(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្ដីណែនាំ ស្ដីពីការហាមឃាត់ការប្រើប្រាស់ដ្រូនគ្រប់ប្រភេទនៅក្នុងប្រទេស ជាពិសេសហាមដាច់ខាតការបង្ហោះដ្រូននៅតំបន់តាមបណ្ដោយព្រំដែន ដើម្បីធានាសុវត្ថិភាពសាធារណ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGpDdOMTVEfInFUbI4P6W01kB8_yimvkBLnAW9sT8Rpu-kMJwWAgcMrIElhIlRcJiXk_yDTsYz9vqHK2OaTu5n0OUX1KuJtQ53W9aQHQQyyfeibLRFKbxaggHxWftzchambPOU2C8fP3tPnpF1B8k1S7oNvzSfgj1NFiMcjWRDjMp686GWsImTncgFag6a/s900/photo_2025-12-30_08-48-56.jpg

យោងតាមសេចក្ដីណែនាំខាងលើ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ និងយោធិននៃកងយោធពលខេមរភូមិន្ទក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រសួងការពារជាតិ សូមធ្វើការណែនាំ ដូចខាង ក្រោម ៖

១.ហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាត នៅ ក្នុងរាជធានី ខេត្ត ជាពិសេសបណ្តាខេត្តជាប់ព្រំដែនដែលមានដូចជាខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តប៉ៃលិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw-dEDvKa9QuVqX70PST2bQ4ceEDBl2oVoZGCoj29KcoqsMqVJlM68SoSyOcLrWZ8jHAADJICF5lvu-4aFymCc6NTCsDVJUf-mvYJ25hq98WGgPGsCBElC-Ux0sGgglQGHQ_07RaIaf4mmJcitheGko-USI3J9nJMDx8C8PCcp5LuPoNnNcrsm3Q_WoQfJ/s1024/photo_2025-12-30_08-48-57.jpg

២.ជនណាដែលបំពាន ឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ជ្រួន) ដោយគ្មានការអនុញ្ញាតពីក្រសួង ការពារជាតិ នឹងត្រូវទទួលទោសតាមច្បាប់កំណត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA_0DwxVaRaqczQmw2tjcHheG4bNqzGlws5RxY_CB6mcLzqO8sWUrF7RL523OvNYH10Sd1CUw8ZAGridwMgpZa8ZQTYIFW4Y5CJuySnicG3xV0YJGC8LJmZaiZskhhbtqc2zMJkhoMKDvAWoPu9U3sHxgpdIcoZIKOdfxjGonTFfi18u29kxlFm8ClOp6Q/s950/photo_2025-12-30_08-48-56%20(2).jpg
៣.អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងអាកាស បញ្ជាការដ្ឋានការពារអាកាស ដោយសហការជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ ត្រួតពិនិត្យការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ជ្រួន) ដើម្បីធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ ធ្នាប់ និងរបៀបរៀបរយសាធារណៈ។ ក្នុងករណីចាំបាច់អង្គភាពទ័ពអាចឆ្លើយតប រួមទាំងការប្រើប្រាស់ប្រព័ន្ធប្រឆាំង ជ្រួន (Anti-Drone System) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPDcjN6Hl1FjW9MsmletWg683J7E25uf969clV8w03cvNHL-Ofryrf9AT5L-yqFFLyddG-Xw_93sifYbcB3Q7k4IXTzaIlHH_FlFQngFead6DKvc9mYNZcjQbet6ghrqHpSejMvyp06Q_4OWAhPo1VU4dlKpVnzY22Al0D6rehgPPtGT7DzTzXrkHd_kNh/s1280/photo_2025-12-30_08-48-56%20(3).jpg

តាមរយៈសេចក្តីណែនាំនេះ ក្រសួងការពារជាតិរំពឹងថាគ្រប់ស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកង យោធពលខេមរភូមិន្ទ និងរដ្ឋបាលរាជធានី ខេត្ត ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យបាន ម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់បំផុត៕