Home Blog Page 1226

ដុកទ័រ សែម រតនា ចេញមុខបកស្រាយក្រោយ Rick Kh ចេញមុខប្រតិកម្មពាក្យសម្តីរបស់ខ្លួន

0

ក្រោយពី Rich Kh បង្ហាញអារម្មណ៍អន់ចិត្តខ្លាំងមិនបានចូលរួមកម្មវិធីជាតិម្តងត្រូវគេដៀលថា «មិនស្រលាញ់ជាតិគិតតែពីលុយ» ដុកទ័រ សែម រតនា បានចេញមុខនិយាយថាកុំទាញលោកចូលដ្រាម៉ាឱ្យឈ្លោះគ្នាព្រោះលោកមិនមែនជាបុគ្គលបង្ករឿងក្នុងបណ្តាញសង្គមឡើយ។ ស្របពេលជាមួយគ្នានេះ ដុកទ័រ សែម រតនា បញ្ជាក់ពីមូលហេតុដែលលោកបាននិយាយជាហេតុធ្វើឱ្យ Rich Kh បង្ហាញការមិនសប្បាយចិត្តឡើង ខណៈអ្នកទាំងពីរមានគម្រោងនឹងជួបមុខគ្នាដោយផ្ទាល់។May be an image of 1 person and text

វាបានក្លាយជារឿងរ៉ាវនៃការជជែកវែកញែកពេញបណ្តាញសង្គមទៅលើវីដេអូមួយរបស់លោក ដុកទ័រ សែម រតនា បានផ្តល់បទសម្ភាសដោយបានលើកឡើងថា ប្អូនៗអ្នកបង្កើតមាតិកាមួយចំនួនចំណាយលុយជិះយន្តហោះស្នាក់នៅប្រទេសគេប្រូម៉ូតឱ្យប្រទេសគេទៀត ប៉ុន្តែនៅពេលដែលក្រសួងឬវិស័យទាក់ទងនឹងទេសចរណ៍ទាក់ទងស្នើទៅអ្នកបង្កើតមាតិកាបែរជាសួររកលុយ។ ជាមួយគ្នានេះ លោកក៏បានស្នើឱ្យអ្នកផលិតមាតិកាវីដេអូរួមគ្នាផ្សាយតំបន់ទេសចរណ៍ក្នុងស្រុកជាជាងការចំណាយប្រាក់ចេញទៅផ្សព្វផ្សាយពីតំបន់ទេចរណ៍បរទេស។

ទោះយ៉ាងណាការលើកឡើងរបស់លោកដុកទ័រ សែម រតនា បានធ្វើឱ្យអ្នកបង្កើតមាតិកា Rick Kh បានបង្ហាញអារម្មណ៍អន់ចិត្តយ៉ាងខ្លាំង និងបានពោលថាមិនបានចូលរួមកម្មវិធីជាតិម្តងត្រូវគេដៀលថា «មិនស្រលាញ់ជាតិគិតតែពីលុយ»កាលពីរសៀលថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០២៤។ រឿងដ៏ក្តៅគគុកនេះបានធ្វើឱ្យលោកដុកទ័រ សែម រតនា ចេញមកបកស្រាយដោយបានរៀបរាប់ដំណើរដើមទងគ្រប់យ៉ាង។No photo description available.

លោក សែម រតនា បានរៀបរាប់យ៉ាងដូច្នេះថា «សូមកុំទាញខ្ញុំចូលដ្រាម៉ាឱ្យឈ្លោះគ្នាអី ដុកទ័រ សែម រតនា មិនមែនជាបុគ្គលបង្ករឿងក្នុងបណ្តាញសង្គមដើម្បីឱ្យបងប្អូនខ្មែរខាតពេលតាមដានរកអ្នកឈ្នះអ្នកចាញ់អ្នកខុសអ្នកត្រូវនោះទេ។បញ្ជាក់: នេះគ្រាន់តែជាផុសបកស្រាយការយល់ច្រទ្បំ រឿងផ្សេងទៀតខ្ញុំបានខលនិយាយជាប្អូនរួចហើយ និងសុំជួបប្អូននិយាយជាមួយគ្នាដោយផ្ទាល់ម្តងទៀត។

អ្នកបង្កើតមាតិកា រូបនេះបានលើកពីចំណោទបញ្ហានាំឱ្យមានបញ្ហាកើតឡើងដោយបានរៀបរាប់ថា «ហេតុអ្វីខ្ញុំនិយាយនៅក្នុងវីដេអូបទសំភាសន៍នោះអ៊ីចឹង រឿងដើមនោះគឺវាចេះ ដែលពេលខ្ញុំទៅដល់កម្មវិធីនោះភ្លាម ម្ចាស់កម្មវិធី បានរត់មកឱបខ្ញុំ ហើយនិយាយថា “ បងអើយ!អរគុណណាស់បង ដែលបងលះបង់ពេលវេលាអញ្ជើញមក ខ្ញុំបានអញ្ជើញ Content Creators ច្រើននាក់ណាស់ តែអ្នកខ្លះគាត់រវល់ ខ្លះទៀតគាត់ទារថវិកាដើម្បីចូលរួម ទាំងដែលពួកគាត់ទៅប្រម៉ូតឱ្យស្រុកគេ Free ពួកយើងមានថវិកាតិចពេក ទើបមានអ្នកមកចូលរួមតែប៉ុននេះ “ ពេលនោះគាត់អត់បាន Mention ឈ្មោះថានរណា ឬក្រុមផលិតណាទ្បើយ(អាចខលសួរបញ្ជាក់ការពិតពីម្ចាស់កម្មវិធីបាន)»។May be an image of 1 person, suit and wingtip shoes

លោករៀបរាប់បន្ថែមទៀតថា «ខ្ញុំក៏បានគំនិតនោះយកមកបំផុសឱ្យមានការលះបង់ចូលរួមបង្កើតមាតិកាជំរុញទេសចរណ៍ក្នុងស្រុកពី Content Creators ក្នុងស្រុកទាំងអស់គ្នាតែម្តងទៅ យើងស្រុះដៃគ្នាធ្វើ យើងនឹងជោគជ័យលឿនហើយរឹងមាំ។ ទៅស្តាប់វីដេអូនោះមើល ខ្ញុំមានបានប្រើពាក្យសំដីណាអសុរស ឬជាន់ពន្លិចនរណាទេ ព្រោះខ្ញុំអត់បានសំដៅបុគ្គលណាម្នាក់ទ្បើយ ហើយខ្ញុំក៏អត់ដឹងថាជានរណាគេដែរ។ ម្យ៉ាងខ្ញុំនិយាយសំណូមពរដល់បុគ្គលមួយចំនួន ទាល់តែមានប្រាក់ឧបត្ថម្ភទើបព្រមផលិតវីដេអូជម្រុញទេសចរណ៍ក្នុងស្រុករបស់ខ្លួនឯងទេតើ តែប្អូនប្រុសគាត់ផលិតវីដេអូក្នុងស្រុករាប់មិនអស់ម៉េចបែរទៅជាអ៊ីចឹងវិញ»។

