ថ្មីៗនេះ យោងតាមគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា Alysto ដែលជា Influencer បានបង្ហោះវីដេអូជាមួយសំណេរសរសេរថា “សូមគោរពសិទ្ធសេរីភាពក្នុងការស្លៀកសំលៀកបំពាក់របស់អ្នកដទៃ” ដោយក្នុងវីដេអូនោះ បានបង្ហាញឱ្យឃើញថា មាននារីម្នាក់ស្លៀករ៉ូបវែងស្តើងពណ៌ស្លែ ឈរអែនអនបញ្ចេញរាង នឹងមិនពាក់អាវក្នុង ធ្វើឱ្យមហាជនជាច្រើនរិះគន់យ៉ាងជះដៃ។

នៅថ្ងៃទី២៩ ខែវិច្ឆិកាថ្មីៗនេះ មានគណនីយហ្វេសប៊ុកមួយឈ្មោះថា Alysto បានធ្វើការបង្ហោះវីដេអូដោយនិយាយថា ក្នុងប៉ុន្មានថ្ងៃនេះនាងបានឃើញទង្វើអសីលធម៌របស់មនុស្សមួយចំនួនតូច ដែលពួកគេនិយាយពាក្យសម្តីមិនសូវល្អទៅលើស្ត្រីដែលមានរូបរាង ពណ៌សម្បុរ មិនត្រឹមត្រូវតាមស្តង់នៃភាពស្រស់ស្អាតរបស់អ្នកដទៃបានកំណត់មក ហើយស្លៀកពាក់ស៊ីចស៊ីបញ្ចេញសាច់ និងមិនពាក់អាវទ្រនាប់ តម្រូវតាមចិត្តមួយក្រុមតូចនោះកំណត់មក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTf6ehgzgWZ5ZJP7E4xOLuImUtXyuizSjxBAfktiXFtP18GnyKfA5g3115V8BJ9vMag10QHWKEznqwikufaZjPQmyUeSUeTv1jdhQCD73rd55w9cTRWlL5bC1oMha3bn_XDPb5nYcobStmzZcP7mHmCTovE-O49pcSue-GpMU7xAsgPQSbG4fDWxkIJrA/s543/Screenshot%202023-11-30%20082642.png

Influencer ម្នាក់នោះបានបន្តទៀតថា នាងពិតជាហួសចិត្តជាខ្លាំង មិននឹកស្មានថាសម័យនេះហើយ ប្រទេសខ្មែរយើងនៅមានមនុស្សបែបនេះទៀត។ Influencer ម្នាក់នោះក៏បានចោតសួរថា តើប្រទេសយើងដើរដល់ចំណុចណាហើយ ហេតុអីបានជាមនុស្សមួយចំនួនតូចមិនអាប់ដេតឱ្យទាន់សម័យកាលនឹងគេអញ្ចឹង? បន្ទាប់ពីវីដេអូនេះត្រូវបានចែករំលែកជិត ៨ ពាន់នាក់ និងមានអ្នកមើលជាង ២ លាននាក់ មហាជនជាច្រើនបានធ្វើការរិះគន់យ៉ាងជះដៃទៅលើវីដេអូរបស់ Influencer ម្នាក់នោះថា៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjMF-uWduGgZKg3xesmvdX7Sx0z3Ryppmv9a2DUv0qngYGHyL03ajUUDFyKFa7H4j3tVaaoDRgWPbl_rNH8odTtcJTr8MC8wC3LDIhqxAyMsj8Hb2UL0nZcEPJ8FaM2BvDTZ4kZKeqJXaF3qEuEWEQssbESpBIZi95YOKO9Q1y2rt7pXJWTgi5RARDruk/s541/Screenshot%202023-11-30%20082701.png

វាពាក់ព័ន្ធអីរឿង ប្រទេសខ្មែរជឿនលឿនមិនដល់គេ? នែ៎ ប្អូនស្រី! ខ្មែរល្បីលើលោកនេះ រឿងប្រពៃណី ទំនៀមទំលាប់ ទន់ភ្លន់តែអង់អាច ក្រែងមិនដឹង! ទៅស្រាវជ្រាវមើលមើល៎! ពណ៌សម្បុរអត្តចរិតស្ត្រីខ្មែរដែលល្បី ដែលជឿនលឿន គេទស្សនៈយ៉ាងម៉េចដែរ! បិទបាំងកេរ្តិ៍ភេទ ឬកេរ្តិ៍ខ្មាសខ្លួនឯង វាពិតជាសិទ្ធិរៀងខ្លួនមែន! តែឱ្យវាល្មម កុំពេក! មួយម៉ាត់ខ្មែរយើង ពីរម៉ាត់ខ្មែរយើង!… រីឯម្នាក់ទៀតក៏បានរិះគន់ថា ប្រទេសយើងអភិវឌ្ឍន៍មិនមែនដោយសារយើងស្លៀកចេញចុងដោះចឹងទេបង។May be an image of 4 people and text

ចំណែកម្នាក់ទៀតក៏បានខំមិនរិះគន់ទៀតថា ហើយទៅសប្បាយអរទាមទារចង់បានអី អាសេរីភាពបង្ហាញក្បាលដោះហ្នឹង? អ្នកណាទៅកៀបសង្កត់អ្នកឯងក្នុងការស្លៀកពាក់ បើនៅតែក្នុងបន្ទប់ ចង់អ្នកឯងបង្ហាញអីក៏បង្ហាញទៅ តែនេះវាជាការផុសសាធារណៈ។ កុំនិយាយថាចង់ដើរអោយទាន់សម័យកាល ហើយទាល់តែបង្ហាញក្បាលដោះបានទាន់សម័យមែន? បើអ្នកឯងនៅនិយាយភាសាខ្មែរទេ មានន័យថាអ្នកឯងនៅតែជាជនជាតិខ្មែរនៅឡើយ ចឹងវប្បធម៏ប្រពៃណីក៏ត្រូវតែមានដែរ គេមិនដែលហាមសិទ្ធិស្លៀកពាក់ទេ តែនេះវាជ្រុលហួសហេតុពេក។

គួរបញ្ជាក់ដែរថា វីដេអូនេះកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកមហាជនក្នុងបណ្តាញសង្គម ដោយមានអ្នកចែករំលែកជិត ៨ ពាន់នាក់ និងមានអ្នកចូលមើលជាង ២ លាននាក់ ក៏ដូចជាមានមតិរិះគន់ជិត ២ ម៉ឺននាក់ផងដែរ៕