Home Blog Page 1315

ម្ហូបប្រពៃណីចំនួន ១០ ដែលប្រជាជនក្នុងប្រទេសមួយចំនួនជឿថានឹងនាំលាភ សំណាងក្នុងឆ្នាំថ្មី

0

នៅពេលដែលឆ្នាំថ្មីចូលមកដល់ ប្រជាជននៃប្រទេសមួយចំនួនដូចខាងក្រោមនេះនឹងទទួលទានអាហារផ្សេងៗគ្នានៅថ្ងៃដំបូងនៃឆ្នាំថ្មី ដោយពួកគេជឿថា ការបរិភោគអាហារទាំងនេះនឹងនាំមកនូវសំណាងល្អ ក៏ដូចជាភាពរុងរឿងចូលមកក្នុងគ្រួសារ។ ដូច្នេះអាហារល្បីៗដែលគេជឿថានឹងនាំលាភ សំណាងចូលក្នុងផ្ទះនៅឆ្នាំថ្មីនោះមានដូចជា៖

១.ទំពាំងបាយជូ៖ ប្រជាជនអេស្ប៉ាញនឹងទទួលទានទំពាំងបាយជូរចំនួន ១២ ផ្លែនៅដើមឆ្នាំថ្មីនេះ ដោយជឿថានឹងសុភមង្គល មាស ប្រាក់ចូលក្នុងផ្ទះ។ ទំនៀមទម្លាប់នេះបានចាប់ផ្តើមនៅក្នុងសតវត្សទី ២០ មកម្លេះនៅពេលដែលមនុស្សជំនាន់មុនដាំទំពាំងបាយជូរហើយការប្រមូលផលគឺល្អ។ ចាប់តាំងពីពេលនោះមក ប្រពៃណីនេះបានរីករាលដាលពាសពេញប្រទេសអេស្ប៉ាញតែម្តង។MY KITCHEN IN SPAIN: NEW YEAR'S EVE: 12 GRAPES, CAVA AND—SEITAN?

២. Tamales៖ តាម៉ាឡេសគឺជាមុខម្ហូបដ៏ល្បីមួយនៅក្នុងប្រទេសម៉ិកស៊ិក ដោយម្ហូបនេះធ្វើពីម្សៅពោតដាក់ជាមួយសាច់ ឈីស និងគ្រឿងផ្សំផ្សេងទៀត រុំដោយស្លឹកចេក ឬអង្កាម។ ការទទួលទាន tamales ជុំគ្រួសារ ឬមិត្តភក្តិ នៅថ្ងៃចូលឆ្នាំសកលនឹងទទួលបានសំណាងល្អ ក៏ដូចជាភាពរុងរឿងពេញមួឆ្នាំ។Mexican Tamales Recipe - Food.com

៣.គុយទាវសូបា៖ ប្រជាជនជប៉ុនតែងនិយមទទួលទានគុយទាវសូបា ឬតូស៊ីកូស៊ីសូបា នៅថ្ងៃចូលឆ្នាំសកល ដើម្បីស្វាគមន៍ឆ្នាំថ្មី ព្រោះគេជឿថាមុខម្ហូបនេះគឺជានិមិត្តរូបនៃភាពជាប់បានយូរ និងភាពរុងរឿង។Quick Soba Noodles (Fast & Easy!) – A Couple Cooks

៤.Herring៖ មុខម្ហូមនេះគឺមានច្រើននៅក្នុងប្រទេសប៉ូឡូញ និងបណ្តាប្រទេស Scandinavian មួយចំនួន ដោយសារពួកវាមានពណ៌ប្រាក់ ហើយមនុស្សជាច្រើនចូលចិត្តញ៉ាំវានៅពាក់កណ្តាលអធ្រាត្រ ដើម្បីបួងសួងសុំសេចក្តីសុខ និងបរិបូរណ៍ក្នុងឆ្នាំថ្មី។Herring with dill and mustard potato salad recipe - BBC Food

៥.Kransekage៖ Kransekage គឺជានំខេកកម្រងផ្កាដែលត្រូវបានបង្កើតឡើងសម្រាប់ថ្ងៃចូលឆ្នាំសកល ក៏ដូចជាឱកាសពិសេសផ្សេងទៀតនៅក្នុងប្រទេសដាណឺម៉ាក និងន័រវែស។Kransekagetårn – Opskrift med chokolade og glasur | SPIS BEDRE

៦.Cotechino con lenticchie៖ ប្រជាជនអ៊ីតាលីតែងតែទទួលទានមុខម្ហូបនេះនៅពេលចូលឆ្នាំសកល ដោយពួកគេជឿថានឹងនាំសំណាងល្អ បរិបូរណ៍ដោយមាសប្រាក់ជាដើម។Lenticchie e cotechino - Ricetta Fatto in casa da Benedetta

៧.Marzipanschwein៖ Marzipanschwein គឺជានំដ៏ពិសេសមួយប្រចាំប្រទេសអូទ្រីស និងអាឡឺម៉ង់ ដោយប្រជាជននៃប្រទេសទាំងពីរនេះជឿថា ការញ៉ាំនំ Marzipanschwein នៅដើមឆ្នាំនឹងនាំមកនូវសំណាងល្អ ក៏ដូចជាអំណោយជាច្រើនពេញមួយឆ្នាំផងដែរ។Raclette, Schweinsrüssel und Marzipanschwein“ – Ö1 Moment Kulinarium –  Zuckerbäckerei

