កាណាដាជាប្រទេសមានសុវត្ថិភាពបំផុតសម្រាប់ភ្ញៀវទេសចរ
ប្រទេសកាណាដា ៖ សុវត្ថិភាព គឺជាកត្តាសំខាន់ដែលភ្ញៀវទេសចរបានគិតជាចម្បង មុននឹងពួកគេសម្រេចចិត្តទៅដើរកម្សាន្តនៅប្រទេសណាមួយ ។ នៅដើមឆ្នាំ២០២៤ នេះ ប្រទេសកាណាដាទើបតែទទួលបានការចាត់ចំណាត់ថ្នាក់ជាប្រទេសមានសុវត្ថិភាពបំផុតសម្រាប់ភ្ញៀវទេសចរ ប្រចាំឆ្នាំ២០២៤ ។
វាជាការចាត់ចំណាត់ថ្នាក់របស់ក្រុមហ៊ុនធានារ៉ាប់រងការធ្វើដំណើរមួយឈ្មោះ Berkshire Hathaway ។ ក្រុមហ៊ុននេះលើកហេតុផលថា កាណាដា គឺជាប្រទេសដែលមានដង់ស៊ីតេពលរដ្ឋតិចតួច និងអត្រាឧក្រិដ្ឋកម្មទាប ជាពិសេស ការប្រើប្រាស់កាំភ្លើងបង្កហិង្សាស្ទើរតែមិនកើតឡើងឡើយ ។ ការប្រើប្រាស់អំពើហិង្សានៅប្រទេសនេះស្ទើរតែគ្មាន និងគ្មានជំងឺឆ្លងទេ ។
ក្រៅពីនេះ ប្រទេសកាណាដាមិនរើសអើងជាតិសាសន៍ផ្សេង, ពណ៌សម្បុរ, ភេទ ឬរើសអើងសាសនាទេ ។ ហេតុនេះ ធ្វើឱ្យកាណាដាទទួលបានការចាត់ចំណាត់ថ្នាក់ជាប្រទេសមានសុវត្ថិភាពបំផុតសម្រាប់ភ្ញៀវទេសចរប្រចាំឆ្នាំ២០២៤ ខណៈនៅឆ្នាំ២០២៣ កាណាដាបានជាប់ចំណាត់ថ្នាក់ទី៦ ។
ទោះយ៉ាងណា គ្រោះថ្នាក់មួយដែលអាចកើតឡើងនៅប្រទេសកាណាដា គឺភ្លើងឆេះព្រៃ ដោយសារកាណាដាមានផ្ទៃដីព្រៃឈើលាតសន្ធឹងធំទូលាយ ។ ដូច្នេះ វាធ្វើឱ្យកាណាដាប្រឈមនឹងការកើតភ្លើងឆេះព្រៃ និងធ្វើឱ្យគុណភាពអាកាសធាតុកាន់តែអាក្រក់ ។ លើសពីនេះ ភ្លើងឆេះព្រៃនឹងប៉ះពាល់ដល់អ្នកមានបញ្ហាផ្លូវដង្ហើមទៀតផង ។
បើទោះជាប្រទេសកាណាដាមានព្រំដែនជាប់អាមេរិក ដែលអាមេរិកមានអត្រាឧក្រិដ្ឋកម្មខ្ពស់ ប៉ុន្តែកាណាដាបែរជាមានសុវត្ថិភាពគួរឱ្យភ្ញាក់ផ្អើល ដោយសារកាណាដាមានច្បាប់គ្រប់គ្រងកាំភ្លើងយ៉ាងតឹងរ៉ឹង, សមត្ថកិច្ចរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខបានល្អ ។
ចំណុចសំខាន់ កាណាដាមានស្ថិរភាពសេដ្ឋកិច្ច, ស្ថិរភាពនយោបាយ, រដ្ឋាភិបាលថែរក្សាពលរដ្ឋបានល្អ ហើយពលរដ្ឋគ្មានការដាក់សម្ពាធក្នុងការរស់នៅទេ បើទោះជាពួកគេគ្មានការងារធ្វើក្តី ក៏ពួកគេមានគុណភាពជីវិតល្អប្រសើរដែរ ។ ហេតុនេះ ពលរដ្ឋកាណាដាពុំចាំបាច់ដើរឆក់ប្លន់ ឬប្រើអំពើហិង្សាលើអ្នកដទៃឡើយ ។
នេះជាចំណាត់ថ្នាក់ប្រទេសមានសុវត្ថិភាពបំផុតសម្រាប់ភ្ញៀវទេសចរ ប្រចាំឆ្នាំ២០២៤ រួមមាន ៖
-ចំណាត់ថ្នាក់ទី១ ប្រទេសកាណាដា
-ចំណាត់ថ្នាក់ទី២ ប្រទេសស្វីស
-ចំណាត់ថ្នាក់ទី៣ ប្រទេសន័រវេស
-ចំណាត់ថ្នាក់ទី៤ ប្រទេសអៀរឡង់ និង
-ចំណាត់ថ្នាក់ទី៥ ប្រទេសហូឡង់
រីឯប្រទេសមានសុវត្ថិភាពបំផុតសម្រាប់ភ្ញៀវទេសចរនៅតំបន់អាស៊ី គឺប្រទេសជប៉ុន ទទួលបានចំណាត់ថ្នាក់ទី១២ ៕



