Home Blog Page 1347

តើថៃអាចនឹងសម្រេចផែនការយុទ្ធសាស្ត្រទទួលភ្ញៀវទេសចរដល់២៨លាននាក់ដែរឬទេ?

0

ប្រទេសថៃ ៖ អាជ្ញាធរទេសចរណ៍ថៃលើកឡើងថា ចាប់តាំងពីដើមឆ្នាំ២០២៣ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រទេសថៃទទួលបានភ្ញៀវទេសចរសរុបជាង២៣លាននាក់ ប៉ុន្តែវាតិចជាងគោលដៅដែលរដ្ឋាភិបាលថៃបានកំណត់ទុកថា នឹងមានភ្ញៀវទេសចរមកកាន់ប្រទេសថៃ រហូតដល់២៨លាននាក់ ។ ហេតុនេះ វាបណ្តាលមកពីចំនួនភ្ញៀវទសចរចិនធ្លាក់ចុះ ដែលជាក្រុមទេសចរចម្បងរបស់ថៃ ។Thailand welcomes the return of Chinese tourists | South China Morning Post

អាជ្ញាធរទេសចរណ៍ថៃបន្តថា ប្រទេសថៃរំពឹងថា នឹងមានភ្ញៀវទេសចរចិនមកកម្សាន្តនៅប្រទេសថៃ ចាប់ពី៣លាន៤សែននាក់ រហូតដល់៣លាន៥សែននាក់នៅឆ្នាំ២០២៣ ។ នេះចាត់ទុកថា វាទាបជាងគោលដៅដែលកំណត់ទុក បើទោះជារដ្ឋាភិបាលថៃបានចេញវិធានការលើកលែងទិដ្ឋាការដើម្បីទាក់ទាញភ្ញៀវទេសចរចិនក៏ដោយ ។

រហូតមកដល់បច្ចុប្បន្ននេះ មានភ្ញៀវទេសចរចិនបានធ្វើដំណើរមកកាន់ប្រទេសថៃរួចហើយប្រមាណ៣លាននាក់ ។ ដូច្នេះ ប្រទេសចិន គឺជាទីផ្សារទេសចរណ៍ដ៏សំខាន់សម្រាប់វិស័យទេសចរណ៍របស់ថៃ ។ គួរបញ្ជាក់ថា ប្រទេសថៃទទួលបានភ្ញៀវទេសចរចិនចំនួន១១លាននាក់ក្នុងអំឡុងពេលមុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ឬនៅឆ្នាំ២០១៩ ហើយចំនួននេះស្មើនឹង១ ក្នុងចំណោម៤ នៃចំនួនភ្ញៀវទេសចរទាំងអស់ដែលមកកាន់ប្រទេសថៃកាលពីឆ្នាំ២០១៩ ។High hopes on tourism boom as Thailand cheers Chinese tourists'  return-Xinhua

លោក Chatthan Kunchorn មន្ត្រីទទួលបន្ទុកផ្នែកទីផ្សារអន្តរជាតិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកខាងត្បូងរបស់អាជ្ញាធរទេសចរណ៍ថៃលើកឡើងថា ៖ «សេដ្ឋកិច្ចចិនកំពុងតែធ្លាក់ចុះ ទើបធ្វើឱ្យពលរដ្ឋចិនភាគច្រើនព្រួយបារម្ភអំពីការចំណាយប្រាក់សម្រាប់ដំណើរកម្សាន្ត ។ ម្យ៉ាងទៀត មានហេតុការណ៍បា.ញ់ប្រហា.រនៅផ្សារទំនើបក្នុងទីក្រុងបាងកកកាលពីពេលថ្មីៗនេះ ទើបធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ភ្ញៀវទេសចរបរទេស» ។

លោក Chatthan Kunchorn បន្តថា គិតចាប់ពីដើមឆ្នាំ២០២៣ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរសរុបដែលបានធ្វើដំណើរមកកាន់ប្រទេសថៃ ស្មើនឹងជាង២៣លាននាក់ ប៉ុន្តែរដ្ឋាភិបាលថៃបានកំណត់គោលដៅទទួលបានភ្ញៀវទេសចរបរទេសរហូតដល់២៨លាននាក់ ។ ហេតុនេះ បើប្រៀបធៀបនឹងទិន្នន័យមុនពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាតនៅប្រទេសថៃ ឬទិន្នន័យនៅឆ្នាំ២០១៩ ចាត់ទុកថា ថៃបាត់បង់ចំនួនភ្ញៀវទេសចរច្រើនគួរសមដែរ ពីព្រោះនៅឆ្នាំ២០១៩ មានភ្ញៀវទេសចរបរទេសធ្វើដំណើរមកប្រទេសថៃ ជិតស្មើ៤០លាននាក់ឯណោះ ៕Thailand looks to Chinese tourists to boost tourism-XinhuaChina allows resumption of group travel to Thailand - Thailand Business NewsThailand Travel Guide (Updated 2023)

ហេតុអ្វីបានជាបុរសម៉ាឡេស៊ីអាចមានសិទ្ធិយកប្រពន្ធបានច្រើនដោយស្របច្បាប់?

