Home Blog Page 1208

ដើម្បីទទួលបានសុខភាពរាងកាយល្អ តើមនុស្សគ្រប់វ័យត្រូវការកាល់ស្យូមប៉ុន្មាន?

0

កាល់ស្យូម គឺជាសមាសធាតុរ៉ែដល់សំខាន់នៅក្នុងឆ្អឹងនិងធ្មេញ លើសពីនេះវាក៏មានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពរាងកាយរបស់យើងផងដែរ។ ប៉ុន្តែនៅអាយុនីមួយៗរាងកាយរបស់យើងបានលូតលាស់ជាបន្តបន្ទាប់ ដូច្នេះហើយតើមនុស្សគ្រប់វ័យទាំងអស់ត្រូវការកាល់ស្យូមប៉ុន្មានក្នុង ១ថ្ងៃ?

១.កុមារភាព៖ ចំពោះកុមារតូចដែលមានអាយុ ១-១០ឆ្នាំ គួរតែទទួលបានកាល់ស្យូម ៨០០ – ១០០០ មីលីក្រាមក្នុងមួយថ្ងៃ សម្រាប់ពង្រឹងឆ្អឹង និងធ្មេញ រួមទាំងផ្នែកផ្សេងៗទៀត ដើម្បីប្រើប្រាស់ជារចនាសម្ព័ន្ធនៃរាងកាយ។Calcium: Health benefits, foods, and deficiency

២.មនុស្សពេញវ័យ៖ សម្រាប់មនុស្សពេញវ័យវិញគួរតែទទួលបានជាតិកាល់ស្យូម ១២០០ មីលីក្រាមក្នុងមួយថ្ងៃ។Teenage Years - Nutritional Information - Bord Bia

៣.ស្ត្រីមានផ្ទៃពោះ៖ រីឯស្ត្រីមានផ្ទៃពោះគួរតែទទួលបានជាតិកាល់ស្យូម ១៥០០មីលីក្រាមក្នុងមួយថ្ងៃ ដែលលើសពីមនុស្សធម្មតា ដោយសារតែសារធាតុរ៉ែបែបនេះត្រូវបានបញ្ជូនទៅកុមារសម្រាប់ការអភិវឌ្ឍនៃរចនាសម្ព័ន្ធរាងកាយរបស់ទារក។Essential Nutrients For A Healthy Pregnancy: Are You Eating Enough Protein  & Calcium? - MY Texas Health Care Obstetrics & Gynecology

៤.ស្ត្រីបំបៅដោះ៖ សម្រាប់ស្រ្តីបំបៅដោះគួរតែទទួលបានជាតិកាល់ស្យូម ១៥០០ – ២០០០ មីលីក្រាមក្នុងមួយថ្ងៃ។

៥.មនុស្សចាស់៖ ជាធម្មតាមនុស្សគួរតែទទួលបានជាតិកាល់ស្យូម ១០០០-១៥០០ មីលីក្រាម / ថ្ងៃ ដែលលើសពីមនុស្សធម្មតា ព្រោះក្រោយអាយុជាង ៣០ឆ្នាំ រាងកាយនឹងស្រូបជាតិកាល់ស្យូមតិច បណ្តាលឱ្យមានបញ្ហាឆ្អឹង ព្រោះមិនបានទទួលជាតិកាល់ស្យូមគ្រប់គ្រាន់ និងធ្វើឱ្យឆ្អឹងផុយ prune និងមិនមានសុខភាពល្អ៕Healthy Eating for Older Adults - Abba Medical Transportation

ទីផ្សាររថយន្តអគ្គិសនីបានកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក

0

បរទេស៖ នៅក្នុងខែដំបូងនៃឆ្នាំ ២០២៤ ការលក់រថយន្តអគ្គិសនី និងរថយន្តកូនកាត់នៅទូទាំងពិភពលោកមានចំនួន ១.១ លានគ្រឿង កើនឡើង ៦៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Rho Motion ដែលបានរាយការណ៍កាលពីពេលថ្មីៗនេះថា ការលក់រថយន្តអគ្គិសនីនៅទូទាំងពិភពលោកបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែមករា ប៉ុន្តែបានធ្លាក់ចុះទៅវិញនៅក្នុងខែធ្នូ។ ការផ្លាស់ប្តូរនេះអាចមកពីកត្តាជាច្រើនដូចជាការកាត់បន្ថយការឧបត្ថម្ភធនសម្រាប់ការទិញរថយន្តអគ្គិសនី បទប្បញ្ញត្តិតឹងរ៉ឹងទាក់ទងនឹងយានជំនិះ/ការបំភាយអគ្គីសនី ឬគ្រាន់តែជាការធ្លាក់ចុះនៃការលក់តាមរដូវកាលជាដើម។People Love Electric Vehicles! Now Comes the Hard Part | WIRED