ជុំវិញបញ្ហានេះ អាណាព្យាបាល មិនត្រូវបណ្តែតបណ្តោយឱ្យកូនៗរបស់ខ្លួនធ្វើដំណើរតាមផ្លូវបែបនេះនោះទេ ព្រោះវាអាចនឹងបង្កជាហានិភ័យនៅថ្ងៃណាមួយ។ ដោយឡែកសមត្ថកិច្ចមូលដ្ឋាន និងអ្នកគ្រូ លោកគ្រូ គួរតែធ្វើការណែនាំដល់សិស្សានុសិស្ស ឱ្យយល់ដឹងកាន់តែច្បាស់ពីច្បាប់ចរាចរនៅកម្ពុជា ព្រោះបើគិតឱ្យដិតដល់ទៅ ក្មេងអាយុក្រោម១៨ឆ្នាំ នៅមានស្មារតីមិនទាន់រឹងមាំនៅឡើយទេ៕
ប្រាសាទបក្សីចាំក្រុងមានរាងជាសាជី ដែលមាន៤ថ្នាក់ កសាងពីថ្មបាយក្រៀម និងមានប្រាសាទមួយធ្វើពីឥដ្ឋបែរមុខទៅទិសខាងកើតបន្តុបនៅពីលើ និងចាប់ផ្តើមកសាងឡើងដោយព្រះបាទហស៌វរ្ម័នទី១ (៩១០ – ៩៤៤) ដែលព្រះអង្គគឺជាព្រះរាជបុត្រមួយអង្គក្នុងចំណោមព្រះរាជបុត្រាទាំងពីររបស់ព្រះបាទយសោវរ្ម័នទី១ និងបញ្ចប់ការកសាងដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៩៤៤ – ៩៦៨)។
ដោយឡែក ជុំវិញនឹងឈ្មោះប្រាសាទនេះវិញ ជាប់ទាក់ទងនឹងរឿងព្រេងខ្មែរ ដែលមានស្តេចមួយអង្គ មានបក្សីចាំថែរក្សាគ្រប់គ្រង និងតែងតែការពារស្តេចអង្គនោះ ឱ្យគេសផុតពីការដេញតាមសំម្លាប់ពីស្តេចដែលសោយរាជ្យមុនៗ៕









ការផលិតផ្កាយរណបបានចាប់ផ្តើមកាលពីខែកញ្ញា ឆ្នាំ ២០១២ នៅមជ្ឈមណ្ឌលដែលស្ថិតនៅឧទ្យាន Hoa Lac Hi-tech ក្នុងទីក្រុងហាណូយ។





![បាយឪឡឹកត្រីងៀត | Dried Fish and Watermelon with Rice [Asian Cooking] - YouTube](https://i.ytimg.com/vi/CJ_cOjFuZSQ/maxresdefault.jpg)







