Home Blog Page 1287

មិនធម្មតា ! ស្ត្រីម្នាក់សម្រាលកូនមានទម្ងន់រហូតដល់ជាង៧គីឡូ

0

ប្រទេសឈីលី ៖ ស្ត្រីម្នាក់រស់នៅប្រទេសឈីលីបានសម្រាលកូនប្រុសម្នាក់ ឬគេហៅថា «ទារកយក្ស» ដែលមានទម្ងន់រហូតដល់៧,១គីឡូក្រាម និងកម្ពស់៥៧សង់ទីម៉ែត្រ ។ គេចាត់ទុកថា ទារកនេះជាទារកដំបូងគេដែលមានទម្ងន់ធ្ងន់បំផុតនៅឈីលី ជាប្រទេសមួយស្ថិតនៅអាមេរិកខាងត្បូង ។ ប៉ុន្តែគ្រូពេទ្យឱ្យដឹងថា ទារកអាចប្រឈមមុខនឹងជំងឺមួយចំនួន ។Chile's largest baby? Newborn weighs in at 7 kg | Watch News Videos Online

ក្រុមគ្រួសារស្ត្រីខាងលើសប្បាយចិត្តខ្លាំងណាស់ ដោយសារទាំងម្តាយ និងកូនមានសុវត្ថិភាព ហើយគ្រូពេទ្យបានបញ្ជូនទារកទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ (ICU) ។ រីឯស្ត្រីជាម្តាយកំពុងព្យាបាលខ្លួននៅក្នុងមន្ទីរពេទ្យ ។

អ្នកគ្រូពេទ្យឈ្មោះ ម៉ាសៀ វេណេកាស់ សូទីនរីផែត និយាយថា នេះអាចជាទារកមានមាឌធំដំបូងគេ ដែលនាងធ្លាប់បានឃើញប្រទេសឈីលី កត់ត្រា ។ កន្លងមក ប្រទេសឈីលីបានកត់ត្រាទារកមានទម្ងន់ធ្ងន់បំផុត គឺស្មើនឹង៦,៧គីឡូក្រាម ។ ប៉ុន្តែទារកនេះមានទម្ងន់រហូតដល់៧,១គីឡូក្រាមឯណោះ ។

ចំណែកលោក ឡុយ កនតេរ៉ាស់ ជាឪពុករបស់ទារកយក្ស ប្រាប់ថា ៖ «ទារកគួរតែមានមាឌតូចជាងនេះ ទើបត្រូវខ្នាតក្រណាត់ ឬសម្លៀកបំពាក់ទារកទើបនឹងកើត ។ ប៉ុន្តែសាច់ញាតិរបស់ខ្ញុំប្រាប់ថា មើលទៅកូនខ្ញុំវិញ គឺដូចក្មេងដែលមានអាយុ១ខួបអីចឹង» ។

ទារកយក្សនេះបានប្រសូត្រនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងមន្ទីរពេទ្យមួយកន្លែងនៅទីក្រុងគូរ៉ានិឡាហ៊ូ ហើយត្រូវបានគ្រូពេទ្យបញ្ជូនទៅកាន់មន្ទីរពេទ្យមួយទៀតនៅទីក្រុងកនសេបស៊ីអន ដោយសារនៅទីនោះមានឧបករណ៍ពេទ្យគ្រប់គ្រាន់ ។ រីឯស្ត្រីជាម្តាយបានទទួលបានការព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងគូរ៉ានិឡាហ៊ូ ហើយនាងត្រៀមខ្លួនចេញពីមន្ទីរពេទ្យដើម្បីជួបមុខកូន ។

មន្ទីរពេទ្យបានចេញសេចក្តីថ្លែងការណ៍មួយថា ទារកនេះស្ថិតនៅក្រោមការថែទាំរបស់គ្រូពេទ្យក្នុងបន្ទប់សង្គ្រោះបន្ទាន់ ហើយទារកមានបញ្ហាសុខភាពបន្តិចបន្តួច ។ អ្នកគ្រូពេទ្យ ម៉ាសៀ វេណេកាស់ និយាយថា ទារកទើបនឹងកើតនេះមានខ្លួនធំណាស់ ហើយគេអាចប្រឈមនឹងជំងឺមានជាតិស្ករក្នុងសរសៃឈាម និងជំងឺផ្សេងទៀត ៕

កោះកុង នឹងទទួលបានការវិនិយោគជាង៨០០លានដុល្លារ លើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង

0

រដ្ឋបាលខេត្តកោះកុង បានរៀបកិច្ចប្រជុំត្រួតពិនិត្យ ទីតាំងសក្ដានុពលសម្រាប់រៀបចំអភិវឌ្ឍគំរោង តំបន់សេដ្ឋកិច្ចពិសេសបៃតង ( Green SEZ ) នៅខេត្តកោះកុង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា៖”គម្រោង Green SEZ គឺជាការបង្កើតនូវមជ្ឈមណ្ឌលផលិតទំនិញនាំចេញបែបបៃតង ទៅកាន់ទីផ្សារអន្តរជាតិ (Truly Green +1° Export Hub) ក្នុងគោលដៅជំរុញឱ្យ កម្ពុជាចាប់យកកាលានុវត្តភាពថ្មីនៃខ្សែច្រវាក់ផ្គត់ផ្គង់បៃតង នៃទីផ្សារសកលដើម្បី អាចទាក់ទាញវិនិយោគិនធំៗពីបរទេសនិងគាំទ្រទៅដល់ការធ្វើ ពិពិធកម្មសេដ្ឋកិច្ចជាតិ ។ រីឯសារៈសំខាន់នៃសមាសធាតុបៃតង គឺការប្រើប្រាស់ថាមពលកកើតឡើងវិញ ការគ្រប់គ្រងសំណល់ដោយចីរភាព និងការគិតគូរផ្នែកបរិស្ថាន ចក្រា (Circularity Elements)។ចិននឹងសាងសង់តំបន់សេដ្ឋកិច្ចពិសេសបៃតងតម្លៃមួយពាន់លានដុល្លារនៅស្វាយរៀង -  Construction & Property News

