Home Blog Page 1231

ទីក្រុងឡុងដ៍កំពុងប្រឈមនឹងការបិទសាលារៀនដោយសារ…

0

ប្រទេសអង់គ្លេស៖ សាលារៀនជាច្រើននៅក្នុងទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេស អាចប្រឈមនឹងការបិទទ្វារ ប្រសិនបើការចុះឈ្មោះសិស្សបន្តធ្លាក់ចុះ ខណៈដែលក្រុមគ្រួសារភៀសខ្លួនចេញពីរដ្ឋធានី។

កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ យោងតាម The Standard បានរាយការណ៍ថា ប្រព័ន្ធសាលារៀនឆ្នើមរបស់ទីក្រុងឡុងដ៍កំពុងស្ថិតក្រោមការគំរាមកំហែង ខណៈដែល គ្រួសារជាច្រើនបានជម្លៀសចេញពីរដ្ឋធានី ដែលបង្ខំឱ្យចំនួនសាលារៀនអាចនឹងត្រូវបិទទ្វារនាពេលខាងមុខ។Schools | The Times & The Sunday Times

នេះបើតាមរបាយការណ៍ថ្មីរបស់ក្រុមប្រឹក្សាទីក្រុងឡុងដ៍បានប្រកាសថា សាលារៀននៅទីក្រុងឡុងដ៍នឹងឃើញការថយចុះនៃការចុះឈ្មោះចូលរៀនប្រហែល ៨,០០០ នាក់ក្នុងរយៈពេល ៤ ឆ្នាំខាងមុខ ដោយសារជំងឺរាតត្បាត និងវិបត្តិហិរញ្ញវត្ថុ ដែលបណ្តាលឱ្យកុមារត្រូវប្តូរកន្លែងសិក្សានៅជាយក្រុងវិញ។

ចាប់តាំងពីជំងឺរាតត្បាត COVID-19 ការកើនឡើងតម្លៃរស់នៅក្នុងទីក្រុង និងកង្វះការផ្គត់ផ្គង់លំនៅដ្ឋានដែលមានតម្លៃសមរម្យ គ្រួសារជាច្រើនមានទំនោរចាកចេញពីរដ្ឋធានី។ លើសពីនេះ អត្រាកំណើតទាបក៏ជាកត្តាដែលធ្វើឱ្យអត្រាចុះឈ្មោះចូលរៀនធ្លាក់ចុះផងដែរ។ ជាពិសេស អត្រាកំណើតនៅទីក្រុងឡុងដ៍បានថយចុះ ១៧% – ស្មើនឹង ២៣,២២៥ កំណើតក្នុងចន្លោះឆ្នាំ ២០១២ និង ២០២១។UK to close all London primary schools for two weeks as coronavirus cases  surge

ទោះជាយ៉ាងណាក៏ដោយ នៅទីក្រុងឡុងដ៍ ផលវិបាកនៃទំនោរធ្លាក់ចុះនៃអត្រាចុះឈ្មោះចូលរៀន គឺវាដាក់បន្ទុកយ៉ាងសំខាន់លើថវិកាសាលា ជាពិសេសក្នុងការថែរក្សាប្រតិបត្តិការ។ នាយកដ្ឋានអប់រំទាំងនេះទំនងជានឹងត្រូវបិទ បញ្ចូល ឬបង្រួមប្រតិបត្តិការ ដើម្បីធានាការចំណាយថវិកា។ សម្រាប់សាលាដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋដោយផ្អែកលើចំនួនសិស្សដែលបានចុះឈ្មោះ ភាពជាអ្នកដឹកនាំសាលាក៏ត្រូវតែធ្វើការសម្រេចចិត្តដ៏លំបាកផងដែរ ដើម្បីធ្វើឱ្យមានតុល្យភាពនៃការចំណាយថវិកា ដូចជា៖ កាត់បន្ថយគ្រូបង្រៀន កាត់បន្ថយកម្មវិធីសិក្សា ឬកាត់បន្ថយចំនួនសកម្មភាពក្រៅកម្មវិធីសិក្សាជាដើម។Primary schools in London 'may need to merge or close' as intakes dwindle |  School admissions | The Guardian

ម្យ៉ាងវិញទៀត ការថយចុះនៃប្រភពចំណូល និងថវិកានឹងប៉ះពាល់ដល់ស្តង់ដារបណ្តុះបណ្តាល គុណភាព ក៏ដូចជាប៉ះពាល់ដល់ការទទួលបានការអប់រំរយៈពេលវែងរបស់កុមារ។ ដូច្នេះហើយ សាលាមួយចំនួនក្នុងរាជធានីអាចប្រឈមនឹងការបិទទ្វារ នៅពេលដែលមិនមានសិស្សគ្រប់គ្រាន់ដើម្បីរក្សាថ្នាក់រៀន។

