Home Blog Page 140

ឃើញអយុត្តិធម៌ចំពោះ ជី ដេវីត ពេកអ្នកនាង ចន ច័ន្ទលក្ខណា ស្រាប់តែលើកឡើងបែបនេះ

0

ផ្ទាំងប៉ាន់ណូរបស់ ជី ដេវីត នៅតាមបណ្តោយផ្លូវ២០០៤ត្រូវបានគណនីហ្វេកប៊ុកមួយបញ្ចេញមតិរិះគន់លោករហូតដល់តារាចម្រៀងរូបនេះបានពោលពាក្យថាមានទុក្ខរួមទុក្ខ បានសុខទើស វីត ។ ឃើញភាពអយុត្តិធម៌ចំពោះ ជី ដេវីត ពេកអ្នកនាង ចន ច័ន្ទលក្ខណា ដែលជារៀមច្បងក្នុងវិស័យសិល្បៈបាននិយាយថាពេល ជី ដេវីត និង ទេព បូព្រឹក្ស ចាប់ផ្តើមលេចធ្លោគឺចាប់ផ្តើមរកវិធីទើស រកវិធីបំផ្លាញអ្នកទាំងពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfz9cODKkdbaos_UV8YXHhvNoBinEmmoIcFrFoFy72nSF-33kST5g2lohzPYAF3_u3HMCZ6lRRjrqfQlCWTy9wLHk1l06i7GSsI3OpSscH6z7tCciJZniQMeXZ9UKk_z-_V1-rTGRX3zICIhC21_126yV_RtUWUHr2usF_2gk952WnkDg7keZH6jJw1jqW/s1716/image_2025-12-30_09-49-43%20(2).png
កាលពីពេលថ្មីៗនេះមានគណនីហ្វេកប៊ុកមួយបានបង្ហោះថា «ផ្លូវ២០០៤ សូមអាជ្ញាធរជួយសម្រួលផង មិនថាព្រះសង្ឃរឺថ្នាក់ដឹកនាំទេគឺ ឆ្លងកាត់ក្រោមគូទ ជីដេវីត ទាំងអស់ ខ្ញុំគិតថាមិនសមទេ!គួរសារេដាក់ ចំហៀងផ្លូវទៅរឺភ្ជាប់នឹងអាគារណាមួយទៅដែលមិនមានមនុស្សឆ្លងកាត់ ពីក្រោម»។ ឃើញការបង្ហោះនេះអ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញការហួសចិត្តយ៉ាងខ្លាំងខណៈអ្នកគាំទ្រក៏បានបញ្ចេញមតិរិះគន់អ្នកបង្ហោះនេះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGVg5DqbBQPPXsUBkh6SJ5Kwa5c58zRlgzUKMalIJhue1CftWMCBzpTt1caGuwIwnR-g9SAefWXqipBGuOe6DdhyphenhyphenPV7WMcNXvuC_mRgk2x2LuIl-OGV1w9fkxMLSiQTHG8GqRsAM_zDEBAJzhbl9uX4rFavCPQWJrci0vKlxkwmazyN1miizVG3eQFpu0o/s1290/image_2025-12-30_09-49-42%20(2).png
ឃើញភាពអយុត្តិធម៌ចំពោះតារាចម្រៀង ជី ដេវីត ពេកមានអ្នកទើសសូម្បីតែផ្ទាំងប៉ាន់ណូអ្នកនាង ចន ច័ន្ទលក្ខណា ដែលជាអតីតប្រធានសមាគមសិល្បករខ្មែរចេញមុខការពារលោក។ អ្នកនាង បានបង្ហោះថា «កុំលម្អៀងពេក ផ្ទាំងប៉ាន់ណូបែបហ្នឹងមិនមែនមានតែដេវីតមួយទេ ។ ថាមិនចង់និយាយទេ តែកន្លងមកវាអយុត្តិធម៌ចំពោះ ដេវីត និង បូព្រឹក្ស ពេក ពេលប្រទេសជួបទុក្ខលំបាកផ្សេងៗ មិនថាសង្គ្រាម មិនថាបញ្ហាផ្សេងៗក្នុងសង្គម គឺតែងមានមុខ ២នាក់ប្តីប្រពន្ធគាត់រហូត គ្នាជួយជាតិនិងសង្គមច្រើនណាស់ ហើយលះបង់គ្រប់បែបយ៉ាងដើម្បីប្រទេសជាតិ ចំណាយលុយក៏ច្រើនខ្លាំងដែរ។ ថ្មីៗនេះពួកគាត់ហ៊ានយកជីវិតទៅប្រថុយគ្រោះថ្នាក់ដើម្បីបានជូនស្បៀងដល់កងទ័ពជួរមុខដោយផ្ទាល់ តែ គ្នាមិនដែលបានគុណសម្បត្តិអ្វីទេ តែពេលគ្នារៀងលេចធ្លោបន្តិច ចាប់ផ្តើមរកវិធីទើស រកវិធីបំផ្លាញគាត់ហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2PIQuRNMTMl-3xfi_v0OAEldUr2b6nAKFmdoajIHIsfNxBvr0R2Xx3SC32WjVb3mC9MjPPikxEDMLoszFFoW7Lt4zq-1CfD-BKzy8lGFWPMXxKHJ6sfO7CwDzed5QUF229FOGAfe3etLmyeUjmP9-t6nbENSWDshpGDu1o8fWJiXtJAFoikTP9QLpOLgh/s2048/image_2025-12-30_09-49-44.png

ការលើកឡើងរបស់អ្នកនាង ចន ច័ន្ទលក្ខណា ដែលចេញមុខនិយាយពីភាពអយុត្តិធម៌មកកាន់ប្តីរបស់ខ្លួនបែបនេះ ទេព បូព្រឹក្ស បានចូលទៅខម្មិនអរគុណចំពោះទឹកចិត្តការពាររបស់អតីតប្រធានសមាគមរូបនេះផងដែរ៕

ថៃអាចពន្យារពេលដោះលែងវីរៈកងទ័ពកម្ពុជាទាំង១៨រូប ក្រោមលេសចោទកម្ពុជាបង្ហោះដ្រូនជាង២៥០គ្រឿងរំលោ.ភដែនអធិបតេយ្យ

0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaoded កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពជើងគោកថៃបានចោទប្រកាន់កម្ពុជាបង្ហោះដ្រូនជាង២៥០គ្រឿងរំលោ.ភចូលដែនអធិបតេយ្យថៃ ព្រមទាំងចោទប្រកាន់កម្ពុជាល្មើសវិធានការកាត់បន្ថយភាពតានតឹងក្នុងកិច្ចប្រជុំ GBC ។ ក្រៅពីចោទប្រកាន់បង្ហោះដ្រូន កងទ័ពថៃក៏បានលាបពណ៌ទម្លាក់កំហុសលើកម្ពុជារឿងបង្កប់មីនថ្មីជាបន្តបន្ទាប់នៅតំបន់ព្រំដែន ដើម្បីយកលេសមិនដោះលែងវីរៈកងទ័ពកម្ពុជាទាំង១៨រូប នាវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែធ្នូ នេះ ។

កាលពីយប់ថ្ងៃទី២៨ ខែធ្នូ កងទ័ពថៃភូមិភាគទី២ បានធ្វើរបាយការណ៍ចោទប្រកាន់គ្មានមូលដ្ឋានថា កម្ពុជាបង្ហោះដ្រូនរហូតដល់ជាង២៥០គ្រឿងរំលោ.ភចូលដែនអធិបតេយ្យថៃ រួមមាន ៖ នៅច្រកអានសេះ ភ្នំសាត់តាសូម ជាំតែ ប្រាសាទតាមាន់ធំ ច្រកព្រំដែនសាយតាគូ និងតំបន់មួយចំនួនទៀត ។ កងទ័ពថៃចាត់ទុកនេះជាសកម្មភាពញុះញង់ និងល្មើសវិធានការកាត់បន្ថយភាពតានតឹងក្នុងកិច្ចប្រជុំ GBC កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងផ្ទុយនឹងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ។

