Home Blog Page 1305

ខេត្ត Gansu របស់ចិនកើតគ្រោះរញ្ជួយដីបណ្តាលឱ្យមនុស្សស្លា.ប់យ៉ាងច្រើន

0

ប្រទេសចិន ៖ សារព័ត៌មានបរទេសបានរាយការណ៍នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ថា មានហេតុការណ៍គ្រោះរញ្ជួយដីយ៉ាងខ្លាំងក្លាមួយនៅខេត្ត Gansu ស្ថិតនៅភាគពាយ័ព្យប្រទេសចិន ។ វាបណ្តាលឱ្យអគារជាច្រើនកន្លែងបាក់រលំភ្លាមៗ ខណៈពលរដ្ឋចិនជាច្រើននាក់បានរត់គេចខ្លួនទៅកាន់ផ្លូវផ្សេងៗដើម្បីសុវត្ថិភាព ។Homes collapse as earthquake kills more than 100 in China's rural Gansu |  Reuters

បើតាមរបាយការណ៍បង្ហាញថា មានអ្នកស្លា.ប់នៅខេត្ត Gansu និងតំបន់នៅក្បែរៗគ្នា យ៉ាងហោចណាស់ ស្មើនឹង១១៨នាក់ និងមានអ្នករងរបួសរាប់រយនាក់ទៀត ។ រីឯមជ្ឈមណ្ឌលបណ្តាញគ្រោះរញ្ជួយដីប្រចាំប្រទេសចិនឱ្យដឹងថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅពាក់កណ្តាលអធ្រាត្រថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ (តាមពេលវេលាប្រទេសចិន) ។ វាមានកម្លាំងខ្លាំងក្លាបំផុត និងមានជម្រៅរហូតដល់១០គីឡូម៉ែត្រឯណោះ ។China's Gansu earthquake kills at least 127 people: What to know |  Earthquakes News | Al Jazeera

ក្រុមអ្នកឃើញហេតុការណ៍នេះបាននិយាយប្រាប់សារព័ត៌មានស៊ីនហួរថា គ្រោះរញ្ជួយដីនៅខេត្ត Gansu បានធ្វើឱ្យខូចខាតអគារ, ផ្ទះសម្បែង, ផ្លូវ និងទ្រព្យសម្បត្តិផ្សេងៗជាច្រើន ។ លើសពីនេះ នៅតំបន់ផ្សេងៗបានប្រឈមនឹងបញ្ហាដាច់ចរន្តអគ្គិសនី និងគ្មានទឹកស្អាតប្រើប្រាស់ ។Gansu earthquake: China hit by worst quake in 13 years - BBC Newsround

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបញ្ជាឱ្យភ្នាក់ងារសង្គ្រោះព្យាយាមស្វែងរក និងជួយសង្គ្រោះជនរងគ្រោះទាំងអស់ដើម្បីធានាថា ពួកគេមានសុវត្ថិភាព ។

លើសពីនេះ លោក ស៊ី ជិនពីង ក៏បានបញ្ជាឱ្យតាមដានស្ថានការណ៍គ្រោះរញ្ជួយដី និងបម្រែបម្រួលអាកាសធាតុផងដែរ ក្រោយពីសីតុណ្ហភាពនៅប្រទេសចិនបានធ្លាក់ចុះជាបន្តបន្ទាប់ ដើម្បីការពារកុំឱ្យវិបត្តិនេះកើតឡើងម្តងទៀត ៕Gansu earthquake: Over 120 killed in China's deadliest quake in years - BBC  News ប្រភព ៖ TNN World

អស្ចារ្យមែន! ទុរេនមួយផ្លែសោះមានតម្លៃរហូតទៅដល់ ៤ ម៉ឺនដុល្លារអាមេរិក

0

បរទេស៖ ទុរេនប្រភេទ Musang King របស់ម៉ាឡេស៊ីត្រូវបានលក់ចេញក្នុងតម្លៃ ១៨៥,០០០ រីងហ្គីត (ប្រមាណ ៣៩,៤៩៦ ដុល្លារអាមេរិកក្នុងមួយផ្លែ) ដែលបានក្លាយជាទុរេនថ្លៃបំផុតក្នុងពិភពលោក។