គួរបញ្ជាក់ដែរថា ចក្រភពអង់គ្លេសមិនមែនជាប្រទេសតែមួយគត់ដែលមានការខ្វះខាតសិស្សក្នុងសាលានោះទេ។ ប្រទេសអាស៊ីចំនួនពីររួមមាន ជប៉ុន និងកូរ៉េខាងត្បូង ក៏កំពុងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរនៅក្នុងប្រព័ន្ធអប់រំរបស់ពួកគេផងដែរ ដោយសារតែចំនួនសិស្សធ្លាក់ចុះ។ ជាពិសេស ស្ថានភាពសាកលវិទ្យាល័យជប៉ុនដែលត្រូវបិទដោយសារកង្វះនិស្សិតកំពុងប្រឈមនឹងហានិភ័យកាន់តែអាក្រក់ទៅថ្ងៃអនាគត។ វាត្រូវបានគេព្យាករណ៍ថានៅឆ្នាំ ២០៤០ ចំនួននិស្សិតដែលចូលរៀននៅសកលវិទ្យាល័យក្នុងប្រទេសជប៉ុននឹងមានត្រឹមតែ ៥០០,០០០ នាក់ក្នុងមួយឆ្នាំប៉ុណ្ណោះ៕Newspaper headlines: UK schools close as London 'prepares for shutdown' -  BBC News

ប្រុងប្រយ័ត្ន! ក្រោយចុះត្រជាក់ប្រមាណ១ខែ កម្ពុជានឹងមានការកើនឡើងកម្តៅមកវិញ

0

នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសស្តីពីអាកាសធាតុនៅកម្ពុជា ពីថ្ងៃទី១ដល់ថ្ងៃទី៣ កុម្ភៈ ហាក់មានការកើនកម្តៅមកវិញ ក្រោយចុះត្រជាក់បានប្រមាណជា១ខែកន្លងមក។

• តំបន់វាលទំនាប៖សីតុណ្ហភាពអប្បបរមាពី២៤-២៧°C និងសីតុណ្ហភាពអតិបរមាពី៣៤-៣៦°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

• តំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមាពី២០-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

• តំបន់មាត់សមុទ្រ៖សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី៕May be an image of cloud and text

 

សេចក្តីសម្រេចរបស់តុលាការជាការបើកផ្លូវឈានទៅរំលាយគណបក្សកាវក្លៃ

0

ប្រទេសថៃ ៖ សារព័ត៌មាន BBC របស់ប្រទេសអង់គ្លេសបានរាយការណ៍ពីសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញប្រទេសថៃករណីគណបក្សកាវក្លៃ ខណៈគណបក្សនេះបានប្រមូលកៅអីសមាជិកសភាតំណាងរាស្ត្រច្រើនបំផុតនៅពេលបោះឆ្នោតកន្លងមក ហើយគណបក្សកាវក្លៃបានលើកឡើងពីគោលនយោបាយធ្វើវិសោធនកម្មមាត្រា១១២ ក្នុងពេលរកសំឡេងឆ្នោតរបស់ខ្លួន ។

តុលាការធម្មនុញ្ញប្រទេសថៃបានកាត់ក្តីថា គោលនយោបាយធ្វើវិសោធនកម្មមាត្រា១១២ របស់គណបក្សកាវក្លៃ គឺជាការផ្តួលរំលំការគ្រប់គ្រងរបបប្រជាធិបតេយ្យក្នុងប្រទេសថៃ ដែលមានព្រះមហាក្សត្រជាប្រមុខ ។ សារព័ត៌មាន BBC រាយការណ៍ថា បច្ចុប្បន្ន ប្រទេសថៃបានប្រើប្រាស់មាត្រា១១២ ដើម្បីកាត់ទោសអ្នករិះគន់របបរាជានិយមជាច្រើនករណី ហើយវាជាការបំបិតមាត់សកម្មជន និងអ្នករិះគន់នយោបាយផងដែរ ។Move Forward leader Pita Limjaroenrat ready to form Thai government after  electoral win - CNA

សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ មិនមែនជាការដាក់ទោសទេ ប៉ុន្តែសេចក្តីសម្រេចនេះអាចធ្វើឱ្យលោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ ត្រូវហាមប្រឡូកក្នុងនយោបាយរយៈពេលជាច្រើនឆ្នាំ និងអាចធ្វើឱ្យគណបក្សកាវក្លៃត្រូវគេរំលាយចោល ។ នេះចាត់ទុកថា តុលាការធម្មនុញ្ញបានផ្តល់សញ្ញាដាស់តឿនយ៉ាងច្បាស់ថា ការរិះគន់ព្រះមហាក្សត្រថៃ គឺជាអ្វីដែលគេពុំអាចធ្វើបានទេ ។

សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានធ្វើឡើងក្រោយពីបុរសម្នាក់អាយុ៣០ឆ្នាំ រស់នៅទីក្រុងបាងកក ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់ទៅ៥០ឆ្នាំ ពាក់ព័ន្ធនឹងការប្រព្រឹត្តខុសមាត្រា១១២ ។ ចាប់តាំងពីឆ្នាំ២០២០ រហូតមកដល់ឆ្នាំ២០២៤ នេះ តុលាការបានកាត់ក្តីអ្នកដែលល្មើសនឹងមាត្រា១១២ នៅប្រទេសថៃ រហូតដល់ជាង២៦០នាក់ ។Thai court orders election winners to abandon plan to change royal insults  law | Reuters