ចំពោះវិស័យគោលដៅសំខាន់ៗរួមមាន៖
• ឧស្សាហកម្មយានយន្ត (Automotives)
• គ្រឿងអេឡិចត្រនិច (Electronic Parts)
• និងវាយនភណ្ឌ- សម្លៀកបំពាក់ (Textiles)

ដោយឡែកទុនវិនិយោគ មានប្រមាណ ៤០០-៨០០ លានដុល្លារអាមេរិក ទម្រង់វិនិយោគ តាមយន្តការ PPP ក្នុងទម្រង់ជាក្រុមហ៊ុន វិនិយោគទុនរួមគ្នា (Joint Venture) រវាងរាជរដ្ឋាភិបាលនិងដៃគូឯកជន៕

មេដឹកនាំគណបក្សប្រជាធិបតេយ្យ បក្សប្រឆាំងធំបំផុតរបស់កូរ៉េខាងត្បូង ត្រូវបានចាក់លួចចាក់មួយកាំបិត ចំក

0

នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ មេដឹកនាំគណបក្សប្រជាធិបតេយ្យប្រឆាំងរបស់កូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានគេចាក់ចំកញ្ចឹងក អំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុងកំពង់ផែ Busan។

បុរសជាជនសង្ស័យ ដែលបានវាយប្រហារទៅលើលោក Lee Jae-Myung មានវ័យចន្លោះពី៥០-៦០ឆ្នាំ ជាមនុស្សប្រុស ត្រូវបានឃាត់ខ្លួនភ្លាមៗនៅកន្លែងកើតហេតុ។South Korea opposition chief attacked during visit to Busan - The Japan  Timesបើតាមសក្សីបានឃើញហេតុការណ៍ បានឱ្យដឹងថា៖” បុរសជាជនសង្ស័យបើដើរមកបញ្ជ្រៀតចូល ដើម្បីសុំចូលទៅឈរនៅជិតលោក Lee Jae-Myung រួចក៏បានទារយកកាំបិតពីក្នុងហោប៉ៅ ធ្វើការចាក់ទៅលើលោក Lee Jae-Myung មួយកាំបិតចំក តែម្តង”។

ជុំវិញករណីនេះ អត្តសញ្ញាណជនសង្ស័យមិនត្រូវបានបង្ហាញឱ្យដឹងនោះ ហើយស្ថានភាពរបស់លោក Lee Jae-Myung ក៏មិនទាន់ដឹងច្បាស់ តើថាវាអាចប៉ះពាល់ដល់អាយុជីវិតឬក៏អត់នោះដែរ៕

South Korean opposition chief stabbed during city visit | The Advertiser -  Cessnock | Cessnock, NSW

 

រុស្ស៊ី កូរ៉េខាងត្បូង និងកូរ៉េខាងជើង បានប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិ

0

បរទេស៖ ប្រទេសរុស្ស៊ី កូរ៉េខាងត្បូង និងកូរ៉េខាងជើង បានចេញសេចក្តីប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីមានការរញ្ជួយដីនៅក្នុងប្រទេសជប៉ុន ដែលមានកម្រិត ៧.៥ រ៉ិចទ័រ ដោយស្នើឱ្យប្រជាជនរបស់ខ្លួនដែលនៅក្បែរតំបន់ព្រំដែនជប៉ុនជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព។Magnitude-7.6 earthquake hits north central Japan, prompts tsunami warnings  - ABC News

យោងតាមគេហទំព័រអន្តរជាតិ TRT World ដែលបានរាយការណ៍នៅថ្ងៃទី១ ខែមករាថា អាជ្ញាធររុស្ស៊ីនៅទីក្រុង Vladivostok បានប្រកាសអាសន្ន និងបានបញ្ជាឱ្យអ្នកនេសាទ «នៅឱ្យឆ្ងាយពីឆ្នេរសមុទ្រជាបន្ទាន់»។ ជាមួយគ្នានេះដែរ កូរ៉េខាងជើងក៏បានចេញការប្រកាសអាសន្នអំពីការកើនឡើងកម្ពស់ទឹកនៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ដោយនិយាយថា រលកយក្សស៊ូណាមិនឹងឡើងដល់កម្ពស់ ២.០៨ ម៉ែត្រ ដែលអាចបោកបក់ពាសពេញឆ្នេរសមុទ្ររបស់ប្រទេស។Japan earthquake: Tsunami advisory issued after 7.6 magnitude quake hits |  World News | Sky News

