ប្រទេសឥណ្ឌា ៖ គេសង្កេតឃើញមានពពុះទឹកពណ៌សជាច្រើនបានអណ្តែតពាសពេញក្នុងទន្លេយ៉ាក់មុណា ស្ថិតនៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា ។ ពពុះទឹកទាំងនេះបានកើតឡើងដោយសារការបង្ហូរទឹកស្អុយចូលក្នុងទន្លេ និងពុំបានឆ្លងកាត់ការចម្រោះឱ្យបានត្រឹមត្រូវ ។ ប៉ុន្តែវាមិនមែនជាឧបសគ្គសម្រាប់ពលរដ្ឋឥណ្ឌាទេ ហើយពួកគេនៅតែធ្វើពិធីបុណ្យជ្រមុជទឹកទន្លេ បើទោះជាវាសម្បូរទៅដោយពពុះកខ្វក់អណ្តែតត្រៀបត្រាក្តី ។India's Yamuna River coated in toxic foam as Hindu devotees gather for  Chhath Puja festival | CNN

ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យ «ឆាតប៊ូឆា» ពលរដ្ឋឥណ្ឌាជាច្រើននាក់បាននាំគ្នាជ្រមុជក្នុងទឹកទន្លេ ដែលពោរពេញទៅដោយពពុះកខ្វក់អណ្តែតនៅលើផ្ទៃទឹក ។ ចំណែកអាជ្ញាធរប្រចាំទីក្រុងញូវដែលីបានបង្កើនការបាញ់ថ្នាំគីមីដែលពុំប៉ះពាល់ដល់សុខភាព ដើម្បីកម្ចាត់ពពុះទឹកទាំងនេះចេញពីទន្លេ ។Toxic foam pollutes India's sacred Yamuna River - ABC News

ក្នុង១ថ្ងៃៗ ពលរដ្ឋឥណ្ឌារស់នៅទីក្រុងញូវដែលីបានបង្ហូរទឹកស្អុយជាច្រើនចូលក្នុងទន្លេយ៉ាក់មុណា ។ ការគ្រប់គ្រងទឹកស្អុយគ្មានប្រសិទ្ធភាព បានធ្វើឱ្យអាជ្ញាធរឥណ្ឌាអាចបំបាត់ទឹកស្អុយក្នុងបរិមាណតិចជាងពាក់កណ្តាលនៃចំនួនទឹកស្អុយទាំងអស់ក្នុងទីក្រុង ។ ចំណែកទឹកស្អុយនៅសេសសល់ត្រូវបានគេបង្ហូរចូលក្នុងទន្លេយ៉ាក់មុណា ។River Yamuna is Gasping for Life - Let Me Breathe

មុននេះ ទីក្រុងញូវដែលីបានប្រឈមនឹងបរិយាកាសកខ្វក់ និងមានធូលីពាសពាសអាកាសទាំងអស់នៅរដូវរងា ដែលជាអំឡុងពេលមានខ្យល់បក់ខ្លាំង ។ ខ្យល់ត្រជាក់បានប្រមូលផ្តុំនូវជាតិពុលដែលចេញពីការបើកបរយានជំនិះនៅតាមដងផ្លូវ, រោងចក្រឧស្សាហកម្ម និងការដុតកាកសំណល់ផ្នែកកសិកម្ម ៕Can India's Sacred But 'Dead' Yamuna River Be Saved? : NPR