ក្រោយតុលាការធម្មនុញ្ញបានសម្រេចថា គណបក្សកាវក្លៃផ្តួលរំលំការគ្រប់គ្រងរបបប្រជាធិបតេយ្យក្នុងប្រទេសថៃ ដែលមានព្រះមហាក្សត្រជាប្រមុខនោះ លោក Pita Limjaroenrat ប្រធានគណបក្សកាវក្លៃ និងលោក Chaithawat Tulathon មេដឹកនាំបក្សប្រឆាំងក្នុងសភាតំណាងរាស្ត្រមកពីគណបក្សកាវក្លៃ បានធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញពីគោលជំហររបស់គណបក្សកាវក្លៃ ។

លោក Chaithawat Tulathon និយាយថា ៖ «បើទោះជាតុលាការកាត់សេចក្តីថា ទង្វើរបស់គណបក្សកាវក្លៃ គឺជាការប្រើប្រាស់សិទ្ធ និងសេរីភាព ដើម្បីផ្តួលរំលំការគ្រប់គ្រងក្នុងប្រទេសថៃ ប៉ុន្តែគណបក្សកាវក្លៃសូមបញ្ជាក់ឡើងវិញថា យើងគ្មានចេតនាបំផ្លាញ និងបំបែកស្ថាប័នព្រះមហាក្សត្រចេញពីជាតិទេ ។ ក្រៅពីនេះ យើងបារម្ភថា ការកាត់ក្តីរបស់តុលាការអាចធ្វើឱ្យប៉ះពាល់ដល់នយោបាយថៃក្នុងរយៈពេលវែងទៀតផង» ។Controversial Thammanat ruling triggers push to reform Constitutional Court  | Thai PBS World : The latest Thai news in English, News Headlines, World  News and News Broadcasts in both Thai and English.

តុលាការធម្មនុញ្ញបានកាត់សេចក្តីថា ទង្វើរបស់លោក Pita Limjaroenrat និងគណបក្សកាវក្លៃ គឺជាការប្រើប្រាស់សិទ្ធិ ឬសេរីភាព ដើម្បីផ្តួលរំលំការគ្រប់គ្រងរបបប្រជាធិបតេយ្យក្នុងប្រទេសថៃ ដែលមានព្រះមហាក្សត្រជាប្រមុខ ស្របតាមរដ្ឋធម្មនុញ្ញ ។ តុលាការបានបញ្ជាឱ្យឈប់បញ្ចេញមតិ, ការនិយាយស្តី, ការសរសេរ, ការបោះពុម្ភ, ការឃោសនា ព្រមទាំងមិនអនុញ្ញាតឱ្យគណបក្សនេះធ្វើវិសោធនកម្មច្បាប់មាត្រា១១២ ជាដាច់ខាត ៕

សំណាងពិតជាមាន ជីវភាពកំពុងតែខ្វះខាតផង កម្មករបម្រើការងារនៅរោងចក្រដូងប្រេងម្នាក់ ឈ្នះទឹកប្រាក់ ១២៥លានរៀល រដូវកាលថ្មី ពីភេសជ្ជ:ប៉ូវកម្លាំងខារ៉ាបាវភ្លាមៗ

0

ពិតជាអស្ចារ្យណាស់ ! សូមចូលរួមអបអរសាទរ ដល់អតិថិជនទាំងអស់ដែលបានបន្តគាំទ្រកន្លងមក។ ទីបំផុតទឹកប្រាក់ ១២៥លានរៀល ទឹកប្រាក់រង្វាន់ធំរដូវកាលថ្មីទីពីរ ពីភេសជ្ជ:ប៉ូវកម្លាំងខារ៉ាបាវ ដើមឆ្នាំ២០២៤ បានធ្លាក់ក្នុងដៃអ្នកខេត្តកំពត ដែលជាកម្មករបម្រើការងារនៅរោងចក្រដូងប្រេងរបស់ក្រុមហ៊ុនវិស័យឯកជន ស្ថិតនៅភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ដែលជាអ្នកមានសំណាងដំបូងគេបង្អស់ ប្រចាំឆ្នាំ២០២៤នេះ។

បុរសមានសំណាងដើមឆ្នាំឈ្នះទឹកប្រាក់ ១២៥លានរៀល រដូវកាលថ្មី ពីភេសជ្ជ:ប៉ូវកម្លាំងខារ៉ាបាវមុនគេមានឈ្មោះ ឆុន វុទ្ធី ភេទប្រុស អាយុ ៤២ឆ្នាំ។
លោកបានរៀបរាប់ប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះបើនិយាយពីកម្រិតជីវភាពគ្រួសារគឺមានភាពខ្វះខាតខ្លាំង ព្រោះអាចរកចំណូលបានត្រឹមតែពីការប្ដូរកម្លាំងជាមួយការងារនៅរោងចក្រដូងប្រេងជាតែប៉ុណ្ណោះ ខណៈដែលមានកូននៅក្នុងបន្ទុកចំនួន៣នាក់កំពុងសិក្សា។

លោកបានបន្តឱ្យដឹងទៀតថា លោកពិតជាមិនធ្លាប់គិតនោះទេថា អាចមានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ដោយធ្លាប់តែឃើញគេឡើងទទួលរង្វាន់នៅលើកញ្ចក់ទូរទស្សន៍តែប៉ុណ្ណោះ ប៉ុន្តែពេលនេះ លោក និងក្រុមគ្រួសារ ក៏ដូចជាអ្នកជិតខាង ពិតជាមានអារម្មណ៍រីករាយ រំភើបជាខ្លាំងបន្ទាប់ពីបានឈ្នះរង្វាន់ធំ និងលើកដំបូងរបស់ក្រុមហ៊ុននូវទឹកប្រាក់ចំនួន ១២៥លានរៀលនេះ។

