Home Blog Page 1197

ត្រឹមរយៈពេលជាង ១ខែប៉ុណ្ណោះ ចំណូលនៃការនាំចេញកាហ្វេរបស់វៀតណាមឈានដល់ ១ ពាន់លានដុល្លារអាមេរិក

0

វៀតណាម៖ តម្លៃកាហ្វេនៅក្នុងប្រទេសវៀតណាមបានបង្កើតកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៣០ ឆ្នាំ ដែលឈានដល់ជិត ១ ពាន់លានដុល្លារអាមេរិកត្រឹមរយៈពេល ៤៥ ថ្ងៃប៉ុណ្ណោះនៃការនាំចេញកាហ្វេ ដែលនេះនឹងជួយដល់ឧស្សាហកម្មកាហ្វេរីកចម្រើនខ្លាំងនាពេលអនាគត។
យោងតាមអគ្គនាយកដ្ឋានគយ គិតត្រឹមឆមាសទីមួយនៃខែកុម្ភៈ ឆ្នាំ២០២៤ ប្រទេសនេះបាននាំចេញកាហ្វេជិត ៥៧.០០០តោន ជាមួយនឹងចំណូលសរុប ១៨៤.៤ លានដុល្លារអាមេរិក។ សរុបមក ចាប់ពីដើមឆ្នាំរហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ បរិមាណនៃការនាំចេញកាហ្វេសម្រេចបានជិត ២៩៥.០០០តោន គិតជាទឹកប្រាក់ ៩១១ លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgHAGUxHhxb-IIrIBokvYaNFYasmYIz6GU0u72JVJRGhoHn1GcnjA71DnKs60MP0U1frSvSvd962tiItqnjTBCAk9s9Fjx2MAhO8Hm9Z9JFh4g32gurUYPLVlb5194Ii2gbrzl-RJ3x9YATnos8oQN0RgJGUTo9BNVwy6iitPf2o1FV1H_82R00q5iYg0/s640/vn-coffee-exports.webp

បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បរិមាណនៃការនាំចេញកាហ្វេកើនឡើងត្រឹមតែ ១៦.៧% ប៉ុណ្ណោះ ប៉ុន្តែចំណូលវិញគឺកើនឡើងរហូតដល់ ៦៦.៨%។ រីឯតម្លៃកាហ្វេនាំចេញជាមធ្យមឈានដល់ជិត ៣,១០០ ដុល្លារ/តោន កើនឡើងជិត ៤៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទីផ្សារនាំចេញកាហ្វេសំខាន់ៗរបស់វៀតណាមគឺអឺរ៉ុប អាមេរិក ចិន រុស្សី ឥណ្ឌូនេស៊ី… ក្នុងនោះអឺរ៉ុបគឺជាទីផ្សារនាំចូលកាហ្វេវៀតណាមធំជាងគេដែលមានចំនួន ៨៧,៧០០ តោន ចំណូលកើនឡើងដល់ជាង ២៦៣ លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgkZiMjS2oVPaViPEaXidEllZrm-x2Nn_aA5UOG3wD4WsPuy7cfGgaZBQZaZn-X4MQ-a4IAeQxvpEX8eO7j5Tzxw8h1rDmdycXqQnvNMQa-dLYBta22PUEsWXGT7hp9BySQ3OZtORjc2A81zCKzCRv6UsUY8-LkEMuys7SJw_x34Cq31CmF40r3Im4SRw/s660/internal_external_factors_challenge_vietnams_coffee_exports.jpg

យោងតាមកំណត់ត្រា បន្ទាប់ពីបុណ្យចូលឆ្នាំថ្មី តម្លៃកាហ្វេបៃតងនៅសួនច្បារក្នុងខេត្តខ្ពង់រាបភាគកណ្តាលបានបន្តកើនឡើងយ៉ាងខ្លាំង ហើយនេះក៏ជាលើកដំបូងដែលបានឈានដល់កំណត់ត្រា ៨០,០០០ ដុង/គីឡូក្រាម។ បច្ចុប្បន្ន តម្លៃកាហ្វេក្នុងទីផ្សារក្នុងស្រុកបានឈានដល់កម្រិតកំពូលជាប្រវត្តិសាស្ត្រក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ ដែលលើសពីសញ្ញាណ ៨៣.០០០ ដុង/គីឡូក្រាម កើនឡើង ៧០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7xq34B-RmBtB-NTv9KZCHIrSgnjyyu9Lv9LE3reteZOcCVtNFlOXv7McpeDEyWYi_VBezN-QgchftWBK3DnaktIzqQVCCCwcvIIqP84NsT1U7lucLtEAUdNGuTOPTy9UiesBZff9dPIb7K6vJnngWiq_hoAUAksTzS6QR9ApdPy8h1hyphenhyphenskJwBs6RA85A/s640/coffee.jpg

គួរបញ្ជាក់ដែរថា សមាគមកាហ្វេ និងកាកាវវៀតណាម (VICOFA) បានព្យាករណ៍ថាជាមួយនឹងស្ថានភាពនេះនៅឆ្នាំ ២០២៤ ការនាំចេញកាហ្វេអាចឈានដល់ ៤.៥ – ៥ ពាន់លានដុល្លារអាមេរិក ដែលនេះនឹងក្លាយជាឆ្នាំកំណត់ត្រាថ្មីសម្រាប់ការនាំចេញកាហ្វេរបស់វៀតណាម។ ពីមុនក្នុងឆ្នាំ ២០២៣ ប្រទេសវៀតណាមបាននាំចេញកាហ្វេជាង ១.៦២ លានតោន ជាមួយនឹងចំណូលជាង ៤.២៤ ពាន់លានដុល្លារអាមេរិក បើទោះបីជាបរិមាណធ្លាក់ចុះ ៨.៧% ប៉ុន្តែកើនឡើង ៤.៦% នៅក្នុងចំណូលធៀបនឹងឆ្នាំ ២០២២៕

ជីវិតហាយសូរក្រោយរៀបការរួច! តាមពិតម្ចាស់សំអាង ចុងភៅ ភ្លេងខ្មែរ…តាមទារលុយជាង៣ខែហើយ មិនខ្ចីសង

0

គូរស្វាមីភរិយាដែលទើបតែរៀបការថ្មីថ្មោងមួយគូរ កាលពីពេលថ្មីៗគឺបានមានការបង្ហោះទារលុយពីសំណាក់ម្ចាស់សំអាង ជាងថត អ្នកភ្លេង ចុងភៅ…ជាហូរហែ ព្រោះតែតាំងពីថ្ងៃរៀបការរួចមកគឺបាត់ស្រមោលសូន្យឈឹងតែម្តង មិនព្រមទូទាត់ថ្លៃចំណាយផ្សេងៗដែលខ្លួនបានជួលមករៀបចំក្នុងថ្ងៃមង្គលការនោះទេ ថែមទាំងបង្ហាញពីជីវិតដ៏សុខសប្បាយរបស់ខ្លួននៅលើបណ្តាញសង្គមទៀត។May be an image of 2 people and text

កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការបង្ហោះនៅលើគេហទំព័រហ្វេសបុកដោយគណនីមួយមានឈ្មោះថា «សំអាងការ រស្មីឧត្តម» គឺបានរៀបរាប់ទាំងឈឺចិត្តនិងអស់សំណើចចំពោះគូរស្វាមីភរិយាមួយគូរទំនងជាមកជួលកញ្ចប់សេវាកម្មរៀបចំក្នុងកម្មវិធីមង្គលការ រួមមាន សំអាងការ ជាងថត របាំ ភ្លេងខ្មែរ ចុងភៅជាដើម។ ប៉ុន្តែនៅពេលបានបញ្ចប់កម្មវិធីខ្លួនដោយរលូនហើយ គូរស្នេហ៍មួយគូរនេះបែរជាមិនទូរទាត់ថ្លៃចំណាយផ្សេងៗនោះទេ ថែមទាំងព្យាយាមពន្យារពេលពីមួយថ្ងៃទៅមួយថ្ងៃ រហូតមកទល់ពេលនេះគឺរយៈពេល៣ខែហើយ។ ស្របពេលដែលគេចមិនព្រមសងលុយម្ចាស់សំអាងនិងអ្នករៀបចំកម្មវិធីផ្សេងៗហើយ គូរស្នេហ៍មួយគូរនេះគឺតែងតែបង្ហោះរូបភាពនិងវីដេអូបង្ហាញពីជីវិតដ៏ស៊ីវិល័យ សំញែងសម្ភារៈនិយម នៅលើបណ្តាញសង្គមយ៉ាងមានសេចក្តីសុខទៀតផង។May be an image of 2 people and text

ម្ចាស់គណនីក៏បានធ្វើការបង្ហោះរូបភាពរបស់គូរស្នេហ៍មួយគូរនេះ អមជាមួយនឹងសំណេរមួយឃ្លាដោយសរសេរថា «សុខទុក្ខយ៉ាងណាហើយគូស្វាមីភរិយាជាទីស្រលាញ់? រៀបការ៣ខែជាងហើយ តេទៅមិនទទួលទូរស័ព្ទសោះ ចង់ផ្ញើក្តីនឹករលឹកពីចម្ងាយផង មាន (ភ្លេងខ្មែរ ជាងថត របាំ តែងផ្ទះ ចុងភៅ អ្នកដើរហែរជំនូន រានក្រុងពាលី) ព្រោះបើឃើញក្នុងហ្វេសបុកដូចជាសុខជាខ្លាំងសង្ឃឹមថានឹងនឹកដល់ពួកខ្ញុំវិញខ្លះដែរ»។
ទោះជាយ៉ាងណាក៏ដោយ ទាំងនេះគឺគ្រាន់តែជាការលើកឡើងរបស់ភាគីតែម្ខាងប៉ុណ្ណោះ រីឯការពិតយ៉ាងណានោះ គឺមានតែរងចាំមើលការបកស្រាយពីសំណាក់គូរស្វាមីភរិយាខាងលើផងដែរ៕May be an image of 1 person and textMay be an image of money and textMay be an image of 5 people and text that says '10:57 87% Data mode Q Search Buv data Switch modes Ena Anna 3 mutual friends [Roeurt LeakhAna ABA000349268 微信号: Annaena90 Add friend Message Lives in Phnom Penh From Srok Siem Reap, Cambodia Married to Soyce Tye'May be an image of 2 people and text that says '11:24 Data mode 55% Buv data Q Search Switch modes Soyce Tye 525 friends 总是以为那些得不到的是最好的, 其 实却没有意识到自己身边的那简简单 单的幸福, 所以才有太多人等到失去 后才懂得珍惜 没东西发表, 哈哈 Add friend Message Studied at Tunku Abdul Dahman Inivarnitu f Manana <'

 

 

ជី ដេវីត ជួបរឿងនឹកស្មានមិនដល់ព្រោះតែហ្វេនម្នាក់ធ្វើរឿងនេះដាក់លោក

0

ជី ដេវីត គឺជាតារាចម្រៀងម្នាក់ដែលក្រាញននៀលតស៊ូលើវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំរងព្យុះភ្លៀងច្រើនរាប់មិនអស់តែនៅតែអាចឈរយ៉ាងរឹងមាំបាន នេះដោយសាររួចចំណែកពីហ្វេនពិតប្រាកដរបស់លោកនៅតែបន្តគាំទ្រលើសលប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្តែងថ្មីៗនេះ អ្នកគាំទ្រម្នាក់របស់ ជី ដេវីត បានស្រក់ទឹកភ្នែកដោយរីករាយជាទីបំផុត ព្រោះមនុស្សដែលគេគាំទ្រទទួលបានភាពជោគជ័យ។May be an image of 3 people

លោក ងួន ចាន់ដេវីត ហៅ ជី ដេវីត បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួននៅល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ យ៉ាងដូច្នេះថា «ខ្ញុំបានជួបហ្វេនម្នាក់នៅហាងកាហ្វេគាត់រត់មកឱបខ្ញុំគាត់យំ ហើយគាត់ថាតែងតែយំពេលឃើញខ្ញុំ តែគាត់បញ្ជាក់ថាទឹកភ្នែកខ្ញុំព្រោះឃើញមនុស្សខ្ញុំគាំទ្រជោគជ័យ ( tear of joy ) ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ខ្ញុំសង្ឃឹមថាគាត់នឹងសប្បាយចិត្តពេលឃើញ Status នេះ thank you»។May be an image of 2 people and the Statue of Liberty

នៅក្នុងវីដេអូមួយចែកចាយនៅលើបណ្តាញសង្គមដែលអាចនិយាយបានថាគឺជាទិដ្ឋភាពនៃការបង្ហោះសាររបស់ ជី ដេវីត ខាងលើដោយក្នុងវីដេអូនោះ គេឃើញ ជី ដេវីត ទៅជួបហ្វេនប្រកបដោយភាពស្និទ្ធស្នាលជជែកជាមួយគ្នាប្រៀបដូចជាមិត្តភក្តិ ខណៈនេះគ្រាន់តែជាការជួបហ្វេនដោយចៃដន្យ។ ឃើញវីដេអូនោះភ្លាមអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះបានលើកឡើងថា «ខ្ញុំរើសយកគាត់ពិតជាមិនខកបំណងមែន G-DEVITH មើលណ៎ក! ជួប Fan ចៃដន្យសោះចំណាយពេលអង្គុយជជែកគ្នាដូចមិត្តជិតស្និទ្ធចឹង»។May be an image of 1 person

នេះមិនមែនជាលើកទីមួយនោះទេដែលតារាចម្រៀងល្បីឈ្មោះ ជី ដេវីត ទទួលបានការសរសើរពីហ្វេនពីអត្តចរិតរបស់លោកដែលមានភាពស្និទ្ធស្នាលជាមួយហ្វេនរបស់ខ្លួន ជារឿយៗហ្វេនៗតែងតែសរសើរ ជី ដេវីត ជាអាយដលគំរូមួយចូលចិត្តធ្វើខ្លួនសាមញ្ញទោះបីដើរចេញទៅក្រៅសាធារណៈ បើជួបហ្វេនសុំថតវិញគឺផ្តល់ភាពកក់ក្តៅទៅកាន់ហ្វេនតែម្តងមិនឱ្យហ្វេនខកបំណងទេ។May be an image of 1 person, wrist watch and eyewear

នាពេលថ្មីៗនេះទៀតសោត ក្នុងអំឡុងពេលប្រគំតន្រ្តីផ្ទាល់ខ្លួន ជី ដេវីត បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមបន្ទាប់ពីលោកទិញម្ជូរយកទាំងអស់ចែកហ្វេនៗហូប ក្រោយពីអ្នកលក់ម្ជូរត្អូញត្អែរសុំឱ្យលោកជួយទិញម្ជូរ។

ជាមួយគ្នានេះផងដែរ ដ្បិតតែតារាចម្រៀងរូបនេះនិយមតុបតែងខ្លួនស៊ីវិល័យអមជាមួយគ្រឿងអលង្ការពេជ្ររាប់ម៉ឺនដុល្លារ និងញឹកញាប់ទិញរថយន្តស៊េរីទំនើបក្តី ប៉ុន្តែកិច្ចការសប្បុរសលោកពុំដែលបំភ្លេចនោះទេ។ ជាក់ស្តែង ក្នុងឱកាសគម្រប់ខួប១ឆ្នាំកូនប្រុស ជី ដេវីត និង ទេព បូព្រឹក្ស បានចែករំលែកក្តីស្រលាញ់ជាមួយកុមារនៅអង្គការ AFESIP ជាទង្វើគួរឱ្យសរសើរ៕