អ្នកនាំពាក្យកងទ័ពជើងគោក លោក វីនឆ័យ ស៊ុវ៉ារី ចោទប្រកាន់ថា កម្ពុជាបង្ហោះដ្រូនដើម្បីញុះញង់ និងបង្ហាញពីអរិភាពចំពោះភាគីថៃ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពកងទ័ព រួមទាំងពលរដ្ឋថៃនៅព្រំដែន ។ ហេតុនេះ កងទ័ពថៃអាចពន្យារពេលដោះលែងវីរៈកងទ័ពកម្ពុជាទាំង១៨រូប ដោយសារចាំបាច់ត្រូវពិនិត្យមើលនីតិវិធីនៃការដោះលែងឡើងវិញយោងតាមស្ថានការណ៍ និងសកម្មភាពដែលបានកើតឡើង ។

ទោះយ៉ាងណា កងទ័ពថៃនៅតែប្តេជ្ញាចិត្តប្រកាន់យកសន្តិភាព និងផ្តល់ភាពសំខាន់លើការកាត់បន្ថយភាពតានតឹងតាមរយៈយន្តការដែលមានស្រាប់ ។ ប្រសិនបើមានការល្មើសកិច្ចព្រមព្រៀង និងអធិបតេយ្យថៃជាបន្តបន្ទាប់ កងទ័ពថៃចាំបាច់ត្រូវតែចាត់វិធានការដើម្បីការពារផលប្រយោជន៍ និងសន្តិសុខរបស់ជាតិ ។

គួរបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា តាមរយៈសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៩ ខែធ្នូ មានប្រសាសន៍ថា បើមិនមានអ្វីប្រែប្រួលទេនោះ នាវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែធ្នូនេះ កម្ពុជានឹងទទួលស្វាគមន៍វីរកងទ័ពទាំង១៨រូបដែលថៃចាប់ខ្លួនកន្លងមក ត្រឡប់មកកម្ពុជាវិញ ។ ការសម្រេចដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ស្របតាមស្មារតីកិច្ចប្រជុំកន្លងមក ជាពិសេស កិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរកាលពីថ្ងៃទី២៦ ខែតុលា និងក្រោយរយៈពេល៧២ម៉ោងដែលបទឈប់បាញ់បានចូលជាធរមាន ។

ចំណែកក្រសួងការពារជាតិបានបដិសេធចំពោះការផ្សព្វផ្សាយរបស់ភាគីថៃ នៅថ្ងៃទី២៩ ខែធ្នូ ដែលថា «ខ្លួនរកឃើញយានគ្មានមនុស្សបើក (UAV) ជាង២៥០គ្រឿងហោះចេញពីកម្ពុជារំលោ.ភចូលក្នុងដែនអធិបតេយ្យថៃ» ។ ក្រសួងការពារជាតិកម្ពុជាបានច្រានចោលការចោទប្រកាន់នេះទាំងស្រុង រាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព អនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញ ឆាប់រហ័ស និងវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនពលរដ្ឋនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ។

ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជា ព្រមទាំងរដ្ឋបាលខេត្ត ជាពិសេស បណ្តាខេត្តនៅជាប់ព្រំដែនកម្ពុជា-ថៃ បានចេញសេចក្តីណែនាំ ពង្រឹង និងហាមឃាត់មិនឱ្យធ្វើសកម្មភាពបង្ហោះយាន គ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទយ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការបង្ហោះដ្រូននេះកើតឡើងឡើយ ៕

កម្ពុជាប្រកាសមិនទទួលស្គាល់ខ្សែព្រំដែន ដែលកើតចេញពីការប្រើកម្លាំងត្រួតកាន់កាប់ជាដាច់ខាត

0

គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាបានផ្ញើកំណត់ទូតទៅ JBC ថៃ ដោយស្នើកោះប្រជុំជាបន្ទាន់មួយនៅសប្តាហ៍នេះ ឬសប្តាហ៍ក្រោយ ដើម្បីពិភាក្សា និងបន្តការងារវាស់វែង និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។ ការស្នើរប្រជុំបន្ទាន់នេះ ធ្វើឡើងក្រោយបទឈប់បា.ញ់ភ្លាមៗនៅនឹងកន្លែងត្រូវបានអនុម័ត ហើយកម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដោយការប្រើប្រាស់កម្លាំងឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVF2-NTeRfD5zVXsWgWvUgfHuJ89sHmnpAnDFs5PdaTgitLTsL4FeY2vkTQvZpIjR22nNL3g0U9oOU-HoSv9avUHStp1OTWJ8n3Yw080hylxPgmPnfzUsQ_39NQjiSZ8G-TSOAx7HaanZZagppuiJGVxQBzDfGgCpUidGjMUUWC5W6p7LiAxQ0_3KTjQC5/s1280/photo_2025-12-30_09-35-21.jpg
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន JBC ភាគីកម្ពុជាបានស្នើសុំឱ្យមានកិច្ចប្រជុំដើម្បីបន្តវឌ្ឍនភាពការងារវាស់វែង និងការបោះបង្គោលបណ្តោះអាសន្ននៅលើទីតាំងជាក់ស្តែងក្នុងកំណាត់រវាងបង្គោលព្រំដែនលេខ ៤២-៤៧ ដែលស្ថិតនៅក្នុងតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងចន្លោះបង្គោលលេង ៥២-៥៩ ក្នុងភូមិសាស្ត្រឃុំបឹងរាំង និងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfoKeSZAbde6zwKrTM7rV77otIDZfRhqoaHQGsXg-66D_L_49LPKRHqPc2C2X8RotV4FGeF4k2b4hoddIlL_k39MNxbY5TLddctUMVVIsn-wqOxG7IoNZ255V6bGvCeZfZYjXUIx9H_6iR0Q_yskUCaKBgdNMmh7ahf4pCUiT0hi5j9u26QVrMZWW4QgaX/s1024/photo_2025-12-30_09-35-21%20(3).jpg

