Home Blog Page 148

អាមេរិក-កម្ពុជា បង្ហាញក្ដីរីករាយចំពោះកិច្ចព្រមព្រៀងទិញ-លក់យន្តហោះចំនួន ១០គ្រឿង

0

ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកាន់ឈានដល់ចំណុចដ៏ល្អប្រសើរ! សហរដ្ឋអាមេរិក បានបង្ហាញក្តីសោមនស្សរីករាយជាមួយកម្ពុជា លើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ដែលមានតម្លៃជាង ៣ ពាន់លានដុល្លារ ក្នុងការទិញយន្តហោះប្រភេទ Boeing 737 MAX ចំនួន ១០គ្រឿង និងជម្រើសទិញបន្ថែមចំនួន ១០គ្រឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd31N97hU3JHPe96uTX1MCYILCi0m9IaZI97U7CagK0twBo6g9-KR9-r4VgQEufwZ-x_ZC-fr4PVDfs8tg-c7KhxdSAWTi4llFLMOjCzyCUa9fq6wjEPS8zqtjoXl53bsxxHDM_8PRUSwkCbi-Kr-b8UR_56ve8mgmrOifHhbOs67tmooNkvERxgwtF_cV/s540/photo_2026-02-21_15-52-24.jpg

យោងតាមស្ថានទូរអាមេរិកប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃសៅរិ៍ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះបានបង្ហាញថា សហរដ្ឋអាមេរិក មានការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង ដែលកំពុងរីកចម្រើនជាមួយកម្ពុជា ក្នុងភាពជាដៃគូទ្វេភាគី ដែលបានផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងការរួមចំណែកដល់សន្តិភាព វិបុលភាព និងស្ថិរភាពកាន់តែទូលំទូលាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ព្រមទាំងបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះកម្ពុជា ក្នុងនាមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjEvnpZjR38kUsalBUyFe3yGXRtmO9O7ceLlyYucHnqOxaYZWEhcOIBGT8c0z1sqpM9AGA8OA9JZwFrWQDiUJZtLVBsbVNatRl46m0mOkIAVuDFZWwff6lwtgC722fKx0QmE9bryLMw8fOHWIOTeAwLlwShTF0DYCspUA1jtD8BoELcWvTEGGhZTNR-UWm/s862/photo_2026-02-21_15-52-25%20(4).jpg

ដោយផ្អែកលើការយកចិត្តទុកដាក់របស់រដ្ឋបាលយើងទៅលើកិច្ចការទូតសេដ្ឋកិច្ច និងពាណិជ្ជកម្ម យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការលើកឡើងអំពីកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រដែលមានតម្លៃប្រមាណ ៣,២៤ ពាន់លានដុល្លារ រវាងក្រុមហ៊ុន Boeing និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia សម្រាប់ការទិញយន្តហោះប្រភេទ 737 MAX ចំនួន ១០ គ្រឿង ជាមួយនឹងជម្រើសក្នុងការទិញបន្ថែមចំនួន ១០ គ្រឿងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjFVeu-t9VODuQay1mEgpe-OiCGd-u2Ujc3F7E9lj2cz1yw8BZVtjbaGLuBhTwgEnx0EqCUr1uQ4rP3KQL3GS64zwIA-USlUo3tyCBWTyhyphenhyphenmoDmV9MLyRtGfQfTNR80DjxU7NBTR5rOyQY6isSYOvtOLW_PbtRdWrC7biLPHu_lPbEA0fZXQAqTCgV9CJe/s1200/photo_2026-02-21_15-52-25%20(2).jpg
ទន្ទឹមនឹងនេះ ស្ថានទូតអាមេរិកបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ បានផ្ដល់ឱ្យដៃគូរបស់យើងនូវឧត្តមភាពរបស់អាមេរិកផ្នែក នវានុវត្តន៍អាកាសចរណ៍ ព្រមទាំងជួយគាំទ្រដល់ការបង្កើតការងារដែលមានគុណភាពខ្ពស់ប្រមាណជាង ១២,០០០ កន្លែង សម្រាប់កម្មករនិយោជិតអាមេរិក៕

នេន ទុំ ត្រៀមបញ្ចេញស្នាដៃជាមួយលោក ណូយ វ៉ាន់ណេត សាជាថ្មី

0

បន្ទាប់ពីខកខានសាងស្នាដៃជាមួយគ្នាជាច្រើនឆ្នាំពេលនេះតារាចម្រៀង នេន ទុំ ត្រៀមបញ្ចេញស្នាដៃថ្មីជាមួយតារាចម្រៀងជើងចាស់ ណូយ វ៉ាន់ណេត ក្នុងឆ្នាំ២០២៦។ កាលពីឆ្នាំ២០១៩ អ្នកទាំងពីរបានសហការគ្នាប្រកបដោយភាពជោគជ័យយ៉ាងត្រចេះត្រចង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUAuP7WmlDuo3zJ5fQeJD54mAx_Qt2I2PnUhuYruOa5tdo1Imc2Tn88QqWq8TtkB5EyAbkTWtVGn1mVx5EeUsbEJZx2-H6oHE3rqDhDyzJuEcxwjBLOaUr0h_ttOIIJQVljzErAxmJeC_mA0V47hIxcSrb3VMpQpA-r71z1kGvPmw4a62-Xo5q6z9zqbt_/s2048/image_2026-02-21_15-44-58.png

កាលពីពេលថ្មីៗនេះ នេន ទុំ បានប្រកាសស្វែងរកលោក ណូយ វ៉ាន់ណេត តាមរយៈបណ្តាញសង្គមបន្ទាប់ពីលោកទាក់ទងមិនមានការឆ្លើយតបមិនថាតាមសារអេឡិចត្រូនិច ឬតាមទូរសព្ទនោះទេ។ ទោះយ៉ាងណា នៅថ្ងៃទី២១ ខែកុម្ភៈ នេន ទុំ បានបង្ហើបថាលោកបានជួយនឹងលោក ណូយ វ៉ាន់ណេត ហើយដោយឱ្យទស្សនិកជនរង់ចាំអ៊ុតមើលស្នាដៃថ្មីអ្នកទាំងពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFfw8oDvBqsxG4S41ZdMwVk7R6yDgMhOZHOJk6JnPO-GXRPog07yR2pl2PTrjZ0dz1ZMnt8KPL4AmrPMvmgHo4KXFFcMgGIjfI-9UVHxn6HRw1aBNYFMIhvfW-mt_iyp2U1TNUIT9RWyvpJ74-URROU1OMdN8dsmFuxQy6XxSu53086DN052AHZDU89BTH/s1170/image_2026-02-21_15-45-01.png
ក្នុងឆ្នាំ២០១៩ តារារ៉េប នេន ទុំ និងលោក ណូយ វ៉ាន់ណេត បានចេញបទចម្រៀងរួមគ្នាមានចំណងជើងថា «កំលោះចាស់ប៉ះកំលោះស្ទាវ» ដោយទទួលបានសន្ទុះគាំទ្រយ៉ាងខ្លាំង។ មកទល់នឹងពេលនេះបទនេះមានអ្នកចូលស្តាប់លើស១៣លានដងនៅលើឆាណែលយូធូបរបស់ នេន ទុំ ផ្ទាល់ហើយក៏ជាបទចម្រៀងដែលល្បីមានអ្នកស្តាប់ច្រើនបំផុតនៅលើឆាណែលរបស់លោកផងដែរ។ ក្រៅពីបទពេញនិយមនេះ តារាចម្រៀងទាំងពីរដួងក៏បានសហការគ្នាតាមរយៈបទផ្សេងទៀតដូចជា «ឈូករ័ត្នកំពត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgozt2PQBHdvSKYI7afg1C2LuEshwfnebNnaB7waBBAUYawHYaEgCnIRyFxFS2us7KaDe78LawCgmV_P2Cfbp_DQLLaGr1N9VZoWKBKhRFKPU2HK_BhuD2JYosC9XKO8XECSXfbMxjKvXy0vSakDS8JqLqC7fet0QNIbuWGnhM-1X3pEhzqslOj0W0-QhuF/s960/image_2026-02-21_15-45-02%20(2).png

