ជាប់បាក់ឌុប ចង់រៀន IT ហាមដាច់ខាត មើលរំលងសកលវិទ្យាល័យមួយនេះ
សម្រាប់សិស្សានុសិស្សដែល ដែលទើបជាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា ២០២៣ ហើយមានបំណងចង់សិក្សា ព័ត៌មានវិទ្យា ឬ IT នោះ ក៏ប៉ុន្តែមិនដឹងត្រូវជ្រើសរើសសាលាណារៀនមួយណានោះ ថ្ងៃនេះសារព័ត៌មាន KBN សូមណែនាំសកលវិទ្យាល័យមួយដែលមានភាពល្បីខ្លាំងនៅក្នុងផ្នែក IT។
បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ហៅកាត់ (CADT) ឬក៏គេស្គាល់ពីមុនថា វិទ្យាស្ថានជាតិ (NIPTICT) គឺជាសកលវិទ្យាល័យមួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល គឺជាគ្រឹះស្ថានសិក្សាសាធារណៈដែល មានគោលដៅធ្វើការអប់រំតាមរយៈការផ្តល់ ឱ្យនូវកម្មវិធិសិក្សាដ៍ល្អបំផុតដើម្បីជាជំនួយដល់ ធនធានឌីជីថល សម្រាប់ការអភិវឌ្បន៍សេដ្ធកិច្ច និងសង្គមឌីជីថលរបស់កម្ពុជា។
ក្នុងនោះសាលានេះ ក៍បានផ្តោតសំខាន់លើការពង្រឹងនូវជំនាញបច្ចេកទេស (Technical Skill), ជំនាញទន់ (Soft Skill), សហគ្រិនភាព (Entrepreneurship) និងភាពជាអ្នកដឹកនាំ (Leadership) ដើម្បីជំរុញ ឲ្យនិស្សិតរបស់យើងទទួលបាននូវចំណេះដឹង និងជំនាញ យ៉ាងពិតប្រាកដ ក្លាយខ្លួនជា អ្នកដឹកនាំលើវិស័យបច្ចេកវិទ្យាឌីជីថល។
ជារៀងរាល់ឆ្នាំ ដើម្បីបានចូលសិក្សានៅសាលានេះ និស្សិតតម្រូវឱ្យប្រឡងចូល និងមួយវិញទៀត ប្រឡងយកអាហារូបករណ៍ ១០០% ពីសាលា ឬក្រុមហ៊ុនជាដៃគូរ។
ក្រៅពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និស្សិតក៏អាចទៅសិក្សានៅសកលមួយចំនួនទៀតផងដែរ ដែលមានភាពល្បីខាង IT ដែលរួមមាន៖
- សកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPP
- វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ KIT
- វិទ្យាស្ថាន SETEC


យោងតាមគេហទំព័រ Aljazeera ដែលបានចុះផ្សាយកាលពីថ្ងៃទី២៨ ខែវិច្ឆិកាថា កម្មករចំនួន ៤១ នាក់ត្រូវបានកងកម្លាំងជួយសង្គ្រោះដោយជោគជ័យនៅម៉ោង ៧:០៥ នាទី ហើយរថយន្តសង្គ្រោះបានដឹកពួកគេទៅកាន់មន្ទីរពេទ្យដែលមានចម្ងាយ ៣០ គីឡូម៉ែត្រពីកន្លែងកើតហេតុដើម្បីព្យាបាល បន្ទាប់ពីជាប់គាំងអស់រយៈពេល ១៧ ថ្ងៃ។ ក្នុងរយៈពេល ១៧ ថ្ងៃកន្លងមកនេះ មន្ត្រីឥណ្ឌា បានដាក់ពង្រាយផែនការជាច្រើនក្នុងការជួយសង្គ្រោះជនរងគ្រោះ ប៉ុន្តែបានជួបប្រទះការលំបាកជាច្រើនដោយសារតែស្ថានភាពដី និងអាកាសធាតុ។ ហេតុនេះហើយ ទើបក្រុមអ្នកជួយសង្គ្រោះបានជីក និងដំឡើងបំពង់តូចចំនួនពីរ ដើម្បីផ្តល់អុកស៊ីសែន ទឹក និងអាហារដល់ក្រុមកម្មករ។








.jpg)


.jpg)

ពាក្យ “ល្បុក្កតោ” ក្នុងវចនានុក្រមខ្មែររបស់សម្ដេចសង្ឃរាជ ជួន ណាត បោះពុម្ពផ្សាយជាផ្លូវការណ៍ ឆ្នាំ១៩៣៨ បានបញ្ចាក់ច្បាស់នៅចុងឃ្លាវចនានុក្រមថា ល្បុក្កតោ គឺជាឈ្មោះស្នៀតគុន ដែលមានស្នៀតគុនច្រើនជាគ្រឿងការពារ ហើយល្បុក្កតោ មានតាំងពីសម័យបុរាណមក ដូចនេះពាក្យ ល្បុក្កតោ មិនគួរត្រូវបានកែប្រែជាពាក្យ បុក្កតោ បុកកាតោ ដែលផ្ទុយពីវចនានុក្រមជាតិឡើយ ។
ល្បុក្កតោមានមេគុន ១២ទ្វារ ដែលជាច្រកទ្វារក្បាច់គុន សម្រាប់ការប្រើប្រាសទៅក្នុងសង្គ្រាមសម្រាប់កងទ័ព ដែលបែងចែក ច្រកទ្វារទី១ ដល់ច្រកទ្វារទី៨ ត្រូវបានហៅថា “រហ័នយុទ្ធ” មានន័យថា ច្បាប់វាយប្រហារ កម្រិតតូច ទៅមធ្យម ដូចជាការប្រើប្រាសកាយសម្បទាដើម្បីប្រយុទ្ធ ដូចជាគុនដៃនិង គុនជើង ដែលបែងចែកជាក្បាច់ប្រយុទ្ធផ្សេងៗទៀត។
ល្បុក្កតោ ត្រូវបានជឿជាក់ថា ជាសិល្បៈក្បាច់គុនបុរាណខ្មែរ ដែលបង្កើតឡើងដោយ ព្រះបាទ សូរ្យវរ្ម័នទី២ តាមរយៈរឿងទេវៈកថា របស់ សាសនាហិណ្ឌូ ដែលហូរចូលមកកម្ពុជានូវរវាង ស.វទី១០ ក្នុងរាជព្រះបាទ រាជេន្ទ្រវរ្ម័នទី២ ដែលពណ៌នាអំពី អាវតា ព្រះវិស្ណុ ក្រឡាខ្លួនជា នរ:សិង្ហ ដែលមានក្បាលជា សត្វតោ ដងខ្លួនជាមនុស្ស។





.jpg)
.jpg)















.png)
.png)