 

 

ព្រះកាយច័ន្ទ និង ចំប៉ីខ្មៅ ផ្ទុះសង្គ្រា.មពាក្យសម្តីកាន់តែក្តៅគគុកឈានដល់ការប្រើពាក្យធ្ង.ន់ៗ

0

ចាប់តាំងពី ព្រះកាយច័ន្ទ បោះចោលមកុដលាលែងតំណែងរបស់ខ្លួនជា Miss Grand ភ្នំពេញមក មកទល់ពេលនេះកាន់តែមានរឿងជាបន្តបន្ទាប់ រហូតឈានដល់ការប្រើសម្តីធ្ង.ន់ៗរវាង ចំប៉ីខ្មៅ និងព្រះកាយច័ន្ទ កើតចេញពីការមិនគាំទ្រ និងផ្លែ.ផ្កាពាក្យសម្តីមិនមែនជាជនជាតិខ្មែរ ខណៈចំប៉ីខ្មៅ បានទម្លាយសំឡេង ព្រះកាយច័ន្ទ ដោយ ព្រះកាយច័ន្ទ និយាយដាក់ចំប៉ីខ្មៅ ថាជា «ក្មេងនរ.ក អបលក្ខណ៍» ខណៈ ចំប៉ីខ្មៅ បោះសម្តីថា «នេះមែនសំឡេងពិតៗរបស់ idol អ្នកណា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeOGX7w9zx4KquMXYp9g0haVfhUpE-grxHw80icdCVtE1zzGpr3Tge0s5u36xOirx9oZdD3F8iY3SBmJvWX8JicMw2PwuWf2JkqtbD0ax9PXTuGtoOurIrGCOmZBu53mZru5hUUC7nUT-fbrxflL5IcxWmjT8nF-0pSWrf-8Db6LCqMJyEl4P2UEIqFqQ/s960/image_2024-02-24_14-38-56.png

ដូចមហាជនអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថា ព្រះកាយច័ន្ទ បានប្រកាសលាលែងតំណែងរបស់ខ្លួនយ៉ាងតក់ក្រហល់កាលពីរសៀលថ្ងៃទី២៤ កុម្ភៈ ក្រោមមូលហេតុមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការប្រកួតមានភារកិច្ចផ្ទាល់ខ្លួនជាចាំបាច់។ ការប្រកាសនេះបានធ្វើឱ្យអ្នកគាំទ្របង្ហាញការសោកស្តាយយ៉ាងខ្លាំងទៅលើសមត្ថភាពរបស់ ព្រះកាយច័ន្ទ ខណៈរូបនាងត្រៀមសឹងតែគ្រប់យ៉ាងទៅហើយបែរជាត្រូវមកបោះបង់កណ្តាលទីទៅវិញយ៉ាងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigwD5XP0MfhFi0auPZTLxkFv4X50oplQn_JcbBf26uPrgAcPBTUK_mRgPnGECC18V97MMj5lnhMc2qAfZ0sLKU4Wciqbn_e4jPAHaE5jYelCp3r3wdamQIztRRoEgoc4VIv7sn9Acm9Ow-zxLs45AWlWqB6Oiis6NHOUJc_hcD0VF9H-2VPjf4rEgpq6w/s2048/image_2024-02-27_09-24-56.png

យ៉ាងណាទន្ទឹមអ្នកគាំទ្របង្ហាញការសោកស្តាយនិងបានពោលថា ព្រះកាយច័ន្ទ ជាបវរកញ្ញាក្នុងបេះដូងប្រជាជនកម្ពុជានៃខ្ញុំ គេសង្កេតឃើញថា ចំប៉ីខ្មៅ បានបង្ហាញចំៗតែម្តងថា កុំរាប់ខ្លួនចូលជាមួយព្រោះតាំងពីដើមមិនបានគាំទ្រ ព្រះកាយច័ន្ទ នោះទេ។ យ៉ាងណាមិញ ការប្រើសម្តីរបស់ចំប៉ីខ្មៅដោយមានពាក្យ អញ ជាមួយនេះ ព្រះកាយច័ន្ទ ក៏បានចូល តបទៅកាន់ចំប៉ីខ្មៅវិញថា «អូនមិនគាំទ្រត្រូវហើយព្រោះអូនមិនមែនខ្មែរ»។

ការតបតរបស់ព្រះកាយច័ន្ទនេះដែរ ចំប៉ីខ្មៅ ក៏បានដាក់ទៅវិញថា «និយាយភ្លើជាមួយអញ គប់អត្តសញ្ញាណប័ណ្ណកណ្តាលមុខ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIUOZSaEp-yBjgGT8pIBn4eMOItsiYO65zDEyTS8Ir4eohN3TUKml-rJtCamgB47QWF2xJTyfv2Or_cyeLejXTIc5104Y5NhLw2aBn87mOUmUcqXHcOR8X5t-vUVcBjzH-9F0jNE_zaPxv-DyWh6iPi1_PHOa_v9RIZstI4qTosnguDo25WxmFeYscdl4/s1440/image_2024-02-27_09-25-02%20(3).png

សង្គ្រាមពាក្យសម្តីរបស់អ្នកទាំងពីរនៅមិនទាន់ចប់នោះទេ ខណៈ ចំប៉ីខ្មៅ បានទម្លាយសំឡេងរបស់ ព្រះកាយច័ន្ទ ដៀលខ្លួនកប់ៗមាត់វិញថាជា ក្មេងនរក។ នៅក្នុងវីដេអូនោះ ព្រះកាយច័ន្ទ បាននិយាយក្នុងគ្រុបមួយជាមួយអ្នកគាំទ្រថាខ្លួនបានប្លុកច ចំប៉ីខ្មៅ ហើយទាំងនៅលើផេកនិងអាខោន ព្រោះមិនចង់ជួប ក្មេងនរក ក្មេងអបលក្ខណ៍ និងបាននិយាយថា ចំប៉ីខ្មៅ រៀនច្បាប់ទាំងមូលដែរប្រើភាសាមិនសមគួរ និងបង្ហាញការសោកស្តាយដែលចំប៉ីខ្មៅ កើតមកមានឈាមខ្មែរនៅក្នុងខ្លួន ដោយនិយាយថាខ្មែរមិនថោកដូចចំប៉ីខ្មៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBThwkpKsnzHuIUXdekHpTuEhKc3Na_kQbMPpQTr377RmSLG2KxxJKY6hMX-9Eu6KVKdX1BExwqTBwtw5RKQBVqV3vs-JKoZDtIYET51qbpeCgXXCusDBVOMAbgnm_DDtCv9AfsvCc0ub80rMyNBBo3SMjTKS8I5ZMvqgmedEctBHx5j2wPgAWnFUuUGc/s1280/image_2024-02-27_09-24-58.png

ក្នុងសំឡេងនោះ ព្រះកាយច័ន្ទ បាននិយាយទៀតថា ខ្លួននាងមិនខ្លាចនឹងមានការថតសំលេងទុកនោះទេ ក្នុងនាម ចំប៉ីខ្មៅ ជាអ្នករៀនច្បាប់មួយរូបបែរជាប្រើសម្តីមិនគួរទាំងខ្លួនបានប្រើសម្តីយ៉ាងសមរម្យបំផុត។

