ថ្មីៗនេះ សមាជិកក្រុម BLACKPINK បានបង្ហាញពីកិត្យានុភាព និងឥទ្ធិពលរបស់ពួកគេជាមួយនឹងសមិទ្ធផលដ៏ពិសេសបន្ទាប់ពីបានចូលរួមក្នុងពិធីជប់លៀងពិសេសមួយដែលធ្វើឡើងដោយព្រះមហាក្សត្រអង់គ្លេស។ នៅថ្ងៃទី២២ វិច្ឆិកា គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ Royal Family បានបង្ហាញឱ្យឃើញថា សមាជិកក្រុម BLACKPINK បានទទួលមេដាយកិត្តិយសMBE(Member of the Order of the British Empire) ក្នុងការទទួលស្គាល់តួនាទីរបស់ពួកគេជាអ្នកតស៊ូមតិសម្រាប់កិច្ចប្រជុំកំពូល COP26 នៅទីក្រុង Glasgow ។ នេះជាលើកដំបូងហើយដែលមានសិល្បករមិនមែនជាជនជាតិអង់គ្លេសដែលមានសមិទ្ធផលបែបនេះ។
មេដាយ MBE ត្រូវបានផ្តល់ឱ្យមនុស្សសម្រាប់ការរួមចំណែកជារង្វាន់របស់ពួកគេចំពោះសិល្បៈ និងវិទ្យាសាស្ត្រ ធ្វើការជាមួយអង្គការសប្បុរសធម៌ និងសុខុមាលភាព និងសេវាសាធារណៈនៅខាងក្រៅសេវាស៊ីវិល។ វីដេអូបង្ហាញពីមេដាយប្រាក់ដែលអ្នកដែលទទួលបាន មេដាយប្រភេទនេះត្រូវបានគេចាត់ទុកថាមានកិត្យានុភាពខ្លាំង។.png)
សមាជិកទាំង៤របស់ BLACKPINKរួមមាន Rosé Lisa Jennie និង Jisooបានស្លៀកពាក់យ៉ាងស្រស់ស្អាតនិងសមរម្យ។ បន្ទាប់មកស្តេច Charles III ប្រទាលមេដាយកិត្តិយស MBE ទៅកាន់ពួកគេដោយទ្រង់ផ្តល់កិត្តិសចាប់ដៃនិងមានព្រះបណ្តូលមួយចំនួនទៅកាន់ BLACKPINK ផងដែរ។
បន្ទាប់ពីទទួលបានមេដាយកិត្តិយស MBE សមាជិកទាំង៤បានថតរូបមួយចំនួនដោយអារម្មណ៍សប្បាយចិត្ត ហើយត្រូវបានអ្នកគាំទ្រចែករំលែកពេញប្រព័ន្ធផ្សព្វផ្សាយសង្គមពោរពេញដោយសារអបអរសាទរយ៉ាងកក់ក្តៅសម្រាប់ក្រុមចម្រៀងនារីនេះដែលបានបង្កើតប្រវត្តិសាស្ត្រជាតារា K-Pop ដំបូងដែលទទួលបានតំណែងដ៏មានកិត្យានុភាពដែលជាសិល្បករ មិនមែនជាជនជាតិអង់គ្លេសដំបូងគេ ដែលបានទទួលមេដាយដោយរាជវង្សានុវង្សចូលរួមជាមួយសិល្បករជនជាតិអង់គ្លេសក្រុម The Beatles និង Adele៕










