ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី លោកស្រី ទ្រី ដាណា បានក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គមជុំវិញរឿងលុយធីបនិងការរិះគន់យ៉ាងខ្លាំងទៅលើថៅកែពេជ្ររូបនេះរហូតឈានដល់ លោកស្រី ទ្រី ដាណា បានទៅស្បថស្បែតែម្នាក់ឯងនៅមុខព្រះអង្គដងកើ ដែលជាហេតុការរិះគន់នៅតែបន្តកើតមាន។ ជាមួយគ្នានេះដែរ លោកស្រី ទ្រី ដាណា បានបញ្ចេញសារលើកទឹកចិត្តខ្លួនឯងឱ្យរឹងមាំឈរលើគោលការណ៍ភាពស្មោះត្រង់ រឹងមាំ ច្បាស់លាស់ ទោះបីជាខ្លួនរងការវាយប្រហារយ៉ាងណាក្តី។May be an image of 1 person and blonde hair

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ លោកស្រី ទ្រី ដាណា បានបង្ហោះសារយ៉ាងចាក់ដោតនៅលើបណ្តាញសង្គមបន្ទាប់ពីលោកស្រីបានក្លាយជាផ្ទាំងស៊ិបនៃការរិះគន់សឹងគ្រប់មជ្ឈដ្ឋានដោយសារតែពាក្យសម្តីរបស់ខ្លួនប៉ុន្មានម៉ាត់ពីរឿងលុយធីបដាក់អ្នកតុ។ ថៅកែពេជ្រ រូបនេះបានបង្ហោះសារលើកទឹកចិត្តថា «រឹងមាំជានិច្ច ជឿជាក់លើខ្លួនឯងជានិច្ច ឱ្យតែយើងបានធ្វើរឿងត្រឹមត្រូវ មិនប៉ះពាល់អ្នកដទៃ! អ្នកទាំងអស់គ្នាឃើញទេ នេះជាឧទាហរណ៍ជាក់ស្ដែងមួយ នាងខ្ញុំកំពុងជួបបញ្ហាបន្តិចបន្តួច រងការវាយប្រហារគ្រប់ទិសទី ពីមនុស្សមួយចំនួន ដែលចាំតែតិះទៀន និងរិះគន់ ប៉ុន្តែនាងខ្ញុំនៅតែអាចឈរជើងបាន មានភាពរឹងមាំ ដោយសារបទពិសោធន៍ និងការឈរលើភាពត្រឹមត្រូវ ស្មោះត្រង់ និងច្បាស់លាស់»។May be an image of 2 people and drink

