Home Blog Page 1309

ក្រុមហ៊ុន Apple គ្រោងផលិតអេក្រង់ដែលអាចបត់បានសម្រាប់ iPhone និង MacBook

0

បរទេស៖ ក្រុមហ៊ុន Apple បានទាក់ទងទៅក្រុមហ៊ុន Samsung Display ដើម្បីឱ្យជួយផលិតអេក្រង់ដែលអាចបត់បានសម្រាប់ iPhone,iPad និង MacBook របស់ខ្លួន។

យោងតាមប្រភពព័ត៌មាន iDrop News ដែលបានរាយការណ៍នៅថ្ងៃទី១២ ខែធ្នូថា Samsung Display បានកំពុងពង្រឹងមុខងាររអាជីវកម្មរបស់ខ្លួន ដោយផ្តោតលើសមត្ថភាពក្នុងការបំពេញតម្រូវការអេក្រង់ដែលអាចបត់បែនបានសម្រាប់ Apple ។ ក្រុមហ៊ុននេះក៏កំពុងត្រូវបានផ្តល់អាទិភាពក្នុងការជួយឧបករណ៍ដែលអាចបត់បានក្លាយជាការពេញនិយមនាពេលអនាគត។ ប្រាក់ចំណូល និងប្រាក់ចំណេញរបស់ក្រុមហ៊ុន Samsung Display នៅក្នុងវិស័យស្មាតហ្វូនភាគច្រើនស្ថិតនៅក្នុងផ្នែកអេក្រង់ OLED។ ក្រៅពីផលិតផលកំពូល Galaxy ទូរស័ព្ទ iPhone ក៏ជាប្រភពចំណូលដ៏សំខាន់របស់ក្រុមហ៊ុននេះផងដែរ។The folding iPhone that Apple didn't announce during the keynote, but  probably should have - Yanko Design

បច្ចុប្បន្ន Samsung Display កំពុងឈានមុខគេនៅលើទីផ្សារអេក្រង់ដែលអាចបត់បានដោយការផ្តល់ជូនផ្តាច់មុខនូវបន្ទះ Galaxy Z Fold និង Z Flip ចាប់តាំងពីឆ្នាំ ២០១៩។ ការរៀបចំរចនាសម្ព័ន្ធនេះគឺមានគោលបំណង ដើម្បីការពារដៃគូប្រកួតប្រជែងពីការកាន់កាប់ទីផ្សារ។ សម្រាប់ LG Display វិញក៏ត្រូវបានគេនិយាយថានឹងចូលរួមក្នុងគម្រោងដែលទាក់ទងនឹងអេក្រង់បត់របស់ Apple រួមទាំងបន្ទះទំហំ 20.25 អ៊ីងផងដែរ។

យោងតាម Apple Insider បានឱ្យដឹងទៀតថា បច្ចុប្បន្ន Apple កំពុងអភិវឌ្ឍយ៉ាងស្ងៀមស្ងាត់ជាមួយ “iPhone Fold” ដែលមានអេក្រង់អាចបត់បានពាក់កណ្តាល ដោយដៃគូ Apple មួយចំនួននៅក្នុងប្រទេសកូរ៉េ អាចនឹងទទួលការកុម្ម៉ង់ក្នុងពេលឆាប់ៗនេះ ដើម្បីផលិតគ្រឿងបន្លាស់ដែលពាក់ព័ន្ធ។Apple's foldable MacBook could be the Mac's iPhone X moment | Digital Trends

ទោះបីជា iPhone ដែលអាចបត់បានទទួលបានការចាប់អារម្មណ៍ច្រើនពីសាធារណជនក៏ដោយ ក៏ក្រុមហ៊ុន Apple គ្រោងនឹងនាំយកអេក្រង់ដែលអាចបត់បានទៅកាន់ iPad និង MacBook Pro ជាមុនសិន ដែលរំពឹងថានឹងបង្ហាញខ្លួននៅក្នុងឆ្នាំ ២០២៤ ឬ ២០២៥។

យោងតាមអ្នកជំនាញបាននិយាយទៀតថា បន្ទាប់ពីបញ្ចេញ Galaxy Fold ជំនាន់ទី ៥ Samsung Display មានបទពិសោធន៍ច្រើនក្នុងការផលិតឧបករណ៍ដែលអាចបត់បាន។ កំណែទម្រង់នេះបង្ហាញថាក្រុមហ៊ុនកំពុងផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មី ដោយធានាថាវាអាចបម្រើតម្រូវការអតិថិជន និងរក្សាបាននូវតំណែងឈានមុខគេនៅក្នុងទីផ្សាររបស់ពិភពលោក៕

រឿងរ៉ាវដ៏ជក់ចិត្ត នៅពីក្រោយការកសាងចេតិយ ឃុនឆាង ឃុនផែន

0

ចេតិយឃុនឆាង ឃុនផែនជារមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្តមួយដែលស្ថិតក្នុងភូមិ នាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានចម្ងាយប្រហែល ៤គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។

ភ្ញៀវទេសចរណ៍ដែលមកទស្សនាខេត្តកោះកុងតែងតែមិនមើលរំលង ចង់ដឹង និងចង់ស្វែងយល់ពីចេតិយប្រវតិ្តមួយនេះ។យើងត្រូវឆ្លងស្ពានកោះកុងដែលមានចម្ងាយ ៦៥០ ពីត្រើយខាងកើតទៅត្រើយខេត្តលិច ដើម្បីទៅដល់សំណង់ចេតិយដែលមានកម្ពស់ជាង ៤ម៉ែត្រនេះ។