0

គូឡាឡាំពួ៖ សមាជិកសភាលោក Tuan Ibrahim Tuan Man បានស្នើឱ្យបុរសមូស្លីមរៀបការជាមួយប្រពន្ធលើសពីមួយ ដើម្បីដោះស្រាយបញ្ហាស្ត្រីជាច្រើនរៀបការយឺត។សមាជិក​សភា​ម៉ាឡេស៊ី​ម្នាក់ ចង់​ឱ្យ​បុរស​រៀបការ​ជាមួយ​ប្រពន្ធច្រើនយោងតាមប្រភពព័ត៌មាន The Star ដែលបានចុះផ្សាយកាលពីថ្ងៃទី២២ ខែវិច្ឆិកាថា បច្ចុប្បន្នប្រទេសម៉ាឡេស៊ីមានស្ត្រីនៅលីវជាង ៨.៤ លាននាក់ ដូច្នេះយោងតាមលោក Tuan Ibrahim បាននិយាយថា ការដែលឱ្យបុរសរៀបការប្រពន្ធច្រើននឹងជួយដោះស្រាយបញ្ហាស្ត្រីរៀបការយឺត។ លោក Tuan Ibrahim បានបន្តទៀតថា “ខ្ញុំដឹងថានេះមិនមែនជាដំណោះស្រាយចុងក្រោយទេ ប៉ុន្តែវាអាចដោះស្រាយបញ្ហានៃការរៀបការយឺត ហើយប្រាកដណាស់សមាជិកសភាបក្សប្រឆាំងមួយចំនួនក៏គាំទ្រវាផងដែរ” ។Photos Of Sabahan Man Marrying Two Women In A Single Ceremony Go Viral

ទោះជាយ៉ាងណាក៏ដោយ សំណើរបស់លោក Tuan Ibrahim ត្រូវបានមហាជនជាច្រើនបានធ្វើការរិះគន់យ៉ាងខ្លាំង។ លោកមេធាវី Siti Kasim បានធ្វើអត្ថាធិប្បាយថា មានបញ្ហាជាតិសំខាន់ៗជាច្រើន ដែលត្រូវលើកមកពិភាក្សានៅចំពោះមុខរដ្ឋសភា មិនមែនជាបញ្ហានៃការរៀបការយឺតយ៉ាវនោះទេ។ លោក Siti ជឿជាក់ថា លោក Tuan Ibrahim គួរតែសុំទោសស្ត្រី និងបុរសទាំងអស់ ព្រោះគាត់គិតថា ពួកគេមានគំនិតដូចគាត់។

ក្នុងនោះដែរ អង្គការជំនួយស្ត្រី (WAO) បានបញ្ជាក់ថា មុននឹងលើកកម្ពស់ពហុពន្ធភាព ចាំបាច់ត្រូវធានាថា បុរសយល់ច្បាស់អំពីទំនួលខុសត្រូវរបស់ពួកគេចំពោះភរិយាក្នុងការរស់នៅជាមួយគ្នា និងការចិញ្ចឹមកូន។
WAO បានបន្ថែមទៀតថា “នៅក្នុងគ្រួសារ ឬបញ្ហាអាពាហ៍ពិពាហ៍ណាមួយ វាមានសារៈសំខាន់ណាស់ក្នុងការធានានូវតម្រូវការខាងរាងកាយ និងខាងវិញ្ញាណរបស់គ្រួសារ ជាពិសេសសម្រាប់ស្ត្រី និងកុមារ ក្រុមដែលងាយរងគ្រោះ” ។When an ethnic Chinese marries an ethnic Indonesian/Malay, is it typically  a Chinese man marrying an Indonesian/Malay woman? - Quora

គួរបញ្ជាក់ដែរថា ច្បាប់ឥស្លាមរបស់ប្រទេសម៉ាឡេស៊ីអនុញ្ញាតឱ្យបុរសអាចរៀបការជាមួយប្រពន្ធបានរហូតដល់ ៤ នាក់ ប៉ុន្តែទាមទារការយល់ព្រមពីតុលាការឥស្លាមរបស់រដ្ឋនីមួយៗសម្រាប់អាពាហ៍ពិពាហ៍នីមួយៗបន្ទាប់ពីអាពាហ៍ពិពាហ៍លើកដំបូង។ សម្រាប់អ្នកមិនមែនជាមូស្លីម ពហុពន្ធភាពត្រូវបានហាមឃាត់នៅក្រោមច្បាប់អាពាហ៍ពិពាហ៍សហព័ន្ធម៉ាឡេស៊ីឆ្នាំ ១៩៧៦៕

អាកាសយានដ្ឋានតម្លៃ១៥០០លានដុល្លារនៅក្រុងតាខ្មៅ សម្រេចការសាងសង់បាន៥៥ភាគរយ

0

គម្រោងវិនិយោគព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ដែលមានទុនវិនិយោគប្រមាណ ១ ៥០០ លានដុល្លារពីការវិនិយោគរួមគ្នារវាងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងរដ្ឋាភិបាលកម្ពុជាបានសម្រេចការសាងសង់បាន៥៥ភាគរយហើយ។អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បានជាង ៤៤% ហើយ — Cambonomist
ព្រលានយន្តហោះនេះ មានទីតាំងនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយលាតសន្ធឹងលើផ្ទៃដីសរុប ២៦០០ ហិកតា ដែលមានចម្ងាយប្រមាណ ២០ គីឡូពីរាជធានីភ្នំពេញ។ព្រលានយន្តហោះតាខ្មៅតម្លៃ ២ពាន់លានដុល្លារ សាងសង់សម្រេចបាន ៦៣.១%ហើយផ្លូវចូលព្រលាន នឹងត្រូវតភ្ជាប់ផ្លូវជាតិលេខ ២ និងពីមហាវិថីសម្តេចតេជោដែលមានប្រវែង ១៣,៥ គីឡូម៉ែត្រ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរចូលទៅកាន់ព្រលាន។