យោងតាមគេហទំព័រអន្តរជាតិ The Star ដែលបានចុះផ្សាយនៅថ្ងៃទី១៨ ខែធ្នូថា ទុរេនប្រភេទ Musang King ត្រូវបានដាំដុះនៅក្នុងតំបន់ Raub នៃរដ្ឋ Pahang ប្រទេសម៉ាឡេស៊ី។ ដូច្នេះការដាក់លក់ទុរេនមួយផ្លែនេះត្រូវបានរៀបចំឡើងតាមរយៈពិធីដេញថ្លៃមួយ ខណៈដែលពិធីដេញថ្លៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីវប្បធម៌ និងធនធានធម្មជាតិសំខាន់ៗមួយចំនួនដែលមាននៅក្នុងរដ្ឋ Pahang។Durian Musang King Raub Dibida Pada Harga RM185,000 Sebiji – Rnggt

លោក Fadzli Mohamad Kamal ប្រធានគណៈកម្មាធិការ Pahang សម្រាប់ទំនាក់ទំនង និងពហុប្រព័ន្ធផ្សព្វផ្សាយយុវជន កីឡា បាននិយាយថា ការដេញថ្លៃសម្រាប់ផ្លែធុរេនបានចាប់ផ្តើមដំបូងនៅតម្លៃត្រឹមតែ ២,០០០ រីងហ្គីត (ប្រមាណ ៤២៧ ដុល្លារអាមេរិក) ប៉ុណ្ណោះ នៅក្នុងព្រឹត្តិការណ៍រៃអង្គាសថវិកាកាលពីថ្ងៃទី ១៧ ខែធ្នូ កន្លងទៅប៉ុន្តែតម្លៃនេះបានកើនឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យការដេញថ្លៃបានកើនឡើងរហូតដល់ ១៨៥,០០០ រីងហ្គីត (ប្រមាណ ៣៩,៤៩៦ ដុល្លារអាមេរិកក្នុងមួយផ្លែ)។FO4 - Musang King frozen durian | Health T Grocery

ទោះជាយ៉ាងណាក៏ដោយយោងតាមលោក Fadzli ក៏បានបន្ថែមទៀតថា ប្រាក់ចំណូលដែលបានមកពីការដេញថ្លៃនេះត្រូវបានបរិច្ចាគទៅឱ្យ Sekolah Menengah Kebangsaan (SMK) Sungai Ruan ដែលជាសាលានៅ Raub ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។

គួរបញ្ជាក់ដែរថា Musang King គឺជាប្រភេទទុរេនដែលពេញនិយមបំផុតទាំងនៅក្នុងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។ ទុរេនប្រភេទនេះមានតម្លៃថ្លៃជាងពូជទុរេនដទៃទៀត ដោយសារវាជាប្រភេទទុរេនបន្លាខ្មៅរួមផ្សំគ្នានៃរសជាតិជូរចត់ និងផ្អែម ក៏ដូចជាប្រភេទពូជកម្រផងដែរ។ លើសពីនេះ Musang King ក៏ជាទុរេនដ៏មានឥទ្ធិពលខ្លាំងនៅក្នុងប្រទេសចិនផងដែរ៕World's most expensive' Musang King durian sold for RM185,000 | Daily  Express Malaysia - Sabah's Leading News Portal

គ្រោះថ្នាក់មើលមិនឃើញ! ក្មេងស្រីម្នាក់បានបាត់បង់ជីវិត អំឡុងពេកជិះឡានបង្វិល

0

កាលពីល្ងាចម្សិលមិញ វេលាម៉ោង ៦ៈ៣០ មានករណីក្មេងស្រីអាយុ២ឆ្នាំម្នាក់បានស្លាប់ ខណៈពេលកំពុងជិះឡានបង្វិល នៅវត្តជន្លង់ម្លូ សង្កាត់ឆេះរទេះ ខ័ណ្ឌកំបូល រាជធានីភ្នំពេញ។

ក្រោយហេតុការណ៍នេះកើតឡើងសមត្ថកិច្ចជំនាញ បានចុះទៅដល់ទីតាំង ដោយបើកការសនិដ្ឋានជំហានដំបូងថាអាចបណ្តាលមកពីឆក់ខ្សែភ្លើង ហើយធ្វើឱ្យក្មេងស្រីនោះគាំងបេះដូង។

តែយ៉ាងណាមិញ ជុំវិញព័ត៌មាន និងមូលហេតុពិតប្រាកដ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បាននៅឡើយនោះទេ មានតែរងចាំការស្រាវជ្រាវជាបន្តទៀត៕May be an image of 3 peopleMay be an image of 2 people and service vehicle

