Home Blog Page 1272

MGI 2021 បង្ហាញសម្រស់យ៉ាងស្រស់ស្អាតក្នុងសំលៀកបំពាក់ប្រពៃណីខ្មែរ

0

កញ្ញា Nguyen Thuc Thuy Tien (ង្វៀន ធុកធុយធៀន) ម្ចាស់មកុដ Miss Grand International 2021 ត្រូវបានហ្វេនៗពោលសរសើរមិនដាច់ពីមាត់បន្ទាប់ពីបង្អួតសម្រស់ក្នុងឈុតប្រពៃណីខ្មែរក្នុងឱកាសដែលកញ្ញាមកធ្វើកម្មវិធីសប្បុរសនៅលើទឹកដីកម្ពុជាជាលើកដំបូង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHbW7XC3lmaLrI5ffy5CFWbEy4R-D3T_PrLbv5ZHFTuGON4TO89Jc78puN9TSWYmV3o30Ct7tZJ-OLiFhUyhr0UwWr_t7jPve5gN3-ZGgRs2O8rAIUAaqyVP3tuLViGjKW3n1yZI7L9Kn8PhNvRubnRgy1gSDh_lzgX8p-ZZovvM9pqpY8sZa9Zm7zBVA/s2048/image_2024-01-24_16-38-45.png

កាលពីថ្ងៃទី២១ មករា Thuy Tien ដែលជាបវរកញ្ញាល្បីឈ្មោះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីម្ចាស់មកុដនេះបង្ហាញខ្លួនជិះកង់បីឥណ្ឌានៅលើទឹកដីកម្ពុជាជាមួយនឹងសំលៀកបំពាក់សាមញ្ញាដោយបញ្ជាក់ថានាងមកធ្វើកម្មវិធីសប្បុរសធម៌។ ទន្ទឹមនឹងនេះ Thuy Tien បានទៅសមាគមខ្មែរវៀតណាមប្រចាំនៅកម្ពុជានិងមានអំណោយទៅដល់ក្មេងៗដែលជាកូនចៅរបស់មន្រ្តីសហគមន៍។ នៅថ្ងៃទី២២ មករា Miss Grand International 2021 រូបនេះបានទៅសាលារៀន ភូមិដួង ស្ថិតនៅឃុំព្រែកព្នៅ ស្រុកពញាឮ ខេត្តកណ្តាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy3X4BVEy7Bi5PXWVUYAH8uOHTau-QFONJaJQsdRrvCg4KdOcl-d_rF-TJ7i0hI6Wh0PKGOCIQ0MtX524IaECR2F3RnkSS6kZ6TzVkcnHYTX48s1nOuOw_BnqOBx0RkSNS1nl_n-OKWxWYNYFzXl3zDkX7LHK3EjmfR8GHFijPoa6koWBQH3HbwhZ9-Yk/s2048/image_2024-01-24_16-38-47.png

នៅថ្ងៃទី២៣ មករា កញ្ញា Thuy Tien ក៏ធ្វើឱ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់បន្ទាប់ពីបវរកញ្ញារូបនេះបានស្លៀកពាក់ក្នុងឈុតប្រពៃណីខ្មែរ លើកដៃសំពះថតរូបយ៉ាងស្រស់ស្អាតនៅមុខព្រះបរមរាជរាំង ធ្វើឱ្យមានការលើកឡើងថា «ជាការចូលស្ទឹងតាមបត់» ដែលសម្តៅលើការបន់បែនរបស់នាងគោរពមកខាងកម្ពុជាដែលជាភូមិផងរបងជាមួយវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRpGKZMERGGNN-z-xw9Gb510q8HHMu9-ROogJ5jLYhZce55tkn4jBYOE4fzZ1-BKywWykysotscccMw6vKbRr7FGdtSbe7TRefwascIhzJ2MShyi_ep_31b7vvN_fNhk75DDysDtAKTcWVpkEOnRY902FuDuihsnKTT5wRK4AW8XB9nLBfyZBwhtgCC2A/s2048/image_2024-01-24_16-38-49.png

កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ Thuy Tien បានចេញមកបកស្រាយជាលើកដំបូងពីពាក្យចចាមអារ៉ាមអំពីនាងដែលលេចលើបណ្ដាញសង្គមពាក់ព័ន្ធនឹងអំពើពេស្យាចារដោយនាងបានអះអាងថាគឺជារឿងមិនពិត និងមានចេតនាដឹកនាំមតិសាធារណៈបង្ខូចកេរ្តិ៍ឈ្មោះ។ ការចេញមកអះអាងនេះបន្ទាប់ពី Thuy Tien បានឈ្នះបណ្តឹង ជំពាក់បំណុលគេចំនួន ២.៤ពាន់លានដុង និងសំណងកិត្តិយស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-OdtxOEzTE6k5cTGYKDjh6J2W-X9kwsXFfqwI592NwfdTD9YdbEGXe7K2pmrHWqR5zbdgFei8l8HwSeUb177t_yn3DEt2Oc0E1__iavE15wCMzqu-tt_cjxtMzxEJSzfuglh5ism65ZGscXfiWDOt3KxQXCJ7iZicR0gxnRN4qZU_T7z8Kny4Smag_4w/s2048/image_2024-01-24_16-38-51.png

គួរបញ្ជាក់ថាក្នុងឆ្នាំនេះ Thuy Tien មានអាយុ២៦ឆ្នាំបានគ្រងមកុដ Miss Grand International 2021 កាលពីយប់ថ្ងៃទី៤ ធ្នូ ឆ្នាំ២០២១ លើទឹកដីប្រទេសថៃ។ ក្រោយគ្រងមកុដបវរកញ្ញាបានរកប្រាក់ចំណូលយ៉ាងច្រើនជូនស្ថាប័ន Miss Grand International៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgURtPT5HDbNz9dgDOGTr5VAxTXBIi6780qKAtDR0YxwYDSrsWTUWBHCjcmQkNa_36yXnFgW_OGWVL3Hld8RZV9QmuEehu-26jYm9co1oU-xkQKPTCZ-bJXoFpybiWKuBu6C0Jw_oGtMWCS6wbEceTIkFeG3lsYD8YRSxnK84WimnKd8_0U2xrBk4k9xVE/s2048/image_2024-01-24_16-38-48.png