ប្រសិនបើមិនមានការប្រែប្រួលនោះទេ ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ នឹងដាក់ឱ្យសាកល្បងហោះហើរជាលើកដំបូងនៅដើមឆ្នាំ២០២៥ ខាងមុខនេះ៕

 

កាក់កបមែន! វៀតណាមនិងចិនកើបលុយរាប់រយលានដុល្លារពីផលិតកម្មសក់ពាក់

0

ជាការពិតណាស់ ជាងពាក់កណ្តាលនៃសក់ពាក់ឬសក់ក្លែងក្លាយទាំងអស់នៅជុំវិញពិភពលោក គឺត្រូវបានផលិតនៅទីក្រុងមួយនាប្រទេសចិន ខណៈតាមរយៈការធ្វើឧស្សាហកម្មសក់នេះក៏កំពុងតែកាក់កបយ៉ាងខ្លាំងនៅឯប្រទេសវៀតណាម។ តម្រូវការសក់របស់មនុស្សនៅទូទាំងពិភពលោកបានជំរុញកំណើតសេដ្ឋកិច្ច ក៏ដូចជាជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជនតំបន់អាស៊ីមួយផ្នែកធំ។ ខណៈមានតម្រូវការសក់ពាក់កើនឡើង ក៏មានសំណួរជាច្រើនបានលើកឡើងថា ហេតុអ្វីបានជាសក់ប្រភេទមួយចំនួនមានតម្លៃថ្លៃម្លេះនៅលើទីផ្សារ?CNA Correspondent Podcast: Getting to the root of Asia's booming human hair trade - CNA

បើនិយាយពីតួនាទីរបស់ចិននៅលើទីផ្សារពិភពលោកវិញ គឺប្រទេសនេះពិតជាមានភាពលេចធ្លោយ៉ាងខ្លាំងនៃដំណើរការផលិតសក់ពាក់ (សក់ក្លែងក្លាយ) ឲ្យស្របទៅនឹងតម្រូវការរបស់មនុស្សនាពេលបច្ចុប្បន្ននេះ។ ទីក្រុង Xichang គឺជាក្រុងមួយនៃប្រទេសចិន ដែលបានផលិតសក់ពាក់ ប្រមាណពី៦៦% នៅលើសកលលោកជារៀងរាល់ឆ្នាំ។ តាមរយៈការប្រមូលទិញសក់នៅប្រទេសចិនផ្តោតសំខាន់ទៅលើចំណុច៣សំខាន់គឺ ប្រវែង ភាពរលោង និងគុណភាព ហើយតម្លៃជាមធ្យមក្នុងមួយគីឡូក្រាមនៃសក់គឺមានតម្លៃ ៤១០ដល់ ៦៨០ដុល្លារ ដូច្នេះ រាល់សក់ដែលកាត់ម្តងៗ អ្នកលក់សក់នឹងទទួលបានប្រាក់ចន្លោះពី២៧ទៅ៨២ដុល្លារតាមទម្ងន់ជាក់ស្តែង។ ពួកគេក៏បាននិយាយដែរថា គេពិតជាសប្បាយចិត្តណាស់ និងមិននឹកស្មានថាទទួលបានកម្រៃច្រើនបែបនេះទេ។ រោងចក្រផលិតសក់ដ៏ធំមួយនៅប្រទេសចិននេះក៏មានកម្មកររាប់ម៉ឺននាក់ ព្រមទាំងបានពង្រីករោងចក្រនៅក្រៅប្រទេស ក្នុងនោះក៏មានកម្ពុជាផងដែរ។ លើសពីនេះ ចិនក៏ជាអ្នកនាំចេញសក់ពាក់ដ៏ធំមួយទៅកាន់ទិផ្សារសហរដ្ឋអាមរិកផងដែរ។ តាមរយៈការធ្វើពាណិជ្ជកម្មសក់ មិនត្រឹមតែធ្វើឲ្យចិនរីកចម្រើនយ៉ាងខ្លាំងទៅលើវិស័យមួយនេះនោះទេ ថែមទាំងជាប្រភពប្រាក់ចំណូលសម្រាប់ប្រជាជនខ្លូនរាប់លាននាក់ទៀតផង។ តាមស្ថិតិបានឲ្យដឹងថាមនុស្សម្នាក់ក្នុងចំណោម៦នាក់មានការជ្រុះសក់ឬរហូតទំពែក។ ដូច្នេះហើយការពាក់សក់គឺពិតជាពេញនិយមបំផុត និងជួយសម្រួលដល់មនុស្សជាច្រើនក្នុងបង្កើតទំនុកចិត្តនិងលើកសម្រស់ខ្លួនឯងឡើងវិញ។The Human Hair Trade | In a run down part of Delhi hair wait… | Flickr