រីឯប្រទេសកូរ៉េខាងត្បូងវិញ ក៏បានស្នើឱ្យប្រជាជនរបស់ខ្លួនជម្លៀសទៅកាន់កន្លែងដែលមានសុវត្ថិភាពយ៉ាងឆាប់រហ័ស ដោយសាររលកយក្សស៊ូណាមិអាចនឹងទៅកាន់ឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងត្បូង។
គួររំលឹកដែរថា កាលពីម្សិលមិញ “រលកយក្សស៊ូណាមិបានប៉ះពាល់ដល់តំបន់ជាច្រើននៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងលិចនៃកោះ Sakhalin ដោយរលកខ្ពស់បំផុតអាចឈានដល់ ១.២ ម៉ែត្រ។ ចលនានេះត្រូវបានធ្វើឡើងបន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័រ បានកើតឡើងនៅក្នុងតំបន់ Noto នៃខេត្ត Ishikawa របស់ប្រទេសជប៉ុន នៅម៉ោងប្រហែល ៤:១០ នាទីរសៀល។Japan rocked by multiple quakes: Russia, South Korea issue tsunami warning  - The Week

ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បច្ចុប្បន្នក៏បានចេញការប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិនៅក្នុងខេត្ត Ishikawa, Niigata, Toyama, Yamagata, Ishikawa, Fukui និងខេត្ត Hyogo ដោយជំរុញឱ្យប្រជាជនចាកចេញពីតំបន់ឆ្នេរឱ្យបានលឿន ដោយប្រមើលមើលថា រលកនេះអាចមានកម្ពស់ពី ៣-៥ ម៉ែត្រដែលនឹងធ្លាក់មកលើតំបន់ទាំងនេះ៕Russia Declares Tsunami Warning For The Far-East Region After A Massive 7.6  Quake Hit Japan

គ្រោះធម្មជាតិរញ្ជួយដីនៅប្រទេសជប៉ុនបណ្តាលឱ្យខូចខាតអគារជាច្រើន

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានបរទេសបានរាយការណ៍ពីហេតុការណ៍គ្រោះរញ្ជួយដី ចាប់ពីកម្រិត៧.៤វិកទ័រ ទៅ៧.៦វិកទ័រ មានជម្រៅ១០គីឡូម៉ែត្រ ក្នុងតំបន់ Notojo ខេត្ត Ishikawa ស្ថិតនៅភាគកណ្តាលប្រទេសជប៉ុន ។ អាជ្ញាធរប្រចាំក្រុង Suzu នៃខេត្ត Ishikawa ឱ្យដឹងថា គ្រោះរញ្ជួយដីនេះបណ្តាលឱ្យអគារ, ផ្ទះសម្បែង និងបង្គោលភ្លើងជាច្រើនកន្លែងដួលរលំ ។

សារព័ត៌មានរាយការណ៍ថា មានរលកយក្សស៊ូណាមិ កម្ពស់ជាង១ម៉ែត្រនៅទីក្រុងវ៉ាជីម៉ាក់ ខេត្ត Ishikawa ។ ការត្រួតពិនិត្យអាកាសធាតុនៅតាមតំបន់ឆ្នេរសមុទ្រ និងកាមេរ៉ាសុវត្ថិភាពប្រចាំទីក្រុងស៊ូសុ អាចថតរូបភាពគ្រោះរញ្ជួយដីនៅបរិវេណឆ្នេរសមុទ្រ ព្រមទាំងរូបភាពការខូចខាតអគារ, ផ្ទះសម្បែង និងផ្លូវនៅបរិវេណក្បែរនោះផងដែរ ។Photos: Powerful earthquake hits Japan, residents flee some coastal areas |  Earthquakes News | Al Jazeera

ចំណែកហាងលក់ទំនិញនៅទីក្រុងណាកាណុ ស្ថិតនៅភាគកណ្តាលប្រទេសជប៉ុន គេបានឃើញទំនិញផ្សេងៗក្នុងហាងធ្លាក់ចេញពីធ្នេរ ។ ដូចគ្នានេះ ហាងលក់ទំនិញនៅទីក្រុងខាណាសូវ៉ាក់ ខេត្តអ៊ីស៊ីកាវ៉ាក់ មានទំនិញជាច្រើនធ្នាក់រាយប៉ាយនៅលើឥដ្ឋ និងមានទឹកធ្លាក់ពីលើដំបូលទៀតផង ។

សារព័ត៌មាន NSK រាយការណ៍ថា រលកយក្សស៊ូណាមិនៅឆ្នេរសមុទ្រជប៉ុននឹងកើតឡើងជាញឹកញាប់ ហើយមានកម្ពស់ខ្ពស់ជាងមុន ។ ចំណែកពលរដ្ឋក្នុងតំបន់បាននាំគ្នាជម្លៀសចេញភ្លាមៗ ជាពិសេស អ្នករស់នៅខេត្តមីអ៊ីង៉ាតាក់ និងខេត្តថូយ៉ាម៉ាក់ ដែលរលកយក្សស៊ូណាមិអាចមានកម្ពស់រហូតដល់៣ម៉ែត្រ ។ អាជ្ញាធរបានសំណូមពរឱ្យពលរដ្ឋជម្លៀសទៅកាន់ទីកន្លែងខ្ពស់ និងទៅឱ្យឆ្ងាយពីឆ្នេរសមុទ្រ ។Japan earthquake: Buildings collapsed, roads cracked open, 'amusement  swimming pool wave' in river | Visuals | Mint