ផ្ទះកុងតឺន័រកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅសហរដ្ឋអាមេរិក

0

បរទេស៖ ចំនួនអ្នកគ្មានផ្ទះសម្បែងនៅរដ្ឋកាលីហ្វ័រញ៉ារបស់សហរដ្ឋអាមេរិកមានរហូតដល់ ១៧២,០០០នាក់ ដែលស្មើនឹង ៣០% នៃចំនួនសរុបរបស់ប្រទេស។ មូលហេតុចម្បងនៃបញ្ហានេះត្រូវបានគេនិយាយថាគឺដោយសារកង្វះលំនៅឋានសង្គមនាពេលបច្ចុប្បន្ន ហេតុនេះហើយរដ្ឋាភិបាលបានកំពុងជួយដោះស្រាយបញ្ហាអ្នកគ្មានផ្ទះសម្បែង ដោយចាប់អារម្មណ៍លើការសាងសង់ផ្ទះកុងតឺន័រសម្រាប់ពលរដ្ឋក្រីក្រដែលគ្មានថវិការគ្រប់គ្រាប់ក្នុងការទិញអាផាតមិនរស់នៅ។Non-profit turning shipping containers into homes for homeless San Diegans  | KPBS Public Media

ទន្ទឹមនឹងនេះ តម្លៃអចលនទ្រព្យក៏ដូចជាអាផាតមិនសម្រាប់ជួលគឺមានតម្លៃខ្ពស់ណាស់។ រដ្ឋាភិបាលរដ្ឋកាលីហ្វ័រញ៉ាបានចំណាយប្រាក់ជិត ៤ ពាន់លានដុល្លារដើម្បីទិញយកមកវិញ និងបំប្លែងអចលនទ្រព្យលំនៅដ្ឋានសម្រាប់សង្គម ប៉ុន្តែការរីកចំរើនយឺត ថ្លៃ ហើយមិនឆ្លើយតបនឹងតម្រូវការ។ ដូច្នេះហើយ ទើបមានគំនិតសាងសង់ផ្ទះកុងតឺន័រ ដើម្បីដោះស្រាយបញ្ហានេះ។Are Container Homes A Solution To Homelessness?

លោក Mario Guarez ស្ថាបនិក និងជានាយកប្រតិបត្តិនៃ Evolutionary Homes បាននិយាយថា “កាលពីអំឡុងពេល COVID-19 មានមនុស្សជាច្រើនរស់នៅតាមដងផ្លូវ ដោយសារការជួលថ្លៃពេក មនុស្សមិនអាចបង់ថ្លៃជួលបានសូម្បីតែមានការងារធ្វើក៏ដោយ។ ទន្ទឹមនឹងនោះ នៅរដ្ឋកាលីហ្វ័រញ៉ា គឺពិបាកសាងសង់ផ្ទះណាស់ ព្រោះត្រូវការពេលយូរទើបមានលិខិតអនុញ្ញាត បើរដ្ឋាភិបាលមូលដ្ឋានចង់សាងសង់ផ្ទះ ៣០០ខ្នង ត្រូវប្រើពេល ៥ ទៅ ៧ឆ្នាំទើបរួចរាល់។ ហេតុនេះហើយទើបរដ្ឋាភិបាល សម្រេចសាងសង់ផ្ទះកុងតឺន័រ ៣០០ខ្នង ក្នុងរយៈពេលប្រហែល ៦ ខែ ដើម្បីសង្គ្រោះមនុស្សបានច្រើន»។In L.A., tiny home villages offer a temporary solution in the city's  struggle with homelessness

លើសពីនេះផ្ទះកុងតឺន័រក៏អាចដំឡើងឧបករណ៍ដូចជាម៉ាស៊ីនត្រជាក់ ប្រព័ន្ធភ្លើង ប្រព័ន្ធការពារភ្លើង និងអ្វីៗគ្រប់យ៉ាងនៅខាងក្នុងផ្ទះបានទៀតផង។ លោក Mario Guarez បានបន្ថែមថា ជាធម្មតាផ្ទះបែបនេះមានតម្លៃប្រហែល ៣០០,០០០ ដុល្លារអាមេរិក៕

ជី ដេវីត និង វណ្ណដា ចេញបទដំណាលគ្នាក្នុងម៉ោងតែមួយ ខ្មែរមួយជីវិត ថាជាការឈ្នា.នី.សទីផ្សារបែបកខ្វ.ក់

0

ស្របពេលដែលតារាចម្រៀងរ៉េបល្បីឈ្មោះទាំងពីរនាក់គឺ ជី ដេវីត និង វណ្ណដា ចេញបទចម្រៀងដំណាលគ្នាថែមទាំងក្នុងម៉ោងតែមួយទៀតធ្វើឱ្យមានការវែកញែកយ៉ាងខ្លាំងពីសំណាក់ហ្វេនៗទាំងសងខាង ខណៈតារារ៉េប ខ្មែរមួយជីវិតថា ជាការឈ្នានីសទីផ្សារបែបកខ្វក់ ជាហេតុធ្វើឱ្យហ្វេនៗរបស់លោក ជី ដេវីត មិនពេញចិត្តយ៉ាងខ្លាំងនិងបញ្ចេញមតិរិះគន់វិញ។May be an image of 2 people

វេលាម៉ោង៦ល្ងាចថ្ងៃទី២២ មករា វណ្ណដា បានចេញបទចម្រៀងមួយបទមានចំណងជើងថា «៦ Years In The Game» សហការជាមួយតារារ៉េបជប៉ុន Awich ក្នុងឱកាសខួបកំណើតរបស់លោកដោយជារៀងរាល់ថ្ងៃទី២២ មករា ចាប់តាំងពីឆ្នាំ២០១៩ មក។ បទថ្មីនេះ វណ្ណដា បានរៀបរាប់ពីភាពជោគជ័យរបស់ខ្លួនប្តូរពីក្មេងដែលមិនបានការរហូតមានកេរ្តិ៍ឈ្មោះឡើង TOP និងឈានជើងចូលឆាកអន្តរជាតិក្នុងការខិតខំរបស់ខ្លួនរយៈពេល៦ឆ្នាំមកនេះ។