លោកដុកទ័រ សែម រតនា បានលើកពីដំណោះស្រាយទៅលើបញ្ហានេះថា «មកដល់ពេលនេះបងប្អូនអើយ! ខ្ញុំនៅគាំងខួរក្បាលនៅទ្បើយទេ ហេតុអ្វីបានជាក្លាយទៅជាបែបនេះ។ ស្នាដៃប្អូនចេញកន្លងមក ខ្ញុំតាមគាំទ្ររហូតហ្នឹង ថែមទាំងធ្លាប់ចូលខមមិនព្រួយបារម្ភពីសុវត្ថភាពប្អូនទៀតផង ខ្ញុំអត់មានការគិតអាក្រក់អីចំពោះប្អូនទាល់តែសោះតាំងតែពីដើមមក មានតែគាំទ្រស្រទ្បាញ់ គ្រប់ការចែករំលែក»។May be an image of 1 person

«ខ្ញុំអត់មានអីត្រូវបកស្រាយទៀតទេ អ្វីៗបន្តទៀតសម្រេចលើបងប្អូនតាមការគួរ។ តែសុំអង្វរកុំព្យាយាមទាញខ្ញុំនិងប្អូនឱ្យឈ្លោះគ្នានៅក្នុងបណ្តាញសង្គមអី ពួកយើងធំៗអស់ហើយ មានរឿងអីខ្ញុំនិងនិយាយជាមួយប្អូនដោយផ្ទាល់ កុំបន្តវែកញែកទៀតអី មិនចាំបាច់ទាញពួកយើងឱ្យឈ្លោះគ្នាបង្កើន Views បង្កើន Likes នោះទេ»។ នេះជាការបញ្ជាក់របស់លោក សែម រតនា៕

 

យកខោអាវជជុះមកចាក់ជាគំនរ តវ៉ា សម្តែងនូវការមិនពេញចិត្ត ក្នុងកម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់ Fashion Week នៅអាល្លឺម៉ង់!

0

កាលពីថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២៤នេះ សកម្មជន Greenpeace បានយកខោអាវជជុះពីផ្សារAccra ប្រទេសហ្គាណា មកចាក់គរនិងធ្វើបាតុកម្មនៅទីលាន Brandenburg ទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ដើម្បីរិះគន់ម៉ាកយីហោម៉ូដសម្លៀកបំពាក់ដែលផលិតច្រើនលើសកម្រិតពេកនាំឲ្យប៉ះពាល់ដល់បរិស្ថាន ហើយវាស្របនឹងថ្ងៃទី១នៃសប្តាហ៍បង្ហាញម៉ូតទីក្រុងប៊ែរឡាំង “Fashion Week Berlin”។TRT World Now on X: "In pictures: Greenpeace activists protest on first day  of Berlin Fashion Week with textile waste from second-hand market  https://t.co/Lr0koe36ef" / X

យុទ្ធនាការរបស់សកម្មជន Greenpeace បាននិយាយតវ៉ានឹងបញ្ហាកង្វះបទប្បញ្ញត្តិនៅក្នុងឧស្សាហកម្មម៉ូដសម្លៀកបំពាក់មួយចំនួន។ ពួកគេបានធ្វើការរិះគន់ចំពោះការផលិតលើសកម្រិតនៃបរិមាណម៉ាកម៉ូដសម្លៀកបំពាក់ ដែលស្របពេលជាមួយនឹងការចាប់ផ្តើមនៃថ្ងៃដំបូងនៃសប្តាហ៍បង្ហាញម៉ូតទីក្រុងប៊ែកឡាំង ប្រៀបដូចទៅនឹងការដៀមដាមដល់ការបង្ហាញម៉ូតដ៏ធំរបស់អាល្លឺម៉ង់លើកនេះ។Greenpeace Germany Protests Against Fast Fashion Dumping in Africa

ឧស្សាហកម្មវាយនភណ្ឌទាំងអស់នឹងផ្តល់នូវផលប៉ះពាល់ដល់បរិស្ថាន ជាមួយនឹងកាកសំណល់ម៉ូដ និងប្លាស្ទិកចំនួន ៤.៦ តោន ដែលបានយកទៅគរចោលនៅប្រទេសហ្គាណា ហើយនឹងបណ្តាលឱ្យមានការបំពុលដី ប៉ះពាល់ដល់សុខភាពមនុស្សទូទាំងសកលលោក និងឡើងកម្តៅផែនដីជាដើម។ ការនាំចេញវាយនភណ្ឌដ៏ច្រើនសន្ធឹកសន្ធាប់របស់ឧស្សាហកម្មវាយនភ័ណ្ឌទៅកាន់ទ្វីបអាហ្រ្វិកធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង ដែលនាំឱ្យខូចបរិស្ថានជុំវិញទាំងមូល។Fashioning a sustainable future - Greenpeace Southeast Asia

សកម្មជន Greenpeace កំពុងទាមទារឱ្យឧស្សាហកម្មវាយនភណ្ឌមានការទទួលខុសត្រូវចំពោះសំរាមរបស់ខ្លួន។ ពួកគេកំពុងតស៊ូមតិសម្រាប់ការផ្លាស់ប្តូរគំរូនៃឧស្សាហកម្មម៉ូដដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការអនុវត្តប្រកបដោយនិរន្តរភាពដូចជាការជួល ការចែករំលែករបស់ជជុះ ការជួសជុលឬកែច្នៃថ្មីជាដើម៕

ត្រី.ឆ្លាម ស៊ី .មនុ.ស្សកំពុងមានកើនឡើងគួរឲ្យកត់សម្គាល់កាលពីឆ្នាំ២០២៣

0

យោងតាមប្រភពឯកសារ«ការវាយប្រហារត្រីឆ្លាមអន្តរជាតិ»របស់សាកលវិទ្យាល័យ Florida បានឱ្យដឹងថា មានការវា.យប្រ.ហារដោយត្រី.ឆ្លាមចំនួន ៦៩ លើកក្នុងឆ្នាំ ២០២៣ ដែលខ្ពស់ជាងអំឡុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដោយការវាយប្រហារជាមធ្យមមានចំនួន ៦៣ លើកក្នុងមួយឆ្នាំៗ។