ក្រុមហ៊ុនអគ្គិសនីជប៉ុនឱ្យដឹងថា ពួកគេបានត្រួតពិនិត្យភាពខុសប្រក្រតីនៅរោងចក្រថាមពលនុយក្លេអ៊ែរជាច្រើនកន្លែង ។ ដូចគ្នានេះ នាយករោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់ជប៉ុនបញ្ជាក់ថា ពុំទាន់មានភាពខុសប្លែកក្នុងរោងចក្រនេះទេ ។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថ្លែងថា រដ្ឋាភិបាលជប៉ុនបានបង្កើតមជ្ឈមណ្ឌលសង្គ្រោះពិសេសមួយ ដើម្បីប្រមូលផ្តុំព័ត៌មានពាក់ព័ន្ធនឹងគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ។ មជ្ឈមណ្ឌលសង្គ្រោះពិសេសនេះអាចផ្តល់ដំណឹងទៅកាន់ពលរដ្ឋយ៉ាងឆាប់រហ័ស និងប្រាប់ឱ្យពលរដ្ឋរស់នៅក្នុងតំបន់រងគ្រោះជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ។Japan earthquake highlightsFour deaths confirmed; tsunami warning lowered |  Hindustan Times

រីឯអ្នកនាំពាក្យរដ្ឋាភិបាល លោក Yoshimasa Hayashi និយាយថា លោកពុំទាន់ទទួលបានរបាយការណ៍ពីបញ្ហាមិនប្រក្រតីណាមួយទេនៅរោងចក្រនុយក្លេអ៊ែរក្នុងតំបន់ ។ ប៉ុន្តែលោកបានស្នើទៅកាន់ស្ថាប័នពាក់ព័ន្ធឱ្យប្រុងប្រយ័ត្ន និងតាមដានស្ថានការណ៍នេះឱ្យដិតដល់ ។

ប្រព័ន្ធផ្សព្វផ្សាយអនឡាញបានបង្ហោះរូបភាព និងវីដេអូគ្រោះថ្នាក់ដោយសារគ្រោះរញ្ជួយដី ដូចជា អគារ, ផ្ទះសម្បែង និងផ្លូវជាច្រើនកន្លែងបានខូចខាតយ៉ាងធ្ងន់ធ្ងរ រួមទាំងដំបូលហាងលក់ទំនិញមួយចំនួនបានធ្លាក់ខ្ចាត់ខ្ចាយ ៕Japan Earthquake | Barron's

អគារខ្ពស់ជាងគេនៅកម្ពុជា បើកការដ្ឋានសាងសង់ជាផ្លូវការ

0

គម្រោងសាងសង់អគារ J Tower3 ខ្ពស់ជាងគេលំដាប់ទី៨ក្នុងតំបន់អាស៊ាន ត្រូវបានបើកការដ្ឋានសាងសង់នៅចំកណ្តាលរាជធានីភ្នំពេញ នេះបើយោងតាមពិធីបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។
ក្រោយបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២៨ខាងមុខ អគារខុនដូ J-Tower 3 នឹងក្លាយជាអគារខ្ពស់ជាងគេបំផុតនៅកម្ពុជា។Premium 3 Bedroom Condo For Sale Jtower Tonle Bassac Phnom Penh 15625 | IPS Cambodia
អគារខុនដូនេះ មានទីតាំងនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ លាតសន្ធឹងលើផ្ទៃដី ៩៨ ៤៨០ ម៉ែត្រការ៉េ មាន៧៧ជាន់ និងកម្ពស់៣២០ម៉ែត្រ ដែលខ្ពស់ដាច់ជាង J- Tower 2 មានកម្ពស់ត្រឹមតែ១៨៩ម៉ែត្រ។

នៅក្នុងខុនដូដ៏ប្រណីតនេះ នឹងមាន៣៦០បន្ទប់ ដោយក្នុងមួយបន្ទប់មានទំហំ៣៤៤ម៉ែត្រការ៉េ និងមាន៣គ្រែគេង ជាមួយនឹងផ្ទះបាយ ដែលបានបំពាក់មកជាមួយឧបករណ៏ដ៏ប្រណីត។
អ្វីដែលពិសេសជាងនេះទៅទៀតនោះ នៅលើអគារដ៏ខ្ពស់ស្កឹមស្កៃនេះ ក៏មានសួនឧទ្យានបៃតងខ្ចីនៅលើជាន់ទី២៦ថែមទៀតផងដែរ។J-Tower3 Condominium – LAXURY EXCLUSIVEតែយ៉ាងណាមិញ  J-Tower 3 នឹងធ្លាក់ទៅលេខ២វិញជាអគារខ្ពស់ជាងគេនៅកម្ពុជា ក្រោយពីអគារកម្ពស់៥៥៥ម៉ែត្រ ដែលគ្រោងនឹងសាងសង់នៅកោះនរានាពេលអនាគត ក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC៕ទីក្រុងរណបចំនួន ២ កំពុងកែប្រែមុខមាត់រាជធានីភ្នំពេញភាគខាងកើត និងភាគខាងត្បូងតាមរយៈគម្រោងទាំងនេះ