គួរឱ្យដឹងថា តារាចម្រៀង នេន ទុំ បានបញ្ចេញស្នាដៃជាមួយនឹងសិល្បករជើងចាស់ដូចជា លោក ណូយ វ៉ាន់ណេត និងលោក ព្រហ្ម ម៉ាញ លោក ហួរ ឡាវី រួមទាំងអ្នកនាង ខាត់ សុឃីម ជាដើមហើយសុទ្ធសឹងតែទទួលបានការចាប់អារម្មណ៍ពីសាធារណជន៕

ហ្វេនៗជំរុញឱ្យ ND តែងតាំង ប៊ី សុធារី ក្រោយឃើញបវរកញ្ញាមីយ៉ាន់ម៉ា Thae Su Nyein ចូល Miss Cosmo

0

ថ្មីៗនេះអ្នកគាំទ្រវិស័យបវរកញ្ញាមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងជាផ្លូវការថា Thae Su Nyein ក្លាយជា Miss Cosmo Myanmar 2026 ដែលត្រៀមតំណាងប្រទេសរបស់ខ្លួនប្រកួតនៅលើឆាកអន្តរជាតិ។ នេះនាំឱ្យអ្នកគាំទ្រជាច្រើនចង់ឱ្យអ្នកកាន់កាប់កម្មវិធីនេះក្នុងប្រទេសកម្ពុជាតែងតាំង ប៊ី សុធារី ជា Miss Cosmo Cambodia 2026 នឹងអាចចូលរួមប្រកួតនៅលើឆាកអន្តរជាតិខណៈនឹងធ្វើឱ្យ ណាវ៉ាត់ ស្លរឈាមមិនខាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCtqh4RmEozpiTclC48cZu-hQprUrZxXxTP4EdoCut1nxS-eSGsLAZtC0s9pXD4dA767WZg0GMqHukQHbxefLMBi5S_I5gpysirNU1q6CtjLcOKcNk7NAYXRIWYXPHtP9OlYk_mXKtlIPLid-llc1W_johpXKb57w7LzKF7JZ_hddozDzfW9Q9XFtwuSAW/s2048/image_2026-02-21_13-32-19.png
ក្នុងឆ្នាំ២០២៣ កម្មវិធី Miss Grand International បានផ្ទុះនូវរឿងរសើបជាខ្លាំងចំពោះប្រទេសថៃនិងខ្មែរ រួមទាំងបវរកញ្ញាមីយ៉ាន់ម៉ាទៀតផង។ នៅពេលនោះ Thae Su Nyein បានជាប់លំដាប់រងទី២ នៃកម្មវិធីប្រកួតនេះប៉ុន្តែនាងសុខចិត្តគ្រវែងចោលដោយមិនស្តាយស្រណោះដោយសង្ស័យថាកម្មវិធីគ្មានតម្លាភាព។ ក្រោយមកស្ថាប័ន MGI ក៏បានប្រកាសដកតំណែង Thae ដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgHXQpymEO9LNs-o22SUhyphenhyphen1-FuEO78IytWNgQ8Kl2Qrf5ES0gFg1aIg-Ca41apTUMvZH3oJB9fgKjFx5f902vdTvGd8_OE8d-I3Tbr4xuHXnQJZeE1pC3DkY7IZAuWe5jf2nABX89RdGE2q5rWlE9ydQFqCxyBFhL3_qWYLgGVi38lj75F_PRdAPQMtvYR/s2048/image_2026-02-21_13-32-20.png

បន្ទាប់ពីរឿងរ៉ាវចម្រូងចម្រាសនេះបានបញ្ចប់ពេលនេះអ្នកគាំទ្រវិស័យបវរកញ្ញាផ្ទុះការភ្ញាក់ផ្អើលបន្ទាប់ពីកម្មវិធី Miss Cosmo បានប្រកាសថា Thae Su Nyein ត្រូវបានតែងតាំងជា Miss Cosmo Myanmar 2026។ នេះមានន័យថារូបនាងមានឱកាសម្តងទៀតក្នុងការកសាងមុខមាត់សម្រាប់ខ្លួនឯងនិងតំណាងប្រទេសមីយ៉ាន់ម៉ាដើម្បីប្រកួតយកជ័យជម្នះជូនអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5nFrglV0ZBKvptDzPq7tVvh49bIgf8NDQD8LnFUnmFTSIsDWybd5JhXVzOQUXAYHxZzBEG-c6cqVFpg0aCI5vbDo0bDXjakzoUiQdtHTX8pU9Qu4MuZvVvLAIFuzPJgF0FbwgQW-gj6rxPjPX7-Ctp5riVSB8oeOR1_pz2Ha_maRWHuZGR2LE3LL1wEh1/s1920/image_2026-02-21_13-56-26.png

ស្របពេលមានការប្រកាសនេះអ្នកគាំទ្រក្នុងស្រុកជាច្រើនបានជំរុញឱ្យ ND ក្នុងប្រទេសកម្ពុជាតែងតាំងបវរកញ្ញា ប៊ី សុធារី ជា Miss Cosmo Cambodia 2026 នោះនឹងធ្វើឱ្យ ណាវ៉ាត់ ស្លរឈាមមិនខានពីព្រោះបវរកញ្ញាទាំងពីររូបធ្លាប់មានបញ្ហាជាមួយនឹង ណាវ៉ាត់ រួមទាំងកម្មវិធីថ្មី Miss Cosmo នេះផងនៅពេលបវរកញ្ញាមានឥទ្ធិពលទាំងពីររូបដែលមានភាពស៊ីចង្វាក់គ្នានេះបានចូលរួមប្រកួតជាមួយគ្នាពិតមែនពិតជាកក្រើកកម្មវិធីមិនខាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZiFJvzw0iWU14wHZPhhWO2XAMIklDYzLa8ZWYie0QSiJafPDw5MmcwSG8FvdLrVkvvfiKUXVl4I-sNcAIpP2R9UbL-UpXPDwd35Kgfxe2wNDJk_ZGtdqFNStl5nqu85dpJq6m6GIK3xDRqXNnc4OlLzZaZD8rSzPAVnOnoy0NBlmSPq8uLX4kJGB_X0MA/s2048/image_2026-02-21_13-32-23.png
លើសពីនេះទៅទៀតអ្នកគាំទ្រគិតថាការតែងតាំង ប៊ី សុធារី គឺជាជម្រើសល្អមួយដោយមិនចាំបាច់ហ្វឹកហាត់ច្រើនពីព្រោះនាងមានដើមទុនស្រាប់ហើយ ជាពិសេសមានអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស។ ទោះយ៉ាងណា ផេកផ្លូវការរបស់ Miss Cosmo Cambodia ពុំទាន់ប្រកាសជាផ្លូវការថាបវរកញ្ញារូបណានឹងក្លាយជាម្ចាស់មកុដនិងលំដាប់រងនៃឆ្នាំ២០២៦ នេះនៅឡើយទេ៕