រីឯនៅប្រទេសវៀតណាមវិញ រយៈពេល១០ឆ្នាំចុងក្រោយនេះបានរីកចម្រើនយ៉ាងខ្លាំងទៅលើការអភិវឌ្ឍឧស្សាហកម្មសក់។ បន្ថែមពីលើការរីកចម្រើននេះ វាក៏ជួយជំរុញស្ថានភាពហិរញ្ញវត្ថុក៏ដូចជាបង្កើនប្រាក់ចំណូលជាច្រើនទៅកាន់ប្រជាពលរដ្ឋរបស់ពួកគេ រាប់ចាប់តាំងពីការកាត់សក់ ការធ្វើសេវាកម្មសក់ផ្សេងៗ ក៏ដូចជាការលាបពណ៌ ការអ៊ុតសក់ជាដើម។ ប្រទេសវៀតណាមគឺពេញនិយម សក់ទង់ដែង ឬហៅថា «សក់ Black Gold» ហើយវាពិតជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យសេដ្ឋកិច្ចវៀតណាម ទាំងក្នុងប្រទេសនិងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ការនាំចេញសក់ពាក់របស់វៀតណាមបានធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញទៅកាន់ទីផ្សារក្រៅប្រទេសដូចជា ប្រទេសអាហ្រ្វិក សហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។ ចំណុចសំខាន់របស់សក់វៀតណាមក្នុងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ ជាពិសេសជាមួយនឹងប្រទេសចិនគឺផ្តោតសំខាន់ទៅលើគុណភាព ជាជាងបរិមាណ។ ជាក់ស្តែង សក់វៀតណាមគឺផ្តោតសំខាន់ទៅលើភាពត្រង់ ទន់ ភ្លឺរលោង រឹងមាំ និងមានសុខភាពល្អ។ ម៉្យាងវិញទៀត ការប្រមូលសក់មួយសរសៃរៗគឺបានយកមកពីកន្លែងផ្សេងៗគ្នាដូចជាប្រមូលទិញពីកម្ពុជា មីយ៉ាន់ម៉ា ឡាវជាដើម។ ជាធម្មតា សក់ ១០០ក្រាមមានតម្លៃប្រមាណ៣០ដុល្លារ ប៉ុន្តែបន្ទាប់ពីយកសក់នោះទៅធ្វើតាមដំណើរការនៃការផលិតរួចហើយ ក៏បានដាក់លក់នៅលើទីផ្សារ តម្លៃសក់គឺទទួលបានរហូតដល់៣០០ទៅ៨០០ដុល្លារ រីឯសក់ដែលថ្លៃជាងគេអាចមានតម្លៃរហូតដល់ ១០ ០០០ដុល្លារឯណ្ណោះ។ ម៉្យាងវិញទៀត នៅក្នុងថ្ងៃបុណ្យគ្រីសម៉ាកខាងមុខវៀតណាមកំពុងតែបន្ថែមការផលិតសក់ជាច្រើនទៀត ដើម្បីនាំចេញទៅកាន់សហរដ្ឋអាមេរិក។The hair trade is a billion-dollar global industry – Daily News

យ៉ាងណាមិញ ក៏មានសំណួរជាច្រើនបានលើកឡើងថា ហេតុអ្វីបានជាសក់ប្រភេទមួយចំនួនមានតម្លៃថ្លៃម្លេះនៅលើទីផ្សារ? ជាការពិតណាស់ វាក៏ត្រូវបានលាតត្រដាងពីកត្តាជាច្រើនដែលធ្វើឲ្យតម្លៃរបស់ខ្លះកើនឡើង និងថ្លៃកប់ពពកបែបនេះ គឺមកពីគុណភាពសក់ល្អ និងសង្វាក់ផលិតកម្មដ៏ស្មុកស្មាញ និងប្រណិតភាពដើម្បីទទួលបានសក់នីមួយៗផងដែរ៕

តុលាការចិនច្រានចោលបណ្តឹងឧទ្ធរណ៍របស់ Kris Wu

0

តុលាការនៅក្នុងរដ្ឋធានីប៉េកាំងរបស់ប្រទេសចិននៅថ្ងៃទី២៤ ខែវិច្ឆិកា បានច្រានចោលបណ្តឹងឧទ្ធរណ៍របស់តារាចម្រៀងនិងសម្តែង Kris Wu ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ១៣ឆ្នាំពីបទរំលោភសេពសន្ថវៈជាក្រុម។ បន្ទាប់ពីបញ្ចប់ការជាប់ពន្ធនាគារ Kris Wu នឹងត្រូវនិរទេសពីប្រទេសចិន។ នេះបើយោងយាមការចុះផ្សាយរបស់ រ៉យទ័រ។Kris Wu | Go.Asia

ចៅក្រមបាននិយាយថា អាជ្ញាធរមានភស្តុតាងគ្រប់គ្រាន់ដើម្បីផ្ដន្ទាទោស Kris Wu ។ អតីតារាចម្រៀងរូបនេះបានលួងលោមនារីរងគ្រោះក្នុងស្ថានភាពស្រវឹង ដែលតុលាការចាត់ទុកថាជាទង្វើនៃការរំលោភ។ ក្នុងបទល្មើសពេស្យាចារជាក្រុមនោះ Kris Wu ជាអ្នកដឹកនាំ រៀបចំផែនការ និងណែនាំអ្នកដទៃឱ្យធ្វើសកម្មភាពទាំងនេះទើបបទល្មើសកាន់តែធ្ងន់ធ្ងរ។Former EXO member Kris Wu courts controversy after topping US iTunes charts  | The Straits Times