សម្រាប់តារាចម្រៀង ជី ដេវីត វិញបានចេញបទចម្រៀងមានចំណងជើងថា «គាំងចិត្ត» ដែលអត្ថន័យរៀបរាប់ពីនារីរូបស្រស់ជាគូស្នេហ៍បោកចិត្តជាប្រភេទចម្រៀងស្នេហាក្បត់ចិត្ត ប៉ុន្តែសាច់ភ្លេងជាចង្វាក់អាចរាំបានក្នុងពិធីចូលឆ្នាំជាដើមដោយមានការលាយឡំឧបករណ៍បុរាណ និងមានការលាយរ៉េបផងដែរ។May be an image of 1 person and text

ទោះយ៉ាងណាការចេញបទដំណាលគ្នាថែមទាំងក្នុងម៉ោងតែមួយនេះបានក្លាយជាប្រធានបទជជែកវែកញែកលើបណ្តាញសង្គមពីសំណាក់ហ្វេនៗទាំងសងខាង ខណៈតារារ៉េប ខ្មែរមួយជីវិត ក៏បានលូកមាត់លើរឿងនេះដូចគ្នា។

នៅល្ងាចថ្ងៃទី២៣ មករា លោក ឡេង សុវណ្ណតារា ហៅខ្មែរមួយជីវិត បានបង្ហោះសារពីសហរដ្ឋអាម៉េរិកថា «បើប្រកួតទេពកោសល្យ ប្រកួតគុណភាពចម្រៀងក្នុងទីផ្សារ មិនអីទេ តែបើឈ្នានីសទីផ្សារ ហៅថា យុទ្ធសាស្រ្តទីផ្សារដែរ ដូចកខ្វក់ពេកហើយ It’s Dirty Game »។ ក្នុងន័យនេះលោកចង់ទៅសម្តៅទៅលើការចេញបទចម្រៀងរបស់ ជី ដេវីត ជាន់ថ្ងៃ ជាន់ម៉ោងតែមួយ ជាមួយនឹង វណ្ណដា ខណៈជាថ្ងៃខួបកំណើតរបស់ វណ្ណដា ផ្ទាល់។May be an image of 2 people

ទោះយ៉ាងណា ការថាឱ្យ ជី ដេវីត មានការឈ្នានីសទីផ្សារបែបកខ្វក់ពីសំណាក់ ខ្មែរមួយជីវិត ក៏ត្រូវបានហ្វេនៗរបស់តារាចម្រៀង ជី ដេវីត បានវាយបកទៅវិញជំនួសអាយដលមិនទុកមុខឱ្យលោកនោះឡើយព្រមទាំងជីកកកាយរឿងរ៉ាវចាស់ៗអំឡុងពេល ខ្មែរមួយជីវិត និង ជី ដេវីត ចេញបទ Diss Track គ្នាជាដើម។ ហ្វេនៗរបស់ ជី ដេវីត ក៏បានឡើងពីចំណុចដែល វណ្ណដា ចេញបទ Jo2 Diss Track ជី ដេវីត កាលពី ជី ដេវីត មានការប្រគំតន្ត្រីផ្ទាល់ខ្លួនដូចគ្នា។May be an image of 2 people, monument and skyscraper

សូមបញ្ជាក់ផងដែរថាគិតត្រឹមរសៀលថ្ងៃទី២៤ មករា បទរបស់ វណ្ណដា និង ជី ដេវីត សុទ្ធតែឈរនៅចំណាត់ថ្នាក់កំពូល(Trending)នៃការស្តាប់លើយូធូបដូចគ្នាដោយបទ «៦ Years In The Game» ឈរនៅលេខ១ និងបទ «គាំងចិត្ត» ឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងប្រទេសកម្ពុជា៕

 

 

 

អាហារ ៦ មុខដែលជនជាតិចិនជឿថានឹងនាំសំណាងល្អក្នុងឆ្នាំថ្មី

0

ជនជាតិចិនមានជំនឿណាស់ ទាំងអាហារ ការសែនព្រេន និងទំនៀមទម្លាប់ផ្សេងៗ ដែលមានតាំងពីយូរយារណាស់មកហើយ។ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ បើសិនក្រុមគ្រួសារណាបានទទួលទានអាហារដូចខាងក្រោមនេះនឹងនាំសំណាងដល់គ្រួសារនោះ ក៏ដូចជាជួបតែរឿងល្អៗ ការរកស៊ី ឬលក់ដូរមានម៉ូយមកទិញឥតដាច់មិនខានឡើយ។ ដូច្នេះអាហារដែលអ្នកគួរតែសែនក្នុងឱកាសបុណ្យចូលឆ្នាំចិនមានដូចជា៖

១.មាន់ស្ងោរ៖ មាន់ស្ងោរជាមុខម្ហូបដ៏ពេញនិយមបំផុតសម្រាប់ពិធីបុណ្យចូលឆ្នាំចិន ជាពិសេសក្បាលនិងជើងគឺតំណាងឱ្យសាមគ្គីភាព និងអាពាហ៍ពិពាហ៍យូរអង្វែងនៅក្នុងក្រុមគ្រួសារ។ ប្រជាជនចិនតែងតែថ្វាយមាន់ស្ងោរ ដើម្បីបូជាដល់បុព្វការីជន ឋានសួគ៌ និងផែនដី ដើម្បីបង្ហាញការគោរព ក៏ដូចជាបួងសួងដល់ឆ្នាំថ្មីប្រកបដោយភាពសុខដុមរមនា។Chinese Poached Chicken (Pak Cham Kai) | Asian Inspirations

២.ត្រីចំហុយទឹកស៊ីអ៊ីវ៖ ក្នុងភាសាចិន ពាក្យត្រីត្រូវបានបញ្ចេញសំឡេងស្រដៀងគ្នានឹងពាក្យ «សំណាង»។ ដូច្នេះ ត្រីតំណាងឱ្យភាពសម្បូរបែប វិបុលភាព ការរីកចម្រើន ភាពសំបូររុងរឿង សុភមង្គល ចាប់តាំងពីដើមឆ្នាំរហូតដល់ចុងឆ្នាំ។Restaurant-Style Soy Sauce Steamed Fish w/ Preserved Radish 菜圃蒸鱼 Chinese  Steamed Fish Recipe - YouTube