ប៊ុត សីហា ថាកុំបន្ទាបលោកថោកហួសពេកហើយដាច់ខាតមិនសុំជំនួយពីមហាជនឡើយ

0

បន្ទាប់ពីវិលចូលសិល្បៈ ប៊ុត សីហា នៅមិនទាន់អាចរកកម្រៃបានច្រើននោះទេដោយធ្លាប់ត្អូញត្អែរថាតម្លៃខ្លួនលោកបានតិចខ្លាំង។ យ៉ាងណាមិញ ប៊ុត សីហា ស្រាប់តែប្រកាសថាលោកទទួលប្រម៉ូតផលិតផលមិនអាចដេកដាច់បាយនិងស្នើកុំឱ្យបន្ទាបថោកហួសពេក។ ជាមួយនឹងការតាំងចិត្តវិលជាថ្មីនេះ ប៊ុត សីហា ធានាអះអាងថាមិនលើកដៃសុំមហាជនឬទម្លាក់កុងរបស់ខ្លួនឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAeEPnDCWeetEXDICBJ7fT5wvZmE17uhcT8ZBeYMsh8kWZZS4ehUztcFCtyBpwmVgXM-egJVrUvUc9OvwBoYAGJOFH8EgExRsPLpVnFOacO16BFYhFlh6jROrjT1qfhd-66c2HtlmA_Sr4fluNWp0AQIQBGniiONQEiVb_yN6DEF4QUclUAWEK0r3Gempi/s1024/image_2026-02-21_14-25-16.png
នៅថ្ងៃទី២១ ខែកុម្ភៈ នេះ ប៊ុត សីហា បានបង្ហោះសំណេរនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «ខ្ញុំប៊ុត សីហា សូមប្រកាសទទួលផ្សព្វផ្សាយគ្រប់ផលិតផល ខ្ញុំអត់អាចនៅដេកដាច់បាយបានទេ តែសូមផ្តល់តម្លៃការងារឱ្យខ្ញុំគ្រាន់នឹងរស់ផង កុំបន្ទាបឱ្យខ្ញុំថោកហួសពេក សុំបានទេ?»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg-ylZmDpMtW7Vn9Mt-aB4x3IjC0JbxReLAzakkqkqjaEANe89OLhEOZ1Q70eTrD0RjL0gY7-izwjwOCiNqWIVYrTEFFtJAKmB4RowloYAXhsnTklKpVa46uydz8NbCP93ovV-PIkXfTLwjiun0LBemIExfGmNR1-HMu5f0R6dL6UjL2BnCrPPBrLP25vo/s1712/image_2026-02-21_14-25-18.png
មុននឹងបង្ហោះសារបែបនេះ ប៊ុត សីហា បានបញ្ចេញសំណេរមួយថា «ខ្ញុំគួរងើបពីចំណុចណា? ប្រាប់ផងបានទេ?»។ ក្នុងការបង្ហោះនេះមានមនុស្សជាច្រើនបានផ្តល់ជាយោបល់ជាច្រើនប៉ុន្តែ សីហា ហាក់ឆ្លើយតបផ្ទុយនឹងការឱ្យយោបល់ពីទស្សនិកជននិងចាត់ទុកថាជាន់លោកដល់បាត។ មានមតិយោបល់មួយបានសរសេរណែនាំ សីហា ថា «សីហាត្រូវទទួលយកទាំងការងារតូចទាំងការងារធំ ទទួលយកហើយហាមដាច់ខាតលុបចោលការងាររបស់គេ។ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ សីហា អត់មានកន្លែងច្រៀងគួរតែមកមុខវាំង ដើម្បីឱ្យអ្នកធ្វើវីដេអូប្លុក ថតហើយនិងសម្ភាសន៍សីហាឱ្យបានច្រើនបន្តិច ពេលនោះសីហានឹងមានមនុស្សទទួលស្គាល់ច្រើនឡើងមកវិញហើយគំនិតតិចតួចតែប៉ុណ្ណោះ»។ យោបល់នេះ សីហា បានរុញច្រានដោយឆ្លើយតបវិញថា «បងមិនជាន់ខ្ញុំឱ្យកប់នឹងដីតែម្តងទៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSUSkbIPgDxD9AUGHqNpv6TQjeZ3M8R6fZZkhcy2dWUMt7op6fzi-EFhvJJv3LJoQ6U6VwpvSWH5kQ6Jn5bWOrjsmJkC6i3aRVegaNuI_hD4E3j8Cr1bur1F2YKQWJa-jTkT276FgSU6z3DE-f76bPWo3l9l31FLxda-RU0-1yXUh1ybyh1Ea7ML7YBMlE/s733/image_2026-02-21_14-48-42.png

ដ្បិតថាការងារសិល្បៈបច្ចុប្បន្នពុំសូវមានទីផ្សារនិងទទួលបានតម្លៃខ្លួនទាបខុសដាច់ពីមុន ប៊ុត សីហា បានបញ្ជាក់ថាលោកនឹងមិនសុំជំនួញពីមហាជនដាច់ខាត។ លោកបានសរសេរថា « បើខ្ញុំទម្លាក់កុង សុំពុកម៉ែបងប្អូន 1$/2$ ច្បាស់ណាស់ ខ្ញុំនឹងបានលុយច្រើនមួយពេល តែខ្ញុំនៅតែឈរលើពាក្យដាច់ខាតមិនសុំជំនួយឡើយ សុំត្រឹមមានការងារជាប្រចាំដោយប្រើរូបភាពនិងសម្លេងខ្ញុំបានហើយ»៕

ថៃបន្តសុពលភាពប័ណ្ណការងារឱ្យពលករមីយ៉ាន់ម៉ា ឡាវ និងវៀតណាម

0

ថៃគ្មានជម្រើសផ្សេងឡើយដើម្បីដោះស្រាយបញ្ហារាំងស្ទះការផលិតទំនិញនាំចេញក្រៅប្រទេសតាមផែនការកំណត់ បន្ទាប់ពីពលករខ្មែរបានចាកចេញពីប្រទេសថៃ ក្រោយថៃឈ្លានពា.នមកលើកម្ពុជា ។ ជាលទ្ធផល វិស័យកសិកម្ម សំណង់ ម្ហូបអាហារ ភេសជ្ជៈ ឧស្សាហកម្ម និងការជីករ៉ែ កំពុងតែរងផលប៉ះពាល់ខ្លាំងបំផុតពុំធ្លាប់ជួបប្រទះឡើយ ។ ទំហំនៃការខាតបង់ដ៏ខ្លាំងសម្បើមនេះ បានបង្ខំឱ្យថៃសម្រេចបន្តសុពលភាពប័ណ្ណការងារឱ្យពលករមីយ៉ាន់ម៉ា ឡាវ និងវៀតណាម យ៉ាងតក់ក្រហល់ ព្រោះតែគ្មានវត្តមានកម្លាំងពលករកម្ពុជាចូលរួមអភិវឌ្ឍន៍លើវិស័យទាំងនោះ ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការងារថៃបានសម្រេចបន្តសុពលភាពប័ណ្ណការងាររយៈពេលខ្លីឱ្យពលករមកពី៣ប្រទេស រួមមាន ៖ មីយ៉ាន់ម៉ា ឡាវ និងវៀតណាម សរុបស្មើជាង៣សែន ៧ម៉ឺននាក់ ឱ្យធ្វើការបន្តនៅប្រទេសថៃដោយស្របច្បាប់ដើម្បីកុំឱ្យរាំងស្ទះការផលិតទំនិញ ពីព្រោះប្រទេសថៃកំពុងខ្វះខាតពលករធ្វើការយ៉ាងខ្លាំង ។