Kris Wu ត្រូវបានចាប់ខ្លួននៅខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីនិស្សិតជនជាតិចិនអាយុ ១៨ ឆ្នាំម្នាក់បានចោទប្រកាន់គេជាសាធារណៈពីបទញុះញង់នាង និងក្មេងស្រីផ្សេងទៀត ដែលខ្លះមានអាយុក្រោម ១៨ឆ្នាំ រួមភេទជាមួយខ្លួន។ មុនពេលត្រូវបានចាប់ខ្លួន នៅលើបណ្តាញសង្គមផ្ទាល់របស់ Kris Wu បានបដិសេធការចោទប្រកាន់របស់នារីនោះដោយនិយាយថានាង «បានប្រឌិត និងបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ» ខណៈអ្នកគ្រប់គ្រងរបស់តារាប្រុសរូបនេះជឿជាក់ថានារីរូបនោះបានញុះញង់មតិសាធារណៈដើម្បីទារប្រាក់យ៉ាងច្រើនពី Kris Wu។Kris Wu and Travis Scott's 'Deserve': Listen to New Team-Up | Billboard –  Billboard

Kris Wu កើតនៅប្រទេសចិន មានវ័យ៣៣ឆ្នាំ ជាអតីតសមាជិកក្រុម EXO ។ បន្ទាប់ពីបញ្ចប់កិច្ចសន្យាជាមួយផលិតកម្ម SM Entertainment រូបគេបានត្រឡប់ទៅប្រទេសចិនក្នុងឆ្នាំ ២០១៤ ដើម្បីបន្តសកម្មភាពទោលលើអាជីពសិល្បៈនៅទីនោះវិញ។ ប្រឡូកអាជីពសិល្បៈនៅប្រទេសចិន Kris Wu បានលេចមុខតាមរយៈខ្សែភាពយន្តជាច្រើនហើយតារាសម្តែងរូបនេះក៏បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តហូលីវូដទៀតផង៕

El Salvador រកចំណូលបាន១៧៧លានដុល្លារពីព្រឹត្តិការណ៍ Miss Universe លើកទី៧២

0

យោងតាមទិន្នន័យផ្លូវការដែលចែករំលែកដោយរដ្ឋាភិបាលនៃប្រទេស El Salvador ប្រទេសនេះបានទាក់ទាញភ្ញៀវទេសចរចំនួន ៦៥,០០០នាក់ក្នុងអំឡុងពេលព្រឹត្តិការណ៍ Miss Universe លើកទី៧២ ដែលបានបង្កើតប្រាក់ចំណូលសរុបចំនួន ១៧៧ លានដុល្លារ។

ប្រភពដដែលបានបង្ហាញថា មានកំណត់ត្រាជាមធ្យមរយៈពេលពីរសប្តាហ៍នៃចំនួនភ្ញៀវទេសចរសំខាន់ៗភាគច្រើនមានដូចជាសហរដ្ឋអាម៉េរិក វេណេស៊ុយអេឡា ម៉ិកស៊ិក នីការ៉ាហ្គា ហុងឌូរ៉ាស និងហ្គាតេម៉ាឡា។Miss Universe 2023: Contestants schedule before the competition

រដ្ឋាភិបាលនៃប្រទេស El Salvador ក៏បានរាយការណ៍ផងដែរថា សណ្ឋាគារនៅ San Salvador មានការស្នាក់នៅពេញ១០០% ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ។ លើសពីនេះ ប្រភពបានគូសបញ្ជាក់ថា អត្រាមានអ្នកទស្សនាកម្មវិធីនេះមានចំនួនរហូតដល់១២២លាននាក់នៅទូទាំងពិភពលោក។

នៅក្នុងសារដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម រដ្ឋាភិបាលបានសម្តែងថាព្រឹត្តិការណ៍នេះបានព្យាករលើប្រទេស El Salvador ទូទាំងពិភពលោក និងពង្រឹងប្រទេសជាគោលដៅទាក់ទាញមិនគួរឱ្យជឿដែលគេស្គាល់សម្រាប់សមត្ថភាពរៀបចំរបស់ខ្លួន។ព្រឹត្តិការណ៍បវរកញ្ញាចក្រវាលឆ្នាំ ២០២៣ក៏បានធ្វើឱ្យមានចំណងជើងសម្រាប់ការផ្លាស់ប្តូរច្បាប់ជាមូលដ្ឋានរបស់ខ្លួន ដែលអនុញ្ញាតឱ្យស្រ្តីរៀបការ មានផ្ទៃពោះ លែងលះគ្នា ឬស្ត្រីមានកូន ស្ត្រីកែភេទពីរនាក់ និងស្ត្រីដែលមានមាឌធំចូលរួមប្រកួតប្រជែងផងដែរ។Miss Universe 2023 Opening Looks & Top 20 Finalists Photos – WWD

ប្រធានាធិបតីនៃប្រទេស El Salvador លោក Nayib Bukele បានប្រកាសកាលពីខែមករា ថា ប្រទេសនេះនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួតបវរកញ្ញាចក្រវាលលើកទី៧២ ដែលនេះជាលើកទី២ហើយ ដែលប្រទេសអាម៉េរិកកណ្តាលបានរៀបចំព្រឹត្តិការណ៍នេះ។ ភាពជោគជ័យនៃព្រឹត្តិការណ៍នេះ និងឥទ្ធិពលវិជ្ជមានដែលវាមានលើវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេស El Salvador បានកំណត់ប្រទេសនេះថាជាគោលដៅគួរឱ្យកត់សម្គាល់សម្រាប់ព្រឹត្តិការណ៍អន្តរជាតិនាពេលអនាគត។Miss Universe 2023 Evening Gown Competition Photos: The Best Looks – WWD