 

ទីបំផុត! G-Dragon បានរួចផុតពីការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿ.ងញៀ.ន

0

យោងតាមប្រភពពី Chosun នៅថ្ងៃទី១៩ ខែធ្នូ នាយកដ្ឋានប៉ូលិសក្រុងសេអ៊ូលបានប្រកាសថាសំណាកធ្វើតេស្តទាំងអស់របស់ G-Dragon គឺអវិជ្ជមានចំពោះសារធាតុញៀន។ អង្គភាពស៊ើបអង្កេតក៏មិនអាចរកឃើញភ័ស្តុតាងច្បាស់លាស់ដើម្បីចោទប្រកាន់តារាចម្រៀងរូបនេះពាក់ព័ន្ធនឹងគ្រឿងញៀនដែរ ដូច្នេះ G-Dragon មិនត្រូវបានកាត់ទោសទេរួមទាំងបញ្ឈប់ការស៊ើបអង្កេតលើលោកដូចគ្នា។G-Dragon gives first interview since police drug investigation

កន្លងមក G-Dragon ត្រូវបានធ្វើតេស្តចំនួនបីដង ដោយរាល់ពេលដែលតារាចម្រៀងរូបនេះបង្ហាញខ្លួនទៅកាន់អាជ្ញាធរ លោកតែងនិយាយថាខ្លួនគ្មានកំហុស ហើយនឹងសហការយ៉ាងយកចិត្តទុកដាក់ជាមួយនឹងការស៊ើបអង្កេតដើម្បីទទួលបានលទ្ធផលឆាប់ៗនេះ និងធានាជូនអ្នកគាំទ្ររបស់លោក លោកមិនជាប់ពាក់ព័ន្ធនោះទេ។

តារាចម្រៀង G-Dragon ត្រូវបានប៉ូលិសក្រុងសេអ៊ូលកាត់ទោស ដោយគ្មានការឃុំខ្លួនពីបទពាក់ព័ន្ធនឹងគ្រឿងញៀនកាលពីចុងខែតុលា។ នៅពេលនោះសាក្សីម្នាក់បានផ្តល់សក្ខីកម្មថាតារាចម្រៀងរូបនេះប្រើប្រាស់គ្រឿងញៀនជាច្រើន សិល្បករផ្សេងទៀត។ ប៉ុន្តែក្រោយមក មនុស្សម្នាក់នេះបានផ្លាស់ប្តូរចម្លើយវិញដោយបានសារភាពថា រូបគេមិនបានឃើញ G-Dragon ប្រើថ្នាំដោយផ្ទាល់ភ្នែកទេ។BIGBANG's G-Dragon: 'King of K-Pop' Music, Controversies | J-14

G-Dragon ត្រូវបានគេរកឃើញប្រើកញ្ឆានៅប្រទេសជប៉ុនក្នុងខែឧសភា ឆ្នាំ២០១១ និងធ្វើតេស្តវិជ្ជមានក្នុងខែកក្កដាឆ្នាំដដែល ហើយទទួលបានការព្យួរទោស។ ក្រៅពី G-Dragon សមាជិកបីនាក់ផ្សេងទៀតរបស់ក្រុម Big Bang ក៏ជាប់ពាក់ព័ន្ធរឿងអាស្រូវទាក់ទងនឹងសារធាតុញៀនផងដែរ។
G-Dragon គឺជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង ល្បីល្បាញក្នុងវិស័យ Kpop ។ រូបគេបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០០៦ ក្នុងនាមជាមេក្រុម Big Bang ក្រោមផលិតកម្ម YG ។ លើសពីនេះ G-Dragon បានបង្កើតអាជីពទោលរបស់ខ្លួនជាមួយនឹងអាល់ប៊ុមជាច្រើន ដោយសារតែភាពជោគជ័យ និងឥទ្ធិពលនៅក្នុងតន្ត្រី និងម៉ូត តារាចម្រៀងរូបនេះត្រូវបានគេដាក់នាមឱ្យថា « King of KPOP»។

បន្ទាប់ពីចាកចេញពីផលិតកម្ម YG និងរឿងអាស្រូវគ្រឿងញៀនស្ងប់ស្ងាត់វិញ G-Dragon ត្រូវបានគេរាយការណ៍ថាមានគម្រោងចូលរួមជាមួយក្រុមហ៊ុនធំមួយផងដែរ៕G-Dragon Leaves YG Entertainment