កាលពីថ្ងៃទី២០ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងការងារថៃ អ្នកស្រី Trinuch Thienthong បានធ្វើជាប្រធានកិច្ចប្រជុំគណៈកម្មការគោលនយោបាយគ្រប់គ្រងពលករបរទេស លើកទី២ ប្រចាំឆ្នាំ២០២៦ ដែលមានការចូលរួមពីអ្នកតំណាងក្រុមហ៊ុនឯកជន និងស្ថាប័នសន្តិសុខ ដើម្បីស្វែងរកដំណោះស្រាយឱ្យពលករបរទេសដែលមិនទាន់បញ្ចប់ដំណើរការស្នើសុំបន្តសុពលភាពប័ណ្ណការងារតាមពេលកំណត់ ។

ក្រោយបញ្ចប់ប្រជុំ រដ្ឋមន្ត្រីក្រសួងការងារ អ្នកស្រី Trinuch និយាយថា កិច្ចប្រជុំបានសម្រេចបន្តសុពលភាពប័ណ្ណការងារបណ្តោះអាសន្នឱ្យពលករមីយ៉ាន់ម៉ា ឡាវ និងវៀតណាម គិតចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដើម្បីដោះស្រាយបញ្ហារាំងស្ទះការផលិតទំនិញ និងពន្លឿនការស្នើសុំឯកសាររបស់ពលករ ។

បើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការងារ ពេលនេះ មានពលករបរទេសរហូតដល់ជាង៣៧ម៉ឺន ៥ពាន់នាក់ (៣៧៥,០៣៨នាក់) កំពុងស្នើសុំបន្តសុពលភាពប័ណ្ណការងារធ្វើការនៅប្រទេសថៃដោយស្របច្បាប់ ក្នុងចំណោមពលករជាង៨សែន ៩ម៉ឺននាក់ ។ បើបណ្តោយឱ្យប័ណ្ណការងារផុតសុពលភាព ពួកគេនឹងក្លាយជាពលករខុសច្បាប់បណ្តាលឱ្យក្រុមហ៊ុនថៃ និងអាជីវកម្មផ្សេងៗខ្វះខាតពលករធ្វើការ ព្រមទាំងប៉ះពាល់ដល់ស្ថិរភាពការងាររបស់ប្រទេសថៃផងដែរ ។

រដ្ឋមន្ត្រីក្រសួងការងារបានណែនាំឱ្យនាយកដ្ឋានការងារចេញសេចក្តីប្រកាសពីការបន្តសុពលភាពប័ណ្ណការងារឱ្យពលករទាំង៣ប្រទេសជាបន្ទាន់ ដើម្បីដាក់ចូលជារបៀបវារៈក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិចារណាឱ្យលឿនបំផុត ។ ការមិនខ្វះខាតកម្លាំងពលកម្ម គឺជាការរក្សាទំនុកចិត្តដល់វិស័យអាជីវកម្ម និងរក្សាប្រព័ន្ធការងារស្របច្បាប់ ។

គួរបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មការគោលនយោបាយគ្រប់គ្រងពលករបរទេសនេះ គ្មានការលើកឡើងពីការបន្តសុពលភាពប័ណ្ណការងារឱ្យពលករកម្ពុជាទេ ខណៈកន្លងមក ក្រសួងការងារថៃថា មានពលករកម្ពុជា ជាង១សែននាក់កំពុងធ្វើការនៅប្រទេសថៃ ក្រសួងមិនទាន់សម្រេចចិត្តបញ្ជូនពួកគេត្រឡប់ទៅប្រទេសវិញ ដោយសារត្រូវតាមដានស្ថានការណ៍ប្រទេសជាតិ ។ ទោះយ៉ាងណា រដ្ឋមន្ត្រីក្រសួងការងារ អ្នកស្រី Trinuch ទទួលស្គាល់ថា វិស័យកសិកម្មថៃរងផលប៉ះពាល់យ៉ាងខ្លាំង ប្រសិនបើគ្មានពលករកម្ពុជា ៕

ថៃចាត់ទុកកម្ពុជាមានប្រៀបជាងខ្លួនដោយសារចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាពស្និទ្ធស្នាលជាមួយ Trump

0

ទំនងជាច្រណែនខ្លាំងហើយមើលទៅ! ប្រទេសថៃពុំទាន់ចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព (Board of Peace) ដែលបង្កើតឡើងដោយលោកប្រធានាធិបតី Donald Trump នៅឡើយទេ និងមើលឃើញថា ខ្លួនបាត់បង់ឱកាស និងបាត់បង់ផលប្រយោជន៍យ៉ាងច្រើនពីការមិនចូលរួម ។ ហេតុនេះ អតីតឯកអគ្គរាជទូតថៃប្រចាំសហរដ្ឋអាមេរិក ណែនាំឱ្យរដ្ឋាភិបាលថៃប្រញាប់ចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាពដើម្បីកុំឱ្យចាញ់ប្រៀបកម្ពុជា និងឈានទៅស្និទ្ធស្នាលជាមួយលោក Trump ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpoUAfN3v-SaJlMM4hC9KfFKyqk9nczn1shNf_4TkEJnmIZ-n1JjfhduTUvqf8EGYNo6mDZdqTxjA1XNpklTN1ZAHQ11ooRxekMWDL09TJVkW55_5gQojzedfaZDasmjKbdpv_JmXYiuQ7LaK9ZcsEVYjetyOKq8XvTnnb6y_AMtnX80CRf5E_uqJfiv-G/s1280/640752631_1230460312557564_7878992472720670108_n.jpg

កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ សារព័ត៌មាន Thai PBS បានផ្សព្វផ្សាយបទសម្ភាសន៍ជាមួយអតីតឯកអគ្គរាជទូតថៃប្រចាំសហរដ្ឋអាមេរិក លោក Pisan Manawapat ដោយអតីតឯកអគ្គរាជទូតថៃរូបនេះចាត់ទុកកម្ពុជាមានប្រៀបជាងប្រទេសថៃ ដោយសារកម្ពុជាចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាព និងស្និទ្ធស្នាលជាមួយលោកប្រធានាធិបតី Donald Trump ។

អតីតឯកអគ្គរាជទូតថៃ លោក Pisan និយាយថា លោកប្រធានាធិបតី Trump បានរៀបចំសណ្តាប់ធ្នាប់ពិភពលោកជាថ្មី ដោយបង្កើតក្រុមប្រឹក្សាសន្តិភាពជំនួសអង្គការសហប្រជាជាតិ (UN) ហើយលោក Pisan ណែនាំឱ្យរដ្ឋាភិបាលថៃប្រញាប់ចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព ដោយសាររដ្ឋាភិបាលថៃខ្វះខាតជំនាញ មិនយល់ពីអត្ថប្រយោជន៍ដែលទទួលបានដោយសារការបង្កើនភាពស្និទ្ធស្នាលជាមួយលោកប្រធានាធិបតី Trump រដ្ឋាភិបាលថៃថែមទាំងបង្ហាញអាកប្បកិរិយាមិនចូលកៀកជាមួយមេដឹកនាំអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbaRd6H94ElIVSoFHhUzPWt6M-92X2zmDgAAiFUQzNnVoWAgISOfTCBMnHB2Nt2P_5-zNc1M4ZxaSDAp89bkNgQfvzG7yL6ijjqB_DZAy5EQz7avP9ZvgN-1z0lnPhJbCuzX-oM9yVl4ypYXUJidlIwOUcFUJUOCNFqrLcmmprPIgRISKspb3Cv5XHFkvR/s1191/photo_2026-02-21_12-23-15.jpg