គួរបញ្ជាក់ផងដែរថា ម្ចាស់មកុដឆ្នាំនេះបានទៅលើបវកញ្ញាមកពី នីការ៉ាហ្គា ថៃលំដាប់រងទី១ និងអូស្រ្តាលីលំដាប់ទី២ ខណៈបវរកញ្ញាចូលរួមទាំងអស់មានចំនួន៨៤នាក់៕

ទិដ្ឋភាពកម្រ! បវរកញ្ញាមកពីស្ថាប័នផ្សេងៗគ្នាដើរម៉ូតយ៉ាងរីករាយក្នុងពិធីជប់លៀងមួយ

0

នៅក្នុងកម្មវិធីជប់លៀងខួបកំណើតដែលប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រវិស័យបវរកញ្ញាដោយគេកម្រឃើញបវរកញ្ញាមកពីស្ថាប័នផ្សេងៗគ្នាមកដើរម៉ូតជុំគ្នាបែបនេះ។ ក្នុងវីដេអូនោះមានបវរកញ្ញាល្បីៗជាច្រើនរូបដូចជា ពេជ្រ វត្តីសារ៉ាវឌ្ឍី , សំណាង អេលីណា, ប៊ី សុធារី , ភឹម ស្រីនោ និងសៃ ហ្វុន ជាដើមបានដើរម៉ូតជុំគ្នាយ៉ាងរីករាយដែលជាទិដ្ឋភាពកម្រមួយដែលអ្នកគាំទ្រពុំបានឃើញពីមុនឡើយ។

ជាទូទៅបវរកញ្ញានៅប្រទេសកម្ពុជាមានច្រើនស្ថាប័នផ្សេងៗគ្នាទៅតាមកម្មវិធីនីមួយៗ ហើយអ្នកគាំទ្រពុំសូវជាបានឃើញបវរកញ្ញាមកពីស្ថាប័នផ្សេងៗគ្នាមានសកម្មភាពរួមគ្នាទេដោយសារបវរកញ្ញាទាំងនោះមានការងាររៀងៗខ្លួន។ យ៉ាងណាមិញ អ្នកគាំទ្រវិស័យបវរកញ្ញាញញឹមបិទមាត់មិនជិតដោយសារតែឃើញទិដ្ឋភាពដ៏កម្រដោយឃើញបរវកញ្ញាមកពីស្ថាប័នផ្សេងៗគ្នាជាច្រើនរូបបានដើរម៉ូតជុំគ្នាយ៉ាងរីករាយនៅក្នុងកម្មវិធីខួបកំណើតមួយ។

តាមការបង្ហោះរបស់លោក លី ប៊ែរ នៅយប់ថ្ងៃទី២៣ វិច្ឆិកា បវរកញ្ញាមកចូលរួមកម្មវិធីជប់លៀងហើយបានដើរម៉ូតជុំគ្នាមានដូចជា សំណាង អេលីណា Miss International Cambodia 2023, ភឹម ស្រីនោ Miss Grand Cambodia 2023 , សៃហ្វុន Miss Queen Cambodia 2020 និងជាលំដាប់រងទី១ Miss Universe Cambodia2023 , ស៊ូ ស្រីនីត លំដាប់រងទី៣ Miss Grand Cambodia 2023 , ប៊ី សុធារី Miss Charm Cambodia 2023 , ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 និង ចាន់ គង្គារ Cambodia’s Next Top Model ក្នុងរដូវកាលទី១ ។

សកម្មភាពរបស់បវរកញ្ញាខាងលើនេះ បានធ្វើឱ្យអ្នកគាំទ្របង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងសូម្បីតែអ្នកបង្ហោះផ្ទាល់ក៏បានលើកឡើងដែរថា ទិដ្ឋភាពបែបនេះប្រហែលជាមិនអាចកើតឡើងម្ដងទៀតទេ គ្រប់គ្នាសុទ្ធតែចង់ឃើញបវរកញ្ញាមកពីគ្រប់ស្ថាប័នដើរម៉ូតជុំគ្នា។
អ្នកខ្លះទៀតក៏បានលើកឡើងដែរថា នេះជាអ្វីដែលពួកគេចង់ឃើញជាយូរមកហើយនឹងចង់ឱ្យបវរកញ្ញាគ្រប់ស្ថាប័នទាំងអស់មានកម្មវិធីសំណេះសំណាលគ្នាមិនដឹងថាល្អយ៉ាងណាទេព្រោះសុទ្ធតែជាខ្មែរតែមួយមិនកាច់កុងគ្នាឡើយ៕

 

ពាក្យសម្តីរបស់ លីម តិចម៉េង ពេលក្រគ្មានអ្នករាប់រកពេលជោគជ័យមិនខ្វះញាតិផ្ទុះការពេញចិត្តយ៉ាងខ្លាំងពីមហាជន