៣.អង្ករដំណើប៖ អង្ករដំណើបមួយចានដែលមានពណ៌ក្រហម ឬពណ៌ទឹកក្រូចតំណាងឱ្យភាពត្រចះត្រចង់និងជូនពរឆ្នាំថ្មីឱ្យមានភាពរុងរឿងបរិបូរណ៍ភាពចម្រុងចម្រើននិងសំណាងល្អ។xoi gac

៤.ស៊ុបម្រះ៖ ទោះបីជាម្រះមានជាតិល្វីងបន្តិចមែន ប៉ុន្តែការទទួលទានអាហារនេះនឹងទទួលបានលាភសំណាងពេញមួយឆ្នាំ។ ក្រៅពីនាំមកជូននូវលាភសំណាង ស៊ុបម្រះក៏ជាអាហារដែលមានជីវជាតិផងដែរ ដែលវាជួយឱ្យត្រជាក់ និងបន្សុទ្ធរាងកាយក្នុងអំឡុងពេលបុណ្យចូលឆ្នាំ។canh kho qua

៥.ខរពងទាសាច់ជ្រូក៖ ខរពងទាសាច់ជ្រូកគឺជាម្ហូបប្រពៃណីរបស់ចិនដែលមានលក់ញឹកញាប់ក្នុងឱកាសបុណ្យឆ្នាំ។ ដូច្នេះការទទួលទានមុខម្ហូបនេះ និងទទួលបានវិបុលភាពក្នុងថ្ងៃដំបូងនៃឆ្នាំថ្មី។thit kho trung

៦.ផ្លែក្រូច៖ ផ្លែឈើរាងមូល ឬរាងជារង្វង់ដូចជា ក្រូចថ្លុង ក្រូចឃ្វិច ឪឡឹក ផ្លែប៉ោម…គឺតំណាងឱ្យភាពពេញលេញ។ មនុស្សជាច្រើនជឿថា ការទទួលទានផ្លែឈើទាំងនេះនៅដើមឆ្នាំថ្មី នឹងទទួលបាន សុភមង្គល ភាពពេញលេញ និងរីករាយពេញមួយឆ្នាំ៕qua hinh trong

ទម្លាប់អាក្រក់ ៥ យ៉ាងដែលធ្វើឱ្យភ្នែករបស់អ្នកចុះខ្សោយ និងឆាប់ស្រវាំង

0

ជាការពិតណាស់ មុខងារជាច្រើនរបស់ខួរក្បាលគឺផ្តោតលើការមើលឃើញ ជាជាងការស្តាប់ ក្លិន និងរសជាតិ។ ដូច្នេះភ្នែកគឺជាសរីរាង្គដែលមានសតិអារម្មណ៍ខ្ពស់បំផុត ហើយដើម្បីការពារភ្នែក ចាំបាច់ត្រូវផ្លាស់ប្តូរទម្លាប់រស់នៅមិនល្អមួយចំនួនដែលនឹងប៉ះពាល់ដល់ការមើលឃើញរបស់អ្នក។ ខាងក្រោមនេះគឺជាទម្លាប់អាក្រក់ ៥ យ៉ាងដែលធ្វើឱ្យភ្នែករបស់អ្នកចុះខ្សោយ និងឆាប់ស្រវាំង៖

១.ប្រើម៉ាស៊ីនត្រជាក់ញឹកញាប់ពេក៖ ការប្រើម៉ាស៊ីនត្រជាក់ច្រើនពេកនឹងកាត់បន្ថយសំណើមទាក់ទងគ្នាក្នុងបន្ទប់ បង្កជាជំងឺភ្នែកស្ងួត យូរៗទៅវាក៏អាចបណ្តាលឱ្យបាត់បង់ការមើលឃើញដោយធ្វើឱ្យខូចផ្ទៃខាងមុខនៃភ្នែក។What is sleep mode of aircon? and How to set timer?

២.គេងមិនគ្រប់គ្រាន់៖ ការគេងមិនបានគ្រប់គ្រាន់ក៏ជាទម្លាប់អាក្រក់ដែលបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ភ្នែកផងដែរ។ នេះក៏ជាមូលហេតុមួយដែលធ្វើឱ្យភ្នែកមិនមានលំហូរជាតិទឹកចាំបាច់ ដែលនាំឱ្យហើមសរសៃឈាមភ្នែក ធ្វើឱ្យភ្នែកកន្ត្រាក់ និងជំងឺកម្រមួយទៀតដែលគេស្គាល់ថាជាជំងឺសរសៃប្រសាទអុបទិក។This is why you don't sleep well in a new place - Health - Prevention  Australia

៣.ការមើលទូរស័ព្ទ ឬកុំព្យូទ័រនៅពេលយប់៖ ពេលប្រើទូរស័ព្ទដៃ ឬធ្វើការលើកុំព្យូទ័រពេលយប់ក្នុងស្ថានភាពពន្លឺតិច ហើយក្នុងរយៈពេលយូរ កាំរស្មីអគ្គិសនីនឹងចាំងចូលភ្នែកផ្ទាល់ ដែលនេះនឹងធ្វើឱ្យភ្នាសរំអិលស្ងួត ធ្វើឱ្យការមើលឃើញចុះខ្សោយ ឬអាចនិងពិការភ្នែក។Didn't Sleep Much Last Night? 10 Ways to Function Today. | Entrepreneur

៤.ញ៉ាំបន្លែតិច៖ របបអាហារដែលមានបន្លែបៃតងតិចនឹងធ្វើឱ្យភ្នែកខ្វះសារធាតុចិញ្ចឹម និងវីតាមីនចាំបាច់ ដោយហេតុនេះ បណ្តាលឱ្យមានជំងឺភ្នែក ជាពិសេសបាត់បង់ការមើលឃើញ។Don't like veggies? They can still make you happier | The Star