ក្រៅពីនេះក្រុមការងារក៏នឹងពិភាក្សាអំពីការចុះវាស់វែង និងបោះបង្គោលបណ្ដោះអាសន្នលើដីជាក់ស្ដែងលើកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៣៣-៣៧ (តំបន់បឹងត្រកួន) តំបន់ច្រកទ្វាអន្តរជាតិថ្មដា តំបន់អូរភ្លុកដំរី តំបន់ព្រំដែនច១ និងតំបន់ព្រំដែនផ្សេងទៀត។ ព្រមទាំងបញ្ជូនក្រុមវាស់វែងចម្រុះ ដើម្បីចុះអនុវត្តការងារវាស់វែង និងខណ្ឌសីមាលើដីជាក់ស្ដែង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នា (ខ្សែព្រំដែនដើរតាមផ្លូវទឹក និងខ្សែព្រំដែនជាបន្ទាត់ត្រង់) ដោយអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzKvveAoFPcMgDxDWdFGy5-DHLZTjWBULFzWQMUPoVUCNimm5FSBczy5IDEYSfqNQnipG_zujbI5b3L5WP6UYI6InXSe8q26bosc73PtzcKpqBJlqrr-gOdRHG1OfqCm1vU4A-TSrhJMq1xt-eqnWyOUXWptdfkIdWpePH0j5NqhRx6KLvq7qM-I6jbWdU/s768/photo_2025-12-30_09-35-21%20(2).jpg
បញ្ជាក់ជូនជនរួមជាតិ និងសាធារណជនជាថ្មីថា គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (ភាគីកម្ពុជា) ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវជំហររបស់ខ្លួនក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដូចដែលបានទទួលមរតកពីគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម ដោយគោរពយ៉ាងពេញលេញនូវច្បាប់អន្តរជាតិ គោលការណ៍នៃភាពមិនអាចកែប្រែបាននៃព្រំដែន (Uti possidetis juris) អនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុ (procès-verbaux) របស់គណៈកម្មការខណ្ឌសីមាព្រំដែនរវាងឥណ្ឌូចិន និងសៀម ព្រមទាំងរាល់កិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibE_U7IAFpWW9cnVL42dxHLnkhX6NaiIf30G7UUprL-vAUpJLeLQU9LBbLQVYywGodaUhmCcDr87SgWpwREvH3Z9eoYUXyXBn4VpoJWp8UM7y0-6Be_CwHtbikEnzX3OwAmy5eE2CILk9-mQJBGMcumZt5Raj6grxA5YSkxKmtvS8u3iQ9KawFIP97DzLw/s1280/photo_2025-12-30_09-35-22%20(2).jpg

សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា JBC ភាគីកម្ពុជានឹងបន្តធ្វើការងារវាស់វែង និងបោះបង្គោលព្រំដែនជាមួយ JBC (ភាគីថៃ) ឱ្យបានឆាប់បំផុត ក្នុងគោលបំណងសម្រេចបាននូវសន្តិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសង្កត់ធ្ងន់ថា៖ «JBC ភាគីកម្ពុជានឹងមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ40N76F4wOeyzNvRQMYlk-o8icGvvTWrlXESAroboqHlygSOSNhSkg-e5st4Z7Al9hbA6uPvSLWx9PPncDUtVGaz_Z_P6L89CW_jO0Ce_DYd8zClKIfH05WnPPa-vte2rSics8FTRiNO9lchZsflJ51cv-2BcXqNAVWbkzOEHIgpdyOxN3oncV-0tuO0m/s1280/photo_2025-12-30_09-35-22.jpg

កម្ពុជាទាត់ចោលការផ្សាយបំភ្លៃការពិតរបស់ថៃ អំពីការបញ្ជាដ្រូនជាង២៥០គ្រឿងរំលោ.ភចូលដែនអធិបតេយ្យថៃ

0

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជាបានធ្វើការច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយរបស់ភាគីថៃ នៅថ្ងៃទី២៩ ខែធ្នូ ដែលថា ”កងទ័ពថៃបានរកឃើញយានគ្មានមនុស្សបើក(UAV) ជាង ២៥០គ្រឿងហោះចេញពីកម្ពុជាចូលមករំលោ.ភក្នុងដែនអធិបតេយ្យរបស់ថៃ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXi63ys26goBk88UMqwquUM84k9u48tmAP0HdGD7WHAROT3x4ySCfwE3KVKUUZnslJFq4tKTpZpW9wNjkuHNA2WO4yN6ZIg3zvQSaRqARq8T-9eaFzW6ZZIC6VCZzObjJCyAFYB63zsR4VtqBfPBx4v1SlN3uHboiCtzDamru3teGc-Rv6mRkW5imjKqA9/s1024/photo_2025-12-30_09-08-53.jpg

យោងតាមសេចក្ដីប្រកាសព័ត៌មាននាយប់ថ្ងៃដដែល ក្រសួងការពារជាតិបានធ្វើការបញ្ជាក់ថា កម្ពុជាសូមធ្វើការបដិសេធចំពោះការផ្សព្វផ្សាយរបស់ភាគីថៃ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ ដែលបានលើកឡើងថា ”ខ្លួនរកឃើញយានគ្មានមនុស្សបើក(UAV) ជាង ២៥០គ្រឿងហោះចេញពីកម្ពុជាចូលមករំលោភក្នុងដែនអធិបតេយ្យរបស់ថៃ”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLRdQYjWg3UHlzGlYlWy7avSFr4AtcXh-EialUXsQTge-afsKZ7VkB1sDkHx0MUPyinHBbi0X56a945D9kUyBVMcfJFiVpiKu__N4HJ9Hj_13CDcl1RMZqiTwD84dndJbwAr2jxpTS8IVCerm7IFEbl0pg2GGDmVb-AvBYKnOQ2bIGsIw89ejhO9MsntoZ/s960/photo_2025-12-30_09-08-52%20(2).jpg

តាមក្រសួង រាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxPszA_nwdg76EWyv-whJPwbjaDZEzO6wQDx5qXoCVAqnWRU1FthPcJpQg_428hhng7v_RUWU_6_yr-idfZfEU5IDxPCX8EmxsFp5Op1JoN8t1UD4CNxUkILIcEgy9pxhym89beWx9-IR8EP3qJdvMkBDkKYBLSzUXt3WXmI41BcIElXBKuhq3V3Y5ba-w/s1280/photo_2025-12-30_09-08-52.jpg

ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជា ព្រមទាំងរដ្ឋបាលខេត្តជាពិសេសបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានចេញសេចក្តីណែនាំ ពង្រឹង និងហាមឃាត់មិនឱ្យធ្វើសកម្មភាពបង្ហោះយានគ្មានមនុស្សបើក(ដ្រូន)គ្រប់ប្រភេទយ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការបង្ហោះដ្រូននេះកើតឡើងឡើយ៕

ចិនចង់ឃើញទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ វិលមកភាពប្រក្រតីនាពេលឆាប់ៗ

0

ប្រទេសចិន ៖ ចិនបានបង្ហាញពីតួនាទីសម្របសម្រួលជម្លោះរវាងកម្ពុជា-ថៃ ស្របតាមស្មារតីគំនិតផ្តួចផ្តើមសន្តិសុខពិភពលោក (Global Security Initiative) របស់ប្រធានាធិបតីចិន លោក Xi Jinping ហើយចិនចង់ឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរវិលមកភាពប្រក្រតីនាពេលឆាប់ៗ ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian និយាយពេលរាយការណ៍ព័ត៌មានប្រចាំថ្ងៃពាក់ព័ន្ធនឹងស្ថានការណ៍កម្ពុជា-ថៃបច្ចុប្បន្ន បន្ទាប់ពីកិច្ចប្រជុំត្រីភាគីរវាងលោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិន ជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃ នៅខេត្តយូណាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY96cO8xyRhjDKAyazwuCj8sn6GEMYg9PxOlrhk42uKwVwduT4i5QKE6vDATIReVr3_M_3FTsDB6wQnqZzGm7pcBDJrxk9HXxqgeBmWp0WjLW_w7l967xr7ZrrZsyOZ58WGUtqwNKrGOknjRTW8d3Wdu80olyzHTPP4qK6BpK_-Q8P6xfgWilLCPW46OYe/s800/photo_2025-12-30_09-51-50%20(2).jpg
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin និយាយថា កម្ពុជា និងថៃ គឺជាប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍បានបង្ហាញពីគោលបំណងស្តារទំនុកចិត្តរវាងគ្នានិងគ្នា និងអនុវត្តបទឈប់បាញ់ ។ តាំងពីកើតសង្គ្រាមនៅព្រំដែនកម្ពុជា-ថៃ ចិនបានប្រកាន់គោលជំហរកណ្តាលដើរតួនាទីសម្របសម្រួលស្របតាមស្មារតីគំនិតផ្តួចផ្តើមសន្តិសុខពិភពលោក (Global Security Initiative) ដែលស្នើដោយប្រធានាធិបតីចិន លោក Xi Jinping ដែលសហការជាមួយភាគីទាំងពីរ រួមទាំងកងទ័ពកម្ពុជា-ថៃ ដើម្បីសម្រេចបានបទឈប់បាញ់កន្លងមក ។ ចិនរីករាយណាស់ និងគាំទ្រយ៉ាងពេញទំហឹងដែលភាគីទាំងពីរអនុវត្តបទឈប់បាញ់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglaTw1SlROvio-RdcVESZ19eiCKVoPW74trOHlykMGxwe57wqFG3wEIPxbQi5uGsASRu9WJoIqPf2ucRH-RWRHHMRQTmAf82XeI_bzVkiXmqDmR2I0KlfPMUpZZmw-ECRjJQIdn52wlrjoCEJ_qAxOC-aAxYBIjT7SDKFLvOYod5ngcSpYgQ81FlVNTp8A/s600/photo_2025-12-30_09-51-50.jpg

