ស្នេហា នាង ដាវីន និងគូដណ្តឹង កើតឡើងបែបនេះសោះ
អ្នកគាំទ្រជ្រាបមកហើយថា នាង ដាវីន បានបង្ហាញគូស្នេហ៍ជាសាធារណជាមួយស្រីស្អាត ម្នាក់កាលពីខែកក្កដា កន្លងទៅនេះដោយបានបង្ហើបខ្លះៗពីទំនាក់ទំនងពួកគេទាំងពីរនាក់ថាបានឆ្លងទុក្ខលំបាកជាមួយគ្នាជាង២ឆ្នាំរហូតក្លាយជាគូដណ្តឹងនឹងគ្នា។ អ្វីដែលកាន់តែចាប់អារម្មណ៍បេក្ខជន TOP4រូបនេះទើបទម្លាយដើមទងបន្ថែមទៀតជុំវិញទំនាក់ទំនងជាមួយគូស្នេហ៍។
ផ្តល់បទសម្ភាសក្នុងកម្មវិធី តាមTrend តារាចម្រៀង នាង ដាវីន បានឱ្យដឹងថា ស្នេហារបស់លោកជាមួយគូដណ្តឹងដែលមានឈ្មោះថា ស្រីយី កើតឡើងនៅពេលថ្ងៃមួយលោកត្រូវបានមេនៅកន្លែងការងារស្តីបន្ទោសខ្លាំង ស្របពេលខ្លួនមាន Friend ជាមួយស្រីយី នៅក្នុងហ្វេកប៊ុកមិនដឹងតាំងពីពេលណាឡើយ ដោយខ្លួនមួរម៉ៅ ខណៈពេលនៅលើហ្វេកប៊ុករបស់គូដណ្តឹងខ្លួនបង្ហោះDramaក្នុងហ្វេកប៊ុកច្រើនពេក លោកក៏ឆាតស្តីឱ្យទាំងមនុស្សមិនធ្លាប់ស្គាល់គ្នាពីមុនឡើយ។.png)
នាង ដាវីន បន្តទៀតថា បន្ទាប់ពីផ្ញើសារថាឱ្យ ស្រីយី រួចរូបគេក៏លុបសារនោះវិញបន្ទាប់ពីភ្ញាក់ខ្លួនថាមិនគួរធ្វើដូចនេះហើយក៏ត្រូវក៏ស្រីយី ផ្ញើសារសួរ ដោយ ដាវីន ឆ្លើយថាអត់មានអ្វីទេរួចពួកគេក៏បញ្ចប់ការសន្ទនាទៅ។ រំលង២ខែក្រោយ ដាវីន ថាខ្លួនបានចាប់អារម្មណ៍ទៅលើគូដណ្តឹងព្រោះនាងជាមនុស្សស្រីម្នាក់ដែលស្អាតរួចខ្លួនក៏ចាប់ផ្តើមញ៉ែតែម្តង។ ដាវីន បានសារភាពដោយត្រង់ថា កំឡុងពេលលោកមានទំនាក់ទំនងជាមួយ ស្រីយី រូបគេក៏ទាក់ទងជាមួយនឹងនារីផ្សេងដូចគ្នា ប៉ុន្តែដោយឃើញពីចំណុចមួយចំនួនលោកដឹងថា ស្រីយី គឺជាអនាគតរបស់គេអាចតស៊ូជាមួយគ្នាបាន។
ដាវីន អះអាងថាគូដណ្តឹងរបស់ខ្លួនស្រលាញ់រូបគេតាំងពីចំណុចសូន្យមិនទាន់មានអ្វីទាំងអស់មិនមែនទើបតែចាប់ផ្តើមពេលលោកមានឈ្មោះបោះសំឡេងនោះទេហើយលោកក៏អរគុណចំពោះគូដណ្តឹងលោកដែរដែលព្រមទទួលយកលោកទាំងមិនទាន់មានអ្វីសោះ។
នាង ដាវីន គឺជាបេក្ខជន TOP4 ក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ដែលពេលនេះរូបលោកក្លាយជាតារាចម្រៀងក្នុងផលិតកម្មហង្សមាស មានទាំងបទចម្រៀងផ្ទាល់ខ្លួននិងលេចមុខតាមកម្មវិធីប្រគំតន្រ្តីនានាជាច្រើន៕.png)




នៅពេលយប់ ជំនួសឱ្យការឆ្លៀតពេលគេងឱ្យបានគ្រប់គ្រាន់ យើងលេងអ៊ីនធឺណិតឥតឈប់ឈរ ធ្វើឱ្យភ្នែករបស់យើងបើកកាន់តែច្រើន ស្មារតីរបស់យើងកាន់តែស្រុតចុះ ហើយរាងកាយរបស់យើងកាន់តែអស់កម្លាំង ដែលជីវិតប្រភេទនេះកំពុងបំផ្លាញខ្លួនយើងបន្តិចម្តងៗ។ ហេតុនេះហើយ ចូររៀនប្រើវាក្នុងកម្រិតមធ្យម ដើម្បីឱ្យរាងកាយរបស់អ្នកសម្រាកឱ្យបានគ្រប់គ្រាន់។







:max_bytes(150000):strip_icc()/shutterstock_editorial_12880701ksq-ca8b027d177848e0abf055b922619266.jpg)



.jpg)



សារព័ត៌មានដដែលបានចុះផ្សាយទៀតថា ប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើងក្នុងសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ប្រាសាទអង្គរវត្តត្រូវបានឧទ្ទិសដល់ព្រះវិស្ណុនៃហិណ្ឌូ។ ទោះជាយ៉ាងណា ប្រាសាទនេះបានប្រែក្លាយទៅជាប្រាសាទព្រះពុទ្ធសាសនាវិញ។ ការផ្លាស់ប្តូរពីសាសនាហិណ្ឌូទៅព្រះពុទ្ធសាសនា គឺបង្ហាញឱ្យឃើញនៅក្នុងចម្លាក់ដ៏ប្រណីតដែលតុបតែងជញ្ជាំងប្រាសាទ ដោយពណ៌នាពីទិដ្ឋភាពពីទេវកថាហិណ្ឌូ និងពុទ្ធសាសនា។



