លោក ឆុន វុទ្ធី បានបញ្ជាក់ឱ្យដឹងថា ក្រោយពីទទួលបានប្រាក់រង្វាន់ ១២៥លានរៀលនេះ លោកនឹងយកមួយចំនួនសងបំណុលគេ ហើយមួយចំនួនទៀតយកទៅកែលម្អលំនៅដ្ឋានឱ្យបានសមរម្យ និងទុកផ្គត់ផ្គង់ការសិក្សារបស់កូន ហើយនៅសល់ប៉ុន្មានទុកសម្រាប់បង្កើតមុខរបរប្រចាំគ្រួសារសម្រាប់ផ្គត់ផ្គង់ជីវភាពទៅថ្ងៃអនាគត។

ជាចុងក្រោយ លោក ឆុន វុទ្ធី ក៏សូមអរគុណដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតប្រាដកដល់រូបលោក និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។

សូមបញ្ជាក់ដែរថា សម្រាប់ឆ្នាំថ្មី ឆ្នាំសកល ២០២៤ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ និងបង្កើនពី១០០លានរៀល ឡើងដល់ ១២៥លានរៀលចំនួន២០០រង្វាន់, ទឹកប្រាក់ ១០លានរៀលចំនួន ២០០រង្វាន់, ទឹកប្រាក់ ១លានរៀលចំនួន ២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន ២០០គ្រឿង, ទូរស័ព្ទ iPhone ចំនួន២០០គ្រឿង និងរង្វាន់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រាប់លានកំប៉ុង។

ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រសជាតិឆ្ងាញ់ និងជួយកែប្រែជីវភាពរបស់លោកអ្នកពិតប្រាកដ ! ខារ៉ាបាវ អ្នកតស៊ូដ៏អស្ចារ្យ….

ប្រុងប្រយ័ត្នខ្ពស់! ស្រ្តីម្នាក់ មិនអាចកំរើកដៃ ជើង បានបន្ទាប់ពីបានប្រើប្រាស់ប៉ោងៗរីករាយ«ឧស្ម័នសើច» ដែលគ្មានពណ៌ ក្លិនផ្អែមស្រទន់

0

កាលពីថ្ងៃទី២៩ ខែមករា ស្រ្តី អាយុ ២០ឆ្នាំ ជនជាតិវៀតណាម បន្ទាប់ពីមានអាការៈមិនប្រក្រតី ពោលគឺនាងគ្មានអារម្មណ៍អ្វីទាល់តែសោះទៅលើដៃនិងជើងរបស់នាង ក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

បន្ទាប់មកការធ្វើតេស្តបានបង្ហាញថា ខួរឆ្អឹងខ្នងរបស់នាងត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលជាហេតុបណ្តាលឲ្យលែងមានចលនាដឹងនៃជើងនិងដៃរបស់នាង។ តាមរយៈការស៊ើបសួរបស់គ្រូពេទ្យទៅលើនាងក៏បានដឹងថា នាងបានប្រើប៉ោងៗអុកស៊ីតនីត្រាតជាប់ជាប្រចាំក្នុងរយៈពេល ៣ ឆ្នាំមកហើយ។Unauthorised use of Nitrous Oxide on patients not permitted: Ministry of  Health

អុកស៊ីដនីត្រាត ដែលគេស្គាល់ថាជា «ឧស្ម័នសើច» គ្មានពណ៌ ក្លិនផ្អែមស្រទន់ ដែលជាទូទៅត្រូវបានគេយកទៅប្រើប្រាស់ក្នុងវេជ្ជសាស្រ្តដើម្បីរំងាប់អារម្មណ៍និងបំបាត់ការឈឺចាប់ក្នុងអំឡុងពេលវះកាត់។ ខណៈមនុស្សមួយចំនួនបានយកវាទៅប្រើប្រាស់ ដើម្បីកម្សាន្តសប្បាយ បង្កើតអារម្មណ៍ស្រើបស្រាល និងធ្វើឲ្យស្រវឹងមួយគ្រាដូចជាការផឹកស្រា។Hanoi woman loses feelings in limbs after three years on laughing gas -  VnExpress International

ទោះជាយ៉ាងណា ឧស្ម័ននេះនឹងផ្តល់នូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដូចជា បណ្តាលឱ្យពុល វង្វេងស្មារតី បាត់បង់ការចងចាំ បាត់បង់លំនឹងក្នុងរាងកាយ ដែលបណ្តាលឲ្យសន្លប់ និងបើធ្ងន់ធ្ងរអាចនឹងបណ្តាលឲ្យខូចសរសៃប្រសាទ និងរហូតបាត់បង់ជីវិតជាដើម។