៥.ការជូតភ្នែកដោយដៃផ្ទាល់៖ ការត្រដុសភ្នែកអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការមើលឃើញរបស់អ្នក។ លើសពីនេះ ប្រសិនបើអ្នកជូតភ្នែករបស់អ្នកខ្លាំងពេក វាក៏អាចនាំឱ្យមានការកោស និងខូចទ្រង់ទ្រាយនៃកញ្ចក់ភ្នែកផងដែរ៕

ឆាប់ៗខាងមុខនេះ ប្រាសាទបាយ័ន នឹងមានស្រះទឹកដូចសម័យបុរាណវិញ

0

ក្រុមអ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុងធ្វើកំណាយនៅផ្នែកភាគអាគ្នេយ៍ ជាប់ប្រាសាទបាយ័ន ដែលពីមុនគេជឿថាជារចនាសម្ព័ន្ធស្រះបុរាណ ដើម្បីសិក្សា និងស្ដារស្រះស្តុកទឹកនេះឡើងវិញ។ប្រាសាទបាយ័ន – ព្រះរាជាណាចក្រកម្ពុជាការធ្វើកំណាយនេះ ធ្វើឡើងដោយក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរកឱ្យឃើញច្បាស់ថាតើរចនាសម្ព័ន្ធស្រះបុរាណមានទំហំប៉ុនណា។ ហើយតើទឹកបានហូរនាំដីមកចាក់បំពេញស្រះនេះដែរ ឬក៏ត្រូវបានគេចាក់លុប បន្ទាប់ពីអង្គរត្រូវបានគេបោះបង់ចោលឋានៈជារាជធានី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyXdiO1ilNOB5yQ09em_ehP0Jkox0qk9RhZSVTttYxEpIyEwGlwzMRn2RpUqKTsmyDrftv5Dx3zHmV9W8CnoFbqcY5vDYf9fC1gZ1Cqxf_WxvfXoVfCCOBl5-1oTgrKWi9MyqE1El4BMooksoN1bHULBrSWQu0qZ8lunqXYFeI1eamOR_cWFvVa_bOzzg/s1024/421561281_780826137201407_9125863283691945028_n-1024x682.jpg

នៅពេលណាអ្នកជំនាញបានសិក្សាស្រាវជ្រាវពីទំហំស្រះ មាត់ច្រាំងស្រះ និងជម្រៅស្រះបុរាណទៅតាមប្រវត្តិសាស្ត្ររួចរាល់ហើយនោះ គឺក្រុមការងារនឹងស្ដារស្រះបុរាណដើម្បីឱ្យស្ដុកទឹកមាននៅប្រាសាទបុរាណបាយ័ន ឱ្យដូចសម័យកាលបុរាណឡើងវិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTRYPP_LtlvZvt8V9OIf4qYCctCoTl3l4662KwMvrEoml18L6iOA1-2pSiif0O-i7IdwrUPxdkVqzg1WQVNNSsvzvdm6goQ7wG-lXHeFuKRkuwBeumsw1RQaEgY6koRKWpeiRb4hpT-Q1rYRhn-9N2SfPTaMakeLQoCtxJ93qtn5ica8cPkvTZLxHd4g4/s1024/420640312_780826373868050_1933666679774348789_n-1024x682.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiK8jR1Ka3RN5Y6HPVmsBECcxlwykfhh3bCDSq5GY7bOdqa8tinMakce_I5U_W95GOXp-8jpFi0LSbc_Fb0jCM37yhBfYCbOFfiI4ZulUYouvbnUc4v5JKM7x1kquSRzCA9HvTJnsrhCAQ9P0PIWC6PfztsCsSUdtbRpzEb0y6ACt_lGe5cOTbj82xlYg/s1024/421694662_780826297201391_8693564780534651457_n-1024x682.jpg

បទថ្មីរបស់ ទេពី មិនទាន់ចេញពេញផងត្រូវរងមតិរិះគន់ថា «អា.សអាភា.ស» និងមានការវែកញែក

0

កន្លងមកនេះតារាចម្រៀងល្បីឈ្មោះលោក ឆន សុវណ្ណារាជ ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃទៅលើបទចម្រៀងមានចំណងជើងថា «ពូក៏ដូចប៉ា» និងបានចោទថាជាការនិពន្ធចេញពីរឿងមិនសមរម្យ។ នាពេលថ្មីៗនេះទៀតសោត អ្នកចម្រៀងស្រី ញឹមសួន សោភាទេពី ត្រូវបានអ្នកប្រើបា្រស់បណ្តាញសង្គមបញ្ចេញមតិរិះគន់ និងមានការវែកញែកទៅលើអត្ថន័យបទថ្មីដែលមិនទាន់ចេញជាផ្លូវការដោយអ្នកខ្លះថាជាបទបែបអា.សអាភា.ស។May be an image of 1 person

ញឹមសួន សោភាទេពី គឺជាអ្នកចម្រៀងម្នាក់ដែលកន្លងមកនេះមានការវែកញែកទៅលើអាយុរបស់នាង ហើយនាងក៏ជាបេក្ខភាពកម្មវិធី The Rapper Cambodia កូនក្រុមរបស់គ្រូបង្វឹក ខ្មែរមួយជីវិត។ កន្លងមកនេះ ទេពី បកស្រាយបទចម្រៀងជូនទស្សនិកជនបានច្រើនទម្រង់ទាំងបុរាណ មនោសញ្ចេតនា ប្រពៃណី បទញាក់ បទរ៉េប និងបកស្រាយចម្រៀងជាភាសាវៀតណាមបានយ៉ាងស្ទាត់ជំនាញ។May be an image of 2 people and text

នាពេលថ្មីៗនេះ សោភាទេពី បានបញ្ចេញបទថ្មីរបស់ខ្លួនខ្លីៗមិនទាន់ចេញជាផ្លូវការ និងមិនទាន់បញ្ចេញថាបទថ្មីនេះមានចំណងជើងអ្វីនោះទេ។ ទោះយ៉ាងណា ត្រឹមតែបង្ហើបខ្លីៗប្រមាណ២០វិនាទី វាបានក្លាយជាប្រធានបទក្តៅនិងមានការជជែកវែកញែកនៅលើបណ្តាញសង្គមរួមទាំងមតិរិះគន់ទៅលើចម្រៀងថ្មីនេះ។May be an image of 1 person