ការដឹកជញ្ជូនទំនិញតាមរថភ្លើងរវាងចិននិងវៀតណាមកាន់តែពេញនិយម

0

ប្រទេសចិន ៖ សារព័ត៌មានចិនរាយការណ៍ថា ក្រុមហ៊ុនរថភ្លើងចិន សាខាគុនមីង បានបង្ហាញទិន្នន័យចុងក្រោយថា រថភ្លើងឆ្លងកាត់ប្រទេសចិន និងវៀតណាម បានដឹកជញ្ជូនទំនិញស្មើចំនួន១លាន៦សែន៨ម៉ឺនតោន ស្មើជាង៤០.២៦០ជើង ដែលឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ ។

ផ្លូវរថភ្លើងតភ្ជាប់រវាងប្រទេសចិន និងវៀតណាម បានកសាងឡើងនៅឆ្នាំ១៩១០ ។ ផ្លូវរថភ្លើងនេះមិនត្រឹមតែតភ្ជាប់រវាងប្រទេសចិនជាមួយវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានតភ្ជាប់ប្រទេសចិនជាមួយបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ ។Freight train service between China and Vietnam boosts trade - China Minutes

ក្រោយពីមានការពិភាក្សាគ្នាជាច្រើនលើក សេវាកម្មរថភ្លើងដឹកជញ្ជូនទំនិញបានចាប់ផ្តើមដំណើរការ កាលពីខែធ្នូ ឆ្នាំ២០១៧ ដែលបានធ្វើដំណើរពីតំបន់ខាយួន ខេត្តយូណាន ស្ថិតនៅភាគនិរតីប្រទេសចិន ទៅកាន់ទីក្រុងឆ្នេរសមុទ្ររបស់វៀតណាមឈ្មោះ ហៃហ្វុង ។

ការដឹកជញ្ជូនទំនិញតាមផ្លូវរថភ្លើង គឺដើម្បីបំពេញតម្រូវការទិញទំនិញកើនឡើង ហើយទំនិញដែលគេដឹកជញ្ជូនតាមរថភ្លើងនេះមានច្រើនប្រភេទ ដូចជា ៖ ជីគីមី, ធ្យូងថ្ម និងទុយោដែក ។ នៅឆ្នាំ២០២៣ នេះ ការដឹកជញ្ជូនទំនិញតាមផ្លូវរថភ្លើងរវាងប្រទេសចិន និងវៀតណាម កាន់តែពេញនិយមខ្លាំងឡើង ។ រីឯបរិមាណការដឹកជញ្ជូនទំនិញរវាងចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏បានកើនឡើងជាបន្តបន្ទាប់ផងដែរ ដែលស្មើជាមធ្យមចាប់ពី២ជើង ដល់៤ជើងក្នុង១ថ្ងៃ ។Vietnam Sleeper Train Guide: All You Need To Know to Ride a Vietnam Sleeper  Train - Serena's Lenses

របាយការណ៍បញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២៣ ប្រព័ន្ធគ្រប់គ្រងការងាររបស់ការិយាល័យគយនៅខេត្តយូណាន បានដំណើរការយ៉ាងមានប្រសិទ្ធភាព ។ ហេតុនេះ វាធ្វើឱ្យបរិមាណការនាំចូល និងនាំចេញទំនិញ កើនឡើង៥១,៣% ខណៈតម្លៃការនាំចេញសរុប កើនឡើង២១,៨% ៕ ប្រភព ៖ TV5HD Online

ក្រុមហ៊ុន Apple គ្រោងនឹងអភិវឌ្ឍកាសជំនាន់ថ្មី AirPods Pro 3

0

ក្រុមហ៊ុន Apple គ្រោងនឹងអភិវឌ្ឍកាសស្តាប់ត្រចៀកជំនាន់ថ្មី AirPods Pro 3 ដែលអាចនឹងចេញនៅឆ្នាំ ២០២៥ ដោយបន្ថែមមុខងារថ្មីជាច្រើនទៀតនៅក្នុងកាស AirPods Pro 3។ ដូច្នេះហើយមុខងារថ្មីដែល Apple អាចនឹងអភិវឌ្ឍបន្ថែមនៅក្នុងកាសមានដូចជា៖Power On