ក្រុមអ្នកស្រាវជ្រាវបានកត់សម្គាល់ថា ប្រទេសអូស្ត្រាលីបានទទួលរងនូវការវាយប្រហារពីត្រីឆ្លាមចំនួន ២២% នៃស្ថិតិសរុប ប៉ុន្តែមានចំនួន ៤០% ប៉ុណ្ណោះនៃអ្នកស្លាប់។ ចំណែក ការវាយប្រហារដោយត្រីឆ្លាមផ្សេងទៀតបានកើតឡើងនៅក្នុងសហរដ្ឋអាមេរិក បាហាម៉ាស អេហ្ស៊ីប ម៉ិកស៊ិក និងរដ្ឋ New Caledonia ។ សហរដ្ឋអាមេរិកមានការវាយប្រហារដោយត្រីឆ្លាមចំនួន ៣៦ករណី ដែលស្មើនឹង ៥២% នៃស្ថិតិសរុបនៅទូទាំងពិភពលោក។10 people killed in unprovoked shark attacks last year, report finds - ABC  News

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ត្រីឆ្លាមអាចខាំមកលើមនុស្សបាន ព្រោះថាមនុស្សមួយចំនួនបានការចូលទៅជិតត្រីឆ្លាមដោយចេតនា ឬហែលទឹកនៅក្នុងតំបន់ដែលគេហាមឃាត់។

ត្រីឆ្លាមមួយចំនួនបានខាំមកលើមនុស្សអាចគ្រាន់តែជា “ការខាំសាកល្បង” ពោលគឺត្រីឆ្លាមស្មានថាជាអាហារសមុទ្ររបស់ពួកវា ទើបពួកវាខាំតែម្តង ហើយក៏ហែលទៅឆ្ងាយបាត់។ ទោះជាយ៉ាងណា ប្រភេទត្រីឆ្លាមខ្លះមានទំហំធំល្មមដែលខាំតែមួយដងក៏អាចបណ្តាលឲ្យមនុស្សបាត់បង់ជីវិតបានផងដែរ។Sydney Harbour shark attack victim Lauren O'Neill praises 'heroic  neighbours' who saved her | World News | Sky News

ម៉្យាងវិញទៀត ការកើនឡើងនៃការវាយប្រហារដោយត្រីឆ្លាមជារឿយៗគឺ ដោយសារមនុស្សកាន់តែច្រើនបាននឹងកំពុងចំណាយពេលប្រមូលផ្តុំគ្នានៅក្នុងទឹកសមុទ្រនៅថ្ងៃឈប់សម្រាកចុងសប្តាហ៍ដែលមានធាតុអាកាសធាតុថ្ងៃក្តៅខ្លាំង អាចជាការទាក់ទាញដល់ត្រីឆ្លាម។

ក្រុមអ្នកស្រាវជ្រាវក៏បានណែនាំឲ្យមនុស្សអាចចាត់វិធានការប្រុងប្រយ័ត្នបន្ថែមទៀតដើម្បីជៀសពីត្រីឆ្លាមដូចជា៖ លេងទឹកនៅជិតៗច្រាំង, ជៀសវាងតំបន់ហាមឃាត់, កុំហែលទឹកនៅពេលព្រឹកព្រលឹម, ហែលទឹកជាមួយមិត្តភក្ដិ ព្រោះត្រីឆ្លាមទំនងជាវាយប្រហារពេលយើងនៅម្នាក់ឯង, និងពាក់គ្រឿងអលង្ការភ្លឺចាំងដើម្បីទុកការពារខ្លួនពីពួកវាផងដែរ៕Update: Florida Shark Attack Victim - Surfer

ប្រហិតចម្រុះខុសច្បាប់ គ្មានគុណភាព ២០០០គីឡូក្រាម! បង្រ្កាបបាននូវខណ្ឌពោធិ៍សែនជ័យ

0

ថ្មីៗនេះ សមត្ថកិច្ចបានចុះបង្រ្កាបរថយន្ត Sang Young មួយគ្រឿងផ្ទុកប្រហិត(ចម្រុះ)ខុសច្បាប់និងគ្មានគុណភាពចំនួន ២.០០០គីឡូក្រាម ដឹកពីតំបន់សនៃព្រំដែនថៃ ហើយឃាត់បាននៅចំណុចដីឡូតិ៍គ្មានលេខ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។May be an image of 8 people and text

យោងតាមការបង្ហោះនៅលើគណនីផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបង្ក្រាបដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើបង្ក្រាបឃាត់រថយន្តម៉ាក Ssang Young Istana ពណ៌ប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2T-6216 ដឹកផលិតផល (ប្រហិតចម្រុះ) ចំនួន ២០០០គីឡូក្រាមគ្មានសុវត្ថិភាពនិងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខណ្ឌតម្រូវម្ហូបអាហារដោយគ្មានច្បាប់អនុញ្ញាត ពីតំបន់សនៃព្រំដែនថៃ ឃាត់នៅចំណុចដីឡូតិ៍គ្មានលេខ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។May be an image of 10 people, ambulance and text

បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រគល់រថយន្ត និងផលិតផល (ប្រហិតចម្រុះ) ខាងលើ ជូនអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការ ក្លែងបន្លំ(សាខា ក.ប.ប. រាជធានីភ្នំពេញ) ដើម្បីយកទៅបំផ្លាញចោលតាមនីតិវិធី៕May be an image of 5 people, car, van, ambulance and text

ផ្ទុះរោងចក្រកាំជ្រួចដ៏ធំនៅឥណ្ឌា បណ្តាលឱ្យមនុស្សស្លា..ប់ និងរងរបួសច្រើន

0

ប្រទេសឥណ្ឌា៖ អគ្គិភ័យដ៏ធំមួយនៅរោងចក្រកាំជ្រួចនៃភាគកណ្តាលប្រទេសឥណ្ឌាបាន.ស.ម្លា.ប់.មនុស្ស ១១ នាក់ និង ១០០ នាក់ទៀតរងរបួសធ្ងន់ធ្ងរ នេះបើយោងតាមកាសែត ABC News ដែលបានរាយការណ៍កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។
មន្ត្រីក្នុងតំបន់ Harda រដ្ឋ Madhya Pradesh បាននិយាយថា មនុស្សជាង ៦០ នាក់ក្នុងចំណោមអ្នករបួសប្រហែល ១០០ នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដោយមនុស្សជាច្រើនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ រីឯផ្ទះប្រហែល ១០០ ខ្នងនៅតំបន់ជុំវិញបានរងការខូចខាតយ៉ាងខ្លាំង ដោយសារម្សៅកាំភ្លើងមួយចំនួនធំដែលគេជឿថាទុកដោយខុសច្បាប់នៅក្នុងរោងចក្រប្រហែលជាបង្កឱ្យមានការផ្ទុះ។At least 8 killed, 80 injured in fireworks factory explosion in India |  Free Malaysia Today (FMT)

វីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គមបានបង្ហាញពីភាពចលាចលនៅកន្លែងកើតហេតុ ខណៈដែលមានផ្សែងហុយដ៏ធំចេញពីរោងចក្រ ធ្វើឱ្យប្រជាពលរដ្ឋនាំគ្នារត់គេចខ្លួនទាំងភិតភ័យ។ នេះបើយោងតាមរបាយការណ៍បានកត់សម្គាល់ថា ការផ្ទុះបាននាំឱ្យមានការរត់ជាន់គ្នា បង្កើនចំនួនអ្នកស្លាប់ និងរងរបួសកាន់តែច្រើន។
មេដឹកនាំនៃរដ្ឋ Madhya Pradesh លោក Mohan Yadav បាននិយាយថា ការផ្ទុះនេះគឺជាលទ្ធផលនៃអំពើឧក្រិដ្ឋកម្មមួយ “យើងនឹងមិនព្រងើយកន្តើយចំពោះឧប្បត្តិហេតុនេះទេ ហើយចាត់វិធានការយ៉ាងតឹងរ៉ឹងប្រឆាំងនឹងជនល្មើស ដោយការសង្គ្រោះ និងការព្យាបាលអ្នករបួសគឺជាអាទិភាពចម្បងរបស់យើង”។Seven dead and 75 injured in India fireworks factory explosion, say  officials | The Star

លោក Yadav ក៏បានកោះប្រជុំបន្ទាន់ជាមួយមន្ត្រីជាន់ខ្ពស់ ដើម្បីពិភាក្សាអំពីជំហានបន្ទាប់។ ជាមួយគ្នានេះ មន្ត្រីដឹកជញ្ជូនរដ្ឋ Uday Pratap Singh ក៏បានធ្វើការត្រួតពិនិត្យពីលើអាកាស ដើម្បីវាយតម្លៃការខូចខាត។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយថា រដ្ឋាភិបាលឥណ្ឌានឹងផ្តល់សំណងចំនួន ២០០,០០០ រូពី ដល់សាច់ញាតិនៃអ្នកស្លាប់ និង ៥០,០០០ រូពីដល់អ្នករងរបួស។ ប្រធានាធិបតីឥណ្ឌាលោក Droupadi Murmu ក៏បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ។Death toll of India's firework factory blast climbs to 11; 80 others injured

គួរបញ្ជាក់ដែរថា កាំជ្រួចត្រូវបានគេប្រើជាទូទៅក្នុងពិធីមង្គលការ និងពិធីបុណ្យនានាក្នុងប្រទេសឥណ្ឌា ដែលជួយឱ្យឧស្សាហកម្មនេះរីកចម្រើន។ ទោះជាយ៉ាងណាក៏ដោយ គ្រោះថ្នាក់នៅរោងចក្រកាំជ្រួចក៏កើតមានជាញឹកញាប់ផងដែរ ដោយសារតែការបំពានច្បាប់អគ្គីភ័យ និងការផ្ទុះ និងកំហុសរបស់មនុស្សក្នុងការគ្រប់គ្រងសម្ភារៈផ្ទុះ។ កាលពីឆ្នាំមុន ការផ្ទុះនៅរោងចក្រកាំជ្រួចនៅ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា ក៏បានសម្លាប់មនុស្សសរុប ១៦ នាក់ផងដែរ៕Seven killed, 75 injured in explosion at Indian firework factory -  Bangladesh Weekly

បាតុភូតចម្លែកទៀតហើយ! តើនឹងមានអ្វីកើតឡើងទៀត បន្ទាប់ពីសត្វសេក រាប់រយក្បាលបានធ្លាក់ពីលើមេឃយ៉ាងអាថ៌កំបាំងនៅប្រទេសអូស្ត្រាលី?

0

ប្រទេសអូស្ត្រាលី៖ សត្វសេកឡូរីរាប់រយក្បាលបានធ្លាក់ពីលើមេឃយ៉ាងអាថ៌កំបាំងនៅក្នុងប្រទេសអូស្ត្រាលីកាលពីសប្តាហ៍មុន ធ្វើឱ្យអ្នកវិទ្យាសាស្ត្រមានការភ័ន្តច្រឡំយ៉ាងខ្លាំង។

កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤ នេះយោងតាមគេហទំព័រអន្តរជាតិមួយបានឱ្យដឹងថា កាលពីសប្តាហ៍មុន នៅលើមេឃនៃរដ្ឋ New South Wales ប្រទេសអូស្ត្រាលី មានបាតុភូតចម្លែកមួយបានកើតឡើង ដោយគេប្រទះឃើញសត្វស្លាបរាប់រយក្បាល ជាពិសេសសត្វសេកឡូរី ស្រាប់តែធ្លាក់ពីលើមេឃយ៉ាងអាថ៌កំបាំង ដែលអ្នកវិទ្យាសា្តស្ត្រគិតថាប្រហែលជាមានជំងឺឆ្លងអ្វីមួយកើតឡើងចំពោះសត្វស្លាបទាំងនេះ ដោយមិនមែនជាបាតុភូតធម្មជាតិដែលមនុស្សភាគច្រើនប៉ាន់ស្មាននោះទេ។