ប្រវតិត្តចេតិយឃុនឆាង ឃុនផែន ជាប់ទាក់ទង នឹងរឿងព្រេងនិទានមួយដែលដំណាលពីស្នេហារវាងកំលោះ២នាក់ ម្នាក់ឈ្នោះឃុនឆាង ម្នាក់ទៀតឈ្មោះឃុនផែន តាមស្រឡាញ់នារីម្នាក់ឈ្នោះ ផឹម។ស្នេហាត្រីកោណមួយនេះធ្វើអោយនារីឈ្មោះ ផឹម បានបាត់បង់ជីវិត បន្ទាប់មកឃុនឆាងក៏បានសាងសង់ ចេតិយ បញ្ចុះសពនៅត្រើយខាងលិចដើម្បីបញ្ជាក់ពីសេចក្តីស្រលាញ់ ហើយឃុនឆាង ក៏បានយកទង់ព្រលឹងនាងទៅដោតនៅត្រើយខាងកើតដើម្បីអោយនាងឆាប់បានចាប់ជាតិជាថ្មី។

ក្រោយមកកន្លែងនោះ ក៏ជាប់ឈ្មោះជាភូមិ ដងទង់ ចំណែកត្រើយខាងលិចជាកន្លែងបញ្ចុះសពនាង ផឹម បានជាប់ឈ្មោះជាភូមិចេតិយ រហូតមកដល់សព្វថ្ងៃ៕


រូបភាព: រដ្ឋបាលខេត្តកោះកុង

សមត្ថកិច្ចថៃចាប់ខ្លួនជនជាតិខ្មែរបា.ញ់បោះនៅតារាងបាល់ទាត់

0

ប្រទេសថៃ ៖ បើតាមវីដេអូថតដោយកាមេរ៉ាសុវត្ថិភាព កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅក្បែរតារាងបាល់ទាត់ «យ៉ាតធៀម» ក្នុងស្រុកឡាំលូកា ខេត្តប៉ាធុមថានី ប្រទេសថៃ បង្ហាញថា ពីដំបូង គេបានឮសូរសំឡេងអ្នកគាំទ្របាល់ទាត់ស្រែកគាំទ្រយ៉ាងសប្បាយរីករាយ ប៉ុន្តែមួយសន្ទុះក្រោយមក ស្រាប់តែឮសំឡេងកាំភ្លើ.ងចំនួន៥គ្រាប់ ។ ហេតុការណ៍នេះបានធ្វើឱ្យមនុស្សម្នានៅទីនោះភ័យខ្លាច និងជ្រួលច្របល់យ៉ាងខ្លាំង ។แฉด้วง บีเค ยิงสนามบอล ชอบแต่งช็อปยิงงงต่างด้าว อ้างแก๊งตลาดหยามต้องสั่งสอน

បើតាមអ្នកទៅមើលការប្រកួតបាត់ទាត់ប្រាប់ថា មុនដំបូង ពួកគេមានជម្លោះពាក្យសម្តីជាមួយគ្នា បន្ទាប់មក ជនល្មើសបានយកកាំភ្លើ.ងមកបាញ់គំរាមគូជម្លោះតែម្តង ។ សំណាងល្អ ហេតុការណ៍នេះគ្មានអ្នកម្នាក់រងរបួស ឬមានគ្រោះថ្នាក់ដល់ជីវិតទេ ។

ជនល្មើសបង្កហេតុក្នុងតារាងបាល់ទាត់ ឈ្មោះ ឌួង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួននៅចំណុចព្រំដែនបានឡែម ខេត្តចាន់ថៈបុរី ខណៈរូបគេបម្រុងរត់គេចខ្លួនទៅប្រទេសកម្ពុជា ។ ជនល្មើសសារភាពថា ខ្លួនបានបោះចោលកាំភ្លើ.ងបង្កហេតុនៅស្ពាន «ឌែងប៉ាកខ្លងរាំងស៊ីត» បន្ទាប់មក ខ្លួនបានជិះរថយន្តសំដៅទៅព្រំដែនបានឡែម ខេត្តចាន់ថៈបុរី បម្រុងរត់គេចខ្លួនទៅប្រទេសកម្ពុជា ។

ជនល្មើសសារភាពទៀតថា ខ្លួនជាមនុស្សតែម្នាក់គត់ ដែលបានបង្កហេតុក្នុងតារាងបាល់ទាត់នេះ ដោយសារខ្លួនមានជម្លោះជាមួយភាគីម្ខាងទៀត ហើយជម្លោះនេះមិនពាក់ព័ន្ធនឹងការប្រកួតបាល់ទាត់ទេ ។ រីឯកាំភ្លើ.ងបង្កហេតុ គឺខ្លួនបានទិញតាមអនឡាញ ក្នុងតម្លៃ៤ពាន់បាត ។แฉด้วง บีเค ยิงสนามบอล ชอบแต่งช็อปยิงงงต่างด้าว อ้างแก๊งตลาด

ក្រោយមក ក្រុមការងារសារព័ត៌មាន Thairath បានធ្វើដំណើរទៅកាន់ទៅផ្សារ «ស៊ីមុំមឿង ប៉ាធុមថានី» ជាកន្លែងធ្វើការរបស់ជនល្មើស ហើយខាងសារព័ត៌មាន Thairath ក៏បានជជែកជាមួយអតីតអ្នកគ្រងគ្រងជនល្មើសឱ្យដឹងថា ជនល្មើសមានក្រុមប្រមាណ១០០នាក់ ឈ្មោះថា «ក្រុម BK គុនខ្មែរ» ហើយសមាជិកក្រុមនេះបានសាក់សញ្ញាសម្គាល់នៅត្រង់ដៃ និងក ព្រមទាំងមានសម្លៀកបំពាក់ប្រចាំក្រុមទៀតផង ។ លើសពីនេះ ជនល្មើសចូលចិត្តធ្វើខ្លួនជាក្មេងស្ទាវ និងរករឿងអ្នកដទៃដោយគ្មានហេតុផល ។=

