នៅដើមឆ្នាំក្រោយ វៀតណាមនឹងបាញ់បង្ហោះផ្កាយរណបរ៉ាដា តាមដានអាកាសធាតុដំបូងបំផុតរបស់ខ្លួន ដើម្បីផ្តល់ការព្រមានជាមុនប្រឆាំងនឹងគ្រោះមហន្តរាយធម្មជាតិ។
ផ្កាយរណបនេះមានឈ្មោះថា “LOTUSat-1” ត្រូវបានបង្កើតឡើងដោយជនជាតិវៀតណាមផ្ទាល់ ដោយមានជំនួយពីវិស្វករជប៉ុន។
LOTUSat-1 គឺជាផ្នែកមួយនៃគម្រោងការពារគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ ដែលធ្វើឡើងដោយមជ្ឈមណ្ឌលអវកាសជាតិវៀតណាម ។
ការផលិតផ្កាយរណបបានចាប់ផ្តើមកាលពីខែកញ្ញា ឆ្នាំ ២០១២ នៅមជ្ឈមណ្ឌលដែលស្ថិតនៅឧទ្យាន Hoa Lac Hi-tech ក្នុងទីក្រុងហាណូយ។
ផ្កាយរណបនឹងប្រើឧបករណ៍ចាប់សញ្ញាប្រើរលកវិទ្យុដើម្បីសង្កេតមើលផែនដី ហើយដូច្នេះដំណើរការដោយឯករាជ្យពីប្រភពពន្លឺ នោះមានន័យថា អាចដំណើរការបាន ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍ ដែលជាអត្ថប្រយោជន៍ច្បាស់លាស់ជាងផ្កាយរណបប្រើឧបករណ៍ចាប់សញ្ញាអុបទិក ដែលអាចដំណើរការបានតែពេលថ្ងៃប៉ុណ្ណោះ។
បើមិនមានការប្រែប្រួលនោះទេ ផ្កាយរណបនេះ នឹងបង្ហោះចូលទៅកាន់តារាវិថីនាឆ្នាំក្រោយ៕