ប្រភព៖ IPS. CAMBODIA

តារាសម្តែង អេង វ៉ាណង ទម្លាយហេតុផលសំខាន់ជំរុញឱ្យខ្លួនតស៊ូប្រឆាំងជាមួយជំងឺមហារីក

0

តារាសម្តែង អេង វ៉ាណង បានស្ងប់ស្ងាត់ពីអាជីពសិល្បៈមួយរយៈបន្ទាប់ពីធ្លាក់ខ្លួនមានជំងឺមហារីកសុដន់ដំណាក់កាលទី៣ ហើយត្រូវសម្រាកព្យាបាលជំងឺដោយការចាក់ថ្នាំគីមី។ នាពេលថ្មីៗនេះ អេង វ៉ាណង បានទម្លាយថានៅពេលដឹងថាខ្លួនឯងមានជំងឺមហារីក នាងមានអារម្មណ៍ថាបាក់ទឹកចិត្តយ៉ាងខ្លាំងតែកូនទាំង៣របស់នាង ធ្វើឱ្យខ្លួនងើបតស៊ូប្រឆាំងជាមួយនឹងជំងឺនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8FSThs7GFaEGY-VkOvhOskD60ddoWGewJWeS73oAUi4YQSkhoaWJh0Wdx3Sgy77qezfj1aBqBTucBTqYF4Fnt-UM1lOca552Ox7ybmKVIMFov88mp6PEuveupC3wVORYl8SUo7qtxlPLu2VsOB5TNXuQC6G4MZsxN0U5ZzdYfLX-xksZ1fQURjj3I_6E/s1521/341473931_272858928407791_2008158872224734617_n.jpg

កាលពីខែមិថុនា កន្លងមកអ្នកក្នុងចង្កោមសិល្បៈរួមទាំងមហាជនសម្តែងក្តីអាណិតអាសូរយ៉ាងខ្លាំងទៅលើតារាសម្តែង អេង វ៉ាណង ដែលចំណាំដើរតួជាម្តាយនិងលេចមុខតាមកញ្ចក់ទូរទស្សន៍នានាមានជំងឺមហារីកសុដន់ដំណាក់កាលទី៣លក់អស់ទ្រព្យសម្បត្តិដើម្បីព្យាបាលខ្លួនដោយការចាក់ថ្នាំគីមី រហូតជ្រុះសក់អស់។ ដោយសារអាណិតអាសូររួមទាំងការអំពាវនាវរបស់តារាសម្តែង សាវិន ហ្វីលីព អ្នកសិល្បៈជាច្រើនរូប រួមទាំងមហាជនដែលអាណិតអាសូរនាងផងបានចូលរួមបរិច្ចាគនូវថវិកាខ្លះៗដើម្បីព្យាបាលជំងឺមហារីករបស់នាង។

បន្ទាប់ពីសម្រាកព្យាបាលបន្ទាប់ខែ និងមានសុខភាពល្អប្រសើរជាងមុន តារាសម្តែង អេង វ៉ា ណង បានចូលរួមផ្តល់បទសម្ភាសក្នុងកម្មវិធី VTalk ដែលបានចាក់ផ្សាយកាលពីពេលថ្មីៗនេះថា នាងកំពុងមានជំងឺមហារីកហើយនៅបន្តការព្យាបាល។ ការព្យាបាលជំងឺមហារីកគឺត្រូវការចាក់ថ្នាំគីមីដោយរយៈពេល៣អាទិត្យត្រូវចាក់ម្តង ហើយមានការឈឺចាប់ខ្លាំង។ ពេលនេះនាងអាចចេញមកថត និងចូលរួមកម្មវិធីផ្សេងៗព្រោះជំងឺធ្វើទុក្ខនៅពេលចាក់គីមីប៉ុណ្ណោះ និងបន្តការព្យាបាលទៅជួបពេទ្យតាមការណាត់ដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLEUVhdNZaaXEKbERGcYR2RvA2VFFd0B0DxO8N2M2g9llmOm6_DYsa9hmmni48puA-rHyaONS2SSI8PGdHPPdP60fAg2m2-TV8wbvHGhZrDk4UB5X8VJLN-OH97Pqo3pjS_IOCQzYFU0qLEOGQRSb5D0b4-iYJXsYvMfmPz_2biO0TpghNpY74ocW4mwc/s2048/image_2023-12-29_15-45-07.png

តារាសម្តែង អេង វ៉ាណង បានឱ្យដឹងថាជំងឺមហារីកសុដន់នេះនាងមិនបានដឹងមុននោ ហើយក៏មិនមានការឈឺចាប់ដែរប៉ុន្តែនៅលើដើមទ្រូងនាងមានដុំពកតូចមួយហើយរីកធំៗ រហូតបានទៅពិនិត្យនៅមន្ទីរពេទ្យទើបដឹងថាជាដុំសាច់កាច។ ក្រោយពីដឹងថាខ្លួនមានជំងឺនេះនាងមានការតក់ស្លុតយ៉ាងខ្លាំងស្ទើរតែដួលគ្មានអ្វីក្រៅពីអង្គុយយំឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGWur9pbDCIY4jzc_A3aL17BCR4SmcFZW7acHxYQ-myCcXjZsdSvM58XNNEtPm4oa5dpwpVQeLP_55cqQqHU2fP4U1mcPo8zJrAzzcTvpJ2LxE936cmT_dHn1UnvnJI_qEscKG9GV7xmF3oMNlURKBYA75_dI3ubzJXcJgYKX93phRHNb561YO1IWU7Fc/s2048/image_2023-12-29_15-45-08.png