នៅក្នុងទីផ្សារសំខាន់ៗដូចជាប្រទេសអាល្លឺម៉ង់ បារាំង និងចិន រថយន្តអគ្គិសនី និងរថយន្តកូនកាត់សរុបចំនួន ១.១ លានគ្រឿងត្រូវបានលក់នៅទូទាំងពិភពលោកក្នុងខែមករា ឆ្នាំ ២០២៤។ ដោយតួលេខខាងលើមានការកើនឡើងគួរឱ្យកត់សម្គាល់ ៦៩% បើប្រៀបធៀបទៅនឹង ៦៦០,០០០ គ្រឿងដែលបានលក់ក្នុងខែមករា ឆ្នាំ ២០២៣។ ទោះជាយ៉ាងណាក៏ដោយ កម្រិតនៃការលក់នេះគឺទាបជាងក្នុងខែធ្នូ ២៦% ហើយក៏ទាបជាងខែមិថុនា សីហា កញ្ញា តុលា និងវិច្ឆិកា ក្នុងឆ្នាំ ២០២៣ ផងដែរ។ លោក Charles Lester អ្នកគ្រប់គ្រងទិន្នន័យនៅ Rho Motion បានពន្យល់ថា ការលក់រថយន្តអគ្គិសនីក្នុងប្រទេសអាល្លឺម៉ង់បានធ្លាក់ចុះប្រហែល ៥០% ក្នុងខែមករា ឆ្នាំ២០២៤ បើធៀបនឹងខែធ្នូ ឆ្នាំ២០២៣ នៅពេលដែលប្រទេសនេះបានដកប្រាក់ឧបត្ថម្ភរថយន្តអគ្គិសនី ហើយការធ្លាក់ចុះស្រដៀងគ្នានេះក៏បានកើតឡើងនៅក្នុងប្រទេសបារាំងផងដែរ។Electric Vehicles for Everyone? The Impossible Dream | Manhattan Institute

ទោះជាយ៉ាងណាក៏ដោយ Lester នៅតែមានសុទិដ្ឋិនិយមអំពីអនាគតដោយព្យាករណ៍ថាការធ្លាក់ចុះនេះនឹងមានរយៈពេលខ្លី។ លោកបានបន្ថែមថា ក្រុមហ៊ុនផលិតរថយន្តទំនងជានឹងបង្កើនការចំណាយលើរថយន្តអគ្គិសនី ដើម្បីបំពេញតាមស្តង់ដារការបំភាយឧស្ម័នដែលកំណត់ដោយសហភាពអឺរ៉ុប។ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក និងកាណាដា ការលក់ម៉ូដែលកូនកាត់អគ្គិសនី និងដោតឌុយអ៊ីនបានកើនឡើង ៤១% បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែបានថយចុះ ១៤% បើធៀបនឹងខែធ្នូ ឆ្នាំ ២០២៣។ ដូចគ្នានេះដែរនៅក្នុងប្រទេសចិន ការលក់បានកើនឡើងជិតពីរដងក្នុងខែមករា ប៉ុន្តែបានធ្លាក់ចុះ ២៦% បើធៀបនឹងខែធ្នូឆ្នាំមុន។Electric Vehicles Ease into Fast Lane

ម៉្យាងវិញទៀត យោងតាមសេចក្តីប្រកាសដ៏គួរឱ្យកត់សម្គាល់បំផុតមួយដែលបានធ្វើឡើងនៅក្នុងវិស័យរថយន្តកូនកាត់អគ្គិសនី និងដោតឌុយប៉ុន្មានសប្តាហ៍ថ្មីៗនេះ គឺក្រុមហ៊ុនរថយន្តយក្សរបស់អាមេរិក General Motors បាននិយាយកាលពីខែមុនថា ខ្លួននឹងចាប់ផ្តើមលក់រថយន្តកូនកាត់ដោតឌុយអ៊ីនមួយចំនួននៅក្នុងប្រទេស និងពង្រីកទីផ្សារ ដើម្បីអនុលោមតាមស្តង់ដារឥន្ធនៈ និងការបំភាយឧស្ម័នដ៏តឹងរ៉ឹង។ ការផ្លាស់ប្តូរនេះអាចជំរុញការលក់រថយន្តកូនកាត់នៅក្នុងសហរដ្ឋអាមេរិក ដោយដើរតួជា “ជំហានមួយ” ដើម្បីធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់មនុស្សក្នុងការផ្លាស់ប្តូរពីរថយន្តដែលប្រើម៉ាស៊ីនចំហេះខាងក្នុងទៅជារថយន្តអគ្គិសនីសុទ្ធ៕

លោកនាយករដ្ឋមន្ត្រីថៃរីករាយនៅពេលលោកថាក់ស៊ីន ទទួលបានការព្យួរទោស

0

ប្រទេសថៃ ៖ លោក Srettha Thavisin នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ លើកឡើងថា លោករីករាយនៅពេលអតីតនាយករដ្ឋមន្ត្រីប្រទេសថៃ លោក Thaksin Shinawatra បានត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ។ លោកនាយករដ្ឋមន្ត្រីថៃនឹងមានឱកាសចូលជួបលោក Thaksin ប៉ុន្តែលោកបញ្ជាក់ថា ប្រទេសថៃមាននាយករដ្ឋមន្ត្រីតែម្នាក់ប៉ុណ្ណោះ ។

កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ បានផ្តល់សម្ភាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ដោយលោកបានបង្ហាញនូវក្តីរីករាយដែលអតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin បានទទួលការព្យួរទោស និងធ្វើដំណើរត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ។Bangkok Post - Srettha: Thaksin could have role after release

លោក Srettha Thavisin បញ្ជាក់ថា គ្រប់យ៉ាងបានដំណើរការទៅតាមលក្ខខណ្ឌច្បាប់ ហើយលោកនៅតែបញ្ជាក់ពាក្យដដែលថា លោក Thaksin គឺជាអតីតនាយករដ្ឋមន្ត្រីថៃម្នាក់ ដែលមានចំណេះដឹង សមត្ថភាព និងទទួលបានការស្រឡាញ់ចូលចិត្តពីពលរដ្ឋថៃ ។ លោករីករាយណាស់នៅពេលលោក Thaksin ទទួលបានការព្យួរទោស ប៉ុន្តែលោកមិនបានទូរស័ព្ទទៅជជែកជាមួយអ្នកនាង Paetongtarn Shinawatra ប្រធានគណបក្សភឿថៃ នៅឡើយទេ ពីព្រោះបច្ចុប្បន្ននេះ លោកចង់ឱ្យពួកគេមានពេលវេលានៅជាមួយគ្នាជាលក្ខណៈគ្រួសារ ។Pheu Thai foots the political bill for Thaksin's return | East Asia Forum

ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រីមិនបានបារម្ភអ្វីទេ ដោយសារលោក និងអ្នកនាង Paetongtarn បានយល់ពីគ្នាទៅវិញមកស្រាប់ហើយ ។ ប្រសិនបើមានឱកាស លោកនឹងចូលជួបលោក Thaksin ដូចលោកធ្លាប់ចូលជួបលោក ប្រាយុទ្ធ ចាន់អូចា អតីតនាយករដ្ឋមន្ត្រីថៃដែរ ។

នៅពេលអ្នកសារព័ត៌មានសួរថា ពេលនេះ អ្នកមានទស្សនៈខុសគ្នានិយាយថា អំណាចគ្រប់គ្រងនាពេលនេះ បានផ្លាស់ចេញពីវិមានរដ្ឋាភិបាលទៅកាន់លំនៅឋានរបស់លោក Thaksin វិញ តើលោកនាយករដ្ឋមន្ត្រីយល់ឃើញយ៉ាងណាដែរ?Ex-prime minister Thaksin enters Thai prison hours after returning from  exile | The Hunts Post

លោក Srettha Thavisin ឆ្លើយថា លោកទទួលស្គាល់ពីទស្សនៈខុសគ្នា ប៉ុន្តែលោកមិនចង់ឱ្យយករឿងនេះមកធ្វើជាប្រធានបទទេ ពីព្រោះបើយោងតាមរដ្ឋធម្មនុញ្ញប្រទេសថៃចែងថា នាយករដ្ឋមន្ត្រីថៃមានតែម្នាក់ប៉ុណ្ណោះ ។

កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកនាង Paetongtarn Shinawatra ប្រធានគណបក្សភឿថៃ បានបង្ហោះរូបភាពក្នុង Instagram ផ្ទាល់ខ្លួន អំពីលោក Thaksin អតីតនាយករដ្ឋមន្ត្រីថៃ អង្គុយលេងនៅបរិវេណអាងហែលទឹកក្នុងលំនៅឋាន ក្រោយពីលោកទទួលបានការព្យួរទោស ។ អ្នកនាង Paetongtarn បានសរសេរក្នុង Instagram ថា ៖ «ក្រោយពីមិនបានឃើញបរិយាកាស និងពន្លឺថ្ងៃនៅខាងក្រៅអស់ចំនួន១៨០ថ្ងៃ និងមិនបានវិលត្រឡប់មកផ្ទះមួយនេះអស់រយៈពេល១៧ឆ្នាំ នៅទីបំផុត លោកប៉ាក៏អាចមកអង្គុយនៅខាងក្រៅបែបនេះ» ។PM-elect Srettha vows to improve Thais' lives - Khmer Times

គួរបញ្ជាក់ថា លោក Thaksin អតីតនាយករដ្ឋមន្ត្រីប្រទេសថៃ បានទទួលការព្យួរទោសកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយពីលោកទទួលទោសអស់ចំនួន១៨០ថ្ងៃ ។ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ លោកបានធ្វើដំណើរចាកចេញពីមន្ទីរពេទ្យប៉ូលិស និងជិះរថយន្តទៅផ្ទះរបស់លោក ដែលស្ថិតនៅផ្លូវចារឺនសានីតវង្ស តំបន់បាងផ្លាត់ ទីក្រុងបាងកក ៕

NASA កំពុងប្រកាសរកអ្នកស្មគ្រ័ចិត្តទៅរស់នៅសាកល្បងនៅភពអង្គារសិប្បនិមិត្ត

0

សហរដ្ឋអាមេរិក៖ ប្រិយមិត្តទាំងអស់គ្នាដែលជាអ្នកតាមដានផ្នែកអវកាសប្រាកដជាដឹងហើយថា កាលពីកន្លងទៅ NASA បានបញ្ជូនអ្នកវិទ្យាសាស្ត្រចំនួន ៤រូបទៅរស់នៅភពអង្គារសិប្បនិមិត្ត (Mars Dune Alpha) ដែលរៀបចំឡើងនៅលើភពផែនដីនោះទេ។ ទោះបីជាទីភ្នាក់ងារនេះមិនទាន់បញ្ជូនមនុស្សទៅកាន់ភពក្រៅពិតប្រាកដក៏ដោយ ក៏ NASA គ្រោងនឹងបញ្ជូននាវិកទៅរស់នៅភពអង្គារនាពេលអនាគត ដោយបច្ចុប្បន្នកំពុងរៀបចំសម្រាប់បេសកកម្មស្វែងរកអ្នកស្ម័គ្រចិត្តបន្ថែម ខណៈដែលវិទ្យាសាស្ត្រចំនួន ៤រូបនោះជិតដល់ថ្ងៃត្រឡប់មកវិញហើយ។Want to live like a Martian? NASA is seeking volunteers

ដូច្នេះប្រសិនបើអ្នកមានបំណងចង់ផ្លាស់ប្តូរបរិយាកាសផែនដី ទៅរស់នៅភពអង្គារវិញ NASA នឹងមានការផ្តល់ជូនសម្រាប់អ្នក។ នេះបើយោងតាម Digital Trends ដែលបានចុះផ្សាយកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថា បេសកកម្មរស់នៅភពអង្គារសិប្បនិមិត្ត នៅក្នុងមូលដ្ឋាន Mars Dune Alpha មានគោលបំណងចង់ឱ្យមនុស្សចេះសម្របខ្លួន និងអភិវឌ្ឍការច្នៃប្រឌិត ក៏ដូចជាដោះស្រាយបញ្ហាដែលអាចកើតឡើងភ្លាមៗ នៅក្នុងបរិស្ថានស្មុគស្មាញ ដែលត្រូវបានរៀបចំឱ្យមានលក្ខណៈស្រដៀងនឹងភពអង្គារ។NASA Seeks Volunteers For Yearlong Simulated Mars Mission