៨.Oliebollen៖ នំចៀនមូល Oliebollen ត្រូវបានលក់នៅលើរទេះតាមដងផ្លូវរបស់ប្រទេសហូឡង់។ ពួកវាជាម្ហូបប្រពៃណីនៅថ្ងៃចូលឆ្នាំសកល និងនៅក្នុងពិព័រណ៍ ឬព្រឹត្តិការណ៍ពិសេសៗជាដើម។Oliebollen (Dutch Doughnuts) - Recipes From Europe

៩.Hoppin’ John៖ Hoppin ‘John គឺជាម្ហូបប្រពៃណីសម្រាប់ឆ្នាំថ្មីនៅភាគខាងត្បូងសហរដ្ឋអាមេរិក ដែលមានសណ្តែកសៀង ឬសណ្ដែកស និងអង្ករ បម្រើជាមួយបន្លែបៃតង ឬនំប៉័ងពោត។ សណ្តែករាងមូលតំណាងឱ្យកាក់ បន្លែពណ៌បៃតងតំណាងឱ្យលុយដុល្លារ។ ម្ហូបនេះត្រូវបានគេនិយាយថានាំសំណាងក៏ដូចជាទ្រព្យសម្បត្តិនៅក្នុងឆ្នាំថ្មី។Hoppin' John Recipe

១០.King cake៖ ជនជាតិក្រិច និងជនជាតិបារាំង រួមទាំង ជនជាតិប៊ុលហ្គារីតែងតែបរិភោគនំខេកនេះនៅថ្ងៃចូលឆ្នាំសកល ដោយពួកគេជឿថា នឹងនាំមកនូវលាភសំណាងក្នុងឆ្នាំថ្មីនេះ៕King cake - Wikipedia

ផ្ទុះរឿងស្បថស្បែនិងមានការរិះគន់ លោកស្រី ទ្រី ដាណា បញ្ចេញសារលើកទឹកចិត្តត្រូវធ្វើខ្លួនឱ្យរឹងមាំ

0

ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី លោកស្រី ទ្រី ដាណា បានក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គមជុំវិញរឿងលុយធីបនិងការរិះគន់យ៉ាងខ្លាំងទៅលើថៅកែពេជ្ររូបនេះរហូតឈានដល់ លោកស្រី ទ្រី ដាណា បានទៅស្បថស្បែតែម្នាក់ឯងនៅមុខព្រះអង្គដងកើ ដែលជាហេតុការរិះគន់នៅតែបន្តកើតមាន។ ជាមួយគ្នានេះដែរ លោកស្រី ទ្រី ដាណា បានបញ្ចេញសារលើកទឹកចិត្តខ្លួនឯងឱ្យរឹងមាំឈរលើគោលការណ៍ភាពស្មោះត្រង់ រឹងមាំ ច្បាស់លាស់ ទោះបីជាខ្លួនរងការវាយប្រហារយ៉ាងណាក្តី។May be an image of 1 person and blonde hair

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ លោកស្រី ទ្រី ដាណា បានបង្ហោះសារយ៉ាងចាក់ដោតនៅលើបណ្តាញសង្គមបន្ទាប់ពីលោកស្រីបានក្លាយជាផ្ទាំងស៊ិបនៃការរិះគន់សឹងគ្រប់មជ្ឈដ្ឋានដោយសារតែពាក្យសម្តីរបស់ខ្លួនប៉ុន្មានម៉ាត់ពីរឿងលុយធីបដាក់អ្នកតុ។ ថៅកែពេជ្រ រូបនេះបានបង្ហោះសារលើកទឹកចិត្តថា «រឹងមាំជានិច្ច ជឿជាក់លើខ្លួនឯងជានិច្ច ឱ្យតែយើងបានធ្វើរឿងត្រឹមត្រូវ មិនប៉ះពាល់អ្នកដទៃ! អ្នកទាំងអស់គ្នាឃើញទេ នេះជាឧទាហរណ៍ជាក់ស្ដែងមួយ នាងខ្ញុំកំពុងជួបបញ្ហាបន្តិចបន្តួច រងការវាយប្រហារគ្រប់ទិសទី ពីមនុស្សមួយចំនួន ដែលចាំតែតិះទៀន និងរិះគន់ ប៉ុន្តែនាងខ្ញុំនៅតែអាចឈរជើងបាន មានភាពរឹងមាំ ដោយសារបទពិសោធន៍ និងការឈរលើភាពត្រឹមត្រូវ ស្មោះត្រង់ និងច្បាស់លាស់»។May be an image of 2 people and drink