លោកស្រី ទ្រី ដាណា បន្តទៀតថា «មិនថាមានរឿងអ្វីក៏ដោយ ត្រូវឈរលើចំណុចអាជីវកម្ម និងភាពច្បាស់លាស់ខ្លួនឯង។ ខ្លួនឯងធ្វើអី ធ្វើហ្នឹងទៅ កុំប្ដូរគោលដៅ បើយល់ថាត្រឹមត្រូវហើយមិនប៉ះពាល់ដល់អ្នកដទៃ ធ្វើទៅ។ ពេលមានបញ្ហា កុំបាក់ទឹកចិត្ត តូចចិត្ត សំងំនៅផ្ទះម្នាក់ឯង លែងធ្វើអ្វីសោះ ព្រោះវាមិនបានធ្វើឱ្យបញ្ហារំលងផុតទៅទេ។ យើងឈរលើភាពត្រឹមត្រូវ នៅតែបន្តដើរទៅមុខ កុំបំពានអ្នកដទៃ តែបើអ្នកដទៃចង់មកប៉ះពាល់យើង ជារឿងរបស់គេ យើងញញឹមទទួលយក ហើយគិតថាមនុស្សទាំងអស់មិនដូចគ្នាទេ»។
ទន្ទឹមនឹងពាក្យសម្តីលើកទឹកចិត្ត លោកស្រី ទ្រី ដាណា បានប្រាប់សាធារណជនអាចយកលោកស្រីធ្វើជាគំរូបានព្រោះទម្រាំដើរដល់ចំណុចនេះលោកស្រីជួបបញ្ហាព្យុះភ្លៀងច្រើនណាស់បើបោះបង់ពេលដើរដល់ចំណុចនេះមិនអាចឃើញពីលទ្ធផលឡើយ។ លោកស្រីថា «បងប្អូនអាចមើលខ្ញុំជាគំរូ ទម្រាំឈានជើងដល់ចំណុចនេះ ខ្ញុំជួបបញ្ហាច្រើនណាស់ ដូចទូកលើមហាសមុទ្រ ដែលត្រូវរលក ត្រូវខ្យល់ ត្រូវព្យុះ រាប់មិនអស់ តែសួរថាយើងត្រូវបោះបង់ ឬបន្ត។ បើយើងបោះបង់ យើងក៏មិនអាចមកដល់កន្លែងនេះដែរ ខំប្រឹងអស់ពីលទ្ធភាព យើងនឹងឃើញលទ្ធផល។ ជួបបញ្ហា ទី១ ត្រូវគិតច្បាស់លាស់ថាយើងបានធ្វើនោះត្រឹមត្រូវឬទេ បើយើងមិនខុស ត្រូវប្រឈមមុខការពិត ត្រូវតែប្រឈមមុខនឹងបញ្ហា»។May be an image of 1 person

បញ្ហាទី២ លោកស្រី ទ្រី ដាណា ថា«ត្រូវងើបតតាំង កុំឱ្យយើងមានអារម្មណ៍ថាខុសដូចគេថា និងទី៣ ត្រូវរកដំណោះស្រាយ។ ត្រូវជឿជាក់លើខ្លួនឯងជានិច្ច ហើយឈរលើចំណុចអាជីវកម្ម មិនត្រូវបាត់បង់សកម្មភាព ឬអស់ជំនឿចិត្តលើខ្លួនឯងនោះទេ ព្រោះបើយើងផ្ដេកផ្ដួលទៅតាមបញ្ហា បាក់ទឹកចិត្តទៅតាមការវាយប្រហារ យើងនឹងមិនអាចដល់គោលដៅឡើយ។
ឆ្នាំ២០២៤ ហើយ ជូនពរគ្រប់គ្នារីកចម្រើនគ្រប់អាជីវកម្ម ជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គលក្នុងគ្រួសារ ហើយក៏ជូនពរនារីខ្មែរទាំងអស់កាន់តែរឹងមាំ….»។May be an image of 4 people and temple

សូមបញ្ជាក់ផងដែរថា ដើមច្បងដំបូងនៃរឿងនេះគឺកើតឡើងកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ពេលលោកស្រី ទ្រី ដាណា និងលោក រស់ រាជ្ជសាល ជាស្វាមី បានញុំាអាហាររនៅក្នុងសណ្ឋាគារមួយដោយលោកស្រី ទ្រី ដាណាបាននិយាយថាកុំឱ្យលុយធីបពួកវា ដោយសារតែមិនមានអ្នករត់តុមកនៅជិតរង់ចាំបម្រើលោកស្រី ពេលខ្លះខាត ប៉ុន្តែពេលចែកលុយធីបនាំគ្នាមកទាំងអស់។ រឿងហេតុនេះបានធ្វើឱ្យថៅកែពេជ្រដែលទើបរៀបការជាមួយស្វាមីក្មេងរងមតិរះគន់យ៉ាងខ្លាំង រហូតដល់លោកស្រីបានទៅស្បថស្បែដើម្បីបញ្ជាក់ពីភាពស្មោះត្រង់របស់ខ្លួនមិនបានមើលងាយអ្នកក្រឡើយ ព្រមទាំងអះអាងថាតាំងពីដើមលោកស្រី សម្តីអាក្រក់ដូច្នេះប៉ុន្តែមានសន្តោនចិត្តល្អ៕May be an image of 2 people