អតីតអ្នកគ្រងគ្រងជនល្មើស ក៏បាននាំក្រុមការងារសារព័ត៌មាន Thairath ទៅមើលបន្ទប់ជួលរបស់ជនល្មើស ហើយបានសាកសួរអ្នករស់នៅក្បែរនោះប្រាប់ថា ជននេះមានទំនាស់ជាមួយគេឯងគ្រប់គ្នា និងវាយតប់ទៀតផង ។ ក្រោយពីជនល្មើសបានបា.ញ់នៅតារាងបាល់ទាត់ គេបានឃើញជនល្មើសមកប្រមូលសម្ភារៈនៅបន្ទប់ជួល និងរត់គេចខ្លួន ។

ចំណែកគូជម្លោះជាមួយជនល្មើស ប្រាប់សមត្ថកិច្ចថា ខ្លួនសប្បាយចិត្តណាស់ ដែលសមត្ថកិច្ចចាប់ខ្លួនជនល្មើសបាន ។ ជនល្មើសបានបង្ករឿងរ៉ាវច្រើនណាស់ ហើយជននេះធ្លាប់ដេញកាប់ក្បាលមិត្តភក្តិរបស់ខ្លួនទៀតផងកាលពីពេលកន្លងមក ។ នៅថ្ងៃកើតហេតុ ជនល្មើសបានមកតារាងបាល់ទាត់ជាមួយបក្ខពួក៦នាក់ទៀត ហើយពេលចូលបន្ទប់ទឹក ជនល្មើសសួរថា «មើលអី?» ខ្លួនក៏ឆ្លើយថា «មើលមិនបានទេឬ?» ហើយភាគីទាំងពីរក៏ចាប់ផ្តើមមានជម្លោះពាក្យសម្តីគ្នា ។ ចុងក្រោយ ជនល្មើសក៏បានបា.ញ់កាំភ្លើ.ងឡើងលើជាច្រើនគ្រាប់ ។ គូជម្លោះបន្តថា ខ្លួនមិនបានណាត់គ្នាជាមួយជនល្មើសនៅតារាងបាល់ទាត់ទេ ប៉ុន្តែវាជាការជួបគ្នាដោយចៃដន្យ ។

រីឯអ្នកគ្រប់គ្រងនៅតារាងបាល់ទាត់បានទៅដាក់ពាក្យបណ្តឹងជនល្មើសនៅស្ថានីយប៉ូលិស ហើយជំហានដំបូង សមត្ថកិច្ចបានសាកសួរពីទ្រព្យសម្បត្តិមួយចំនួនដែលខូចខាត ។ ចំណែកតារាងបាល់ទាត់ត្រូវបិទទ្វារហាមចូលលេងបាល់ទាត់ ចំនួន១ថ្ងៃ ។ សមត្ថកិច្ចឱ្យដឹងថា ជនល្មើសឈ្មោះ ឌួង មិនត្រឹមតែជាប់ពន្ធនាគារទេ តែត្រូវសងប្រាក់ថ្លៃខូចខាតទៅតារាងបាល់ទាត់ផងដែរ ។

សមត្ថកិច្ចចោទប្រកាន់ថា ជនល្មើសបានបាញ់កាភ្លើ.ងនៅទីសាធារណៈ ហើយសមត្ថកិច្ចនឹងតាមចាប់បក្ខពួកផ្សេងទៀតដើម្បីចាត់ការតាមផ្លូវច្បាប់ បើទោះជាជនល្មើសសារភាពថា ខ្លួនបានបង្កហេតុតែម្នាក់ឯងក្តី ។ តាមរយៈការត្រួតពិនិត្យបង្ហាញថា ជនល្មើសបានស្នាក់នៅប្រទេសថៃ លើសថ្ងៃដែលថៃអនុញ្ញាត (Over Stay) តាំងពីខែកុម្ភៈ ឆ្នាំ២០២៣ មកម្ល៉េះ ៕ ប្រភព ៖ Thairath

ប្រទេសថៃនឹងលើកលែងទិដ្ឋាការដល់វិនិយោគិនជប៉ុន

0

ប្រទេសថៃ ៖ គណៈរដ្ឋមន្ត្រីថៃមានគម្រោងលើកលែងទិដ្ឋាការដល់វិនិយោគិនជប៉ុន ដោយពួកគេអាចស្នាក់នៅប្រទេសថៃបានរយៈពេល៣០ថ្ងៃ ហើយប្រទេសថៃនឹងចាប់ផ្តើមអនុវត្តគម្រោងនេះ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ។ ការលើកលែងទិដ្ឋាការដល់វិនិយោគិនជប៉ុន ក្នុងគោលបំណងផ្តល់ភាពងាយស្រួលក្នុងការចរចាអាជីវកម្ម និងការធ្វើកិច្ចសន្យាវិនិយោគនៅប្រទេសថៃ ខណៈជប៉ុនជាវិនិយោគិនលំដាប់ទី១ របស់ថៃអស់រយៈពេលយូរឆ្នាំមកហើយ ។

លោក Karom Phonphonklang អ្នកនាំពាក្យរងប្រចាំការិយាល័យនាយករដ្ឋមន្ត្រីថៃ បានលើកឡើងថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានអនុម័តគម្រោងលើកលែងទិដ្ឋាការសម្រាប់វិនិយោគិនជប៉ុន តាមការស្នើសុំរបស់ក្រសួងការបរទេស ។The government moves forward Clean Air Act Hope it is a tool to reduce |  RYT9

