បទថ្មីរបស់ វណ្ណដា រួមជាមួយ Awich ទាក់ទាញគេហទំព័របរទេសជាច្រើនចុះផ្សាយ…
ដូចមហាជនជ្រាបមកហើយថាតារាចម្រៀងរ៉េបប្រចាំប្រទេសកម្ពុជា ម៉ាន់ វណ្ណដា និងតារាចម្រៀងរ៉េបជប៉ុន Awich បានសហការចេញបទចម្រៀងផ្លូវការជាមួយគ្នាលើកដំបូងក្នុងឱកាសខួបកំណើតរបស់ វណ្ណដា ។ អ្វីដែលកាន់តែចាប់អារម្មណ៍ហើយអ្នកគាំទ្រកាន់តែមានមោទនភាពទៅលើ វណ្ណដា នោះការសហការជាមួយ Awich លើកនេះបានទាក់ទាញគេហទំព័របរទេសជាច្រើនចុះផ្សាយពីអ្នកទាំងពីរ។
នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៦ល្ងាច តាមការសន្យាមានបទថ្មីជូនអ្នកគាំទ្រក្នុងថ្ងៃខួបកំណើត វណ្ណដា និងតារារ៉េប Awich បានទម្លាក់បទថ្មីមានចំណងជើងថា «៦ Years In The Game» ដោយរួមបញ្ចូលអត្តសញ្ញាណខ្មែរជាច្រើនទៅលើបទចម្រៀងនេះ។ MV បទនេះបានបង្ហាញទីតាំងដ៏ស្រស់ស្អាតនៅពហុកីឡដ្ឋាជាតិអូឡាំពិក និងបង្ហាញពីក្បាច់គុនល្បុក្កត្តោ ជាដើម។ ចំណែកប៉ារ៉ូលចម្រៀងវិញ វណ្ណដា ក៏បង្ហាញពីព្យញ្ជនៈខ្មែរ រួមទាំង Awich ក៏មានប៉ារ៉ូលច្រៀងជាភាសាខ្មែរផងដែរ។
មិនត្រឹមតែមានការគាំទ្រខ្លាំងនៅក្នុងប្រទេសប៉ុណ្ណោះទេងាកទៅកាន់បណ្តាប្រទេសផ្សេងទៀតក៏បានចាប់អារម្មណ៍ការសហការរបស់ វណ្ណដា និង Awich ដូចគ្នាដោយមានគេហទំព័របរទេសជាច្រើនចុះផ្សាយជាបន្តបន្ទាប់ពីឈ្មោះរបស់អ្នកទាំងពីរដែលជាតារារ៉េបជួរមុខក្នុងប្រទេសដូចគ្នា។
«៦ Years In The Game» បានទាក់ទាញគេហទំព័រដូចជា «Warner Music Singapore » «NME Asia» «HiphopLE របស់កូរ៉េខាងត្បូង » រួមទាំងគេហទំព័រមួយចំនួនទៀត។ នៅក្នុងគេហទំព័រ HiphopLE របស់កូរ៉េខាងត្បូងបានបង្ហាញដែរថា វណ្ណដា គឺជាតារារ៉េបធ្លាប់ចេញបទជាមួយហ៊ីបហបថៃ ហើយឧស្សាហកម្មតន្ត្រីរបស់ប្រទេសកម្ពុជាកំពុងមានឥទ្ធិពលយ៉ាងខ្លាំងដោយសារ វណ្ណដា។ គេហទំព័រនេះ ក៏បានលើកបង្ហាញពីបទល្បីៗរបស់ វណ្ណដា ដូចជា បទ “Time To Rise”, “KHMER BLOOD” ជាដើម ព្រមទាំងបញ្ជាក់ដែរថាបទ “Time To Rise” បានកើនដល់ ១០០ លានដងលើ YouTube។
គួរបញ្ជាក់ថា វណ្ណដា ធ្លាប់បានសហការចេញចម្រៀងជាមួយតារាស្រុកគេដូចជាបទ «Run The Town » «Bong» «YOUNG MAN» និងបទចុងក្រោយនេះ «៦ Years In The Game» ដោយមិនរាប់បញ្ចូលការសម្តែងនៅវៀតណាមជាមួយ Suboi៕ 