តារាសម្តែងរូបនេះបាននិយាយថា កូនគឺជាកត្តាសំខាន់ធ្វើឱ្យនាងត្រូវតែរឹងមាំក្រៅពីកូននាងបានប្រាប់ខ្លួនឯងថាត្រូវតែជា បើនៅតែដេកដួលជាមួយជំងឺមិនអាចធ្វើអ្វីកើតទេត្រូវតែរឹងមាំ។ ប៉ុន្តែមុននឹងខ្លួនរឹងមាំការពិតនាងបាក់ទឹកចិត្តខ្លាំងណាស់តែបានកម្លាំងចិត្តពីបងប្អូន មិត្តភក្តិ ហ្វេនៗ និងអ្នកនៅជិតខ្លួនលើកទឹកចិត្ត ក៏មានកម្លាំងប្រឹងបន្តទៀត។ ការបាក់ទឹកចិត្តខ្លាំងនេះដោយសារនាងធ្លាប់មានការងារធ្វើ មានលុយចាយហើយមកធ្លាក់ខ្លួនឈឺត្រូវព្យាបាលអស់លុយច្រើនព្រោះតែពេលនោះមិនទាន់ទម្លាយប្រាប់មហាជនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2FnpSBl1HzuX80IQNXrqkEdGt1LPnXy5liMgx8xSCdkmS7N7qFJaxoa6tKKY8ywKZF0eXNeFJPWCHAAmHrYZQxXAXfFi3RjiROJ2BVRQ-2SgvDmGr5Q1lLukXIsIgnY5KNF8VhaMBow27wN1B5qRy6-WecbqKdFHnVRVROTYP7uvRLo6I7SRdn2hz-x8/s2048/347245989_6324624574296028_725551678760370218_n.jpg

ដោយទ្រទ្រង់លែងរួច រូបនាងក៏បានបង្ហោះលើបណ្តាញសង្គមហើយមិននឹកស្មានថាមានបងប្អូនអាណិតស្រលាញ់ច្រើន ខណៈពេលនេះផ្លូវចិត្តរបស់នាងបានធូរស្បើយបានច្រើនហើយ។ តារាសម្តែង អេង វ៉ាណង ថាពេលនេះនាងនៅតែត្រូវការកម្លាំងចិត្តពីមហាជនដដែល ដោយការព្យាបាលជំងឺមហារីកនៅតែ។ អ្នកនាង បន្ថែមថាពេលនេះប្រសិនជាចង់ឱ្យនាងសម្តែង ឬប្រម៉ូត ផលិតផលអ្វីនៅតែអាចទាក់ទងការងារទៅនាងបានដើម្បីយកលុយមកទ្រទ្រង់ព្យាបាលជំងឺខ្លួននិងមើលថែគ្រួសារ៕

ចង់បានកូនប្រុស តែមិនដូចប្រាថ្នា គូដណ្តឹងជនជាតិចិនបោះបង់ដៃគូភ្លាម

0

កាលពីពេលថ្មីៗនេះ ប៉ូលីសថៃកំពុងបើកប្រតិបត្តិការស៊ើបអង្កេតទៅលើ «ករណីពពោះជំនួសដោយខុសច្បាប់» ដែលពាក់ព័ន្ធទៅនឹងការរៀបការរវាងបុរសជនជាតិចិននិងនារីថៃ ក្រោយពីស្ត្រីថៃម្នាក់បានដាក់ពាក្យបណ្តឹងថា នាងត្រូវបានរគូដណ្តឹងបោះបង់ចោល ក្រោយដឹងថាកូនដែលកំពុងនៅក្នុងផ្ទៃនាងគឺជាកូនស្រី មិនមែនជាកូនប្រុសដូចទៅនឹងការចង់បានរបស់ឪពុក។

លោក សុរាជាតិ ហាក់ផន អគ្គស្នងការរងនគរបាលជាតិ បាននិយាយកាលពីថ្ងៃទី២៥ ខែធ្នូថា លោកបានបញ្ជាឱ្យត្រួតពិនិត្យទៅលើករណីថ្មីមួយ ដែលជនជាតិចិនជាច្រើននាក់ អាចនឹងជាប់ពាក់ព័ន្ធនៅក្នុងរឿងក្តីការជួលឲ្យ “ពពោះជំនួសដោយខុសច្បាប់” ក្នុងប្រទេសថៃ ។

ការស៊ើបអង្កេតនេះបានចាប់ផ្តើមជាមួយនឹងករណីស្ត្រីជនជាតិថៃ មានឈ្មោះថា ណាយ អាយុ ៣៦ ឆ្នាំម្នាក់ បានប្រាប់ប៉ូលីសថានាងត្រូវបានគូដណ្តឹងជនជាតិចិនបោះបង់ចោល បន្ទាប់ពីនាងមានផ្ទៃពោះ ហើយបុរសចិននោះបានដឹងថា កូននៅក្នុងផ្ទៃនាងជាកូនស្រី មិនមែនកូនប្រុស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi99haI6ViFwcI-b1STWe-9bTO_YSv6gcwvFlP1md5KpSFH8X_LEwt8hIw7d5eovsqmC0Jr2epejooX05Sf8VSswYhyphenhyphenK5-TEtLHKECGPiRPBpcfJnaM9Dj8zQkG6uBj0HEkf05f4lHRQco9GHoxynAt0OwrnNYdNKv5WXyThZaLTVAjGyiwVv10odC0cjg/s620/photo_2023-12-29_15-06-50.jpg