បើយោងតាមក្រុមអ្នកវិទ្យាសាស្ត្ររបានកំណត់ថានេះប្រហែលជា “រោគសញ្ញាខ្វិនរបស់សត្វសេក” ដែលជាមេរោគ lorikeet paralysis Syndrome (LPS)។ មេរោគនេះបានរីករាលដាលយ៉ាងឆាប់រហ័សចំពោះសត្វស្លាបហើយអាចបណ្តាលឱ្យមានរោគសញ្ញាដូចជា ខ្វិន បាត់បង់សមត្ថភាពហោះហើរ និងបាត់បង់ជីវិត។ ចំនួនសត្វសេកដែលរងផលប៉ះពាល់កំពុងកើនឡើងគួរឱ្យព្រួយបារម្ភ ដែលធ្វើឱ្យអាជ្ញាធរអូស្ត្រាលី និងអ្នកវិទ្យាសាស្ត្រស្វែងរកមូលហេតុភ្លាមៗ។ ទោះជាយ៉ាងណា មូលហេតុនៃជំងឺនេះមិនទាន់ត្រូវបានកំណត់ច្បាស់លាស់នៅឡើយទេ។ យ៉ាងណាមិញ អ្វីដែលច្បាស់លាស់នោះគឺថា ជំងឺនេះមានសក្ដានុពលក្នុងការឆ្លងរាលដាលដល់សត្វស្លាបដទៃទៀត និងសូម្បីតែមនុស្ស។Hundreds of parrots are mysteriously falling from the sky in Australia --  here's why

លោក David Phalen សាស្ត្រាចារ្យផ្នែកសុខភាពសត្វព្រៃ និងអភិរក្សនៅសកលវិទ្យាល័យ Sydney ដែលធ្វើការលើគម្រោង Lory Parrot Paralysis Syndrome បាននិយាយថា ជំងឺនេះត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងឆ្នាំ ២០១០ ហើយប៉ះពាល់ដល់សត្វស្លាបនៅក្នុងតំបន់រវាងទីក្រុង Bundaberg ក្នុងរដ្ឋ Queensland និង Grafton ក្នុងរដ្ឋ New South Wales ប៉ុណ្ណោះ។ លោក David ជឿថា ជំងឺនេះអាចកើតចេញពីការទទួលទានផ្លែស្វាយច្រើនពេក ហើយស្រវឹងដោយសារតែជាតិស្ករនៅក្នុងផ្លែឈើ។

ទោះជាយ៉ាងណា ក្រុមអ្នកស្រាវជ្រាវបានធ្វើតេស្តរកជាតិអាល់កុល ប៉ុន្តែមិនបានរកឃើញជាតិអាល់កុលនៅក្នុងខ្លួនរបស់សត្វស្លាបទេ ដោយសញ្ញាដែលអ្នកវិទ្យាសាស្ត្របានឃើញមិនត្រូវគ្នានឹងការពុលស្រាទេ។ ហេតុនេះហើយ ប្រឈមមុខនឹងស្ថានភាពបន្ទាន់ អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យស៊ីដនី និងអង្គការការពារសត្វកំពុងធ្វើការស្វែងយល់ពីរបៀបបញ្ឈប់ការរីករាលដាលនៃជំងឺនេះ។ វិធានការមួយចំនួនត្រូវបានដាក់ឱ្យដំណើរការ រួមទាំងការរក្សាជម្រកបក្សីឱ្យស្អាត ការផ្តល់របបអាហារមានតុល្យភាព និងការកំណត់ទំនាក់ទំនងរវាងបក្សីដែលមានសុខភាពល្អ និងឈឺ។

គួរបញ្ជាក់ដែរថា ការស្លាប់របស់សត្វសេកជាច្រើននៅក្នុងប្រទេសអូស្ត្រាលីគឺជាការប្រកាសអំពីសារៈសំខាន់នៃការការពារជីវចម្រុះ។ យើងត្រូវដឹងថាសត្វទាំងអស់ មិនថាធំ ឬតូច គឺមានតួនាទីសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីរបស់យើង ហើយនៅពេលដែលប្រភេទសត្វមួយត្រូវបានវាយប្រហារដោយជំងឺ វាក៏ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីរបស់យើងទាំងមូលផងដែរ៕

ប្លែក! ពន្ធនាគារនៅអាមេរិកតម្រូវឱ្យ..អ្ន..ក..ទោ..ស..ថែទាំឆ្មាអនាថា

0

សហរដ្ឋអាមេរិក ៖ ពន្ធនាគារនៅអាមេរិកបានតម្រូវឱ្យអ្នកទោសមានតួនាទីថែទាំឆ្មាអនាថា ឬឆ្មាដែលគេបោះបង់ចោល ដើម្បីរង់ចាំឱ្យអ្នកស្រឡាញ់សត្វយកឆ្មាទាំងនេះទៅចិញ្ចឹម ។ អ្នកទោសត្រូវសម្អាតខ្លួនប្រាណឆ្មា, កាត់ក្រចក, ជូតត្រចៀក, ផ្តល់ទឹក និងចំណីឱ្យវាស៊ី ។ ក្រោយពីអ្នកទោសបានថែទាំឆ្មារួចមកឃើញថា ឆ្មាទាំងនេះបានធ្វើឱ្យពួកគេស្ងប់អារម្មណ៍, មានភាពទទួលខុសត្រូវ ហើយត្រូវក្រោកពីព្រលឹមជារៀងរាល់ថ្ងៃ ។Inmates caring for cats in rehab program at Pendleton prison | WTTV CBS4Indy

នៅអាមេរិកមានពន្ធនាគារឃុំឃាំងអ្នកទោសជាច្រើនកន្លែង ហើយពន្ធនាគារភាគច្រើនបានរៀបចំឱ្យអ្នកទោសមើលថែទាំឆ្មា និងឆ្កែ ដែលពួកវាពុំទទួលបានការថែទាំយ៉ាងល្អ ឬអាចត្រូវគេធ្វើបាបពីមុន មុនពេលសត្វទាំងនេះមានអ្នកទទួលយកទៅចិញ្ចឹម ។

ពន្ធនាគារមួយកន្លែងឈ្មោះ «Pendleton Correctional Facility» បានរៀបចំគម្រោង FORWARD និងបានយកឆ្មាគ្មានម្ចាស់ពីមជ្ឈមណ្ឌលថែទាំឆ្មាមកកាន់ពន្ធនាគារ ដើម្បីឱ្យអ្នកទោសថែទាំរាល់ថ្ងៃ ។ អ្នកទោសមានតួនាទីថែទាំឆ្មា ចំនួន៦ម៉ោងក្នុង១ថ្ងៃ ហើយពួកគេនឹងទទួលបានថ្លៃឈ្នួល ចំនួន២០សេនក្នុង១ម៉ោង ។Pendleton prison's stray cat program helps animals, inmates - Washington  Times

