្បីធ្វើដំណើរត្រឡប់មកប្រទេសថៃវិញ ចំនួន៦៦៩នាក់ ហើយចំនួននេះនឹងផ្លាស់ប្តូររាល់ថ្ងៃ ។ កាលពីថ្ងៃទី១៥ ខែធ្នូ ពលរដ្ឋថៃចំនួន៣៥២នាក់ បានធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ, ៤នាក់រង់ចាំការបញ្ជាក់ដើម្បីត្រឡប់មកថៃ និងនៅសល់ ៣១៧នាក់ទៀត ។ រីឯពលរដ្ឋថៃនៅទីក្រុងប៉ោយបែត គឺប្រមាណពី៥,០០០នាក់ ទៅ៦,០០០នាក់ ។

ក្រសួងការបរទេសថៃនឹងផ្តល់ភាពងាយស្រួលដោយសម្រួលឯកសារធ្វើដំណើររបស់ពលរដ្ឋថៃដើម្បីចាកចេញពីអាកាសយានដ្ឋាននៅខាងត្បូងរាជធានីភ្នំពេញ និងអាកាសយានដ្ឋាននៅខេត្តសៀមរាប ដោយអំពាវនាវឱ្យពលរដ្ឋថៃដែលស្នាក់នៅកម្ពុជា ហើយចង់ត្រឡប់មកថៃវិញអាចទាក់ទងមកកាន់ស្ថានទូតថៃ ឬស្ថានកុងស៊ុលគ្រប់ពេលវេលា ។

គួរបញ្ជាក់ថា រដ្ឋាភិបាលថៃចាំផ្ទះបានបើកដៃឱ្យកងទ័ពវាយប្រហារកម្ពុជាជាថ្មី គឺជាសង្គ្រាមបំផ្លិចបំផ្លាញកម្ពុជាដើម្បីកេងចំណេញនយោបាយផ្ទៃក្នុងរបស់ខ្លួន និងបំពេញមហិច្ឆតាឈ្លានពានដែនអធិបតេយ្យកម្ពុជា ។ ថៃនៅតែផ្គើនបន្តឈ្លានពានមិនព្រមឈប់បាញ់លើកម្ពុជា បើទោះមានកិច្ចខិតខំសម្របសម្រួលម្តងហើយម្តងទៀតពីម៉ាឡេស៊ីជាប្រធានអាស៊ាន មហាអំណាចអាមេរិក និងមហាអំណាចចិន ដោយកងទ័ពថៃបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក F-16 ចូលកាន់តែជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ។

កម្ពុជាមិនមែនជាភាគីចាប់ផ្តើមបាញ់មុនទេ រាល់ការផ្ទុះអាវុធទាំងអស់ គឺចាប់ផ្តើមពីថៃមុន ហេតុនេះ ការស្នើឱ្យឈប់បាញ់ គឺថៃទៅវិញទេដែលត្រូវឈប់បាញ់មកលើកម្ពុជា ។ កម្ពុជាចង់បានសុខសន្តិភាព គ្មានការរំលោភបំពានពីប្រទេសជិតខាង ប៉ុន្តែកងទ័ពថៃនៅតែបន្តបាញ់ប្រហារ និងទម្លាក់គ្រាប់បែកចូលក្នុងទឹកដីកម្ពុជាកាន់តែជ្រៅ ទើបកម្ពុជាចាំបាច់ត្រូវប្រើប្រាស់សិទ្ធិការពារខ្លួន និងទឹកដី ។

ថៃបង្កសង្គ្រាមឈ្លានពានលើកនេះ ប្រសិនបើមហាអំណាចនានា អង្គការសហប្រជាជាតិ និងអាស៊ានមិនលូកដៃជួយអន្តរាគមន៍ទេនោះ សង្គ្រាមនឹងមិនបញ្ចប់ងាយៗឡើយ ហើយប្រទេសថៃនឹងបន្តចោទប្រកាន់កម្ពុជាមិនឈប់ឈរដើម្បីលាក់បាំងទង្វើអាក្រក់របស់ខ្លួន និងដើរតួជាប្រទេសរងគ្រោះ ៕

ថៃ បារម្ភខ្លាចអាមេរិកលុបចោលការចរចាពាណិជ្ជកម្មជាមួយខ្លួន ក្រោយ អានុទីន ផ្គើននឹងសម្ដីលោក ត្រាំ