ណាយបាននិយាយថា នាងធ្វើការជាតារាបង្ហាញម៉ូដ ហើយបានរស់នៅជាមួយម្ដាយ និងប្អូនស្រីរបស់នាងក្នុងខុនដូមួយនៅផ្លូវ Rama IX នាទីក្រុងបាងកក។ គ្រាមួយគឺមានស្ត្រីជនជាតិចិន ម្នាក់ ដែលស្នាក់នៅក្នុងអគារខុនដូរតែមួយគឺតែងតែព្យាយាមមកបង្កើតភាពស្និតស្នាលជាមួយនាងនិងក្រុមគ្រួសារ ហើយបានណែនាំបុរសជនជាតិចិនជាច្រើននាក់ឱ្យស្គាល់នាង។ ទីបំផុត នាងបានចាប់ផ្ដើមមានទំនាក់ទំនងជាមួយបុរសជនជាតិចិនម្នាក់ ដែលមានឈ្មោះថា Mr Zhang។

ដំបូងឡើយ ពួកគេទាក់ទងគ្នាតាមរយៈវីដេអូខល ដោយប្រើកម្មវិធីឆាតប៉ុណ្ណោះ។ បន្ទាប់មកនៅពីខែមិថុនា ឆ្នាំ២០២៣នេះ ពួកគេក៏បានណាត់ជួបគ្នានៅប្រទេសថៃ និងរស់នៅជាមួយគ្នាក្នុងរយៈពេលខ្លីផងដែរ។ បុរសចិននោះបានស្នើនិងសន្យារៀបការជាមួយនាងនៅខែកញ្ញា។ បន្ទាប់មកគាត់បានត្រឡប់ទៅប្រទេសចិនវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgimZpG-7chkl9Hiw-FI_y297e5WtV99NUFEdLewm0R8RsbDG6gB7ZH-_gJxeDBZgyBcvzvDPyoj9M9ADePKzzLYAZ6SbGCjasDTeqgz2E2Z2vD8GlVPOQsDEexdi_gb_1vS1KHobzta33Sqj5Ksvr_cXuj4XfVjnMEjXjXvvnws0Kgh8Q0SrL6p7ud_z0/s800/photo_2023-12-29_15-08-11.jpg

ក្រោយមកនៅចុងខែមិថុនា នាងបានដឹងថាខ្លួនកំពុងមានផ្ទៃពោះជាមួយបុរសចិនដែលជួបគ្នាមុននោះ។ រួចនាងក៏បានប្រាប់ទៅបុរសចិននោះ ហើយគាត់បានសុំពន្យារពេលពិធីមង្គលការរហូតដល់ខែតុលា ដោយនិយាយថាគាត់រវល់ខ្លាំងណាស់។ ម៉្យាងវិញទៀត គាត់ក៏តែងតែសួរចង់ដឹងពីភេទរបស់កូនដែលមិនទាន់កើតផងដែរ។ នៅចុងខែកញ្ញា នាងបានរកឃើញថា ក្មេងនៅក្នុងផ្ទៃខ្លួនជាកូនស្រី រួចក៏បានជូនដំណឹងទៅ តែបុរសចិនរូបនេះគឺបានបញ្ឈប់ការទាក់ទងជាមួយនាងភ្លាមៗ ដោយហេតុថាជនជាតិចិនចង់បានតែកូនប្រុសប៉ុណ្ណោះ។

ភ្នាក់ងាស៊ើបអង្កេតក៏បានសន្និដ្ឋានដែរថា បច្ចុប្បន្ននេះ បុរសជនជាតិចិនកំពុងព្យាយាមស្វែងរកនារីថៃនិងឡាវស្អាតៗ ដើម្បីបង្កើតកូនប្រុសឲ្យខ្លួន ដោយហេតុថាស្ត្រីជនជាតិចិនមិនសូវចាប់អារម្មណ៍លើការរៀបអាពាហ៍ពិពាហ៍និងយកកូននោះទេ។

ទោះជាយ៉ាងណា ភ្នាក់ងារប៉ូលីសថៃគឺកំពុងតែស៊ើបអង្កេតរឿងនេះបន្ថែមទៀត ព្រោះថានេះមិនមែនជាលើកទី១ទេ គឺមាននារីថៃជាច្រើននាក់ណាស់ដែលបានរងគ្រោះដោយសាររឿងនេះដូចគ្នាផងដែរ៕

រដ្ឋសំខាន់ៗរបស់សហរដ្ឋអាមេរិកបានដកលោក Trump ចេញពីការបោះឆ្នោតបឋម

0

បរទេស៖ រដ្ឋចំនួនពីររបស់សហរដ្ឋអាមេរិកគឺ Maine និង Colorado បានសម្រេចដកលោក Donald Trump ចេញពីសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតបឋមនៅឆ្នាំក្រោយ ដោយសារគាត់បានចូលរួមញុះញង់ឱ្យមានការបះបោរព័ត៌មានមិនពិតអំពីការក្លែងបន្លំសន្លឹកឆ្នោតកាលពីឆ្នាំ ២០២០។U.S. Maine disqualifies Trump from presidential primary ballot, Colorado  puts him back

យោងតាមគេហទំព័រអន្តរជាតិ Washington Post ដែលបានចុះផ្សាយនៅថ្ងៃទី២៩ ខែធ្នូថា អតីតប្រធានាធីបតីអាមេរិក Donald Trump នឹងមិនអាចឈរឈ្មោះបោះឆ្នោតនៅក្នុងរដ្ឋ Maine និង Colorado បានឡើយ។ ដោយអគ្គលេខាធិការនៃរដ្ឋទាំងពីរ បានសន្និដ្ឋានថា លោក Trump បានញុះញង់ឱ្យមានការបះបោរដោយការផ្សព្វផ្សាយការអះអាងមិនពិតអំពីការក្លែងបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០។Maine becomes second state to disqualify Trump from presidential primary  ballot – Euractiv

