ផ្ទុះការរិះគន់ពេញបណ្តាញសង្គម! ក្រោយពីនារីម្នាក់បង្ហោះវីដេអូស្លៀកពាក់មិនសមរម្យ… (មានវីដេអូ)
ថ្មីៗនេះ យោងតាមគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា Alysto ដែលជា Influencer បានបង្ហោះវីដេអូជាមួយសំណេរសរសេរថា “សូមគោរពសិទ្ធសេរីភាពក្នុងការស្លៀកសំលៀកបំពាក់របស់អ្នកដទៃ” ដោយក្នុងវីដេអូនោះ បានបង្ហាញឱ្យឃើញថា មាននារីម្នាក់ស្លៀករ៉ូបវែងស្តើងពណ៌ស្លែ ឈរអែនអនបញ្ចេញរាង នឹងមិនពាក់អាវក្នុង ធ្វើឱ្យមហាជនជាច្រើនរិះគន់យ៉ាងជះដៃ។
នៅថ្ងៃទី២៩ ខែវិច្ឆិកាថ្មីៗនេះ មានគណនីយហ្វេសប៊ុកមួយឈ្មោះថា Alysto បានធ្វើការបង្ហោះវីដេអូដោយនិយាយថា ក្នុងប៉ុន្មានថ្ងៃនេះនាងបានឃើញទង្វើអសីលធម៌របស់មនុស្សមួយចំនួនតូច ដែលពួកគេនិយាយពាក្យសម្តីមិនសូវល្អទៅលើស្ត្រីដែលមានរូបរាង ពណ៌សម្បុរ មិនត្រឹមត្រូវតាមស្តង់នៃភាពស្រស់ស្អាតរបស់អ្នកដទៃបានកំណត់មក ហើយស្លៀកពាក់ស៊ីចស៊ីបញ្ចេញសាច់ និងមិនពាក់អាវទ្រនាប់ តម្រូវតាមចិត្តមួយក្រុមតូចនោះកំណត់មក។
Influencer ម្នាក់នោះបានបន្តទៀតថា នាងពិតជាហួសចិត្តជាខ្លាំង មិននឹកស្មានថាសម័យនេះហើយ ប្រទេសខ្មែរយើងនៅមានមនុស្សបែបនេះទៀត។ Influencer ម្នាក់នោះក៏បានចោតសួរថា តើប្រទេសយើងដើរដល់ចំណុចណាហើយ ហេតុអីបានជាមនុស្សមួយចំនួនតូចមិនអាប់ដេតឱ្យទាន់សម័យកាលនឹងគេអញ្ចឹង? បន្ទាប់ពីវីដេអូនេះត្រូវបានចែករំលែកជិត ៨ ពាន់នាក់ និងមានអ្នកមើលជាង ២ លាននាក់ មហាជនជាច្រើនបានធ្វើការរិះគន់យ៉ាងជះដៃទៅលើវីដេអូរបស់ Influencer ម្នាក់នោះថា៖
វាពាក់ព័ន្ធអីរឿង ប្រទេសខ្មែរជឿនលឿនមិនដល់គេ? នែ៎ ប្អូនស្រី! ខ្មែរល្បីលើលោកនេះ រឿងប្រពៃណី ទំនៀមទំលាប់ ទន់ភ្លន់តែអង់អាច ក្រែងមិនដឹង! ទៅស្រាវជ្រាវមើលមើល៎! ពណ៌សម្បុរអត្តចរិតស្ត្រីខ្មែរដែលល្បី ដែលជឿនលឿន គេទស្សនៈយ៉ាងម៉េចដែរ! បិទបាំងកេរ្តិ៍ភេទ ឬកេរ្តិ៍ខ្មាសខ្លួនឯង វាពិតជាសិទ្ធិរៀងខ្លួនមែន! តែឱ្យវាល្មម កុំពេក! មួយម៉ាត់ខ្មែរយើង ពីរម៉ាត់ខ្មែរយើង!… រីឯម្នាក់ទៀតក៏បានរិះគន់ថា ប្រទេសយើងអភិវឌ្ឍន៍មិនមែនដោយសារយើងស្លៀកចេញចុងដោះចឹងទេបង។
ចំណែកម្នាក់ទៀតក៏បានខំមិនរិះគន់ទៀតថា ហើយទៅសប្បាយអរទាមទារចង់បានអី អាសេរីភាពបង្ហាញក្បាលដោះហ្នឹង? អ្នកណាទៅកៀបសង្កត់អ្នកឯងក្នុងការស្លៀកពាក់ បើនៅតែក្នុងបន្ទប់ ចង់អ្នកឯងបង្ហាញអីក៏បង្ហាញទៅ តែនេះវាជាការផុសសាធារណៈ។ កុំនិយាយថាចង់ដើរអោយទាន់សម័យកាល ហើយទាល់តែបង្ហាញក្បាលដោះបានទាន់សម័យមែន? បើអ្នកឯងនៅនិយាយភាសាខ្មែរទេ មានន័យថាអ្នកឯងនៅតែជាជនជាតិខ្មែរនៅឡើយ ចឹងវប្បធម៏ប្រពៃណីក៏ត្រូវតែមានដែរ គេមិនដែលហាមសិទ្ធិស្លៀកពាក់ទេ តែនេះវាជ្រុលហួសហេតុពេក។
គួរបញ្ជាក់ដែរថា វីដេអូនេះកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកមហាជនក្នុងបណ្តាញសង្គម ដោយមានអ្នកចែករំលែកជិត ៨ ពាន់នាក់ និងមានអ្នកចូលមើលជាង ២ លាននាក់ ក៏ដូចជាមានមតិរិះគន់ជិត ២ ម៉ឺននាក់ផងដែរ៕