អ្នកប្រើប្រាស់បណ្តាញសង្គមបានបញ្ចេញមតិថា បទថ្មីរបស់ ញឹមសួន សោភាទេវី មានចរិតអាសអាភាស អត្ថន័យគឺជាបទចម្រៀងបែប១៨បូក។ អ្នកខ្លះថាស្តាប់បទនេះហើយគឺក្តៅខ្លួនតែម្តងដោយសារតែប៉ារ៉ូលចម្រៀងមានអត្ថន័យស៊ីជម្រៅខ្លាំង។ អ្នកផ្សេងទៀតក៏បញ្ចេញមតិចង់មើល MV បទថ្មីនេះមានលក្ខណៈបែបណា។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ញឹមសួន សោភាទេពី មានវ័យ២០ឆ្នាំជាអ្នកចម្រៀងម្នាក់ដែលលេចមុខតាមការប្រគំតន្រ្តីនានានិងមានបទចម្រៀងផ្ទាល់ខ្លួននៅលើទីផ្សារផងដែរ។ បទចម្រៀងរបស់ទេពី ដែលមានការស្តាប់ច្រើនជាងគេមានចំណងជើងថា «ចាំយកបងធ្វើប្តី»។ ក្រៅពីការប្រកួត The Rapper សោភាទេពី ក៏ធ្លាប់ចូលរួមក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ និងទទួលបានការបណ្តុះបណ្តាលពីសាលាខាងសិល្បៈ ល្ខោនយីកេ ផងដែរ៕

 

ចិននឹងរក្សាតំណែងជាប្រទេសនាំមុខផ្នែកពាណិជ្ជកម្មលើពិភពលោក

0

ប្រទេសចិន ៖ លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលើកឡើងថា ចិននឹងព្យាយាមឱ្យបានខ្លាំងដើម្បីរក្សាតំណែងជាប្រទេសនាំមុខផ្នែកពាណិជ្ជកម្មនៅលើពិភពលោក ព្រមទាំងក្លាយជាពាណិជ្ជករមានគុណភាពផងដែរ ។ វាជាផ្នែកមួយនៃការព្យាយាមសម្រេចបាននូវគោលដៅកំណែទម្រង់សេដ្ឋកិច្ចចិនឱ្យទាន់សម័យ ។Has the Chinese economy hit the wall? | East Asia Forum

ទន្ទឹមនឹងនេះ ពាណិជ្ជកម្មក្រៅប្រទេសរបស់ចិនបានប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ចធ្លាក់ចុះ ហើយសេដ្ឋកិច្ចចិនបានងើបឡើងវិញគួរឱ្យកត់សម្គាល់តាំងពីឆ្នាំ២០២៣ មកម៉្លេះ ដោយបរិមាណការនាំចូល និងនាំចេញមានស្ថិរភាព, មានចំណែកក្នុងទីផ្សារអន្តរជាតិ, រចនាសម្ព័ន្ធពាណិជ្ជកម្មសមស្រប ហើយប្រទេសចិនមានដៃគូពាណិជ្ជកម្មជាច្រើន ។Why Is the U.S. Afraid of China's Rise? - The New York Times

លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបន្តថា ពាណិជ្ជកម្មក្រៅប្រទេសរបស់ចិនបានបោះជំហានទៅមុខគួរឱ្យកត់សម្គាល់ ដែលអាចរក្សាតំណែងជាប្រទេសនាំមុខផ្នែកពាណិជ្ជកម្មលើពិភពលោក ។ លើសពីនេះ វាបានឈានទៅកាន់គោលដៅក្លាយជាមហាអំណាចផ្នែកពាណិជ្ជកម្មផងដែរ ។China's Consumers Are Flush With Cash, So Why Does the Recovery Have the  Wobbles?

ទោះយ៉ាងណា គេត្រូវទទួលស្គាល់ថា មានហានិភ័យ និងបញ្ហាប្រឈមមួយចំនួន ដូចជា ៖ តម្រូវការខាងក្រៅធ្លាក់ចុះ ប៉ុន្តែចំណុចសំខាន់ដែលគួរឈ្វេងយល់ គឺមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចដើម្បីទ្រទ្រង់កំណើនរយៈពេលវែង ពុំទាន់ផ្លាស់ប្តូរនៅឡើយ ។This is what you need to know about China's e-commerce explosion | World  Economic Forum

ប្រទេសចិនមានសមត្ថភាពខ្ពស់ផ្នែកផលិតទំនិញ, មានការច្នៃប្រឌិត, មានទំហំទីផ្សារធំ និងហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍យ៉ាងល្អ បានធ្វើឱ្យប្រទេសចិនមានប្រៀបច្រើន ។ ហេតុនេះ វាមានចំណែកជួយយ៉ាងខ្លាំងដល់ការអភិវឌ្ឍពាណិជ្ជកម្មក្រៅប្រទេស ហើយចិននៅតែមានទំនុកចិត្ត, ការត្រៀមខ្លួនយ៉ាងល្អ និងលើកកម្ពស់ពាណិជ្ជកម្មប្រកបដោយគុណភាពខ្ពស់ ។China's New e-Commerce Law: Compliance Norms for Firms in 2019

ប្រទេសចិននឹងបង្កើនការធ្វើពាណិជ្ជកម្មជាមួយក្រៅប្រទេស និងពង្រឹងកិច្ចសហការផ្នែកសេដ្ឋកិច្ចអន្តរជាតិឱ្យកាន់តែខ្លាំងក្លាថែមទៀត ។ ក្រៅពីនេះ នឹងមានការអនុវត្តការងារផ្សេងៗដើម្បីជំរុញដំណើរការផលិតទំនិញ, ពាណិជ្ជកម្មលើសេវាកម្ម, ពាណិជ្ជកម្មតាមរយៈបណ្តាញឌីជីថល និង E-commerce ឆ្លងកាត់ព្រំដែន ៕

ការនាំចេញផលិតផលសរុបរបស់ប្រទេសជប៉ុនបានកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