ជាមួយនឹងសង្គ្រាមពាក្យសម្តីតបតទៅវិញទៅមកយ៉ាងក្តៅគគុកនិងការប្រើពាក្យធ្ងន់ៗនេះដែរ ចំប៉ីខ្មៅត្រូវបានអ្នកលេងបណ្តាញសង្គមរិះគន់ទក់សាច់ដូចគ្នា ហើយបានលើកឡើងទៀតថា ពាក្យសម្តីរបស់ ព្រះកាយច័ន្ទ លើកឡើងគឺត្រឹមត្រូវ៕

 

នាយករដ្ឋមន្ត្រីឥណ្ឌាអង្គុយសមាធិ និងសូត្រធម៌នៅទីក្រុងបុរាណក្រោមទឹក

0

ប្រទេសឥណ្ឌា ៖ នាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា លោក Narendra Modi បានជ្រមុជទឹកទៅធ្វើពិធីគោរពសាសនាក្នុងវត្ត និងទីក្រុងបុរាណនៅក្រោមទឹក ឈ្មោះ «ថាវ៉ារ៉ាកា» ដែលស្ថិតនៅបរិវេណខាងក្រៅឆ្នេរសមុទ្រអារ៉ាប់ រដ្ឋឃូឆារ៉ាត កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ លោកបានអង្គុយសមាធិ និងសូត្រធម៌នៅក្រោមទឹក ហើយលោកបានយកកន្ទុយក្ងោកទៅថ្វាយវត្ថុស័ក្តសិទ្ធផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz6ouF_9o8UspPINaqMCWBaruFdcEJnbVvrbY_3ryG2vH0_nPrRtBC34SzZUJ4aplDEhA3lNZtd7jAC1nelWGUiVTzsbCSEhUgW3NbClhpyX69ZA4RDd76TSiz26CbHvMIFKRSlmsbXusR_ltGTBhbHjJFVjl2ca5K-iNlrlWQ7b8lvSOX0E6MtS0_7Wg/s1200/modi-1.jpg

ចំណែកអ្នកមានជំនាញជ្រមុជទឹកជាច្រើននាក់ទៀតបានជួយការពារលោកនាយករដ្ឋមន្ត្រី និងមិនទៅឆ្ងាយពីលោកទេ ។ មេដឹកនាំឥណ្ឌា អាយុ៧៣ឆ្នាំ រូបនេះ បានចុះទៅក្រោមទឹកនៅបរិវេណដែលគេជឿថា គឺជាទីក្រុងបុរាណ ដោយលោកស្លៀកពាក់ឈុតប្រពៃណីឥណ្ឌា និងពាក់តែមួកប្រភេទ Diving Helmet ប៉ុណ្ណោះ ។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានធ្វើពិធីសូត្រធម៌ ដែលមានកន្ទុយសត្វក្ងោកសម្រាប់គោរពបូជាក្នុងវត្តហិណ្ឌូស័ក្តសិទ្ធស្ថិតនៅក្រោមទឹក ។ ជនជាតិឥណ្ឌាដែលគោរពសាសនាហិណ្ឌូជឿថា វាគឺជាផ្នែកមួយរបស់ថាវ៉ារ៉ាកា ឬទីក្រុងបុរាណនៅក្រោមទឹក ដែលត្រូវបានគេដាក់ឈ្មោះថា «ទីក្រុងអាឡែនទីសរបស់ឥណ្ឌា» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqmHvw5rO0LZ9sK3gDYg5RbDHcUO6ihduiiAEB3eOHgyx5SD7OMGjeR5A3OIroSSk7vFLapJ89_vNm1SwYQLOcJlrGrsTtXnOUFJLFN_0fjjlmNB3el-NznKnXNhvfX9dWvmbwuzN8ATLggpbXDLlAz9IQsr6jtmawjZbd2xvh6Li1Hqy60fe9dmScNaQ/s768/skynews-modi-under-water_6470072.jpg

លោកនាយករដ្ឋមន្ត្រីឥណ្ឌាបានបង្ហោះសារក្នុងបណ្តាញសង្គម X ឬ Twitter ថា ៖ «នៅពេលខ្ញុំបានជ្រមុជទឹកដើម្បីសូត្រធម៌ និងគោរពបូជានៅទីក្រុងបុរាណថូវ៉ារ៉ាកា គឺជាបទពិសោធន៍ដ៏ល្អមួយ និងមានភាពស័ក្តសិទ្ធយ៉ាងខ្លាំង ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងទំនាក់ទំនងជាមួយវត្ថុស័ក្តសិទ្ធនៅសម័យបុរាណ ហើយខ្ញុំសូមឱ្យព្រះប្រទានពរដល់អ្នកគ្រប់គ្នាផងដែរ» ។

ថាវ៉ារ៉ាកា គឺជាទីក្រុងបុរាណស្ថិតនៅបរិវេណខាងក្រៅឆ្នេរសមុទ្រនៃរដ្ឋឃូឆារ៉ាត និងជាប់សមុទ្រអារ៉ាប់ ។ ទីក្រុងនេះ គឺជាទីក្រុងស័ក្តសិទ្ធមួយក្នុងចំណោមទីកន្លែងស័ក្តសិទ្ធចំនួន៧ សម្រាប់អ្នកធ្វើបុណ្យសាសនាហិណ្ឌូគោរពប្រតិបត្តិជារៀងរាល់ឆ្នាំ ។ ទីក្រុងថាវ៉ារ៉ាកា បានបង្ហាញពីមហាទេពក្នុងសាសនាហិណ្ឌូ ឬមហាភារៈតៈ ថា គឺជារាជធានីរបស់ព្រះគីសាណៈ និងបានសាងសង់ឡើងនៅទន្លេ កុមទិ ។ ប៉ុន្តែទីក្រុងនេះបានធ្លាក់ទៅក្នុងទឹក ក្រោយពីការសោយទីវង្គតរបស់ព្រះគីសាណៈ ។

អ្នកបុរាណវិទ្យាបានប្រទះឃើញភស្តុតាងផ្សេងៗនៅក្រោមទឹក ហើយចាប់តាំងពីពេលនោះមក គេជឿថា បរិវេណនេះជាទីតាំងរបស់ទីក្រុងបុរាណថាវ៉ារ៉ាកា ។ ហេតុនេះ គេបានដាក់ឈ្មោះទីក្រុងនេះថា ទីក្រុងអាឡែនទីស របស់ប្រទេសឥណ្ឌា ។ អាឡែនទីស គឺជារឿងរ៉ាវរបស់ឋានសួគ៌នៅសម័យបុរាណ ដែលបានបាត់បង់នៅក្រោមសមុទ្រ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHEHrQ0RhWVwwOW7TrCeV64C1Xth7BDUTkh8pg2ARNjb51AZGBCAnp84ESGhiiLGKvKPRV0W-JEQcdkjZeyOA_IwZvvI9wppfcDwQQwDV4fg_f2BQM24xIK6IH2ojPSBVpQFoMwY0T-jw9P_x3vW-ZnbhoWXBCeOXHs4hyJTBi_nWalY-JvsDYo3Jh-CY/s1200/Untitled-design168.jpg

គ្នីគ្នា Bafido ដែលបុកមនុស្សស្លាប់នោះ ត្រូវតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារ VIP

0

គ្នីគ្នារបស់ Bafido ឈ្មោះ FU ZHONG HUA ភេទប្រុស ដែលបើករថយន្ដ Lamborghini ពណ៌ទឹកក្រូច ស្លាកលេខកម្ពុជា F.R.999 បង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចមហាវិថីសហពន្ធ័រុស្សី ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យអ្នកបើកម៉ូតូបាត់បង់ជីវិត ត្រូវបានតុលាការសម្រេចឃុំខ្លួន នៅពន្ធនាគាររាជធានីភ្នំពេញ “PJ”។