តួនាទីរបស់អ្នកទោស គឺធ្វើការងារគ្រប់យ៉ាងដូចគ្នានឹងអ្នកចិញ្ចឹមឆ្មាទូទៅធ្វើដែរ ។ ពួកគេត្រូវផ្តល់ក្តីស្រឡាញ់, ថែទាំ, ផ្តល់ទឹក និងចំណី, កាត់ក្រចកឆ្មា, ជូតត្រចៀក, ផ្លាស់ប្តូរដីខ្សាច់ឱ្យឆ្មា និងសម្អាតសម្ភារៈឆ្មា ។ រីឯបញ្ហាសុខភាពឆ្មា ខាងពន្ធនាគារនឹងបញ្ជូនគ្រូពេទ្យសត្វ មកមើលថែដោយផ្ទាល់ ។

ជាមួយគ្នានេះ ឆ្មាទាំងអស់ក៏បានជួយអ្នកទោសវិញដែរ ដូចជា ៖ ជួយព្យាបាលអ្នកទោស, បង្កើនជំនាញ, យល់ពីការឈឺចាប់របស់អ្នកដទៃ, បង្កើនការទទួលខុសត្រូវ, មើលឃើញពីតម្លៃរបស់ខ្លួនឯង និងចេះគោរពគ្នាទៅវិញទៅមក ។ ដូច្នេះ Soft Skills ទាំងនេះនឹងធ្វើឱ្យអ្នកទោសបានកែប្រែខ្លួនឡើងវិញ និងកាត់បន្ថយការប្រព្រឹត្តខុសម្តងទៀត នៅពេលពួកគេចេញពីពន្ធនាគារ ។Correctional facility moves cat sanctuary to larger quarters

ការថែទាំឆ្មា គឺជាកិច្ចការមួយជួយឱ្យអ្នកទោសបានត្រៀមខ្លួនពេលទៅបំពេញការងារនៅខាងក្រៅ ពីព្រោះការចិញ្ចឹមសត្វ គឺទាមទារឱ្យមានការត្រៀមខ្លួន និងភាពទទួលខុសត្រូវមួយកម្រិត ។

អ្នកទោសម្នាក់បានចូលរួមក្នុងគម្រោងថែទាំឆ្មា និយាយថា គាត់ចាប់ផ្តើមធ្វើការនៅម៉ោង៧ព្រឹក ដោយចូលទៅក្នុងបន្ទប់ឆ្មា និងថែទាំពួកវា ។ ក្រោយមក គាត់បានប្រាប់ឱ្យប្រពន្ធមកទទួលឆ្មានេះទៅចិញ្ចឹមនៅផ្ទះ ។ រីឯអ្នកទោសម្នាក់ទៀតប្រាប់ថា ឆ្មាទាំងនេះបានធ្វើឱ្យគាត់ត្រូវក្រោកពីព្រលឹមជារៀងរាល់ថ្ងៃ ព្រោះវាត្រូវការគាត់ ហើយគាត់ក៏ត្រូវការវាដែរ ។Cats Seeking Forever Homes Find Unlikely Friends Within Prison Walls - The  Dodo

សត្វឆ្មារស់នៅក្នុងពន្ធនាគារ នឹងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ ហើយវាមានភាពជិតស្និទ្ធជាមួយមនុស្សកាន់តែខ្លាំង ព្រោះមុននេះ ឆ្មាមួយចំនួនត្រូវបានគេធ្វើបាប ។ ឆ្មារស់នៅក្នុងពន្ធនាគារ នឹងមានឱកាសបានទៅរស់នៅជាមួយគ្រួសារចិត្តល្អ ឬរស់នៅជាមួយអ្នកស្រឡាញ់សត្វ ។ អ្នកទោសនិយាយថា ពួកគេចង់ចិញ្ចឹមឆ្មាឱ្យបានល្អ និងចង់ឱ្យអ្នករស់នៅក្រៅពន្ធនាគារដឹងថា ឆ្មាទាំងនេះកំពុងរង់ចាំអ្នកយកទៅចិញ្ចឹម ៕

តារាចិន Dylan Wang ត្រូវទស្សនិកជនថាសមដើរតួជា CEO ប៉ុន្តែលោកឆ្លើយតបបែបនេះវិញ

0

តារាសម្តែងចិន Dylan Wang ចាប់តាំងពីសម្តែងជាលើកដំបូងជាតួអង្គ Daoming Si ក្នុងឆ្នាំ២០១៨ពីរឿងដើមរបស់តៃវ៉ាន់មកធ្វើឱ្យទស្សនិកជនស្គាល់លោកច្រើន។ មកទល់បច្ចុប្បន្ន តារាសម្តែងរូបនេះកាន់តែមានប្រជាប្រិយភាព មានអ្នកគាំទ្ររាប់លាននាក់ និងក្រសោបបានពានរង្វាន់ជាច្រើននិងកាន់តែមានឈ្មោះបោះសំឡេងជាតួឯកប្រុសដ៏មានមុនស្នេហ៍។Chinese star Dylan Wang wants his body of work to have 'diversity' | The Straits Times

តារាសម្តែងវ័យ២៥ឆ្នាំរូបនេះ បានកើនឡើងប្រជាប្រិយភាពយ៉ាងខ្លាំងជាមួយនឹងការសម្ដែងរបស់ខ្លួនជាស្តេចបិសាចនៅក្នុងរឿងភាគចិនឆ្នាំ២០២២ ក្នុងរឿង Love Between Fairy And Devil ដែលជាការកែសម្រួលពីប្រលោមលោក ។ ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ Dylan Wang មានអ្នកតាមដាន ៥ លាននាក់នៅលើ Instagram និងអ្នកតាមដាន ២០លាននាក់នៅ លើបណ្តាញសង្គមចិន Weibo ។ លោកត្រូវបានគេសំដៅថាជាតារាកំពុងរះ ដែលសំដៅទៅលើតារាល្បីៗដែលមានអ្នកគាំទ្រច្រើន ហើយអាចបង្កើតចរាចរណ៍អ៊ីនធឺណិតបានច្រើន។Red Carpet Rendezvous: Dylan Wang Radiates in Pharrell's Louis Vuitton Ensemble at Tencent Video All Star Night 2023.

