(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជាបានធ្វើការច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយរបស់ភាគីថៃ នៅថ្ងៃទី២៩ ខែធ្នូ ដែលថា ”កងទ័ពថៃបានរកឃើញយានគ្មានមនុស្សបើក(UAV) ជាង ២៥០គ្រឿងហោះចេញពីកម្ពុជាចូលមករំលោ.ភក្នុងដែនអធិបតេយ្យរបស់ថៃ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXi63ys26goBk88UMqwquUM84k9u48tmAP0HdGD7WHAROT3x4ySCfwE3KVKUUZnslJFq4tKTpZpW9wNjkuHNA2WO4yN6ZIg3zvQSaRqARq8T-9eaFzW6ZZIC6VCZzObjJCyAFYB63zsR4VtqBfPBx4v1SlN3uHboiCtzDamru3teGc-Rv6mRkW5imjKqA9/s1024/photo_2025-12-30_09-08-53.jpg

យោងតាមសេចក្ដីប្រកាសព័ត៌មាននាយប់ថ្ងៃដដែល ក្រសួងការពារជាតិបានធ្វើការបញ្ជាក់ថា កម្ពុជាសូមធ្វើការបដិសេធចំពោះការផ្សព្វផ្សាយរបស់ភាគីថៃ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ ដែលបានលើកឡើងថា ”ខ្លួនរកឃើញយានគ្មានមនុស្សបើក(UAV) ជាង ២៥០គ្រឿងហោះចេញពីកម្ពុជាចូលមករំលោភក្នុងដែនអធិបតេយ្យរបស់ថៃ”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLRdQYjWg3UHlzGlYlWy7avSFr4AtcXh-EialUXsQTge-afsKZ7VkB1sDkHx0MUPyinHBbi0X56a945D9kUyBVMcfJFiVpiKu__N4HJ9Hj_13CDcl1RMZqiTwD84dndJbwAr2jxpTS8IVCerm7IFEbl0pg2GGDmVb-AvBYKnOQ2bIGsIw89ejhO9MsntoZ/s960/photo_2025-12-30_09-08-52%20(2).jpg

តាមក្រសួង រាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxPszA_nwdg76EWyv-whJPwbjaDZEzO6wQDx5qXoCVAqnWRU1FthPcJpQg_428hhng7v_RUWU_6_yr-idfZfEU5IDxPCX8EmxsFp5Op1JoN8t1UD4CNxUkILIcEgy9pxhym89beWx9-IR8EP3qJdvMkBDkKYBLSzUXt3WXmI41BcIElXBKuhq3V3Y5ba-w/s1280/photo_2025-12-30_09-08-52.jpg

ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជា ព្រមទាំងរដ្ឋបាលខេត្តជាពិសេសបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានចេញសេចក្តីណែនាំ ពង្រឹង និងហាមឃាត់មិនឱ្យធ្វើសកម្មភាពបង្ហោះយានគ្មានមនុស្សបើក(ដ្រូន)គ្រប់ប្រភេទយ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការបង្ហោះដ្រូននេះកើតឡើងឡើយ៕