0

តារាចម្រៀងពន្លកថ្មី លីម តិចម៉េង បាននិយាយនៅក្នុងការ Live កាលពីពេលថ្មីៗនេះថា ពេលខ្លួនមានជីវភាពលំបាកតោកយ៉ាកគ្មានអ្នករាប់រក គ្មានអ្នកនឹកនាទេ ប៉ុន្តែពេលចាប់ផ្តើមមានកេរ្តិ៍ឈ្មោះមិនខ្វះសាច់ញាតិរាប់រកឡើយទាំងដែលកាលពីមុនមិនស្គាល់មុខសោះ។ ពាក្យសម្តីដ៏ចាក់ដោតនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះការពេញចិត្តយ៉ាងខ្លាំងរហូតមានការចែករំលែករាប់ម៉ឺននាក់។May be an image of 1 person

លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បាន Live នៅលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ដោយបានជជែកកម្សាន្តជាមួយអ្នកគាំទ្ររបស់ខ្លួនរយៈពេល១ម៉ោង។ ត្រង់ពាក្យសម្តីរបស់លោកនិយាយថាពេលខ្លួនក្រលំបាកគ្មានញាតិរាប់រក ពេលចាប់ផ្តើមជោគជ័យមិនខ្វះសាច់ញាតិ ត្រូវបានគេកាត់ត្រង់ចំណុចនេះយកមកបង្ហោះឡើងវិញហើយត្រូវបានអ្នកលេងបណ្តាញសង្គមស៊ែររាប់ម៉ឺននាក់ព្រោះពាក្យសម្តីនេះពិតជាចាក់ដោតខ្លាំងណាស់ ដោយសង្គមជាក់ស្តែងកើតឡើងបែបនេះមែន។May be an image of 1 person, bangs and duffle coat

វីដេអូនោះ តិចម៉េង បាននិយាយថាទស្សនិកជនស្គាល់លោកថាជាបេក្ខភាព Cambodian Idol មានកេរ្តិ៍ឈ្មោះខ្លះៗ ហើយបងប្អូននៅភ្នំពេញចាប់ផ្តើមមាន អ៊ី ធា ពូ ផ្តើមមានហើយទាំងដែលលោកមិនដែលស្គាល់សោះហើយថែមទាំងមិនដែលឃើញមុខទៀត ប៉ុន្តែកំឡុងពេលលោកតោកយ៉ាកនៅភ្នំពេញ គ្មានអ្នកណាស្គាល់លោកជាបងប្អូន ជាក្មួយនោះទេ។ តារាចម្រៀងរូបនេះលើកឡើងទៀតថា ជីវិតទាល់តែជោគជ័យ ទាល់តែមានបាន ទាល់តែមានមុខ ទាល់តែមានកិត្តិយស ទាល់តែមានតម្លៃ បានមានញាតិរាប់រក ហើយនេះគឺជាភាពជាក់ស្តែងកើតឡើង៩០%ហើយដែលកើតមានដូច្នេះត្រូវតែប្រយ័ត្ន រឹងមាំ និងហ៊ានប្រឈមមុខ។May be an image of 1 person, bangs and text

មិនត្រឹមតែមហាជនពេញចិត្តចំពោះពាក្យសម្តី លីម តិចម៉េង ខាងលើនេះប៉ុណ្ណោះទេ តែអ្នកគាំទ្រក៏ពេញចិត្តពាក្យសម្តីរបស់ តិចម៉េង ត្រង់ចំណុចលើកឡើងថាធ្វើជាមនុស្សកុំភ្លេចកំណើត ភ្លេចគុណធម៌ជីវិត កាលណាមានសម្រស់ កេរ្តិ៍ឈ្មោះ ឡូយឆាយហើយបែរជាមានអត្តចរិតក្រអើតក្រទម មានមោទនភាពលើខ្លួនឯងជ្រុលមិនយូរទេនឹងបាត់បង់ទៅវិញ។May be an image of 1 person, goosedown coat, duffle coat and text

គួរបញ្ជាក់ផងដែរថា រយៈពេលជាង១ឆ្នាំលើអាជីពសិល្បៈក្នុងនាមជាម្ចាស់ពានមួយរូប លីម តិចម៉េង បានកែប្រែវាសនាខ្លួនឯងយ៉ាងខ្លាំងពីជីវិតដែលមានជីវភាពលំបាកប្តូរមកជាមនុស្សមានឈ្មោះបោះសំឡេង មានឡានទំនើប ផ្ទះវីឡាធំទ្រនំខ្ពស់ដែលកើតឡើងពីការខិតខំប្រឺងប្រែងរបស់លោក៕

 

អ្នកនាង ខាត់ សុឃីម លេងឈុតធំមានទាំងភ្លេងឆៃយ៉ាំអបអរកូនប្រុសប្រលងជាប់បាក់ឌុប

0

អ្នកនាង ខាត់ សុឃីម ដែលមានគ្រួសារជាអ្នកសិល្បៈផ្នែកបុរាណបានធ្វើឱ្យអ្នកគាំទ្រគាំងនិយាយមិនចេញជាមួយអារម្មណ៍រំភើបបន្ទាប់ពីឃើញក្រុមគ្រួសារអ្នកសិល្បៈនេះបានអបអរសាទរកូនប្រុសអ្នកនាង ខាត់ សុឃីម ជាមួយភ្លេងឆៃយ៉ាំក្នុងឱកាសប្រលងជាប់បាក់ឌុប។ អ្វីដែលធ្វើឱ្យមហាជនកាន់តែផ្ទុះសំណើចអ្នកនាង ខាត់ សុឃីម ជូនកាដូនឹកស្មានមិនដល់ឱ្យកូនប្រុសថែមទៀត។May be an image of 9 people, bangs and text