Mars Dune Alpha គឺជាមូលដ្ឋានដែលមានទំហំ ១៥៨ ម៉ែត្រក្រលាកសាងឡើងដោយបច្ចេកវិទ្យាព្រីន 3D គឺជាការពិសោធន៍ផ្នែកសុខភាពរាងកាយ ស្មារតី និងការដោះស្រាយបញ្ហានានាពីសំណាក់ក្រុមអ្នកស្ម័គ្រចិត្ត ដោយមិនមានជំនួយពីមនុស្សនៅលើផែនដីនោះទេ។ ទោះជាយ៉ាងណា ក្រុមអ្នកវិទ្យាសាស្ត្រ ៤រូបនឹងត្រូវបញ្ចប់បេសកកម្មនៅប៉ុន្មានខែខាងមុខនេះ ដោយសារពួកគាត់បានសិក្សា និងរស់នៅភពអង្គារសិប្បនិមិត្តអស់រយៈពេល ១ឆ្នាំហើយ។ ហេតុនេះបច្ចុប្បន្ន NASA កំពុងជ្រើសរើសអ្នកស្ម័គ្រចិត្តមួយក្រុមទៀត ដើម្បីជំនួសអ្នកវិទ្យាសាស្ត្រពីមុន ក៏ដូចជាចូលរួមជាមួយក្រុមនាពេលអនាគតផងដែរ។Nasa seeks volunteer applications for paid, year-long simulated Mars mission

ដូច្នេះ NASA កំពុងសាកល្បងអ្នកវិទ្យាសាស្ត្រដែលមានសញ្ញាប័ត្រអនុបណ្ឌិតផ្នែក STEM ដូចជាជីវវិទ្យា គណិតវិទ្យា ឬវិស្វកម្ម ឬអ្នកបើកយន្តហោះដែលមានបទពិសោធន៍យ៉ាងហោចណាស់ ១,០០០ ម៉ោង ដើម្បីអាចជួយមនុស្សធម្មតាដែលមានឆន្ទៈចង់ចង់ចូលរួមបេសកកម្មនេះឱ្យទទួលបានជោគជ័យទាំងអ្នកវិទ្យាសាស្រ្ត និងអ្នកស្ម័គ្រ្គចិត្ត ក្នុងគោលបំណងជ្រើសរើសមនុស្សទាំងនេះទៅរស់នៅភពក្រៅជាមួយសមាជិកនាវិកនាពេលអនាគត។Nasa unveils 'Mars' habitat for year-long experiments on Earth | The  Straits Times

គួរបញ្ជាក់ដែរថា អង្គការ NASA បានកំពុងស្វែងរកពលរដ្ឋអាមេរិកដែលមានសុខភាពល្អមាំមួន មានកម្លាំងចិត្តរឹងមាំ មិនចេះជក់បារី មិនផឹកស្រា ដែលមានអាយុពី ៣០-៥៥ ឆ្នាំ និងស្ទាត់ជំនាញភាសាអង់គ្លេសសម្រាប់ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពរវាងនាវិក និងបេសកកម្ម។ អ្នកគ្រប់គ្រង NASA បាននិយាយថា “អ្នកដាក់ពាក្យសុំគួរតែមានបំណងប្រាថ្នាដ៏មុតមាំសម្រាប់ការផ្សងព្រេង និងចាប់អារម្មណ៍ក្នុងការរួមចំណែកដល់ការងាររបស់ NASA ដើម្បីរៀបចំសម្រាប់ដំណើរមនុស្សដំបូងទៅកាន់ភពព្រះអង្គារនាពេលអនាគត”៕

ថៃជំរុញគម្រោងទិដ្ឋាការមួយអាចធ្វើដំណើរទៅកាន់៥ប្រទេស

0

ប្រទេសថៃ ៖ ប្រទេសកម្ពុជា និងថៃ បានសហការគ្នាផ្សព្វផ្សាយគម្រោង «ប្រទេស២ គោលដៅ១» ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសធ្វើដំណើរមកប្រទេសទាំងពីរកាន់តែច្រើន ។ ការសហការគ្នាផ្សព្វផ្សាយគម្រោងនេះ កើតឡើងនៅពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Srettha Thavisin នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានជួបពិភាក្សាគ្នានៅទីក្រុងបាងកក កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤ ហើយប្រទេសថៃបានព្យាយាមជំរុញគម្រោង «ទិដ្ឋាការមួយ» ជាមួយប្រទេស៣ទៀតនៅតំបន់អាស៊ាន ។Bangkok Post - Hun Manet thanks Thailand for preventing 'interference' in  Cambodia affairs

ប្រទេសកម្ពុជា និងថៃ បានយល់ព្រមស្វែងរកមធ្យោបាយ និងសម្រួលដល់វិស័យទេសចរណ៍ឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ និងប្រទេសផ្សេងទៀតរួមគ្នា ។ ហេតុនេះ ក្រសួងទេសចរណ៍របស់ប្រទេសទាំងពីរនឹងផ្តល់ភាពសំខាន់លើប្រធានបទនេះនាពេលឆាប់ៗ ។

ក្រៅពីនេះ ប្រទេសថៃមានគម្រោងពិភាក្សាជាមួយប្រទេសកម្ពុជា, វៀតណាម, ឡាវ និងម៉ាឡេស៊ី ដើម្បីធ្វើកិច្ចព្រមព្រៀងឱ្យភ្ញៀវទេសចរដែលមានទិដ្ឋាការរបស់ប្រទេសណាមួយ អាចធ្វើដំណើរទៅកាន់ប្រទេសចំនួន៥ ទៀត ដោយពុំចាំបាច់ឆ្លងកាត់ការបំពេញឯកសារបន្ថែម ។กงสุล แจงไม่ได้เปลี่ยนเงื่อนไขยื่นวีซ่าคนจีน ยันใช้ระบบ e-visa ตั้งแต่ 27  ก.ย. 64