គម្រោងលើកលែងទិដ្ឋាការសម្រាប់វិនិយោគិនជប៉ុន ដើម្បីឱ្យពួកគេអាចស្នាក់នៅប្រទេសថៃរយៈពេល៣០ថ្ងៃ ដោយពុំចាំបាច់ស្នើសុំទិដ្ឋាការធ្វើដំណើរចូលមកប្រទេសថៃទេ ខណៈកន្លងមក ប្រទេសថៃបានលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរជប៉ុនតែប៉ុណ្ណោះ ។ គម្រោងលើកលែងទិដ្ឋាការនេះ នឹងអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ។

លោក Karom Phonphonklang អ្នកនាំពាក្យរងប្រចាំការិយាល័យនាយករដ្ឋមន្ត្រីថៃ បន្តថា គម្រោងនេះនឹងជួយផ្តល់ភាពងាយស្រួលដល់បណ្តាវិនិយោគិនជប៉ុន ដែលជាវិនិយោគិនលំដាប់ទី១ នៅប្រទេសថៃអស់រយៈពេលយូរឆ្នាំមកហើយ ។ លើសពីនេះ ប្រទេសជប៉ុន គឺជាដៃគូពាណិជ្ជកម្មលំដាប់ទី៣ របស់ថៃផងដែរ ដែលថៃចាត់ទុកថា ជប៉ុនជាអ្នកជំនួញដ៏សំខាន់បំផុតសម្រាប់សេដ្ឋកិច្ចថៃ ។Japanese tourists want to come to Thailand but can't find plane tickets |  Thaiger

រីឯលោក Chai Watcharong អ្នកនាំពាក្យប្រចាំការិយាល័យនាយករដ្ឋមន្ត្រីថៃឱ្យដឹងដែរថា ជាធម្មតា វិនិយោគិនជប៉ុនបានធ្វើដំណើរមកប្រទេសថៃ ដើម្បីចរចាពីការវិនិយោគទុន និងការធ្វើកិច្ចសន្យាជាច្រើន ។ ការលើកលែងទិដ្ឋាការនេះ នឹងជួយឱ្យពួកគេអាចធ្វើដំណើរមកកាន់ប្រទេសថៃកាន់តែងាយស្រួល ។ ចំណែកវិនិយោគិន និងភ្ញៀវទេសចរថៃ ក៏អាចធ្វើដំណើរទៅកាន់ប្រទេសជប៉ុន តាមវិធានការស្រដៀងគ្នានេះដែរ ៕ ប្រភព ៖ Bangkok biznews

ដឹងតែកក្រើកហើយ! Suboi និង Awich ត្រៀមមកអង្រួនឆាកតន្រ្តីនៅកម្ពុជាជាមួយ វណ្ណដា

0

តាមការប្រកាសដំណឹងពីផលិតកម្មបារមីតារារ៉េបដ៏ល្បីល្បាញ Suboi របស់ប្រទេសវៀតណាម និងតារារ៉េបដ៏ល្បីប្រចាំប្រទេសជប៉ុន Awich នឹងមានវត្តមានរួមគ្នាជាមួយ Producers វណ្ណដា ជូវី រួមទាំងគ្រូបង្វឹក បេក្ខជន៧នាក់ផ្សេងទៀតក្នុងវគ្គផ្តាច់ព្រ័ត្រ The Rapper ដើម្បីស្វែងរកគ្រាប់ពេជ្រថ្មីនៃវិស័យរ៉េប និងការប្រគំតន្ត្រីហ៊ីបហបដ៏ធំបំផុតប្រចាំឆ្នាំនៅកម្ពុជា។May be an image of 1 person and text that says 'Vie VieON Vì CHAN by DatVie RAPVIET ALL-STAR CONCERT 2023 7.10.2023 .10. 2023'

Suboi ជាតារាល្បីនិងជាអ្នកត្រួសត្រាយផ្លូវនៃហ៊ីបហបវៀតណាមនិងលេចមុខនៅសារព័ត៌មានធំៗជាច្រើន។ រូបនាងត្រូវបានគេដាក់នាមឱ្យថា QEEN OF RAP នៃប្រទេសវៀតណាមទាំងការរ៉េបជាភាសាវៀតណាមជាមួយអង់គ្លេសតារាចម្រៀងរូបនេះធ្វើបានយ៉ាងស្ទាត់ជំនាញ។ Suboi ក៏ជាគ្រូបង្វឹកក្នុងកម្មវិធី “Rap Viet” ផងដែរខណៈដែរ តារារ៉េបវៀតណាមរូបនេះ និង វណ្ណដា ធ្លាប់សម្តែងជាមួយគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រកម្មវិធី Rap Viet រដូវកាលទី៣ ដែលបានចាក់ផ្សាយកាលពីថ្ងៃទី៩ កញ្ញា កន្លងមកនេះ។ បន្ទាប់ពី កែសម្រួលចម្រៀងMixភាសារួមគ្នា ចេញជាចម្រៀងមួយបទមានចំណងជើងថា «Not ok but sickerrr» ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនទាំងកម្ពុជានិងវៀតណាម។

ចំណែកឯតារារ៉េបជប៉ុន Awich និង វណ្ណដា ធ្លាប់បានសម្តែងក្នុងក្លិបកម្សាន្តមួយនៅជប៉ុនកាលពីថ្ងៃទី១៦ កញ្ញា កន្លងមកនេះ ដែលអ្នកទាំងពីរបង្ហាញភាពស្និទ្ធស្នាល និងការគាំទ្រគ្នាទៅវិញទៅមកផងដែរ។No photo description available.

