ក្នុងរដូវត្រជាក់ ស្បែករបស់យើងច្រើនតែស្ងួត និងខ្សោះជាតិទឹកយ៉ាងឆាប់រហ័ស ដែលនេះនឹងបណ្តាលឱ្យស្បែកងាយរងគ្រោះ របក ឬស្រអាប់ជាដើម។ ដូច្នេះ ដើម្បីរក្សាស្បែករបស់អ្នកឱ្យទន់ និងមានសុខភាពល្អក្នុងរដូវត្រជាក់ជាមួយនឹងគន្លឹះជាមូលដ្ឋានមួយចំនួនដូចខាងក្រោម៖
១.ផ្តោតលើសំណើម៖ សំណើមគឺជាជំហានដ៏សំខាន់បំផុតសម្រាប់ស្បែក ដោយអ្នកគ្រាន់តែត្រូវជ្រើសរើសផលិតផលដែលមានសារធាតុសំណើមដូចជា អាស៊ីត hyaluronic, glycerin ឬ ceramide ហើយលាបវាឱ្យស្មើគ្នាលើមុខ និងករបស់អ្នកជារៀងរាល់ថ្ងៃ ដើម្បីរក្សាស្បែករបស់អ្នកឱ្យរលោង និងស។
២.ខាត់ស្បែករៀងរាល់សប្តាហ៍៖ ការខាត់ស្បែកប្រចាំសប្តាហ៍គឺចាំបាច់ដើម្បីជម្រុះកោសិកាស្បែកងាប់ចេញ និងជួយឱ្យស្បែកបង្កើតឡើងវិញបានលឿន។ ប្រើម្សៅផាត់ថ្នមៗ ហើយម៉ាស្សាថ្នមៗលើស្បែក ដើម្បីជម្រុះកោសិកាស្បែកដែលងាប់ចេញ ធ្វើឱ្យស្បែកទន់ និងរលោង ក៏ដូចជាបង្កើនការស្រូបយកផលិតផលថែរក្សាស្បែកផ្សេងៗទៀត។
៣.លាបឡេការពារកំដៅថ្ងៃជារៀងរាល់ថ្ងៃ៖ ស្ត្រីគួរប្រើឡេការពារកម្ដៅថ្ងៃជាប្រចាំជាជំហានចុងក្រោយបន្ទាប់ពីថែរក្សាស្បែក និងមុនពេលផាត់មុខ។ ដើម្បីទប់ស្កាត់ភាពជ្រីវជ្រួញមុនអាយុ និងស្នាមជ្រួញដែលបណ្តាលមកពីការខូចខាតដោយសារពន្លឺព្រះអាទិត្យ ដូច្នេះការលាបឡេការពារកម្តៅថ្ងៃគឺជារឿងសំខាន់។
៤.លាងមុខរបស់អ្នកជាមួយនឹងទឹកក្តៅឧណ្ណៗ៖ ជ្រើសរើសទឹកក្តៅឧណ្ហៗ ដើម្បីលាងមុខ ហើយប្រើផលិតផលលាងសម្អាតមុខ ដែលមិនធ្វើអោយស្បែកស្ងួត។ ជាមួយគ្នានេះដែរ បន្ទាប់ពីលាងមុខរួច សូមជូតស្បែករបស់អ្នកថ្នមៗដោយកន្សែងទន់ ដើម្បីរក្សាសំណើមស្បែក។
៥.ផឹកទឹកឱ្យបានគ្រប់គ្រាន់៖ ព្យាយាមផឹកទឹកយ៉ាងហោចណាស់ ៨ កែវក្នុងមួយថ្ងៃ ដើម្បីផ្តល់សំណើមដល់ស្បែករបស់អ្នកពីខាងក្នុង។ លើសពីនេះ ទឹកអាចត្រូវបានជំនួសដោយទឹកផ្លែឈើស្រស់ ទឹកដូង ទឹកចម្រោះ ឬទឹកក្រូចឆ្មារក្តៅសម្រាប់បន្ថែមអត្ថប្រយោជន៍ដល់ស្បែក៕