ទោះយ៉ាងណា ការបង្កើតគម្រោងនេះមិនមែនជាគំនិតថ្មីទាំងអស់ទេ ប៉ុន្តែគម្រោងនេះត្រូវបានគេលុបចោលកាលពីពេលកន្លងមក ដោយសារប្រទេសជាច្រើនមានលក្ខខណ្ឌកំណត់ និងតម្លៃជាក់លាក់ ។ បច្ចុប្បន្ន ប្រទេសថៃបានស្នើឱ្យភ្ញៀវទេសចររបស់ប្រទេសមួយចំនួន ដូចជា ៖ ភ្ញៀវទេសចរកូរ៉េខាងត្បូង និងរុស្ស៊ី អាចចូលប្រទេសថៃ រយៈពេល៩០ថ្ងៃ ដោយពុំចាំបាច់សុំទិដ្ឋាការ និងពុំចាំបាច់បង់ថ្លៃអ្វីទាំងអស់ ។ វិធានការនេះមានភាពខុសប្លែកគ្នាពីប្រទេសកម្ពុជា, ឡាវ និងវៀតណាម ។

លើសពីនេះ ប្រទេសថៃមានគម្រោងធ្វើកិច្ចព្រមព្រៀងទិដ្ឋាការសម្រាប់ប្រទេសចំនួន៥ នៅតំបន់អាស៊ាន ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងលើកលែងទិដ្ឋាការដល់ពលរដ្ឋមកពីប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ចំនួន២៧ប្រទេស ។ ហេតុនេះ ភ្ញៀវទេសចរទាំងអស់ដែលមកពីសហភាពអឺរ៉ុប នឹងទទួលបាននូវភាពងាយស្រួលប្រហាក់ប្រហែលគ្នា ។Single Entry Tourist Visa for Thailand | ThaiEmbassy.com

លោក ធួន ស៊ីណាន (Thourn Sinan) ប្រធានសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លើកឡើងថា វាជាវិធីសាស្ត្រសម្រាប់កិច្ចសហការផ្នែកទេសចរណ៍ក្នុងតំបន់ និងមានសក្តានុពលគ្រប់គ្រាន់សម្រាប់ប្រទេសកម្ពុជា, ថៃ និងបណ្តាប្រទេសក្នុងតំបន់អាស៊ានផ្សេងទៀតដែលចូលរួម ។

កាលពីឆ្នាំ២០២៣ ប្រទេសថៃអាចទាក់ទាញភ្ញៀវទេសចររហូតដល់២៧លាននាក់ ។ រីឯប្រទេសកម្ពុជា បានទទួលភ្ញៀវទេសចរជាង៥លាននាក់ ហើយក្រសួងទេសចរណ៍កម្ពុជា បានកំណត់គោលដៅទទួលភ្ញៀវទេសចរបរទេសឱ្យបានជាង៦លាននាក់ នៅឆ្នាំ២០២៥ និង៧លាននាក់ នៅឆ្នាំ២០២៦ ៕จ่อเพิ่ม “วีซ่าฟรี” เที่ยวไทย ดันรายได้ต่างชาติสู่เป้า 3 ล้านล้าน

សាកលវិទ្យាល័យអូស្ត្រាលីចំនួន ៨ បានលុបចោលពាក្យសុំចូលរៀនរបស់និស្សិតអន្តរជាតិ

0

អូស្ត្រាលី៖ កាលពីពេលថ្មីៗនេះ យោងតាមគេហទំព័រអន្តរជាតិមួយ បានឱ្យដឹងថា សាកលវិទ្យាល័យចំនួនប្រាំបី ទាំងរដ្ឋ និងឯកជន នៅក្នុងប្រទេសអូស្ត្រាលី បានលុបចោលសំណើរសុំចូលរៀនរបស់និស្សិតអន្តរជាតិ ក្នុងបរិបទដែលរដ្ឋាភិបាលរឹតបន្តឹងទិដ្ឋាការសិស្ស ដើម្បីកាត់បន្ថយការធ្វើអន្តោប្រវេសន៍។Top 10 Universities With A High Acceptance Rate In Australiaក្នុងនោះសាកលវិទ្យាល័យដែលលុបចោលពាក្យសុំចូលរៀនរបស់និស្សិតអន្តរជាតិរួមមាន៖ Western Sydney, Macquarie, Wollongong, Latrobe, Deakin, Central Queensland, Edith Cowan និង Kaplan Business School (KBS) ដោយសាលាបាននិយាយថាពួកគេនឹងសងថ្លៃសេវាទាំងអស់ដែលបេក្ខជនបានបង់។Australian universities must provide more places for poorer students to  meet future labour market demands, report says | Australian universities |  The Guardian

សម្រាប់សិស្សអន្តរជាតិដែលមិនទាន់ទទួលបានទិដ្ឋាការមានន័យថា សាលាបានលុបចោលសំណើរសុំចូលរៀនរបស់និស្សិតហើយ។ សាលាបានកំណត់ថាវាពិបាកសម្រាប់និស្សិតក្នុងការបំពេញតាមលក្ខណៈវិនិច្ឆ័យទិដ្ឋាការថ្មី ដូច្នេះសំបុត្រចូលរៀនរបស់និស្សិតនឹងត្រូវបានលុបចោល។ មូលហេតុដែលរដ្ឋាភិបាលអូស្ត្រាលីរឹតបន្ទឹងច្បាប់ទិដ្ឋាការថ្មីសម្រាប់និស្សិតអន្តរជាតិ គឺដោយសារនិស្សិតមុនៗធ្លាប់បានបំពានច្បាប់ទិដ្ឋាការ។ ទោះជាយ៉ាងណា និស្សិតដែលត្រូវបានសាលានៅក្នុងប្រទេសអូស្ត្រាលីលុបចោល ភាគច្រើនគឺជានិស្សិតអន្តរជាតិដែលមកពីប្រទេសឥណ្ឌា នេប៉ាល់ និងប៉ាគីស្ថាន។New South Wales Australia University