យោងតាមការស្រាវជ្រាវបង្ហាញថា ៤៧% នៃអ្នកជំងឺខូចសរសៃប្រសាទដែលបណ្តាលមកពីឧស្ម័ននេះគឺអាចសះស្បើយទាំងស្រុងបន្ទាប់ពីទទួលបាននូវការព្យាបាល តាមរយៈការចាក់វីតាមីន B12 និង methionine តាមមាត់ផងដែរ៕Vietnam Might Add Laughing Gas to List of Banned Narcotics - Saigoneer

ថៃសង្ឃឹមថា ជើងហោះហើរក្នុងនិងក្រៅប្រទេស នឹងកើនឡើងក្នុងអំឡុងពេលចូលឆ្នាំចិន

0

ប្រទេសថៃ ៖ ក្រុមហ៊ុនវិទ្យុអាកាសចរណ៍ប្រទេសថៃសង្ឃឹមថា ជើងហោះហើរក្នុង និងក្រៅប្រទេស នឹងកើនឡើងក្នុងអំឡុងពេលចូលឆ្នាំចិន ។ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជើងហោះហើរស្មើនឹង១៦.៧៦៦ជើង កើនឡើង១៧% ជាពិសេស ជើងហោះហើររវាងប្រទេសថៃ និងចិន នឹងកើនឡើងដល់១.៨៩៤ជើង ។For the first time, Chinese New Year will be an official holiday in Thailand

លោក Napasit Chakrapitak នាយកក្រុមហ៊ុនវិទ្យុអាកាសចរណ៍ប្រទេសថៃលើកឡើងថា ក្នុងអំឡុងពេលចូលឆ្នាំចិន គឺជាពេលវេលាដំណើរកម្សាន្តទាំងក្នុង និងក្រៅប្រទេស ហើយចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុនសង្ឃឹមថា នឹងមានបរិមាណជើងហោះហើរសរុបចំនួន១៦.៧៦៦ជើង និងជាមធ្យមស្មើ២.៣៩៥ជើងក្នុង១ថ្ងៃ ដែលកើនឡើងលើសឆ្នាំ២០២៣ ប្រមាណ១៧% ។Top 5 Busiest International Airports in Thailand

ចំណែកជើងហោះហើររវាងប្រទេសថៃ និងចិន ក្នុងអំឡុងពេលចូលឆ្នាំចិនរយៈពេល៧ថ្ងៃ នឹងស្មើចំនួន១.៨៩៤ជើង និងជាមធ្យមស្មើនឹង២៧០ជើងក្នុង១ថ្ងៃ ។ ក្រុមហ៊ុនវិទ្យុអាកាសចរណ៍ប្រទេសថៃបានរៀបចំប្រព័ន្ធបរិក្ខាររួចជាស្រេច ដើម្បីផ្តល់សេវាកម្មជាបន្តបន្ទាប់ ដូចជា ៖

-វិធានការគ្រប់គ្រងការធ្វើចរាចរផ្លូវអាកាស (Air Traffic Flow Management) ដើម្បីរៀបចំការចរាចរផ្លូវអាកាសយ៉ាងមានប្រសិទ្ធភាព
-ការគ្រប់គ្រងការងារឱ្យបានគ្រប់គ្រាន់ដើម្បីត្រៀមខ្លួនទទួលយកគ្រប់ស្ថានការណ៍ និង
-ការត្រៀមខ្លួនទប់ទល់ជាមួយស្ថានការណ៍បន្ទាន់ ។Bangkok Post - Hong Kong moves up list of Asia-Pacific's busiest airports,  but still behind Singapore Changi, Seoul Incheon and Bangkok

លើសពីនេះ ក្រុមហ៊ុនក៏បានទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធផងដែរ ដូចជា ៖ ទំនាក់ទំនងជាមួយគ្រប់អាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដើម្បីឱ្យការគ្រប់គ្រងការចរាចរផ្លូវអាកាសប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព ។

ឧស្សាហកម្មអាកាសចរណ៍បានកើនឡើងជាបន្តបន្ទាប់ ហើយភ្ញៀវទេសចរចិននៅតែជាក្រុមគោលដៅសំខាន់របស់វិស័យទេសចរណ៍ និងអាកាសចរណ៍ប្រទេសថៃ ។ ក្រុមហ៊ុនវិទ្យុអាកាសចរណ៍ប្រទេសថៃបានចាប់ផ្តើមគម្រោងសហការជាមួយប្រទេសចិន ដើម្បីបង្កើតផ្លូវហោះហើរស្របគ្នា (Parallel Route) និងភ្ជាប់ទៅកាន់ទីក្រុងសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេសចិន ដូចជា ៖ ទីក្រុងស៊ីអាន, ឆុងឈីង, ឈើងទូ, ធៀនហ្វូ, គុនមីង និងគុយយ៉ាង ។Chinese New Year in Thailand 2024 | All You Need to Know | Holidify

ផ្លូវហោះហើរស្របគ្នា (Parallel Route) នេះ នឹងជួយជំរុញកម្រិតសុវត្ថិភាពក្នុងការហោះហើរ និងអាចគ្រប់គ្រងការចរាចរលើផ្លូវអាកាសឱ្យកាន់តែមានប្រសិទ្ធភាព និងបង្កើនសមត្ថភាពគាំទ្រការហោះហើរ ។ ហេតុនេះ វានឹងជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវអាកាសដើម្បីគាំទ្រឧស្សាហកម្មហោះហើរ និងការអភិវឌ្ឍសេដ្ឋកិច្ចតាមនយោបាយរបស់ក្រសួងគមនាគមន៍ ៕

