ប្រទេសចិន៖ ប្រទេសចិនបានសាងសង់អគារខ្ពស់កប់ពពកចំនួន ៥៧ ជាន់ ដោយប្រើបច្ចេកវិទ្យាកំពូលជាច្រើន ដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ យោងតាមគេហទំព័រអន្តរជាតិមួយបានឱ្យដឹងថា ប្រទេសចិនបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងប្រទេស ដោយទីក្រុងនានាកំពុងត្រូវបានសាងសង់យ៉ាងឆាប់រហ័ស ជាពិសេសអគារខ្ពស់ៗដែលត្រូវការពេលវេលាច្រើនក្នុងការសាងសង់។
ទោះជាយ៉ាងណា ល្បឿនដែលចិនសាងសង់អគារកម្ពស់ ៥៧ ជាន់ក្នុងរយៈពេល ១៩ ថ្ងៃបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលខ្លាំង។ អគារនេះត្រូវបានគេហៅថា Mini Sky City ដែលមានទីតាំងនៅខេត្ត Hunan ប្រទេសចិន និងមានផ្ទៃដីសរុប ១៨០,០០០ m2 អាចផ្ទុកមនុស្សបាន ៤,០០០ នាក់ រួមជាមួយផ្ទះល្វែង និងការិយាល័យចំនួន ៨០០ ក៏ដូចជាមានភាពធន់នឹងការរញ្ជួយដីកម្រិត ៩.០ រិចទ័រនៅលើមាត្រដ្ឋាន Richter ផងដែរ។
អាស្រ័យហេតុនេះ ក្រុមហ៊ុនចិនមួយបានសាងសង់អគារនេះជាមួយនឹងប្លុក prefabricated ដោយបានរៀបចំជាមុន ៩០% នៃរចនាសម្ព័ន្ធអគារនៅខាងរោងចក្រ ហើយនៅសល់ ១០% ត្រូវបានចាប់ផ្តើម និងដំឡើងនៅខាងក្រៅ។ ដំបូងឡើយ ក្រុមហ៊ុន Broad Sustainable Building Company គ្រោងនឹងសាងសង់អគារនេះមានកម្ពស់ ៩៧ ជាន់ ប៉ុន្តែក្រោយមកត្រូវបានបង្ខំឱ្យបន្ទាបវាមកត្រឹម ៥៧ ជាន់វិញ ដោយសារទីតាំងនៅជិតព្រលានយន្តហោះ។
គួររំលឹកផងដែរថា ល្បឿនសាងសង់របស់អគារបានឈានដល់កម្រិតកំណត់ត្រាមួយជាមួយនឹងការបញ្ចប់ ៣ ជាន់ក្នុងមួយថ្ងៃ។ កម្មករប្រមាណ ១.២០០ នាក់ត្រូវបានកេណ្ឌឱ្យធ្វើការពេញសមត្ថភាពទាំងយប់ទាំងថ្ងៃ ដោយអគារនេះប្រើប្រាស់រចនាសម្ព័ន្ធដំឡើងតាមបែប Lego ជាមួយនឹងប្លុក prefabricated ដែលអាចកាត់បន្ថយតម្រូវការក្នុងការចល័តរថយន្តលាយបេតុងចំនួន ១៥,០០០ ហើយទម្រង់នេះនឹងបញ្ចេញធូលីស្ទើរតែគ្មានចូលទៅក្នុងបរិស្ថាន។ ជញ្ជាំងខាងក្រៅរបស់អគារប្រើប្រាស់បច្ចេកវិទ្យាប្លែកៗជាច្រើន ដែលជួយសន្សំសំចៃថាមពលបាន ៨០% បើធៀបនឹងអគារធម្មតា។
វិស្វករ Chen Xiangqian ដែលចូលរួមក្នុងការសាងសង់អគារនេះ បាននិយាយថា “ប្រសិនបើធ្វើតាមវិធីបុរាណ មនុស្សត្រូវសាងសង់ឥដ្ឋនីមួយៗដើម្បីបង្កើតអគារខ្ពស់មួយ ហើយត្រូវចំណាយពេល ២ ឆ្នាំដើម្បីបញ្ចប់ ប៉ុន្តែនៅពេលដែលយើងប្រើប្រាស់ជាមួយនឹងវិធីសាស្រ្តថ្មីនោះ ការសាងសង់នឹងអាចបញ្ចប់ក្នុងរយៈពេល ១៩ ថ្ងៃប៉ុណ្ណោះ”។
ជាពិសេស ដើម្បីសាងសង់គម្រោងនេះ ប្រទេសចិនបានប្រើប្រាស់ម៉ាស៊ីនសាងសង់លើអាកាស ដែលជាវេទិកាឧបករណ៍មេកានិចដែលរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាគ្រប់គ្រងខ្នាតធំ និងឆ្លាតវៃ។ បច្ចេកវិទ្យាដែលគាំទ្រដោយសំណង់នេះត្រូវបានបង្កើតឡើងដោយឯករាជ្យនៅក្នុងប្រទេសចិន។ ទន្ទឹមនឹងនោះ គុណសម្បត្តិនៃបច្ចេកវិទ្យាសាងសង់អគារ Mini Sky City គឺការការពារបរិស្ថាន ភាពត្រឹមត្រូវខ្ពស់ និងពេលវេលាសាងសង់ដ៏ល្អឥតខ្ចោះ៕