បទឈប់បាញ់រវាងកម្ពុជា-ថៃទទួលបានយ៉ាងលំបាក ហេតុនេះ ភាគីទាំងពីរមិនត្រូវផ្អាកបទឈប់បាញ់ ឬបោះបង់ចោលពាក់កណ្តាលទី ឬផ្ទុះសង្គ្រាមម្តងទៀតឡើយ ពីព្រោះពលរដ្ឋប្រទេសទាំងពីរមិនត្រូវការសង្គ្រាម ហើយចិនមិនចង់ឃើញផ្ទុះសង្គ្រាមកម្ពុជា-ថ្មីជាថ្មី ។ ការឈប់បាញ់នឹងដំណើរការបន្តទៀត ចាំបាច់ត្រូវតែមានការទំនាក់ទំនង ពិភាក្សាគ្នាជានិច្ច និងស្តារសន្តិភាពទ្វេភាគីបន្តិចម្តងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgww9LBEWtNSF28L5tAqAKU2fDcVrA4pPPolbePTLYY6sHaDw_7OSJ0paX9kDtMxw34110D2bv30tSaAXx3TysFWlIyH6z-4cRszg0KLV752rsg59pWa__zhuCXWAA8_lmprA6nzz5nKL4dirZLstw8H-cZL31CdXwGvSFimp_UlwDwB5546tj2UYD7N9iX/s1610/608530233_1540809734079160_2675989466402214125_n.jpg

ចិនយល់ឃើញថា ដរាបណាភាគីទាំងសងខាងជឿទុកចិត្តគ្នា និងបើកការចរចា គឺនឹងអាចសម្រេចគោលដៅ ។ ជាមួយគ្នានេះ ការស្តារទំនុកចិត្តរវាងគ្នានិងគ្នា គឺជាបញ្ហាដែលចិនមើលឃើញថា មានសារៈសំខាន់ ពីព្រោះជម្លោះបានបំផ្លាញទំនុកចិត្ត ទោះយ៉ាងណា កម្ពុជា-ថៃ គឺជាប្រទេសជិតខាងគ្នា ដែលមានប្រវត្តិសាស្ត្រជាមិត្តជាមួយគ្នាយូរលង់មកហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrJRc25lk-5YBly6DKVveroTAHWIUoxkpHDfFq7M2wb2kKEuIUYNbJblNw4KujmdrLhtgobOuMgiik8_pQ2xMQY61NmCecPPR3tmPvmjcPNvkusrwD1y2BytwFaykUhSUwq-ZsS2DQbPKPbgs6a4TIZ0K8wJOBepNtYT1JYyrISBY4i6eEtAgpgezXqXuA/s2048/605386979_1540809707412496_4868413069682014621_n.jpg

ចិននឹងបំពេញតួនាទីជំរុញទំនាក់ទំនងកម្ពុជា-ថៃជានិច្ច ហើយចិនរីករាយក្នុងការជួយ និងផ្តល់ការគាំទ្រដល់ភាពចាំបាច់ទាំងអស់ រួមមាន ៖ តាមដានបទឈប់បាញ់, ផ្តល់ជំនួយមនុស្សធម៌ និងសហការបោសសម្អាតមីន ។ លើសពីនេះ ចិនទន្ទឹងរង់ចាំមើល និងជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងកម្ពុជា-ថៃនឹងវិលមកប្រក្រតីឡើងវិញនាពេលឆាប់ ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHWvRYMTHI-jjbuDD4sv-1aKChJSCze8lZvFqHSdw__x-vLp7wnzw7XV0QsarPVZ4G6xXRNgfDfCLmsbKyp-JjEYWh6zEmO-kr0uuhuiU1egzpzJXGWxgCO0XFKK8qLYeICr5yOHaJNUh5wk2evUb3JxTbKDtv4EGI94tSAEaysnQQNWcVIerJrOeFZBdc/s2048/605784936_1540809727412494_2240181616914334769_n.jpg
គួរបញ្ជាក់ថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា, លោក Sihasak Phuangketkeow រដ្ឋមន្ត្រីក្រសួងការបរទេសថៃ និងលោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិន បានអញ្ជើញចូលរួមកិច្ចប្រជុំត្រីភាគី កម្ពុជា-ចិន-ថៃ ដើម្បីពិភាក្សាអំពីការវិវត្តថ្មីៗនៃស្ថានភាពរវាងកម្ពុជា និងថៃ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទេសចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibppXYSMiCxz7cvyggXC9nPCJOTMV2AjkYjr92ciEBgWyA74V3JK2r9TJfo1Jupc6k8oRyiXho5T4DG6qSgK_B72Z523t9nlL5tro77VODNLI3upZ9_0Mwygsh8i2YP_-queblmTZCYR92HJSMdPvmHNfze54JeWB61tBw4_QEPMjxe31ynLy5aQKDYJAu/s1280/605727147_1540312117462255_4050847083346210993_n.jpg

កិច្ចប្រជុំនេះមានគោលបំណងសម្របសម្រួលការផ្លាស់ប្តូរយោបល់ប្រកបដោយការស្ថាបនានិងភាពស្មោះត្រង់ ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា-ថៃ ដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ជំរុញការកាត់បន្ថយភាពតានតឹង ក៏ដូចជាស្តារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាព នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ៕

ក្រសួងការពារជាតិ ហាមមិនឲ្យមានការបង្ហោះដ្រូននៅទូទាំងប្រទេស ជាពិសេសខេត្តនៅជាប់ព្រំដែន

0

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្ដីណែនាំ ស្ដីពីការហាមឃាត់ការប្រើប្រាស់ដ្រូនគ្រប់ប្រភេទនៅក្នុងប្រទេស ជាពិសេសហាមដាច់ខាតការបង្ហោះដ្រូននៅតំបន់តាមបណ្ដោយព្រំដែន ដើម្បីធានាសុវត្ថិភាពសាធារណ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGpDdOMTVEfInFUbI4P6W01kB8_yimvkBLnAW9sT8Rpu-kMJwWAgcMrIElhIlRcJiXk_yDTsYz9vqHK2OaTu5n0OUX1KuJtQ53W9aQHQQyyfeibLRFKbxaggHxWftzchambPOU2C8fP3tPnpF1B8k1S7oNvzSfgj1NFiMcjWRDjMp686GWsImTncgFag6a/s900/photo_2025-12-30_08-48-56.jpg

យោងតាមសេចក្ដីណែនាំខាងលើ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ និងយោធិននៃកងយោធពលខេមរភូមិន្ទក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រសួងការពារជាតិ សូមធ្វើការណែនាំ ដូចខាង ក្រោម ៖