ទន្ទឹមនឹងមានបណ្តាញសង្គមផ្ទាល់ខ្លួន ព្រមទាំងមានអ្នកតាមដានច្រើនច្បាស់ណាស់បណ្តាញសង្គមទាំងនេះនាំមកនៅជាមួយទាំងមតិវិជ្ជមាន និងអវិជ្ជមាន ប៉ុន្តែសម្រាប់តារាប្រុសរូបនេះបានឆ្លើយតបថា “មិនថាល្អឬអាក្រក់ ពួកគេបានជំរុញខ្ញុំ និងជាការរំលឹកឱ្យបំពេញកាតព្វកិច្ចស្នូលរបស់ខ្ញុំក្នុងនាមជាតារាសម្តែង” ។Only for love/以爱为营]Dylan Wang in his new role : r/CDrama

ទោះបីជាតារាសម្តែង Dylan Wang ត្រូវបានគេស្គាល់ច្បាស់សម្រាប់តួនាទីដែលសមនឹងតួ នាយកប្រតិបត្តិឬហៅថា CEO ក៏ដោយ ប៉ុន្តែតារាសម្តែងរូបនេះចង្អុលបង្ហាញថា ខ្លួនលោកបានចាប់យកតួអង្គផ្សេងៗគ្នា។ Dylan Wang ថាគេមិនដាក់កម្រិតខ្លួនឯងក្នុងការលេងតួអង្គប្រភេទណាមួយឡើយ ព្រោះលោកចង់ឱ្យផ្នែកការងារ និងតួនាទីរបស់លោកមានភាពចម្រុះ ហើយកែលម្អ និងរៀនសូត្រក្នុងតួនាទីបន្ទាប់របស់ខ្លួន៕

 

ប្រាសាទខ្សាច់ជាកន្លែង..គ្រោះ..ថ្នា..ក់ដល់ការពងរបស់អណ្តើកសមុទ្រ

0

ជារៀងរាល់ឆ្នាំ គេសង្កេតឃើញនៅតាមបណ្តោយឆ្នេរសមុទ្រអាត្លង់ទិក មានសត្វអណ្តើកសមុទ្ររាប់សែនក្បាលបានហែលទឹកមកពងនៅឆ្នេរនេះ បន្ទាប់ពីពងរួច ពួកវាក៏ហែលទឹកសមុទ្រទៅកាន់កន្លែងឆ្ងាយៗពីឆ្នេរ ។ ប៉ុន្តែមានកូនអណ្តើកសមុទ្រត្រឹមតែ១ប៉ុណ្ណោះដែលនៅរស់រានមានជីវិត ក្នុងចំណោមកូនអណ្តើកចំនួន១.០០០ក្បាល ហើយកូនអណ្តើកទាំងនេះបានធំឡើង និងក្លាយជាមេបាអណ្តើកបន្តទៀត ។Myrtle Beach State Park officials share tips as sea turtle hatching season  begins | WPDE

ក្រោយពីកូនអណ្តើកញាស់ចេញពីពងមក ពួកវាត្រូវប្រញាប់ធ្វើដំណើរចុះទឹកសមុទ្រ ខណៈពួកវាមានខ្លួនតូចៗ និងពុំសូវរឹងមាំ ។ ក្នុងអំឡុងពេលធ្វើដំណើរចុះទឹកសមុទ្រ កូនអណ្តើកត្រូវទទួលរងនូវការយាយីពីសត្វជាច្រើន ដូចជា ៖ បក្សីសមុទ្រ, ក្តាម និងត្រីឆ្លាម ។ លើសពីនេះ កូនអណ្តើកអាចត្រូវបានសត្វផ្សេងទៀតរំខានតាំងពីពួកវានៅក្នុងពង ដូចជា ៖ ក្តាម, សត្វ Raccoon និងស្រមោច ។Florida Oceanographic Society | Sea Turtle Nesting Season is Heating Up!

បច្ចុប្បន្ន គេចាត់ទុកថា អណ្តើកសមុទ្រ គឺជាសត្វដ៏កម្រមួយប្រភេទ និងជិតផុតពូជពីផែនដី ។ ហេតុនវ ប្រទេសនានានៅលើពិភពលោក បានងាកមកចាប់អារម្មណ៍នឹងចំនួនអណ្តើកសមុទ្រធ្លាក់ចុះ និងជិតផុតពូជនាពេលឆាប់ៗនេះ ។

ការរៀបចំកម្មវិធីផ្សេងៗរបស់មនុស្ស ក៏អាចគំរាមដល់ការពងរបស់អណ្តើកសមុទ្រផងដែរ ពីព្រោះសម្ភារៈផ្សេងៗដែលយើងទុកនៅលើខ្សាច់ ដូចជា ៖ កៅអី, ឆ័ត្រ, ធុងទឹក, ប្រដាប់ចូកខ្សាច់ ឬសំរាមគរចោលនៅលើខ្សាច់ បើសម្ភារៈទាំងនេះស្ថិតនៅកន្លែងបង្កាត់ពូជរបស់អណ្តើក, សំបុកអណ្តើក និងកន្លែងពងរបស់អណ្តើក វានឹងរារាំងដល់ការពងរបស់ពួកវា ។ រីឯកូនអណ្តើកដែលទើបញាស់ចេញមក ក៏ពិបាកធ្វើដំណើរចុះទឹកសមុទ្រដែរ ។2024 Turtle Tour Near Samara Beach provided by Samara Adventures reviews

លើសពីនេះ ប្រាសាទខ្សាច់ (Sandcastle) ឬរណ្តៅខ្សាច់ ដែលយើង និងកូនចៅរបស់យើងនាំគ្នាធ្វើនៅលើឆ្នេរសមុទ្រនោះ ក៏អាចបង្កបញ្ហាដល់កូនអណ្តើកដូចគ្នា ។ ហេតុនេះ មុនពេលត្រឡប់ទៅផ្ទះវិញ យើងគួរតែបំផ្លាញប្រាសាទខ្សាច់ ឬពំនូកខ្សាច់ទាំងនេះជាមុនសិន ព្រោះមិនមែនគ្រប់ប្រាសាទខ្សាច់ គ្រប់ពំនូកខ្សាច់ និងគ្រប់រណ្តៅខ្សាច់ សុទ្ធតែត្រូវបានទឹកសមុទ្ររំលាយចោលទាំងអស់ទេ ។

ចំណែកកូនអណ្តើកវិញ រណ្តៅខ្សាច់តូចៗដែលយើងជីកលេងនោះ អាចក្លាយជារណ្តៅដ៏ជ្រៅសម្រាប់ពួកវា ។ ដូចគ្នានេះ ប្រាសាទខ្សាច់របស់យើង គឺមានភាពដូចគ្នានឹងកំពូលភ្នំ Everest ដ៏ធំសម្រាប់កូនអណ្តើក និងធ្វើឱ្យពួកវាពិបាកធ្វើដំណើរឆ្លងកាត់ ។How to Build a Sandcastle: Learning from a Real Pro