0

បរទេស៖ ការនាំចេញផលិតផលសរុបរបស់ប្រទេសជប៉ុនដូចជា រថយន្ត និងគ្រឿងបន្លាស់រថយន្ត ព្រមទាំងឧបករណ៍សំណង់ និងការជីកយករ៉ែបានជំរុញឱ្យមានការកើនឡើងដល់កម្រិតខ្ពស់ក្នុងខែធ្នូ ជាមួយនឹងការនាំចេញទៅកាន់សហរដ្ឋអាមេរិកកើនឡើងដល់កម្រិតខ្លាំងបំផុតដែលមិនធ្លាប់មាន ខណៈដែលការនាំចេញទៅកាន់ប្រទេសចិនក៏មានភាពរឹងមាំផងដែរ ដោយបានកត់ត្រាការកើនឡើងជាលើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំ។Japan exports soar to record in December; China shipments make long-awaited  rebound | Zee Business

យោងតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុនៃប្រទេសជប៉ុនបានបង្ហាញកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ថា ការនាំចេញពីប្រទេសដែលមានសេដ្ឋកិច្ចធំទីបីរបស់ពិភពលោកបានកើនឡើង ៩.៨% ដល់ ៩.៦៥ ពាន់ពាន់លានយ៉េន (ប្រមាណ ៦៥.១ ពាន់លានដុល្លារអាមេរិក) កាលពីខែមុនធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នោះបានយកឈ្នះលើការប៉ាន់ប្រមាណការយល់ស្របចំនួន ៩.១% ពីអ្នកសេដ្ឋកិច្ចនៅក្នុងការស្ទង់មតិរបស់ Reuters ហើយបានធ្វើតាមការធ្លាក់ចុះ ០.២% នៅក្នុងខែវិច្ឆិកា។

ដូច្នេះហើយ បច្ចុប្បន្នការនាំចេញទៅកាន់ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសជប៉ុន បានកើនឡើង ៩.៦% ដល់ ១.៧៧ ពាន់ពាន់លានយ៉េន (ប្រមាណ ១២ ពាន់លានដុល្លារអាមេរិក) នៅក្នុងខែធ្នូ ដែលជាចំនួនដ៏ធំបំផុតទីពីរនៅក្នុងកំណត់ត្រា។ ដូច្នេះការនាំចេញរថយន្ត និងគ្រឿងបន្លាស់រថយន្ត ព្រមទាំងឧបករណ៍សំណង់ និងការជីកយករ៉ែបានជំរុញឱ្យមានការកើនឡើងខ្លាំងក្នុងប្រទេសចិន។Japan exports soar to record in Dec; China shipments make long-awaited  rebound

ទោះជាយ៉ាងនេះក្តី អ្នកសេដ្ឋកិច្ចបាននិយាយថា វាមិនច្បាស់ទេថា តើសេដ្ឋកិច្ចដែលខ្វះខាតរបស់ប្រទេសជប៉ុន ដែលបានឃើញសកម្មភាពរោងចក្រធ្លាក់ចុះក្នុងរយៈពេលប្រាំបីខែជាប់គ្នានោះ អាចដាក់ធនាគារលើការជំរុញប្រកបដោយនិរន្តរភាពពីការស្ទុះងើបឡើងវិញនៃការនាំចេញឬយ៉ាងណានោះទេ។ លោកបានបន្តទៀតថា ការនាំចេញមានភាពរឹងមាំ ប៉ុន្តែវាអាចនឹងមានការត្រលប់មកវិញបន្ទាប់ពីការដួលរលំនៅក្នុងខែវិច្ឆិកា។ ល្បឿននៃកំណើនសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក និងអឺរ៉ុបហាក់ដូចជាមានការថយចុះបន្តិច ហើយប្រទេសចិនទើបតែបានធ្លាក់ចុះ ដូច្នេះការស្ទុះងើបឡើងវិញនៃការនាំចេញគឺទំនងជាមិនស្ថិតស្ថេរទេ៕

មេធំ Miss Universe លក់សិទ្ធិកម្មវិធីពាក់កណ្តាលទៅមហាសេដ្ឋីម៉ិចស៊ីកូ បែងចែកទំនួលខុសត្រូវចំនួន២ធំៗ

0

Anne Jakkaphong ម្ចាស់កម្មវិធី Miss Universe ដែលជាសេដ្ឋីស្រ្តីកែភេទបានសម្រេចចិត្ត មានកិច្ចព្រមព្រៀងរួមជាមួយនឹងសហគ្រិនម៉ិកស៊ិកលោក Raul Rocha បញ្ជាក់ឱ្យដឹងច្បាស់ថាក្រុមហ៊ុនរបស់ពួកគេនឹងក្លាយជាដៃគូយុទ្ធសាស្ត្រ ឬសហម្ចាស់ 50:50 នៃអង្គការបវរកញ្ញាចក្រវាល(Miss Universe )។ កិច្ចព្រមព្រៀងពាក់កណ្តាលនេះមានតម្លៃ១៦លានដុល្លារដោយបែងចែកទំនួលខុសត្រូវសំខាន់ៗចំនួន២។Meet Anne Jakkaphong Jakrajutatip, the Thai trans millionaire who just  bought the Miss Universe pageant – so how'd she go from gas station worker  to third richest transgender person in the world? |

Anne Jakkaphong (JKN) ស្ត្រីអ្នកជំនួញកែភេទឈានមុខគេរបស់ថៃបានតស៊ូដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុរបស់ JKN Global ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣ នៅពេលដែលខ្លួនបានប្រឈមមុខនឹងវិបត្តិសម្រាប់ការមិនសងប្រាក់កម្ចីភាគហ៊ុនចំនួន ៦០៩លានបាត(ជិត១៧លានដុល្លារ) ហើយអ្នកជំនួញនេះស្រីត្រូវបង្ខំចិត្តលក់ហ៊ុនជាច្រើនដង។