១.ហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាត នៅ ក្នុងរាជធានី ខេត្ត ជាពិសេសបណ្តាខេត្តជាប់ព្រំដែនដែលមានដូចជាខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តប៉ៃលិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw-dEDvKa9QuVqX70PST2bQ4ceEDBl2oVoZGCoj29KcoqsMqVJlM68SoSyOcLrWZ8jHAADJICF5lvu-4aFymCc6NTCsDVJUf-mvYJ25hq98WGgPGsCBElC-Ux0sGgglQGHQ_07RaIaf4mmJcitheGko-USI3J9nJMDx8C8PCcp5LuPoNnNcrsm3Q_WoQfJ/s1024/photo_2025-12-30_08-48-57.jpg

២.ជនណាដែលបំពាន ឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ជ្រួន) ដោយគ្មានការអនុញ្ញាតពីក្រសួង ការពារជាតិ នឹងត្រូវទទួលទោសតាមច្បាប់កំណត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA_0DwxVaRaqczQmw2tjcHheG4bNqzGlws5RxY_CB6mcLzqO8sWUrF7RL523OvNYH10Sd1CUw8ZAGridwMgpZa8ZQTYIFW4Y5CJuySnicG3xV0YJGC8LJmZaiZskhhbtqc2zMJkhoMKDvAWoPu9U3sHxgpdIcoZIKOdfxjGonTFfi18u29kxlFm8ClOp6Q/s950/photo_2025-12-30_08-48-56%20(2).jpg
៣.អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងអាកាស បញ្ជាការដ្ឋានការពារអាកាស ដោយសហការជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ ត្រួតពិនិត្យការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ជ្រួន) ដើម្បីធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ ធ្នាប់ និងរបៀបរៀបរយសាធារណៈ។ ក្នុងករណីចាំបាច់អង្គភាពទ័ពអាចឆ្លើយតប រួមទាំងការប្រើប្រាស់ប្រព័ន្ធប្រឆាំង ជ្រួន (Anti-Drone System) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPDcjN6Hl1FjW9MsmletWg683J7E25uf969clV8w03cvNHL-Ofryrf9AT5L-yqFFLyddG-Xw_93sifYbcB3Q7k4IXTzaIlHH_FlFQngFead6DKvc9mYNZcjQbet6ghrqHpSejMvyp06Q_4OWAhPo1VU4dlKpVnzY22Al0D6rehgPPtGT7DzTzXrkHd_kNh/s1280/photo_2025-12-30_08-48-56%20(3).jpg

តាមរយៈសេចក្តីណែនាំនេះ ក្រសួងការពារជាតិរំពឹងថាគ្រប់ស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកង យោធពលខេមរភូមិន្ទ និងរដ្ឋបាលរាជធានី ខេត្ត ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យបាន ម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់បំផុត៕

ស្ងាត់ៗតារាចម្រៀង វណ្ណថាន ភ្ជាប់ពាក្យជាមួយនឹងនារីដ៏ស្រស់ស្អាតម្នាក់

0

មិនមានទំនាក់ទំនងស្នេហាបើកចំហនៅលើបណ្តាញសង្គមឱ្យមហាជនបានដឹងស្រាប់តែថ្ងៃទី២៩ ខែធ្នូ នេះមានអ្នកគាំទ្របានចែករំលែកតារាចម្រៀង វណ្ណថាន បានភ្ជាប់ពាក្យជាមួយនឹងនារីដ៏ស្រស់ស្អាតម្នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixpzsMBhMK2nBGRSw6TGqrjJQoerbDFayEPIxLsrs6OLgEc35EvE4-bV7_nCzr1PRpV4oL_OdR7oPqSK5fejkR5RD7epbDFNLqcNT9oFwG2lyQ5r8iKphyZcphBNAq-_bpRXWeSki0hB6Dd-W_M6Eab9ALZVRQwYoYmKvh_6ZX2VL8Nupjin8qS27g8Uoc/s1843/image_2025-12-29_15-25-35%20(2).png
តាមរយៈរូបភាពពីរសន្លឹកដែលបង្ហោះដោយអ្នកគាំទ្រ វណ្ណដា គេបានឃើញតារាចម្រៀង វណ្ណថាន និង នារីស្រស់ស្អាតម្នាក់ក្នុងឈុតបែបប្រពៃណីយ៉ាងស្រស់ស្អាតនិងសាមញ្ញដែលអ្នកទាំងពីរហាក់ដូចជាភ្ជាប់ពាក្យជាមួយគ្នា។ រូបមួយសន្លឹកទៀតគឺគេបានឃើញ វណ្ណដា រ៉េត ស៊ូហ្សាណា កៅ សុភា និងក្រុមការងារមួយចំនួនបានចូលរួមកម្មវិធីរបស់ វណ្ណថាន។ យ៉ាងណាមិញ កូនក្រមុំរបស់តារាចម្រៀងរូបនេះអ្នកគាំទ្រពុំទាន់ច្បាស់ថាជាអ្នកស្រុកណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ2epfADIdUqVw80xFmQGkwXq5nqQzg1s1f7YShdtjTiPnh7MYX3SdBJDB24PQbe1538SALS7PI82JE6Cq0mBc5wgNXctnyigxwf1fgFprEMDyolvjAzG-rHzF36n14BfeI_-iDOh1NK4m5QIMOYWWTuJ23WWcrpOcnkYv_jxR1sCfAFyuq_aEpfsOmj-b/s2048/image_2025-12-30_09-12-21.png

ក្រោយពីរូបភាពពីរសន្លឹកនេះមានការចែករំលែកនៅលើបណ្តាញសង្គមអ្នកគាំទ្រមួយចំនួនបានសម្តែងការភ្ញាក់ផ្អើលពីព្រោះ វណ្ណថាន ម្ចាស់បទ កំលោះស្រុកខ្មែរ ពុំបានបង្ហាញទំនាក់ទំនងនៅលើបណ្តាញសង្គមឡើយប៉ុន្តែស្រាប់តែរៀបចំកម្មវិធីតាមបែបប្រពៃណីតែម្តង។ ក្រោយរូបភាពមង្គលរបស់តារាចម្រៀង វណ្ណថាន និងគូស្នេហ៍ ផុសនៅលើបណ្តាញសង្គមអ្នកមួយចំនួនស្រាប់តែមានការកត់សម្គាល់វីដេអូរបស់ ម៉ូថេ ដែលបានបង្ហោះកាលពីតុលា នៅឯប្រាសាទអង្គរវត្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM3YuWvIjRyTsDMchkZQY9bmOn3PiD1NYVvUJ8DmqpCbSm2FHRA1txcQAAhQEoszNLsutJuRnXFMwt9MaC3u3caK3sSuxcDOV4bFDy2FXb8db5ANMOH7aNxXH4_BNHBEpHGPp50O94EXvrUAyXBYr9nvOo0LJOmfCdYgm7wQYF437ceAtYpEeyoZJ8RleA/s1026/image_2025-12-29_15-25-36.png

វីដេអូខ្លីនោះគេបានឃើញ វណ្ណថាន និងនារីម្នាក់មានភាពស្និទ្ធស្នាលគ្នា ខណៈពេលនេះអ្នកទាំងពីរក៏បានឆ្លងកាត់ចាស់ទុំរៀបចំកម្មវិធីតាមប្រពៃណីទំលាប់ទម្លាប់ដូនតាខ្មែរ។ ជាមួយនឹងការភ្ញាក់ផ្អើលអ្នកគាំទ្រមួយចំនួនក៏បានសម្តែងការអបអរចំពោះតារាចម្រៀង វណ្ណថាន ដូចគ្នា៕