កាលពីឆ្នាំ២០១៩ សារព័ត៌មានបានចុះផ្សាយថា កូនអណ្តើកតូចៗដែលទើបញាស់ចេញមក ពួកវាមិនអាចធ្វើដំណើរទៅកាន់ទឹកសមុទ្របានទេ ដោយសារពួកវាបានញាស់នៅជិតប្រាសាទខ្សាច់ដ៏ធំ ដែលស្ថិតនៅឆ្នេរ Bonita នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ។ មហាជនទូទៅ ពេលបានឃើញកូនអណ្តើកទាំងនេះហើយនាំគ្នាអាណិតពួកវាយ៉ាងខ្លាំង ។

សរុបមក ចូរកុំបង្កបញ្ហា ឬឧបសគ្គដល់ការពង និងការធំលូតលាស់របស់អណ្តើកសមុទ្រឱ្យសោះ ព្រោះសកម្មភាពតូចតាចដែលយើងបានធ្វើនៅលើឆ្នេរសមុទ្រ វានឹងបង្កគ្រោះថ្នាក់ដល់កូនអណ្តើកទើបញាស់ ។ ហេតុនេះ ពេលយើងទៅលេងនៅឆ្នេរសមុទ្រ ឬតំបន់ទេសចរណ៍ធម្មជាតិផ្សេងៗ ចូរកុំបោះចោលកាកសំណល់តូច-ធំ ព្រោះសំរាមទាំងនេះនឹងធ្វើឱ្យសត្វសមុទ្រមានគ្រោះថ្នាក់ ៕21 Sand Castles That Will Blow Your Mind (PHOTOS) | HuffPost Entertainment

ផ្អើលពេញកោះជប៉ុន! ត្រីបាឡែនចំនួន ១០ ក្បាលត្រូវបានជាប់គាំងក្នុងសមុទ្រទឹកកក

0

ប្រទេសជប៉ុន៖ ត្រីបាឡែនឃាតករចំនួន ១០ ក្បាលត្រូវបានជាប់គាំងក្នុងសមុទ្រទឹកកកនៅភាគខាងជើងនៃកោះ Hokkaido របស់ប្រទេសជប៉ុន។

កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាម CNN បានឱ្យដឹងថា ត្រីបាឡែនឃាតករប្រមាណ ១០ ក្បាលត្រូវបានប្រទះឃើញជាប់គាំងក្នុងទឹកសមុទ្រទឹកកក ដោយពួកវាកំពុងព្យាយាមរកកន្លែងដើម្បីដកដង្ហើម ប៉ុន្តែមន្ត្រីឆ្នេរមិនអាចជួយពួកវាបានទេ ដោយត្រូវរង់ចាំរហូតដល់ទឹកកករលាយសិន។10 killer whales trapped by sea ice in Japan - YouTube

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអង្គារ ដោយអ្នកនេសាទក្នុងតំបន់បានប្រទះឃើញត្រីបាឡែនជាប់គាំង ហើយក៏បានជូនដំណឹងដល់អាជ្ញាធរឆ្នេរសមុទ្រនៅរ៉ាស៊ូភ្លាមៗ។ ទោះជាយ៉ាងណា មន្ត្រីឆ្នេរបាននិយាយថា ពួកគេមិនអាចជួយត្រីបាឡែនបានទេ ដោយសារតែទឹកកកក្រាស់ពេក។ មន្ត្រីឆ្នេរក៏បានបន្តទៀតថា ពួកគេគ្មានជម្រើសអ្វីក្រៅពីរង់ចាំឱ្យទឹកកករលាយនោះទេ។ លើសពីនេះ កង្វះខ្យល់នៅក្នុងតំបន់នោះបានរារាំងទឹកកកមិនឱ្យផ្លាស់ទីទៅកន្លែងណាផ្សេងទៀតឡើយ ដូច្នេះក្រុមត្រីបាឡែននេះប្រហែលជាអាចបាត់បង់ជីវិត ប្រសិនបើពួកវាហែលទៅឆ្ងាយមិនកើត។Japan: Concerns mount for pod of killer whales trapped in drift ice | World  News | Sky News

យោងតាមរូបភាពយន្តហោះគ្មានមនុស្សបើករបស់ក្រុម Wildlife Pro LLC ដែលជាអង្គការការពារសត្វក្នុងស្រុក បានបង្ហាញឱ្យឃើញថា ត្រីបាឡែនឃាតករបានជាប់ក្នុងរន្ធតូចៗ ដែលពួកវាកំពុងតស៊ូក្នុងគម្លាតតូចចង្អៀតមួយរវាងលំហូរទឹកកក។ អង្គការនេះបាននិយាយថា ខ្លួនបានជួបប្រទះត្រីបាឡែនដែលជាប់គាំងនៅក្នុងសមុទ្រទឹកកកបែបនេះជាច្រើលើកហើយ ខណៈពេលកំពុងធ្វើការស្រាវជ្រាវលើសមុទ្រ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅលើ Facebook ។ បុគ្គលិក Wildlife Pro LLC ដែលថតវីដេអូ ក៏បាននិយាយដែរថា “កាលពីមុនយើងបានឃើញត្រីបាឡែនឃាតករប្រហែល ១៣ ក្បាលជាប់គាំងក្នុងរន្ធទឹកកកផងដែរ” ពួកគេហាក់ដូចជាពិបាកដកដង្ហើមខ្លាំងណាស់។Around 10 killer whales trapped in drift ice off Hokkaido - The Mainichi

គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេ ដែលត្រីបាឡែនឃាតករបានជាប់គាំងក្នុងសមុទ្រទឹកកក។ កាលពីឆ្នាំ ២០០៥ ត្រីបាឡែនឃាតករមួយក្រុមក៏បានជាប់នៅក្នុងទឹកកកដែលរសាត់ចេញពីឆ្នេរសមុទ្រនៃទីក្រុង ហើយក្រោយមកពួកវាក៏បានស្លាប់ ដោយសារកង្វះខ្យល់នៅក្នុងតំបន់នេះ ធ្វើឱ្យទឹកកកដែលជាប់គាំង Orcas គឺនៅទ្រឹង។ ដូច្នេះហើយ ទឹកកកសមុទ្រតែងតែក្របដណ្តប់ឆ្នេរកោះហុកកៃដូរៀងរាល់រដូវរងា ហើយវាគឺជាទឹកកកសមុទ្ររយៈទទឹងទាបបំផុតក្នុងពិភពលោក ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្រិតបានធ្លាក់ចុះដោយសារការឡើងកំដៅផែនដីកើនឡើង៕