១.ការរចនាបានផ្លាស់ប្តូរ៖ យោងតាមលោក Mark Gurman បានបង្ហាញថាកាសស្តាប់ត្រចៀក AirPods Pro 3 នឹងមានការរចនាឡើងវិញបន្តិច ប៉ុន្តែនៅតែរក្សាការរចនាដែលងាយស្រួលប្រើដដែលទេ ដោយស្រោម និងកាសនឹងត្រូវផ្លាស់ប្តូរការរចនាដែលអាចងាយស្រួលប្រើជាងមុន។

២.គុណភាពសំឡេងកាន់តែប្រសើរ៖ AirPods Pro 3 ក៏នឹងមានការកែលម្អប្រព័ន្ធសំឡេងផងដែរ ដោយបន្ថែមពីលើប្រព័ន្ធ ANC ដែលនឹងភ្ជាប់ជាមួយមុខងារផ្តោតអារម្មណ៍ ដើម្បីប្រើជាមួយ Vision Pro ដោយគេរំពឹងថាគុណភាពសំឡេងនឹងកាន់តែល្អប្រសើរជាងមុន។Apple AirPods Pro 3 release date predictions, price, specs, and must-know  features - PhoneArena

៣.ប្រើបន្ទះឈីបថ្មី៖ សម្រាប់ AirPods Pro 2 កាលពីមុនបានប្រើបន្ទះឈីប H2 ប៉ុន្តែសម្រាប់ម៉ូដែលថ្មីនេះវិញ វាត្រូវបានគេរំពឹងថានឹងប្រើប្រាស់បន្ទះឈីប H3 ជាមួយនឹងល្បឿនកាន់តែប្រសើរជាងមុន ក៏ដូចជាគាំទ្រការបញ្ជាដោយសំឡេងបានល្អជាងមុន រួមជាមួយនឹងការកាត់បន្ថយការប្រើប្រាស់ថាមពល និងអាចដំឡើងប្រព័ន្ធត្រួតពិនិត្យគុណភាពសំឡេង។

៤.បន្ថែមប្រព័ន្ធសម្រាប់វាស់កម្រិតនៃការស្តាប់របស់មនុស្ស៖ ដូចដែលយើងបានដឹងហើយថា Apple កំពុងបង្កើត AirPods ដើម្បីអាចវាស់ស្ទង់សុខភាព ជាពិសេសអ្នកដែលមានបញ្ហានៃការស្តាប់។ ដូច្នេះ កាសជំនាន់ថ្មីនេះអាចនឹងត្រូវបានកែលម្អដើម្បីសាកល្បងការស្តាប់ និងអាចរាយការណ៍ពីសុខភាពការស្តាប់បាន រួមទាំងការលុបបំបាត់សំលេងរំខានពីខាងក្រៅ។ ហេតុនេះហើយ ការសង្កត់ធ្ងន់លើការស្តាប់ រួមទាំងការកែសម្រួលនេះ បានធ្វើឱ្យកាសជំនាន់ថ្មី AirPods Pro 3 កាន់តែមានផាសុកភាពជាងមុន។AirPods Pro 3 Release Date and Price - ONE NEW BIG UPGRADE!! - YouTube

៥.បន្ថែមប្រព័ន្ធវាស់សីតុណ្ហភាពរាងកាយ៖ ក្រៅពីការវាស់សំឡេងក៏មានការប្រើវាស់សីតុណ្ហភាពដែលកាសអាចប្រើបានផងដែរ។ នេះបើយោងតាមលោក Ming-Chi Kuo បានរាយការណ៍អំពីមុខងារថ្មីមួយរបស់ Health ដែលនឹងមានមុខងារវាស់សីតុណ្ហភាពជា Biometric Sensor ក្នុងបញ្ហាជាច្រើនរួមមាន សីតុណ្ហភាព កម្រិតជីពចរ ហើយវាក៏ត្រូវបានគេរំពឹងថានឹងដាក់ឱ្យដំណើរការនៅខែកញ្ញា ក្នុងឆ្នាំ ២០២៥ ផងដែរ៕

