ជាធម្មតានៅតាមផ្ទះនីមួយៗតែងតែមានដាំដើមឈើ ឬដើមផ្កាស្អាតៗដើម្បីទុកលំអផ្ទះឱ្យមានភាពស្រស់ស្អាត លេចធ្លោរ ទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។ ប៉ុន្តែទោះជាយ៉ាងណា ក៏មានប្រភេទដើមផ្កាមួយចំនួនត្រូវបានចាស់បុរាណហាមមិនឱ្យដាំនៅក្នុងបរិវេណផ្ទះ ព្រោះគេជឿថា ប្រសិនបើដាំដើមផ្កាទាំងនេះនៅជុំវិញផ្ទះ អាចនឹងនាំមកនូវទុក្ខទោស សំណាងអាក្រក់ ឬរឿងអពមង្គលចូលមកក្នុងគ្រួសារ និងអាចរកស៊ីខាតចុងខាតដើមទៀតផង។ ហេតុដូច្នេះទើបជនជាតិខ្មែរយើងមិននិយមដាំដើមផ្កាទាំងនេះនៅក្នុងផ្ទះរបស់ពួកគេឡើយ។

១.ផ្កាចំប៉ី៖ ផ្កានេះត្រូវបានមនុស្សមួយចំនួនជឿថា វាអាចនឹងនាំមកនូវទុក្ខព្រួយ ព្រោះនៅពេលមានពិធីបុណ្យសពគេតែងប្រើវានៅក្នុងពិធីដើម្បីដាក់នៅលើសព ហើយគេក៏ជឿថាផ្កានេះបើដាំនៅក្នុងផ្ទះប្រៀបដូចជាអ្នកផ្ទះទាំងមូលកំពុងតែកាន់ទុក្ខឱ្យនរណាម្នាក់ពោរពេញទៅដោយទុក្ខព្រួយ ឬបើអ្នករស់នៅតែ ២ នាក់ប្តីប្រពន្ធ គេជឿថាប្តីអាចនឹងត្រូវឃ្លាតទៅនៅឆ្ងាយ ជីវិតគូមានតែការរងទុក្ខប៉ុណ្ណោះ។No photo description available.

២.ផ្កាច្បារ៖ នៅសម័យបុរាណមិនត្រូវបានគេដាំជាទូទៅនៅក្នុងបរិវេណផ្ទះនោះទេ ព្រោះ ដោយសារតែផ្កាច្បារនេះ ជារឿយៗត្រូវបានផ្សារភ្ជាប់នៅក្នុងបញ្ហានៃពាក្យបណ្តឹង ការប្តឹងប្តល់គ្នាទៅវិញទៅមក។ គេជឿថាវាជាផ្កាអកុសល ព្រោះកាលពីអតីតកាលកម្រងផ្កាច្បារនេះ ត្រូវបានគេពាក់នៅលើកញ្ចឹងករបស់អ្នកទោសដែលហៀបនឹងប្រហារជីវិត។ ដូច្នេះវាមិនគួរដាំនៅក្នុងផ្ទះទេ ព្រោះនឹងអាចនាំមកនូវទុក្ខទោស និងរឿងមិនសមប្រកបផ្សេងៗ។No photo description available.

៣.ផ្ការាក់ ឬផ្កាខ្មោច៖ នៅក្នុងប្រទេសថៃផ្កានេះគេនិយមយកទៅប្រើនៅក្នុងមង្គលការ ឬពិធីមង្គលផ្សេងៗតំណាងឱ្យសេចក្តីស្នេហា ប៉ុន្តែបើយកវាមកដាំនៅក្នុងផ្ទះវិញ គេបែរជាមានជំនឿថាអាចនាំឱ្យស្នេហាមានការប្រេះឆា ឈ្លោះគ្នា រកសុភមង្គលមិនបានឡើយ។ ចំណែកឯនៅក្នុងប្រទេសខ្មែរយើងវិញ ផ្កានេះមិនត្រូវបានដាំនៅក្នុងផ្ទះស្រាប់ទៅហើយព្រោះវាជាដើមផ្កាខ្មោចដែលតែងដុះនៅជិតផ្នូរជាដើម៕No photo description available.