បើទោះជាថៃមិនចូលចិត្តអាមេរិក មិនចូលចិត្តលោកប្រធានាធិបតី Trump ក៏ដោយ ប៉ុន្តែដើម្បីផលប្រយោជន៍ ថៃត្រូវតែសហការជាមួយអាមេរិក មុនពេលអាមេរិកសម្រេចចិត្តអ្វីមួយធ្វើឱ្យប៉ះពាល់ថៃ ។ ថៃមិនអាចបញ្ចុះបញ្ចូលលោកប្រធានាធិបតី Trump ទេ ខណៈការចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព គឺជាការបើកឱកាសឱ្យមេដឹកនាំប្រទេសនានា រួមទាំងរដ្ឋមន្ត្រីការបរទេស អាចចូលរួមកិច្ចប្រជុំក្រោមដឹកនាំរបស់លោកប្រធានាធិបតី Trump ជាប្រចាំ ។

តាមការសន្និដ្ឋានរបស់លោក Pisan គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងស្នើឱ្យកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពដែលនឹងរៀបចំនាពេលបន្ទាប់លើកឡើងពីបញ្ហាវិវាទរវាងកម្ពុជា-ថៃ ប្រសិនបើថៃចូលជាសមាជិកក្រុមប្រឹក្សានេះតាំងពីដំបូង ថៃនឹងអាចទប់ស្កាត់ ឬតបតរវិញភ្លាមៗ ។ ម្យ៉ាងទៀត ការចូលជាសមាជិកក្រុមប្រឹក្សានេះនឹងធ្វើឱ្យថៃមានឱកាសរួមចំណែកស្ថាបនាតំបន់កាហ្សាពីការខូចខាត, អាជីវកម្ម និងក្រុមហ៊ុននាំចេញរបស់ថៃនឹងទទួលប្រយោជន៍ ពីព្រោះមន្ត្រីជួរថ្នាក់ដឹកនាំក្នុងក្រុមប្រឹក្សាសន្តិភាព ក៏មានប្រធានធនាគារពិភពលោកដែរ ហើយលោកប្រធានាធិបតី Trump បានកំណត់ឱ្យប្រធានធនាគារពិភពលោក ចាត់ចែងថវិកាទទួលបានការពីការបរិច្ចាគដើម្បីស្ថាបនាតំបន់កាហ្សា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXnFmvHkCseJfGzqet3hfYRKhQWZWNo8I9J9okuaEJclxzkTorvwK-esp5afNXFOKZZZAWvl6RYF141nPN6wTHhrNvhImBJ_n1NFYOb_WdrtoC4AoObt5bWwroMgNMkVqiOwVsQbFLJMiXdBbvqu3hrKBKp0hp9k2TgWFMZfgBDlYK9mygRrQ7vo9_XSsm/s1179/photo_2026-02-21_12-22-59.jpg

ថៃនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំជាមួយធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅខែតុលា ឆ្នាំ២០២៦ ហើយប្រធានធនាគារពិភពលោកនឹងមកចូលរួមកិច្ចប្រជុំ ហេតុនេះ លោកណែនាំឱ្យរដ្ឋាភិបាលថៃត្រៀមផែនការដើម្បីឱ្យធនាគារពិភពលោកមើលឃើញថា ថៃចង់ចូលរួមចំណែកស្ថាបនាតំបន់កាហ្សាឡើងវិញ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJnyuHcQjDCBTSNV-du4uozqchhJo_-dX-1D2GDchmhnlJLgljGr0NED6eGw5Erc5zMiZmIkj4KFfEl4He67rIrECSgDzKNzwnUpsl3KxQc6J6Sp5FoDuKAE7602h0MRjhRH1teqZg44imuf2z9_TP-PZC93U0rLy_yMl2CJEzE2WQKutk4GUsx9AgpYIg/s1189/photo_2026-02-21_12-22-26.jpg

វាជាឱកាសការទូតដែលថៃអាចធ្វើបាន ហើយថៃមិនត្រូវប្រកាន់គំនិតក្រុមប្រឹក្សាសន្តិភាពនឹងជំនួសតួនាទីអង្គការសហប្រជាជាតិ និងចង់រក្សាទុកអង្គការសហប្រជាជាតិទេ គួរងាកមកមើលផលប្រយោជន៍វិញ ។ បើចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព ថៃនឹងស្និទ្ធស្នាលជាមួយលោកប្រធានាធិបតី Trump, ស្និទ្ធស្នាលជាមួយមិត្តភក្តិរបស់លោក Trump និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀតដែលមានតំណែងសំខាន់ក្នុងក្រុមប្រឹក្សានេះ ថៃនឹងទទួលបានផលប្រយោជន៍យ៉ាងច្រើន ។ នេះបើតាមការលើកឡើងរបស់អតីតឯកអគ្គរាជទូតថៃប្រចាំសហរដ្ឋអាមេរិក ៕

អ៊ិន លក្ខិណា រងការចោ.ទប្រកាន់ពីអ្នកលេងបណ្តាញសង្គមថៃថាចម្លងស្ទាយ៍ Lisa

0

អ្នកលេងបណ្តាញសង្គមថៃជាច្រើនបានសម្រុកចូលខម្មិនការបង្ហោះរបស់ អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 ដោយចោទប្រកាន់ថាបវរកញ្ញារូបនេះចម្លងស្ទាយ៍ Lisa សមាជិក BLACKPINK។ ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពី លក្ខិណា ស្ថិតក្នុងសំលៀកបំពាក់ពណ៌សហើយថតនៅក្នុងបឹងព្រលិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXvT3hcJqsz7-NAk89q1TeXLli_zswF8bbAQIju4qF3iFUZ4fqf9gprn0lVxr8YDvDhPs596wyDg-O1djpmdeAMXuC7MKMk5b_KOrgHcx1YvmHOwAYpdCY-ibjLMPq7B2bws5r6JkQA4iwGesxSrWg7yfrUHTeOCkhgpzax5mCkxRu-Orgpm3b2MY1-vOY/s2048/image_2026-02-21_09-42-53.png

ទស្សនិកជនមួយចំនួនជ្រាបមកហើយថាដោយសារតែវិស័យទេសចរណ៍ថៃមានការធ្លាក់ចុះយ៉ាងខ្លាំង អាជ្ញាធរទេសចរណ៍ថៃបានតែងតាំង Lisa សមាជិក BLAKCPINK ជាទូតសុច្ឆន្ទៈ Amazing Thailand ដើម្បីដាក់ពង្រាយអំណាចទន់(Soft Power)ដែលដឹកនាំដោយតារាល្បីៗ ដោយទាញយកមូលដ្ឋានអ្នកគាំទ្រសកលរបស់នាងដើម្បីទាញវិស័យទេសចរណ៍ថៃឱ្យងើបឡើងវិញ។ រូបភាពនៃការផ្សព្វផ្សាយដំបូងរបស់ Lisa ដែលនៅក្នុងទូកក្នុងបឹងព្រលិតក៏រងនូវមតិចម្រូងចម្រាសដោយទស្សនិកជនភាគច្រើនគិតថារូបភាពនោះជា AI ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMUY1O5jCAYiX7i32Sbc_uE8hajZgl87tvWBLftkaRolh5CgGFkkSXNlQPJupYEh9tajZevFMpkF3yqxxIZqj3pJ7Nucl73HuwFe_vfgboybDGs7GcubVOqj9LM3Mx7y4nUimu61f2kJ74WYPDC8f64jm-li9Aaz5t0DvvXGs2ClDY-STtKlC94jW6EOCt/s960/image_2026-02-21_09-36-25.png

