អូស្ត្រាលីនឹងសាងសង់អគារឈើខ្ពស់ជាងគេក្នុងពិភពលោក
អូស្ត្រាលី៖ ប្រទេសអូស្ត្រាលី នឹងអនុម័តផែនការសាងសង់អគារកម្ពស់ ១៩១.២ ម៉ែត្រ ដោយប្រើបន្ទះក្តារ រួមជាមួយនឹងបេតុងពង្រឹង ដែលអគារខ្ពស់នេះមានឈ្មោះថា C៦។
យោងតាមប្រភពព័ត៌មាន CNN ដែលបានរាយការណ៍កាលពីថ្ងៃទី ៥ ខែតុលាថា អគារនេះនឹងមានកម្ពស់ជិតពីរដងនៃកំណត់ត្រាពិភពលោកបច្ចុប្បន្ន ដូច្នេះនៅពេលសាងសង់រួចរាល់ អគារខ្ពស់កប់ពពក C៦ នឹងក្លាយជាអគារកូនកាត់បេតុងឈើខ្ពស់ជាងគេបំផុតលើពិភពលោក។
គម្រោងអាគារថ្មី C៦ នឹងមានកម្ពស់ ៥០ ជាន់ រួមជាមួយអាផាតមិនជាង ២០០ ដែលធ្វើឱ្យវាក្លាយជាអគារផ្ទះល្វែងអព្យាក្រឹតកាបូនដំបូងគេនៅភាគខាងលិចប្រទេសអូស្ត្រាលី។ ដូច្នេះ ប្រហែល ៤២% នៃប៉មនេះនឹងត្រូវបានសាងសង់ពីឈើចំនួន ៧៤០០ ម៉ែត្រគូប ដែលប្រមូលបានពី ៦០០ ដើម ដោយមានសសរ និងស្នូលធ្វើពីបេតុងពង្រឹង រួមទាំងបញ្ចូលគ្នានូវធ្នឹមឈើដែលមានគ្រោងឆ្អឹងដែកដើម្បីទ្រទ្រង់រចនាសម្ព័ន្ធ។ លើសពីនេះ ផែនការរបស់ក្រុមហ៊ុនក៏រួមបញ្ចូលនូវទីធ្លាពណ៌បៃតងជាច្រើនដូចជា សួនច្បារនៅលើដំបូលអគារ កសិដ្ឋានក្នុងទីក្រុង ក៏ដូចជាផ្តល់ឱ្យអ្នកស្រុកនូវរថយន្តអគ្គិសនី Tesla Model ៣s ចំនួន ៨០ គ្រឿងផងដែរ។
លោក Philip Oldfield សាស្ត្រាចារ្យរងផ្នែកស្ថាបត្យកម្ម និងជានាយកសាលាបរិស្ថានសាងសង់នៅសាកលវិទ្យាល័យ New South Wales បាននិយាយថា បរិស្ថាននៃគម្រោងនេះគឺមានគុណភាពល្អបំផុត។ លោក Oldfield ក៏បានបន្តទៀតថា “ជាធម្មតាយើងសាងសង់អគារខ្ពស់ៗពីដែកថែប និងបេតុង ដោយស៊ីម៉ងត៍ទទួលខុសត្រូវចំពោះការបំភាយឧស្ម័ន CO2 សរុបចំនួន ៨% ។ ដូច្នេះ ការជំនួសបេតុង និងដែកដោយប្រើជីវវត្ថុធាតុដូចជាឈើនឹងកាត់បន្ថយផលប៉ះពាល់បរិស្ថានយ៉ាងសំខាន់នៃអគារ៕














ជាំងស៊ីឈិក (Jiang ShiQi) គឺតួឯកស្រីដែលមានមនុស្សជាច្រើនប្រាថ្នាចង់បានជីវិតដូចនាងនៅក្នុងរឿងជាមនុស្សក្រលំបាកតែបានជួបស្នេហាសុទ្ធតែមហាសេដ្ឋី ហើយរឿងចិនខ្លីៗដែលនាងសម្តែងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ជាពិសេសប្រជាជនកម្ពុជាក៏និយមទស្សនារឿងរបស់នាងសម្តែងផងដែរ។ រាល់សាច់រឿងដែលនាងសម្តែងគឺយកឈ្មោះជាំងស៊ីឈិក មកប្រើទាំងអស់ ខណៈរឿងនីមួយៗសុទ្ធតែបង្កប់តម្លៃអប់រំឱ្យមនុស្សធ្វើអំពើល្អ ឱ្យតម្លៃមនុស្សជុំវិញខ្លួនមិនថាមានឬក្រក្តីកុំមើលងាយមនុស្សក្រលំបាក។


/5ba97aae37b2f_1537833600_medium.png)








កោះ Princess Elisabeth រួមបញ្ចូលមជ្ឈមណ្ឌលថាមពលចម្ងាយ ៤៥ គីឡូម៉ែត្រពីឆ្នេរសមុទ្រ ដោយភ្ជាប់ប្រព័ន្ធអគ្គិសនីដីគោកទៅកាន់កសិដ្ឋានខ្យល់ថ្មី ក៏ដូចជាបណ្តាញតភ្ជាប់ពីចក្រភពអង់គ្លេស និងដាណឺម៉ាក ទៅកាន់បណ្តាញអគ្គិសនីបែលហ្ស៊ិក។ កោះនេះនឹងរួមបញ្ចូលគ្នាទាំងថាមពល DC និង AC ដូច្នេះការសាងសង់លើគម្រោងនេះនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០២៤ ហើយនឹងបញ្ចប់ក្នុងរយៈពេលប្រហែល ២ ឆ្នាំ។

បេតុងសរុបចំនួន ២៣ បន្ទប់ បណ្តោយ ៦០ ម៉ែត្រ ទទឹង ៣០ ម៉ែត្រ និង កម្ពស់ ៣០ ម៉ែត្រ នឹងត្រូវអូសទៅកាន់ទីតាំងឈូងសមុទ្រ ហើយដំឡើងនៅនឹងកន្លែងក្នុងកំឡុងឆ្នាំ ២០២៤ និង ២០២៥។ នៅពេលដែលបានដំឡើងរួច កោះនេះនឹងត្រូវបានចាក់បំពេញឡើងវិញតាមរយៈកម្រិតខ្សាច់ និងការរៀបចំ សម្រាប់ការដំឡើងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី។ យោងតាមលោក Van Quickenborne ទួរប៊ីនខ្យល់ដំបូងនៅលើកោះនេះនឹងត្រូវបានចែកចាយនៅឆ្នាំ ២០២៨៕



ប្រភព ៖ MGROnline Live

ប្រភព ៖ Mono News