តាមការសិក្សាបានបង្ហាញថា ការទទួលទានម្ទេសគឺល្អសម្រាប់បុរស

0

បុរសដែលទទួលទានម្ទេសក្នុងកម្រិតមធ្យមអាចធ្វើឱ្យមុខងារផ្លូវភេទប្រសើរឡើង និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត នេះបើយោងតាមការសិក្សាមួយចំនួនរបស់សហរដ្ឋអាមេរិក។ អាហារដែលយើងញ៉ាំមានតួនាទីសំខាន់ក្នុងដំណើរឈាមរត់ពេញរាងកាយ ហេតុនេះហើយប្រសិនបើយើងបន្ថែមម្ទេសពីលើម្ហូបអាហារ វានឹងផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព រួមទាំងផ្នែកសរីរវិទ្យាផងដែរ។ ដូច្នេះខាងក្រោមនេះគឺជាអត្ថប្រយោជន៍ពេលបុរសទទួលទានម្ទេសក្នុងកម្រិតល្មម៖

១.ធ្វើឱ្យប្រសើរឡើងនូវចរន្តឈាម៖ ម្ទេសមានផ្ទុកសារធាតុ Capsaicin ដែលអាចធ្វើឱ្យប្រសើរឡើងនូវចរន្តឈាម រួមទាំងកាត់បន្ថយសម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ុល ក៏ដូចជាធ្វើឱ្យលំហូរឈាមក្នុងរាងកាយកាន់តែប្រសើរ និងកាន់តែងាយស្រួលសម្រាប់បុរសក្នុងការសម្រេចបាន និងរក្សាការឡើងរឹងរបស់លិង្គ។ លើសពីនេះ Capsaicin ក៏ជួយកាត់បន្ថយការរលាកដែលមានប្រយោជន៍សម្រាប់សុខភាពផ្លូវភេទផងដែរ។Watch: Man Eats World's Spiciest Chillies, Sets Speed World Record

២.បង្កើនចំណង់ផ្លូវភេទ៖ យោងតាមការសិក្សាឆ្នាំ ២០១៥ របស់សាកលវិទ្យាល័យ Grenoble Alpes ប្រទេសបារាំង ដែលមានអ្នកចូលរួមជាង ១០០ នាក់ បានបង្ហាញថា បុរសដែលចូលចិត្តអាហារហឹរ ភាគច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងមុខងារផ្លូវភេទកាន់តែប្រសើរឡើង។

៣.កាត់បន្ថយភាពតានតឹង៖ យោងតាមការសិក្សាជាច្រើនបានបង្ហាញថាជាតិហឹរនៃម្ទេសអាចកាត់បន្ថយការថប់បារម្ភ និងកាត់បន្ថយភាពតានតឹងយ៉ាងមានប្រសិទ្ធភាព ព្រោះរសជាតិហឹរជួយជំរុញខួរក្បាលឱ្យបញ្ចេញអរម៉ូន endorphins ធ្វើឱ្យអារម្មណ៍កាន់តែរីករាយ កាត់បន្ថយភាពតានតឹង និងជួយបន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត។China Daily on X: "Li Yongzhi from Zhengzhou in Henan province is so famous  for eating #chilis he is called the “King of Chili” in China. He  livestreamed video of him eating

៤.ការពារជំងឺមហារីកក្រពេញប្រូស្តាត៖ យោងតាមការសិក្សាឆ្នាំ ២០០៦ ដោយសាកលវិទ្យាល័យកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក បានបង្ហាញថា សារធាតុ capsaicin របស់ម្ទេសអាចជួយការពារការលូតលាស់នៃកោសិកាមហារីកក្រពេញប្រូស្តាត ហើយថែមទាំងមានសមត្ថភាពសម្លាប់ពួកវាទៀតផង៕

ករណីបុកស្លាប់រត់ ចូលបុណ្យ១ពាន់ដុល្លារ បញ្ចប់រឿងនោះ ឥឡូវត្រូវស្ថាប័នអយ្យការចេញដីកាតាមចាប់ជនសង្ស័យ

0

ក្រោយពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឱ្យបាន ត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់នោះ ឥឡូវនេះស្ថាប័នអយ្យការបានចេញដីកាបញ្ជាឱ្យចូលខ្លួន បង្គាប់ឱ្យជនសង្ស័យបង្ហាញខ្លូននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។

នៅក្នុងដីកាបញ្ជាឱ្យចូលខ្លួននេះ ក៏មានអនុភាពបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរក និងនាំខ្លួនជនសង្ស័យមកកាន់អយ្យការផងដែរ ក្នុងករណីដែលមិនព្រមចូលមកបង្ហាញខ្លួនផងដែរ។