    យ៉ាងណាមិញ ថ្មីៗនេះអ្នកលេងបណ្តាញសង្គមថៃជាច្រើនបានចូលមកខម្មិនចោទប្រកាន់បវរកញ្ញា អ៊ិន លក្ខិណា ថាចម្លងស្ទាយ៍តារាចម្រៀង Lisa ។ ការចោទប្រកាន់យ៉ាងច្រើនពីផ្ទះលេខពីរធ្វើឡើងក្រោយពី អ៊ិន លក្ខិណា បានបង្ហោះវីដេអូមួយដែលនាងស្លៀករ៉ូបពណ៌ស អង្គុយលើទូកត្នោតក្នុងបឹងព្រលិតដែលមានភាពស្រដៀងគ្នាទៅនឹងរូបភាពរបស់ Lisa ។
    មិនត្រឹមតែអ្នកលេងបណ្តាញសង្គមថៃប៉ុណ្ណោះទេ ប៉ុន្តែអ្នកមួយចំនួនក៏បង្ហាញចម្ងល់ដូចគ្នាដោយពួកគេគិតថាទោះបីជាមានធម្មជាតិមិនចម្លងគ្នាក៏ដោយប៉ុន្តែ ការស្លៀកពាក់ពណ៌សនិងថតនៅបឹងព្រលិតដូចគ្នាហើយក្រោយគេបែបនេះនោះជនជាតិថៃនឹងចំអកថាខ្មែរចម្លងថៃហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi88Uy8ZgNDe-CnVAzexcnQS8cQnhC-RQ3seiH2EqUS6bZp3F7UcUTnp7CkjV3JSbmJtSJ42DuV2XsJweREIJRp1YxdZU-SMGXizNT0C8mcU0lDEGM78lB1FYZHCB116YB6OAPd0txjUDWXUDnkkn2KE645pQb-zPWdPcpiWZITwwtVcg0JFTOcePQiDdSI/s2048/image_2026-02-21_09-36-26.png

    ទន្ទឹមនឹងមានមតិចម្រូងចម្រាសនេះ អ៊ិន លក្ខិណា ពុំទាន់ចេញមកស្រាយនៅឡើយទេ។ ក្រៅពីការថតនេះ Miss Cosmo Cambodia 2024 កំពុងផ្សព្វផ្សាយពីវប្បធម៌ខ្មែរដោយបានបង្ហោះវីដេអូជាបន្តបន្ទាប់ៗផងដែរ៕

ទីបំផុត BLACKPINK ក្លាយជាសិល្បករដំបូងគេដែលមាន Subscribers ១០០ លាននាក់នៅលើយូធូប

0

ក្រុមចម្រៀងនារីលំដាប់ពិភពលោក BLACKPINK បន្តបង្កើតសមិទ្ធផលនិងកំណត់ត្រាគួរឱ្យកត់សម្គាល់ដោយមានចំនួន Subscribers លើសពី ១០០ លាននាក់នៅលើ YouTube។ នេះអនុញ្ញាតឱ្យ BLACKPINK យកឈ្នះតួលេខរបស់ BTS និងក្លាយជាសិល្បករតន្ត្រីដំបូងគេនៅលើពិភពលោកដែលសម្រេចបាននូវស្នាដៃនេះ។ តួលេខនេះបង្ហាញជាថ្មីម្តងទៀតនូវឥទ្ធិពលដ៏ខ្លាំងក្លារបស់ក្រុមនេះលើវេទិកាឌីជីថល ក៏ដូចជាតំណែងឈានមុខគេរបស់ពួកគេនៅក្នុងឆាកតន្ត្រីអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLi2MHSCsUxCS41w1JdtAaLvySK24ri8uftBYPYY7CzkUBfewmoenDIV7Vjo1uirTBt416LP_3uCQwc2qnuQlqevU3rxv3A4T7GxTlF5DlILOtvXjmTgm1EUTG0IitzixNzqeobPyDZTP1WoPiDRQhAE4pXmQvRysl4dhGRTJhAML51LKyqXJqEJSQOMb-/s767/image_2026-02-21_11-06-10%20(2).png

យោងតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី២១ ខែកុម្ភៈ ឆាណែលយូធូបផ្លូវការរបស់ BLACKPINK ទទួលបាន subscribers ចំនួន ១០០ លាននាក់ បន្ទាប់ពីប្រតិបត្តិការប្រហែល ៩ ឆ្នាំ និង ៧ ខែ ចាប់តាំងពីបានចូលរួមវេទិកានេះនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៦។ ក្នុងអំឡុងពេលនេះ ក្រុមនេះបានបង្ហោះវីដេអូសរុបជាង ៦០០រួមទាំងវីដេអូចម្រៀង វីដេអូខ្លីៗ វីដេអូពីក្រោយឆាក វីដេអូប្លុក និងខ្លឹមសារផ្សេងៗដែលផ្តោតលើអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkMfW7QZWP0YO4SQXjmVE00VVtPHDFEwAne5bSwbEqkkoDXqOgyi_ZGFaTcEryBOEcKiY6MtgnruVLErkBKsb1Z-fC9s9W_80qPsmO-uE83VhyphenhyphenQ54ZA6HYXLUmnJrQ6aND0DIIVXVy_QUIPMRkV_ph3aRRm8hCXWdhSenYEdUJWMWM0DkhWvJ52Qvo4dsO/s823/image_2026-02-21_11-06-10.png
បច្ចុប្បន្នឆានែលនេះមានចំនួនអ្នកចូលមើលសរុបប្រមាណ ៤១ ពាន់លានដង ដែលឆ្លុះបញ្ចាំងពីភាពទាក់ទាញយូរអង្វែងនៃតន្ត្រី និងរូបភាពរបស់ក្រុម។ វីដេអូជាច្រើនរបស់ BLACKPINK ជាប់ចំណាត់ថ្នាក់ក្នុងចំណោមវីដេអូតន្ត្រី K-pop ដែលមានអ្នកចូលមើលច្រើនជាងគេគ្រប់ពេល ដែលរួមចំណែកដល់ការពង្រីកវិសាលភាពតន្ត្រីកូរ៉េនៅក្នុងទីផ្សារពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnzhatDxk35GScv8aFcNmjfwXUOst4SsaaKYYzTtZ1bXhXUT9mpNw7iWvHSSP7UMFOmAgswWF-EV7GUAL7s_2Dn0-2t3ohxtDnO5dU6z60CvuVflb6K7RM8_MKjujQIOG3QcUrdofWnSU36V7oU0KmjlHIO-I3_cqm1V_F3ooKwUeRnHStNO6Ei3XW-JL3/s1440/image_2026-02-21_11-04-28.png

សមិទ្ធផលថ្មីនេះគឺជាជំហានបន្ទាប់នៅក្នុងស៊េរីកំណត់ត្រារបស់ BLACKPINK នៅលើ YouTube។ ពីមុន ក្រុមនេះបានកាន់តំណែងជាសិល្បករដែលមាន Subscribers ជាងគេ ហើយក៏មានវីដេអូចម្រៀងជាច្រើនដែលមានអ្នកចូលមើលលើសពីរាប់ពាន់លានដងក្នុងរយៈពេលខ្លី។ ការឈានដល់ Subscribers ១០០ លាននាក់មិនត្រឹមតែមានសារៈសំខាន់ទាក់ទងនឹងចំនួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីចំណងដ៏រឹងមាំរវាងក្រុម និងសហគមន៍អ្នកគាំទ្រអន្តរជាតិរបស់ពួកគេផងដែរ។ បច្ចុប្បន្ន BLACKPINK សម្រេចបាន «ប៊ូតុងពេជ្រក្រហម» មិនត្រឹមតែក្លាយជាក្រុមដំបូងគេដែលសម្រេចបាននូវព្រឹត្តិការណ៍ដ៏សំខាន់នេះប៉ុណ្ណោះទេ ថែមទាំងជាសិល្បករអាស៊ីដំបូងគេដែលធ្វើដូច្នេះផងដែរ ដោយបើកជំពូកប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងយុគសម័យនៃការផ្សាយតាមអ៊ីនធឺណិតទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4qXciodTqOqAsIFZnhLVemCuxnI7dD6QknIthUBiJ_VekhgyWVdxHFD28JCRA6Uw7qnKRYUu8f1TqUKix6JA4e7i95PG5dPaCf7FRhX7UQ4b1zpeXTYpaxuL4dGJJclER-oMhgMJAZn1DH6TLEDdb9AlE4NNepAC_9Q5WkFEaNej6u-18AetdKB0yBRdR/s1284/image_2026-02-21_11-04-29.png