កាលពីខែវិច្ឆិកា Anne Jakkaphong បានដាក់ញត្តិសម្រាប់ដំណើរការស្តារអាជីវកម្មឡើងវិញទៅកាន់តុលាការក្ស័យធនថៃ។បន្ទាប់ពីមានពាក្យចចាមអារ៉ាមអំពីការក្ស័យធន និងការលក់ Miss Universe Organization ក្រុមហ៊ុន JKN Global Group Public Company Limited បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ដើម្បីជូនដំណឹងដល់ផ្សារហ៊ុនថៃថា ខ្លួនបានលក់ភាគហ៊ុនធម្មតានៅក្នុងក្រុមហ៊ុន JKN Legacy Inc ដែលជាអង្គភាពប្រតិបត្តិការ Miss Universe Organization ។ (MUO) និងជាម្ចាស់កម្មសិទ្ធិកម្មសិទ្ធិបញ្ញាម៉ាក Miss Universe ដល់ក្រុមហ៊ុន Legacy Holding Group USA Inc (ហៅកាត់ LHG)។ វាត្រូវបានលក់ក្នុងចំនួន ៥០០ ភាគហ៊ុន ដែលតំណាងឱ្យ ៥០ ភាគរយនៃភាគហ៊ុនដែលបានចេញសរុបនៅក្នុង JKN Legacy នៅតម្លៃប្រតិបត្តិការសរុប ១៦,០០០,០០០ដុល្លារ។JKN Shares Miss Universe Owner Half-Half with Mexican Tycoon

គោលបំណងនៃការលក់ភាគហ៊ុននេះគឺដើម្បីបង្កើន និងពង្រឹងសមត្ថភាពរបស់ MUO រួមទាំងការត្រៀមខ្លួនផ្នែកហិរញ្ញវត្ថុពីប្រភពទុនដែលទទួលបានពី LHG ។ LHG ក៏ត្រូវបានចាត់ទុកថាជាដៃគូយុទ្ធសាស្ត្រសកលដ៏សំខាន់ដែលអាចទាញយកបទពិសោធន៍ និងជំនាញរួមរបស់ខ្លួន ដើម្បីជំរុញអាជីវកម្មបវរកញ្ញាឆ្ពោះទៅរកផលិតផល និងសេវាកម្មលំដាប់ថ្នាក់ខ្ពស់ប្រកបដោយភាពល្អឥតខ្ចោះ។ការផ្តោតអារម្មណ៍របស់ពួកគេនឹងផ្តោតលើការគ្រប់គ្រងម៉ាកយីហោ និងការអភិវឌ្ឍន៍ទេពកោសល្យសម្រាប់សិល្បករ និងបេក្ខនារីសម្រស់។ ទាក់ទងនឹងទំនួលខុសត្រូវ និងភារកិច្ចគ្រប់គ្រង Miss Universe Organisation (MUO) ក្រុមហ៊ុន និង LHG បានបែងចែកទំនួលខុសត្រូវដោយផ្អែកលើតំបន់ភូមិសាស្រ្ត ចំនួន២៖
១. ការិយាល័យធំរបស់ LHG នៅម៉ិកស៊ិកនឹងទទួលខុសត្រូវចំពោះតំបន់អាម៉េរិកខាងជើង និងអាម៉េរិកខាងត្បូង។
២. ការិយាល័យធំរបស់ JKN នៅប្រទេសថៃនឹងទទួលខុសត្រូវចំពោះតំបន់អាស៊ី និងបណ្តាប្រទេសដែលនៅសល់ទាំងអស់។JKN Shares Miss Universe Owner Half-Half with Mexican Tycoon

លើសពីនេះទៀតក្រុមហ៊ុន JKN និង LHG បានយល់ព្រមតែងតាំង និងបែងចែកបុគ្គលិកកម្រិតប្រតិបត្តិដែលមានចំណេះដឹង ជំនាញ និងបទពិសោធន៍ ដើម្បីគ្រប់គ្រងប្រតិបត្តិការនៅការិយាល័យធំរបស់ JKN Legacy ក្នុងទីក្រុងញូវយ៉ក។វាត្រូវបានកត់សម្គាល់ផងដែរថាបន្ទាប់ពីការបោះចោលការវិនិយោគនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ JKN Global Content នឹងនៅតែកាន់កាប់ភាគហ៊ុនចំនួន ៥០០ នៅក្នុង JKN Legacy ដែលតំណាងឱ្យ ៥០ ភាគរយនៃភាគហ៊ុនសរុបនៅក្នុង JKN Legacy របស់ Anne Jakkaphong ។

ទន្ទឹមនឹងដំណឹងនេះភាគហ៊ុនរបស់ក្រុមហ៊ុន JKN Global Group Public Limited បានកើនឡើង ២៣% កាលពីថ្ងៃចន្ទ(២២) និង ២០.៦% កាលពីថ្ងៃអង្គារ(២៣) បន្ទាប់ពីមានពាក្យចចាមអារ៉ាមអំពីការលក់ភាគហ៊ុនបវរកញ្ញាទៅឱ្យលោក Raul Rocha ។JKN Shares Miss Universe Owner Half-Half with Mexican Tycoon

គួរបញ្ជាក់ថា មហាសេដ្ឋី Raul Rocha (រ៉ាអ៊ូល រ៉ូឆា) មានបទពិសោធន៍ជាង ៣៥ ឆ្នាំនៅក្នុងឧស្សាហកម្មរួមទាំងអចលនទ្រព្យ ឧស្សាហកម្ម ថាមពល សុខភាព ទីផ្សារ អាកាសចរណ៍ យានយន្ត និងការកម្សាន្តនៅទូទាំងប្រាំតំបន់។

ក្រោយពីទទួលបានកិច្ចព្រមព្រៀងពាក់កណ្តាលោក រ៉ាអ៊ូល រ៉ូឆា បាននិយាយថា «ខ្ញុំនឹងធ្វើការរួមគ្នាជាមួយ Ann-Jakkraphong ដើម្បីដឹកនាំយុគសម័យថ្មីនៃភាពជោគជ័យសម្រាប់អាជីវកម្ម MUO ។ យើងនឹងបង្កើតទិសដៅនៃប្រតិបត្តិការអាជីវកម្មទៅវិញទៅមក និងបង្កើនបណ្តាញដៃគូអាជីវកម្ម និងដើមទុន។ យើងនឹងជួយក្នុងការអភិវឌ្ឍផលិតផល និងសេវាកម្មម៉ាកបវរកញ្ញាចក្រវាល ដើម្បីសម្រេចបាននូវគោលបំណងដែលបានកំណត់»៕