នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ មានគណីហ្វេសប៊ុកមួយ បានបង្ហោះសាររៀបរាប់ពីភ្ញៀវទេសចរបរទេសមួយក្រុម បានសុខចិត្តចុះពីលើកង់បីឥណ្ឌា (PassApp) ដើរចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដោយខ្លួនឯង។
គណីហ្វេសប៊ុកនោះ មានឈ្មោះថា “Bunthol Mot” បានបង្ហោះថា៖” ភ្ញៀវរបស់ខ្ញុំ ប្រាប់ខ្ញុំអោយដាក់គាត់ចុះខាងមុខព្រលានយន្តហោះបានហើយ ព្រោះគាត់មិនចង់អោយខ្ញុំចំណាយបន្ថែមទៀតទៅផ្លូវ High Way និងបង់ថ្លៃចំណត៕Tuk tuk Siem reap Hope to see you again Next your Holiday.”។
ទង្វើបែបនេះរបស់ភ្ញៀវទេសចរបរទេសមួយក្រុម ពិតជាគួរឱ្យស្ងើចសរសើរ ដោយហេតុមិនចង់ឱ្យយម្ចាស់កោះបីខ្មែរអស់លុយ២តង់បន្ថែមទៀត នៅក្នុងការដឹកពួកគេចូលទៅកាន់ព្រលានយន្តហោះ។
តែម្យ៉ាងទៀត ក៏សបញ្ជាក់ឱ្យឃើញថា តម្លៃជិះចូលព្រលានយន្តហោះ និងថ្លៃចំណត អាចនឹងមានតម្លៃថ្លៃ ទើបពួកគេសុខចិត្តចុះដើរ ព្រោះខ្លាចម្ចាស់កង់បីខ្មែរទាមទារតម្លៃសេវាបន្ថែមក៏ថាបាន៕