ឯកឧត្តមតូច ប៊ុនហួរ រដ្ឋលេខាធិការដ្ឋានក្រសួងកសិកម្មបានមានប្រសាសន៍ថា ដំណាំស្វាយចន្ទីគឺជាដំណាំដែលមានសក្តានុពលសម្រាប់កម្ពុជា បន្ទាប់ពីដំណាំស្រូវ។
ចំពោះលទ្ធភាពនៃការកែច្នៃគឺត្រឹម ៥%បុណ្ណោះ ហើយគ្រាប់ស្វាយចន្ទីស្ងួតជាមធ្យមមានតម្លៃ ១,៦៥៨ ដុល្លារ ក្នុង ១តោន ដោយក្នុង ១គីឡូក្រាមមានតម្លៃ ៧០០០រៀល ទៅ ៧៥០០រៀល ឬ ១,៩០០ដុល្លារ ក្នុង ១តោន។ សូមបញ្ជាក់ផងដែរថាបច្ចុប្បន្នក្រសួងកំពុងតែពិនិត្យលទ្ធភាពពិចារណាពង្រីកឃ្លាំងសំងួតនិងរក្សាទុកគ្រាប់ស្វាយចន្ទីបន្ថែមទៀត ព្រោះការលក់គ្រាប់ស្ងួតទទួលបានចំណូលខ្ពស់ជាងការលក់គ្រាប់សើម ជាមួយនិងគម្រោងនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលឧបត្ថម្ភទុន ១០០លានដុល្លារដល់វិស័យដំណាំស្វាយចន្ទី។







ម្យ៉ាងវិញទៀតសម្រាប់រុក្ខជាតិដែលមានស្លឹកខុសពីពណ៌បៃតង ដូចជាលឿង ក្រហមជាដើមនោះ មិនមែនមានន័យថាពួកវាគ្មានផ្ទុកសារធាតុក្លរ៉ូភីលនោះទេ។ ពេលខ្លះ សារធាតុគីមីមួយចំនួនផ្សេងទៀជាអ្នកគ្របដណ្តប់លើស្រទាប់ របស់សារធាតុក្លរ៉ូភីល ដែលធ្វើឱ្យរុក្ខជាតិនោះ មានពណ៌ខុសពីបៃតង។ ទោះបីជាយ៉ាងនេះក្តី រុក្ខជាតិទាំងនោះ ក៏នៅតែប្រើប្រាស់សារធាតុក្លរ៉ូភីល ក្នុងការផលិតថាមពលដដែលទេ៕

















លើសពីនេះតារាសម្តែងរូបនេះបានជួបលោក Richard Nilsson ទូតសុឆន្ទ:អង្គការសហប្រជាជាតិ UN Ambassador for Peace and None Violence និងជាអ្នកធ្លាប់រៀបចំ Fashion Week Cannes ហើយលោកក៏មានបំណងចង់មកប្រទេសកម្ពុជាផងដែរ។






