អតិថិជនអាចសុំដកប្រាក់វិញបាន បើមើលកុនហើយអត់ល្អមើល
ប្រទេសចិន ៖ មនុស្សភាគច្រើនធ្លាប់មានបទពិសោធន៍ទស្សនាភាពយន្តហើយខកបំណង នៅពេលភាពយន្តនោះមិនល្អមើលដូចការរំពឹងទុក រហូតដល់ពួកគេមានអារម្មណ៍សោកស្តាយប្រាក់ទិញសំបុត្រទៀតផង ។ ទោះយ៉ាងណា អ្នកមើលកុននឹងលែងជួបបញ្ហាទាំងនេះហើយ នៅពេលរោងកុនមួយចំនួននៅប្រទេសចិនបានសាកល្បងប្រគល់ប្រាក់ឱ្យអតិថិជនវិញ បើពួកគេមើលកុនហើយអត់ល្អមើល ។
រោងភាពយន្តមួយចំនួននៅទីក្រុង Changsha ប្រទេសចិន បានសាកល្បងសេវាកម្មសងប្រាក់ទៅអតិថិជនវិញ ប្រសិនបើពួកគេមើលកុនក្នុងរយៈពេល៣០នាទី ហើយមិនពេញចិត្តនឹងខ្សែភាពយន្តនេះ គឺពួកគេអាចសុំដកប្រាក់ពីរោងភាពយន្តវិញបាន ។ គេរំពឹងថា សេវាកម្មសងប្រាក់ទៅអតិថិជនវិញនឹងអនុវត្តនៅតាមរោងភាពយន្តជាង១.០០០កន្លែងនៅទូទាំងប្រទេសចិន ។
ក្រោយពីសារព័ត៌មានចិនចុះផ្សាយពីរោងភាពយន្តប្រគល់ប្រាក់ឱ្យអតិថិជន វាក៏បានក្លាយជាប្រធានបទមួយដែលមនុស្សជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ។ មតិមួយចំនួនយល់ឃើញថា សេវាកម្មនេះចាត់ទុកថា បានផ្តល់នូវប្រយោជន៍ដល់រោងកុន ក៏ដូចជាអ្នកទស្សនាផងដែរ ។
ចំណែកអ្នកទស្សនាវិញគិតថា សេវាកម្មនេះជាប្រាក់ Bonus ករណីពួកគេខកបំណងក្នុងការទស្សនាខ្សែភាពយន្ត គឺពួកគេអាចទទួលបានប្រាក់ត្រឡប់មកវិញ ។ ម្យ៉ាងទៀត បើពួកគេមិនចូលចិត្តការផ្តល់សេវាកម្មផ្សេងៗក្នុងរោងភាពយន្ត សេវាកម្មប្រគល់ប្រាក់ឱ្យអតិថិជនវិញនឹងអាចជំរុញឱ្យរោងភាពយន្តកែលម្អសេវាកម្មរបស់ខ្លួន ។
ក្រៅពីនេះ សេវាកម្មប្រគល់ប្រាក់ឱ្យអតិថិជនវិញនឹងជាការបញ្ជាក់ទៅកាន់អ្នកផលិតសាច់រឿងផងដែរ ដើម្បីឱ្យពួកគេពិចារណាពីគុណភាពខ្សែភាពយន្តរបស់ខ្លួនថា សាច់រឿងនេះមានគុណភាពល្អឬអត់ ។ ដូច្នេះ គេអាចវាយតម្លៃគុណភាពសាច់រឿងបាន ដោយសារបរិមាណអ្នកទស្សនាសុំដកប្រាក់វិញ ៕











.jpg)






ដោយសារតែការមានជំនឿរបែបនេះហើយ ទើបធ្វើឱ្យផ្កាអង្គារសិល្ប៍ ក្លាយជាផ្កាម៉្យាងដែលស្ទើរតែមិនអាចខ្វះបាន សម្រាប់ការដាក់តាំងលម្អរនៅក្នុងគេហដ្ឋាន ក៏ដូចជាកន្លែងមួយចំនួនទៀត ពីសំណាកជនជាតិចិន និងបងប្អូនខ្មែរកាត់សែស្រឡាយចិន។
សូមបញ្ជាក់ថា ឆ្នាំនេះពិធីបុណ្យចូលឆ្នាំចិន-វៀតណាម នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ដល់១២ ខែកុម្ភៈ ខណៈពិធីសែនដកជើងធូបនឹងចាប់ផ្តើមនៅថ្ងៃទី៣ ខែកុម្ភៈ៕











បើតាមជំនឿហើយនៅថ្ងៃនេះគេនឹងធ្វើការ ដកជើងធូប គ្រប់កន្លែងដើម្បីដូរកំប៉ុង ជើងពាន ឬផើង ហើយផ្លាស់ខ្សាច់ឬអង្ករ ក្នុងកំប៉ុងជើងធូបឬជើងពានចេញ រួចប្ងូរថ្មី ដើម្បីទទួលសិរីសួរស្តីឆ្នាំថ្មីនឹងឈានមកដល់។ក្នុងក្បួនដកជើងធូបនេះទៀតសោតគេមានត្រណមមួយគឺនៅពេលដែលដកហើយបើជាជំនាងផ្ទះ ឬ ហៅ ទី ជុយអៀ ត្រូវតែ ទុកធូបចាស់ចំនួន៥សរសៃ ប៉ុន្តែបើជាកុងម៉ាវិញទុកបន្សល់ជើងធូបចាស់អោយបាន៣សរសៃ។
/Believe(3)/Believe(5)/61ee186f2abe9_1642993740_medium.png)