0

ប្រទេសថៃ៖ ភាពភ័យខ្លាចនៅក្នុងចំណោមអ្នកនាំចេញ និងវិនិយោគិនធំៗរបស់ថៃកាន់តែកើនឡើងខ្ពស់ ដោយសង្ស័យថាសហរដ្ឋអាមរិកអាចនឹងបញ្ចប់ការចរចាពាណិជ្ជកម្មជាមួយថៃ បន្ទាប់ពីនាយករដ្ឋមន្រ្តីថៃ ទាត់ចោលសំណើរឈប់បា.ញ់របស់លោក ត្រាំ ចំពេលដែលនាយករដ្ឋមន្រ្តីកម្ពុជាបង្ហាញការស្វាគមន៍យ៉ាងពេញចិត្តចំពោះសំណើរនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuJMTnh-DQ7bmiIh_sKarS2jXAWKLR0ZObgxCN83wg1uIl06tzom-h2Ii-j1bYt-zb7W_lDpBZrnm4yiA_PF8ENYXA4IFd2grayJFEDjgN_WesZgBj-aiksaeU3eTVah_JfPk5HcLm3rhjpzWkTBar3M3KtrTiE5anEuBXMUlfCNTr0KwTg1VWKbr4DHH4/s1020/photo_2025-12-17_09-19-22%20(3).jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Examiner កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ កិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ប្រទេសថៃជាមួយសហរដ្ឋអាមេរិកកំពុងស្ថិតនៅមាត់ជ្រោះ ខណៈដែលសង្គ្រាមជាមួយប្រទេសកម្ពុជាកាន់តែធ្ងន់ធ្ងរឡើង។ ការភ័យខ្លាចគឺថាលោក ដូណាល់ ត្រាំ អាចនឹងលុបចោលការចរចា និងដាក់ពន្ធគយខ្ពស់ដល់ប្រទេសថៃ ដែលជាការរំពឹងទុកដ៏គួរឱ្យព្រួយបារម្ភជាពិសេសសម្រាប់អ្នកនាំចេញថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyubsWI1FT3SWr02BRWuwLTR4togsxVWXLflNcCv7KAwdbWCMOC5uEn1WrwQ_vJHH2MfeTqtYXWSI7ovJb26sul2smQuIyCWTSbV7mG97weAceXo91luWtM3hgjd7Dkj0uSNaSiLV-l8s8V3E6Uk0v7l_rCFC0ZkyEG-UCLAHyjLU6NQqJXtawlDQ_sTMM/s479/photo_2025-12-17_09-19-22%20(4).jpg
ប្រភពខាងលើនេះបន្ថែមទៀតថា ប្រទេសថៃអាចនឹងលេងជាមួយភ្លើង ដោយសារសង្គ្រាមថៃ-កម្ពុជាបានរីករាលដាលកាន់តែធំ ដែលនេះប្រឈមនឹងហានិភ័យនៃការឆ្លើយតបដោយផ្ទាល់ពីទីក្រុងវ៉ាស៊ីនតោន ទោះបីជារដ្ឋាភិបាលថៃព្យាយាមទទូចអាមេរិក កុំឲ្យយកការចរចាពាណិជ្ជកម្ម និងពន្ធគយ មកពាក់ព័ន្ធជាមួយបញ្ហាព្រំដែនរវាងថៃ និង កម្ពុជាហើយក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjvvq63RIreB7rbTi93KDhUlbK8UgDB2vjtoVCMQeaCEtTWBJj1j-u4zz8e9CcN4W8dPq9Aj8OteoPoSSKB4-NuTxIyASEXlrqTWwp3eHvKZmWg3vALJ8pYBXiIWI37ZsDtZvERV1SN1itYayrG0dvIK6at0gF1FkbwOMKAaeulJwRIyW_EWX-zqapC8aN/s1280/photo_2025-12-17_09-19-22.jpg

គួររម្លឹកថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ លោក ត្រាំ បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន។ ក្រោយជំនួបនេះលោក ត្រាំ បានប្រកាសថា ភាគីជម្លោះទាំង២ បានយល់ព្រមបញ្ឈប់ការប្រយុទ្ធគ្នា ដោយវិលត្រឡប់ទៅរកបទឈប់បាញ់វិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggXPo1gnv-6Juaqrhp91ZG3K8AYzIgWfSicFc6bgN3ItYwXE30642eohyT1hBt-vPoAUoyZuu0Q8Q8HP-XaWWvkd4bVrCto_gs2U7kxfI6vCSm7QrXvWNAo6B-kqqC5lpEkZ3UXqyYfYr1QgmmtMchuVBkYfD3qV6qorjaOAqxVZE0K6FY2RcIPI-3k4oc/s1280/photo_2025-12-17_09-19-22%20(2).jpg

ក្រោយមកទៀត នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៉ីម ក៏បានជំរុញឱ្យមានបទឈប់បាញ់ផងដែរ តែលោក អានុទីន បែរជាច្រានចោលបទឈប់បាញ់នេះ ដោយប្រកាសយ៉ាងផ្គើនថា ប្រទេសថៃនឹងបន្តវា.យប្រហារលើកម្ពុជារហូតដល់ពួកគេមានអារម្មណ៍ថាសុវត្ថិភាព ខណៈដែលខាងកម្ពុជាឯណេះ សម្ដេចធិបតីបានស្វាគមន៍សំណើរបស់លោក អាន់វ៉ា យ៉ាងពេញទំហឹងដើម្បីបញ្ចប់ជម្លោះ ហើយវិលទៅរកសន្តិភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSjcEtVgp1XHS8yIgN3HkH1LjhDaUBvWD2eUN3xaJi55F-EIsO4gVHJg_c_9qWhqSUoLT4a85tQuI8gb0QpEFdbPo5i8usLd-gn6a9ycCzknSkuRnuj7nmdgGKaKMZKwTirSm0aIBvzNH736ZLlWP4x8tSj0ltqTzOu777eS2FpxswtotLM5_8PvMB8ZhT/s1024/photo_2025-12-17_09-19-23.jpg

ដោយឡែក នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយ Wall Street Journal លោក ត្រាំ បាននិយាយថា លោកបានគំរាមដំឡើងពន្ធលើកម្ពុជា និងថៃ ក្នុងជំនួបតាមទូរស័ព្ទជាមួយមេដឹកនាំនៃប្រទេសទាំង២ ប្រសិនបើមិនមានបទឈប់បាញ់ទេនោះ។ រហូតដល់នៅថ្ងៃអង្គារ ទី១៦ ខែធ្នូ រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោកស្រី Suphajee Suthamphan បានទទួលស្គាល់ថា កិច្ចចរចាពាណិជ្ជកម្មជាមួយ សហរដ្ឋអាមេរិកមិនមានភាពរីកចម្រើននោះទេ ជាមួយការបញ្ជាក់ថាសហរដ្ឋអាមេរិកបានកែប្រែលក្ខខណ្ឌរបស់ខ្លួនឡើយ៕