ជនបង្ក FU ZHONG HUA បានបើកបររថយន្តក្នុងល្បឿនលឿន និងបើកក្នុងស្ថានភាពមានជាតិអាល់កុល ០.៨៦ mg/L (តាមច្បាប់ឱ្យត្រឹម០.៤០mg/L) បណ្តាលឱ្យបុរសវ័យ ២៨ឆ្នាំម្នាក់ បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ។បច្ចុប្បន្នជនបង្កត្រូវបាន តុលាការសម្រេចឃុំខ្លួន នៅពន្ធនាគាររាជធានីភ្នំពេញ “PJ” ដោយត្រូវរងការចោទប្រកាន់ចំនួន២បទល្មើស គឺបើកបរធ្វេសប្រហែងបង្កឱ្យមនុស្សស្លាប់ និងបទបើករត់ពីកន្លែងកើតហេតុ។ពន្ធនាគារព្រៃសស្នើសុំផ្អាកនាំជនជាប់ឃុំទៅតុលាការ ដោយសារមានឆ្លងកូវីដ-១៩  នៅក្នុងពន្ធនាគារគួរបញ្ជាក់ថា ពន្ធនាគារប៉េហ្ស៊ី (PJ) អាចផ្ទុកអ្នកទោសបាន២២០នាក់ (ទិន្ន័យសម្ពោធដាក់ឱ្យប្រើប្រាស់ដំបូង) ដែលត្រូវបានមហាជនស្គាល់ថា ជាគុកអ្នកមាន ឬ VIP ព្រោះថានៅទីនោះមានកន្លែងស្នាក់នៅផាសុកភាពជាងគុកដទៃ៕

ក្តៅៗ Dispatch ទម្លាយថា Karina និងតារាសម្តែង Lee Jae Wook មានទំនាក់ទំនងស្នេហា

0

នៅថ្ងៃទី ២៧ ខែកុម្ភៈ ប្រព័ន្ធផ្សព្វផ្សាយ Dispatch បានលាតត្រដាងថាតារាសម្តែង Lee Jae Wook និង Karina សមាជិកក្រុម Aespa ថាមានទំនាក់ទំនងស្នេហា។ ខណៈពេលនេះខាងតំណាងក្រុមហ៊ុនទាំងសងខាងកំពុងស្ថិតក្នុងដំណើរការបញ្ជាក់ថាតើនេះជាការពិតឬអត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWqUF-7KlJzLmCXlwAc-kH1MZfZRezIk3CLjzgPHNrIoyPeoYqF132l4pxUQAyS_RlUIXFBW0998WsqXEW0jnl2G06Fp-ogqxAMZjjRO0QDswHDsyy2g-c8rNrh8NVKQnFQHYL43VHMuq-C_LleuPRbw-9dboEDiETSjS8-BaTZYzS49QOxCVvjOiJeBo/s847/image_2024-02-27_10-03-25.png

ប្រព័ន្ធផ្សព្វផ្សាយខាងលើនេះរាយការណ៍ទៀតថា តារាទាំងពីរកាន់តែមានភាពស្និទ្ធស្នាលនឹងស្នេហា បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីបង្ហាញម៉ូតម៉ាកយីហោជាមួយគ្នានៅទីក្រុង Milan កាលពីថ្ងៃទី១៤ មករា ហើយទំនាក់ទំនងរបស់ពួកគេបានបន្តនៅក្នុងទីក្រុងសេអ៊ូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaoXevgSb8KwZDnHABN1yJUupGFJcF0HOeOP5ijnVs22ovsHlHCsISh5cO4X2zHeJppSNXQ9JBU-Ipa8Pyak0Whwv_Hgmo_B3eF91WzdYCKZVM7BimQFbY7bVCosGvvrXXJmZHeoWOwsT3rZUIWB1Fkfhs2HmiGn21G7RvsHepFj0ahfBhaXyw6VziwNI/s925/image_2024-02-27_10-03-25%20(2).png

ព័ត៌មានបានលើកឡើងទៀតថាទោះបីជា Karina បច្ចុប្បន្នកំពុងរស់នៅក្នុង dorm របស់ Aespa ក៏ដោយ ក៏អ្នកទាំងពីរអាចរីករាយនឹងការណាត់ជួបជាមួយគ្នាគ្រប់ពេលដែលពួកគេអាចឆ្លៀតបាន។ Dispatch លើកឡើងថា Karina នឹងជួបជាមួយ Lee Jae Wook នៅម្ដុំក្បែរកន្លែងដែលតារាសម្តែង Lee Jae Wook រស់នៅ ហើយគេបានប្រទះឃើញ Karina នៅជិតផ្ទះរបស់តារាសម្តែងប្រុសរូបនេះនៅពេលយប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyPhRfj4gOxyN0qzhTqkh1R9uDN8e6Hw6xurthpXi5pplA_eXwteUWywQA99OZBxvlzBXrVBFnsk07BCosbiIfptyEKZu3Pk3M1gOjkvDLhXgvJiIdL0M7fQYPJ44QIJLIOLZRtnlB7yOwPtLuU3YYjmRifx2o-02NmjXQu8xmVkyPOTB0bC8MsclLmgs/s925/image_2024-02-27_10-03-24.png

ជាការឆ្លើយតបទៅនឹងរបាយការណ៍របស់តារាសម្តែង Lee Jae Wook និង Karina សមាជិកក្រុម Aespa ទីភ្នាក់ងាររបស់ពួកគេនៅតែប្រុងប្រយ័ត្នដោយនិយាយថា «យើងកំពុងស្ថិតក្នុងដំណើរការបញ្ជាក់ថាតើនេះជាការពិតឬអត់»។ អ្នកតំណាងមកពីទីភ្នាក់ងាររបស់ Lee Jae Wook គឺ C-JeS Studio បាននិយាយថា «យើងទើបតែបានឆ្លងកាត់អត្ថបទ។ យើងនឹងត្រូវការផ្ទៀងផ្ទាត់ព័ត៌មាននេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ8qxSpa5rydHlpWmvarh_UeGKmfXAfZDx8lJmyIjkaH2Uc_Da4Pp8RiJpeNuxKvqaIAL5zdhsT_6PaopXHM_t_NQ2nHgbcJOWEFiaampW62n9-sYdF76Xb8PubKzH4Urln-gF1kHL-kbyvPHi5hVx1S6rcVeB02thvBS1dczrG7nJvJXkkHUTvwl0PgU/s925/image_2024-02-27_10-03-25%20(3).png

គួរបញ្ជាក់ថា Lee Jae Wook បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៨ ជាមួយនឹងរឿង ‘Memories of the Alhambra’ របស់ទូរទស្សន៍ tvN ហើយចាប់តាំងពីពេលនោះមកលោកបានបង្ហាញខ្លួននៅក្នុងរឿងជាច្រើន។ តារាចម្រៀង Karina បានបង្ហាញខ្លួនជាលើកដំបូងជាសមាជិកក្រុមចម្រៀងនារី Aespa ក្នុងឆ្នាំ២០២០ ក្នុងនាមជាមេក្រុម។ ក្រុមចម្រៀងរបស់ផលិតកម្ម SM នេះទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់ជាមួយនឹងបទចម្រៀងល្បីៗដូចជា «Black Mamba», «Next Level», «Savage», «Girls», «Spicy»និង «Drama» ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfLtUnjOWkVfgjydFkX3kZbrzvTcf3kqW5wDY1K4n3PaARmXe9cQ5hxWFGI7pPyvfvjCcneW7pqOerbHi5VQJp8VmhYnJqZi9n3DgMZEbmE9j5gUYpC3j8b0wTSr-8hXylRBAiVaBXNPXPs6STZACewuTcJd0WXs1nuYYTvIeAUxQKT7roeWGm9RlIOAc/s1388/image_2024-02-27_10-03-26.png