កាន់តែកក្រើកនោះ តារារ៉េបល្បីឈ្មោះទាំងពីររូបនេះនឹងមានវត្តមានលើឆាកតន្រ្តីនៅស្រុកខ្មែរនាថ្ងៃទី២៤ ខែធ្នូ ខាងមុខនេះនៅទីតាំងកោះនរា ដែលទស្សនិកជនអាចចូលរួមទស្សនាដោយសេរី។

តាមការឱ្យដឹងពីផលិតកម្មបារមីក្នុងការស្វែងរកគ្រាប់ពេជ្រថ្មីនៃវិស័យហ៊ីបហប The Rapper Cambodia ក្នុងរដូវកាលទី ១ នឹងមានការសម្តែងដ៏កក្រើក អស្ចារ្យជាច្រើនពីវត្តមានកំពូលតារាចម្រៀងរ៉េបប្រចាំប្រទេស ជាមួយនឹងតារាអន្តរជាតិ និង បេក្ខជន Top 7 របស់កម្មវិធីផងដែរ។ ក្នុងនោះរួមមាន Producers វណ្ណដា ជូវី គ្រូបង្វឹកទាំង៤រួមមាន ខ្មែរមួយជីវិត , KingChi, នរិទ្ធ និង RuthKo ខណៈនឹងមានវត្តមានសិល្បការិនីអន្តរជាតិ
Awich, Suboi ចូលរួមទៀតផង។May be an image of 2 people, crowd and text

គួរបញ្ជាក់ថា បេក្ខជន Top 7នៅក្នុងកម្មវិធីThe Rapper Cambodia រដូវកាលទី១ រួមមាន Bo Bo , រ៉ាមី, យូហៃ, ណាយទី, G-ONE ,ហ្សេដេស,និង Uzi Goofy ៕May be an image of text that says 'HANUMAN រដូវកាលទី TRAPPER CAMBODIA វគ្គផ្តាច់ព្រីត្រ និងការប្រគំតន្ត្តី AWICH VANNDA SUBOI JUVIE KHMER1JIVIT RUTHKO KINGCHI NORITH MC VITOU MC VANILLA BOBO RAMII YUUHAI NIGHTEE ZEDES GOOFY G-ONE ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣ ទីតាំង កោះនរា ចូលរួមដោយសេរី បារមី ភ្លើងគប់ Pierngkob'

ដំណោះស្រាយសាមញ្ញចំនួន ៤ ដើម្បីកម្ចាត់មុន ឬរមាស់នៅលើខ្នង

0

មុនខ្នង អាចបង្កឡើងពីកត្តាច្រើនប្រភេទ ដូចជារបៀបរស់នៅដែលគ្មានផាសុកភាព និងអាហារមួយចំនួនដែលជះឥទ្ធិពលអាក្រក់ចំពោះរាងកាយ។ ប្រសិនបើអ្នកកំពុងមានបញ្ហាមុននៅលើខ្នង ទ្រូង ឬស្មា ខាងក្រោមនេះគឺជាដំណោះស្រាយមួយចំនួនដើម្បីកាត់បន្ថយបញ្ហាមុន និងរមាស់នៅលើដងខ្លួនរបស់អ្នក។Itchy Acne: Causes, Treatment, And Prevention - Bodewell

១.ប្រើសម្លៀកបំពាក់រលុង ៖ ជ្រើសរើសសម្លៀកបំពាក់រលុង និងខ្យល់ចេញចូលដើម្បីឱ្យស្បែករបស់អ្នក “ដកដង្ហើម” និងស្រូបយកញើសបានល្អ។ ជៀសវាងការស្លៀកសម្លៀកបំពាក់តឹងជាមួយវត្ថុធាតុដូចជា នីឡុង ប៉ូលីស្ទ័រ ជាដើមព្រោះវានឹងធ្វើឱ្យស្បែកមានអារម្មណ៍ថាហប់ ឬតានតឹងជាដើម។

២.សម្អាតខ្លួនបន្ទាប់ពីហាត់ប្រាណ៖ ការទុកញើស និងភាពកង្វក់ដែលសល់ក្រោយហាត់ប្រាណរួច ជាមូលហេតុចម្បងដែលបណ្តាលឱ្យកើតមុនខ្នង។ ហេតុនេះ អ្នកចាំបាច់ងូតទឹកជម្រះកាយឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើបាន។If you itch, when should you start to worry about it? - The Washington Post

៣.កុំឱ្យសក់ប៉ះស្បែកខ្នង៖ សក់វែង ប្រហែលជាអាចបណ្តាលឱ្យភាពកង្វក់ និងប្រេងដែលនៅជាប់សក់ប៉ះស្បែកខ្នង ជាហេតុធ្វើឱ្យស្បែកខ្នងទទួលរងភាពរោល និងស្ទះរន្ធញើស។ អ្នកគួរកក់សក់ឱ្យបានជាប្រចាំ និងចងសក់ឡើងលើឱ្យផុតរាល់ពេលដែលអ្នកធ្វើលំហាត់ប្រាណ ឬធ្វើការងារ ហើយប្រសិនជាអាច អ្នកគួរកាត់សក់ឱ្យខ្លីក្នុងពេលដែលអ្នកកំពុងមានមុនខ្នង។