សូមរំលឹកថា កាលពីយប់ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៣ មានរថយន្ត Jeep overland ពាក់ស្លាកលេខ 2CB-9963 ភ្នំពេញ បានបេីកបុកជនរងគ្រោះ ជិះម៉ូតូបណ្ដាលអោយស្លាប់នៅ ខណ្ឌទួលគោក ដែលម្ចាស់រថយន្តឈ្មោះ សុខ លីណា ជាប្រពន្ធលោកមេធាវី ព្រហ្ម វិចិត្រសុភា មានទីលំនៅផ្ទះលេខ ៥២ដេ ផ្លូវលេខ ៦៣ ភូមិ ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ចំពោះអ្នកបេីកបររថយន្តបុកគេស្លាប់នេះ ត្រូវបានគេសង្ស័យថាជាកូនប្រុស លោកស្រី សុខ លីណា ព្រោះតាម ឯកសារដែលសមត្ថកិច្ចរកឃើញក្នុងរថយន្ដមានឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ធ្វេីការនៅ អគ្គនាយកដ្ឋានភស្តុភារ និង ហិរញ្ញវត្ថុ៕May be an image of 6 people, slow loris and textMay be an image of 5 people and text

ម៉ាឡេស៊ីក្លាយជាប្រទេសដែលស្វាគមន៍ភ្ញៀវអន្តរជាតិច្រើនជាងគេនៅអាស៊ីអាគ្នេយ៍

0

បរទេស៖ គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ប្រទេសម៉ាឡេស៊ីបានស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន ២៦ លាននាក់ ដែលជាចំនួនខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ ដោយចំណាត់ថ្នាក់លេខ ២ គឺប្រទេសថៃដែលមានចំនួន ២៣.៤ លាននាក់។

យោងតាមស្ថិតិចុងក្រោយរបស់នាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី បានឱ្យដឹងថា ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំនេះ ភ្ញៀវទេសចរអន្តរជាតិចំនួន ២៦ លាននាក់បានមកទស្សនាប្រទេសនេះ ដែលធ្វើឱ្យម៉ាឡេស៊ីក្លាយជាប្រទេសដែលស្វាគមន៍ភ្ញៀវអន្តរជាតិច្រើនជាងគេនៅអាស៊ីអាគ្នេយ៍។ រីឯប្រទេសថៃវិញបានជាប់ចំណាត់ថ្នាក់លេខ ២ មានភ្ញៀវទេសចរ ២៣,៤ លាននាក់តាមពីក្រោយដោយសិង្ហបុរីមានជាង ១១,៣ លាននាក់ និងវៀតណាមជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងបញ្ជីដែលមានអ្នកទស្សនា ១១,២ លាននាក់។Malaysia facts and photos

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ លោក Datuk Seri Tiong King Sing សង្ឃឹមថា ចំនួនអ្នកទេសចរនឹងបន្តកើនឡើង បន្ទាប់ពីម៉ាឡេស៊ីបានអនុវត្តគោលនយោបាយគ្មានទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន និងឥណ្ឌា ចាប់ពីថ្ងៃទី ១ ខែធ្នូ។The Cost of Living in Malaysia for Expatsក្នុងចំណោមភ្ញៀវអន្តរជាតិចំនួន ២៦ លាននាក់ទៅកាន់ប្រទេសម៉ាឡេស៊ី ភ្ញៀវទេសចរសិង្ហបុរីមានចំនួនច្រើនជាងគេដែលមានចំនួនជាង ១២.៦ លាននាក់។ បន្ទាប់មកគឺប្រទេសឥណ្ឌូណេស៊ីមានចំនួន ៣,១ លាននាក់ ថៃមានភ្ញៀវទេសចរ ២ លាននាក់ ចិនមានភ្ញៀវ ១,៤ លាននាក់ ប្រ៊ុយណេមាន ៩០ ម៉ឺននាក់ និងឥណ្ឌាមាន ៧៨ ម៉ឺននាក់។Malaysia puts bet on domestic tourism, nature attractions tipped to do well  - WiT

គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ ២០១៩ ប្រទេសម៉ាឡេស៊ីបានស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន ២៦.១ លាននាក់ មុនពេលធ្លាក់ចុះ ៨៣.៤% មកនៅត្រឹម ៤.៣៣ លាននាក់ក្នុងឆ្នាំ ២០២០ នៅពេលដែលការរាតត្បាតបានផ្ទុះឡើង។ នៅឆ្នាំ ២០២១ វិញប្រទេសនេះបានស្វាគមន៍ដំណើរទស្សនកិច្ច ១៣០,០០០ និងកើនឡើងម្តងទៀតដល់ ១០.១ លាននៅឆ្នាំ ២០២២៕The Best Places to Visit in Malaysia: A Full Itinerary