គួរបញ្ជាក់ដែរថា នៅខែធ្នូ ឆ្នាំ ២០២៣ ប្រទេសអូស្ត្រាលីបានប្រកាសផែនការកាត់បន្ថយអន្តោប្រវេសន៍ពាក់កណ្តាលក្នុងរយៈពេលពីរឆ្នាំខាងមុខ ក៏ដូចជារឹតបន្តឹងទិដ្ឋាការសម្រាប់និស្សិតអន្តរជាតិផងដែរ។ តម្រូវការវិញ្ញាបនបត្រភាសាអង់គ្លេសសម្រាប់និស្សិតអន្តរជាតិក្នុងកម្មវិធីបរិញ្ញាបត្របានកើនឡើងពី ៥.៥ ទៅ ៦.០ IELTS សម្រាប់កម្មវិធីក្រោយឧត្តមសិក្សា តម្រូវការគឺ ៦.៥ ជំនួសឱ្យ ៦.០ ។ លើសពីនេះ និស្សិតអន្តរជាតិត្រូវតែធ្វើតេស្តថ្មីមួយដែលមានឈ្មោះថា The Genuine Student Test (GST) ដែលជំនួសរបាយការណ៍ចូលបណ្តោះអាសន្នចាស់ (GTE) ដើម្បីទទួលបានទិដ្ឋាការដែលប្រើប្រាស់សម្រាប់គោលបំណងសិក្សា។Progress to The University of Western Australia by studying with NCUK

លើសពីនេះ ការស្នើសុំទិដ្ឋាការទីពីររបស់សិស្ស ដើម្បីបន្តការស្នាក់នៅរបស់ពួកគេ នឹងត្រូវបានត្រួតពិនិត្យយ៉ាងជិតស្និទ្ធថែមទៀត។ បច្ចុប្បន្នប្រទេសអូស្ត្រាលី គឺជាគោលដៅសិក្សានៅបរទេសដ៏ពេញនិយមបំផុតមួយនៅក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងកាណាដា។ យោងតាមស្ថិតិរបស់ក្រសួងអប់រំអូស្ត្រាលី គិតត្រឹមខែតុលាឆ្នាំមុន ប្រទេសនេះមាននិស្សិតអន្តរជាតិប្រហែល ៧៦៨,០០០ នាក់ ដែលចំនួនច្រើនជាងគេគឺមកពីប្រទេសចិន ឥណ្ឌា និងនេប៉ាល់៕

​ គ្រូផេះគ្រូអង្កាម ត្រូវមន្ទីរធម្មការ កោះហៅធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព

0

មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បានកោះហៅលោក ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម កិច្ចសន្យា ដោយបានស្នើឱ្យបញ្ឈប់ការបង្ហោះវីដេអូគ្រូបារមី គ្រូអូមអាម ក្នុងបណ្ដាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់សង្គម និងសាសនាជាខ្លាំង។

ជុំវិញករណីនេះ មន្ទីរធម្មការ ក៏បានប្រកាសឱ្យគ្រូអូមអាមផ្សេងៗទៀត ដែលនៅតែមិនបញ្ឈប់សកម្មភាពទេ ក្រសួងនឹងមានវិធានការតាមផ្លូវច្បាប់ជាធរមាន។

លើសពីនេះទៅទៀត មហាជនដែលប្រើប្រាស់បណ្តាញសង្គមទាំងអស់ ដែលយកវីដេអូចាស់ៗកន្លងទៅបង្ហោះ ឬវីដេអូថ្មីៗ ពាក់ព័ន្ធនឹងគ្រូបារមីក៏ត្រូវប្រឈមមុខនឹងច្បាប់ផងដែរ។

គួរបញ្ជាក់ថា កន្លងទៅខាងក្រសួងបានធ្វើការណែនាំគ្រូបារមីជាច្រើនអ្នករួចមកហើយដូចជា លោកតាបារមីឥសីសំរិទ្ធ ឈ្មោះ វ៉ាត វុធ និងលោក ញ៉ឹប សុភិន ត្រូវបានគេស្គាល់ថាជាគ្រូឥណ្ឌា១២ភាសាជាដើម៕លោក ញ៉ឹប​ សុភិន​ ហៅបារមីលោកគ្រូឥណ្ឌា ១២ ភាសា  ចុះកិច្ចសន្យាជាមួយមន្ទីរធម្មការនិងសាសនារាជនាធីភ្នំពេញមិនថតផ្សាយផ្ទាល់ពេលទស្សទាយនិងមិន  ...