ជី ដេវីត បញ្ចេញ Teaser MV បទថ្មីតែប្រយោគចុងក្រោយធ្វើឱ្យឡើងកម្តៅខ្លាំង

0

តារាចម្រៀងរ៉េបជួរមុខក្នុងប្រទេសលោក ងួន ចាន់ដេវីត ហៅ ជី ដេវីត បានបញ្ចេញTeaser MV បទថ្មីមានចំណងជើងថា «Hype ម៉្លេះនាង» ដោយមិនបញ្ជាក់កាលបរិច្ឆេតទម្លាក់បទពេញនៅពេលណានោះទេ។ អ្វីដែលកាន់តែចាប់អារម្មណ៍ និងធ្វើឱ្យហ្វេនៗរបស់លោកគាំងចិត្តនោះគឺជាប្រយោគចុងក្រោយ Teaser MV បទថ្មីនេះ ហើយវាក៏បានធ្វើឱ្យភាយកម្តៅនិងមានការជជែកវែកញែកផងដែរ។No photo description available.

នៅវេលាម៉ោង៣ និង១០នាទី រសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅលើផេករបស់ ជី ដេវីត បានទម្លាក់ Official Teaser M/V បទថ្មីរបស់លោកមានចំណងជើងថា«Hype ម៉្លេះនាង» ដើម្បីអបអរសាទរជូនជាកាដូដល់ហ្វេនៗបន្ទាប់ពីបទ «គាំងចិត្ត» ដែលទម្លាក់កាលពីប៉ុន្មានថ្ងៃមុននេះទទួលបានការចូលមើលចំនួន១លានដងលើ។

អ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គម និងមានការជជែកវែកញែកនោះនៅក្នុងប្រយោគចុងក្រោយ Teaser នេះបានសរសេរថា «អត់ខ្វល់ផង ចង់ចេញពេលណាក៏បាន តាមបេះដូង»។ ប្រយោគនេះត្រូវបានគេសង្ស័យថាទំនងជាចង់ផ្លែផ្កាចំពោះអ្នករិះគន់ទៅលើរឿងទម្លាក់បទ «គាំងចិត្ត» កាលពីថ្ងៃទី២២ មករា ដំណាលគ្នាក្នុងម៉ោងតែមួយជាមួយបទថ្មីរបស់ វណ្ណដា ជាមួយ Awich មានចំណងជើងថា «៦ Years In The Game»។

ការទម្លាក់បទដំណាលគ្នានាពេលនោះបានធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកយ៉ាងខ្លាំង ខណៈដែលហ្វេនៗរបស់លោក ជី ដេវីត បានចេញមកតបតចំពោះការមិនពេញចិត្តរឿថដែល ជី ដេវីត ទម្លាក់បទថ្ងៃទី២២ មករា រហូតមានការលើកឡើងថា ទម្លាក់បទថ្មីត្រូវរកអាចារ្យដេញពេលាមែន ទីផ្សារស៊េរី ម្ចាស់បទចង់ទម្លាក់ពេលណាក៏បានដែរមិនមែនថ្ងៃទី២២ គេទិញដាច់នោះទេ៕  

 

 

សារបែកធ្លាយរបស់តួឯកប្រុស Business Proposal និងអតីតអ្នកហ្វឹកហាត់ K-Pop ធ្វើឱ្យផ្ទុះកក្រើកបង្ករឿងចម្រូងចម្រាស

0

Han Seo Hee អតីតអ្នកហ្វឹកហាត់ K-Pop ដែលគេស្គាល់ដោយសារទំនាក់ទំនងរបស់នាងជាមួយនឹងរឿងអាស្រូវជាច្រើននៅក្នុងឧស្សាហកម្មនោះ បានលេចចេញជារូបរាងម្តងទៀតសម្រាប់ភាពចម្រូងចម្រាស។ រឿងអាស្រូវម្តងនេះគឺបានលេចចេញជាមួយតារាសម្ដែងដ៏មានប្រជាប្រិយ Ahn Hyo Seop តួឯកប្រុសក្នុងរឿងដ៏ល្បីល្បាញ Business Proposal ។

កាលពីពេលថ្មីៗនេះ ការបង្ហោះនៅលើគេហទំព័រសហគមន៍ដ៏ពេញនិយមមួយបានរីករាលដាលសម្រាប់ការចែករំលែករូបភាពនៃការសន្ទនាតាមអត្ថបទ Kakaotalk រវាងអតីតអ្នកហ្វឹកហាត់ YG Entertainment និងតារាសម្តែង។ រឿងនេះបានជំរុញឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្នកលេងអ៊ីនធឺណិតអំពីទំនាក់ទំនងរបស់អ្នកទាំងពីរ ហើយការបង្ហោះជាច្រើនទៀតបានចាប់ផ្តើមធ្វើឡើងអំពីការសន្ទនាដែលត្រូវបានចោទប្រកាន់។ អ្នកលេងអ៊ីនធឺណិតម្នាក់ទៀតបានបង្ហោះការចងក្រងរូបថតច្រើនសន្លឹកពីការសន្ទនាតែមួយ ដោយបន្ថែមថាវាត្រូវបានគេចោទថាបង្ហោះដោយ Han Seo Hee ខ្លួនឯងលើ Story Instagram របស់នាង។