 

 

ទាហានអាមេរិកធុញថប់នឹងការធ្វើ សង្គ្រា..ម សុខចិត្តធ្វើរឿងនេះនៅមុខទូតអ៊ីស្រាអែល

0

សហរដ្ឋអាមេរិក ៖ ទាហានអាមេរិកម្នាក់បានសម្រេចចិត្ត ..ដុ..ត.. ខ្លួនឯងនៅបរិវេណខាងក្រៅស្ថានទូតអ៊ីស្រាអែលក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ចំណែកអាជ្ញាធរក្នុងតំបន់និយាយថា ការ ..ដុ..ត.. ខ្លួននេះ មើលទៅដូចជាការតវ៉ាប្រឆាំងនឹងសង្គ្រាមនៅតំបន់កាហ្សា ។

ទាហានអាមេរិក ..ដុ..ត.. ខ្លួនឯងនេះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យមួយកន្លែងនៅក្នុងតំបន់ ក្រោយពីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិកជួយគ្នាពន្លត់ភ្លើង ។ រីឯមន្ត្រីនាំពាក្យស្នងការជាតិបានលើកឡើងនាពេលបន្ទាប់ថា ទាហានរូបនេះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ ខណៈមន្ត្រីនាំពាក្យរបស់កងទ័ពអាកាសបញ្ជាក់ថា ហេតុការណ៍នេះពាក់ព័ន្ធនឹងកងទ័ពអាកាសម្នាក់របស់ពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7qD_8dxPxY3jguCVERjMsquigzzpaJUgD2pEYwXFB4rLQUXR4bWoeyb_rEcx1riMPJ1_3oVQzazD2WtNH0CPqiQq4mU1ZraqGRfoZyaj1Ik5yCR9e9gYlnjLpjCVdn1KBoXaS8E5sT8KvtvQsMaUmIJg0GcyR_XtybCx_vLumDMaDHLEPa4kTyItqDIM/s803/WhatsApp_Image_2024-02-26_at_06.46.33.width-800.jpg

បើតាមការចុះផ្សាយរបស់កាសែត New York Times ឱ្យដឹងថា ទាហានដុតខ្លួននេះនិយាយថា រូបគេមិនចង់មានជម្លោះក្នុងការសម្លាប់ជាតិសាសន៍នៅតំបន់កាហ្សាបន្តទៀតទេ ។ រីឯវីដេអូមួយដែលទាហានរូបនេះបាន Live ផ្ទាល់តាមអ៊ីនធើរណេត គេបានឃើញគាត់ស្លៀកពាក់ឯកសណ្ឋានទាហាន ។

ទាហាននេះបានប្រើប្រាស់វត្ថុរាវចាក់ស្រោចលើក្បាល និងដុតភ្លើងខ្លួនឯង ព្រមទាំងស្រែកថា «សូមដោះលែងប៉ាឡេស្ទីន» ។ បើតាមការចុះផ្សាយរបស់កាសែត New York Times ឱ្យដឹងថា បច្ចុប្បន្ន អាជ្ញាធរក្នុងតំបន់ និងភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិក បានស៊ើបអង្កេតដើម្បីស្វែងរកមូលហេតុដែលបណ្តាលឱ្យកើតហេតុការណ៍នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6GdAUyyarfWobq4fCimrRhaSWs0bzQpuY45UaoJgAVKMkTzEbTG4HeUJX65tdvzQdXsymmXE9KDp3NhmtP4ncAZjZybcIob9wNW4pITUqZBCLhLj9SJh4UPMBxBBxVdJuPvfYSQfgvzKzB2jINqsw7TGtqGFUDKDhDzfVlppCC_pZNkS0Goux_WxKE-Q/s3521/3SJE643N4ADHA7RTSXN4JBFFOY.jpg

ស្ថានទូតអ៊ីស្រាអែលបានក្លាយជាគោលដៅក្នុងការតវ៉ាប្រឆាំងនឹងសង្គ្រាមនៅតំបន់កាហ្សាជាបន្តបន្ទាប់ ខណៈសង្គ្រាមនៅតំបន់កាហ្សាធ្វើឱ្យមានការតវ៉ាម្តងហើយម្តងទៀតនៅអាមេរិកពីភាគីគាំទ្រប៉ាឡេស្ទីន និងអ៊ីស្រាអែល ។

ការប្រឆាំងតវ៉ាបានចាប់ផ្តើមកើតឡើងមិនយូរប៉ុន្មាន ក្រោយហេតុការណ៍ក្រុមហាម៉ាស់ដែលការពារតំបន់កាហ្សាវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល ។ ក្រុមនេះបានសម្លាប់មនុស្សប្រមាណ១.២០០នាក់ និងចាប់ខ្លួនចំណាប់ខ្មាំងប្រមាណ២៥០នាក់ ។ តាំងពីពេលនោះមក ទាហានអ៊ីស្រាអែលក៏បានសងសឹកវិញ ដោយការបើកប្រតិបត្តិការយោធាវាយលុកក្នុងតំបន់កាហ្សា ។ ទាហានអ៊ីស្រាអែលបានបំផ្លាញតំបន់ជាច្រើន ហើយរហូតមកដល់ដើមឆ្នាំ២០២៤នេះ មានមនុស្សស្លាប់ជិត៣ម៉ឺននាក់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq3bbZfAtI4XfZKg6mlVRaq5hRSWybMghs4NU_ENhQi9t1hiqgG7p_MAGOF1t6dLkAz1wXkh8Pn24KBPFk58d2tRBeH3Xu0_yY8FDNFpUkymmF356wg9y2_utuxAkQ_txNc8BQv2ZktTzUVA2EPa0RY_HdpkZxQwv6QNLn9GIkt2wt1kFOQ4KyCpHQXDU/s1200/k1emqbug_israel-embassy-in-us_625x300_26_February_24.webp

ក្រុមហ៊ុនរថយន្តអគ្គិសនីវៀតណាម Vinfast ប្រកាសខាតទុន

0

ប្រទេសវៀតណាម ៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម Vinfast បានប្រកាសពីការខាតទុនរបស់ខ្លួន ស្មើនឹងទឹកប្រាក់ជិត២.៤០០លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ បើទោះជាក្រុមហ៊ុននេះទទួលបានប្រាក់ចំណូលកើនឡើងលើសឆ្នាំ២០២២ រហូតដល់៩០% ក៏ដោយ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFnmYpwHx1ARNyFegtLFk9tOZSUoi68GB-DzfUJYwFzLvlkxKNOagS8WzJMj63lpQb7hX6fKVNGqaq-maU9n2ruD-EkDeT7c34p_Loz9AXKQOC5wMbBs1hpQKY0Csepquy2l2tK2n7XK4cK0k8v1Fn0lLxiydDtNnR5KXxlugnMiDBBPYkSVy5Ba2w2A8/s1000/showroom-vinfast-binh-phuoc.jpg

ក្រុមហ៊ុន Vinfast សង្ឃឹមថា នឹងអាចបង្កើនសក្តានុពលប្រកួតប្រជែងរបស់ខ្លួនជាមួយម៉ាករថយន្តអគ្គិសនីលំដាប់ពិភពលោក ដូចជា Tesla ប៉ុន្តែទីបំផុត ក្រុមហ៊ុននេះមិនអាចលក់រថយន្តតាមគោលដៅទេ បើទោះជាប្រាក់ចំណូលនៅឆ្នាំ២០២៣ ស្មើនឹង១.១៩០លានដុល្លារអាមេរិក ហើយប្រាក់ចំណូលបានកើនឡើងរហូតដល់៩១% បើធៀបនឹងឆ្នាំ២០២២ ក្តី ។ ប៉ុន្តែក្រុមហ៊ុននេះនៅតែខាតទុន ស្មើនឹងទឹកប្រាក់២.៣៩០លានដុល្លារអាមេរិក ហើយចំនួននេះច្រើនជាងឆ្នាំ២០២២ ប្រមាណ១៤,៧% ។