៤.ទទួលទានអាហារសុខភាព៖ ការសិក្សាបានបង្ហាញថា ការទទួលទានអាហារដែលសម្បូរទៅដោយជាតិផ្អែមអាចបណ្តាលឱ្យមុនកាន់តែមានសភាពធ្ងន់ធ្ងរ។ អាហារទាំងនោះមានដូចជា នំប៉័ងស ដំឡូងបារាំង ឬនំផាស្តារជាដើម។ ដូច្នេះអ្នកគួរចាប់ផ្តើមទទួលទានអាហារសុខភាពដែលមានដូចជាបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិឱ្យបានច្រើនជំនួសទម្លាប់នៃការទទួលទានអាហារផ្អែមខាងលើ៕8 Ways to Treat Body Acne | Right as Rain by UW Medicine

មីយ៉ាន់ម៉ាក្លាយជាប្រទេសដែលផលិតអា.ភៀនច្រើនជាងគេបំផុតលើពិភពលោក

0

បរទេស៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UNODC ) បាននិយាយថា បច្ចុប្បន្នមីយ៉ាន់ម៉ាក្លាយជាប្រទេសដែលផលិតអាភៀនដ៏ធំបំផុតរបស់ពិភពលោក បន្ទាប់ពីផលិតកម្មនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានធ្លាក់ចុះដោយសារតែការហាមឃាត់របស់ពួកតាលីបង់។

យោងតាមប្រភពព័ត៌មាន ABC News ដែលបានចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូថ្មីៗនេះថា ប្រទេសមីយ៉ាន់ម៉ាផលិតអាភៀនបាន ១០៨០ តោនក្នុងឆ្នាំ ២០២២-២០២៣ ពោលគឺច្រើនជាងប្រទេសអាហ្វហ្គានីស្ថានបីដងក្នុងរយៈពេលដូចគ្នានេះ។War-wracked Myanmar is now the world's top opium producer, surpassing  Afghanistan, says UN agency - ABC News

បើតាមការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ក៏បានឱ្យដឹងទៀតថា ការដាំដុះអាភៀននៅអាហ្វហ្គានីស្ថានបច្ចុប្បន្នបានថយចុះ ៩៥% បន្ទាប់ពីរដ្ឋាភិបាលតាលីបង់ដាក់បម្រាមគ្រឿងញៀន។ ដូច្នេះ ការផ្គត់ផ្គង់អាភៀនសកលបានផ្លាស់ប្តូរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសប្រឈមនឹងភាពមិនច្បាស់លាស់ជាច្រើនបន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០២១។Opium cultivation surges since Myanmar military seized power: UN | Drugs  News | Al Jazeera

សព្វថ្ងៃនេះ ប្រាក់ចំណូលរបស់អ្នកដាំអាភៀនមីយ៉ាន់ម៉ាបានកើនឡើង ៧៥% នៅពេលដែលតម្លៃទំនិញនេះកើនឡើងដល់ ៣៥៥ ដុល្លារ/គីឡូក្រាម។ UNODC បាននិយាយថា តំបន់ដែលស្ថិតនៅក្រោមការដាំដុះអាភៀនបានកើនឡើង ១៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពី ៤០,១០០ ទៅ ៤៧,០០០ ហិកតា ដែលជំរុញឱ្យផលិតភាពដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០១។Myanmar Farmers Ditch Crops for Opium

លោក Jeremy Douglas អ្នកតំណាងប្រចាំតំបន់របស់ UNODC បាននិយាយថា អស្ថិរភាពបន្ទាប់ពីរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានជំរុញឱ្យកសិករនៅតំបន់ដាច់ស្រយាលដាំអាភៀនដើម្បីចិញ្ចឹមជីវិត។ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិបាននិយាយទៀតថា តំបន់ដែលកំពុងដាំអាភៀនបានកើនឡើងច្រើនជាងគេនៅតំបន់ព្រំដែនភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា រួមមានរដ្ឋ Shan រដ្ឋ Chin និង Kachin ហើយផលិតភាពក៏កើនឡើងផងដែរ។Myanmar is now world's largest source of opium, UN says

លោក Douglas ក៏បានព្រមានដែរថា ការបង្កើនការប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមអាចជំរុញឱ្យមានការដាំដុះអាភៀនកាន់តែច្រើនឡើង។ ហេតុនេះហើយ ការពង្រីកការដាំដុះអាភៀនអាចជំរុញការផលិត និងការជួញដូរគ្រឿងញៀន ការលាងលុយកខ្វក់ និងការក្លែងបន្លំតាមអ៊ីនធឺណិតជាដើម។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលមីយ៉ាន់ម៉ាមិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍របស់អង្គការសហប្រជាជាតិនោះទេ៕Myanmar Overtakes Afghanistan as World's Top Opium Producer - Bloomberg

ភ្ញៀវទេសចរភ្ញាក់ផ្អើលនឹងត្រីបាឡែន១ក្បាលហែលក្នុងទឹករាក់

0

ប្រទេសអូស្ត្រាលី ៖ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ មានការបង្ហោះវីដេអូមួយក្នុងប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី ដោយក្នុងវីដេអូនេះបានបង្ហាញពីត្រីបាឡែនដ៏ធំ១ក្បាលត្រូវបានគេប្រទះឃើញនៅបរិវេណឆ្នេរសមុទ្រ «Port Beach» ស្ថិតក្នុងទីក្រុង Perth ប្រទេសអូស្ត្រាលី ។ ភ្ញៀវទេសចរដែលបានឃើញត្រីបាឡែន ក៏នាំគ្នាហែលទឹកទៅប៉ះវា ខណៈមនុស្សផ្សេងទៀតបង្ហាញក្តីបារម្ភ ។UPDATE: The Port Beach Whale Has Sadly Died After Beaching Itself Off  Rockingham | The Bell Tower Times