នៅក្នុងការសន្ទនានេះ Han So Hee បានសុំ Ahn Hyo Seop មកសណ្ឋាគារមួយ ហើយចំណាយពេលមួយយប់ជាមួយនាង។ អ្នកនិយមលេងអ៊ីនធឺណិតបានចង្អុលបង្ហាញថា Han Seo Hee បានបង្ហោះរូបភាពនៅទីតាំងមួយនៅថ្ងៃតែមួយដូចដែលសារនោះបានបែកធ្លាយ។ ទោះជាយ៉ាងណាក៏ដោយ Han Seo Hee បានបំភ្លឺថាការសន្ទនាដែលបែកធ្លាយនោះត្រូវបានគេប្រឌិត។ លើសពីនេះ ការបង្ហោះតាមអ៊ីនធឺណិតជាច្រើនអំពីបញ្ហានេះកំពុងត្រូវបានដកចេញយ៉ាងឆាប់រហ័ស ដែលនាំឱ្យអ្នកនិយមលេងអ៊ីនធឺណិតស្មានថាភ្នាក់ងាររបស់ Ahn Hyo Seop កំពុងព្យាយាមកម្ចាត់បញ្ហាដែលមានភាពចម្រូងចម្រាសទៅលើសិល្បករ។

គួរបញ្ជាក់ថា Han Seo Hee គឺជាអតីតអ្នកហ្វឹកហាត់ K-Pop ដែលសម្បូររឿងអាស្រូវមិនល្អ និងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំជាមួយនឹងការព្យួរទោសរយៈពេល៤ ឆ្នាំក្នុងឆ្នាំ ២០១៦ សម្រាប់ការចោទប្រកាន់ពីបទជក់បារី។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលព្យួរទោសនៅខែមិថុនា ឆ្នាំ ២០២០នាងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ ៦ ខែពីបទប្រើសារធាតុហាមឃាត់។ ទោះបីជាមានការប្តឹងឧទ្ធរណ៍ទៅតុលាការកំពូលក៏ដោយ បណ្តឹងឧទ្ធរណ៍របស់នាងត្រូវបានច្រានចោលនៅក្នុងការកាត់ក្តីលើកទី ៣ ដែលបណ្តាលឱ្យមានការកាត់ទោសជាប់ពន្ធនាគាររយៈពេល ៦ ខែចុងក្រោយ។ Han Seo Hee ត្រូវបានដោះលែងពីពន្ធនាគារកាលពីខែវិច្ឆិកា ឆ្នាំ២០២៣៕

 

មីយ៉ាន់ម៉ាផ្តល់ការធានារ៉ាប់រងយានយន្តឆ្លងដែនក្នុងតំបន់អាស៊ាន

0

ប្រទេសមីយ៉ាន់ម៉ា ៖ ស្ថានីយវិទ្យុ និងទូរទស្សន៍មីយ៉ាន់ម៉ារាយការណ៍ថា ប្រទេសមីយ៉ាន់ម៉ាបានដំណើរការការធានារ៉ាប់រងរថយន្តឆ្លងដែនសម្រាប់យានយន្តរបស់ប្រទេសសមាជិកអាស៊ាន តាមរយៈប្រព័ន្ធធានារ៉ាប់រងយានយន្ត (ACMI) ។ ការដាក់ឱ្យដំណើរការប្រើប្រាស់ការធានារ៉ាប់រងនេះ បានធ្វើឡើងដោយក្រុមហ៊ុនធានារ៉ាប់រងមីយ៉ាន់ម៉ា ឈ្មោះ «Myanma Insurance» នៅទីក្រុងយ៉ាំងហ្គន ។Myanmar, Thailand Sign MoU to Boost Cross-border Trade | Greater Mekong  Subregion (GMS)

លោក U Lwin Oo នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Myanma Insurance លើកឡើងថា ក្រុមហ៊ុនបានបង្កើតការិយាល័យនៅតាមច្រកព្រំដែនជាច្រើនកន្លែង ដូចជា ៖ ច្រកមៀវឌី, ថាឃីលិក, មូសិ និងតាមូ ដើម្បីទទួលយានយន្តទាំងអស់ដែលបានធ្វើដំណើរមកប្រទេសមីយ៉ាន់ម៉ា តាមរយៈប្រព័ន្ធនេះ ។Thai-Myanmar border bridge reopens after three-year closure

ហេតុនេះ ប្រព័ន្ធធានារ៉ាប់រងយានយន្ត (ACMI) នឹងផ្តល់ភាពងាយស្រួលដើម្បីបញ្ជាក់ពីការធានារ៉ាប់រងយានយន្តពីបណ្តាប្រទេសជាសមាជិកអាស៊ាន តាមរយៈកម្មវិធីអនឡាញ ។ ប្រព័ន្ធនេះអាចទូទាត់ថ្លៃធានារ៉ាប់រងតាមអនឡាញបាន ប៉ុន្តែត្រូវតែទូទាត់ជាប្រាក់ «Kyat» របស់មីយ៉ាន់ម៉ា ស្របតាមការកំណត់របស់ក្រុមហ៊ុន ។ ករណីយានយន្តទាំងនេះមានគ្រោះថ្នាក់នៅមីយ៉ាន់ម៉ា ពួកគេនឹងទទួលបានការថែទាំ និងការទទួលខុសត្រូវ ។Myanmar, China trucks soon to be allowed for bilateral border crossing |  Ministry Of Information