 

អាហារចៀនថៃនិងកម្ពុជា ជាប់ចំណាត់ថ្នាក់ជាអាហារ ..អា..ក្រក់.. បំផុតលើពិភពលោក

0

ប្រទេសថៃ ៖ គេហទំព័រម្ហូបអាហារល្បីឈ្មោះមួយនៅលើពិភពលោក បានចាត់ចំណាត់ថ្នាក់អាហារចៀនដ៏..អា..ក្រក់..បំផុតនៅតំបន់អាស៊ី និងលើពិភពលោក ក្នុងនោះដុកឌឿ មកពីប្រទេសថៃ បានជាប់ចំណាត់ថ្នាក់ទី២ ជាអាហារចៀន..អា..ក្រក់..បំផុតក្នុងតំបន់អាស៊ី ខណៈអាពីង របស់កម្ពុជា ជាប់ចំណាត់ថ្នាក់ទី១ ។

វាបានធ្វើឱ្យល្បីល្បាញក្នុងបណ្តាញសង្គមនៅប្រទេសថៃ ក្រោយពេលគេហទំព័រម្ហូបអាហារដ៏ពេញនិយមឈ្មោះ «TasteAtlas» បានចាត់ចំណាត់ថ្នាក់អាហារចៀនអាក្រក់បំផុតនៅលើពិភពលោក ចំនួន៧០មុខ ។ ចំណែកអាហារចៀនអាក្រក់បំផុតនៅតំបន់អាស៊ី អាហាររបស់កម្ពុជា និងថៃ ក៏បានជាប់ចំណាត់ថ្នាក់ជាអាហារអាក្រក់ដែរ ។

គេហទំព័រ TasteAtlas លើកឡើងថា អាហារដ៏ពេញនិយមនៅប្រទេសថៃ គឺដុកឌឿ ឬដង្កូវចៀន បានជាប់ចំណាត់ថ្នាក់ទី២ ជាអាហារចៀនអាក្រក់បំផុតនៅតំបន់អាស៊ី ។ រីឯអាហារចៀនមួយប្រភេទទៀត គឺអាពីង របស់ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់ទី១ ។

គេហទំព័រនេះបញ្ជាក់ថា ដុកឌឿ ឬដង្កូវចៀន គឺជាអាហារបែបប្រពៃណីរបស់ថៃ ដែលទទួលបានការពេញនិយម ជាពិសេស នៅទីក្រុងបាងកក ។ អាហារប្រភេទនេះ គឺជាដង្កូវចៀន ហើយដាក់ផ្សំគ្រឿងដោយអំបិល និងម្រេច ។ ពេលខ្លះ គេបានផ្សំគ្រឿងវាដោយដាក់ទឹកជ្រលក់តាមរូបមន្តអាហាររបស់អាជីវករ ។ គេតែងប្រទះឃើញអាហារចៀននេះនៅគ្រប់ទីកន្លែងនៅប្រទេសថៃ ជាពិសេស គេដាក់លក់តាមរទេះរុញនៅតាមផ្លូវ ។

នៅពេលចៀនដុកឌឿរួចហើយ វានឹងមានភាពស្រួយ និងជាប់ខ្លាញ់ ហើយរសជាតិរបស់វាពេលខ្លះ អាចល្វីងបន្តិច ។ ចំណុចសំខាន់ ដុកឌឿ បានផ្តល់នូវអាហារូបត្ថម្ភផ្នែកអាហារ ដោយសារវាផ្តល់នូវប្រូតេអ៊ីនខ្ពស់ ។ អ្នកខ្លះជឿថា ដុកឌឿ បានផ្តល់នូវគុណសម្បត្តិសម្រាប់ធ្វើជាថ្នាំព្យាបាលទៀតផង ។

នេះជាប្រភេទអាហារចៀនអាក្រក់បំផុតលើពិភពលោក រួមមាន ៖
១-អាពីង (នៅប្រទេសកម្ពុជា)
២-ដុកឌឿ ឬដង្កូវចៀន (នៅប្រទេសថៃ)
៣-Khuushuur (នៅប្រទេសម៉ុងហ្គោលី)
៤-Steamed chicken feet (Feng zhao) (នៅប្រទេសចិន)
៥-Tokneneng (នៅប្រទេសហ្វីលីពីន)
៦-Murukku (នៅឥណ្ឌា)
៧-Sev (នៅឥណ្ឌា)
៨-Menchi katsu (នៅជប៉ុន)
៩-Vietnamese Crullers (Quẩy) (នៅវៀតណាម) និង
១០-Chargah (នៅប៉ាគីសា្ថន) ៕

ពិធីបុណ្យអា..ក្រាត..កាយ..ដែលមានអាយុកាលរាប់ពាន់ឆ្នាំនៅក្នុងប្រទេសជប៉ុនត្រូវបានលុបចោល

0

ប្រទេសជប៉ុន៖ ពិធីបុណ្យ Sominsai ដែលជាពិធីបុណ្យបុរសអា..ក្រាត..កាយ..មានអាយុកាលជាង ១ ពាន់ឆ្នាំនៅក្នុងប្រទេសជប៉ុន ជាប្រពៃណីចុងក្រោយបង្អស់ដែលត្រូវបានប្រារព្ធនៅឆ្នាំនេះ ខណៈដែលឆ្នាំក្រោយៗលែងមានពិធីបុណ្យនេះទៀតហើយ ដោយសារតែអ្នកស្រុកកាន់តែមានវ័យចំណាស់មិនអាចគ្រប់គ្រងការងាររៀបចំបានទៀតទេ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីចំនួនប្រជាជនវ័យចំណាស់ និងការថយចុះការសម្រាលកូន ពិធីបុណ្យជប៉ុនដ៏ចំម្លែកនេះនឹងត្រូវបានលុបចោលតែម្តងនៅឆ្នាំក្រោយ។Japan's 'naked men' festival succumbs to population ageingកាលពីពេលថ្មីៗនេះយោងតាម The Japan Time ដែលបានចុះផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថាពិធីបុណ្យ Sominsai ដែលត្រូវបានចាត់ទុកថាជាពិធីបុណ្យចម្លែកបំផុតមួយនៅក្នុងប្រទេសជប៉ុនត្រូវបានប្រារព្ធជាលើកចុងក្រោយនៅឆ្នាំនេះកាលពីល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ដោយមានបុរសអា..ក្រាត..កាយរាប់ពាន់នាក់ចូលរួមប្រកួតប្រជែងគ្នាដណ្តើមថង់ពិសិដ្ឋដែលមានវត្ថុធាតុឈើដ៏មានតម្លៃមួយ ដោយជឿជាក់ថា អ្នកឈ្នះនឹងទទួលបានពរជ័យពីទេវតាក្នុងឆ្នាំថ្មី ដែលពិធីនេះត្រូវបានប្រារព្ធឡើងនៅប្រាសាទ Kokuseki ក្នុងខេត្ត Iwate ភាគខាងជើងប្រទេសជប៉ុន។Japan's 'Naked Men' Festival Succumbs To Population Ageing | Barron's