លោកស្រី ទ្រី ដាណា បន្តទៀតថា «មិនថាមានរឿងអ្វីក៏ដោយ ត្រូវឈរលើចំណុចអាជីវកម្ម និងភាពច្បាស់លាស់ខ្លួនឯង។ ខ្លួនឯងធ្វើអី ធ្វើហ្នឹងទៅ កុំប្ដូរគោលដៅ បើយល់ថាត្រឹមត្រូវហើយមិនប៉ះពាល់ដល់អ្នកដទៃ ធ្វើទៅ។ ពេលមានបញ្ហា កុំបាក់ទឹកចិត្ត តូចចិត្ត សំងំនៅផ្ទះម្នាក់ឯង លែងធ្វើអ្វីសោះ ព្រោះវាមិនបានធ្វើឱ្យបញ្ហារំលងផុតទៅទេ។ យើងឈរលើភាពត្រឹមត្រូវ នៅតែបន្តដើរទៅមុខ កុំបំពានអ្នកដទៃ តែបើអ្នកដទៃចង់មកប៉ះពាល់យើង ជារឿងរបស់គេ យើងញញឹមទទួលយក ហើយគិតថាមនុស្សទាំងអស់មិនដូចគ្នាទេ»។
ទន្ទឹមនឹងពាក្យសម្តីលើកទឹកចិត្ត លោកស្រី ទ្រី ដាណា បានប្រាប់សាធារណជនអាចយកលោកស្រីធ្វើជាគំរូបានព្រោះទម្រាំដើរដល់ចំណុចនេះលោកស្រីជួបបញ្ហាព្យុះភ្លៀងច្រើនណាស់បើបោះបង់ពេលដើរដល់ចំណុចនេះមិនអាចឃើញពីលទ្ធផលឡើយ។ លោកស្រីថា «បងប្អូនអាចមើលខ្ញុំជាគំរូ ទម្រាំឈានជើងដល់ចំណុចនេះ ខ្ញុំជួបបញ្ហាច្រើនណាស់ ដូចទូកលើមហាសមុទ្រ ដែលត្រូវរលក ត្រូវខ្យល់ ត្រូវព្យុះ រាប់មិនអស់ តែសួរថាយើងត្រូវបោះបង់ ឬបន្ត។ បើយើងបោះបង់ យើងក៏មិនអាចមកដល់កន្លែងនេះដែរ ខំប្រឹងអស់ពីលទ្ធភាព យើងនឹងឃើញលទ្ធផល។ ជួបបញ្ហា ទី១ ត្រូវគិតច្បាស់លាស់ថាយើងបានធ្វើនោះត្រឹមត្រូវឬទេ បើយើងមិនខុស ត្រូវប្រឈមមុខការពិត ត្រូវតែប្រឈមមុខនឹងបញ្ហា»។May be an image of 1 person

បញ្ហាទី២ លោកស្រី ទ្រី ដាណា ថា«ត្រូវងើបតតាំង កុំឱ្យយើងមានអារម្មណ៍ថាខុសដូចគេថា និងទី៣ ត្រូវរកដំណោះស្រាយ។ ត្រូវជឿជាក់លើខ្លួនឯងជានិច្ច ហើយឈរលើចំណុចអាជីវកម្ម មិនត្រូវបាត់បង់សកម្មភាព ឬអស់ជំនឿចិត្តលើខ្លួនឯងនោះទេ ព្រោះបើយើងផ្ដេកផ្ដួលទៅតាមបញ្ហា បាក់ទឹកចិត្តទៅតាមការវាយប្រហារ យើងនឹងមិនអាចដល់គោលដៅឡើយ។
ឆ្នាំ២០២៤ ហើយ ជូនពរគ្រប់គ្នារីកចម្រើនគ្រប់អាជីវកម្ម ជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គលក្នុងគ្រួសារ ហើយក៏ជូនពរនារីខ្មែរទាំងអស់កាន់តែរឹងមាំ….»។May be an image of 4 people and temple

សូមបញ្ជាក់ផងដែរថា ដើមច្បងដំបូងនៃរឿងនេះគឺកើតឡើងកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ពេលលោកស្រី ទ្រី ដាណា និងលោក រស់ រាជ្ជសាល ជាស្វាមី បានញុំាអាហាររនៅក្នុងសណ្ឋាគារមួយដោយលោកស្រី ទ្រី ដាណាបាននិយាយថាកុំឱ្យលុយធីបពួកវា ដោយសារតែមិនមានអ្នករត់តុមកនៅជិតរង់ចាំបម្រើលោកស្រី ពេលខ្លះខាត ប៉ុន្តែពេលចែកលុយធីបនាំគ្នាមកទាំងអស់។ រឿងហេតុនេះបានធ្វើឱ្យថៅកែពេជ្រដែលទើបរៀបការជាមួយស្វាមីក្មេងរងមតិរះគន់យ៉ាងខ្លាំង រហូតដល់លោកស្រីបានទៅស្បថស្បែដើម្បីបញ្ជាក់ពីភាពស្មោះត្រង់របស់ខ្លួនមិនបានមើលងាយអ្នកក្រឡើយ ព្រមទាំងអះអាងថាតាំងពីដើមលោកស្រី សម្តីអាក្រក់ដូច្នេះប៉ុន្តែមានសន្តោនចិត្តល្អ៕May be an image of 2 people

 

កូរ៉េខាងត្បូងប្រើប្រាស់ដ្រូនត្រួតពិនិត្យការធ្វើចរាចរតាមដងផ្លូវ

0

ប្រទេសកូរ៉េខាងត្បូង ៖ នៅតាមបណ្តាទីក្រុងនានាលើពិភពលោក បានប្រឈមមុខនឹងបញ្ហាស្ទះចរាចរណ៍ ហើយទីក្រុងទាំងនេះបានព្យាយាមដោះស្រាយបញ្ហាជាបន្តបន្ទាប់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋរស់នៅក្នុងទីក្រុង ។ នៅឆ្នាំ២០២៤ ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នឹងប្រើប្រាស់ដ្រូនដើម្បីត្រួតពិនិត្យការធ្វើចរាចរនៅតាមដងផ្លូវ ហើយវានឹងធ្វើការជាមួយបច្ចេកវិទ្យា AI ដើម្បីព្យាករការស្ទះចរាចរណ៍ផងដែរ ។Drone traffic police in action - The Korea Times