វីដេអូដែលថតបង្ហោះនេះមិនបានកើតឡើងជាញឹកញាប់ទេ នៅពេលមានត្រីបាឡែនយ៉ាងធំ១ក្បាលបានហែលមកកាន់តំបន់ទឹករាក់ ។ ភ្ញៀវទេសចរប្រមាណជាង១០នាក់ដែលបានទៅកម្សាន្តនៅឆ្នេរសមុទ្រ Port Beach បានហែលទឹកទៅរកត្រីបាឡែនដើម្បីប៉ះខ្លួនវា ។ គេបានថតវីដេអូនេះ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ ។

សារព័ត៌មានអូស្ត្រាលីរាយការណ៍ថា ត្រីបាឡែន១ក្បាលនេះបានហែលទឹកទៅរកតំបន់ទឹកជ្រៅ ក្រោយពីវាបានហែលមកកាន់ទឹករាក់ប្រមាណជា១ម៉ោង ។ ចំណែកអ្នកស្រុកមួយចំនួនដែលបានឃើញហេតុការណ៍នេះបានបង្ហាញក្តីបារម្ភអំពីសុខភាព និងសុវត្ថិភាពត្រីបាឡែន ដោយសារតែវាហែលមកកៀកឆ្នេរសមុទ្រខុសធម្មតា ។Giant Whale Makes a Splash in Shallow Waters at Perth's Port Beach

រីឯអ្នកវិទ្យាសាស្ត្រផ្នែកសមុទ្របាននិយាយមកកាន់សារព័ត៌មាន BBC ថា សត្វចិញ្ចឹមកូនដោយទឹកដោះនេះ អាចភ្ញាក់ផ្អើលនឹងវត្តមានរបស់មនុស្សម្នា ហើយទង្វើនេះចាត់ទុកថា គឺជាទង្វើខុសប្រក្រតី និងមានគ្រោះថ្នាក់ដល់សត្វ ។ អ្នកវិទ្យាសាស្ត្ររូបនេះបន្តថា អ្នកហែលទឹកទៅក្បែរត្រីបាឡែន នឹងធ្វើឱ្យវាភ្ញាក់ផ្អើល ហើយរឿងល្អបំផុតដែលពួកគេគួរធ្វើនៅក្នុងស្ថានភាពបែបនេះ គឺបណ្តោយឱ្យវាហែលទឹកតាមចិត្តរបស់វា ។

ចុងក្រោយ សារព័ត៌មានអូស្ត្រាលីរាយការណ៍ថា ត្រីបាឡែនដែលមានប្រវែង១៥ម៉ែត្រនេះបានងា.ប់ហើយ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ។ គេគិតថា មូលហេតុដែលវាហែលមកក្បែរឆ្នេរសមុទ្រ ដោយសារវាត្រូវបាននាវាបុក ហើយអាជ្ញាធរក៏បានបិទឆ្នេរសមុទ្រនេះ ដើម្បីបម្លាស់ទីខ្មោចត្រីបាឡែនចេញពីឆ្នេរសមុទ្រ ។ អាជ្ញាធរបញ្ជាក់ថា នឹងរកមូលហេតុនៃការងា.ប់របស់វាឱ្យឃើញ ៕ ប្រភព ៖ TNN World

LISA BLACKPINK រក្សាលំហាត់ប្រាណទាំងនេះដើម្បីទទួលបានរាងស្អាត

0

LISA BLACKPINK គឺជាតារាស្រីម្នាក់ដែលមានរាងកាយស្ដង់ដារ ចង្កេះស្ដើង និងជើងវែង។ ទោះបីជានាងស្ថិតក្នុងកាលវិភាគមមារញឹកក៏ដោយ ក៏នាងនៅតែរក្សាទម្លាប់នៃការធ្វើលំហាត់ប្រាណជាមូលដ្ឋាន ដោយការហាត់ប្រាណផ្សេងៗគ្នានឹងអាចធ្វើបានគ្រប់ទីកន្លែង។ ដូច្នេះ ខាងក្រោមនេះគឺជាប្រភេទលំហាត់ប្រាណដែលតារាស្រីវ័យ ២៦ ឆ្នាំរូបនេះតែងតែអនុវត្ត៖Get in shape like BLACKPINK's Lisa with the star's workout routine!

១.ហាត់ប្រដាល់៖ ការហាត់ប្រដាល់ជួយកែលម្អសុខភាពសរសៃឈាមបេះដូងរបស់អ្នកឱ្យកាន់តែរឹងមាំ។ កីឡាដែលមានការប្រកួតប្រជែងនេះគឺជាការហាត់ប្រាណដោយប្រើបេះដូងខ្លាំងដែលបង្កើនអារម្មណ៍របស់អ្នកជាមួយនឹងកណ្តាប់ដៃបំបាត់ស្ត្រេសដ៏មានឥទ្ធិពល។ LISA មិនខ្លាចក្នុងការចូលរួមលំហាត់ប្រាណដែលទាមទារកម្លាំងដូចជាប្រដាល់នោះទេ នាងក៏ត្រូវបានណែនាំផងដែរអំពីចលនាស្មុគស្មាញ និងលំហាត់ប្រាណជាមួយនឹងចលនាទាត់ដើម្បីជៀសវាងការដាល់ដ៏គ្រោះថ្នាក់។ លើសពីនេះទៀត ជំនួសឱ្យការជ្រើសរើសរបបអាហារខ្លាំង LISA នឹងញ៉ាំអាហារតិចតួចបំផុតក្នុងអំឡុងពេលថ្ងៃ និងកំណត់បរិមាណកាឡូរីដែលនាងអនុញ្ញាតឱ្យខ្លួននាងទទួលទាន។350 Blackpink lisa ideas | blackpink lisa, blackpink, lisa

