Choi Siwon សមាជិកក្រុម Super Junior ជាប់ពាក់..ព័ន្ធក្នុងការបោ.កប្រា..ស់រូបិយ.ប័ណ្ណគ្រី.បតូដ៏ធំ
Choi Siwon សមាជិកក្រុម Super Junior ត្រូវបានជាប់ពាក់ព័ន្ធក្នុងការបោកប្រាស់រូបិយប័ណ្ណគ្រីបតូដ៏ធំ។ ទោះយ៉ាងណាតារាប្រុសនេះបានបដិសេធពាក្យចចាមអារ៉ាមនេះដោយអះអាងថាលោកមិនជាប់ពាក់ព័ន្ធអំពើឆបោកតាមប្រព័ន្ធឌីជីថលនេះឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Koreaboo ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។/bnn/media/media_files/aa06383d093749de5bb8a8e74c193592207301c3a21e2084fc9a70d6f1ce66aa.jpg)
តាមប្រភពដដែលបានឱ្យដឹងទៀតថាកាលពីថ្ងៃទី ១២ ខែកុម្ភៈ តារាប្រុសរូបនេះបានចូលទៅកាន់ឆាណែលយូធូបរបស់ខ្លួនដើម្បីដោះស្រាយពាក្យចចាមអារ៉ាមដែលថាលោកមានជាប់ពាក់ព័ន្ធនឹងការឆបោកដ៏ល្បី។ Choi Siwon បាននិយាយថារូបលោកមិនដែលជាប់ពាក់ព័ន្ធជាមួយអ្នកបោកប្រាស់ទេ ហើយក៏មិនដែលបានគាំទ្រកាក់នេះដែរ។
ទន្ទឹមនឹងការបដិសេធបន្ទាប់មក Choi Siwon បានសារភាពថាលោកបានចូលរួមក្នុងពិធីមួយដែលរៀបចំឡើងដោយគណៈកម្មាធិការយុវជនដែលបានបើកដំណើរការរូបិយប័ណ្ណគ្រីបតូ ប៉ុន្តែបានរក្សាវាគ្រាន់តែជាការទទួលយកពានរង្វាន់ពីអ្នករៀបចំប៉ុណ្ណោះដោយសារតែពួកគេបានសុំឱ្យលោកធ្វើជាគំរូដល់យុវជន។ វាមិនមានពាក់ព័ន្ធនឹងភាពចម្រូងចម្រាសនាពេលបច្ចុប្បន្ននេះទេ។
ថ្មីៗនេះ កាក់មួយប្រភេទត្រូវបានជាប់ពាក់ព័ន្ធនៅក្នុងការចោទប្រកាន់ជុំវិញរូបិយប័ណ្ណគ្រីបតូ ដែលមនុស្សជាច្រើនកំពុងចោទប្រកាន់ថាជាការបោកប្រាស់។ កាក់មួយដែលមានន័យថា «Youth Pay» បច្ចុប្បន្នកំពុងត្រូវបានសង្ស័យថាជាគ្រោងការណ៍ ដែលអ្នកបោកប្រាស់ទាក់ទាញអ្នកវិនិយោគឱ្យវិនិយោគក្នុងកាក់ មុនពេលពួកគេលក់កាក់ក្នុងតម្លៃខ្ពស់៕















ជុំវិញការបង្ហោះ ធ្វើឱ្យខូចឈ្មោះរដ្ឋបាលស្រុក របស់គណនីហ្វេសប៊ុក Pen Duong រដ្ឋបាលស្រុកស្នើឱ្យម្ចាស់គណនីហ្វេសប៊ុកនោះ ធ្វើការកែតម្រូវខ្លឹមសារឡើងវិញ និងធ្វើការសូមទោសជាសាធារណៈផងដែរ។












_d0NhpCcB4J_ho3eobge02jxblgkzhfobe4nidq1lcxyktmqq6byce77prifbseya820akgo_3aCWlLRmme_8w8owerq0kw10pbhcskzxfnbzhwtwvu2h5idmsgmeu4aubnsqdh5e94knnsa.png)






/bnn/media/media_files/3a9a35d33e20f0da8ba3c4c0deac982703502db6497f0509b9a79f8f3e339364.jpg)



