កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៤នេះ ស្រីស្អាតដែលត្រូវជាតារា TikTok ជនជាតិសិង្ហបុរីម្នាក់បានបង្ហោះនូវវីដេអូមួយដែលរៀបរាប់ពីដំណើរកម្សាន្តរបស់នាង នៅឯផ្សាររាត្រីមួយកន្លែង នាទីក្រុងបាងកក ប្រទេសថៃ។ អ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងទៅលើវីដេអូនាង គឺនាងបានធ្វើការដើរភ្សក់សត្វល្អិតបំពងមួយចំនួននៅទីនោះ ដែលបានធ្វើឲ្យនាងចូលមន្ទីរពេទ្រភ្លាមៗតែម្តង។
នៅលើគណនី Tik Tok របស់ស្រីស្អាតរូបនេះដែលមានឈ្មោះថា Nicolette Callie Wee បានដាក់បង្ហោះនូវវីដេអូមួយឃ្លីបរយៈពេល ៣០ វិនាទី ដែលដំបូងឡើយនាងគឺបានបង្ហាញពីសកម្មភាពទិញចង្រិតបំពងមួយថង់ដោយរំភើបនិងភ័យអរ ព្រោះនេះជាលើកទី១ហើយ ដែលនាងមកភ្សក់អ្វីបែបនេះ។ នាងលាន់មាត់ថា «វាធាត់ទ្រលុកទ្រលន់ សុទ្ធតែខ្លាញ់ និងរសជាតិដិត។ ឱព្រះអើយ! ទំពារទៅស្រួយខ្ញោង ដងខ្លួងវាត្រូវបានបែកខ្ចាយនៅពេញមាត់ខ្ញុំយ៉ាងស្រៀវ»។
បន្ទាប់មកស្រីស្អាតម្នាក់នេះ ក៏បានទិញដុកឌឿមកភ្សក់បន្ថែមទៀត ព្រោះថាមើលទៅទំនងពេក។ នាងនិយាយថា “ហេតុអ្វីបានជាប្រទេសខ្ញុំគ្មានមិនមានអាហារសម្រន់ឆ្ងាញ់ៗបែបនេះអ៊ីចឹង?”
ទោះជាយ៉ាងណា បន្ទាប់ពីការភ្សក់រួចមក ប្រព័ន្ធរំលាយអាហាររបស់នាងហាក់ដូចជាមិនអំណោយផលជាមួយនឹងអាហារប្រពៃណីថៃមួយមុខនេះទេ។ ជាលទ្ធផលក៏បានធ្វើឲ្យស្រីស្អាតរូបនេះរាគយ៉ាងខ្លាំង ដែលនៅទីបំផុតធ្វើឱ្យនាងចូលមន្ទីរពេទ្យក្នុងទីក្រុងបាងកកភ្លាមៗតែម្តង។
តាមរយៈវីដេអូដែលនាងបានដាក់បង្ហោះរហូតមកដល់ពេលនេះគឺអ្នកចូលមើលរហូតដល់ជិត ៣០០ ០០០ដងឯណ្ណោះ ព្រមជាមួយនឹងការបញ្ចេញមតិយ៉ាងច្រើនពីអ្នកនិយមលេងបណ្តាញសង្គម។ អ្នកខ្លះក៏បានផ្តល់ដំបូន្មានថា គួរត្រូវតែប្រុងប្រយ័ត្នបន្តិចចំពោះការទទួលទានចំណីអាហារផ្សេងៗនៅអំឡុងពេលធ្វើដំណើរកម្សាន្ត ព្រោះថាអាចនឹងបណ្តាលឲ្យរាគរូស ឬពុលអាហារដោយប្រការណាមួយ នាំឲ្យខាតទាំងពេលវេលានិងដំណើរកម្សាន្តបែបនេះផងដែរ៕
@nicolettecalliewe based on a true story
♬ original sound – Nicolette Callie Wee – Nicolette Callie Wee