ក្រុមហ៊ុន Vinfast អាចលក់រថយន្តអគ្គិសនីបានត្រឹមតែចំនួន៣៤.៨៥៥គ្រឿងប៉ុណ្ណោះ កាលពីឆ្នាំ២០២៣ ហើយចំនួននេះស្ថិតនៅក្រោមគោលដៅដែលក្រុមហ៊ុនកំណត់ថា នឹងលក់រថយន្តអគ្គិសនីឱ្យបានចំនួន៥ម៉ឺនគ្រឿង ។ ទោះយ៉ាងណា ក្រុមហ៊ុនមានគម្រោងថា នឹងលក់រថយន្តអគ្គិសនីឱ្យបានដល់១សែនគ្រឿង នៅឆ្នាំ២០២៤ ហើយក្រុមហ៊ុននឹងវាយលុកចូលទីផ្សារផ្សេងៗ ក្រៅពីសហរដ្ឋអាមេរិក, កាណាដា និងអឺរ៉ុប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHvLTmbfPK1k8T6kurUgxxPXMA5d6Ty6mCjkM2k7XF1k2e3e4SMyeY59OjG5yRnlRxeSrjpIECtItMhM3LcPzpAO4G8yMpVDRArRKiSzJtie9THQpZeMaOcX9lOMJs2QNBR7renf35rXOJCzdywQmi4nZvLj_HCD_DILeSG34cyKfrb6zw8S_g6aSxZjQ/s1400/VinFast-stores.webp

កាលពីសប្តាហ៍ទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុន Vinfast បានប្រកាសពីគម្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា ដែលបានចាប់ផ្តើម នៅថ្ងៃទី២៥ ខែកុម្ភៈ កន្លងមក ហើយក្រុមហ៊ុនប្រកាសថា រោងចក្រនេះនឹងអាចផលិតរថយន្តបានប្រមាណ១៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ ។

ក្រៅពីនេះ ក្រុមហ៊ុនក៏មានគម្រោងវិនិយោគទុនស្មើនឹងទឹកប្រាក់យ៉ាងហោចណាស់ ១.២០០លានដុល្លារអាមេរិកផ្សេងទៀត ដើម្បីសាងសង់រោងចក្រថ្មីផលិតរថយន្តអគ្គិសនីនៅប្រទេសឥណ្ឌូណេស៊ី ។ លើសពីនេះ ក្រុមហ៊ុនចាប់អារម្មណ៍ពង្រីកការវិនិយោគទុនផ្នែករថយន្តនៅប្រទេសហ្វីលីពីនទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidDSDwk-xE-79K6V0NxOTqARo4BuX843BBLTS91uYD51EgD7_UT0A65KYv6LIaOhAqHIzFpZv5hqmsnJH2resy6RV_j-naAADHmYXv_Qjpxxmku-f46-Aga_sYsJ1EEMhwtb4ImTkjsosDO7ATrx7U03CKI2PktwEV_e8PYFynn7nS-kn2x4f61I0w05s/s2100/vinfast-vf6-and-vf7-1668724181.jpg

Anh Nguyen ជាប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Vinfast លើកឡើងថា ៖ «យើងបានឃើញពីលទ្ធផលប្រតិបត្តិការគួរឱ្យពេញចិត្តនៅត្រីមាសទី៤ ឆ្នាំ២០២៣ ដោយក្រុមហ៊ុនមានប្រាក់ចំណូលកើនឡើង ហើយប្រាក់ចំណេញសុទ្ធ ក៏បានកើនឡើងផងដែរ» ។

Vinfast គឺជាក្រុមហ៊ុនរថយន្តអគ្គិសនីស្ថិតនៅក្រោមក្រុមហ៊ុន Vingroup ដែលបានបង្កើតឡើងកាលពីឆ្នាំ២០១៧ ហើយមានទីតាំងផលិតរថយន្តដ៏ធំនៅទីក្រុង Hai Phong ដែលជាទីក្រុងធំលំដាប់ទី៣ របស់ប្រទេសវៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVm13h1lqq1L7IDPcCdc0z4eSzmN-mdubm6R0B7mtp3Om-D0zfKh51i57yC3Nz1X86UImrOGv3DvXn43odR7A8OnKn_a4FOk4Bht0Bz7dEg4-8GNeJXThPw2bfZ7cxJJDeCvRroRfOfAsk8KxlS8hfpdCIol128ec97ebglF-_M-XIOBvjjzOQh70WRwc/s1024/thiet-ke-showroom-o-to-vinfast-07.jpg

ក្រុមហ៊ុននេះបានចាប់ផ្តើមលក់រថយន្តអគ្គិសនីឱ្យអតិថិជននៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ចាប់តាំងពីខែមីនា ឆ្នាំ២០២៣ មកម៉្លេះ ហើយរហូតមកដល់ត្រីមាសទី៣ ឆ្នាំ២០២៣ ក្រុមហ៊ុនអាចលក់រថយន្តបានប្រមាណ២១.២០០គ្រឿង ។ នាយកគ្រប់គ្រងក្រុមហ៊ុន Vinfast បានកំណត់គោលដៅថា ការលក់រថយន្តរបស់ក្រុមហ៊ុននឹងឈានដល់ចំណុចកំពូល នៅឆ្នាំ២០២៥ ។

នៅដើមឆ្នាំ២០២៤នេះ ក្រុមហ៊ុន Vinfast បានបង្ហាញនូវគំនិតផលិតរថយន្តភីកអាប់អគ្គិសនី និងដំណើរការរោងចក្រផលិតរថយន្តនៅរដ្ឋ North Carolina សហរដ្ឋអាមេរិក ដើម្បីលក់រថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក ៕

តំបន់ Oases របស់ប្រទេសសិង្ហបុរីត្រូវបានចាត់ទុកថាជាឋានសួគ៌

0

ប្រទេសសិង្ហបុរី៖ តំបន់ Oases របស់ប្រទេសសិង្ហបុរីគឺជាកន្លែងដែលទាក់ទាញអ្នកទេសចរក្នុងស្រុក និងបរទេសពេញមួយឆ្នាំ ដោយសារទេសភាពសន្តិភាព និងសកម្មភាពរុករកធម្មជាតិចម្រុះរបស់ពួកគេ។ តំបន់នេះមានរមណីយដ្ឋានបៃតង និងសួនកម្សាន្តល្បីៗជាច្រើន ត្រូវបានចាត់ទុកថាជាឋានសួគ៌ ដោយសារកោះនីមួយៗផ្តល់នូវបទពិសោធន៍ដ៏គួរឱ្យរំភើប ដែលខុសគ្នាទាំងស្រុងពីសកម្មភាពនៅលើដីគោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV5TeWO_MzcHSI7d4k64tFQUu71hcTsXjqLvIZlLpMWospJnFBCCbES3Eg2FyRTx-X1Yd8deJLswKkOixyMtgY3hWrZe1So7c_pLUzlvMBIt20Anw6ORrMFGOLj3RUlAk1LKynRvQOMCuMCTyF2L9-dTXG3fIC9QIzvl56wanbBYP7D1WqUwEgbTcXpdw/s1920/Bay-South-Garden.jpg