ព្រឹត្តិការណ៍ដ៏សំខាន់នេះកើតឡើងខណៈដែល BLACKPINK កំពុងរៀបចំខ្លួនសម្រាប់ការវិលត្រឡប់មកវិញរបស់ពួកគេ។ ក្រុមចម្រៀងនេះគ្រោងនឹងចេញអាល់ប៊ុមតូចទីបីរបស់ពួកគេដែលមានចំណងជើងថា Deadline នៅថ្ងៃទី ២៧ ខែកុម្ភៈ ដែលជាការវិលត្រឡប់មកវិញរបស់ពួកគេជាមួយនឹងសមាជិកពេញលេញបន្ទាប់ពីរយៈពេលមួយដែលផ្តោតលើសកម្មភាពទោល៕

អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត

0

វាសនាមនុស្សពិតជាមិនអាចមើលឃើញ! លោក Yoon Suk Yeol ដែលធ្លាប់កាន់កាប់មុខតំណែងកំពូលរបស់ប្រទេសកូរ៉េខាងត្បូង ក្នុងនាមជាប្រធានាធិបតី ឥឡូវនេះស្រាប់តែត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីរកឃើញមានពិរុទ្ធពីបទបះបោរពាក់ព័ន្ធការប៉ុនប៉ងក្នុងខែធ្នូ ឆ្នាំ ២០២៤ ដើម្បីដាក់ចេញច្បាប់អាជ្ញាសឹក។ នេះបើយោងតាមការចេញផ្សាយរបស់ BBC ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwuP-HJ_j1UBhUGxwSb1W_7b0KG_zEYq6o2ybOKehHvdQ9uy_a5kNBZ55xL8w-N1h_fAh0k5WH_UOgpj6edM9zR3UoCGSVNNr4x-MXtlrkNSlEMP3gXN71qcf0AU0Smwwq3Gjpdsil0n78E0svtoo8Pl8Fq9fJjOg-oRUEGwi5yCn0B4phOFEDHB6xb1Eo/s1280/photo_2026-02-20_16-20-32%20(4).jpg
នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ចៅក្រម លោក Jee Kui-youn បានប្រាប់ដល់អង្គសវនាការថា លោក Yoon បានគប់គិតជាមួយអតីតរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun ដើម្បីបំប្លែងបទបញ្ជាធម្មនុញ្ញដោយការដាក់ពង្រាយកងទ័ពទៅកាន់រដ្ឋសភា។ តាមសាលក្រមរបស់តុលាការ រាល់ការបញ្ជូនទាហានប្រដាប់អាវុធទៅសភា និងការប្រើឧបករណ៍ដើម្បីព្យាយាមចាប់ខ្លួន គឺសុទ្ធតែជាអំពើបះបោរ។

នៅពេលប្រកាសទោសជាប់ពន្ធនាគារអស់មួយជីវិត លោក jee បញ្ជាក់ថា លោក Yoon បានដឹកនាំមន្ត្រី និងកងទ័ពមួយចំនួនធ្វេីសកម្មភាពឧក្រិដ្ឋ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២៤ ហើយដោយសារតែការប្រកាសច្បាប់អាជ្ញាសឹក នោះថ្លៃចំណាយដ៏សម្បេីមក្នុងសង្គមប្រាកដជានឹងកើតឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1SNlqarhXTcN5Zm_V8M-hoOIKh_Ed5KniVKGTkvA_ogAi-3G04VNnRseW1WFrj8-cB5suBsl3w2MtSyb1QbHeldBryP5l1WidgXGh5lJ-woBVn48y8zqePIn5UptD4iYu3yGweTxb_RL3RIj9RhwKaqe3w0fiJvEN0N1boS-HKvRhKap9MaWGb5uI9jVr/s770/photo_2026-02-20_16-20-32.jpg
លោក Yoon អាយុ ៦៥ឆ្នាំ បានឈរទាំងទឹកមុខស្លេកស្លាំងនៅក្នុងសវនាការ ខណៈ ដែលសាលក្រមកាត់ទោស ត្រូវបានអាន សម្រាប់រូបលោក និងចុងចោទ ៧នាក់ទៀតរួមទាំង លោក Kim អតីតរដ្ឋមន្ត្រីការពារជាតិ ដែលទទួលទោស ៣០ឆ្នាំ ក៏ដូចជាអតីតមន្ត្រី ប៉ូលិសកំពូលៗ។

ក្រុមមេធាវីការពារក្តីរបស់លោក Yoon នឹងពិភាក្សាថាតើត្រូវប្តឹងឧទ្ធរណ៍លើសេចក្តីសម្រេចនេះឬអត់ ដោយមេធាវីម្នាក់បាននិយាយថា ខ្លួនមិនអើពើលើគោលការណ៍ច្បាប់ដែលមិនផ្អែកលើការរកឃើញភស្តុតាងទាំងស្រុងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9hQPP0-opUpRcbYmbf8S28pl-oEpLjJ2x9VAJ7W9IvH2TulDKRp2UnfN8IiCWszuCW6FPpHI9lhYYOpETWmPqjNrkqZxA20CUCEatYpQXQb3YM4USikveKx7H3OEfSxHWnGdirzev3dFfMVI6hYIwVcIiTzvXYEQS_0Lt2glCNFkh8psgWNMYlYJyQwZL/s780/photo_2026-02-20_16-20-32%20(2).jpg

គួរបញ្ជាក់ថា រដ្ឋអាជ្ញាក៏បានស្វែងរកការកាត់ទោសប្រហារជីវិតក្នុងសំណុំរឿងនេះដែរ ជាមួយការឃ្លាំមើលដិតដល់នៅក្នុងប្រទេសដែលកំពុងបែកបាក់យ៉ាងស៉ីជម្រៅ។ វាគឺជាផលវិបាកបំផុតសម្រាប់កូរ៉េខាងត្បូង ដែលមេដឹកនាំម្នាក់ត្រូវបានបណ្តេញចេញពីអំណាច បង្កជាវិបត្តិនយោបាយជាតិ និងធ្វេីតេស្តទៅលេីភាពធន់នៃលទ្ធិប្រជាធិបតេយ្យ។

ក្រោមច្បាប់បស់កូរ៉េខាងត្បូង មេគំនិតរៀបចំការបះបោរ ត្រូវទទួលទោសអតិបរមា ដោយការប្រហារជីវិត ឬដាក់ពន្ធនាគារអស់មួយជីវិត។ ប្រទេសនេះបានកាត់ទោសប្រហារជីវិតលេីកចុងក្រោយក្នុងឆ្នាំ ២០១៦ ប៉ុន្តែមិនបានកាត់ទោសនរណាម្នាក់ទេចាប់តាំងពីឆ្នាំ ១៩៩៧៕

អង់គ្លេសបដិសេធសំណើរបស់ Trump ប្រើប្រាស់មូលដ្ឋានកងទ័ពនៅអង់គ្លេសដើម្បីវាយប្រ.ហារអ៊ីរ៉ង់