ចំណែកយានយន្តរបស់ប្រទេសមីយ៉ាន់ម៉ា នឹងត្រូវទូទាត់ថ្លៃធានារ៉ាប់រងនៅច្រកព្រំដែនរបស់ប្រទេសជាសមាជិកអាស៊ានដូចគ្នាដែរ និងស្របតាមថ្លៃធានារ៉ាប់រងដែលប្រទេសទាំងនេះបានកំណត់ ។

បើតាមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីការសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនបញ្ជាក់ថា យានយន្តដឹកទំនិញ រួមទាំងយានយន្តគ្រប់ប្រភេទដែលបើកបរឆ្លងកាត់តំបន់ព្រំដែនរបស់បណ្តាប្រទេសសមាជិកអាស៊ាន ទោះជារថយន្តប្រភេទអ្វីក៏ដោយ គឺចាំបាច់ត្រូវធ្វើការធានារ៉ាប់រងរថយន្ត ដែលស្ថិតក្រោមការធានារ៉ាប់រងយានយន្តរបស់ប្រទេសនោះ ៕

បវរកញ្ញាថៃម្នាក់លាលែងតំណែងថ្នាក់ខេត្តមិនចូលប្រកួត Miss Grand Thailand 2024 ដោយសារមូលហេតុនេះ

0

ម្ចាស់ជ័យលាភី Miss Grand Ranong 2024 Bam Pailin Wongsa ធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគ្រងមកុដថ្នាក់ខេត្តបានជិត២ខែស្រាប់តែនាងសុំបោះបង់សិទ្ធិក្នុងការប្រកួតរបស់នាងដំណើរឆ្ពោះទៅការប្រកួត Miss Grand Thailand 2024។ ទោះយ៉ាងណា ក្នុងការផ្តល់បទសម្ភាសសន្និសីទសារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះ Bam Pailin បានទម្លាយថាការលាលែងតំណែងនេះដោយសារតែពេលនេះនាងកំពុងមានផ្ទៃពោះទើបមិនអាចចូលរួមប្រកួតបាន។

អ្នកគាំទ្រវិស័យបវរកញ្ញាមានការចាប់អារម្មណ៍ជាខ្លាំងទៅលើទំព័រហ្វេសប៊ុករបស់ Miss Grand Ranong បង្ហោះសារជូនដំណឹងពីការដកបេក្ខភាពម្ចាស់ជ័យលាភី Miss Grand Ranong 2024 Bam Pailin ចេញភ្លាមៗដោយមិនទាន់បញ្ជាក់មូលហេតុច្បាស់លាស់។ ក្នុងការបង្ហោះនោះ PD Miss Grand Ranong បានបញ្ជាក់ថានឹងមានការធ្វើសន្និសីទសារព័ត៌មានស្តីពីការប្រកាសដកបេក្ខភាពបវរកញ្ញារូបនេះចេញពីតំណែងនៅថ្ងៃទី៣០ ខែមករា ដោយសារបច្ចុប្បន្នរូបលោកជាប់ធ្វើជំនួញនៅបរទេស។

មិនឱ្យខកសម្តី Miss Grand Ranong 2024 រួមជាមួយនឹងលោក Nitipong Kaewmanee PD នៃ Miss Grand Ranong បានធ្វើសន្និសីទសារព័ត៌មាន ដោយ Bam Pailin បានបកស្រាយថា នាងនឹងក្លាយជាអ្នកម្តាយឆាប់ៗនេះមិនអាចបន្តការប្រកួតបានទេ។ នាងបន្តថា បន្ទាប់ពីទទួលបានតំណែងជា Miss Grand Ranong 2024 នៅពេលដែលដឹងថានាងមានផ្ទៃពោះ នាងបានសម្រេចចិត្តបោះបង់តំណែងនេះ។ ចំពោះអាយុគភ៌ Bam Pailin មិនបានទម្លាយប្រាប់អ្នកសារព័ត៌មាននោះទេដោយនាងនឹងត្រូវទៅជួបគ្រូពេទ្យម្តងទៀត។ ការលាលែងតំណែងនេះបវរកញ្ញាដែលជំនួស Bam Pailinគឺជាលំដាប់រងទី១ Komkaem Natthavikarn នឹងចូលកាន់តំណែង Miss Grand Ranong ហើយនឹងត្រៀមខ្លួនចូលប្រកួត Miss Grand Thailand 2024 នាពេលខាងមុខ។

គួរបញ្ជាក់ថា Bam Pailin បានក្លាយជា Miss Grand Ranong 2024 កាលពីយប់ថ្ងៃទី៤ ធ្នូ ឆ្នាំ២០២៣។ មុននឹងក្លាយជាម្ចាស់មកុដថ្នាក់ខេត្ត Bam Pailin គឺជាអ្នកចម្រៀងម្នាក់ដែលមានឈ្មោះបោះសំឡេងនៅក្នុងពិភពកម្សាន្តថៃផងដែរ៕