ហេតុនេះហើយ អគ្គលេខាធិការនៃរដ្ឋ Maine និង Colorado ក៏បានសម្រេចចិត្តដកឈ្មោះលោក Trump ចេញពីសន្លឹកឆ្នោតក្នុងការបោះឆ្នោតបឋមនៅឆ្នាំក្រោយ ដោយសារគាត់ “អសមត្ថភាព”។ ការសម្រេចចិត្តនេះ បានធ្វើឱ្យប៉ះពាល់ដល់តំណែងរបស់លោក Trump ក្នុងការប្រជែងតំណែងសម្រាប់សេតវិមានក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ និងដាក់សម្ពាធបន្ថែមទៀតលើតុលាការកំពូលរបស់សហរដ្ឋអាមេរិកដើម្បីដោះស្រាយសំណួរអំពីសិទ្ធិទទួលបានអតីតប្រធានាធិបតីទូទាំងប្រទេស។Maine bars Trump from state's 2024 presidential primary ballot

ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តនេះក៏ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសផងដែរ ក្នុងការដកបេក្ខជនប្រធានាធិបតីចេញពីសន្លឹកឆ្នោតក្រោមឃ្លានៃការបះបោររបស់រដ្ឋធម្មនុញ្ញ។ បច្ចុប្បន្នសំណុំរឿងរបសរដ្ឋទាំងពីរត្រូវបានប្តឹងឧទ្ធរណ៍ទៅតុលាការកំពូលរបស់សហរដ្ឋអាមេរិក ហើយលោក Trump បាននិយាយថា លោកក៏នឹងប្តឹងបន្តទៅវិញចំពោះការសម្រេចចិត្តរបស់រដ្ឋទាំងពីរនេះ៕

សិស្សវិទ្យាល័យជិះម៉ូតូទៅរៀនអត់ពាក់មួកសុវត្ថិភាព នឹងត្រូវឃាត់មិនឱ្យចេញទៅផ្ទះ

0

នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាស ផ្សព្វផ្សាយទាក់ទងនឹងច្បាប់ចរាចរណ៍ ទៅកាន់សាលាទាំងអស់នៅក្នុងខេត្ត ត្រូវតែគោរពតាម ដើម្បីសុវត្ថិភាពសិក្សានុសិស្ស ដែលប្រើមធ្យោបាយទៅសាលា ដោយខ្លួនឯងតាមរយៈម៉ូតូ។

នៅក្នុងនោះ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានលើកឡើង៦ចំណុច៖

១.សិស្សានុសិស្សត្រូវពាក់មួកសុវត្ថិភាពជាប់ជាប្រចាំ នៅពេលជិះម៉ូតូ
២.បើសិស្សណាដែលមិនពាក់មួកសុវត្ថិភាពមកសាលារៀន ពេលចេញទៅផ្ទះវិញ នាយកសាលា មិនត្រូវអនុញ្ញាតឱ្យសិស្សចេញពីសាលារៀនឡើយ លុះត្រាតែអាណាព្យាបាលយកមួកសុវត្ថិភាព មកឱ្យកូនទើបអនុញ្ញាតឱ្យចេញ
៣.លោកនាយក នាយិកាសាលា និងលោកគ្រូ អ្នកគ្រូ ត្រូវណែនាំសិស្សអំពីច្បាប់ចរាចរណ៍នេះ នៅរាល់ពេលគោរពទង់ជាតិ និងក្នុងថ្នាក់ជាប់ជាប្រចាំ
៤.មាតា បិតា អ្នកអាណាព្យាបាលសិស្ស សូមមេត្តាជួយដាស់តឿនកូនរាល់ថ្ងៃ មិនឱ្យកូនជិះម៉ូតូក្នុងល្បឿនលឿន មិនត្រូវវ៉ាជែងខុសច្បាប់ចរាចរណ៍ និងណែនាំឱ្យកូនពាក់មួកសុវត្ថិភាពជាប្រចាំរាល់ពេលធ្វើដំណើរ
៥.ចាប់ពីថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះតទៅ សូមលោកនាយក នាយិកាសាលា ពង្រឹងច្បាប់ចរាចរណ៍ និងឥរិយាបថ ដល់សិស្សានុសិស្ស នៅពេលគោរពទង់ជាតិជាប់ជាប្រចាំរៀងរាល់ថ្ងៃ។
៦.សូមក្មួយៗសិស្សានុសិស្សទាំងអស់ស្តាប់ការណែនាំរបស់ លោកគ្រូ អ្នកគ្រូ លោកនាយក/នាយិកាសាលា និងលោកឪពុកអ្នកម្តាយរបស់ក្មួយៗ

ជុំវិញការអនុវត្តន៍វិន័យនេះ ប្រហែលមានសាលាដែលស្ថិតនៅក្នុងខេត្តព្រះសីហនុតែប៉ុណ្ណោះ ដោយមិនទាន់មានមន្ទីអប់រំ ខេត្តផ្សេងចេញសេចក្តីប្រកាសនៅឡើយនោះទេ៕

May be an image of text