ក្រុមអ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុងធ្វើកំណាយនៅផ្នែកភាគអាគ្នេយ៍ ជាប់ប្រាសាទបាយ័ន ដែលពីមុនគេជឿថាជារចនាសម្ព័ន្ធស្រះបុរាណ ដើម្បីសិក្សា និងស្ដារស្រះស្តុកទឹកនេះឡើងវិញ។ប្រាសាទបាយ័ន – ព្រះរាជាណាចក្រកម្ពុជាការធ្វើកំណាយនេះ ធ្វើឡើងដោយក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរកឱ្យឃើញច្បាស់ថាតើរចនាសម្ព័ន្ធស្រះបុរាណមានទំហំប៉ុនណា។ ហើយតើទឹកបានហូរនាំដីមកចាក់បំពេញស្រះនេះដែរ ឬក៏ត្រូវបានគេចាក់លុប បន្ទាប់ពីអង្គរត្រូវបានគេបោះបង់ចោលឋានៈជារាជធានី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyXdiO1ilNOB5yQ09em_ehP0Jkox0qk9RhZSVTttYxEpIyEwGlwzMRn2RpUqKTsmyDrftv5Dx3zHmV9W8CnoFbqcY5vDYf9fC1gZ1Cqxf_WxvfXoVfCCOBl5-1oTgrKWi9MyqE1El4BMooksoN1bHULBrSWQu0qZ8lunqXYFeI1eamOR_cWFvVa_bOzzg/s1024/421561281_780826137201407_9125863283691945028_n-1024x682.jpg

នៅពេលណាអ្នកជំនាញបានសិក្សាស្រាវជ្រាវពីទំហំស្រះ មាត់ច្រាំងស្រះ និងជម្រៅស្រះបុរាណទៅតាមប្រវត្តិសាស្ត្ររួចរាល់ហើយនោះ គឺក្រុមការងារនឹងស្ដារស្រះបុរាណដើម្បីឱ្យស្ដុកទឹកមាននៅប្រាសាទបុរាណបាយ័ន ឱ្យដូចសម័យកាលបុរាណឡើងវិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTRYPP_LtlvZvt8V9OIf4qYCctCoTl3l4662KwMvrEoml18L6iOA1-2pSiif0O-i7IdwrUPxdkVqzg1WQVNNSsvzvdm6goQ7wG-lXHeFuKRkuwBeumsw1RQaEgY6koRKWpeiRb4hpT-Q1rYRhn-9N2SfPTaMakeLQoCtxJ93qtn5ica8cPkvTZLxHd4g4/s1024/420640312_780826373868050_1933666679774348789_n-1024x682.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiK8jR1Ka3RN5Y6HPVmsBECcxlwykfhh3bCDSq5GY7bOdqa8tinMakce_I5U_W95GOXp-8jpFi0LSbc_Fb0jCM37yhBfYCbOFfiI4ZulUYouvbnUc4v5JKM7x1kquSRzCA9HvTJnsrhCAQ9P0PIWC6PfztsCsSUdtbRpzEb0y6ACt_lGe5cOTbj82xlYg/s1024/421694662_780826297201391_8693564780534651457_n-1024x682.jpg