ADOR បញ្ចប់កិច្ចសន្យាជាមួយ Danielle និងត្រៀមបណ្តឹងផ្លូវច្បាប់

0

ADOR Entertainment បានប្រកាសបញ្ចប់កិច្ចសន្យារបស់ Danielle ដែលជាសមាជិកNewJeans ខណៈបានយល់ព្រមអនុញ្ញាតឱ្យ Hanni ត្រឡប់មកវិញ និងកំពុងពិភាក្សាយ៉ាងសកម្មជាមួយ Minji។ លើសពីនេះ ADOR នឹងប្តឹង Danielle ពីបទរំលោភលើកិច្ចសន្យាផ្តាច់មុខ និងដាក់ពាក្យបណ្តឹងទាមទារសំណង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo-jM3jLqTcj02Rd0NsnK9OoO05Ceni-8YNv-b6Ik3N4uMSwBFHRdZWQv0aagCmHcjurb_k5-B4hgZgy7vcoweYjuMrjr90zYoo96H-OVoMA-Fynp35UzKQ8y0TVmxQvXPk1PDft_FsSowMitDTlE5AlDbAVCCxVkzBT1XSnf6rPkqcklC7EjurY4RuwfL/s2000/image_2025-12-29_14-50-13.png

នៅថ្ងៃទី ២៩ ខែធ្នូ ADOR ជាផ្នែកមួយនៃ HYBE Group បានចេញផ្សាយព័ត៌មានថ្មីៗអំពីស្ថានភាពរបស់ ក្រុម NewJeans ។ ADOR បានបញ្ជាក់ថា សមាជិក Hanni និងក្រុមគ្រួសាររបស់នាងបានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង ហើយបានចូលរួមក្នុងការពិភាក្សាស៊ីជម្រៅ និងទូលំទូលាយ។ ក្នុងអំឡុងពេលដំណើរការនេះ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវព្រឹត្តិការណ៍កន្លងមក និងបានចំណាយពេលដើម្បីវាយតម្លៃបញ្ហាទាំងនោះដោយចេតនា។ ក្រុមហ៊ុនបានបញ្ជាក់ថា «បន្ទាប់ពីការសន្ទនាដោយស្មោះស្ម័គ្រ Hanni បានសម្រេចចិត្តគោរពសេចក្តីសម្រេចរបស់តុលាការ និងបន្តភាពជាដៃគូរបស់នាងជាមួយ ADOR»។ «Minji ក៏កំពុងចរចាជាមួយ ADOR ហើយភាគីទាំងសងខាងកំពុងបន្តការពិភាក្សាដើម្បីពង្រីកការយោគយល់គ្នាទៅវិញទៅមក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgouON-b29aSG6qq46nhRzTwgmot6LJQ4Vz3ZPu0rAVBoiYNcS-LLUc5EsZ94K7GD4QwhghtjdG5R8XtSZSAZO4Gfi50S2c-rPMuziTNBcmMVlI9JH-xrQVTnsOLpUKmoxj7owAjIVlqraSHbUt7XPhcPNk6f5JeH6H4ebWU4sl7nE7zSurXnHeUQAcjAoB/s1200/image_2025-12-29_14-50-14.png

ទាក់ទងនឹង Danielle ADOR បាននិយាយថា «យើងបានកំណត់ថាការបន្តជាមួយនាងជាសមាជិកនៃ NewJeans និងជាសិល្បករក្រោម ADOR គឺមិនអាចធ្វើទៅរួចទេ ដូច្នេះហើយ ថ្ងៃនេះក្រុមហ៊ុនកំពុងប្រកាសបញ្ចប់កិច្ចសន្យាផ្តាច់មុខរបស់នាង»។
ជាពិសេស ADOR បានសង្កត់ធ្ងន់ថា ខ្លួននឹងបន្តសកម្មភាពផ្លូវច្បាប់ប្រឆាំងនឹងសមាជិកគ្រួសាររបស់ Danielle និងអតីតនាយកប្រតិបត្តិ Min Hee Jin – អ្នកដែលទទួលខុសត្រូវយ៉ាងធ្ងន់ធ្ងរចំពោះការបង្កជម្លោះកិច្ចសន្យារបស់ Danielle ក៏ដូចជាការចាកចេញរបស់ NewJeans និងការពន្យារពេលក្នុងការវិលត្រឡប់មកវិញរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrbmf7Ftw0MsXf-ZJZJjMsvCfy3B3yrZDOUasr24MyuGp_1jqrG6RhyphenhyphenU68iLcghcKeU6jCMSY4h1YMbDHkvFbHU5AJ6vUH1phDYbvhsBHvc6VQqofBioOdZw86cL3jOSPvTNzt999dPSIHEu69s2PzGfJ88d-upzNlLCdzqAT7hIC3qMza7tk7Kge-Q1wL/s1199/image_2025-12-29_14-50-15%20(2).png

កាលពីខែមុន ADOR បានទទួលយកសំណើរបស់សមាជិកពីរនាក់គឺ Haerin និង Hyein ឱ្យត្រឡប់មកក្រុមហ៊ុនវិញ។ ក្រុម New Jeans បានប្រកាសជាឯកតោភាគីអំពីការបញ្ចប់កិច្ចសន្យារបស់ពួកគេជាមួយ ADOR ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤។ ជាការឆ្លើយតប ADOR បានប្តឹងក្រុមហ៊ុននេះដើម្បីស្វែងរកការបញ្ជាក់ពីសុពលភាពនៃកិច្ចសន្យាផ្តាច់មុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_wr8aeGovL7W1JTTvQezb3hs5sUnwlpW1WS4P_Yvq6N5vFrmNBMnC8bd1hvBgHyIQzG9d97bVSMYGtic1Rh15X_-nc-FP7stdg2G4Mcfcuy0OLQOOjyb4-p5BF6jjNaQE4rcvQQm-oBu7FUhWAeOYHhPtSpcW_URizWNIRkO1YGIMz_UvV9gTrcrBEaX0/s1348/image_2025-12-29_14-50-15.png

នៅក្នុងខែតុលា ឆ្នាំ២០២៥ តុលាការបានប្រកាសថា ADOR ជាអ្នកឈ្នះ ហើយបានសន្និដ្ឋានថា៖ «កិច្ចសន្យាផ្តាច់មុខរវាង ADOR និង NewJeans ដែលបានចុះហត្ថលេខានៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅតែមានប្រសិទ្ធភាព»។ កិច្ចសន្យានេះមានរយៈពេល ៧ ឆ្នាំ រហូតដល់ឆ្នាំ២០២៩។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqtHuVUwkcOrB1XF97isZGpWHLRLq3JVyad3U-mYiPBlcUedCDScTBGsyqcXSs_PwxPeuma1MOyI5gCodp0Fg4FxpLQENf4uz-7JWgOTZZDPKLhq41Oo67V_zd6eO3R45GdF4c78pm5_EvHyBEXfF8hIlqs4UWYohrzDtISbcXDeMn_jh28_ND7tcbkQW7/s920/image_2025-12-29_14-50-17.png

ឧស្សាហកម្មកម្សាន្តបានសង្ឃឹមថា NewJeans នឹងត្រលប់មកវិញជាមួយសមាជិកទាំងប្រាំនាក់ រួមមាន Hanni, Danielle, Minji, Haerin និង Hyein។ ទោះជាយ៉ាងណាក៏ដោយ ដោយសារស្ថានភាពបច្ចុប្បន្ន វាទំនងជាក្រុមនេះនឹងបង្ហាញខ្លួនម្តងទៀតជាមួយសមាជិកបួននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8cC5Ub-8XQe-1wgdFXUQeo6I2hqd7F5HxyTKniGqjo2-vIn1eEb537XkvKbfzByL-hg0WPI8IlgLlbhSbp6qxkKRH0P_5jtrGnt6gRipVw5bSE_2XAqE58QweH7zhLeOahk_6xaXym9iCv4lHKUaFZgnQIWPcfBhGiW-Fpv_n8hLdyUkwM5nXTcKpTsXW/s981/image_2025-12-29_14-50-18.png