អ្នកបើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទបើកបរដោយធ្វេសប្រហែសបណ្តាលឱ្យអ្នកដទៃបាត់បង់ជីវិត។
ការចោទប្រកាន់នេះ បានធ្វើឱ្យមហាជនហាក់មានការងឿងឆ្ងល់ ដោយហេតុថាអ្នកបើកបរនោះបើកក្នុងស្ថានភាពស្រវឹងខ្លាំង ហើយស្លាប់ដល់ទៅមនុស្ស៤នាក់ បែរជាចោទត្រឹមបទធ្វេសប្រហែសទៅវិញ។










អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទនេះ មានទំហំ ៦៦៧,២៩៦ម៉ែត្រការ៉េ ស្មើនឹង ៦៦.៧២៩៦ហិកតា ដែលមានបណ្តោយ១,៣២៤ម៉ែត្រ និងទទឹងប្រវែង ៥០៤ម៉ែត្រ ជាប់ផ្លូវ៦០ម៉ែត្រ តាមលិខិតលេខ៩៥៧ សជណ.មយ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីការកសាងទីតាំងអគ្គបញ្ជាការដ្ឋាន និងទីតាំងយុទ្ធសាស្ត្រយូរអង្វែងរបស់កងយោធពលខេមរភូមិន្ទ។










កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ក្រសួងថាមពលសហរដ្ឋអាមេរិក បានបញ្ជាក់ថា ខ្លួនបានរកឃើញអណ្តូងរ៉ែលីចូម ដែលមានទុនបំរុងធំប្រហែល ៣,៤០០ គីឡូតោន នៅសមុទ្រ Salton នៃរដ្ឋកាលីហ្វ័រញ៉ា ដែលធ្វើឱ្យកន្លែងនេះក្លាយជាអណ្តូងរ៉ែលីចូមដ៏ធំបំផុតមួយរបស់ពិភពលោក។










ស្ពាននេះ មានតម្លៃជិត៣០០ លានដុល្លារអាមេរិកភ្ជាប់ពីចំណុចផ្សាររាត្រី ឆ្ពោះទៅតំបន់អរិយក្សត្រត្រូវបានចុះហត្ថលេខារវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។
ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ជាស្ពានប្រភេទខ្សែកាបយោងខ្ពស់ សាងសង់ជា៤គន្លង ប្រភេទ A/C, ទទឹងស្ពានមានប្រវែងសរុប ២៧,៥ ម៉ែត្រ និងទទឹងផ្លូវប្រវែង ២២,៥ ម៉ែត្រ ដែលមានមេដ្យាន៣ម៉ែត្រ និងចិញ្ចើមផ្លូវ ៣ ម៉ែត្រ, ល្បឿនអតិបរមា ៨០ គ.ម/ម៉ោង។
ស្ពាននេះធ្វើឡើងជាពីរ ដោយទីមួយ ស្ពានឆ្លងកាត់ទន្លេសាប ចាប់ផ្តើមពីចំណុចម្តុំសួនផ្សាររាត្រី ឆ្លងកាត់ទៅត្រើយម្ខាងជ្រោយចង្វារក្បែរសណ្ឋាគារសុខា មានប្រវែង ១,១៩ គីឡូម៉ែត្រ និង ស្ពានទី២ឆ្លងកាត់ទន្លេមេគង្គ ចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ ក្បែរសណ្ឋាគារសុខា ឆ្ពោះទៅប្រសព្វនឹងផ្លូវលេខ ៣៨០ ឃុំអរិយក្សត្រ មានប្រវែង ១,១៨ គីឡូម៉ែត្រ និងផ្លូវតភ្ជាប់ទៅផ្លូវប្រសព្វនឹងផ្លូវលេខ ៣៨០ មានប្រវែង ១,១៧ គីឡូម៉ែត្រ៕