នៅឆ្នាំ២០២៤ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងយកដ្រូនមកជួយត្រួតពិនិត្យការធ្វើចរាចរនានា ដើម្បីប្រមូលផ្តុំទិន្នន័យ, ពិនិត្យមើលការធ្វើចរាចរក្នុងម៉ោងនីមួយៗ ហើយប្រមូលទិន្នន័យទាំងនេះមកធ្វើការជាមួយបច្ចេកវិទ្យា AI ដើម្បីព្យាករថា តើនឹងស្ទះចរាចរណ៍នៅលើផ្លូវណាខ្លះ ហើយវាស្ទះនៅម៉ោងប៉ុន្មាន ។ លើសពីនេះ វានឹងណែនាំផ្លូវដែលអ្នកដំណើរពុំគួរបើកបរ ដើម្បីកាត់បន្ថយការស្ទះចរាចរឱ្យបានច្រើនបំផុត ។

អាជ្ញាធរក្រុងសេអ៊ូលនឹងបង្ហោះដ្រូនក្នុងកម្ពស់២០០ម៉ែត្រ ដើម្បីឱ្យវាអាចប្រមូលទិន្នន័យបានគ្រប់ទីកន្លែងក្នុងទីក្រុងសេអ៊ូល ហើយអាចប្រមូលទិន្នន័យនៅតំបន់ដែលគ្មានកាមេរ៉ាសុវត្ថិភាពផងដែរ ។ អាជ្ញាធរបានចាប់ផ្តើមប្រមូលព័ត៌មានរួចហើយតាមរយៈដ្រូន កាលពីខែកញ្ញា ដល់ខែតុលា ឆ្នាំ២០២៣ ដើម្បីវាយតម្លៃអំពីស្ថានភាពចរាចរណ៍ក្នុងអំឡុងពេលចូលឆ្នាំសកល ។Seoul to use AI drone fleets to prevent, manage traffic jams

ហេតុនេះ គោលដៅនៃការប្រើប្រាស់ដ្រូនត្រួតពិនិត្យការធ្វើចរាចរនៅតាមដងផ្លូវមុនពេលស្ទះចរាចរណ៍ គឺដើម្បីការពារការស្ទះចរាចរណ៍ ។ ម្យ៉ាងទៀត ការប្រើប្រាស់ដ្រូនមានលក្ខណៈខុសប្លែកគ្នាពីការពិនិត្យមើលស្ថានការណ៍ចរាចរណ៍នាពេលបច្ចុប្បន្ន ដែលត្រូវរង់ចាំឱ្យស្ទះចរាចរណ៍ជាមុនសិន ទើបរកវិធីឱ្យរថយន្តនានាបើកបរទៅផ្លូវផ្សេង ។

ក្រៅពីដ្រូនអាចប្រមូលទិន្នន័យពីការធ្វើចរាចរនៅតាមដងផ្លូវហើយ ទីក្រុងសេអ៊ូលក៏អាចប្រើប្រាស់ដ្រូនឱ្យត្រួតពិនិត្យមើលតំបន់ផ្សេងៗថា តើតំបន់ទាំងនោះមានសំណង់ណាខ្លះខុសច្បាប់ ឬរំលោភលើទីធ្លាសាធារណៈ ៕Seoul's Traffic Management Takes To The Skies With Drones And AI

អាស៊ានអំពាវនាវឱ្យរក្សាស្ថិរភាពក្នុងដែនសមុទ្រនៅអាស៊ីអាគ្នេយ៍

0

រដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៅសមុទ្រខាងកើត ក៏ដូចជាអំពាវនាវឱ្យរក្សា និងលើកកម្ពស់ស្ថិរភាពដែនសមុទ្រនៅអាស៊ីអាគ្នេយ៍។

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលបានប្រកាសកាលពីថ្ងៃទី ៣០ ខែធ្នូថា “យើងកំពុងមានការព្រួយបារម្ភអំពីការវិវត្តន៍ថ្មីៗនៅសមុទ្រខាងកើត” ។ ដូច្នេះនៅក្នុងសេចក្តីថ្លែងការណ៍នោះ រដ្ឋមន្ត្រីការបរទេសក៏បានអំពាវនាវដល់ភាគីនានា ជៀសវាងសកម្មភាពដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ ហើយត្រូវដោះស្រាយជម្លោះដោយសន្តិវិធី នឹងឈរលើមូលដ្ឋាននៃការអនុលោមតាមគោលការណ៍ច្បាប់អន្តរជាតិដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ( UNCLOS) ឆ្នាំ ១៩៨២ ផងដែរ។Philippines slams China over vessels in disputed South China Sea waters -  SE Asia - The Jakarta Post

រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ានក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តទាំងស្រុងនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធដើម្បីសម្រេចបាននូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) នាពេលឆាប់ៗខាងមុខប្រកបដោយប្រសិទ្ធភាពយ៉ាងសំខាន់ និងស្របតាមច្បាប់អន្តរជាតិ។