ភ្លាមៗបន្ទាប់ពីការប្រកាសពីការវិលត្រឡប់របស់ Hanni ទៅ ADOR ក្រុមហ៊ុនបានបញ្ជាក់ថាខ្លួននឹងប្តឹង Danielle ពីបទរំលោភលើកិច្ចសន្យាផ្តាច់មុខ និងដាក់ពាក្យបណ្តឹងទាមទារសំណង។ ពីមុនប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានប៉ាន់ប្រមាណថាសមាជិក NewJeans អាចប្រឈមមុខនឹងការខូចខាតរាប់រយលានវ៉ុន ប្រសិនបើ ADOR ប្តឹងពួកគេចំពោះការខាតបង់ដែលបានកើតឡើងក្នុងអំឡុងពេលសម្រាករបស់ក្រុមដោយសារតែបណ្តឹងនេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើ Danielle ត្រូវបានប្តឹង សម្ពាធលើនាងនឹងធំធេងណាស់៕

លេចឮថាស្បៀងមិនបានដល់ដៃជនភៀសសឹកលោកស្រី ទ្រី ដាណា លើកឡើងបែបនេះ

0

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីមានពលរដ្ឋភៀសសឹកប៉ុន្មាននាក់បាននិយាយថាម្ចាស់អំណោយនៅទើបពួកគាត់បានបើសិនជាម្ចាស់អំណោយមិននៅពួកគាត់ពុំបាននោះទេ។ លេចឮដំណឹងដ៏រសើបនេះលោកស្រី ទ្រី ដាណា ស្រាប់តែបានលើកឡើងថាត្រង់ចំណុចនេះហើយខ្លួនលោកស្រីសុខចិត្តលំបាកហត់សុខចោត្តទៅចែកផ្ទាល់ដៃខ្លួនឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2ALowG1_HDXJBD1xToRGtLOlomKbzCaxF2ajui0m2KGSH-T350ViowO5OriVB4nVP4Ixmz_jNTuI0bst4SNaIOT4HWs0tLBZEGrRkd7YlksNThQ4OJc-bpD2FSMVptKibmnoXaae7CiEipPaGRiwZISj4MDIY_tT1SFkGE628uzzPqTbPofpigoIStAFs/s1782/image_2025-12-29_14-08-45.png
ប្រិយមិត្តប្រាកដជាជ្រាបមកហើយថានៅលើបណ្តាញសង្គមមានការវែកញែកជាច្រើនបន្ទាប់ពីមានការផ្សព្វផ្សាយពីពលរដ្ឋភៀសសឹកមួយកន្លែងពុំបានអំណោយពីសប្បុរសជននោះទេបើសិនជាម្ចាស់អំណោយពុំបាននៅហើយអំណោយនោះនឹងត្រូវរុញចោលឃ្លាំង។ ស្រ្តីរូបនោះថែមទាំងនិយាយទៀតថាពួកគាត់បានអំណោយលុះត្រាតែម្ចាស់អំណោយនៅ។ ការណ៍នេះបានធ្វើឱ្យពលរដ្ឋផ្ទុះចង្ងល់ជាខ្លាំងនិងចង់ដឹងថាតើរឿងនេះជាការពិតដែរឬទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhixtvtbSssNoWDpethcYVAcEYt44et9r0r7XU9RQh3w46h5NEbdwxVzzuJdfSiA__N3VsvlR4FP8qvXnptKyRWW6GWjrzarV7vcKiikeNmr0ARdWqygQyi_Obgcv_-2MNkJtwNb3PFVVjmHDuj3H-J_H_c_ecUoQO66Cz3PthyphenhyphenKKydKM8KcJCtdMmHR1nq/s2048/image_2025-12-29_14-08-49.png
ស្របពេលដំណឹងនេះបានសាយភាយយ៉ាងឆាប់រហ័សស្រាប់តែលោកស្រី ទ្រី ដាណា បានចែករំលែកការលើកឡើងរបស់ពលរដ្ឋភៀសសឹកដែលផ្តល់បទសម្ភាសនោះដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «ត្រង់នេះហើយដែលខ្ញុំសុខចិត្ដហត់លំបាករវល់ ចែកខ្លួនឯងផ្ទាល់រហូតមកដល់ពេលនេះជិត១០ឆ្នាំហើយ គឺចែកផ្ទាល់ៗ កន្លែងណាគេមិនឱ្យចែកផ្ទាល់សុខចិត្តដឹកចេញវិញយកទៅចែកកន្លែងចែកបានផ្ទាល់វិញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXS9D4b6oA_sQm_ujg9ikSo8m_maGY5j8C8a4uIbQJns7nHut4rOUOKoR_LmeIXXAHDJ96mHm8NxBSbzZ4spGZtB7FYWF40P8HqrbTlVXaFfLYzhINNmag-pIn_0fluGaRDSctP44i4Tjv92rTlYIRy_Z3rFxRB0mTSvL5Vj2xn9FjyqkOqUebjJDQpwhg/s2048/image_2025-12-29_14-08-47.png

ទោះជាយ៉ាងណា បើតាមរដ្ឋបាលស្រុកស្វាយលើខេត្តសៀមរាបបានបដិសេធដោយបានអះអាងថាមិនមានករណីបែបនេះកើតឡើង នៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុកស្វាយលើឡើយ។ បើតាមគណនីបណ្តាញសង្គមម្នាក់បានឱ្យដឹងថាក្នុងចំណោមស្រ្តីបីនាក់មានម្នាក់នៅក្នុងចំណោមនោះទទួលបានអំណោយមិនតិចជាង២០ដងនោះទេខណៈបានឱ្យសាធារណជនពិចារណាដោយខ្លួនឯង៕

ពាក្យសម្តីណែនាំរបស់អ្នកដឹកនាំរឿង Wong Jing មកកាន់ Xiao Zhan បង្កឱ្យមានភាពចម្រូងចម្រាស

0

យោងតាម QQ ក្នុងបទសម្ភាសន៍ថ្មីៗនេះអ្នកដឹកនាំរឿង Wong Jing បាននិយាយដោយត្រង់ៗថា ដោយសារតែកម្រិតរាងកាយរបស់ Xiao Zhan មាន «ជួរសម្តែងតូចចង្អៀតណាស់» ហើយជារឿយៗត្រូវបានជ្រើសរើសឱ្យដើរតួដែលមិនស័ក្តិសមសម្រាប់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBDwM6qxeAwmmubNlix0A4y8pVEOfWf5pUeN6XVuaE7GHblLLyJMc3HrDHW0rrK3P8rlYUq43OEIKeFjpANKu8F_PkP2srtyUWBoq0tr4qCOfbbETnE6ehSpNj2NBkKCEDEGHCectDDwV6BqQv30HZien3zgslDlR53FUZ_B_SmVkKzOY0zFpCQ5jgd8at/s1035/image_2025-12-29_08-40-35%20(3).png
លោកបានណែនាំក្រុមរបស់ Xiao Zhan ឱ្យយោងទៅលើវិធីសាស្រ្ត ស្ថិរភាពមួយជំហានម្តងៗ ដោយរៀបចំផែនការការផ្លាស់ប្តូររបស់ពួកគេតាមបែបវិទ្យាសាស្ត្រទៅតាមអាយុ ឬតារាសម្តែងខ្លួនឯងគួរតែចាប់ផ្តើមរៀបចំផែនការសម្រាប់អនាគតតាំងពីដំបូង។

ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍របស់លោក Wong Jing បានបង្កឱ្យមានភាពចម្រូងចម្រាស។ មនុស្សជាច្រើនបានអះអាងថា អ្នកដឹកនាំរឿងកំពុងប្រើលេសនៃការផ្តល់ដំបូន្មានដើម្បីរិះគន់ Xiao Zhan។ ពួកគេបានចង្អុលបង្ហាញថា ដោយពិចារណាលើប្រភេទភាពយន្តផ្សេងៗដែលតារាសម្តែងរូបនេះបានសាកល្បងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ការវាយតម្លៃអំពី «ជួរសម្តែងតូចចង្អៀត» គឺមិនត្រឹមត្រូវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXGB9F-A4QfmsG-imtJgITk8BoKH1yPTkXPU9KURvNk8l87tX9fVtelPLJXkWlAwzSMMRwPJJrxD-GqSil4o7wdT5St59OSmLx5-yJ4Pmo89cpSBgxSuSCq7cLjZZnvBwfdcKNEcVyBAOfqV6UXIdLND63uF8FP99w8F0O08Gp88KXKU03VCQDmnq29A3J/s1620/image_2025-12-29_11-02-57.png
ចាប់ពីរឿងភាគបែបស្រមើស្រមៃដ៏ល្បីល្បាញ «The Untamed» រហូតដល់រឿងភាគសហសម័យ «The sea in my dreams» និងថ្មីៗនេះ រឿងភាគបែបប្រវត្តិសាស្ត្របែបនយោបាយដ៏គួរឱ្យចាប់អារម្មណ៍ «Legend of Zang Hai» ដែលទើបតែចាក់ផ្សាយ រឿងភាគទូរទស្សន៍ចិនកំពុងក្លាយជារឿងភាគដ៏លេចធ្លោបំផុតមួយចំនួននៅឆ្នាំ ២០២៥។
អ្វីដែលធ្វើឱ្យអ្នកទស្សនាខឹងសម្បារយ៉ាងខ្លាំងនោះគឺថាលោក Wong Jing ហាក់ដូចជាមិនអើពើនឹងកិច្ចខិតខំប្រឹងប្រែងរបស់ Xiao Zhan ទាល់តែសោះ។ នៅក្នុងរឿងមួយ Xiao Zhan មិនត្រឹមតែដើរតួជាកម្មករមេកានិចថ្នាក់ទាបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកោរសក់ ស្រកទម្ងន់ជិត ៩ គីឡូក្រាម និងអនុវត្តភាសា Nanjing យ៉ាងឧស្សាហ៍ព្យាយាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkQgUkM5MKZz3bxooKIm1PoNsvi1kbag2OPsdZa10TUR9c_ljeHa47WXDcdgILIqCAifdN6WvU0bkL_4qe5JO6lB67NwRhnalwqQwQCZ-Kmy_HelebBdG53fz_O-FGgSx10nDLERZynv4G837j2T_E7fFX9IusGCEEZbfNk7iHwoDrBywunKumI_VfNxOs/s749/image_2025-12-29_08-40-35%20(2).png
កាយវិការជូតឈាមដែលគាត់បានបង្កើតឡើងដោយខ្លួនឯងនេះថែមទាំងទទួលបានការយល់ព្រមពីអ្នកនិពន្ធរឿងឈានមុខគេ Lan Xiaolong ហើយថែមទាំងត្រូវបានពិពណ៌នាដោយ CCTV ថាជា «ការសម្ដែងកម្រិតសៀវភៅសិក្សា»។ ចលនាដ៏ក្លាហាននេះរបស់ Xiao Zhan ផ្ទុយយ៉ាងច្បាស់ពីទស្សនៈរបស់អ្នកដឹកនាំរឿង Wong Jing ដែលថា Xiao Zhan «ត្រូវបានគេដាក់ឱ្យដើរតួមិនសមរម្យ»។

យោងតាម QQ តាមទស្សនៈរបស់លោក Wong Jing ចំណុចអំពីតារាសម្តែងដែលត្រូវរៀបចំផែនការសម្រាប់ការផ្លាស់ប្តូរ និងជៀសវាងការធ្វើជាតួឯកមិនមែនជារឿងមិនសមហេតុផលទាំងស្រុងនោះទេ។ ឧទាហរណ៍ជោគជ័យដែលលោកបានលើកឡើង ដូចជាលោក Nicholas Tse ក៏ឆ្លុះបញ្ចាំងពីគោលការណ៍មួយចំនួនរបស់ឧស្សាហកម្មនេះផងដែរ។
Xiao Zhan ផ្ទាល់បានបញ្ជាក់ជាសាធារណៈម្តងហើយម្តងទៀតថាលោក «មិនទទួលយកតំបន់សុខស្រួលរបស់លោកទេ» ដោយទទួលយកគម្រោងដ៏លំបាកដូចជា សិល្បៈនៃការកម្សាន្ត ហើយលក្ខណៈវិនិច្ឆ័យរបស់លោកសម្រាប់ការជ្រើសរើសខ្សែភាពយន្តច្បាស់ជាផ្តល់អាទិភាពដល់ភាពស្មុគស្មាញនៃតួអង្គជាងសុវត្ថិភាពពាណិជ្ជកម្ម។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYvxPC0uOwyDQ2-Te32-aTyRwOxgOxModWmKmExvpv-nmnAhiMw7udM4lgbK6HjT7EdniVOupfxLMHlp17SpxGEgQgDtTRVv4fdQ1omls8v7OanIbMxfZg9q9taRgqmz6uY9kZmM0fjQkBZUsMr-QOeIWafmd6E2ZU_mRGzc_S-KdRXlSKau9OwJY3wE7s/s700/image_2025-12-29_08-40-34.png
    ទោះជាយ៉ាងណាក៏ដោយ ការរិះគន់របស់លោក Wong Jing ត្រូវបានគេចាត់ទុកថាមិនស៊ីសង្វាក់គ្នានឹងការពិតនោះទេ ខណៈដែល Xiao Zhan តែងតែចូលរួមក្នុងឈុតភាពយន្ត ហើយបានប្រកួតប្រជែងខ្លួនឯងឥតឈប់ឈរជាមួយនឹងតួនាទីដែលខុសគ្នាយ៉ាងខ្លាំងពីតួអង្គក្នុងជីវិតពិតរបស់លោក។ នេះបាននាំឱ្យអ្នកលេងអ៊ីនធឺណិតមួយចំនួនសង្ស័យពីហេតុផលរបស់លោក Wong Jing ក្នុងការនិយាយបែបនេះ ជាពិសេសចាប់តាំងពីភាពចម្រូងចម្រាសពីមុនរបស់លោកទាក់ទងនឹងការកែសម្រួលវីដេអូបានបង្កើនការសង្ស័យថាអ្នកដឹកនាំរឿងរូបនេះ «កំពុងព្យាយាមទាក់ទាញចំណាប់អារម្មណ៍»។

    អ្នកគាំទ្ររបស់ Xiao Zhan អះអាងថា ដល់ពេលដែលត្រូវលះបង់ការរើសអើងដែលបង្កើតឡើងដោយស្លាកសញ្ញា «top idol» មួយឡែកហើយ ព្រោះសមិទ្ធផល និងស្ថិតិគឺជាភស្តុតាងត្រឹមត្រូវបំផុត៕