0

សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរវាងអង់គ្លេស និងសហរដ្ឋអាមេរិក ចាប់ផ្តើមប្រេះឆាយ៉ាងខ្លាំង បន្ទាប់ពីអង់គ្លេសបដិសេធសំណើរបស់លោកប្រធានាធិបតី Donald Trump ដែលស្នើសុំប្រើប្រាស់មូលដ្ឋានកងទ័ព Diego Garcia នៅប្រទេសអង់គ្លេសដើម្បីវាយប្រ.ហារអ៊ីរ៉ង់ ដោយអង់គ្លេសចាត់ទុកខុសច្បាប់អន្តរជាតិ ជាហេតុធ្វើឱ្យលោកប្រធានាធិបតី Trump ប្រកាសឈប់គាំទ្រកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអង់គ្លេសគ្រប់គ្រងប្រជុំកោះ Chagos ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYv_V5_UExeU0ExwJTipT9PvSg4XgmQsomTFC_YsgnoaxZNgSwyxwFFzY_A21QIJIfqFCCb43rNpnVnIeh7xjT492fKp13OMkBoY2y-cUD7TGvOABgchhIwf0c_vjoPyAym298bNI_Lys_ajFb2cBSEM-kgh8-rCeKLKFKtUn_izokSQFN-wfY83m2wCzJ/s1200/photo_2026-02-21_14-50-35%20(2).jpg
សារព័ត៌មានបរទេសរាយការណ៍កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer មិនឯកភាពនឹងការស្នើសុំរបស់លោកប្រធានាធិបតី Trump ដែលចង់ប្រើប្រាស់មូលដ្ឋានកងទ័ពរបស់អង់គ្លេសធ្វើជាទីតាំងវាយប្រហារអ៊ីរ៉ង់ទេ ដោយនាយករដ្ឋមន្ត្រីអង់គ្លេសបញ្ជាក់ច្បាស់លាស់ថា ទង្វើនេះបំពានច្បាប់អន្តរជាតិ អាមេរិកត្រូវតែទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលអង់គ្លេសជាមុន ទើបអាចប្រើប្រាស់មូលដ្ឋានទ័ពរបស់អង់គ្លេសសម្រាប់វាយប្រហារប្រទេសទី៣ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAgBDgN_BbHPQRaAK5j8-y3gSu380D83qqfBQxQnZqlJ-Rk5KexdKGzId9n55mgFeupP2U3zTaXnU-cDcgoQ8T2lAHdftf0QL729ngrYRB7DrleK_5AFYRL3LChOYlriArvcICVkc9PoK320Vn62wrDQY5eWV3K46YQFpoEvN_Foqz8nslBgt37qZ_jj0f/s1024/photo_2026-02-21_14-50-34%20(3).jpg
ក្រោយពីអង់គ្លេសបដិសេធសំណើនេះ លោកប្រធានាធិបតី Trump បានបង្ហោះសារក្នុងបណ្តាញសង្គម Truth Social ដោយប្រកាសដកការគាំទ្រកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអង់គ្លេសគ្រប់គ្រងប្រជុំកោះ Chagos ហើយប្រគល់ប្រជុំកោះនេះទៅឱ្យប្រទេសម៉ូរីស (Mauritius ស្ថិតនៅអាហ្វ្រិកខាងកើត) គ្រប់គ្រងវិញ ។ លោកថែមទាំងហាមឃាត់អង់គ្លេសមិនត្រូវអនុញ្ញាតឱ្យប្រទេសផ្សេងប្រើប្រាស់មូលដ្ឋានកងទ័ព Diego Garcia ដាច់ខាត ពីព្រោះអាមេរិកចាំបាច់ប្រើប្រាស់មូលដ្ឋានកងទ័ពនេះដើម្បីកុំឱ្យអ៊ីរ៉ង់គំរាមកំហែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrgULxv3CSr9TKR7ruhy84deJJO6wUgUPfv2LoMaWtJzE42LKs1DVwNn5gXCbxBKyx0ISnigF2xz6XjnjUxJxKpHPefMsXb5dtMN_m_I_66eJARnnWkq3MvdYe2_peJsZy4xOzr3Bbt64CpdAewsKl7vInrkDu6jeS6L3CXqbkw_8L8natADkQBipsukaY/s1280/photo_2026-02-21_14-50-35%20(3).jpg

កន្លងមក ក្រសួងការបរទេសអាមេរិកបានប្រកាសគាំទ្រកិច្ចព្រមព្រៀងប្រគល់ប្រជុំកោះ Chagos ឱ្យអង់គ្លេសគ្រប់គ្រង ប៉ុន្តែអ្នកនាំពាក្យសេតវិមាន អ្នកស្រី Karoline Leavitt បែរជាបដិសេធនឹងការគាំទ្រនេះ ដោយអះអាងថា ការបង្ហោះសាររបស់លោកប្រធានាធិបតី Trump លើបណ្តាញសង្គម គឺជាគោលនយោបាយផ្លូវការរបស់រដ្ឋាភិបាលអាមេរិកមិនគាំទ្រអង់គ្លេសគ្រប់គ្រងប្រជុំកោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOzmrgvYgCsfY2q_3RNNCRhSI7BruiNutmZKN62iGV_Fvp-z2FqJCGPgPhY1XvKe8My4IldPv2VkwSOQKrsaEr9xs6G93l1D2sI8NlJFgHj9_o4qNnTbgz6R-p3YyRAx1OmaW2MHBHKul-pl4Zx7F0P1kZE_LEQMuIfp2XdIUt8ibXVOa0ty_z_hJ2Zn-1/s1200/photo_2026-02-21_14-50-34%20(2).jpg
គួរបញ្ជាក់ថា អាមេរិកបានដាក់សម្ពាធអ៊ីរ៉ង់យ៉ាងខ្លាំងក្នុងកិច្ចចរចាគ្នាពីអាវុធនុយក្លេអ៊ែរនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ហើយអាមេរិកមានផែនការប្រើប្រាស់មូលដ្ឋានកងទ័ព Diego Garcia និងមូលដ្ឋានទ័ពអាកាស Fairford នៅប្រទេសអង់គ្លេស ដើម្បីធ្វើជាទីតាំងបើកការវាយប្រហារអ៊ីរ៉ង់ ប្រសិនបើការចរចាបរាជ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKJaoXp_F0JeJhe-GVPkMfVUKSTEbQIOLe2dxxLG4ogCMErOM5yUw8-EgOeyTaw-oXaIwKtqsu-JZCcekL1aEsvm30tDFBURGXLQfHrPktLqZLeajPfsSaOgbTFSNkwBtJ0WuFyCINRh8SZjLwByZzWSV7t4hplzrZpkalfTBQJDzPPswxnWjzwPkbdKCT/s1200/photo_2026-02-21_14-50-34.jpg

អាមេរិក និងអ៊ីរ៉ង់ ទំនងជាគេចមិនផុតពីការផ្ទុះសង្គ្រា.មទេ ពីព្រោះការចរចាជាច្រើនលើកមិនទទួលបានលទ្ធផល ។ មន្ត្រីរដ្ឋាភិបាលអាមេរិកជាច្រើនរូបបង្ហើបប្រាប់សារព័ត៌មានថា កងទ័ពអាមេរិកប្រុងប្រៀបខ្លួនរួចរាល់ហើយដើម្បីវាយប្រ.ហារអ៊ីរ៉ង់នាចុងសប្តាហ៍នេះ គឺរង់ចាំតែបញ្ជាពីលោកប្រធានាធិបតី ប៉ុណ្ណោះក្នុងឋានៈជាមេបញ្ជាការកងទ័ព បន្ទាប់ពីអាមេរិកបញ្ជូននាវាចម្បាំង យន្តហោះចម្បាំង កងទ័ពរាប់ពាន់នាក់ និងសម្ភារៈកងទ័ពជាច្រើនសន្ធឹកសន្ធាប់ទៅតំបន់មជ្ឈិមបូព៌ា ៕