អាស៊ានក៏សង្ឃឹមដែរថាកិច្ចសន្ទនាបែបនេះនឹងជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅលំហសមុទ្រក្នុងតំបន់។ នេះជាលើកទី ៥ ហើយដែលអាស៊ានបានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកអំពីបញ្ហាដែនសមុទ្រចាប់តាំងពីឆ្នាំ ១៩៩៥ និងជាលើកចុងក្រោយដែលអាស៊ានបានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកអំពីសមុទ្រខាងកើតគឺក្នុងឆ្នាំ ២០១៤៕ASEAN foreign ministers urge peace, restraint amid South China Sea tensions  | Philstar.com

មិនធម្មតា ! ស្ត្រីម្នាក់សម្រាលកូនមានទម្ងន់រហូតដល់ជាង៧គីឡូ

0

ប្រទេសឈីលី ៖ ស្ត្រីម្នាក់រស់នៅប្រទេសឈីលីបានសម្រាលកូនប្រុសម្នាក់ ឬគេហៅថា «ទារកយក្ស» ដែលមានទម្ងន់រហូតដល់៧,១គីឡូក្រាម និងកម្ពស់៥៧សង់ទីម៉ែត្រ ។ គេចាត់ទុកថា ទារកនេះជាទារកដំបូងគេដែលមានទម្ងន់ធ្ងន់បំផុតនៅឈីលី ជាប្រទេសមួយស្ថិតនៅអាមេរិកខាងត្បូង ។ ប៉ុន្តែគ្រូពេទ្យឱ្យដឹងថា ទារកអាចប្រឈមមុខនឹងជំងឺមួយចំនួន ។Chile's largest baby? Newborn weighs in at 7 kg | Watch News Videos Online

ក្រុមគ្រួសារស្ត្រីខាងលើសប្បាយចិត្តខ្លាំងណាស់ ដោយសារទាំងម្តាយ និងកូនមានសុវត្ថិភាព ហើយគ្រូពេទ្យបានបញ្ជូនទារកទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ (ICU) ។ រីឯស្ត្រីជាម្តាយកំពុងព្យាបាលខ្លួននៅក្នុងមន្ទីរពេទ្យ ។

អ្នកគ្រូពេទ្យឈ្មោះ ម៉ាសៀ វេណេកាស់ សូទីនរីផែត និយាយថា នេះអាចជាទារកមានមាឌធំដំបូងគេ ដែលនាងធ្លាប់បានឃើញប្រទេសឈីលី កត់ត្រា ។ កន្លងមក ប្រទេសឈីលីបានកត់ត្រាទារកមានទម្ងន់ធ្ងន់បំផុត គឺស្មើនឹង៦,៧គីឡូក្រាម ។ ប៉ុន្តែទារកនេះមានទម្ងន់រហូតដល់៧,១គីឡូក្រាមឯណោះ ។

ចំណែកលោក ឡុយ កនតេរ៉ាស់ ជាឪពុករបស់ទារកយក្ស ប្រាប់ថា ៖ «ទារកគួរតែមានមាឌតូចជាងនេះ ទើបត្រូវខ្នាតក្រណាត់ ឬសម្លៀកបំពាក់ទារកទើបនឹងកើត ។ ប៉ុន្តែសាច់ញាតិរបស់ខ្ញុំប្រាប់ថា មើលទៅកូនខ្ញុំវិញ គឺដូចក្មេងដែលមានអាយុ១ខួបអីចឹង» ។

ទារកយក្សនេះបានប្រសូត្រនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងមន្ទីរពេទ្យមួយកន្លែងនៅទីក្រុងគូរ៉ានិឡាហ៊ូ ហើយត្រូវបានគ្រូពេទ្យបញ្ជូនទៅកាន់មន្ទីរពេទ្យមួយទៀតនៅទីក្រុងកនសេបស៊ីអន ដោយសារនៅទីនោះមានឧបករណ៍ពេទ្យគ្រប់គ្រាន់ ។ រីឯស្ត្រីជាម្តាយបានទទួលបានការព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងគូរ៉ានិឡាហ៊ូ ហើយនាងត្រៀមខ្លួនចេញពីមន្ទីរពេទ្យដើម្បីជួបមុខកូន ។

មន្ទីរពេទ្យបានចេញសេចក្តីថ្លែងការណ៍មួយថា ទារកនេះស្ថិតនៅក្រោមការថែទាំរបស់គ្រូពេទ្យក្នុងបន្ទប់សង្គ្រោះបន្ទាន់ ហើយទារកមានបញ្ហាសុខភាពបន្តិចបន្តួច ។ អ្នកគ្រូពេទ្យ ម៉ាសៀ វេណេកាស់ និយាយថា ទារកទើបនឹងកើតនេះមានខ្លួនធំណាស់ ហើយគេអាចប្រឈមនឹងជំងឺមានជាតិស្ករក្នុងសរសៃឈាម និងជំងឺផ្សេងទៀត ៕

កោះកុង នឹងទទួលបានការវិនិយោគជាង៨០០លានដុល្លារ លើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង

0

រដ្ឋបាលខេត្តកោះកុង បានរៀបកិច្ចប្រជុំត្រួតពិនិត្យ ទីតាំងសក្ដានុពលសម្រាប់រៀបចំអភិវឌ្ឍគំរោង តំបន់សេដ្ឋកិច្ចពិសេសបៃតង ( Green SEZ ) នៅខេត្តកោះកុង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា៖”គម្រោង Green SEZ គឺជាការបង្កើតនូវមជ្ឈមណ្ឌលផលិតទំនិញនាំចេញបែបបៃតង ទៅកាន់ទីផ្សារអន្តរជាតិ (Truly Green +1° Export Hub) ក្នុងគោលដៅជំរុញឱ្យ កម្ពុជាចាប់យកកាលានុវត្តភាពថ្មីនៃខ្សែច្រវាក់ផ្គត់ផ្គង់បៃតង នៃទីផ្សារសកលដើម្បី អាចទាក់ទាញវិនិយោគិនធំៗពីបរទេសនិងគាំទ្រទៅដល់ការធ្វើ ពិពិធកម្មសេដ្ឋកិច្ចជាតិ ។ រីឯសារៈសំខាន់នៃសមាសធាតុបៃតង គឺការប្រើប្រាស់ថាមពលកកើតឡើងវិញ ការគ្រប់គ្រងសំណល់ដោយចីរភាព និងការគិតគូរផ្នែកបរិស្ថាន ចក្រា (Circularity Elements)។ចិននឹងសាងសង់តំបន់សេដ្ឋកិច្ចពិសេសបៃតងតម្លៃមួយពាន់លានដុល្លារនៅស្វាយរៀង -  Construction & Property News

ចំពោះវិស័យគោលដៅសំខាន់ៗរួមមាន៖
• ឧស្សាហកម្មយានយន្ត (Automotives)
• គ្រឿងអេឡិចត្រនិច (Electronic Parts)
• និងវាយនភណ្ឌ- សម្លៀកបំពាក់ (Textiles)

ដោយឡែកទុនវិនិយោគ មានប្រមាណ ៤០០-៨០០ លានដុល្លារអាមេរិក ទម្រង់វិនិយោគ តាមយន្តការ PPP ក្នុងទម្រង់ជាក្រុមហ៊ុន វិនិយោគទុនរួមគ្នា (Joint Venture) រវាងរាជរដ្ឋាភិបាលនិងដៃគូឯកជន៕

មេដឹកនាំគណបក្សប្រជាធិបតេយ្យ បក្សប្រឆាំងធំបំផុតរបស់កូរ៉េខាងត្បូង ត្រូវបានចាក់លួចចាក់មួយកាំបិត ចំក

0

នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ មេដឹកនាំគណបក្សប្រជាធិបតេយ្យប្រឆាំងរបស់កូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានគេចាក់ចំកញ្ចឹងក អំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុងកំពង់ផែ Busan។

បុរសជាជនសង្ស័យ ដែលបានវាយប្រហារទៅលើលោក Lee Jae-Myung មានវ័យចន្លោះពី៥០-៦០ឆ្នាំ ជាមនុស្សប្រុស ត្រូវបានឃាត់ខ្លួនភ្លាមៗនៅកន្លែងកើតហេតុ។South Korea opposition chief attacked during visit to Busan - The Japan  Timesបើតាមសក្សីបានឃើញហេតុការណ៍ បានឱ្យដឹងថា៖” បុរសជាជនសង្ស័យបើដើរមកបញ្ជ្រៀតចូល ដើម្បីសុំចូលទៅឈរនៅជិតលោក Lee Jae-Myung រួចក៏បានទារយកកាំបិតពីក្នុងហោប៉ៅ ធ្វើការចាក់ទៅលើលោក Lee Jae-Myung មួយកាំបិតចំក តែម្តង”។

ជុំវិញករណីនេះ អត្តសញ្ញាណជនសង្ស័យមិនត្រូវបានបង្ហាញឱ្យដឹងនោះ ហើយស្ថានភាពរបស់លោក Lee Jae-Myung ក៏មិនទាន់ដឹងច្បាស់ តើថាវាអាចប៉ះពាល់ដល់អាយុជីវិតឬក៏អត់នោះដែរ៕

South Korean opposition chief stabbed during city visit | The Advertiser -  Cessnock | Cessnock, NSW

 

រុស្ស៊ី កូរ៉េខាងត្បូង និងកូរ៉េខាងជើង បានប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិ

0

បរទេស៖ ប្រទេសរុស្ស៊ី កូរ៉េខាងត្បូង និងកូរ៉េខាងជើង បានចេញសេចក្តីប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីមានការរញ្ជួយដីនៅក្នុងប្រទេសជប៉ុន ដែលមានកម្រិត ៧.៥ រ៉ិចទ័រ ដោយស្នើឱ្យប្រជាជនរបស់ខ្លួនដែលនៅក្បែរតំបន់ព្រំដែនជប៉ុនជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព។Magnitude-7.6 earthquake hits north central Japan, prompts tsunami warnings  - ABC News

យោងតាមគេហទំព័រអន្តរជាតិ TRT World ដែលបានរាយការណ៍នៅថ្ងៃទី១ ខែមករាថា អាជ្ញាធររុស្ស៊ីនៅទីក្រុង Vladivostok បានប្រកាសអាសន្ន និងបានបញ្ជាឱ្យអ្នកនេសាទ «នៅឱ្យឆ្ងាយពីឆ្នេរសមុទ្រជាបន្ទាន់»។ ជាមួយគ្នានេះដែរ កូរ៉េខាងជើងក៏បានចេញការប្រកាសអាសន្នអំពីការកើនឡើងកម្ពស់ទឹកនៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ដោយនិយាយថា រលកយក្សស៊ូណាមិនឹងឡើងដល់កម្ពស់ ២.០៨ ម៉ែត្រ ដែលអាចបោកបក់ពាសពេញឆ្នេរសមុទ្ររបស់ប្រទេស។Japan earthquake: Tsunami advisory issued after 7.6 magnitude quake hits |  World News | Sky News