២.ហាត់ Pilates៖ Pilates គឺជាការហាត់ប្រាណមួយទៀតដែលតារាចម្រៀង K-POP រូបនេះចូលចិត្តបំផុត។ Pilates គឺជាចលនាដែលជួយតម្រឹមរចនាសម្ព័ន្ធទាំងមូលនៃរាងកាយ និងគាំទ្រដល់សន្លាក់ ដោយកំណត់គោលដៅនៃសាច់ដុំស្នូលទាំងអស់ពី abs, hips និង glutes ទៅផ្នែកខាងក្រោមខ្នង និង glutes ផ្នែកខាងលើ ព្រមទាំងសាច់ដុំភ្លៅខាងក្នុង។How do Blackpink members have such a good body shape? What are their diets?  - Quora

៣.ហាត់រាំឱ្យបានទៀងទាត់៖ ការរាំ និងហាត់រាំគឺជាផ្នែកមួយដែលមិនអាចខ្វះបាននៃរបបហាត់ប្រាណប្រចាំថ្ងៃរបស់ LISA ។ សកម្មភាពនេះជួយឱ្យសាច់ដុំ និងអវយវៈទាំងអស់នៃរាងកាយ ក៏ដូចជាជួយឱ្យចលនាឈាមបេះដូងមានភាពបត់បែន។ តារាស្រីរូបនេះធ្លាប់បង្ហើបថា៖ «ជាធម្មតានាងរៀនរាំពីម៉ោង ១២ ថ្ងៃត្រង់ដល់ម៉ោង ១២ រំលងអធ្រាត្រ ដោយនាងតែងតែហាត់រាំរហូតដល់ម៉ោង ៣ ឬ ៤ ទៀបភ្លឺបន្ថែមទៀត។ LISA បានបន្តទៀតថា វាអាចជាការលំបាក ប៉ុន្តែវាមានតម្លៃខ្លាំងណាស់សម្រាប់នាង»៕Shoong! LISA Dance Part - YouTube

BLACKPINK វាយលុកលើ Google ជាក្រុមនារីមានការស្វែងរកច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត

0

ក្នុងឱកាសប្រារព្ធខួបលើកទី ២៥ នៃវត្តមានរបស់ Google ដែលជាគេហទំព័រធំបំផុតរបស់ពិភពលោក Google បានបង្ហោះវីដេអូមួយដែលបង្ហាញពីនិន្នាការសកលលោកដែលគួរឱ្យកត់សម្គាល់បំផុតគ្រប់ពេលវេលា ដោយផ្តល់នូវទស្សនវិស័យពិសេសលើចំណាប់អារម្មណ៍ និងកង្វល់របស់មនុស្សក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។Blackpink Has Reportedly Renewed Their Contract To Stay Together

ក្នុងវីដេអូនោះដែរក្រុម BLACKPINK តំណាងកូរ៉េខាងត្បូង និង K-pop បានក្លាយជាក្រុមចម្រៀងនារីដែលមានការស្វែងរកច្រើនបំផុតក្នុងប្រវត្តិសាស្ត្រនៃវេទិកានេះ។ សមិទ្ធិផលដ៏សំខាន់នេះគឺបង្ហាញពីភាពអស្ចារ្យណាស់របស់ក្រុមចម្រៀង BLACKPINK ដែលបង្កើតឡើងនៅខែសីហា ឆ្នាំ២០១៦ ហើយក្នុងរយៈពេល២-៣ឆ្នាំក្រោយមក ពួកគេបានគ្រប់គ្រងលើវិស័យ K-pop ដែលមានមនុស្សជាច្រើនស្គាល់ដល់សព្វថ្ងៃនេះ។BREAKING] All members of BLACKPINK renew contract with YG Entertainment |  allkpop

BLACKPINK បានបន្តជាចំណងជើងគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយនានព្រមទាំងបង្កើតសមិទ្ធិជាច្រើននៅក្នុងវិស័យតន្រី្តផ្នែកផ្សេងៗដូចជាការលក់អាល់ប៊ុម ការប្រគំតន្រ្តីដំណើរទេសចរណ៍ជុំវិញពិភពលោក ខណៈបានក្លាយជាក្រុមចម្រៀងនារីដែលមានការស្វែងរកច្រើនជាងគេទៀតនៅលើ Google ក្នុងរយៈពេលច្រើនឆ្នាំមកនេះ។Review: Blackpink's Born Pink

ជាមួយជោគជ័យនេះ ក្រុម BLACKPINK ទើបតែជាប់ក្នុងបញ្ជីកំពូលអ្នកបង្ហាញម៉ូតឆ្នើមប្រចាំឆ្នាំ២០២៣ ខណៈបានក្លាយជាតារាK-Popដំបូងក្នុងប្រវត្តិសាស្រ្តដែលទទួលបានមេដាយកិត្តិយសពីស្តេចអង់គ្លេស។Blackpink's Jennie, Jisoo, Lisa and Rosé, on New Music and More

មិនត្រឹមតែសាងភាពល្បីល្បាញជុំវិញពិភពលោកប៉ុណ្ណោះទេ តែសមាជិកទាំង៤ រួមមាន Jisoo, Jennie Rosé និង Lisa សុទ្ធតែបង្កើតឥទ្ធិពលរៀងៗខ្លួនជាអ្នកតំណាងផលិតផលធំៗលំដាប់ពិភពលោក ហើយក្រុមទាំងមូលបានសាងភាពអស្ចារ្យបំបែកប្រវត្តិសាស្រ្តក្នុងវិស័យតន្រ្តីជាច្រើនរាប់មិនអស់៕