នៅក្នុងតំបន់ Oases មានកន្លែងទាក់ទាញបែបបុរាណរបស់ Pulau Ubin ភាពបរិសុទ្ធខាងវិញ្ញាណរបស់ Kusu ភាពអស្ចារ្យខាងអេកូឡូស៊ីនៃ Sister Island ឬឆ្នេរដ៏ស្ងប់ស្ងាត់នៃ St. John’s, Lazarus…ជាដើម។ ទាំងអស់នេះផ្តល់នូវបទពិសោធន៍ដ៏គួរឱ្យរំភើបដែលមិនអាចបំភ្លេចបាន ដោយគ្រាន់តែជិះសាឡាងខ្លីពីកណ្តាលប្រទេសសិង្ហបុរីគឺទៅដល់ហើយ។ ដូច្នេះអ្នកទេសចរអាចមកទស្សនាកន្លែងដ៏ពេញនិយមនីមួយៗក្នុងតំបន់ Oases ដូចខាងក្រោម៖

១.កន្លែងទាក់ទាញបែបបុរាណរបស់ Pulau Ubin៖ Pulau Ubin មានទីតាំងនៅឆ្នេរសមុទ្រភាគឦសាននៃប្រទេសសិង្ហបុរី ត្រូវបានអ្នកស្រុកចាត់ទុកថាជាកន្លែងលាក់ខ្លួន ដ៏ស្ងប់ស្ងាត់ និងបរិសុទ្ធ ផ្ទុយពីទេសភាពទំនើបនៅកណ្តាលទីក្រុង ឬគេហៅថា “ឋានសួគ៌សម្ងាត់”។ នៅកំពង់ផែនេះ មានផ្លូវដើរដ៏ស្ងប់ស្ងាត់នៅក្រោមដើមឈើបៃតងត្រជាក់ ឆ្លងកាត់ផ្លូវក្តារឈើ ដោយអ្នកទស្សនាអាចគយគន់សួនផ្លែឈើ បន្លែ និងចម្ការម្នាស់តូចៗរបស់ប្រជាជនក្នុងតំបន់។ នៅទីនោះក៏មានភោជនីយដ្ឋាន ហាងលក់ទំនិញតម្លៃសមរម្យ និងហាងលក់ភេសជ្ជៈខ្នាតតូចផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgZvKhJ37pzzK5WDnJksRqQ5LYSnQ9jZzpnxOF_CEONkkofuBW8_h0vUqBJXl52_Q_7atbHw9oWMdlnNoy0Bi-o0fBcY0oTd8flGNz3svG0dLfDRAsQPRVy-til2-0ndCmeL5xYm9myMg4NjsjbD563tv6wRmTMiSH3Qq6aIPzkxRNmpO9nyaB8oXRUzQ/s1280/b9b9b26ea2d502a4f723d0682196e68f.jpg

២.កោះ Kusu៖ កោះ Kusu ដែលគេស្គាល់ថាជាកោះអណ្តើក គឺជាកន្លែងដែលរួមបញ្ចូលគ្នានូវវប្បធម៌ប្រជាប្រិយ និងតម្លៃបេតិកភណ្ឌទាំងពីប្រទេសចិន និងម៉ាឡេស៊ី។ រឿងព្រេងរបស់កោះនេះគឺនិយាយអំពីអណ្តើកយក្សមួយក្បាលដែលបានប្រែក្លាយទៅជាកោះមួយ ដើម្បីជួយសង្រ្គោះអ្នកនេសាទពីរនាក់ដែលលិចកប៉ាល់នោះគឺជនជាតិម៉ាឡេ និងជនជាតិចិន។ នៅពេលទៅដល់កោះអ្នកទស្សនានឹងឃើញ Wishing Well ដែលជាទីតាំងសម្រាប់បួងសួងអាចធ្វើឱ្យបំណងប្រាថ្នាក្លាយជាការពិត។ ប្រជាជននៅទីនេះក៏មានពិធីបោះកាក់ចូលទៅក្នុងអណ្តូងដើម្បីបន្លឺកណ្ដឹងសុំសេក្តីសុខផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEzanvWzJPdNx6kplAx_fs1hBaqdG5eaQ88NmfZa9uP9LdWnOFFZhR0uHeWbKlTAPRyICn8eE5eDkkKceah30owpAAZj1yDpUQh1cagj7a55iAlWchZs4piRjAF1DMArInZ1K3FRTBCRb_Tg-xhu1r5zws9p-fA86YJPlOpd1NB2lMUQ5JHcX6RWESolA/s800/140222_kusu_island_HL.jpg

៣.កោះ Sister’s Island៖ កោះ Sister’s Island ស្ថិតនៅក្នុងប្រជុំកោះភាគខាងត្បូងនៃប្រទេសសិង្ហបុរី គឺជាចង្កោមនៃកោះតូចៗចំនួនពីរ រួមមានកោះ Big Sister’s Island និង Little Sister’s Island ដែលបម្រើសម្រាប់តែការអភិរក្ស និងស្រាវជ្រាវប៉ុណ្ណោះ។ ដោយសារតែភាពស្ងប់ស្ងាត់ និងភាពស្រស់ស្អាតនៃព្រៃធ្វើឱ្យកន្លែងនេះជាកន្លែងសម្រាកឆ្ងាយពីជីវិតទីក្រុងដ៏អ៊ូអរ ហើយត្រូវបានគេហៅថាជា “ឋានសួគ៌សមុទ្រ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcOo1-C4rmtJoPrd2ZMjB8ncJA8AMRat21TJhZtrc0PXB5VrisSAo-8cN3dUjes9iQhAnkMFTLecpg4OtHFhW54V1BOtyPynyLjFqnLDQ6Gh2sbFDdt2LWWJbMlEKxHjnugLYA-w3XGkATZ2UA0I97C3LLHjNSmVETWHIJ1TYICCm_xZ0Om7GIhco5W6A/s1400/westsisteraerial-w1600.webp

៤.ផ្លូវ John’s និងកោះ Lazarus៖ កោះ Lazarus និងឆ្នេរនៅលើកោះ St. John’s គឺជាកន្លែងដ៏ល្អសម្រាប់អ្នកដែលចូលចិត្តហែលទឹក ងូតទឹកក្រោមពន្លឺព្រះអាទិត្យ ឬសម្រាកកាយដោយរលកសមុទ្រ។ វាក៏មានកន្លែងពិកនិកជាច្រើនទៀតនៅលើកោះដែលមានកៅអីអង្គុយ និងតុអាហារ។ លើសពីនេះអ្នកទេសចរអាចស្វែងយល់ពីប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏សម្បូរបែបនូវជុំវិញកោះនេះបានផងដែរ។ ទន្ទឹមនឹងនេះកោះ St. John’s ក៏មានផ្តល់ជូននូវសកម្មភាពកីឡាក្នុងទឹកជាច្រើន រួមមានៈ យូហ្គាអណ្តែតទឹក ជិះកង់លើសមុទ្រ ក្រោកឈរឡើងជិះក្តារ និងជិះទូកកាយ៉ាក។ ដូច្នេះអ្នកអាចហាត់ប្រាណ សម្រាក និងគយគន់ទេសភាពដ៏សម្បូរបែបនៃប្រជុំកោះដ៏ស្រស់ស្អាតបំផុតមួយនៅភាគខាងត្បូង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr_pdwCaNjT6Zvjy1CkTTlSQ0MD_Mr-aR8QDenpe7e3QYNKQicOUzV1o03pDA9Mf7vbX3aAgpObjFOO72yf06UBx39tV43Hayu6vY1Qe9VOFJxc-4WFRivhImor8t41Zd_9X-O2g34C4BUNmUplgNUrHDLI7GyNhOgFIILbxWm7IRG4eHYSmVHCk_-ARM/s1600/frontline_2023.06_lazarusisland_feature.jpg