រីឯប្រទេសកូរ៉េខាងត្បូងវិញ ក៏បានស្នើឱ្យប្រជាជនរបស់ខ្លួនជម្លៀសទៅកាន់កន្លែងដែលមានសុវត្ថិភាពយ៉ាងឆាប់រហ័ស ដោយសាររលកយក្សស៊ូណាមិអាចនឹងទៅកាន់ឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងត្បូង។
គួររំលឹកដែរថា កាលពីម្សិលមិញ “រលកយក្សស៊ូណាមិបានប៉ះពាល់ដល់តំបន់ជាច្រើននៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងលិចនៃកោះ Sakhalin ដោយរលកខ្ពស់បំផុតអាចឈានដល់ ១.២ ម៉ែត្រ។ ចលនានេះត្រូវបានធ្វើឡើងបន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័រ បានកើតឡើងនៅក្នុងតំបន់ Noto នៃខេត្ត Ishikawa របស់ប្រទេសជប៉ុន នៅម៉ោងប្រហែល ៤:១០ នាទីរសៀល។Japan rocked by multiple quakes: Russia, South Korea issue tsunami warning  - The Week

ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បច្ចុប្បន្នក៏បានចេញការប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិនៅក្នុងខេត្ត Ishikawa, Niigata, Toyama, Yamagata, Ishikawa, Fukui និងខេត្ត Hyogo ដោយជំរុញឱ្យប្រជាជនចាកចេញពីតំបន់ឆ្នេរឱ្យបានលឿន ដោយប្រមើលមើលថា រលកនេះអាចមានកម្ពស់ពី ៣-៥ ម៉ែត្រដែលនឹងធ្លាក់មកលើតំបន់ទាំងនេះ៕Russia Declares Tsunami Warning For The Far-East Region After A Massive 7.6  Quake Hit Japan

គ្រោះធម្មជាតិរញ្ជួយដីនៅប្រទេសជប៉ុនបណ្តាលឱ្យខូចខាតអគារជាច្រើន

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានបរទេសបានរាយការណ៍ពីហេតុការណ៍គ្រោះរញ្ជួយដី ចាប់ពីកម្រិត៧.៤វិកទ័រ ទៅ៧.៦វិកទ័រ មានជម្រៅ១០គីឡូម៉ែត្រ ក្នុងតំបន់ Notojo ខេត្ត Ishikawa ស្ថិតនៅភាគកណ្តាលប្រទេសជប៉ុន ។ អាជ្ញាធរប្រចាំក្រុង Suzu នៃខេត្ត Ishikawa ឱ្យដឹងថា គ្រោះរញ្ជួយដីនេះបណ្តាលឱ្យអគារ, ផ្ទះសម្បែង និងបង្គោលភ្លើងជាច្រើនកន្លែងដួលរលំ ។

សារព័ត៌មានរាយការណ៍ថា មានរលកយក្សស៊ូណាមិ កម្ពស់ជាង១ម៉ែត្រនៅទីក្រុងវ៉ាជីម៉ាក់ ខេត្ត Ishikawa ។ ការត្រួតពិនិត្យអាកាសធាតុនៅតាមតំបន់ឆ្នេរសមុទ្រ និងកាមេរ៉ាសុវត្ថិភាពប្រចាំទីក្រុងស៊ូសុ អាចថតរូបភាពគ្រោះរញ្ជួយដីនៅបរិវេណឆ្នេរសមុទ្រ ព្រមទាំងរូបភាពការខូចខាតអគារ, ផ្ទះសម្បែង និងផ្លូវនៅបរិវេណក្បែរនោះផងដែរ ។Photos: Powerful earthquake hits Japan, residents flee some coastal areas |  Earthquakes News | Al Jazeera

ចំណែកហាងលក់ទំនិញនៅទីក្រុងណាកាណុ ស្ថិតនៅភាគកណ្តាលប្រទេសជប៉ុន គេបានឃើញទំនិញផ្សេងៗក្នុងហាងធ្លាក់ចេញពីធ្នេរ ។ ដូចគ្នានេះ ហាងលក់ទំនិញនៅទីក្រុងខាណាសូវ៉ាក់ ខេត្តអ៊ីស៊ីកាវ៉ាក់ មានទំនិញជាច្រើនធ្នាក់រាយប៉ាយនៅលើឥដ្ឋ និងមានទឹកធ្លាក់ពីលើដំបូលទៀតផង ។

សារព័ត៌មាន NSK រាយការណ៍ថា រលកយក្សស៊ូណាមិនៅឆ្នេរសមុទ្រជប៉ុននឹងកើតឡើងជាញឹកញាប់ ហើយមានកម្ពស់ខ្ពស់ជាងមុន ។ ចំណែកពលរដ្ឋក្នុងតំបន់បាននាំគ្នាជម្លៀសចេញភ្លាមៗ ជាពិសេស អ្នករស់នៅខេត្តមីអ៊ីង៉ាតាក់ និងខេត្តថូយ៉ាម៉ាក់ ដែលរលកយក្សស៊ូណាមិអាចមានកម្ពស់រហូតដល់៣ម៉ែត្រ ។ អាជ្ញាធរបានសំណូមពរឱ្យពលរដ្ឋជម្លៀសទៅកាន់ទីកន្លែងខ្ពស់ និងទៅឱ្យឆ្ងាយពីឆ្នេរសមុទ្រ ។Japan earthquake: Buildings collapsed, roads cracked open, 'amusement  swimming pool wave' in river | Visuals | Mint