ដូចមហាជនជ្រាបមកហើយថា អ្នកនាង ខាត់ សុឃីម តែងតែលើកស្ទួយសិល្បៈផ្នែកបុរាណហើយក្រុមគ្រួសាររបស់អ្នកនាងចេះលេងឧបករណ៍បុរាណខ្មែរសឹងតែទាំងអស់គ្នា។ យ៉ាងណាបាក់ឌុបឆ្នាំ២០២៣នេះកូនប្រុសរបស់អ្នកនាង ខាត់ សុឃីម មានឈ្មោះថា ស្កាយ បានធ្វើឱ្យគ្រួសារបង្ហាញនូវអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងព្រោះតែរូបគេបានប្រលងជាប់បាក់ឌុប។May be an image of 8 people, bangs and text

ដោយសេចក្តីត្រេកអរជាមួយលទ្ធផលនេះក្រុមគ្រួសារអ្នកនាង ខាត់ សុឃីម បានអបអរសាទរទៅកាន់ ស្កាយ ជាមួយភ្លេងឆៃយ៉ាំយ៉ាងសប្បាយរីករាយពេញគេហដ្ឋានសូម្បីសាមីខ្លួនក៏មានអារម្មណ៍រំភើបនិយាយមិនចេញឡើយ។ មិនត្រឹមតែអបអរជ័យជម្នះជាមួយភ្លេងបុរាណខ្មែរប៉ុណ្ណោះទេ ប៉ុន្តែអ្នកនាង ខាត់ សុឃីម ក៏លេងឈុតធំដោយត្រៀមរបស់របរជាច្រើនដែលជាសម្ភារសម្រាប់ប្រើប្រាស់ក្នុងជីវិតនៃការបន្តការសិក្សាថ្នាក់សាកលវិទ្យាល័យដូចជា ខ្នើយ កន្ទេល អង្ករ ចាន ឆ្នាំងជាដើម។May be an image of 7 people and text

បន្ទាប់ពីឃើញសកម្មភាពគ្រួសាររបស់អ្នកនាង ខាត់ សុឃីម ធ្វើដូចនេះហើយ អ្នកលេងបណ្តាញសង្គមបាននាំគ្នាបញ្ចេញមតិបង្ហាញអារម្មណ៍សប្បាយរីករាយជំនួសគ្រួសារនេះតែម្តង ព្រោះឃើញគ្រួសារអ្នកសិល្បៈបុរាណធ្វើដូចនេះអបអរសាទរជាភ្លេងឆៃយ៉ាំ មើលទៅក៏សប្បាយម្យ៉ាង។ អ្នកខ្លះទៀតក៏បញ្ចេញមតិគាំងនិយាយមិនចេញតែម្តងចំពោះសកម្មភាពគ្រួសាររបស់អ្នកនាងខាត់ សុឃីម ៕May be an image of 9 people

 

ព្យាយាមឆ្នាំក្រោយ! បេក្ខជនវ័យចាស់ជាង ក្នុងការប្រឡងបាក់ឌុបនៅតែមិនទាន់ជាប់

0

ការប្រកាសលទ្ធផល ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ បានចេញជាផ្លូវហើយ ដោយក្នុងនោះគេឃើញមានការជាប់ ៧២.៨៦ភាគរយឯណោះ។

នៅក្នុងនោះគេឃើញថា បេក្ខនារីដែលមានវ័យចាស់ជាងគេឈ្មោះ ហែម ស៊ីណាត អាយុ៥៨ឆ្នាំ បានប្រឡងធ្លាក់ក្នុងការចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលអនុវិទ្យាល័យទឹកថ្លា ខេត្តបន្ទាយមានជ័យ។

យោងតាមលិខិតបង្ហាញលទ្ធផលប្រឡងបាក់ឌុប សម្រាប់ខេត្តបន្ទាយមានជ័យ អ្នកស្រី ហែម ស៊ីណាត មានលេខបន្ទប់២០ និងអង្គុយតុលេខ៤៨៩ មិនបានជាប់នោះទេ(និទ្ទេសF)។ នេះជាឆ្នាំទី២សម្រាប់អ្នកស្រីហើយដែលបានពាក្យប្រឡងបំពេញវិជ្ជា ហើយបានធ្លាក់ទាំង២ឆ្នាំជាប់គ្នា៕https://lh3.googleusercontent.com/-i_7GtoXVBnw/ZUhbxZTRA3I/AAAAAAAAdb4/sAcIpldwJagjyalqO3_fTwwj69Yx6IXXACK4BGAsYHg/s1003/photo_2023-11-06_10-10-04.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeFzgCXmaVAXNiFHy7IwuzLSg3Sg6ulJwfdNJEY-PchNMbEqTU97nfTbc7ZgN_oFW1y-SdBFYugERVAfvy59WmlGbHHPJ1SK78Zh0hW1NjiaRjEmIy5C7JiQKotXvY9QngoQNBA1g6rgFn-ZVXNOw21ZKCpGTEFVh1rXGCdMPnHhpYXMzTCglGMM_lWY8/s1280/photo_2023-11-06_10-09-36.jpg