បារាំងផលិតសត្វមាន់សម្រាប់បង្ហាញទិសដៅខ្យល់លើកំពូលវិហារចំណាស់ Notre Dame

0

ប្រទេសបារាំង ៖ អាជ្ញាធរបារាំងបានបង្កើនការជួសជុលព្រះវិហារចាស់មួយឈ្មោះ «Notre Dame» ឱ្យបានរួចរាល់ ដើម្បីឱ្យព្រះវិហារនេះបើកដំណើរឡើងវិញនៅឆ្នាំ២០២៤ ។ ក្រៅពីការជួសជុលព្រះវិហារ គេឃើញអាជ្ញាធរបានលើកសត្វមាន់ដ៏ធំ១ក្បាលដែលផលិតឡើងពីមាសដាក់នៅលើកំពូលព្រះវិហារនេះ ដើម្បីបង្ហាញទិសដៅខ្យល់ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ។Why Pope Francis should attend the reopening of Notre Dame | National  Catholic Reporter

ការបំពាក់នូវបច្ចេកវិទ្យាថ្មីនេះចាត់ទុកថា គឺជាការអភិរក្សព្រះវិហារមានអាយុចំណាស់មួយ ខណៈព្រះវិហារនេះបានរងការខូចខាតដោយសារភ្លើងឆេះ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ ។ អាជ្ញាធរបារាំងបញ្ជាក់ថា នឹងបើកដំណើរការព្រះវិហារនេះឡើងវិញ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ។

លោក ហ្វីលីប ចន ជាភ្នាក់ងារអភិរក្សព្រះវិហារនិយាយថា ៖ «ការបំពាក់នូវបច្ចេកវិទ្យាសត្វមាន់បង្ហាញផ្លូវ គឺជាការអភិរក្សព្រះវិហារ ដែលគេបានដាក់វានៅលើកំពូលសរសេរមានកម្ពស់៩៦ម៉ែត្រ ។ ដូច្នេះ នៅពេលពលរដ្ឋបារាំង និងមនុស្សគ្រប់គ្នាធ្វើដំណើរឆ្លងកាត់ទីនេះ ពួកគេនឹងមើលឃើញសត្វមាន់ស្រស់ស្អាតយ៉ាងច្បាស់នៅក្រោមកំដៅថ្ងៃ» ។Notre Dame Cathedral gets new golden rooster weathervane | AP News

សត្វមាន់បង្ហាញទិសដៅខ្យល់នេះត្រូវបានផលិតឡើងពីមាស និងទទួលបានការប្រោសព្រំទឹកមន្តពីលោក ឡូរ៉ង អូលរីស គឺជាអាចារ្យប្រចាំទីក្រុងប៉ារីស ក្នុងអំឡុងពេលធ្វើពិធី កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ។

កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ ប្រធានាធិបតីប្រទេសបារាំង លោក អេមម៉ានូអែល ម៉ាគ្រង បានចុះមកត្រួតពិនិត្យការជួសជុលព្រះវិហារ Notre Dame ហើយលោកលើកឡើងថា ការជួសជុលព្រះវិហារនេះនឹងរួចរាល់តាមការកំណត់ ។ យើងនឹងបើកដំណើរការព្រះវិហារឡើងវិញ ក្នុងរយៈពេល១២ខែខាងមុខយ៉ាងពិតប្រាកដ ។In pivotal moment, Notre Dame Cathedral spire gets golden rooster  weathervane, a symbol of a phoenix - Newsday

គេត្រូវការកម្មករប្រមាណ៥០០នាក់ក្នុង១ថ្ងៃៗ ដើម្បីបង្កើនការជួសជុលព្រះវិហារ Notre Dame ជាថ្មី ។ នៅដើមឆ្នាំ២០២៤ ក្រុមការងារនឹងចាប់ផ្តើមធ្វើតេស្តការជ្រាបទឹកនៅលើដំបូលព្រះវិហារ បន្ទាប់មក ពួកគេនឹងបំពាក់នូវវត្ថុសិល្បៈ, រូបចម្លាក់ និងសម្ភារៈផ្សេងទៀតដាក់នៅតាមទីតាំងដូចដើមវិញ ៕ ប្រភព ៖ TNN World