ក្រុមហ៊ុនអគ្គិសនីជប៉ុនឱ្យដឹងថា ពួកគេបានត្រួតពិនិត្យភាពខុសប្រក្រតីនៅរោងចក្រថាមពលនុយក្លេអ៊ែរជាច្រើនកន្លែង ។ ដូចគ្នានេះ នាយករោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់ជប៉ុនបញ្ជាក់ថា ពុំទាន់មានភាពខុសប្លែកក្នុងរោងចក្រនេះទេ ។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថ្លែងថា រដ្ឋាភិបាលជប៉ុនបានបង្កើតមជ្ឈមណ្ឌលសង្គ្រោះពិសេសមួយ ដើម្បីប្រមូលផ្តុំព័ត៌មានពាក់ព័ន្ធនឹងគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ។ មជ្ឈមណ្ឌលសង្គ្រោះពិសេសនេះអាចផ្តល់ដំណឹងទៅកាន់ពលរដ្ឋយ៉ាងឆាប់រហ័ស និងប្រាប់ឱ្យពលរដ្ឋរស់នៅក្នុងតំបន់រងគ្រោះជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ។Japan earthquake highlightsFour deaths confirmed; tsunami warning lowered |  Hindustan Times

រីឯអ្នកនាំពាក្យរដ្ឋាភិបាល លោក Yoshimasa Hayashi និយាយថា លោកពុំទាន់ទទួលបានរបាយការណ៍ពីបញ្ហាមិនប្រក្រតីណាមួយទេនៅរោងចក្រនុយក្លេអ៊ែរក្នុងតំបន់ ។ ប៉ុន្តែលោកបានស្នើទៅកាន់ស្ថាប័នពាក់ព័ន្ធឱ្យប្រុងប្រយ័ត្ន និងតាមដានស្ថានការណ៍នេះឱ្យដិតដល់ ។

ប្រព័ន្ធផ្សព្វផ្សាយអនឡាញបានបង្ហោះរូបភាព និងវីដេអូគ្រោះថ្នាក់ដោយសារគ្រោះរញ្ជួយដី ដូចជា អគារ, ផ្ទះសម្បែង និងផ្លូវជាច្រើនកន្លែងបានខូចខាតយ៉ាងធ្ងន់ធ្ងរ រួមទាំងដំបូលហាងលក់ទំនិញមួយចំនួនបានធ្លាក់ខ្ចាត់ខ្ចាយ ៕Japan Earthquake | Barron's

អគារខ្ពស់ជាងគេនៅកម្ពុជា បើកការដ្ឋានសាងសង់ជាផ្លូវការ

0

គម្រោងសាងសង់អគារ J Tower3 ខ្ពស់ជាងគេលំដាប់ទី៨ក្នុងតំបន់អាស៊ាន ត្រូវបានបើកការដ្ឋានសាងសង់នៅចំកណ្តាលរាជធានីភ្នំពេញ នេះបើយោងតាមពិធីបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។
ក្រោយបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២៨ខាងមុខ អគារខុនដូ J-Tower 3 នឹងក្លាយជាអគារខ្ពស់ជាងគេបំផុតនៅកម្ពុជា។Premium 3 Bedroom Condo For Sale Jtower Tonle Bassac Phnom Penh 15625 | IPS Cambodia
អគារខុនដូនេះ មានទីតាំងនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ លាតសន្ធឹងលើផ្ទៃដី ៩៨ ៤៨០ ម៉ែត្រការ៉េ មាន៧៧ជាន់ និងកម្ពស់៣២០ម៉ែត្រ ដែលខ្ពស់ដាច់ជាង J- Tower 2 មានកម្ពស់ត្រឹមតែ១៨៩ម៉ែត្រ។

នៅក្នុងខុនដូដ៏ប្រណីតនេះ នឹងមាន៣៦០បន្ទប់ ដោយក្នុងមួយបន្ទប់មានទំហំ៣៤៤ម៉ែត្រការ៉េ និងមាន៣គ្រែគេង ជាមួយនឹងផ្ទះបាយ ដែលបានបំពាក់មកជាមួយឧបករណ៏ដ៏ប្រណីត។
អ្វីដែលពិសេសជាងនេះទៅទៀតនោះ នៅលើអគារដ៏ខ្ពស់ស្កឹមស្កៃនេះ ក៏មានសួនឧទ្យានបៃតងខ្ចីនៅលើជាន់ទី២៦ថែមទៀតផងដែរ។J-Tower3 Condominium – LAXURY EXCLUSIVEតែយ៉ាងណាមិញ  J-Tower 3 នឹងធ្លាក់ទៅលេខ២វិញជាអគារខ្ពស់ជាងគេនៅកម្ពុជា ក្រោយពីអគារកម្ពស់៥៥៥ម៉ែត្រ ដែលគ្រោងនឹងសាងសង់នៅកោះនរានាពេលអនាគត ក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC៕ទីក្រុងរណបចំនួន ២ កំពុងកែប្រែមុខមាត់រាជធានីភ្នំពេញភាគខាងកើត និងភាគខាងត្បូងតាមរយៈគម្រោងទាំងនេះ

ប្រភព៖ IPS. CAMBODIA