នៅក្នុងទ្រឹស្តីព្រះពុទ្ធសាសនា សត្វប្រេត ជាសត្វមួយប្រភេទ ដែលមានស្ថានឬភព ជាទីអាស្រ័យ និងជាទីចាប់កំណើត ដូចសត្វដទៃទៀតដែរ។ ស្ថានប្រេត ជាស្ថានមួយ ដែលស្ថិតក្នុងស្ថានអបាយភូមិ រួមមានស្ថាននរក, ស្ថានប្រេត, ស្ថានអសុរកាយ និងស្ថានតិរច្ឆាន។ ដូច្នេះ សត្វប្រេត ពិតជាមានក្នុងធម្មជាតិមែន បើតាមព្រះធម៌នៃព្រះសម្មាសម្ពុទ្ធ។
ក្នុងស្ថានប្រេតនេះ មានសត្វប្រេត ចំនួន១២ពួកគឺ៖
- វន្តាសប្រេត ប្រេតស៊ីរបស់ដែលគេខ្ជាក់ចេញហើយ
- កុណបាសប្រេត ប្រេតដែលស៊ីសាកសព
- គូថខាទកប្រេត ប្រេតដែលស៊ីឩច្ចារៈ (លាមក)
- អគ្គិជាលមុខប្រេទ ប្រេតដែលមានភ្លើងនៅក្នុងមាត់
- សូចិមុខប្រេត ប្រេតដែលមានមាត់ប៉ុនម្ជុល
- តណ្ហដ្តិប្រេត ប្រេតដែលត្រូវសេចក្តីលំបាកបៀតបៀន
- សុនិជ្ឈាមកប្រេត ប្រេតដែលត្រូវឆេះខ្មៅដូចគល់ឈើ
- សត្ថង្គប្រេត ប្រេតមានក្រចកដូចកាំបិត
- បព្វតង្គប្រេត ប្រេតមានកាយដូចភ្នំ
- អជគរង្គប្រេត ប្រេតមានកាយដូចពស់ថ្លាន់
- វិមានកប្រេត ប្រេតមានវិមាននៅ
- មហិទ្ធិកប្រេត ប្រេតមានឫទ្ធិខ្លាំង
/5ba97aae37b2f_1537833600_medium.png)