ការរៀបចំព្រឹត្តិការណ៍នេះ បានទាក់ទាញអ្នកចូលរួមរាប់រយនាក់ និងភ្ញៀវទេសចររាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ប៉ុន្តែត្រូវបានលុបចោលនៅឆ្នាំក្រោយៗ ដោយសារប្រជាជនកាន់តែចំណាស់ ហើយការរៀបចំព្រឹត្តិការណ៍ទ្រង់ទ្រាយធំបែបនេះគឺពិបាកណាស់។ លោក Toshiaki Kikuchi ដែលបានឈ្នះការប្រកួតដ៏ពិសិដ្ឋនេះនិងបានចូលរួមក្នុងការរៀបចំពិធីបុណ្យជាច្រើនឆ្នាំមកនេះ បានសម្តែងក្តីសង្ឃឹមថា ពិធីបុណ្យ Sominsai នឹងត្រឡប់មកវិញនាពេលអនាគត។ គាត់បាននិយាយថា “ខ្ញុំនៅតែចង់រក្សាប្រពៃណីនេះ ទោះបីជាវាប្រហែលជាត្រូវផ្លាស់ប្តូរទម្រង់នៃការរៀបចំក៏ដោយ។ អ្នកអាចយល់យ៉ាងច្បាស់ពីតម្លៃនៃសកម្មភាពជាច្រើន ប្រសិនបើអ្នកចូលរួមដោយផ្ទាល់” ។Festival with 1,000-year history succumbs to graying population - The Japan  Times

អ្នកចូលរួមនិងអ្នកទស្សនាជាច្រើនក៏បានសម្តែងការសោកស្តាយផងដែរនៅពេលព្រឹត្តិការណ៍ត្រូវបានផ្អាក។ Yasuo Nishimura ជាគិលានុបដ្ឋាយិកាអាយុ ៤៩ ឆ្នាំមកពីទីក្រុង Osaka បាននិយាយថា នេះគឺជាពិធីចុងក្រោយនៃប្រពៃណីដ៏អស្ចារ្យមួយដែលមានរយៈពេលជាង ១,០០០ ឆ្នាំមកហើយ។ នាងបានបន្តទៀតថា ខ្ញុំពិតជាសោកស្តាយណាស់។Japan's 'naked men' festival in Iwate succumbs to ageing population:  'difficult to continue' | South China Morning Postគួរបញ្ជាក់ដែរថា ភាពចាស់នៃចំនួនប្រជាជននៅក្នុងប្រទេសជប៉ុន កំពុងកើតឡើងលឿនជាងមុនទ្វេដង។ ទិន្នន័យស្ថិតិពីក្រសួងកិច្ចការផ្ទៃក្នុងរបស់ជប៉ុនក្នុងខែកញ្ញា ឆ្នាំ ២០២៣ បានបង្ហាញថា ប្រទេសនេះជាលើកដំបូងបានកត់ត្រាមនុស្សចំនួន ១២.៥០ លាននាក់ដែលមានអាយុលើសពី ៨០ ឆ្នាំ ដែលស្មើនឹងជាង ១០% នៃចំនួនប្រជាជនសរុប។ ដូច្នេះចំនួនមនុស្សដែលមានអាយុលើសពី ៧៥ ឆ្នាំឡើងដល់ ២០ លាននាក់ ខណៈដែលសមាមាត្រនៃមនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំឡើងដល់កម្រិតខ្ពស់បំផុតគឺ ២៩.១%៕

ស្ពានថ្មីតម្លៃ៦០លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

0

នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលជាប្រភេទស្ពានបេតុងភ្លោះ មានប្រវែង ៨៤៥,៧ម៉ែត្រ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ក្រោយបញ្ចប់ការសាងសង់ ស្ពានតភ្ជាប់ពីចាក់អង្រែក្រោម ទៅកាន់ព្រែកប្រា នឹងផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ ...ស្ពានព្រែកប្រា-ចាក់អង្រែ ដែលមានតម្លៃប្រមាណ៦០លានដុល្លារ បានខួងសរសរគ្រឹះទី១ នៅត្រើយខាងកើត ពីចុងខែមករា ឆ្នាំ២០២៤។

គម្រោងស្ពាននេះ នឹងជួយកាត់បន្ថយការកកស្ទះលើស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ។No photo description available.សម្រាប់ការសាងសង់ស្ពាននេះ រដ្ឋាភិបាលកម្ពុជា ប្រើឥណទានសម្បទានពីប្រទេសចិន ដែលមានតម្លៃប្រមាណ ៦០លានដុល្លារ និងប្រើពេល៤២ខែក្នុងការសាងសង់។

សូមបញ្ជាក់ថា ស្ពាននេះស្ថាបនាមួយខ្សែ មានទទឹង ២៧ ម៉ែត្រ បណ្ដោយ៨៤៥,៧ម៉ែត្រ, ៤គន្លងរថយន្ត ,៧ កន្លងម៉ូតូ និង២គន្លងថ្មើជើង៕May be an image of road